Home Blog Page 377

ដំណឹងល្អ! សាលាអន្តរជាតិ ធី អាយ អេ ចាប់ផ្តើមទទួលចុះឈ្មោះ សម្រាប់ឆ្នាំសិក្សា 2025-2026!

0

សាលាទទួលចុះឈ្មោះសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី 12។
✨ក្នុងឆ្នាំសិក្សា 2025-2026
• អាគារថ្មីរួមជាមួយ គ្រឿងបរិក្ខារថ្មី និងអាងហែលទឹកដ៏មានផាសុខភាព
• ទីលានកីឡាធំទូលាយ
• ថ្នាក់រៀនដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប
• ការបង្រៀនទៅតាមស្តង់ដារអន្តរជាតិ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYYjhZARRhrvWUio4_IjQ5QbdMgBv-Wo-HsIgbkkRMNpuNTNtpl7Z5toUbUfe_qDXD4lPI8H-OfqSwRvETeLcWNYTMcbc7Kbyb9Kd0ahb_rkjMwlA8jV77u6TVskJEs4llceXuclh6gBZ1c-ZI0iUsK66LTHAiIed29hnDt5Gu-ZeXfa5PjhEHv_bZh0d/s1280/photo_2025-07-25_07-14-37.jpg
???? អ្វីដែលគ្រួសារអាចរំពឹងទុក៖
• កម្មវិធីសិក្សា៖ ភាសាអង់គ្លេស ខ្មែរ និងចិន បូករួមទាំងកម្មវិធីសិក្សាបន្ថែម
• កម្មវិធីសិក្សាដែលស្របតាម Cambridge
• ផ្តោតលើការបណ្តុះគំនិត ការច្នៃប្រឌិតដ៏ទូលំទូលាយ
• សាលាប្រកបដោយសុវត្ថិភាព រួមបញ្ចូលដោយសុខុមាលភាព និងការរីកចម្រើនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6O70jR4s8v8wUn4oGWcACNNqCs7lhkDGUT7-vTELIEKpFoJVWJL75VVe4DppM04oFwSH1krj0efrSWCp-fYhGExA7XtpKnddH56SQv_8w35V4TfccxrAPmpqN9TDwp0cDHPvmdkWADM4vqLVt3RBT_khlrhZ7jBWxRUEXlUrW_DwyDS2x9EA8xQpN0z1/s1280/photo_2025-07-25_07-14-37%20(2).jpg

ឆ្នាំសិក្សាថ្មីរបស់យើងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី 11 ខែសីហា ឆ្នាំ 2025។

???? សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់តេលេក្រាម 016785282
???? អ៊ីមែល៖ admin@tsia.edu.kh
???? គេហទំព័រ៖ www.tsia.edu.khhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FXOFRR0TJWo9LzqPkDpC9XUk5Zz72YSxPDY_rwXLipTGQIpYU6KHHMsJ82uh2l9WIMISuz1T-q1pKlIh-vfpfeHT-TDJf4p6ekRrjPNR7vAXtgyHZJaam_ZmHttQtnnuOx-XxhL5TQLkdXwLFzAcbuZqrrQ1XFeMwHUpi1AWBXn-4C_O2vjMG_CZPf_c/s1280/photo_2025-07-25_07-14-38.jpg

???? TIA International School of Phnom Penh is now accepting applications for the 2025–2026 school year!

We welcome students from Preschool to Grade 12 into a supportive, globally-minded learning environment.

✨ New in 2025:
• Foundation Campus opening soon with a swimming pool
• 1,200m² indoor sports arena
• Tech-enhanced classrooms
• Growing international teaching team

???? What Families Can Expect:
• Bilingual focus: English, Khmer & Chinese plus extracurriculars
• Cambridge-aligned curriculum
• Focus on inquiry, creativity & global citizenship
• Safe, inclusive community that supports wellbeing & growth

Early applications are encouraged—our new school year starts Monday, August 11, 2025.

???? Book a tour via Telegram: [insert number]
???? Email: admin@tsia.edu.kh
???? Website: www.tsia.edu.kh

????【TIA金边国际学校】2025-2026学年招生启动!
现开放幼儿园至高中的入学申请,我校提供国际化、全人教育的学习环境。
✨ 2025年度全新升级
• 即将启用的基金会校区配备游泳池
• 1200㎡室内综合体育馆
• 智慧教室全面升级
• 国际师资团队
???? 家长可以期待的教育特色:
• 三语教育:英语、高棉语、中文及丰富的课外活动
• 剑桥国际课程认证教学体系
• 培养探究力、创造力与全球视野
• 安全校园环境,个性化成长支持
欢迎尽早报名申请 —— 新学年将于2025年8月11日(星期一)正式开始!
???? 预约参观请通过Telegram联系:016 785 282
???? 邮箱:admin@tsia.edu.kh
???? 官网:www.tsia.edu.kh

ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការចោ.ទប្រកាន់ថាទាក់ទងអ្នកច្នៃម៉ូតជនជាតិថៃឱ្យធ្វើឈុតតំណាងជាតិ

