Home Blog Page 371

ទាហានថៃប្រដាប់ដោយអាវុធ ប្រុងព័ទ្ធយកដីពលរដ្ឋនៅឃុំអូរបីជាន់

0

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ កងទ័ពថៃ ប្រដាប់ដោយអាវុធ បានបំពានចូលមកទឹកដីកម្ពុជា ដោយប្រុងព័ទ្ធយកដីពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjozAbsfPelBrXsW347s8S4j93-s_wtg5KvYQDUf5I_0ijF2pkZyDKRnMsoJ-GkoOE61pK2edlYDet5kcolh8-NNXVGyBhqHTXC3dn-mFtbPfQGH2Y2x4dfCR-GJK8JyUxmRey1WjDK3bsN7QlcVx3ZB-HOd_NS04MtMzEIoLB5lVWITTUtrj488vRz6CCt/s809/Screenshot%202025-09-16%20154411.png

ហេតុការណ៍នេះ កើតឡើងនៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃ បានចូលមកពង្រាយបន្លាលួស តែត្រូវបានពលរដ្ឋឈរយ៉ាងរឹងមុាំ ដោយមានការការពារកងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwAPnL7T5nTbifXGWA5hygwVaVlGXd0Q5_U1T57B4MWuhSnIH9suf_l4NExHkEFgFQpcjUL1xp8LEZ5JO6QJS06DuMcBDdsBrGqGK-mHtz0lKGUkQHRMnYcdaM5uwgjmYwWX6bSl3b7awkapKakxK_hHyLTb1qLCfHyGG9n_m3K0BSyDd6T0yevuet_pmC/s849/Screenshot%202025-09-16%20154425.png

តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdk5In9zjdqkf8BWeOW1rqZ_ue6hsWisNVZ9PE6Zxxl9QkBHQRZm9nuNeIxzUJ3kOkyU_j5RWEcYNRLp8eSTEZM6hA-B_4K0c1LHQCz4ek3YvhuPQt5YzQ2fu3NFr2RLPD9MMG7W5pNFM8ua8yYvRt8owmkGgK3nUnNUCpjbc-czlnnFSmz3yMSMGwbLZv/s831/Screenshot%202025-09-16%20154441.png
កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានវាយកម្ទេច និងរុះរើបន្លាលួសនោះទាំងនោះចេញ ដោយថែមទាំងបានបណ្តេញកងទ័ពឈ្លានពានថៃចេញពីដែនអធិបេតយ្យភាពកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8iPpAIYCKvu4n2fYsRu6Av9qC9ejFmaowxtq0LBT33YOPrSAMeXnqhSkIU-8edo-kXt7YTiGXV8rhCPFSEwc-xMOGp5ogDRG6FPefoGZ7k5lOSbPFdHwdy98JpeWN5EoWt15fRb5WLZh7bC6ujZQAKZ7qOpvTawASZlsfO_OZmgKCc2SSycdHIJtDFaR3/s831/Screenshot%202025-09-16%20154454.png

គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕

មាលា ដារ៉ា និងស្រីពី បង្ហាញភាពអស្ចារ្យនិងលេចធ្លោរួមគ្នាពីស្នាដៃកូនខ្មែរនៅលើឆាកអន្តរជាតិ

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 រួមទាំង ផន ស្រីពី Miss Cosmo Cambodia 2025 បានបង្ហាញម៉ូតនៅលើឆាក New York Fashion Week 2025 កាលពីពេលថ្មីៗនេះពោរពេញដោយមោទនភាព។ អ្នកទាំងបីបានបង្ហាញពីម៉ូតសំលៀកបំពាក់ពីស្នាដៃកូនខ្មែរដែលមានការបញ្ជូលពីវប្បធម៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7ASBQ5fMBSi2tCu6lN_LO8G9lHJ3ds1hL6uUEHrNqy7ecxDIEuiS5HikrmbtA0yPiMfYaPhlKjDQQB-QAokVHDuOgnbNm9pDCpwsdb7bKm8jvhW0T_cmwWOxyxHnLkWep6FcSFoKf8JSBsXw82xUzfCW7opZoFeEMk7Ol9yJJmpfLqkxeVa_q-5Pa3-e/s2048/image_2025-09-16_09-37-57.png
តារាម៉ូដែល មាលា បានគ្រងសំលៀកបំពាក់ដ៏ស្រស់ស្អាតទម្ងន់រហូតដល់ទៅ២៣គីឡូក្រាមឯណោះ ខណៈកាលពីកន្លងទៅ មាលា បានបង្ហើបពីសំលៀកបំពាក់នេះដោយនាងស្លៀកត្រឹមតែ១៥នាទីប៉ុណ្ណោះពេលដោះចេញវិញគឺមានស្នាមក្រហមតែម្តង។ សំលៀកបំពាក់ដ៏ស្រស់ស្អាតពីស្នាដៃកូនខ្មែរមានការបញ្ជូលពីវប្បធម៌ឈរនៅលើឆាកដ៏ធំនៅឯសហរដ្ឋអាម៉េរិក មាលា បានបង្ហាញអារម្មណ៍ថានាងមានការដឹងគុណសម្រាប់ឱកាសដ៏អស្ចារ្យនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi34rm9fq4Pyj_gWLMNK5nKJAMcVLEDnNPYay7T71DcuvZ_j5K2ugQaNwikxUDAI2jjVCdiWi8SiWER4uAYQh0Xm0tP597kBDOe9SHICe99iuIvjd7JW7juhHUt2yCIVn8LcHmiAuyd4R8q_hW6B8gb2OCR8VSVdjfiwyE0DIB4QnbQAzD86pm_Qeru12og/s2048/image_2025-09-16_09-37-55.png
ងាកមកកាន់ ឈុំ ចាន់ដារ៉ា និង ផន ស្រីពី វិញអ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេហើយដែលមានឱកាសដើរម៉ូត នៅលើឆាក New York Fashion Week 2025 ។ សំលៀកបំពាក់របស់ ស្រីពី គឺបានបង្ហាញពីកំពូលប្រាសាទអង្គរវត្តដែលមានការច្នៃប្រឌិតយ៉ាងស្រស់ស្អាតនិងទាក់ភ្នែក។ ចំណែកឯ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ក៏មិនខុសពី មាលា និង ស្រីពី នោះទេគឺមានភាពលេចធ្លោនិងអស្ចារ្យដូចគ្នានៅលើឆាកម៉ូតដ៏ល្បីល្បាញទូទាំងពិភពលោកនេះ។ សំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់អ្នកទាំងបីរួចទាំងតារាម៉ូដែលមួយចំនួនទៀតគឺមកពីប្រ៊េន ALmée Couture ដែលជាម៉ាកយីហោរបស់កូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-sH-u3MaJCoEUxT1S348ulLt9IMduW5oAxwCRHA_RdZnBgHz2i7lRIohEY2-JBZ_yJAaVxV58OuJdGaykE4S6tyi6UVdkKhFpT1Lt22vgYQG3Fc-iPwQMzK2UgNBxvwUJwPjxQpx34N1l47s9QrZez1TosACAHY7m_3mWV2Lv_aW3ToZIaYT44nQzD_l/s960/image_2025-09-16_09-37-59.png
វត្តមានអ្នកទាំងបី បានជំរុញឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបដែល មាលា ឈុំ ចាន់ដារ៉ា និង ផន ស្រីពី មានឱកាសជាលើកដំបូងសម្រាប់ការបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំ New York Fashion Week 2025 ពោរពេញដោយភាពរីករាយនិងមានមោទនភាពក្នុងនាមជាកូនខ្មែរ៕

