Home Blog Page 348

ភ្ញាក់ផ្អើល! ដើមឈើអាយុកាលពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB6Gzw-CXxn-0BU9VZL33P8IMUF9IISYS-Ie5B5UaYy989OPQzfn3vNjER5c3Hk6olhPExi8tUt-ZAmiNNrJMCKJ2wyaPI1rNbhqPVamqnYq0c_HxzlONVFuLjc2QSxDSSWEnv5gsuTOvRxFrFUzZKH7m1bLgyGJmI6lAy_SuPnxaeY7R5zmEiWNQ9jLK/s1280/photo_2025-08-18_14-32-45.jpg
បើតាមទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី18 ខែសីហា ឆ្នាំ2025 នេះបានឲ្យដឹងថា តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលទទួលបានលទ្ធផលជាបឋម គឺធ្វើកំណាយបានប្រវែង១៧.៥ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpByZS7TCDCWDrcGfqe3Luq4fF8GvqAjdwOPGVuj96wtZDFLEnYj8nBrquIMvOGAxfOOYX0kp9R7IHKFALmTMHBlQmPcOvtlhgo6S_uurQjG2Tx4oA18ec7SjXXCach8ZvhIZ2LuSYyuZ_3Tnlf3n_dqk4bYxgOA6_Q3azdFl-h3ObdAe6ctYPkyEKOo3M/s1280/photo_2025-08-18_14-32-46.jpg

អ្នកជំនាញដែលបានចូលរួមក្នុងកិច្ចការស្រាវជ្រាវនេះ បានគូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្មមួយនេះ អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ ព្រោះការធ្វើកំណាយនៅមិនទាន់រួចរាល់ ដ្បិតដើមឈើនេះ នៅកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFIBkzDDb3lkUgQFEzgioWx8fxEcne_C0T7j6FG8oFGQXNpPh9vMMry59kAU8uz0UCgjFwchg2B4klRjmLDU9bAgwTNEaaIjQt75ky5NjI1QrgG2G9dWVdn2ziio_AG2KZTZLIwwMTU10WUKQfcSvaZk7IzkWZigVrltpG1WdHj5wUAHp4G_ZFCUpzzKV/s1280/photo_2025-08-18_14-32-48.jpg

បន្ថែមពីនេះ ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងការបង្ហោះខាងលើនេះថា ទាក់ទឹងនឹងកិច្ចការងារកំណាយដើមឈើដែលកប់ដីអស់រយៈពេលរាប់មុឺនឆ្នាំនេះ នៅមិនទាន់ចប់នៅឡើយទេ ដែលដំណើរការបន្ទាប់នឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ មួយវិញទៀត ចំពោះទីតាំងនៃដើមឈើថ្មនេះ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin73USMpBswQ_MS1TaEDNbWDBZFX2fBABTVVjxv5EfMKzRiyjXPweuBSu8jI3P-cWKBV4U9ABUkczN5OkfSvycqJ6bQemh_Fp0sh1X7H4_1huDuufwmDR2I9gFcaFUBJELbh4lDZAZL9FK69KwQY9qh4TVL2Ed4hyLu_FyEL3u-hTUE3BheJlMMx91TFZ_/s1200/photo_2025-08-18_14-32-49.jpg

ថៃបន្ទោសមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីដោយពុំជូនដំណឹងមកថៃជាមុន

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Daily News រាយការណ៍ថា មីយ៉ាន់ម៉ាបានបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ នៅខេត្តមៀវឌី ឬទល់មុខភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយពុំជូនដំណឹងមកថៃជាមុន ។ ការបិទព្រំដែននេះធ្វើឱ្យរថយន្តដឹកទំនិញថៃគ្រប់ប្រភេទពុំអាចឆ្លងដែនទៅមីយ៉ាន់ម៉ាបាន ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ការបិទព្រំដែននៅចំណុចនេះ គឺជាការបិទច្រកនាំចេញ-នាំចូលទំនិញដ៏សំខាន់របស់ប្រទេសថៃ ដែលឈ្មួញថៃបានដឹកជញ្ជូនតាមរថយន្តផ្សេងៗឆ្លងព្រំដែន ព្រមទាំងរថយន្តដែលធ្លាប់ដឹកទំនិញថៃទៅកាន់ខេត្តមៀវឌី ក៏រងផលប៉ះពាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

តាមសេចក្តីរាយការណ៍ពីកងទ័ពនៅខេត្តមៀវឌីឱ្យដឹងថា ការបិទព្រំដែននេះដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់ទទួលបានប្រាក់ចំណូលពីការនាំចេញទំនិញរបស់ខ្លួន ដោយសារកន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាគ្មានចំណូល ។ ចំណូលពីការធ្វើពាណិជ្ជកម្មតាមព្រំដែនភាគច្រើនបានទៅលើកងកម្លាំងជនជាតិភាគតិច និងកងកម្លាំងល្បាតព្រំដែន ទើបរដ្ឋាភិបាលមីយ៉ាន់ម៉ារឹតបន្តឹងទំនិញថៃដើម្បីកំណត់វិធានការថ្មីឱ្យប្រទេសខ្លួនមានចំណូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSIh4Wcfj1VFAd2DFFZuXB5DbBDcXI1JDl37oa_LePmnNThjhTSxpUsKWatyYX-M0doXCVkLBu1Zjs2IqgQkE_nRilD1vkLrL15NHpLOYsBIuyfpgFbj0MDWybFuwuyxxMhTq22QdkQ45QQBoR3yW6BDj50fT3q4HxPqGdvla53ONdThbpjbNCVQ3Jdye3/s1280/photo_2025-08-18_13-43-03.jpg
ទោះយ៉ាងណា មន្ត្រីច្រកព្រំដែនមីយ៉ាន់ម៉ាបានបើកស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី១ ដើម្បីឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងថៃអាចឆ្លងដែនទៅមក ព្រមទាំងដឹកទំនិញមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

ការបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ គឺមីយ៉ាន់ម៉ាពុំបានជូនដំណឹងឱ្យថៃដឹងមុនឡើយ ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។ បច្ចុប្បន្ន ប្រាក់ចំណូលពីការនាំចេញទំនិញថៃទមីយ៉ាន់ម៉ា គឺនៅសល់ត្រឹមតែជាង១ម៉ឺនបាតប៉ុណ្ណោះក្នុង១ត្រីមាស ខណៈកន្លងមក ប្រាក់ចំណូលស្មើរហូតដល់៥ម៉ឺនបាត ៕

ថៃនៅតែចចេសថាមីន PMN-2 ដែលបានរកឃើញគឺជាមីនថ្មីពិតៗ ទោះកម្ពុជាចាប់បានថាវាជាការសំដែងក្ដី