0

បញ្ហាក្តៅគគុកនៅព្រឹកថ្ងៃទី២៤ កក្កដា នេះដែលមានការផ្ទុះអាវុធរវាងខ្មែរនិងថៃបានធ្វើឱ្យអ្នកច្នៃម៉ូតថៃម្នាក់បានបង្ហាញពីបវរកញ្ញាខ្មែរមួយរូបមានបំណងទាក់ទងខ្លួនឱ្យធ្វើឈុតតំណាងជាតិ។ ខ្លឹមសារការទាក់ទងអ្នកទាំងពីរគឺធ្វើឡើងកាលពីខែឧសភា ប៉ុន្តែទើបតែធ្លាយចេញនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd8Y0F5uPjt-_8e0agBPGzE9L-SxFb8CMZzxMA2eW2zNzZX92yzIa7eCXWHCW9T0ah6NWFfhShQWl23TS25ys2lhyu7ZlMIUGCBz1c7zCKaHPxujsK-J9atwZ-XfS_Ix4J59lC1TWwmpxUrR8nVq5b1Lou6YpSqO4ILbksRe_pm_RXLUoHTnmdkCGVyuEa/s2048/image_2025-07-24_15-12-59.png

នៅរសៀលថ្ងៃទី២៤ កក្កដា គណនីហ្វេកប៊ុកមួយឈ្មោះថា «Art Akarach» ដែលជា Designer ច្នៃឈុតតំណាងជាតិក្នុងកម្មវិធីបវរកញ្ញា បានបង្ហោះរូបភាព Screenshot ដោយមានបវរកញ្ញាខ្មែរម្នាក់ឆាតទៅជាមួយនឹងពាក្យថា «សាវាឌីខាស»។ អ្នកច្នៃម៉ូតរូបនេះបានសរសេរជាភាសាថៃនៅលើការបង្ហោះរបស់ខ្លួនបញ្ជាក់ថាបើប្រទេសនេះដែលចង់សម្តៅមកលើកម្ពុជាទាក់ទងមករូបគេ រូបគេ នឹងបដិសេធ ហើយច្បាស់ជាមិនធ្វើការជាមួយខ្មែរទេ ទោះជាដំណាក់កាលណាក៏ដោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTruiQIiFczZ99aY6CpfM1i_spVHCpGpBP7py4zD5k3BreZf2xx2X0okrcIyHrAZBE5Mpxs5FxfXzdWOKQdco0fDIw4LjdChLCLeQwcz4eSDwNWdZ6GxTtBHy7Nn5_fG5AXkYeElck1y2yya7tmmLwl_mZG485E4cfF2wa9nmDOiIvE8SRc-ClmoCA84e/s960/image_2025-07-24_15-12-55%20(5).png

អ្នកច្នៃម៉ូតរូបនេះ មិនបានបង្ហាញថាជាបវរកញ្ញាខ្មែរណាដែលឆាតទៅនោះទេ ប៉ុន្តែរូបភាពតែបន្តិចអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យនិងមានការចោទប្រកាន់ថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ នៅលើទំព័រផេក «Team Cambodia Pageant» ក៏បានភ្ជាប់រូបភាពដែលអ្នកច្នៃម៉ូតជនជាតិថៃបង្ហោះរួមជាមួយនឹងរូប ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ជាសំណួរថា «ស្លាប់ហើយលោកអើយយ៉ាងនេះ! តើពិតទេតីឆាតទៅឱ្យជនជាតិថៃច្នៃឈុតតំណាងជាតិឱ្យហើយត្រូវជនជាតិថៃ Say No រឺក៏ខ្មែរខ្វះស្នាដៃ? ជំនោរទៅថៃពេកហើយតី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Wf5uNtNpf1IqdWax1p2FFYNNS_0bDZ_6NDHPn4oZphUh1VjJbKuBaA3Cy4uwbTHiLHx01xrPCCTuSw1IhetpqIb0003RbVpNReESTGZaio6F9WFCbv4WoPhJo_B_p0bYDKMlFzm_K6dW1dpL3NK5xmSw5qfHMzesvoTDog8OoCvbzCII2AwdegMRDfnP/s682/image_2025-07-24_15-12-55%20(4).png

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមអំពីបវរកញ្ញាខ្មែរទាក់ទងទៅអ្នកច្នៃម៉ូតជនជាតិថៃបានធ្វើឱ្យមតិរិះគន់យ៉ាងខ្លាំងនិងមានការចោទប្រកាន់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងកំពុងតែប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ ទាក់ទងនឹងរឿងអាស្រូវដែលឈ្មោះរបស់ខ្លួនមានការចោទប្រកាន់នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពុំទាន់ចេញមុខបកស្រាយនៅឡើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

ម៉ាឡេស៊ីអំពាវនាវឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិច ម៉ាឡេស៊ីនឹងជជែកជាមួយមេដឹកនាំប្រទេសទាំងពីរថ្ងៃនេះ