ទឹកធ្លាក់ភ្នំគូលែនត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយជំនន់ទឹកភ្លៀងកើនឡើងឥតឈប់ឈរ

0

បងប្អូនប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ឬទីកន្លែងដែលមានទឹកផ្សេងៗទាំងឡាយឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈថ្មីៗនេះអាជ្ញាធរតាមតំបន់មួយចំនួនបានធ្វើការជូនដំណឹងស្ដីពីគ្រោះទឹកជំនន់ ជាពិសេសនៅក្នុងខេត្តសៀមរាប និងកំពង់ធំដែលកំពស់ទឹកបានកើនឡើងលើសកម្រិតប្រកាសអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-oljMACUTYeaNWWWs2q067fLV4sql_g3ITgi2vRMxTXyO9I6votSzjqSEaowSSfxDEkOTUw04zfjfvwX806B621XE7jRf8E7PD3Rm7_cDF_1o0yn5V5RS62dgvIpsQ3-O3jc31YaCcmOKfY4G-dNMAM_aej63oAQiaWJlQ7iV65OoCwIbHG7_33GTYbO/s666/Screenshot%202025-09-16%20143606.png

បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងខ្ពស់នៃកំពស់ទឹកឈានដល់កម្រិតគ្រោះថ្នាក់នេះ បានជំរុញអាជ្ញាធរខេត្តសៀមរាបធ្វើការបិទរមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែនជាបណ្ដោះអាសន្ន មិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តទៀតនោះទេ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCZwebVYaoSCdbxQiw2NbJW3WCdnMyxzWq9imLPRrNhngP78cJYR9-9ZXl-ZXbgMibGwODrjuO6rnEu6p86NofgklKiAK9iximG9QjLxQ2x4Z4eC2A5lA0d092WwMRc34MQGC9yG1eLI83dSYyw5IbcvQFAes08SrPKWxEKzCdKW_J5RL0OeaeDmimH4Hq/s664/Screenshot%202025-09-16%20143618.png

ទន្ទឹមនឹងនេះ នៅខេត្តកំពង់ធំឯណោះវិញ កម្ពស់ទឹកនៅស្ថានីយស្ទឹងសែន បានហក់ឡើងដល់ ១៣,៥១ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១៣,៥០ម៉ែត្រ។ រីឯស្ថានីយ ស្ទឹងស្រែង-ក្រឡាញ់ ក្នុងថ្ងៃនេះទឹមានកម្ពស់៨,២៤ម៉ែត្រ លើសពីកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨,០០ម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងធនធានទឹក នៅថ្ងៃទី១៥ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDDOQCgOA6_057fVzXOpUne1fdT5F4uPyvO4RHTI03CKBHqRJkCW6Yt2U6Mv8Xlra7JtlCQgJZ3JUEjeHtjLN9LHauORF3zsXED8vr7ZkRMbIw-I7otamXOEKC96J1F1dnA-_EAoO52O1iSBbWBdBMWLHYBaQY8axsQB_TkILvrP31z3GnSHV-3qMx8ZVS/s719/Screenshot%202025-09-16%20143534.png

គួរជម្រាបផងដែរថា ជាមួយនឹងការកើនឡើងនៃកម្ពស់ទឹកជាបន្តបន្ទាប់នេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា គឺបណ្ដាលមកពីកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmBrqyRI-lctCsUkHh_9PQfLjWLmAx0wO8fcs5umOXAFGyU4PTrwLmS2pC69Ow2_ZGNbDGPKP-K2A7YrxWHYf5HoLWbq9Ev2tMNUBgOM77PGvyO5G2MH2CZjjAe5U16HHYhOAxplHo8J8O0inZ56YIbGrOresaj5cZRBaMUAoltoza0cCfd10_xINN1fF/s1280/photo_2025-09-16_14-08-49.jpg

ស្ថានភាពបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលនាំឱ្យកម្ពស់ទឹកនៅស្ទឹងសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នផងដែរ នៅតាមបណ្តាស្ថានីយមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3oTRwMjx-1i7GPXpNNiX2PjtyggC9nEXtMCH-A0ihOSMvvTidYSyZ80FidM4iJlsF_yk7vaFFVXfXkOePsKeSveFF6D4Km8CRdFGgsQ7Wq8uvN0O24VIJVNNBOodSa6xOyDE9mHS2Nn1QW_R05Ff8lmtTnP-i4d6y7kdZqXXExupUu29Hj-PEFKnXf-hW/s1280/photo_2025-09-16_14-08-49%20(2).jpg

ជាមួយនឹងសេចក្ដីប្រកាសដូចខាងលើនេះ ក្រសួងធនធានទឹកបានអំពាវនាវឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ដែលនៅក្បែរនោះ បង្កើននូវការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ៕

មរ.ណភាពតារាសម្តែង Yu Menglong នៅតែធ្វើឱ្យមនុស្សជាច្រើនសង្ស័យនិងមិនអស់ចិត្ត

0

Yu Menglong បានស្លាប់នៅអាយុ ៣៧ ឆ្នាំបន្ទាប់ពីធ្លាក់ពីលើអគារខ្ពស់កាលពីថ្ងៃទី ១១ ខែកញ្ញា។ ប៉ូលិសបានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយ។ ក្រុមគ្រួសារ និងក្រុមហ៊ុនគ្រប់គ្រងរបស់លោកមិនបានធ្វើអត្ថាធិប្បាយអំពីមូលហេតុនៃការស្លាប់នោះទេ។ ព័ត៌មានអំពី Yu Menglong ទទួលបានការចូលមើលរាប់សិបពាន់លាននៅលើ Weibo ។ យ៉ាងណាមកទល់នឹងពេលនេះទស្សនិកជនជាច្រើននៅតែកើតចិត្តសង្ស័យចំពោះមរណភាពរបស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguaG2mduC1wBJkykB_c-dgm1luvQoT0J_5Nmn8mZ68vHY8RXkMVIWu7ImLlBQiPODAa95KTWiG1P3_dFsG-Z9_EmHaejpFyA3Jf3iW7WmHZGJnpQKYFnqk-DWHusB-hu8LR6LNNI_NnRsWfmBG-f7_idfrnc4BZ5kqz-Yh7mPzyPt4EEjQKuLjYLwhHNVM/s1080/image_2025-09-13_10-57-36%20(2).png

អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ថា ចុងក្រោយនេះមិនថានៅលើបណ្តាញសង្គម ឬនៅក្នុងព្រឹត្តិការណ៍មួយចំនួន Yu Menglong តែងតែបង្ហាញផ្នែកវិជ្ជមាន ដោយមិនបង្ហាញពីជំងឺ ឬការលំបាកឡើយ។ ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនបានបង្កឱ្យមានការសង្ស័យក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2TRotOZY5VuqdA4lbvJqDcjlK38ov-2x1k1NXuXQiLOR5cETtnw9oMe83SCZnrYOyB8fOW7rnIOok6hmYb2WyZyM-_26nAAna1NgYE8V7r4JhvK8vYZ33RhQwGZ3D8g2xVPYwy57EgkM8Q4_jo2zhLFlFXIwEOkyJbDNHrXr0KVptX_POZk42AvZfTm3z/s1308/image_2025-09-13_10-57-37%20(2).png

រូបថតដែលគេចោទថាបានផ្សព្វផ្សាយពីគេហទំព័រមុនពេលប៉ូលិសបិទវាបង្ហាញពីស្នាមឆ្កូតនិងស្នាមនៅជុំវិញបង្អួច។ សំណាញ់ដែលដាក់នៅលើបង្អួចក៏ពិបាកក្នុងការយកចេញ បើសិនជាគ្មានឧបករណ៍ពិសេសទើបបន្ថែមឱ្យមានការសង្ស័យ។ ជាមួយគ្នានេះតារាសម្តែង Yu Menglong ក៏បានរាយការណ៍ថាមានការភ័យខ្លាចចំពោះកន្លែងខ្ពស់ៗផងដែរ។ ជាមួយនឹងអាជីពដែលកំពុងកើនឡើងរបស់ខ្លួន រួមទាំងកាលវិភាគនៅថ្ងៃបន្ទាប់ វាហាក់ដូចជាមិនទំនងជាតារាប្រុសរូបនេះនឹងធ្វើអត្តឃាត។ ចំណុចសង្ស័យទាំងនេះជាកត្តាដែលជះឥទ្ធិពលលើការសង្ស័យលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrToqzISq8jd8T-LPMemZ6o6CcroS1pr_kn4gHw_yH1MqwTUk9px22WfgKBCYSq54OoJ_paQeNxrEPV5eUxi5hxg8_2mmqIZpclBS-wUOox9Unviv5j55nFQHp0P7lpegjNAoyvZUKGer7vCUCnMfgyfmqeOYyxQSSRUpVqBSOBJXv-pu71hNv6CPlklPj/s1656/image_2025-09-11_13-17-20.png

Yu Menglong គឺជាតារាល្បីមួយរូប ដែលមានអ្នកគាំទ្រច្រើនជាង ២៦ លាននាក់ នៅលើ Weibo ។ ម្តងម្កាល លោកបង្ហោះរូបភាពខ្លួនកំពុងហាត់ប្រាណ សរសើរផ្កា ឬដើរលេងក្នុងជីវិតប្រចាំថ្ងៃ ដោយរាល់ការបង្ហោះនីមួយៗ ទទួលបានការ Comment ពីអ្នកទស្សនាជាង ១ម៉ឺននាក់។ ក្នុងការបង្ហោះក្នុងរយៈពេល២ខែកន្លងមកនេះ មានមហាជនជាច្រើនបានបញ្ចេញមតិថារូបលោកមើលទៅរាងស្គមជាងមុនដោយដាស់តឿនឱ្យតារាប្រុសរូបនេះថែរក្សាសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7S7iVSf8Pftsr_ZY3fExXJvNopGD1I-fCeI4R9U88w69Z4a6eYSJf4tSmwB528LvuZBHTTnpQ394vQ4jvXGMM18freiW7WwKMt_HeWtamxCioilIWYXeO80DlHAgkcp-ve4EpCYvzcQsL6l1ixxvFF8e9sfQnP71oxruls85EwgLotuRQ6ZGkmtH2_sTD/s1729/image_2025-09-11_13-17-19.png

ជុំវិញមរណភាពរបស់ Yu Menglong អ្នកលេងបណ្តាញសង្គមមានភាពងឿងឆ្ងល់ខ្លាំងជាងគេគឺអ្នកនិពន្ធរឿង Ji Guangguang ព្រោះចាប់តាំងពីដំណឹងមរណភាពរបស់តារាប្រុសរូបនេះមកលោកបានលុបការបង្ហោះ ដាក់គណនីបណ្តាញសង្គមជាលក្ខណៈឯកជន ហើយមិនព្រមចេញមុខបញ្ជាក់ថាជាការពិតឬមិនពិតដែលលោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលមានការញុំាអាហារជាមួយនឹង Yu Menglong មុនពេលតារាប្រុសរូបនេះស្លាប់៕

V និង Jennie បង្កឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍សាជាថ្មីពីពាក្យចចាមអារ៉ាមនៃទំនាក់ទំនង

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍សាជាថ្មីអំពីតារាចម្រៀង V សមាជិក BTS និង Jennie សមាជិក BLACKPINK បន្ទាប់ពីអ្នកគាំទ្របានកត់សម្គាល់ឃើញភាពស្រដៀងគ្នាគួរឱ្យចាប់អារម្មណ៍នៅក្នុងការអាប់ដេតចុងក្រោយរបស់អ្នកទាំងពីរ។ ជារឿយៗអ្នកទាំងពីរតែងតែជាប្រធានបទនៃពាក្យចចាមអារ៉ាមស្នេហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4EelIN0dV1faeG06bWXKiUVjUqBp9dX6-ESAgT2Ntv1vtQGk0_u_jXa_MpdFw7cNkOqIjsVK79eheQd9cdhyrjnnMWZRPI5dtFkPPO5s4Ns4yQsFkOgeNyEKNQgOuS_6q2mLrETJ89XXLddvmrmMltqSg2HqzusdL2GHkJtKQFu7BFYUtw_sJWift1TCa/s640/image_2025-09-16_11-20-55.png
V ត្រូវបានគេឃើញនៅឯការប្រគំតន្រ្តីតារាចម្រៀងអាម៉េរិក Tyler, The Creator ជាមួយសមាជិក BTS ផ្សេងទៀតគឺ RM និង J-Hope ។ អ្នកទាំងបីក៏បានជួបតារាចម្រៀងរ៉េបរូបនេះនៅខាងក្រោយឆាកផងដែរ។ ក្នុងពេលជាមួយគ្នានោះ Jennie បានចែករំលែករូបថតពីការប្រគំតន្ត្រីដោយបង្ហាញថានាងក៏បានជួប Tyler ដាច់ដោយឡែកពីគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoHd5Ilt3dHnXgQjIJZ8VtK25Z6YsQxutcRSBGS8fee7tDJb42Ja_xgyjFUqi132Ea2wNik0se1f6_QCD8uDRChcOOMVSBaiD98ZcmEVqZAp3NhmHUEL05KBsH9PeAcXJcTor576twWVbemhNd3CqM39kwcQy4A4tL3nHoaGOxT7UQNTt8n2AacOXTGrI/s640/image_2025-09-16_11-20-55%20(4).png