0

ថៃ៖ បើយោងតាមសារព័ត៌មាន Khoasod កងយោធពលភូមិន្ទថៃបានបដិសេធលើការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់កម្ពុជា ទាក់ទងនឹងការរកឃើញគ្រាប់មីនថ្មីៗរបស់ថៃថាជាការរៀបចំ ក្នុងចេតនាទម្លាក់កំហុសលើកម្ពុជា។ ជាមួយគ្នានោះថៃបានធ្វើការបកស្រាយពន្យល់ដូចខាងក្រោម ដើម្បីធានាឲ្យសាធារណៈជនមានការយល់ដឹងដ៏ត្រឹមត្រូវ និងដើម្បីបញ្ជាក់ថាថៃមិនបានសម្ដែងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNoOllgjU__AblXrgJXRfPhjt-LHIh8DZnOtj8n3fY96r9k4lXx-BrNlos0mS9zRyPHWuPkY089WZTeYDQvKDBUzwMUZxQYcSTJy7siRYNs3DRqg_GgUvvCtqNymtTDguIN79VHHF_CHDVkKAYorpsBu1DAEaKsg0A_nwOYBb7S-pEjD01qkuK_VVO9r3q/s1280/photo_2025-08-18_14-12-08.jpg
ឧត្តមសេនីយឯក វិថៃ ឡៃថមយ៉ា អ្នកនាំពាក្យទីបញ្ជាការកងយោធពលភូមិន្ទថៃ នាថ្ងៃទី17 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា គ្រាប់មីនដែលទាហានថៃចំនួន៥នាក់បានដើរជាន់នៅតាមតំបន់ព្រំដែន បណ្ដាលឲ្យរងបួសធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ គឺជាប្រភេទមីន PMN-2 ប្រឆាំងមនុស្ស និងជាគ្រាប់មីនថ្មីដែលទើបផលិតយ៉ាងពិតប្រាកដ។ នេះបើតាមការបញ្ជាក់ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនរបស់ប្រទេសថៃ (TMAC)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ45dH75XUklXZn2GMpWq6GJRpKwUwaa9nCCa4LzG9d7gKIwZMqf3hGmKBTvobtHmfdh-iTqOYyoeC0IKU3vjR-M2JDM8Gi6poZr4OG7jzgRJGr_1MxYsXVLOZhvoVT5UcwPZmfAPnat4vSuFPXpIwLeuDBSWg0yZKSTza47iIyTl0V4BE7eVL_SChFbXm/s1280/photo_2025-08-18_14-12-10.jpg
ដោយឡែក ការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ដែលនិយាយថា គ្រាប់មីនPMN-2 ដែលថៃបានរកឃើញទាំងអស់ គឺជាគ្រាប់មីនសម្ដែង ព្រោះមីនទាំងនោះមិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះ ដែលខុសពីបច្ចេកទេសទូទៅក្នុងការដាក់មីនមេនទែននោះ លោក វិថៃ បានបញ្ជាក់ថា តាមពិតគន្លឹះសុវត្ថិភាពត្រូវបានដកចេញហើយ ប៉ុន្តែពេលរុះរើចេញពីដីអ្នកជំនាញបានធ្វើការដាក់វាឡើងវិញដើម្បីធានាសុវត្ថិភាព។ លើសពីនេះ ថៃបាននិយាយបង្វែងដានថា គ្រាប់មីនទាំងអស់ស្ថិតក្នុងស្ថានភាពថ្មីស្រាប់ មានស្លាកសញ្ញាច្បាស់លាស់ថាទើបផលិត ដែលផ្ទុយពីការអះអាងមិនពិតរបស់កម្ពុជា ដែលថាវាជាមីនចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfBj9wgbvZOXa3Vc5yKgsk42mi3h4p-cZgcuF1lcSO8bS8Sn6M2sNaemmG-U9qs8CrfPaZB9EJ2IL8UA33P_psXF7qVlETcZz4sGCJzTPZKrK_yMwRjhHEHyHFgoPeflzne6KjY1zeMvNo772ufIadnytFFLWZi3BuQluYyu60arRJvrQumXd6caUzGgQk/s1280/photo_2025-08-18_14-12-20.jpg
អ្នកនាំពាក្យទីបញ្ជាការកងយោធពលភូមិន្ទថៃរូបនេះបានអះអាងថា ប្រទេសថៃគ្មានគ្រាប់មីនប្រឆាំងមនុស្សប្រភេទ PMN-2 នេះ សម្រាប់យកមកសម្ដែងនោះទេ ដោយសារចាប់តាំងពីឆ្នាំ 2003 ដល់ឆ្នាំ 2019 ថៃបានបើកយុទ្ធនាការកំចាត់ចោលមីនប្រភេទនេះបានអស់ទាំងស្រុងទៅហើយ។ ឧប្បត្តិហេតុនេះ ជាភស្តុតាងច្បាស់លាស់នៃការបំពានរបស់កម្ពុជាលើអនុសញ្ញាអូតាវ៉ា និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUc-cerF-HlIpM2-e2Gd4G4Zh4a-B4kiBCJIkU74bZNb4fKnx6rl_4cEO0qTBNoeEYMHgab8W0M0xedudkk__XdLZAgsRSWxkROZEeA06Kdqf0_i3AnZjSUGh4skuufQxssbo8Z-5EHD4kw6xRwVxcc-BpxWzMnC_fR7agiD26hI7CltsSIPXdLq1IsB0P/s1280/photo_2025-08-18_14-12-24.jpg
យ៉ាងណាក៏ដោយ បើទោះជាថៃបានខំបដិសេធថាប្រទេសខ្លួនមិនបានសំដែងពិតមែនក្ដី ប៉ុន្តែថៃនៅតែគ្មានភស្តុតាងច្បាស់លាស់ ក្នុងការបញ្ជាក់ឲ្យច្បាស់ថាតើមីនទាំងនេះជាមីនរបស់កម្ពុជាដោយរបៀបណា? តើទាហានកម្ពុជាអាចចូលទៅដាក់មីនថ្មីទាំងនេះក្នុងទឹកដីថៃបានយ៉ាងដូចម្ដេច? ពោលគឺថៃចេះតែចោ.ទប្រកាន់កម្ពុជាតាមចិត្តនឹកឃើញប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDgRfIuOu0-19XYwQQJwc7hu5bGOQm41Gwvv8GCwo0_XqgXaUVVwoWo3p1XN8g03XlcIuE6rW65U8qWjLjPYFxiSeh2PW-NiRR73Vvp6_VWp0FBa15jA_VBoLcTqW1JfenVyX26NrnenLfCaKXKuOsUvgaJRF2T6bfPprQAojQt1gEpzufQX84_yPvNWJ/s1280/photo_2025-08-18_14-12-13.jpg

ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ លើការងារបោសសំអាតមីននៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអំពាវនាវដល់ភាគីថៃ ឲ្យបញ្ចប់នូវមហិច្ឆិតាបំពានកម្ពុជា ដើម្បីផ្ដើមកកសាងសន្តិភាពសារជាថ្មី៕