0

ប្រទេសម៉ាឡេស៊ី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិចគ្នា ហើយលោកនឹងជជែកជាមួយមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីព្យាយាមកាត់បន្ថយស្ថានការណ៍តានតឹង ដែលកើតឡើងដោយសារការប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCI1HzhkwtfMX3bNikM_-GAGtXi66ObX7hTLTKsif13ts10CSny-cy5aJ0RVi4z8iJITcnBaddTv9lGXSTkTg7UKU2ypOEbK3q0Z4JJKMSE28a8OGIh2X6YMhPmLxIUHfWbMvx-SQF7xjhltgP-aebrUX54YJBPx8y9dNhyY4NOFPMpPQNLUrCkWZrf4jD/s1280/image_2025-07-25_08-59-54.png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងមកកាន់សារព័ត៌មានថា ៖ «យ៉ាងហោចណាស់ អ្វីដែលយើងអាចរំពឹងពីកម្ពុជា និងថៃ គឺការដកថយកម្លាំងកងទ័ព ហើយសង្ឃឹមថា ប្រទេសទាំងពីរអាចចរចាជាមួយគ្នាបាន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHkDK3simQBEuN7B2BsJ5yPv32EW15_ic85wQQrPIQ65z44iy73Dsq6fKMn5_NlhUTaHVo4gkk-T92sgknxnGJ-woTA1ZeLNd6zYeUrD2axygCOXzM9KmXwsO7JDboX94fOO9Qkcg875_IM9WRIHlTPdFDbV4nTaHWf12BAp797zl-3CFdT4N53yhlYxB/s1200/image_2025-07-25_08-59-53.png
ម៉ាឡេស៊ីនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ហើយកម្ពុជា និងថៃ គឺជាសមាជិកក្រុមសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដែលប្រទេសទាំងពីរមានតួនាទីលើកកម្ពស់កិច្ចសហការសេដ្ឋកិច្ច និងនយោបាយ ។ ក្រៅពីនេះ ប្រទេសទាំងពីរមានតួនាទីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_4a9l_XaYSZ8ZFKMGluSDSD6ldJETeXj5h27CWlmBhuSV9riuskR-uaomLJa-zWgrXpT7BxXivH_cdPvefIJIEoR32y8jeWJGMebKRSck4cb7z9j6OicNrrjBDMMI3CT09SF9B_EuXhiCMnSn3S2gFWq_WuTyCSu7o2-cvZEkbAFXXe2h_4rMPDT-xX0/s2000/image_2025-07-25_08-48-33.png

គួរបញ្ជាក់ថា ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិច គឺក្រោយពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ កម្ពុជាបានប្រកាន់នូវគោលជំហរចរចាជាមួយថៃដោយសន្តិវិធីរហូតមក ប៉ុន្តែរដ្ឋាភិបាលថៃពុំចង់ចរចា និងបើកដៃឱ្យកងទ័ពរបស់ខ្លួនវាយប្រហារមកលើកម្ពុជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cYkC-b4IvldRRYzcMRkoDfWF591J1ywMelS0LRwGXOikzFyYxtTQCHgBlLGUdEcmHBgWNFs-VKMWKId-2gpKO5M2ykAW1F49tnmWdsaYo253MwSHc_MqZwJq5MfZBFbWeQSgpE74ElJ_mUETuifBdrpZAYVXRcRSExPUVnF1mYI7du-YgjuV0TKpjUL9/s1024/image_2025-07-25_08-48-34%20(2).png

លើសពីនេះ កងទ័ពថៃមានគម្រោងប្រមូលផ្តុំកងកម្លាំងតាមផ្លូវទឹកវិញម្តង ក្រោយពីរត់ចែកជើងគ្នានៅសមរភូមិផ្លូវគោក និងអាកាស ។ នេះបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃជ្រើសយកសង្គ្រាមច្រើនជាងការចរចាដោយសន្តិវិធី ៕

ចិនសង្ឃឹមថា កម្ពុជា-ថៃនឹងចរចាគ្នាដោះស្រាយបញ្ហាជម្លោះព្រំដែន

0

ប្រទេសចិន ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយរដ្ឋាភិបាលចិនសង្ឃឹមថា ប្រទេសទាំងពីរនឹងចរចាគ្នាដោះស្រាយបញ្ហាជម្លោះព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSRzRDcc8qCL_ZQe0MZ8RC7_6gDQ_vUlhYxaIX781XubZ5isOBckm4mPF01hjz0UFsrMuPAF4pydw4epVgahQcKbD_FmmJ_PGFrQppas9atStfBNqzfHHsVavalpw35qk_E27dbedxNErjQCXVqPkd5wj94uJjghDfVKl7KD5Ech3xY5i29Ev3HYj9tBw0/s1200/image_2025-07-25_08-48-31.png
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែកក្កដា ថា រដ្ឋាភិបាលចិនមានក្តីបារម្ភពីស្ថានការណ៍នៅបរិវេណព្រំដែនកម្ពុជា-ថៃ ហើយចិនសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាតាមរយៈការជជែកចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_4a9l_XaYSZ8ZFKMGluSDSD6ldJETeXj5h27CWlmBhuSV9riuskR-uaomLJa-zWgrXpT7BxXivH_cdPvefIJIEoR32y8jeWJGMebKRSck4cb7z9j6OicNrrjBDMMI3CT09SF9B_EuXhiCMnSn3S2gFWq_WuTyCSu7o2-cvZEkbAFXXe2h_4rMPDT-xX0/s2000/image_2025-07-25_08-48-33.png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀឃុន និយាយថា ប្រទេសចិននឹងដើរតួនាទីកាត់បន្ថយជម្លោះ និងមានគោលជំហរអព្យាក្រឹត ឬប្រកាន់គោលជំហរកណ្តាល ។ យើងនឹងគាំទ្រសន្តិភាព និងគាំទ្រការជជែកតាមវិធីរបស់យើង រួមទាំងដើរតួនាទីកាត់បន្ថយភាពតានតឹង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cYkC-b4IvldRRYzcMRkoDfWF591J1ywMelS0LRwGXOikzFyYxtTQCHgBlLGUdEcmHBgWNFs-VKMWKId-2gpKO5M2ykAW1F49tnmWdsaYo253MwSHc_MqZwJq5MfZBFbWeQSgpE74ElJ_mUETuifBdrpZAYVXRcRSExPUVnF1mYI7du-YgjuV0TKpjUL9/s1024/image_2025-07-25_08-48-34%20(2).png

ការបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលចិនចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជាមុន និងប្រើប្រាស់សព្វាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជា ខណៈកន្លងមក កម្ពុជាបានអត់ធ្មត់ និងព្យាយាមពុំធ្វើសង្គ្រាមជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvNtdnJJSS5av0_2P7IVyqjEItzvOum0qXLqxoe0aKsgy0SoHUuWRxJra94TuV8ak6aUQpONP1eIv8b7itsZCE2W9XkzuHP8uWQ9Q-JMPdfq2OnSpmE4jD8E342wMpEYPtsVEae8z3OMuDhKhyrqhvn12enR3q3ly8t-o1yt6Bykg6-uwocyrgVR3XUA7m/s770/image_2025-07-25_08-48-34.png

ការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់កងទ័ពថៃបានធ្វើឱ្យពលរដ្ឋខ្មែររស់នៅខេត្តឧត្តរមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃជួបការលំបាក ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព ៕

ថាក់ស៊ីន និយាយខុសការពិតទាំងស្រុង ចោទកម្ពុជាជាអ្នកបើកឆាកវាយប្រ.ហារមកលើថៃមុន និងប្រាប់ឱ្យកងទ័ពថៃតទល់តាមផែនការយុទ្ធសាស្ត្រ

0

បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Thaksin Shinawatra» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាឱ្យមានការបា.ញ់មកកាន់តំបន់របស់ថៃតាំងពីព្រឹក ហើយលោកចោទទៀតថា កម្ពុជាបា.ញ់ថៃមុន ក្រោយពីការផ្ទុះមីននៅព្រំដែន ។

លោក ថាក់ស៊ីន ចាត់ទុកថា កម្ពុជាល្មើសនឹងច្បាប់អន្តរជាតិ និងក្រមសីលធម៌នៃការរស់នៅជាប្រទេសជិតខាងល្អ រហូតដល់កងទ័ពថៃរងរបួសដាច់ជើងចំនួន២នាក់ រួមទាំងពលរដ្ឋថៃរងរបួសមួយចំនួន ។

លោកអះអាងថា ថៃបានអត់ធ្មត់ និងអនុវត្តតាមច្បាប់អន្តរជាតិ និងបំពេញតួនាទីជាប្រទេសជិតខាងល្អគ្រប់ផ្នែក ។ ចាប់ពីពេលនេះ កងទ័ពថៃអាចតទល់ជាមួយកម្ពុជាតាមផែនការយុទ្ធសាស្ត្រ ហើយក្រសួងការបរទេសថៃអាចកំណត់វិធានការផ្សេងៗដោយត្រឹមត្រូវ ។

គួរបញ្ជាក់ថា នេះជាការចោទប្រកាន់របស់លោក ថាក់ស៊ីន និងទម្លាក់កំហុសពីលើកម្ពុជា ការពិត កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន ក្រោយពីនាយករដ្ឋមន្ត្រីថៃស្តីទីបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក និងកោះហោះឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញត្រឡប់ទៅថៃវិញ ដោយចោទប្រកាន់ថា កងទ័ព៥នាក់ជាន់មីនដាច់ជើង និងរងរបួសម្តងទៀត គឺដោយសារកម្ពុជាបង្កប់មីនថ្មី ។

ហេតុការណ៍កងទ័ពថៃជាន់មីនលើកនេះ គ្រាន់តែជាការអះអាងរបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប៉ុណ្ណោះ ដោយសារមេទ័ពរូបនេះឃ្លានចង់ធ្វើសង្គ្រាម និងលាបពណ៌មកពីលើកម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯងចង់យកលេសបើកឆាកធ្វើសង្គ្រាមជាមួយកម្ពុជា ៕

ថៃបដិសេធការពិតពុំទទួលស្គាល់ពីការធ្លាក់យន្តហោះចម្បាំង F-16

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃខ្លាំងក្លា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យកងទ័ពប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង សម្រាប់ប្រតិបត្តិការនៅព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី (នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ។ នាវេលាម៉ោង១០និង៥៨នាទី ហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ បានបង្ហោះថា យន្តហោះចម្បាំងថៃ F-16 បានបំផ្លា.ញទីតាំងកងទ័ពកម្ពុជា ហើយយន្តហោះចម្បាំងទាំងអស់ពុំត្រូវបានកងទ័ពកម្ពុជាបា.ញ់ធ្លាក់ទេ ។

ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានការបាញ់ធ្លាក់យន្តហោះចម្បាំងថៃ F-16 នោះ កងទ័ពថៃបានបដិសេធថា វាជាព័ត៌មានក្លែងក្លាយ ពីព្រោះយន្តហោះចម្បាំង F-16 ទាំងអស់មានសុវត្ថិភាព និងកំពុងត្រៀមបំពេញភារកិច្ចជំហ៊ានទី២ ។ នាវេលាម៉ោង១២និង២២នាទី យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿងរបស់កងទ័ពអាកាសថៃបានបញ្ចប់ការទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពកម្ពុជានៅច្រកអនសេះ និងធ្វើដំណើរត្រឡប់មកមូលដ្ឋានវិញ ។