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍គឺ V និង Jennie បានបង្ហាញអំណោយដូចគ្នាដែលពួកគេទទួលបានពីតារាចម្រៀង Tyler។ វត្តមានរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ដដែលនេះ ទោះបីជាដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែបានក្លាយទៅជាប្រធានបទយ៉ាងឆាប់រហ័សនូវពាក្យចចាមអារ៉ាមទំនាក់ទំនង ចំពោះអ្នកដែលបានតាមដានពួកគេជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8E4Mt0G1ZCLp8XgaDAi-OPw6wY_CcrjHAVguYPuv47O3n4b6SFKJKgvS8JfKIcQXk3xZQE6bYDbVwwUBJrGkXepHGBEzWTZqhcMfaLbZ-htTaUK4OypUaVy9y9LtC3Eozdt-lFt4hy0-qxTPFyhCdLYb7rn9WFkCfK46rlLAycMHVm-zh6WDg3eqhfSk1/s640/image_2025-09-16_11-20-55%20(7).png

ទោះបីជា V និង Jennie មិនបានលើកឡើងពីការរំពឹងទុកក៏ដោយ ប៉ុន្តែការលេចមុខក្នុងកន្លែងផ្សេងៗស្រដៀងគ្នារបស់ពួកគេនៅតែបន្តធ្វើឱ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយដូចគ្នា៕

បុរសម្នាក់បង្ហាញទំនាក់ទំនងស្នេហានិងជេ.រប្រមាថ លីម តិចម៉េង ថា «ចង់ល្បី ឬ ចង់ជាប់គុ.ក»

0

អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការហួសចិត្តមិនតិចនោះទេបន្ទាប់ពីបុរសម្នាក់បានបង្ហាញការស្រលាញ់ងប់ងល់ខ្លាំងមកកាន់តារាចម្រៀង លីម តិចម៉េង រួមទាំងបង្ហាញការឈឺចាប់ទៀតផង។ យ៉ាងណាមិញ ក្រៅពីបង្ហាញការស្រលាញ់ បុរសនោះថែមទាំងជេរប្រមាថរហូតម្ចាស់ពានរូបនេះអត់ទ្រាំមិនបានចេញមកព្រមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DrJEG-f_GpyDYVPw-M-NSyoYbJDHYQws-gAKLnEjTr4Zcb3SqOU_s9IQmF8yCtWz0lbyQkz1RYM-MSH8X6JYXLy4ooFol4LZuZ3oIIXg4D-n4N88AHz5aA_j7etlzG00xH_YZ_-cTACg_e76Jw7sINWnm9wTCBWO0ZB1wy0WcNjzpbqTMxUHh5wluZ18/s2048/image_2025-07-16_09-40-20.png
កាលពីខែសីហា លីម តិចម៉េង ធ្លាប់ចេញមកច្រានចោលទំនាក់ទំនងស្នេហាភេទដូចគ្នាដោយលោកអះអាងថាពុំធ្លាប់មានទំនាក់ទំនងបែបនេះនោះទេហើយអនាគតក៏ដូចគ្នា។ មុននឹងចេញមកច្រានចោលបែបនេះ អ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍នឹងគណនីទិកតុកមួយមានឈ្មោះថា «គុណ ពៅណា ប្រពន្ធ លីម តិចម៉េង» បានបង្ហោះវីដេអូជាច្រើនទាំងបង្ហាញការស្រលាញ់និងការខូចចិត្តចំពោះតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjogdkvZ2Qs54TXZbFMxaeSEEdMFMj7TucY3X3lpdvVtbxrJKyuug9LiIQsJC63vwlkclAUFUw0SxeA8cqP_UfDm8oFLRK4_Y_2mMEGaupxuD8HyE2-Em5EuZ1FBRfPyA-1RlkxpyfeOxNPyLXONdty6RN1FLSrzW4bEKVkGywFfiSKWJF0oTmQEfPIfYf3/s960/image_2025-09-16_08-34-24.png
ស្ថានភាពរបស់បុរសរូបនេះនៅតែបង្ហាញការងប់ងល់មកកាន់តារាចម្រៀង លីម តិចម៉េង រហូតដល់ថ្មីៗនេះថែមទាំងជេរប្រមាថមកកាន់ តិចម៉េង ថែមទៀតរហូតលោកអត់ទ្រាំពុំបានចេញមកព្រមាន។ នៅយប់ថ្ងៃទី១៥ ខែកញ្ញា តិចម៉េង បានបង្ហោះវីដេអូរបស់គណនី គុណ ពៅណា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តើលោកឯងជាអ្នកណា ? មានប្រភពមកពីណា ? ចង់ល្បី ឬ ចង់ជាប់គុក ? ឆ្កួតឱ្យដឹងឆ្កួត ជាឱ្យដឹងជា កុំឱ្យលើសព្រំដែន កុំឱ្យអស់ការអត់ធ្មត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjWlrb5cxwa-ayCgHg7aHZ4C2tzZALUmKfV-lshauyFP9XM9lskAnQfdDGBwyZ2kzMM-R7293X-c2ViIxIQ1-IP7TX0j1vVfQz9rXcb5w65DgMywm4M0JHCvdkPAWjRjp5FI4JuNUECggCoQGomphY_NKpFhee8I7l0MtvM4z0E_kFKjSHZ0Af8LNicbq/s2048/image_2025-07-16_09-40-11%20(3).png

បន្ទាប់ពីព្រមានបែបនេះហើយ គណនីទិកតុករបស់បុរសនោះបានបង្ហោះជាបន្តទៀតបង្ហាញការខូចចិត្តជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_MBDtjPDYCXJWE_d-9GULEZMUid_LwBEKW3E6VJqdDzNFjjt9jHRZTU00ZXSK61LSElHCLG3imgcWPpf72MkEzFELMMXT7ngsrthPASguSNCcjPI_WT9cdpTvB_2wQdCvKnlDKDrlvMRXt6QrxQ6hjDLe8SqRv0TculWEQh-SMBBxzqYwMMQYjbkFp9Ht/s2048/image_2025-07-16_09-40-13.png