ប៉ីប៉ី ឌី មិនក្បត់មនសិការដើម្បីលុយ ផលិតផលថៃមិនឱ្យមាននៅក្នុងហាងរបស់ខ្លួន

0

ឃើញទុក្ខលំបាករបស់ប្រជាជនភៀសសឹក ក្រុមគ្រួសារពលីផ្ទាល់ខ្លួនបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី បាននិយាយថាលោកមិនក្បត់មនសិការដើម្បីលុយហើយហាងរបស់លោកគឺមិនឱ្យមានផលិតផលថៃជាដាច់ខាតលើកលែងតែមាននៅក្នុងស្តុក។ ប៉ីប៉ី ឌី ក៏បានបញ្ជាក់ថាទោះទំនិញថ្មីដឹកចូលតាមច្រកណា កែបាកូដ យ៉ាងណាក៏លោកមិនប្រើប្រាស់ដែរ ហើយមិនធ្វើឱ្យលុយចូលទៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8eU7aXD8_zjUXV4cHx1mG5O78CsBBFqpmZV534ZD7LwNHtc23OZkaofAjJL3E12td-fn1P3MBNtiJB9D43u3CfenHKAM6AIm8cEtFZ6F7hWFCO8QFalYNi2W_5qfPL9WRlPL71xIk0_xN6zB5YNfPo0la-xfuRE9zLm_ilqxm3SaX5jHZrfVVn0t8z7y/s2048/image_2025-08-12_13-52-56.png

ប្រិយមិត្តជ្រាបមកហើយថា ប៉ីប៉ី ឌី គឺជាបុគ្គលមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គមនិងជាអ្នកជំនួញម្នាក់ហើយពូកែខាងធ្វើទីផ្សារយ៉ាងខ្លាំង។ ថ្មីៗនេះលោកក៏បានបង្កើតភេសជ្ជៈថ្មីជាមួយនឹងការលើកស្ទួយនឹងកសិកម្មក្នុងស្រុកដូចជាល្ពៅនិងដំឡូងមកច្នៃធ្វើជាភេសជ្ជៈ។ ក្នុងរយៈពេលចុងក្រោយនេះ ប៉ីប៉ី ឌី ក៏បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពដោយលោកបានជួយជនភៀសសឹកនិងគ្រួសារដែលបានពលីក្នុងពេលដែលថៃឈ្លានពានមកកាន់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOyeVvo1Tz6YTovQ75V756Gvvm_vr-6XbVTnF8CxBj6pUGVoaF4w65m1uvqWbvIWp5rZgCrqamClPpYs2B5Kp3GBknGoZvVUTcQcAfkvGp_Gr0khDJzB03GXk6XQUCRl9SpmvF_8r8w33Z3wSzCR5mKkgGb15r_BcoIg6k2Y28HsaBpSEF7J7u78z5f3vO/s1440/530294186_1297230135095713_5924539465718331378_n.jpg

រយៈពេលជាច្រើនថ្ងៃដែលជួយដល់ជនភៀសសឹកនិងទៅជួបគ្រួសារពលីជាច្រើននាក់រិតតែធ្វើឱ្យលោកឈឺចាប់ហើយមិនអាចក្បត់មនសិការរបស់ខ្លួនឯងដើម្បីតែលុយ។ ជាក់ស្តែងកន្លងមកនេះលោកបានសម្រេចចិត្តមិនយកកុនរបស់ខ្លួនទៅបញ្ចាំងនៅក្នុងរោងកុនដែលមានដើមកំណើតមកពីប្រទេសថៃហើយឥឡូវនេះគឺលោកប្រកាសជាសាធារណៈទៅកាន់អ្នកផ្គត់ផ្គង់ផលិតផលមកហាងរបស់លោកកុំឱ្យមានការចចារតទៅទៀតព្រោះដាច់ខាតលោកមិនឱ្យមានផលិតផលថៃនៅក្នុងហាងរបស់លោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34H78ITTlxW-YQ9xQ-3Kg18TfAG4SKQWtqMzqsqQ5lrtXOlDG6o1CqYruPjk3XQURWM4bNRGj1NABGaC8ET1mYliMyjhIZOnrNNC7NaxNYsAggO41RMGx8lx6Qca_qlUuB_RvjRCT4MbWc9GNC2Ufz3OUGpTbj-fKuZAw0CKBjHxs1F2zyi7VbIPapzYI/s1440/image_2025-08-12_13-52-59%20(2).png

នៅថ្ងៃទី១៧ ខែសីហា ប៉ីប៉ី ឌី បានប្រកាសថា «ខ្ញុំពិតជាហត់នឿយ នឹងការឆ្លើយតបណាស់ ខ្ញុំសូមជម្រាបទៅsupplierទាំងអស់ថាផលិតផលសៀម គឺដាច់ខាតមិនអាចឱ្យមាននៅក្នុងហាងខ្ញុំទេ លើកលែងតែសល់ក្នុងស្តុកចាស់របស់ខ្ញុំ។ ទំនិញថ្មីទោះជានាំចូលតាមច្រកណា កែបាកូដយ៉ាងណាក៏វានៅតែជារបស់សៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jqfWjRgSOjUjtYmAjAMxg3aNWEsExQivwacsRLr42KmznYDpqzzfoMz7LbdKQGbLdyXd7jUNaaLUUtaAXACRwd0FGRJDC2X0lEZiBYEPW6Vnr3KMcRrGCk5fEZAXAE7TKfgRHIsTxsJQhWWnC33qB6K7m-0Tn4p7ALahhsPCOgWD9f6uYpFG5KB4H2zW/s1440/image_2025-08-12_13-52-58%20(2).png

លោកបន្តទៀតថា «ខ្ញុំស្អប់ណាស់ ខ្ញុំអត់ក្បត់សមសិការដើម្បីលុយ រឹតតែមិនអាចឱ្យចំណូលចូលសៀមឡើយខ្ញុំឃើញពីការឈឺចាប់ ឃើញទឹកភ្នែកបងប្អូនភៀសសឹក និងគ្រួសារពលីផ្ទាល់ភ្នែក ខ្ញុំមិនអាចរួមគំនិតធ្វើរឿងមិនគប្បីបានទេ បើសិនជានៅតែព្យាយាមចរចាររឿងផលិតផលសៀមជាមួយខ្ញុំ ឬក្រុមការងារខ្ញុំទៀត ខ្ញុំនឹងផុសបង្ហាញជាសាធារណៈអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQytBAt5qxr4cbLYhsitnjJpdtCo_5bTSW-vTJR95o2Q1YiCVMi-X3yBRI6nrmOwCHhmGEHLuLr_8CgtOCD22Vq2sIkZha6XbLGIZnOU7pAJNa6i-SCnA_hHzHfobfVvCWvSibVkCGvgsRvDCkjK44oFY2W8SYeJglM1n1xsy6qp4duZ_A9WNMD3ZEUgi/s1980/image_2025-08-08_10-23-52.png

