អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការហួសចិត្តមិនតិចនោះទេបន្ទាប់ពីបុរសម្នាក់បានបង្ហាញការស្រលាញ់ងប់ងល់ខ្លាំងមកកាន់តារាចម្រៀង លីម តិចម៉េង រួមទាំងបង្ហាញការឈឺចាប់ទៀតផង។ យ៉ាងណាមិញ ក្រៅពីបង្ហាញការស្រលាញ់ បុរសនោះថែមទាំងជេរប្រមាថរហូតម្ចាស់ពានរូបនេះអត់ទ្រាំមិនបានចេញមកព្រមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5DrJEG-f_GpyDYVPw-M-NSyoYbJDHYQws-gAKLnEjTr4Zcb3SqOU_s9IQmF8yCtWz0lbyQkz1RYM-MSH8X6JYXLy4ooFol4LZuZ3oIIXg4D-n4N88AHz5aA_j7etlzG00xH_YZ_-cTACg_e76Jw7sINWnm9wTCBWO0ZB1wy0WcNjzpbqTMxUHh5wluZ18/s2048/image_2025-07-16_09-40-20.png
កាលពីខែសីហា លីម តិចម៉េង ធ្លាប់ចេញមកច្រានចោលទំនាក់ទំនងស្នេហាភេទដូចគ្នាដោយលោកអះអាងថាពុំធ្លាប់មានទំនាក់ទំនងបែបនេះនោះទេហើយអនាគតក៏ដូចគ្នា។ មុននឹងចេញមកច្រានចោលបែបនេះ អ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍នឹងគណនីទិកតុកមួយមានឈ្មោះថា «គុណ ពៅណា ប្រពន្ធ លីម តិចម៉េង» បានបង្ហោះវីដេអូជាច្រើនទាំងបង្ហាញការស្រលាញ់និងការខូចចិត្តចំពោះតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjogdkvZ2Qs54TXZbFMxaeSEEdMFMj7TucY3X3lpdvVtbxrJKyuug9LiIQsJC63vwlkclAUFUw0SxeA8cqP_UfDm8oFLRK4_Y_2mMEGaupxuD8HyE2-Em5EuZ1FBRfPyA-1RlkxpyfeOxNPyLXONdty6RN1FLSrzW4bEKVkGywFfiSKWJF0oTmQEfPIfYf3/s960/image_2025-09-16_08-34-24.png
ស្ថានភាពរបស់បុរសរូបនេះនៅតែបង្ហាញការងប់ងល់មកកាន់តារាចម្រៀង លីម តិចម៉េង រហូតដល់ថ្មីៗនេះថែមទាំងជេរប្រមាថមកកាន់ តិចម៉េង ថែមទៀតរហូតលោកអត់ទ្រាំពុំបានចេញមកព្រមាន។ នៅយប់ថ្ងៃទី១៥ ខែកញ្ញា តិចម៉េង បានបង្ហោះវីដេអូរបស់គណនី គុណ ពៅណា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តើលោកឯងជាអ្នកណា ? មានប្រភពមកពីណា ? ចង់ល្បី ឬ ចង់ជាប់គុក ? ឆ្កួតឱ្យដឹងឆ្កួត ជាឱ្យដឹងជា កុំឱ្យលើសព្រំដែន កុំឱ្យអស់ការអត់ធ្មត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjWlrb5cxwa-ayCgHg7aHZ4C2tzZALUmKfV-lshauyFP9XM9lskAnQfdDGBwyZ2kzMM-R7293X-c2ViIxIQ1-IP7TX0j1vVfQz9rXcb5w65DgMywm4M0JHCvdkPAWjRjp5FI4JuNUECggCoQGomphY_NKpFhee8I7l0MtvM4z0E_kFKjSHZ0Af8LNicbq/s2048/image_2025-07-16_09-40-11%20(3).png

បន្ទាប់ពីព្រមានបែបនេះហើយ គណនីទិកតុករបស់បុរសនោះបានបង្ហោះជាបន្តទៀតបង្ហាញការខូចចិត្តជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_MBDtjPDYCXJWE_d-9GULEZMUid_LwBEKW3E6VJqdDzNFjjt9jHRZTU00ZXSK61LSElHCLG3imgcWPpf72MkEzFELMMXT7ngsrthPASguSNCcjPI_WT9cdpTvB_2wQdCvKnlDKDrlvMRXt6QrxQ6hjDLe8SqRv0TculWEQh-SMBBxzqYwMMQYjbkFp9Ht/s2048/image_2025-07-16_09-40-13.png

មែនទែនទៅ បុរសដែលបង្ហាញការស្រលាញ់ងប់ងល់ខ្លាំងលើសពីការគណនាមកកាន់លីម តិចម៉េង មានរយៈពេលជាយូរមកហើយប៉ុន្តែតារាចម្រៀងរូបនេះមិនដែលខ្វល់នោះទេ ប៉ុន្តែដោយសារតែមានការជេរប្រមាថមកកាន់ខ្លួនរហូតដល់ឪពុកម្តាយលោកថែមទៀត។ តាមរតៈការឆ្លើយតបជាមួយនឹងមិត្តសម្លាញ់ នាង ដាវីន លីម តិចម៉េង បានសរសេរថា «ឯងមិនដែលខ្វល់ រវល់ជាមួយពពួកមនុស្សធន់នេះទេសម្លាញ់ ឆ្កួតមិនចំឆ្កួត ជាមិនចំជា ដោយសារមានវីដេអូខ្លះជេរប្រមាថឯង រហូតឪពុកម្តាយឯងក៏មានដែរ ទាំងដែលមិនដឹងថាមានប្រភពមកពីណា»៕