មែនទែនទៅ បុរសដែលបង្ហាញការស្រលាញ់ងប់ងល់ខ្លាំងលើសពីការគណនាមកកាន់លីម តិចម៉េង មានរយៈពេលជាយូរមកហើយប៉ុន្តែតារាចម្រៀងរូបនេះមិនដែលខ្វល់នោះទេ ប៉ុន្តែដោយសារតែមានការជេរប្រមាថមកកាន់ខ្លួនរហូតដល់ឪពុកម្តាយលោកថែមទៀត។ តាមរតៈការឆ្លើយតបជាមួយនឹងមិត្តសម្លាញ់ នាង ដាវីន លីម តិចម៉េង បានសរសេរថា «ឯងមិនដែលខ្វល់ រវល់ជាមួយពពួកមនុស្សធន់នេះទេសម្លាញ់ ឆ្កួតមិនចំឆ្កួត ជាមិនចំជា ដោយសារមានវីដេអូខ្លះជេរប្រមាថឯង រហូតឪពុកម្តាយឯងក៏មានដែរ ទាំងដែលមិនដឹងថាមានប្រភពមកពីណា»៕

ពលរដ្ឋថៃសម្រុកដកប្រាក់ចេញពីទូរ ATM ព្រោះបារម្ភពីការបង្កកគណនីធនាគារ ស្របពេលហាងលក់ទំនិញពុំទទួលការស្កេនប្រាក់

0

ប្រទេសថៃ ៖ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ ពលរដ្ឋនៅខេត្តចាន់បុរី ប្រទេសថៃ បានសម្រុកដកប្រាក់ចេញពីទូរ ATM ពីព្រោះបារម្ភពីការបង្កកគណនីធនាគារ ស្របពេលហាងលក់ទំនិញ និងភោជនីយដ្ឋាននានាដាក់ស្លាកពុំទទួលការទូទាត់ប្រាក់ដោយស្កេន QR Code គឺទទួលតែក្រដាសប្រាក់ ។ ធនាគារថៃមួយចំនួនបានបង្កកគណនីធនាគាររបស់អាជីវករលក់ដូរតូចតាច ឬគណនីដែលស្កេនទូទាត់ប្រាក់ញឹកញាប់ ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ជាមួយជនខិលខូលបោកប្រាស់តាមអនឡាញ ហើយធនាគារប្រាប់កុំឱ្យពលរដ្ឋបារម្ភ ព្រោះការបង្កកគណនីធនាគារលុះត្រាមានការប្តឹងទៅសមត្ថកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7WYkPHkom2braGEoK3CtQG5OBMoJp3iavNuXIhuukl-pq2kiXtPRjHKDQIz6qoq7uTnqwaU6Gfnd2ns95DaT1OfavkFlj-B-wz9CdtPDy307PPMQRMxbdRwfBhIuKz6lGFrnx3EgwX-vfm9r0HzCPJIlvyjJmXLAqYMlHOGuDcgwY6w4ITir_Sm5ONOTH/s1200/image_2025-09-16_13-30-30.png
កាលពីថ្ងៃទី១៥ ខែកញ្ញា សារព័ត៌មានថៃ Khaosod រាយការណ៍ថា ពលរដ្ឋថៃជាច្រើនបានរងផលប៉ះពាល់ដោយសារត្រូវបង្កកគណនីធនាគារដែលពួកគេបានសន្សំប្រាក់មួយជីវិត ។ អាជីវករលក់ទំនិញតាមផ្សារក៏ត្រូវបង្កកគណនីធនាគារដែរ ដោយសារមានការទូទាត់ថ្លៃទំនិញដោយស្កេន QR Code ញឹកញាប់ ជាហេតុធ្វើឱ្យហាងលក់ទំនិញនានាដាក់ស្លាកពុំទទួលការទូទាត់ប្រាក់ដោយស្កេន ។ ការបង្កកគណនីធនាគារដោយសារធនាគារសង្ស័យថា ម្ចាស់គណនីពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ ។

អាជីវករលក់ដូរនៅមុខធនាគារប្រាប់ថា ប៉ុន្មានថ្ងៃនេះ ពលរដ្ឋថៃសម្រុកមកដកប្រាក់ចេញពីទូរ ATM ខុសធម្មតា ដោយសារបារម្ភពីការបង្កកគណនីធនាគារដែលមានការជជែកទូទាំងប្រទេស ។ អាជីវកររូបនេះបារម្ភយ៉ាងខ្លាំង ដោយសារមានការផ្ទេរប្រាក់ចេញ-ចូលគណនីធនាគារញឹកញាប់ ប៉ុន្តែពុំអាចដកប្រាក់ទាំងអស់ចេញ ពីព្រោះប្រាក់ក្នុងគណនីធនាគារត្រូវការផ្ទេរសម្រាប់ការចំណាយចាំបាច់ ។

ការបង្កកគណនីធនាគារណាមួយ គឺពេលគណនីនោះទទួលបានប្រាក់ពីអតិថិជនដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់ ដែលធ្វើឱ្យអាជីវករថៃបារម្ភដោយសារពុំដឹងថា អតិថិជនមកទិញទំនិញប្រើប្រាស់គណនីធនាគារខុសច្បាប់ឬក៏អត់ ។ ពលរដ្ឋថៃយល់ថា ការដោះស្រាយបញ្ហាដោយការបង្កកគណនីធនាគារបែបនេះ គឺជាការដោះស្រាយពុំចំគោលដៅទេ ដែលធ្វើឱ្យពលរដ្ឋប្រកបរបរទូទៅមិនពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញរងផលប៉ះពាល់ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOU6HZDHqChczzd0IIotO_FD6-LqR6XyHZWxtoGwwjs1dlxHs5TnkP0zH-OFeR0IBM8x2YcwZR6ZCnWsjGWH8MJxMZ4uiLpohKtq8SXiP9pXn_qbcyU565FLrXq_fuFdId-pyp-Oo5Xlxd7hTQx7pkJDuCt8wd53CFWNkIKhSzAk7R3PQpf5Vgcpsx5Rd9/s1280/photo_2025-09-16_09-19-22%20(2).jpg

អាជីវករម្នាក់ទៀតបានមកដាក់ប្រាក់ពីទូរ ATM ដោយមានការស្កេនផ្ទៃមុខរហូតដល់៣លើក ប្រាប់ថា សុខចិត្តចំណាយពេលមកដកប្រាក់ចេញពីធនាគារ ពីព្រោះខ្លាចត្រូវបង្កកគណនីធនាគារប៉ះពាល់ដល់ប្រាក់ដែលខំសន្សំអស់មួយជីវិត ដូច្នេះ ការពារជាមុនល្អជាងការខាតបង់ ។ ម្យ៉ាងទៀត ការប្រញាប់មកដកប្រាក់ដោយសារខ្លាចធនាគារអស់ប្រាក់ ។