ការប្រកាសរបស់ ប៉ីប៉ី ឌី បានធ្វើឱ្យទស្សនិកជនជាច្រើនសម្តែងការកោតសរសើរចំពោះការសម្រេចចិត្តរបស់លោកព្រមទាំងមានការគាំទ្រក្នុងការលែងប្រើប្រាស់ផលិតផលតទៅទៀត៕

គួរឱ្យគោរព! លោក ចន ជាជនបរទេសដែលខ្នះខ្នែងជួយដល់ជនភៀសសឹកយ៉ាងសកម្ម

0

លោក ចន ជាអ្នកបង្កើតមាតិកាដែលជាជនបរទេសមួយរូបមកពីចក្រភពអង់គ្លេស និងរស់នៅប្រទេសកម្ពុជាបានខ្នះខ្នែងយ៉ាងសកម្មភាពនិងមិនបង្អង់ដៃឡើយដើម្បីជួយដល់ជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានរបស់ថៃ។ មិនត្រឹមតែជនបរទេសរូបនេះប៉ុណ្ណោះទេប៉ុន្តែជនបរទេសជាច្រើនទៀតគឺបានជួយផ្តល់ស្បៀងដល់ប្រជាជនកម្ពុជាក្នុងគ្រាជម្លោះព្រំដែននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgejPaeIByaXlzIXovbrJxKjV1_LiRgiPyuWPOb0BBMfHc2ceRfuRnGOk6vWT69ov5846_E3L6zs56xjgxOTpWVyan4ccW9hGNU2KDbkcfzhZlE3tiX-isx3-Ce1IPsgTh-lUZEHebI8M-CADbc7h1tLhiZGVc_NCxQki5nGVd70sPNtZK9JfqDy5oXN1py/s2048/image_2025-08-15_15-11-53.png
លោក ចន ដែលមានឈ្មោះពិតថា «Jonathon Holdsworth» មានហ្វេកប៊ុកផេក «Areyouhomeyet» មិនត្រឹមតែជួយផ្សព្វផ្សាយលើកស្ទូយវប្បធម៌ វិស័យទេសចរណ៍ខ្មែរប៉ុណ្ណោះទេតែលោកគឺមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយនឹងប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ជារឿយៗនិងញឹកញាប់លោកបានបង្ហាញមុខម្ហូបខ្មែរ តំបន់ទេសចរណ៍ជាច្រើនចែករំលែកនៅលើបណ្តាញសង្គមហើយអ្វីដែលពលរដ្ឋខ្មែរចាំមិនភ្លេចគឺនៅឆ្នាំ២០២៣ ចន គឺបានចេញមុខតបតទៅកាន់តារាកំប្លែងនិងជា Youtuber ជនជាតិម៉ាឡេស៊ីម្នាក់ដែលប្រើសម្តីមិនសមរម្យមកលើមុខម្ហូបរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTRXpbcA0U7vmlhnA69upCjbnpCWRetIBrSUQqE92peQGa4KzYb_DYYSQHd8Vzz9DNEeckPk1hs4jIfkuTrddbwv9a4QjVGJzgPOrQmlSloLSvW8-3Mb9Keiu5-T4SDzUjZTY1THAHP6tstAZRnJWYYFFpesn6qo6f7nAtCnZu2qE1ujFomf5ZXOYtXvYv/s2048/image_2025-08-15_15-11-55.png

ជាក់ស្តែង ស្របពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសថៃលោកក៏មិនឱបដៃឈរមើលដូចគ្នាហើយប្រឹងប្រែងជួយយ៉ាងសកម្ម។ ជនបរទេសដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អរូបនេះ បានចូលរួមជាមួយមិត្តភក្តិ តារាសម្តែង មាន សូនីតា និងតាមរយៈអង្គការផ្សេងៗធ្វើការយ៉ាងខ្នះខ្នែងជួយដល់កុមារនិងជនភៀសសឹកដទៃទៀត មិនខ្លាចនឹងភាពនឿយហត់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PzJSfKn-0UdGpO27_B82BLaphyCX1VkHYN7ZbUeg8DtJpZTOizFBUIXkAsACmEppV7ixqoh_sGWOKARDFyOB0RwAqEalN75W5zH6f8Lvpkx4NKGXI_CDjUbXKaq9EUFfGFYg7x-JIGzSYKfbEzbv9qbjNySAYrC2vyOqWtSuhp96M7WOIvTAfJiUZbu-/s2048/image_2025-08-15_15-12-01.png

ការជួយយ៉ាងសកម្មរបស់ ចន ដែលបង្ហាញទំហឹងចិត្តស្រលាញ់ចំពោះប្រជាជនកម្ពុជាគឺពិតជាធ្វើឱ្យបលរដ្ឋមានការស្ញើចសរសើរយ៉ាងនូវទង្វើសប្បុរសធម៌ មនុស្សធម៌ របស់លោក។ ជាងនេះទៅទៀត ចាប់តាំងពីកម្ពុជារងការឈ្លានពានដំបូងៗ មកទល់ពេលនេះ ចន នៅតែបន្តជួយទៅដល់ជនភៀសសឹក៕

 

 

រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់តំបន់ព្រំដែនកម្ពុជា-ថៃប្រមាណ ២លានដុល្លារ

0

រដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់សរុបប្រមាណ ១,៨លានដុល្លារអាមេរិក ទៅអោយស្ថាប័នអង្គការចំនួនពីរ ដើម្បីផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងជម្រកស្នាក់នៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹកខ្មែរ ដែលរងគ្រោះដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnabTt6CFS-gxTzDpw6BxD91IfKJZrydHjHKBahDF_5ELPXgosBmxFgSNcyXEvezL6ZFYWCBGu7yeD4_bNIGxShqF1mBWj5pwdoUGV8u4gCn_kxxjJ_1p3RtNWtl-OZYRa4Ci0IiRhmtEmtCxnq-a9Aq8eZ4K4pBy1H6fuWaSCyLAV2TqkyUv555NzRhD1/s1280/photo_2025-08-15_14-59-11.jpg