មេបញ្ជាការកងទ័ពអាកាសថៃ លោក ផាន់ភក្តី ផាត់ណាគុន បានបញ្ជាឱ្យកងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង ការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ក្រោយពីកងទ័ពប្រទេសទាំងពីរបានផ្ទុះអាវុធជាបន្តបន្ទាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ ពេលនេះ កងទ័ពថៃកំពុងរង់ចាំបញ្ជាពីមេបញ្ជាការកងទ័ពដើម្បីបាញ់នៅទីតាំងកងទ័ពកម្ពុជា ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា យន្តហោះចម្បាំងថៃ F-16 ទាំង៦គ្រឿងនេះ ពុំត្រូវបានកងទ័ពកម្ពុជាបាញ់ធ្លាក់ទេ ។

ដោយឡែក ស្ថានទូតថៃនៅរាជធានីភ្នំពេញ បានប្រកាសឱ្យជនជាតិថៃទាំងអស់ដែលគ្មានការងារចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់រហ័សបំផុត ។ ហ្វេសប៊ុកផេកស្ថានទូតថៃ «Royal Thai Embassy, Phnom Penh» បានសរសេរថា ស្ថានទូតបានតាមដានស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃយ៉ាងដិតដល់ និងសូមប្រកាសថា ពេលនេះ ស្ថានការណ៍កាន់តែឈានទៅធ្ងន់ធ្ងរជាបន្តបន្ទាប់ និងមានការប៉ះទង្គិចនៅតំបន់ព្រំដែនជាច្រើន ។

ហេតុនេះ ស្ថានការណ៍អាចនឹងអូសបន្លាយយូរ និងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ស្ថានទូតថៃសូមណែនាំឱ្យជនជាតិថៃដែលស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា និងគ្មានភាពចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់បំផុតដើម្បីសុវត្ថិភាព ។ ក្រៅពីនេះ សូមជនជាតិថៃគ្មានភាពចាំបាច់ផ្អាកការធ្វើដំណើរមកកម្ពុជាពេលនេះ រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ៕

ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា ផ្តល់កម្លាំងចិត្តឱ្យ ហ្វីយ៉ាតា

0

ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បេក្ខភាពលេចធ្លោរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥បានបង្ហាញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកពីវីដេអូខលរបស់ខ្លួនជាមួយនឹង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObZcZiYYPr8Kz8DrjuQMWn_TQDgR1kTzZ6PDNhO74nO-4rkB7SuhcMzwCu7TH1_pMW_vbV4ma11hN1B1rxnkVueSJUzLoy9-oXLAWgmu1gxdqA6m6UUdTXj9xnQ6fv6PIX2n8qbhL1IcNbiR-A0_J4GfxB5cHCan3a96Eo2S4-ysvzvNMjG7Lfm9fpuN-/s2048/image_2025-07-23_15-48-24.png
ហ្វីយ៉ាតា បានបង្ហោះវីដេអូខ្លីជាមួយនឹងប្រយោគថា My ENERGY ។ ទោះយ៉ាងណា ហ្វីយ៉ាតា បង្ហោះវីដេអូខ្លីនេះតែនៅលើបណ្តាញសង្គមទិកតុកប៉ុណ្ណោះ ហើយក៏មិនបាន បង្ហាញខ្លឹមសារការនិយាយគ្នារបស់អ្នកទាំង៣ប្រាប់ទៅទស្សនិកជនឱ្យបានដឹងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wFsMIdBPPcXiWgghCoumTBl-pC-_c-RZgqYKJp0PE27ggasrFItPMvqb3VpsFG0rxJrTvaqUoQJBLOmFMsQ62sFoMJTfwsGiA_H9byhULqtvvhwgvD9pySCdRXDkico-X9Sz5OUCnnp5LqfpNpct4TyLnoREjcsrfRkhxuwrjOOvJnnXYV6LyHrLwf0o/s2048/image_2025-07-23_15-48-26.png

ទោះបីជាការគាំទ្រនេះបែបស្ងាត់ៗពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស និង អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏បានធ្វើឱ្យអ្នកគាំទ្រផ្សេងទៀតបញ្ចេញមតិថា ហ្វីយ៉ាតា នឹងទទួលបានជម្នះក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ បេក្ខភាពរូបនេះគឺមានចំណេះជំនាញច្រើនក្នុងអាជីពសិល្បៈរួមទាំងមានមុខជំនួញផ្ទាល់ខ្លួន។ នាងក៏បេក្ខនារីម្នាក់ដែលមានកូនចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK486HDyJHxjdsp_NZHNyKn8IMqif63wchmN3sYvP1EiyxGPbX6DRDw_ZLf6vvAc7f761Ct9U9zrpvDcuRfDz2JM0vrLnSiAndzqgq7lRzkdKUB_B_vepCkx79yvxM8j0mIHAjpRYcNkhg5emIrvQjYnk3U5M_VzIS-tonVCUiBl8htdBTQnwmLtcTwLe1/s2048/image_2025-07-23_15-48-28.png
កាលកន្លងមកនេះ ហ្វីយ៉ាតា MUC07 បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការពេញចិត្តចំពោះសម្តីនាងបន្ទាប់ពីនាងនិយាយថាមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន។ នេះនាងមានន័យថារាល់បេក្ខភាពដែលចូលរួមប្រកួតទាំងអស់មិនថាបេក្ខភាពជំនាន់ថ្មីឬចាស់ ហ្វីយ៉ាតា មិនមើលស្រាលដៃគូប្រកួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3opBnbsdB7qZNlJcI_oagLFm1yIljElG22cobISAUfiTlSwmJt4BmfNpJXKh3QobsWSTi5w59yqQ_EgfKRU_xp_6ibnUftEuB_SS_ludHZWVkYPY6qRTOW7lS8QKn9b5tavAVtORHdzD2hq3lNCMLwE3jvPpR_Usg5QrZqYJN9iUOwJDZwvCWRfXNsOrF/s2048/image_2025-07-23_15-48-32.png