គួរបញ្ជាក់ថា ភោជនីយដ្ឋានជាច្រើននៅខេត្តចាន់បុរីបានដាក់ស្លាកទទួលតែក្រដាសប្រាក់ ពុំទទួលការទូទាត់ដោយស្កេន QR Code ដើម្បីកុំឱ្យបង្កកគណនីធនាគារ ដោយសារពុំដឹងថា អតិថិជនប្រើប្រាស់គណនីខុសច្បាប់ឬអត់ ។ ពលរដ្ឋថៃបានសំណូមពរទៅធនាគារឱ្យដោះស្រាយបញ្ហាដោយបង្ក្រាបជនល្មើស មិនមែនបង្កកគណនីធនាគារពលរដ្ឋរកស៊ីលក់ដូរតូចតាចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghx4qpb4P12F257-ECgziojQornjiVD860IQ0L6uFwkfDASjFEfQ1nSioBxFCbCl8D-JeKXmllFbuePxD4JvtJ8j8k38AruPvHS-Iwico40ovrCBlVDNwlzY0JFusyUqP511cPqVn1QP1u4KWI4TCk0prk70-ZwQvp9k8pohU6ZBNX2yLlLhCU9p3pM4Ya/s1280/photo_2025-09-16_09-19-22%20(3).jpg

សមត្ថកិច្ចខេត្តចាន់បុរីបានទទួលពាក្យបណ្តឹងពីការបោកប្រាស់តាមអនឡាញ ហើយជារៀងរាល់ថ្ងៃ មានពលរដ្ឋដែលត្រូវបានបង្កកគណនីធនាគារមកដាក់ពាក្យប្តឹងសមត្ថកិច្ចជួយដោះស្រាយឱ្យពួកគេអាចប្រើប្រាស់គណនីធនាគារឡើងវិញ ។ សមត្ថកិច្ចបានណែនាំឱ្យពលរដ្ឋអនុវត្តតាមដំណាក់កាល រីឯការដោះស្រាយបញ្ហា គឺហួសពីតួនាទីរបស់សមត្ថកិច្ច ។

សមត្ថកិច្ចណែនាំពលរដ្ឋប្រយ័ត្នការទទួលប្រាក់តាមរយៈការស្កេនពីបញ្ជីគណនីរបស់អតិថិជនដែលពុំស្គាល់គ្នា ។ បើមានការផ្ទេរប្រាក់ចូលបញ្ជីពីប្រភពមិនច្បាស់លាស់ ត្រូវប្តឹងសមត្ថកិច្ចជាបន្ទាន់ កុំផ្ទេរប្រាក់នេះត្រឡប់ទៅវិញដាច់ខាត ពីព្រោះចាត់ទុកថា គណនីធនាគាររបស់ពលរដ្ឋជាប់ពាក់ព័ន្ធជាមួយគណនីជនល្មើសរកស៊ីបោកប្រាស់តាមអនឡាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnQedhOglV9xDCVC5g082gFmgNBa7t_ogRCIIS_ay3JURtqwhikNPoETeA7_iheDME891K5wOZApK7QANSw1fnZZhv_EbBHvPIGnPBrzta0lbPTKkBkv0ISg7OFx7f7bU7HZyCe7RRVS_lDIBsc3W7bSzTzgYJ5x1T98b0Ev70sZ60nS467b8VAs8e77Q/s1200/photo_2025-09-16_09-19-22.jpg

ចិនកំណត់គោលដៅមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរហូតដល់៣សែនគ្រឿងនៅឆ្នាំ២០៣០

0

ប្រទេសចិន ៖ ចិនកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) ជាបន្តបន្ទាប់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗបានដំណើរការសាកល្បង និងផ្តល់សេវាកម្មនៅតាមទីក្រុងនានា ដូចជា ៖ ប៉េកាំង សៀងហៃ និងស៊ិនជិន ។ រដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្លាំងដើម្បីឱ្យពលរដ្ឋធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិកាន់តែច្រើននាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTJnxnaYWtSCrfMfnIMYhH5zeEta8m_9ZMjaw27UHmDCYkBpKQ40MOyl5H3XVv-GsHt9XHe9RPB15Owb-lBQkm97SfsDr2oR9i_i_GnPxXLYU1fCDedkPCSF0gXbTIuaQj8b57kHTiRpqUYGM9bZ3c3x9tugKpbikoKL-6NSvf-mUiRofI1kheXtrqgWA/s4000/image_2025-09-16_13-25-43%20(2).png
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ចិនបានកំណត់គោលដៅមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរហូតដល់៣សែនគ្រឿងនៅឆ្នាំ២០៣០ ឬរយៈពេល៥ឆ្នាំទៀត នៅទីក្រុងធំៗចំនួន៤ ដោយសារបច្ចេកវិទ្យា AI រីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន និងការប្រកួតប្រជែងក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីកាន់តែខ្លាំងក្លាក្នុងប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5CxW5eRAbdMQeF9d8CcKC_99il_iI7-iY6kmR1Nuwcuq_-UTbm_ryWkjQ9bVUN69Iv2yDSrWSDuOqnEIgAz7L5FM8lj4l67O1vbVOTNzuh3BAXpPJpxieh06nO5l38Av1Q889F6QvLEBeCLRLEZqrbZM3VQ-6tPKnO1C_4JSrOkzN8wuRNnIgHhlpZbJ9/s2000/image_2025-09-16_13-25-40.png
លោក Paul Gong ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តចិននិយាយថា ចំនួនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) នៅប្រទេសចិនដែលមានទឹកដីធំទូលាយនឹងកើនឡើងខ្លាំងនៅចុងឆ្នាំ២០៣០ ខណៈពលរដ្ឋចិនមានចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOqe6T54Xc3gDIp2-uK9aymDhSCmi2n1PJY7dg1lnj2mLD0ygoS62RCNbKi_M1oV-j78lHOHKHWxnQj3e4fiVzw255ryXRisUom4HdOY8bgArGInOXwwR_Ie_0j3cDK4H12TuXalFgeXHwWtc_ff24xK1gNDxp3TUxk8Dd3eeA8lnBg5e-8g7THE8iV2f-/s900/image_2025-09-16_13-25-41.png