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជានាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកអគ្គរាជទូត អ៊ូអិណុ បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ពលរដ្ឋខ្មែររស់តាមតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈអង្គការចំនួនពីរ គឺអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKxgdC5g3wzRZmfAwImsApAPLATnkWtDX8mPwkzMFu4PD6FinwAdnxDidxkK02DEwvNGj1mlFc3l1RTgmrVPsHXabARDIflozh9i1OauLSC4ZnrDYxReWC0uNeXbxDHQjr9eLbiJ-pweXl_29E3QLZ5Zl9u5rXkSZ13bpu8DrN2IYzFWI7Sab0QVjG6Wq9/s1280/photo_2025-08-15_15-01-57%20(2).jpg
ការផ្តល់នូវកញ្ចប់ជំនួយនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានរៀបរាប់បញ្ជាក់ថា៖ «ខ្លួនខ្ញុំផ្ទាល់ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេក ចំពោះទំហំនៃការខូចខាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMrB1AtS_sYgHXWPWNpBSBQUe-n5lSBTm4MejEcL7u08JBdauZX_zmBTxxpeOdtGkVpHdjvD5U55TuxrYCTLLnHsNCrvY3_ylMqYi9JiWBzY-uXmoGIVK9oCF2uLsgxZRxzkrdP3ojv3LXhHvaQ8vmp0HvrrUidZNur37l6K-9eeg7pNkftT3sZwY9CA4H/s1280/photo_2025-08-15_15-01-57.jpg
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»។ រដ្ឋាភិបាលជប៉ុនគាំទ្រពេញទំហឹង ចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ។ ជប៉ុនសង្ឃឹមថាកម្ពុជានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋដែលរងគ្រោះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីពេលថ្មីៗកន្លងមកនេះ អង្គការយូនីសេហ្វ បានបង្ហាញអំពីបញ្ហាមួយចំនួនដែលជនភៀសសឹកខ្មែរជាច្រើនកំពុងជួបប្រទះ ដោយរំលេចអំពីករណីសិក្សារបស់គ្រួសារមួយ ដែលមានផ្ទះនៅឯខេត្តឧត្តរមានជ័យ។ យូនីសេហ្វ បានលើកឡើងអំពីបញ្ហារបស់គ្រួសារ លោក ខុន អួត ជាកសិករម្នាក់នៅក្នុងខេត្តឧត្តរមានជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjget52qSM8gPPPb66DmWXhVbiJhQWQfxG_n69gdvmlRKylviOfaDDsX8vGTspJrFbMFJ4IywQJ6ZHKCM52K52xV_01vLCbw0OG_aM5S4l1JnI46uW7JAGm4KpS3OWMi2PHBsvZaAiqA4hPMvJx41FqcfEowJ0UqtNowEC8qlpoVmfqVX5l6NIueC7P-lXE/s1280/photo_2025-08-15_15-01-56.jpg
លោក អួតមានផ្ទះស្ថិតនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ កំពុងអង្គុយជាមួយកូនប្រុស ២នាក់ និងក្មួយប្រុសម្នាក់ទៀត លោក អួត ថា គ្រួសាររបស់គាត់បានរត់ភៀសខ្លួនពីផ្ទះទាំងបង្ខំអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ។ បុរសអ្នកខេត្តឧត្តរមានជ័យម្នាក់នេះ បានបញ្ជាក់ថា គ្រួសាររបស់លោក មានសមាជិកសរុបចំនួន ៧នាក់ ឯសមាជិកដែលតូចជាងគេ មានអាយុត្រឹម ៨ខែ ប៉ុណ្ណោះ។ ចាប់តាំងពីក្រុមគ្រួសាររបស់លោកបានរត់មកស្នាក់នៅក្នុងវត្តមួយកន្លែងឯខេត្តសៀមរាប ដំណាំកសិកម្មដែលជាប្រភពចំណូលតែមួយគត់របស់គាត់ និងសត្វចិញ្ចឹមផ្សេងទៀតកំពុងអត់ចំណី ហើយខ្វះការថែទាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrQbct1vF_NzK8FeLnVzijwuiV9R0nqVv2LYQO8rmch89tcyHpHP-7nthPGTi9iLCsxgecUm47PKLrnQB595vEyt75FbNhGx_ZjcP4nZrPLGUFjwFnby56w9eHhOSU-VKoSH6CgNT2MpexCm6J5j_skupHVV_zjIa1ccsUUbASp11Mnr1BK91b9F0Qz-NM/s1080/photo_2025-08-15_15-00-04.jpg
ទោះបែបនេះក្តី គ្រួសាររបស់លោកតែងទន្ទឹងរង់ចាំការវិលត្រឡប់ទៅផ្ទះវិញ ហើយរស់ក្នុងក្តីព្រួយបារម្ភជាប្រចាំចំពោះភាពមិនប្រាកដប្រជានៃអនាគត។ តាមរយៈករណីសិក្សានេះ យូនីសេហ្វ បានបញ្ជាក់ថា ក្រុមគ្រួសារ និងកុមារកម្ពុជាជាច្រើន កំពុងតែប្រឈមនឹងហានិភ័យ។ វិបត្តិថ្មីៗនេះ បានធ្វើឱ្យគ្រួសារខ្មែររាប់ម៉ឺននាក់ជួបនឹងការខ្វះខាត។ តម្រូវការបន្ទាន់នាពេលនេះ គឺទឹកស្អាត អនាម័យ និងការអប់រំ។ លើសពីនេះ ពួកគេក៏ប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សា និងការកេងប្រវ័ញ្ចផងដែរ៕

ទ័ពវង្វេងស្មារតីច្រើនពេក! ថៃបញ្ជូនគ្រូពេទ្យចិត្តសាស្រ្ត ដើម្បីទៅដោះស្រាយបញ្ហាផ្លូវចិត្តរបស់កងទ័ព

0

ថៃ៖ ដោយព្រួយបារម្ភពីស្ថានភាពផ្លូវចិត្ត និងសង្កេតឃើញពីភាពមិនប្រក្រតីផ្នែកសតិអារម្មណ៍របស់ទាហានជួរមុខ បញ្ជាការដ្ឋានកងទ័ពជើងគោកថៃ បានសម្រេចដាក់ពង្រាយគ្រូពេទ្យចិត្តសាស្រ្តតាមមូលដ្ឋានទ័ព ដើម្បីដោះស្រាយវិបិត្តិផ្លូវចិត្ត និងបញ្ហាតានតឹងក្នុងអារម្មណ៍របស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaQ6RU4GiR7XII6SrxcElKm_FIKMkRhwcuDy0YBgHQvkjEQVuQ95qTQFzqCscHPdUQdduy8TQSmJ8QsaI0y6ePYKSN7Wfmnj49DdHzIaioEbeZnMKf_JCTLDrz7esrWJrpDDMKlgEAE80eFYfGL_2vtRAA4smMJqbhpk36hAv6sSR12DJixHTcLMe72N9/s1280/photo_2025-08-18_11-29-06.jpg

ជំនួយការអ្នកនាំពាក្យកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ឯក Kannat Pornipattakul បានបង្ហើបនៅថ្ងៃទី១៧ ខែសីហា ថា៖ ដោយសារការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់កងកម្លាំងដែលបម្រើការនៅតំបន់ប្រយុទ្ធ ជាពិសេសនៅតំបន់កងទ័ពជើងគោក ឯកឧត្តម លោក Phana Klaewplodthuk អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍វិបត្តិផ្លូវចិត្តនៅតាមអង្គភាពជួរមុខ។