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥មានបេក្ខនារីទាំងអស់ ចំនួន២០រូបដែលត្រូវប្រជែងគ្នាដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ។ វគ្គប្រកួតបឋម Miss Universe Cambodia 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក៕

ទោះស្ថិតនៅអាម៉េរិក វណ្ណដា និងតារារួមទ្រនំ បួងសួងដល់បុព្វបុរសខ្មែរឃុំគ្រងថែរក្សាកងទ័ពជួរមុខ

0

កំពុងតែនាំយកតន្រ្តីខ្មែរបង្ហាញនៅលើទឹកដីសហរដ្ឋអាម៉េរិកតារារ៉េប វណ្ណដា វណ្ណថាន រ៉េត ស៊ូហ្សាណា បានចេញសារលើកទឹកចិត្តនិងបួងសួងដល់បុព្វបុរសខ្មែរថែរក្សាការពារកងទ័ពជួរមុខកម្ពុជាដែលសត្រូវឈ្លានពានថៃបានបើកវាយប្រហារមុនមកលើកម្ពុជាទាំងព្រឹកនៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV0x0CvPCQ_RRXFVcuOczIae9Bf8T8mQmXtfLtU8CCNJ7mRft-oTdRK6uGwx5a-6lGSqICCgg16xqtH9gCd_a8l92gKaZ_47Nvxxz09dRYD4dNGrCxodZ-BgETqzqVpQjodYwe8I6NPl-hJOgOXfdJfLUtksKjXs8CN3oXqHvHZdHFRkVe4NX5TJSMx-U/s2048/image_2025-07-22_10-11-56.png

វណ្ណដា បានបង្ហោះនៅលើផេកផ្លូវការថា «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»។ តារាចម្រៀង នរិទ្ធ បានបង្ហោះថា «សូមបន់ស្រន់បារមីវត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សាការពារឱ្យបងប្អូនកងទ័ពទាំងអស់ ទទួលបានជោគជ័យ និងសុវត្ថិភាពទាំងអស់គ្នា សូមអ្នកទាំងអស់គ្នាចូលរួមផ្តល់កម្លាំងចិត្តដល់វីរកងទ័ពខ្មែរយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO6RJfCO3yPBWOJCCoT6icTQhUM2jZq46OxEBiRnIDxSmulO4kAlb5jRWGLA_SCwGGI7Cxfc0cijFNRe1ik8YLi90kn8Wo-Lv-_IHFuYFYp1ItzahHZYwSuqNSCJDNuuLpTDQ0Crq1_lcYFSZQmYUrmarlYyeqXVydTERii-umESh-irXxIr6AZKB_t_tv/s2048/image_2025-07-22_10-11-57.png

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «សូមជូនពរ និងផ្តល់កម្លាំងចិត្តដល់បងប្អូនកងទ័ពទាំងអស់ឱ្យមានសុខសុវត្ថិភាព ។ ងាកទៅកាន់តារារ៉េប យូហៃ ក៏បានជូនពរកងទ័ពកម្ពុជាដែរថា «សូមឱ្យបងៗវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាននៃកម្ពុជាទទួលបានជោគជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhay0K0s0aWQsGyvGgXY5dMdlqv6QrBcogWp8UsSgpPfZPjtBAUFWIWID1LUFTU7IeUIkhHOAROxnygtHe8NyaC5Kv-aktfDWI0hyd4AuuNvUEdC_LKih1qnzSgJym8FBUU73uzOxgMvS60PkFaJaCYIHenLiAEGkVyTQDxoocErT5whJnLudfLo6BgW8cK/s2048/image_2025-07-22_10-12-01.png

តារាចម្រៀង វណ្ណថាន ដែលពូកែលេងឧបករណ៍ភ្លេងខ្មែរវិញបានបង្ហោះយ៉ាងដូច្នេះថា «សូមទសបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយតាមថែរក្សាវីរកងទ័ពគ្រប់រូបដែលកំពុងឈរជើងការពារទឹកដី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8jiNYTmYkkxmerHNf5FfV1v5suTzR9jwuGAQWcZSrD5VFF8-kNiizlHwFc1MhoBmTPT0gNj9fRYrZJkyqXSjKhO1_ATs29hCdFDa1nPjoFfDlHftP2NHpR-NMK6rvgHYZCsqaU9uHVTN3MFFV_vhN1xVh0PWxKmuKbZcJkUXRC045KDj-XOo5na1wV__f/s2048/image_2025-07-22_10-12-03.png

