នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ កងទ័ពថៃ ប្រដាប់ដោយអាវុធ បានបំពានចូលមកទឹកដីកម្ពុជា ដោយប្រុងព័ទ្ធយកដីពលរដ្ឋ។
ហេតុការណ៍នេះ កើតឡើងនៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃ បានចូលមកពង្រាយបន្លាលួស តែត្រូវបានពលរដ្ឋឈរយ៉ាងរឹងមុាំ ដោយមានការការពារកងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ។
តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។
កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានវាយកម្ទេច និងរុះរើបន្លាលួសនោះទាំងនោះចេញ ដោយថែមទាំងបានបណ្តេញកងទ័ពឈ្លានពានថៃចេញពីដែនអធិបេតយ្យភាពកម្ពុជាផងដែរ។
គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