ក្រុមវាយតម្លៃ និងព្យាបាលវិបត្តិសុខភាពផ្លូវចិត្តរបស់យោធា (M-MCATT) របស់ថៃ បាននិងកំពុងធ្វើការត្រួតពិនិត្យសុខភាពរាងកាយ និងការវាយតម្លៃផ្លូវចិត្តរបស់ទាហានម្នាក់ៗ ដើម្បីវាយតម្លៃរោគសញ្ញា ឬ កត្តាហានិភ័យដែលអាចប៉ះពាល់ដល់កងទ័ព ដោយអនុញ្ញាតឱ្យមានអន្តរាគមន៍ និងការព្យាបាលទាន់ពេលវេលា។ ការអនុវត្តនេះ គឺដើម្បីធានាឲ្យបានថា ទាហានជួរមុខថៃនឹងមិនមានវិបត្តិផ្លូវចិត្ត រហូតឈានដល់ការបាត់បង់ស្មារតី រត់ចោលជួរ ឬប្រព្រឹត្តសកម្មភាពខុសឆ្គងណាមួយទៅលើអ្នកដទៃ ដូចករណីកាលពីថ្មីៗកន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllTO1FPwqbJAphQvGVrUSUn4FVYryqW_Qphv4zXvOqWjAd3lWaCS1JNbwzpYti9JhP1maqsNRb88zjyE_WqSVLIpAcfzROpHkRxZdGwikaX0UE_NqNP9s3m5JyQ6QLC1dU54q8gls0Hl0qx33iz2NvKzE87e_apMdGYJpk270WgTB_5bUx1XO0riiLnTc/s1280/photo_2025-08-18_11-29-08.jpg

ការដាក់ពង្រាយពេទ្យផ្លូវចិត្តនេះ កើតឡើងនៅពេលដែលអង្គភាពយោធាមួយចំនួនរបស់ថៃ កំពុងស្វែងរកការដោះស្រាយវិបត្តិផ្លូវចិត្តសម្រាប់ទាហានក្នុងអង្គភាពពួកគេ និងទប់ស្កាត់ឧប្បត្តិហេតុដូចជាការបាញ់ប្រហារដ៏សោកនាដកម្មថ្មីៗនេះដែលពាក់ព័ន្ធនឹងទាហានព្រំដែនដែលមានភាពតានតឹង។

គួររំលឹកថា កាលពីថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥ មានទាហានម្នាក់កើតរោគស្រ្តេសរត់ចោលជួរ ហើយបានបើកការបា.ញ់រះនៅក្នុងស្រុកកាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស រួចហើយក៏រត់គេចខ្លួនបាត់។ ក្រោយមក ទាហានម្នាក់នោះក៏បានធ្វើអត្តឃា.តដោយការបា.ញ់សម្លា.ប់ខ្លួនឯង ដោយសមត្ថកិច្ចថៃបានប្រទះឃើញសា.កស.ពក្នុងព្រៃចម្ងាយប្រហែល ២០០ ម៉ែត្រពីកន្លែងកើតហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidSfHvv_CQdLM1jRMoZ74cyOkdIJ8_DJA1-M3F2VcVxYzkivxKHjtCiik4jPV0Gn4U_G61NCocYMYrkoG4Vn9zEWMfVV6h2SgPq2FO54UVVeRV8HmBBL_ueueqHVK-_jl7H4jLemJDHOH0ZGTbzmv9Cy2YpVHno0YzNAHtXZYf_nqGtP-YyCyprHfxBa0k/s508/photo_2025-08-18_11-29-04.jpg

ស្របពេលជាមួយគ្នានោះ មេភូមិភាគ២ Boonsin Padklang បានចេញមកបញ្ជាក់ថា «ក្នុងពេលប្រទេសមានសង្គ្រាម ច្បាស់ជាមានបញ្ហាសតិអារម្មណ៍នៅសមរភូមិជួរមុខហើយ ដូច្នេះមេទ័ពទាំងឡាយ សូមតាមដានបញ្ហាផ្លូវចិត្តកូនទាហានរបស់ខ្លួន»៕

លោក ឆន សុវណ្ណារាជ ប្រកាសពហិ.កាមិនច្រៀងចម្រៀងចំនួន៧បទដែលយកលំនាំតាមបទថៃកាលពីមុន

0

តារាចម្រៀង ឆន សុវណ្ណារាជ ប្រកាសពហិកាមិនច្រៀងបទ«មួយខែដប់ថ្ងៃ» និងបទចម្រៀងចំនួន៦បទផ្សេងទៀតរបស់លោកដែលយកតាមលំនាំបទចម្រៀងថៃកាលពីមុន។ តារាចម្រៀងរូបនេះក៏បានសុំអភ័យទោសដល់ទស្សនិកជនទុកជាមុនប្រសិនជាមានការសំណូមពរមកកាន់លោកតែលោកមិនអាចបកស្រាយបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNDS7-NV-X4QyQ39DWkpW6T-IwG-SYB5Gg9y_ttO1bNpo3C0U_ILt8fRpaQbyK5E_nd8qf-WNM7kTAtrk6Tax7pa5yXednv1xWRYoiH3-ZggiGE98ouinPHJd5SqJDqBopfx-FerYKrEsQTvuabVKoKRmuE0GfoduyqiDqzL7ByLZ1Iv8dehP-89loamvs/s1920/image_2025-08-18_09-25-11.png

មិនអាចបដិសេធបាននោះទេថាជាច្រើនឆ្នាំមុនបទចម្រៀងខ្មែរជាច្រើនគឺយកតាមលំនាំបទប្រទេសជិតខាងប៉ុន្តែនាពេលបច្ចុប្បន្ននេះគឺមានការនិពន្ធថ្មីស្នាដៃកូនខ្មែរជាច្រើនជាពិសេសបទចម្រៀងសិល្បករល្បីឈ្មោះដូចជា វណ្ណដា ជាដើមគឺមានតារាផ្ទះលេខ២យកលំនាំតាមវិញដែលអាចបញ្ជាក់ថាវិស័យសិល្បៈកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញទន្ទឹមនឹងបទចម្រៀងខ្លះយកតាមលំនាំបទសៀមកាលពីមុននោះគេសង្កេតឃើញថាសិល្បករខ្មែរក៏បានប្រកាសពហិកាមិនបន្តការច្រៀងចម្រៀងនោះតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2aq68mqqQK4drqhxGmn_ucqMEHXBVbi2oEAAe2hFh0_vE5NxWziDDM3JU9LPMhAVMq6qLrSNLiaN_wNmafc-GoZmMAo5K6fP-tsruwxveiT8kssRASqA4-Tzby-Wp6p0CDxl624A2PhHTnEy8ZZIghCqz1fKXYfnxie0tc87X9hFYOjdI3kj-p08-qzA/s1690/image_2025-08-18_09-25-12.png