ការផ្ទុះអាវុធនៅព្រឹកថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថានៅវេលាម៉ោងប្រមាណ៦កន្លះព្រឹក ភាគីថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយបន្លាលួសតាមជើងប្រាសាទ។ នៅវេលាម៉ោង៧:៤នាទីព្រឹក ភាគីថៃបានបង្ហោះដ្រូនរយៈពេល២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង៨:៤៦នាទីព្រឹក កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ចំនួន២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ។បន្ទាប់មកនៅវេលាម៉ោង៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

មិន ចេនី រងនូវម.តិរិះគ.ន់ពីសាធារណជនក្រោយបង្ហោះសំណេរមានចិត្តសប្បុរសលើម្ខាងទៀត

0

ខុសពីសិល្បករ សិល្បការិនីជាច្រើនរូបដែលចេញបង្ហោះសារលើកទឹកចិត្តនិងបួងសួងវត្ថុស័ក្តិសម បុព្វបុរសខ្មែរឱ្យថែរក្សាកងទ័ពជួរមុខតារាស្រី មិនចេនី បានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនទៅលើអ្នកសើចចំអកលើគូបក្ខដិបក្ខគ្មានមនុស្សធម៌ក្នុងរឿង។ ការបង្ហោះរបស់ Influencer រូបនេះត្រូវបានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងរហូតតារាស្រីរូបនេះបានលុបការបង្ហោះរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJflo1SDbOux9oC5eP-vxvqR7Pcxuhf0_p47nws-4UI6a0slTusKnEdnDlPPJKU5Sd8lkSX3R7491K4bWF204mwlB3J5EGxNM0P4ITJm5zDhUuF1NltAg6Dz3hP8dWH-vVxwJ3ODtbVKHD9AWmiUoWCVF_slur35JJfJ4HdVsBWp024II3NQ90tdric5u/s2048/image_2025-07-24_13-04-06.png
នៅថ្ងៃទី២៤ កក្កដា កងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើមមុន។ ស្របពេលស្ថានការមានភាពតានតឹងពលរដ្ឋខ្មែររួមទាំងអ្នកសិល្បៈច្រើនរូបស្រុះដៃគ្នាយ៉ាងខ្លាំងដោយបានបង្ហាញការលើកទឹកចិត្តនិងបួងសួងឱ្យកងទ័ពខ្មែរមានសុខសុវត្ថិភាពយកឈ្នះមាសត្រូវ។ យ៉ាងណាមិញខុសពីអ្នកសិល្បៈជាច្រើន មិន ចេនី ស្រាប់តែបង្ហោះសំណេរមួយថា «តើពេលវេលានេះជាពេលវេលាឌឺដង សើចចំអក និង ដាក់ទំនាយ គូបដិបក្ខនៅក្នុងបណ្តាញសង្គមទៅមកមែនទេ?? ខ្ញុំបានអូសកាត់វីឌីអូមួយចំនួន សូម្បីសាកសពក៏មានមនុស្សលើកដៃខមិនសើច ចំអកទៅរួចដែរ!! មានមនុស្សធម៌ក្នុងខ្លួនទេ?? សូមចែករំលែកដោយសម្បជញ្ញៈ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5CU-CJWP6bpQiKGOHBwZF6cjuuoxRr1Qm-1EhXhVZcwYeaSOTluBQ6FIs5geWxGBWiDiQuMtEpF85tK8iqv-wXLJ_sOgeF9pynOqEXM8KpE3ix5zFitFPjuvs1K0xOrxnW0hQulnVlLL9siXlWEGy2xtssqlxD4h_kElUXhVBIq4p9ZKLKi9gQVRqbsE/s960/image_2025-07-24_13-04-08.png
យ៉ាងណាមិញ ការបង្ហោះរបស់ ចេនី បានធ្វើឱ្យមហាជនប្រតិកម្មនិងបានបញ្ចេញមតិរិះគន់យ៉ាងច្រើនមកកាន់នាងរហូតការបង្ហោះនោះត្រូវបានលុបចេញពីបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHiyIITi0JYddl9Zs7Vx0yfgwD71bfMx1fx5B688trHwBOKFo7DBDlskXNYNO3fzrvvw9WNrNUzShMCijrVpEHfd_2JKker0Wou5_NzE5wRxuuEaVGVSSy9XtgINXsaIeJ8Dew0GJLEqDr8oOlD_fzzmsytWgdkOrDwRdOdLcI3ophtPfL06GMkSmvg7S/s2048/image_2025-07-24_13-04-10%20(2).png

បន្ទាប់ពីដឹងកំហុសរបស់ខ្លួន មិន ចេនី បានចេញមកសូមទោសនិងមកទទួលខុសត្រូវអ្វីដែលនាងនិយាយមិនបានគិតពិចារណាជាមុនដោយសារតែមានការស្លុតខ្លាំងពេលឃើញមានអ្នកស្លាប់និងរបួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1uUrDfcekVnPSkmglzZXt_CmIAXT2OSvjhxMU9231QBSFOHQ1kcLrvxjVaP_rVpvPpTWMIjDSloCgbxS60FyVk2bw6cnLnZ7lntqen9kxkouB7p0WEI8eJgEiVCH8ZCTcBUC0iwx7QW46ysXuXGz-xmmJDlbh2eaEoM2H2X49VPCMUOA1KUg4mcwVUb8d/s1125/image_2025-07-24_12-56-48.png