ក្រៅពីបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស និងការចំណាយដើមទុនថ្លៃកម្លាំងពលកម្មកើនឡើងជាបន្តបន្ទាប់បានធ្វើឱ្យរថយន្តបើកបរដោយស្វ័យប្រវត្តិជួយបង្កើនប្រសិទ្ធភាពការងារយ៉ាងខ្លាំង ។ ការលក់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិអាចស្មើទឹកប្រាក់ជិត២សែនលានដុល្លារក្នុង១ឆ្នាំ ប្រសិនបើរថយន្តតាក់ស៊ីដឹកអ្នកដំណើរបច្ចុប្បន្ន ផ្លាស់ប្តូរជារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgIr0dBl_RwldkfcH3hr3s0LfuOWnfnc8wM_QFDAfi6EjEoo8XRvBNIQWDZ49YzeWsyGhlP2p6x3cMHG7QrxgGMs3myJBhkop8Ok_veYQtqOCyty3QpDvVoRHKygA4rZ_IXE2Uw6W-h-Zj-mmfsZwNAi5W_bN5mJp6f10Em5RWnJ2huerVrt2wSskdEu7E/s1200/image_2025-09-16_13-25-42.png
ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តបន្តថា ក្រុមហ៊ុនចិនបានចំណាយដើមទុនតិចជាងមុនសម្រាប់ការផលិតរថយន្តអគ្គិសនី ដែលជាកត្តាសំខាន់ដើម្បីបង្កើនការផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ។ ដើមទុនផលិតរថយន្តតាក់ស៊ី១គ្រឿង អាចធ្លាក់ចុះក្រោម៣សែនយាន់ (ឬត្រឹមជាង៤ម៉ឺនដុល្លារ) ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHS0hZK5TpGv-xWN86tbMJ6MUXO4MVvAqpi-vfmwq-0ACXOmGTZSyMCGkmGnUIxMtnXbzHzJwozgLtiOYf8jh1mcZpKH6gqHhjMSIcbQ5GGDW5liGyWt0RhoDgxTSYIgIbjHp50_M3Mr_gb2Gau0izr1uQXHaE5-YgNX9BJcxucKbX4cW62YeVmrK_OTe/s1267/image_2025-09-16_13-25-42%20(2).png

ចំណែកស្តង់ដាររថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបច្ចុប្បន្ន គឺវាអាចបញ្ជាខ្លួនឯងទាំងស្រុងរហូតដល់កម្រិត 4 ដោយពុំចាំបាច់មានមនុស្សបញ្ជា ។ នេះជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅចិន និងឈានដល់កម្រិត 5 ឬការបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvplExVLdJft7qO-fsjbZCoZjMfICJZGAOM7lZH2PgDd4wXC3lIDUw5zrGnvpnWzSnX5CF7ip75XZjMyRy_IHejASWLNGx91bw2vnOx_4DsH3NLBDO_ERmTo9mYXxTxqkoGK7KkcvA71vWogclQarNvGqQ266YrqRtAMYKtc5fko-NRKqPsxAbuJeUEu2y/s1280/image_2025-09-16_13-25-43.png

ទោះយ៉ាងណា ពេលបច្ចេកវិទ្យា AI រីកចម្រើនខ្លាំង និងមានតួនាទីក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភពីការប្រកបមុខរបរនេះនាថ្ងៃអនាគត ។ អ្នកបើកបរតាក់ស៊ីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាកុំឱ្យពលរដ្ឋបាត់បង់ការងារដោយសារបច្ចេកវិទ្យារីកចម្រើនខ្លាំង ឬជួយរក្សាការងាររបស់ពលរដ្ឋមុនបច្ចេកវិទ្យា AI ដណ្តើមជារៀងរហូត ៕

ក្ដៅៗ ទ័ពជើងទឹកថៃប្រកាសត្រៀមបង្កើនកម្លាំង ដោយចោ.ទកម្ពុជាថាទន្រ្ទានចូលទឹកដីថៃនៅតំបន់ខេត្តត្រាត

0

ថៃ៖ រកនឹកលេសថ្មីទៀតហើយ! អ្នកនាំពាក្យរងរបស់កងទ័ពជើងទឹកថៃបានប្រកាសថានឹងត្រៀមបង្កើនកម្លាំង និងរៀបចំវិធានការក្ដៅ ប្រសិនបើកម្ពុជានៅតែមិនអើពើនឹងកិច្ចព្រមព្រៀង RBC ក្នុងការរុះរើរចនាសម្ព័ន្ធ និងចាក់ដីលុបប្រឡាយដែលកងកម្លាំង និងប្រជាជនកម្ពុជាបានជីក និងសាងសង់ល្មើសចូលទឹកដីថៃ នៅតំបន់ចំនួនបី ស្ថិតក្នុងខេត្តត្រាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg
នៅថ្ងៃទី១៦ ខែកញ្ញា ឧត្តមនាវីឯក Parach Rattanaichaiyapan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ឆ្លើយតបនឹងព័ត៌មានថា កងកម្លាំងកម្ពុជាបានរំលោភបំពាន និងបង្កើតមូលដ្ឋានប្រតិបត្តិការ ហើយដឹកនាំពលរដ្ឋកម្ពុជាឲ្យសាងសង់ផ្ទះ និងប្រើប្រាស់ដីកសិកម្មតាមព្រំដែនកម្ពុជា-ថៃ រំលោ.ភចូលអធិបតេយ្យថៃនៅតំបន់ចំនួន៣ នៃឃុំចេក ស្រុកចំការត្រា និងស្រុកមឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin_kUB3eXOuZAShr-zJeOuC2Ga2J7uTml1BjnK8S6oF_7GQIWpvw-b1BN3CTrhTwKF2AEqDWypHm0Qd9Fguc17RYZN9EIGsQN2kRlHfzQJ4f58fudHksFnU62744t9DmJ88GHHKpmnlyrxdlzBVLx78Y5EY7vA_faHKDmcydB70U9SLQKALzB0RrOSfgy6/s1200/photo_2025-09-16_10-54-42%20(3).jpg

សេចក្តីរាយការណ៍ខាងលើនេះបានបញ្ជាក់ថា បើទោះបីជាទ័ពកម្ពុជាដឹងហើយថាតំបន់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃក៏ដោយ ក៏កងពួកគេនៅតែទន្ទ្រានកាន់កាប់ និងកាន់កាប់ជាច្រើនឆ្នាំមកហើយ ដោយគ្មានអ្នកណាម្នាក់ហ៊ានចាត់វិធានការឡើយ។ ថៃបានបញ្ជាក់ថា ភាគីថៃបានជូនដំណឹងដល់ភាគីកម្ពុជាជាច្រើនដងមកហើយ ប៉ុន្តែមិនមានការផ្លាស់ប្តូរ ឬដកខ្លួនចេញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