នៅថ្ងៃទី១៦ សីហា តារាចម្រៀង ឆន សុវណ្ណារាជ បានប្រកាសថា «រាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទដែលខ្ញុំមិនអាចច្រៀងបានដូចជាបទ _មួយខែដប់ថ្ងៃ _ជួបដើម្បីបែក
_បងដឹង _រឿងនិទានមុនចូលគេង _មិនហ៊ានប្រាប់អូនផ្ទាល់មាត់ _វេលាទឹកភ្នែក _សប្បាយចិត្តទេអូន»។ មិនអាចច្រៀងតបតាមការសំណូមពរពីទស្សនិកជននេះលោកបានបញ្ជាក់ថាដោយសារតែបទចម្រៀងនេះយកលំនាំតាមបទសៀម ខណៈលោកពហិកាមិនច្រៀងជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHe9VJ7uEY0mSbbHhgzsWM4tGwDI0ZE1sDDjKcWgoF52XP5i_Xf5FJrKObYWURARwjIT8PMfSkRU2JsWT3cNFm6z5Bo5TrT69oMBVjv8ET-sy83k9A2ZTM-4X6AX4pXMks2yJLv7F6h4I08DARfS8KE5t3c0OKHjXEZGVuBoe6x7gKQRdohthcg2GUzLzp/s2048/image_2025-08-18_09-25-13%20(2).png

លោក ឆន សុវណ្ណារាជ ថា «ដោយសារបទទាំងនេះជាបទដែលយើងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន គឺខ្ញុំបាទសុំធ្វើការពហិការមិនច្រៀងទៀតឡើយ សូមអរគុណទុកជាមុនសម្រាប់ការយោគយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh17YV8qShJzxcNR6CK3AoN1u5645dYF0ia4gDJMwmtqR_P213SIZuX4rVilol38PeAykgagi-OtHhoVtuCxEWTG35EFTLUd75nF-xjn87B_1AiVsCwgb-IZRbuOxtMSyNdkFUIUHIvcEWZSMWmSmg-ZoC2tL_HejKEy_W94pJBnjW9MGuxG-oiE-iK6W77/s1920/image_2025-08-18_09-25-14.png

គួរបញ្ជាក់ផងដែរ កន្លងមកនេះតារាចម្រៀង ហេង ពិទូ ក៏បានប្រកាសមិនច្រៀងបទចម្លងតទៅទៀតហើយលោកបានធ្វើការលុបចម្រៀងពីរបទចេញពីបណ្តាញសង្គមយូធូបរបស់លោកផងដែរ៕

រឿងពហិការ «កូកា-កូឡា» សម្ដេចតេជោស្នើឲ្យពលរដ្ឋពិចារណាឡើងវិញ ចៀសវាងចា.ញ់ល្បិចសត្រូវ

0

(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន ស្នើឲ្យពលរដ្ឋគិតគូរឲ្យបានដិតដល់រឿងពហិការឈប់គាំទ្រក្រុមហ៊ុន កូកា-កូឡា ដោយសារក្រុមហ៊ុននេះបានផ្ដាច់កុងត្រាជាមួយ វណ្ណដា។ សម្ដេចបញ្ជាក់ថា ចលនាពហិការដែលខ្វះការពិចារណា អាចនាំឲ្យកម្ពុជាយើងខ្លួនឯងជាអ្នកខាតបង់សេដ្ខកិច្ច ដ្បិតក្រុមហ៊ុននេះជារបស់អាមេរិក តែមានរោងចក្រផលិតនៅកម្ពុជា មានបុគ្គលិកធ្វើការជាជនជាតិខ្មែរ ដូច្នេះប្រយ័ត្នចា.ញ់ល្បិចសត្រូវ ព្រោះការខាតបង់និងភាពទន់ខ្សោយរបស់យើង គឺជាអ្វីដែលគេចង់ឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRd7ZVnInDkSFD-22cWj_NQwyCWAIeDMK_QxpH_FxVrsNsw3uGKrqkgQoE3vxXzS7DVFRJjTDIS9DNJ4u80lcnvrSugjMOzKmoyR56VFzs5PhCbVWNY0PysNHQKN1Ly27mS5fiyAvHWPg81Ed08eiLFHmmXXBPxctpkz3GoJ2xIdD216BRs1fPbyCpqSXM/s800/photo_2025-08-18_10-09-59.jpg

នៅយប់ថ្ងៃទី17 ខែសីហា ឆ្នាំ2025 សម្ដេចតេជោបានបញ្ចេញសំណេរមួយនៅលើទំព័រហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋខ្មែរ ប្រមូលគ្នាឈប់ផឹកផលិតផលរបស់ក្រុមហ៊ុនកូកា កូឡា បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះបានបញ្ចប់កុងត្រាជាមួយ វណ្ណដា ក្នុងនាមជាទូតសុឆន្ទៈ ដោយសារ វណ្ណដា បានបង្ហាញពីស្មារតីការពារជាតិនៅលើបណ្ដាញសង្គម។ ឆ្លើយតបទៅនឹងការប្រកាសបែបនេះរបស់ពលរដ្ឋខ្មែរ សម្ដេចតេជោបានមានប្រសាសន៍ថា៖ សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថាតើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការនិងទទួលផល។ការបង់ពន្ធក៏បានមកកម្ពុជាដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnIHz-9xZ3kxoIIZk3EzoSakSyeCAPbHkWv3n2NQ3ZMzN4e0eI_ERMRWwsaB5wQekKbDylkkVkVOJAT9OgblnQEZ_OUjrAxZErsjg-_vgxUwdely07xDYXhaX8BfCkOlLBSvFWm2o4-YqOhGLRdj-JziRVzWYfFFrfpZaUA4ZDcBMNrbcBxp_5_BSa1Gj5/s1105/photo_2025-08-18_10-09-52.jpg
សម្ដេចបានបញ្ជាក់ថា៖ សិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះកម្ពុជាគឺជាអ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូងដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អុីនធើណែតឈប់លក់ប្រេងតែយើងបានម្ចាស់ការកាត់ផ្តាច់ និងឈប់ទិញជាមុនដើម្បីកុំឲ្យគេគំរាមយើងបានទៀត។ ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើបានតែបើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiepE5ZV33pLmKYuFZNt4HEQmvNP9BxtvkY3WnXBdifas6DiuZO3WNxNUJDshGpXc8P25OXd7Ore6CmRtMApNmciF78PGVDgwBZKwd6szhvfohXfIW3FT_0LhOKgF198Kcc9wFv9Y7oX54w_RX_Pudqq4pOZtucDmHBlPbplOr-cHAevtj8ITI-jFRkC1N/s1280/photo_2025-08-18_10-09-53.jpg
ជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា៖ ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWsso9dX0I467WmiRXZAUS-OtdE7I5i6L4xPQ-qi3_PIDdoGyXLxTtLGDIz2NGepFkgbLkPqWRL867pMDeuYeDZl4qeM5UPeT9pJqIqPe7lQXiDEGgPBcXH-fmGaVJmO2gUPiYb9zB4nRo7lrcvqO8qtf7tqjBiikQ7OhHpaB4uAmJRDJFtVNnOeJiDKE/s1280/photo_2025-08-18_10-09-56.jpg

