ថៃ៖ រកនឹកលេសថ្មីទៀតហើយ! អ្នកនាំពាក្យរងរបស់កងទ័ពជើងទឹកថៃបានប្រកាសថានឹងត្រៀមបង្កើនកម្លាំង និងរៀបចំវិធានការក្ដៅ ប្រសិនបើកម្ពុជានៅតែមិនអើពើនឹងកិច្ចព្រមព្រៀង RBC ក្នុងការរុះរើរចនាសម្ព័ន្ធ និងចាក់ដីលុបប្រឡាយដែលកងកម្លាំង និងប្រជាជនកម្ពុជាបានជីក និងសាងសង់ល្មើសចូលទឹកដីថៃ នៅតំបន់ចំនួនបី ស្ថិតក្នុងខេត្តត្រាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg
នៅថ្ងៃទី១៦ ខែកញ្ញា ឧត្តមនាវីឯក Parach Rattanaichaiyapan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ឆ្លើយតបនឹងព័ត៌មានថា កងកម្លាំងកម្ពុជាបានរំលោភបំពាន និងបង្កើតមូលដ្ឋានប្រតិបត្តិការ ហើយដឹកនាំពលរដ្ឋកម្ពុជាឲ្យសាងសង់ផ្ទះ និងប្រើប្រាស់ដីកសិកម្មតាមព្រំដែនកម្ពុជា-ថៃ រំលោ.ភចូលអធិបតេយ្យថៃនៅតំបន់ចំនួន៣ នៃឃុំចេក ស្រុកចំការត្រា និងស្រុកមឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin_kUB3eXOuZAShr-zJeOuC2Ga2J7uTml1BjnK8S6oF_7GQIWpvw-b1BN3CTrhTwKF2AEqDWypHm0Qd9Fguc17RYZN9EIGsQN2kRlHfzQJ4f58fudHksFnU62744t9DmJ88GHHKpmnlyrxdlzBVLx78Y5EY7vA_faHKDmcydB70U9SLQKALzB0RrOSfgy6/s1200/photo_2025-09-16_10-54-42%20(3).jpg

សេចក្តីរាយការណ៍ខាងលើនេះបានបញ្ជាក់ថា បើទោះបីជាទ័ពកម្ពុជាដឹងហើយថាតំបន់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃក៏ដោយ ក៏កងពួកគេនៅតែទន្ទ្រានកាន់កាប់ និងកាន់កាប់ជាច្រើនឆ្នាំមកហើយ ដោយគ្មានអ្នកណាម្នាក់ហ៊ានចាត់វិធានការឡើយ។ ថៃបានបញ្ជាក់ថា ភាគីថៃបានជូនដំណឹងដល់ភាគីកម្ពុជាជាច្រើនដងមកហើយ ប៉ុន្តែមិនមានការផ្លាស់ប្តូរ ឬដកខ្លួនចេញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

ទន្ទឹមនឹងនេះលោក Parach បានពន្យល់ថា តំបន់ខាងលើស្ថិតក្នុងទឹកដីដែលថៃទាមទារមកបានតាមរយៈ MOU43។ ដោយឡែក បន្ទាប់ពីរកឃើញការសាងសង់សំណង់ទីប្រចាំការទាំងនេះរបស់ទាហានកម្ពុជា បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានដាក់លិខិតតវ៉ាជាច្រើនដងឱ្យភាគីកម្ពុជាចាកចេញពីតំបន់គ្មានព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) ជាមួយយោធភូមិភាគទី៥ បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានលើកឡើងម្ដងទៀតពីបញ្ហានៃការទន្ទ្រាននោះ។ បច្ចុប្បន្ននេះនៅតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់ CTBDC បានរុញកងកម្លាំងកម្ពុជាចេញដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLE9MLfTF8hiJVveB4JgS2b8WG4YhjBGjIduCIssWoBcCfetMgBObiBG61ZdbH_ba43TbwjthmGzoc1MM7cEl6ynajU4b40vfkHgK6njn2DDaCUTIfbVEVKueMubN_i62-IkOh1OvNUCCwN7Ygy4gHwIxtfVjt0jsiBIcQV67hfzfV6r34Do_3OyxJnMrl/s1280/photo_2025-09-16_10-56-08.jpg

ប្រភពខាងលើនេះបានអះអាងបន្ថែមទៀតថា បើទោះជាថៃបានដណ្ដើមការកាន់កាប់វិញហើយក៏ដោយ ក៏ភាគីកម្ពុជានៅមិនទាន់រុះរើសំណង់ ឬលុបប្រឡាយដែលខ្លួនបានជីកវិញនោះទេ។ ដូច្នេះពេលនេះកងកម្លាំងមូលដ្ឋានកំពុងតាមដានសកម្មភាពរបស់កម្ពុជា ហើយថៃនឹងរៀបចំបង្កើនវិធានការក្ដៅ ប្រសិនបើកម្ពុជា នៅតែរឹងទទឹងមិនព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYq7T_sRTMSUUwxmDZhuiwNL9T0IqcOIcp1BkQMh1MTk318fUWUkq0U9-mNxraGnbmytg8LJly70LpWDhW1Je-cz8_Vokw1DgcLIGGg9fLttVL5HzKWTFOwGvHCKCV3dv6AFvRL53_Y27W5hinaSA_5BCpVKLCTIkB4i0e3TlVaD_dloFV_rEWFxAxghZ/s1000/photo_2025-09-16_10-56-09.jpg

គួរបញ្ជាក់ថា ការលើកឡើងរបស់ថៃក្នុងការទម្លាក់កំហុសឲ្យកម្ពុជា ថាបានល្មើសខ្សែបន្ទត់ព្រំដែន រំលោ.ភចូលទឹកដីរបស់ខ្លួន និងមិនគោរពកិច្ចព្រមព្រៀង RBC នេះ គឺជាការអះអាងរបស់ថៃតែម្ខាងនិងសំអាងលើផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។ មួយវិញទៀត ប្រសិនបើកម្ពុជាពិតជាបានទន្រ្ទានទឹកដីថៃយ៉ាងដូចនេះមែន ហេតុអ្វីបានជាថៃមិនប្ដឹ.ងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យច្បាប់ជួយដោះស្រាយ? ឬមួយនេះគ្រាន់តែជាលេសរបស់ថៃ ដើម្បីបើកឈ្លានពានមកលើកម្ពុជាមុនដូចដែលថៃធ្លាប់ធ្វើកន្លងមក?