Influencer រូបនេះបានបង្ហោះយ៉ាងដូច្នេះថា «នាងខ្ញុំ Jany Min ដោយស្មោះត្រង់ខ្ញុំពិតជាមានអារម្មណ៍ថាខុស និងចង់ចេញមកទទួលខុសត្រូវចំពោះStatusដែលមិនបានគិតមុននោះ ខ្ញុំពិតជាមានអារម្មណ៍ថាខុស ហើយពិតជាចង់គោរពសុំទោសមែន។ មូលហេតុដែលធ្វើឱ្យខ្ញុំផុស Statusមុននោះ គឺដោយសារតែខ្ញុំបានឃើញ Video មួយដែលក្នុងនោះមានអ្នកស្លា.ប់ និងរ.បួស ខ្ញុំមានអារម្មណ៍ថាស្លុតចិត្តខ្លាំង ហើយបានឃើញcommentសើចខ្លះដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលចិត្ត ព្រោះអាណិតអ្នកដែលមិនដឹងអី។ ប៉ុន្តែអ្វីដែលខ្ញុំមិនបានគិតដល់ គឺតាមពិតអ្នកដែលគួរឱ្យអាណិតគឺជាពួកយើងនោះទេ ពួកយើងគឺជាជនរងគ្រោះដែលត្រូវបានគេឈ្លានពាន យើងគ្រាន់តែការពារខ្លួនប៉ុណ្ណោះ ដោយស្មោះត្រង់ពេលដែលខ្ញុំដឹងហើយ ខ្ញុំពិតជាមានអារម្មណ៍មិនសុខ ហើយពិតជាសមនឹងគេថាឱ្យមែន។ ខ្ញុំមកនេះមិនមែនចង់ឲ្យបងប្អូនឈប់ថាឲ្យនោះទេ ខ្ញុំគ្រាន់តែមកចង់បកស្រាយរឿងនៅពីក្រោយ Statusនោះប៉ុណ្ណោះ បងប្អូនអាចនៅបន្តថាឲ្យខ្ញុំបាន ព្រោះវាពិតជាសមអ៊ីចឹងមែន។ ខ្ញុំនៅតែជឿថាកម្ពុជាត្រូវការសន្តិភាព ខ្ញុំបន្តឈរជាមួយកម្ពុជា»៕

កុំចង់សាកជាមួយកម្ពុជា ! យន្តហោះ F16 ថៃទិញពីអាមេរិក ត្រូវបានកម្ពុជា បា.ញ់ ទម្លា.ក់កាលពីព្រឹកមិញ

0

នៅក្នុងការវា.យប្រហារដោយយោធារវាងកម្ពុជា និង ថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ខ្លួនចំនួន ៦ គ្រឿងមកឈ្លានពានលើដីកម្ពុជា ប៉ុន្តែត្រូវបានសំណាញ់មេឃកម្ពុជាបា.ញ់ទម្លាក់អស់ខ្លះទៅហើយ។ ទោះជាយ៉ាងណា សារព័ត៌មានថៃបានបដិសេធថា ការអះអាងទាំងនេះគឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

មានរូបភាព និង វីដែអូជាច្រើនដែលត្រូវបានគេចែករំលែកតៗគ្នាពេញបណ្ដាញសង្គម បង្ហាញពីធ្លា.ក់នៃយន្តហោះ F-16 របស់ថៃដែលកំពុងប្រតិបត្តិការនៅលើអាកាស ស្រាប់តែត្រូវបានគ្រាប់ផ្លោងហោះទៅបុ.កបំផ្ទុះឲ្យឆេះធ្លា.ក់យ៉ាងកម្រោល ចំណែកខ្លះទៀតដែលមិនត្រូវបានគ្រា.ប់បា.ញ់នោះ បានហោះបកត្រឡប់ចូលទឹកដីថៃវិញបាត់ស្រមោល។

ប៉ុន្តែទោះជាយ៉ាងណា សារព័ត៌មានថៃនៅតែអះអាងដដែលជាដដែលថា ពុំមានយន្តហោះF-16 របស់ខ្លួនណាមួយត្រូវបានឆេះធ្លាក់ ឬត្រូវបានបំផ្លា.ញឡើយ ហើយការណ៍ដែលឃើញយន្តហោះទាំងនោះហោះចូលទឹកដីថៃវិញ គឺគ្រាន់តែជាការត្រឡប់ទៅយកគ្រាប់ដើម្បីមកប្រុ.យុទ្ធជាមួយកម្ពុជាបន្តតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-16 គឺជាយន្តហោះចម្បាំងស៊េរីទំនើបដែលថៃបានទិញពីសហរដ្ឋអាមេរិក ក្នុងតម្លៃមួយគ្រឿងចាប់ពីជាង១០លានដុល្លារ រហូតដល់ជាង៧០លានដុល្លារឯណោះ។ ដូច្នេះប្រសិនបើកម្ពុជាពិតជាបានបា.ញ់កម្ទិចយន្តហោះទាំងនេះមែន មិនថាប៉ុន្មានគ្រឿងនោះទេក៏ជារឿងគួរឲ្យសោ.កស្ដាយសម្រាប់ប្រទេសថៃ និងជាភាពអាម៉ាសសម្រាប់អាមេរិកដូចគ្នា។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ស្ថានការណ៍នៃវា.យប្រហារមិនបានធូរស្រាលនោះទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខកម្ពុជា៕