ទន្ទឹមនឹងនេះលោក Parach បានពន្យល់ថា តំបន់ខាងលើស្ថិតក្នុងទឹកដីដែលថៃទាមទារមកបានតាមរយៈ MOU43។ ដោយឡែក បន្ទាប់ពីរកឃើញការសាងសង់សំណង់ទីប្រចាំការទាំងនេះរបស់ទាហានកម្ពុជា បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានដាក់លិខិតតវ៉ាជាច្រើនដងឱ្យភាគីកម្ពុជាចាកចេញពីតំបន់គ្មានព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) ជាមួយយោធភូមិភាគទី៥ បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានលើកឡើងម្ដងទៀតពីបញ្ហានៃការទន្ទ្រាននោះ។ បច្ចុប្បន្ននេះនៅតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់ CTBDC បានរុញកងកម្លាំងកម្ពុជាចេញដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLE9MLfTF8hiJVveB4JgS2b8WG4YhjBGjIduCIssWoBcCfetMgBObiBG61ZdbH_ba43TbwjthmGzoc1MM7cEl6ynajU4b40vfkHgK6njn2DDaCUTIfbVEVKueMubN_i62-IkOh1OvNUCCwN7Ygy4gHwIxtfVjt0jsiBIcQV67hfzfV6r34Do_3OyxJnMrl/s1280/photo_2025-09-16_10-56-08.jpg

ប្រភពខាងលើនេះបានអះអាងបន្ថែមទៀតថា បើទោះជាថៃបានដណ្ដើមការកាន់កាប់វិញហើយក៏ដោយ ក៏ភាគីកម្ពុជានៅមិនទាន់រុះរើសំណង់ ឬលុបប្រឡាយដែលខ្លួនបានជីកវិញនោះទេ។ ដូច្នេះពេលនេះកងកម្លាំងមូលដ្ឋានកំពុងតាមដានសកម្មភាពរបស់កម្ពុជា ហើយថៃនឹងរៀបចំបង្កើនវិធានការក្ដៅ ប្រសិនបើកម្ពុជា នៅតែរឹងទទឹងមិនព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYq7T_sRTMSUUwxmDZhuiwNL9T0IqcOIcp1BkQMh1MTk318fUWUkq0U9-mNxraGnbmytg8LJly70LpWDhW1Je-cz8_Vokw1DgcLIGGg9fLttVL5HzKWTFOwGvHCKCV3dv6AFvRL53_Y27W5hinaSA_5BCpVKLCTIkB4i0e3TlVaD_dloFV_rEWFxAxghZ/s1000/photo_2025-09-16_10-56-09.jpg

គួរបញ្ជាក់ថា ការលើកឡើងរបស់ថៃក្នុងការទម្លាក់កំហុសឲ្យកម្ពុជា ថាបានល្មើសខ្សែបន្ទត់ព្រំដែន រំលោ.ភចូលទឹកដីរបស់ខ្លួន និងមិនគោរពកិច្ចព្រមព្រៀង RBC នេះ គឺជាការអះអាងរបស់ថៃតែម្ខាងនិងសំអាងលើផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។ មួយវិញទៀត ប្រសិនបើកម្ពុជាពិតជាបានទន្រ្ទានទឹកដីថៃយ៉ាងដូចនេះមែន ហេតុអ្វីបានជាថៃមិនប្ដឹ.ងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យច្បាប់ជួយដោះស្រាយ? ឬមួយនេះគ្រាន់តែជាលេសរបស់ថៃ ដើម្បីបើកឈ្លានពានមកលើកម្ពុជាមុនដូចដែលថៃធ្លាប់ធ្វើកន្លងមក?

សម្ដេចតេជោបញ្ជាក់ថា គ្រួសារត្រកូល«សុីណាវ៉ាត់» ពុំមានទ្រព្យសម្បត្តិ ឬការរកសុីនៅកម្ពុជាឡើយ

0

ភ្នំពេញ៖ ដោយឃើញមានសារព័ត៌មានចុះផ្សាយថា លោកថាក់សុីនមានទ្រព្យសម្បត្តិ និងមុខជំនួញរកសុីនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាកំពុងត្រៀមក្នុងការបង្កកទ្រព្យសម្បត្តិទាំងអស់នោះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយលោកថាក់សុីនពុំមានទ្រព្យសម្បត្តិអ្វីនៅកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjatDyEpkaPiJS6wCNK4tnQZhxoK0U1L9JkLmL0UkL8Vyf3tGCkFk71HJM0LcD3uCE2DAsJqYXY9HJMFevgzcyTh1OCBoVJmVIMec8f3FROh5xvASJPR1Q4xmvok4tgTp1yXaasHLmI7jdJkU3svBb4K1-f_W6Jv007640WibcpsMF95Kq8T89mnXKCqLI6/s1080/image_2025-09-16_11-51-16.png
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅលើទំព័រហ្វេសប៊ុកបានធ្វើបង្ហោះសំណេរយ៉ាងដូច្នេះថា៖ លោកទើបបានឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្ដេចបានមានប្រសាសន៍បន្តថា៖ បើទោះលោកនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏លោកត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4L8uZrVZfTZa0ZX3Uk99ZQBpG1RIjJWOUex6LXs9Ec4RZoLP9QCEqN750mPpd2x5_laBNrM4MErygFFzvuqIvc3lUK6TFMAuv-_4vKv6p7oDrb431JH2hoDTZPmsbwWIuIm62aU0R38FM1CwfsCXjSTYyOQEnY0JB5fzLIUFfMUQtyk4L9TDlKT0x6XMX/s960/image_2025-09-16_11-51-17.png

បន្ថែមពីនោះ សម្ដេចតេជោបានគូសបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ សុីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកសុីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ សុីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ សុីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។
ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ សុីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_SlQjVNa5W7mFr288E4d5FBJNHPWpUFBHIXJ9E0rMgMzbcNViHuHWughghqbwYuxpNzs5cJxkEKDzh935rMunbpsytHPNd7PG3IS0OYER5gj805pc9wEgh5vAPMBdYlTXnnP6pKWRjD1yyTGAI1llqkNj5fHQ3lyg_3HHjEifZi7JBRGIEOtuXcIlsxTx/s1280/photo_2025-09-16_08-42-07.jpg

ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា៖ ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ ប្រឌិតរឿងខុសការពិត។ តែប្រសិនបើរឿងនេះចេញពីប្រទេសថៃ នោះត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgznGTO3CcTfWi7RJoWleoOBEf0A4hGi4xCH6xhQdcxb9HqhCL0bXwSDVrado9FT1fXMTja7_4ygMpeTu3tWY4OEAseRFIRzb4INjuIX1EsQeuedHaUklvFHGcWI30s2-eMmHo0_Hsg_LoRSfJwWuftbtiMKvdlkndGH4E77aQq2y0F1Ha6qFk-2bsdrv2n/s770/photo_2025-09-16_08-42-07%20(2).jpg

គួរជម្រាបថា ការចេញមកបញ្ជាក់របស់សម្ដេចតេជោដូចខាងលើនេះ គឺបន្ទាប់ពីមានការចេញផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់បានសរសេថា «លោកថាក់សុីន មានរបរជំនួញនិងមានទ្រព្យសម្បត្តិនៅកម្ពុជា» ។ ការផ្សព្វផ្សាយបំភ្លៃការពិតនេះ បានជំរុញឲ្យវាក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ការវែកញែកទាំងនៅថៃ និងកម្ពុជា៕