ជាងនេះទៅទៀត សម្ដេចតេជោបានផ្ដាំផ្ញើជាពិសេសទៅកាន់វណ្ណដាថា៖ ពុកសង្ឃឹមថាវណ្ណដានឹងយល់ ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ជាតិ។ វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSIjlBzgmmNt7i5u7h81412gd1zGX4u4G2sDGiKbLsM7S_fDYfO44cZENo8zaG_QaN5iowXwW-sDhguKB9eAfs3pd1gMvEVooWNJnqncIfJH0Fin-i7k5BpF_Djz7xWR11Fjr-AeC8qAq8420afBVZotglK_fZF2y2k7LNYrmP3k6JpWfY2eg7PbpCthf/s1280/photo_2025-08-18_10-10-00.jpg

ស្ថានភាពរបស់ Bai Lu បង្កឱ្យមានការព្រួយបារម្ភ

0

កាលពីខែមេសា ពេលថតរឿងមុខរបស់តារាសម្តែង Bai Lu នៅតែស្រស់ស្រាយជាធម្មតាប៉ុន្តែនៅក្នុងខែកក្កដា និងសីហា នៅពេលដែលចូលរួមក្នុងគម្រោងភាពយន្តរឿង «Mo Li» Bai Lu បានស្រកទម្ងន់មុខរបស់នាងមានសភាពស្លេកស្លាំង ហើយនាងមើលទៅហាក់ដូចជាមិនសូវរស់រវើកជាងពេលមុនឡើយនិងបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikHmMU4iTzrW7Cb1FB-EKxuWTkqFUkMxLXqQEycL1WDpz-UoJd-W3t5WzbP4jZC7ex30YNT2b4AW6M7v_lgE2w-bp27fplg4bIKCaxCQVgYISegieqcR2acDXiHHn88kpyPmgAHVQQBaEVE3yDHG0n_GUGNBXKI00VfKBlIi7vwdnyUG_gY5hwJsIcBpcX/s793/image_2025-08-06_15-32-08.png

មតិជាច្រើននិយាយថា Bai Lu ស័ក្តិសមសម្រាប់រូបរាងធាត់ ដូច្នេះការសម្រកទម្ងន់របស់នាងធ្វើឱ្យរូបរាងរបស់នាងមិនសូវទាក់ទាញ។ ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏បានសម្តែងការព្រួយបារម្ភផងដែរដោយនិយាយថាការងារមមាញឹក និងកង្វះពេលសម្រាករបស់នាងបានប៉ះពាល់ដល់សុខភាពរបស់ Bai Lu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJUMFp4z2WI9anzqSNsacGv7jelniDtRMki1ITKWkfL97Honk7x-ofEfJRE03gXahKP5xLXfGrGIR1X4Kl7TmeHgpLYLEPrb9CjYx8BvbTUnF3OPLAe8o5200uCyAjn0joCI-IDus0YzFmM15RWXylMimEgBvuGpgOP_7BxcJ1dRR1muGFEqaD2Aq7ImKW/s1080/image_2025-08-06_15-32-10%20(2).png

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ Bai Lu តែម្នាក់ឯងមានខ្សែភាពយន្តចំនួន ៣ ជាប់គ្នាដែលសម្តែងដោយនាងបានចេញផ្សាយ។ អស់រយៈពេល ៣ ឆ្នាំមកហើយ Bai Lu ស្ទើរតែគ្មានពេលសម្រាក។ នាងបានចូលរួមក្នុងគម្រោងភាពយន្តថ្មីមួយយ៉ាងឆាប់រហ័សបន្ទាប់ពីគម្រោងមួយត្រូវបានបញ្ចប់។ ម៉ោងថតយូរ ការធ្វើដំណើរឥតឈប់ឈរ ការគេងមិនលក់ និងរបបអាហារមិនទៀងទាត់បានប៉ះពាល់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំរបស់ Bai Lu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gqei7fb-zcRPsyJ7RhwJuiSNa9SsMUZKd-fYfOr4y55alpNgIlyuIA5Npd5KflLoENYuPajCbZxPX1O5MyEplxNb1t0v_gW8ZGFk1MgJVWqf-bUD4ar_6k-fyoyr3ToRyJzaEhe785JtszKCdUjR9rE0HJmDfSzJKkIQ0sYcTtmUvHsk28p9kLga1E1u/s1363/image_2025-08-06_15-32-10.png
ក្នុងខែមិថុនា អំឡុងពេលផ្សាយផ្ទាល់ Bai Lu បាននិយាយថា នាងចង់សម្រាកឱ្យបានច្រើន បន្ទាប់ពីប្រឹងប្រែងធ្វើការអស់រយៈពេលយូរ។ នាងបាននិយាយថា «រឿង Feud ប្រហែលជាស្នាដៃចុងក្រោយរបស់ខ្ញុំដែលទស្សនិកជនអាចទស្សនាបានក្នុងឆ្នាំនេះ(២០២៥) ខ្ញុំបានចាក់ផ្សាយរឿងភាគ៣រឿងជាប់ៗគ្នាក្នុងរយៈពេលកន្លះឆ្នាំ វាពិតជាហួសហេតុពេកហើយ ខ្ញុំចង់អរគុណអ្នកគាំទ្រទាំងអស់ ប៉ុន្តែខ្ញុំគិតថាខ្ញុំត្រូវសម្រាកបន្ថែមទៀតនាពេលអនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyABUzphpLKuENwMnb8ConN2c3BuAIDnPZu2vhPl8nvSG7ZLnzgg5vI9Rck10xGj4h7rHrN2Tw_4Qdg3oYFJGIMqqZj_w-OVGtVnk6a1PNvk3VdXt1v51VTj-Kvtup3vUgLDrT7j4gOLfOtLez2HAZ2hADjEoSMCCikYs1n0oAMysgJEgWqpFAmGV-gsko/s1280/image_2025-08-06_15-32-12%20(2).png

ទោះបីជា Bai Lu បានប្រកាសថានឹងមិនមានខ្សែភាពយន្តថ្មីចាក់ផ្សាយនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៥ ក៏ដោយតារាស្រីរូបនេះនៅតែកំពុងថតគម្រោងថ្មី Mo Li។ កាលពីមុន គម្រោងភាពយន្តទើបតែបញ្ចប់ការថតកាលពីខែមេសាបន្ទាប់ពីថតបាន៥ខែ ត្រឹមតែ ១ ខែក្រោយមក (ឧសភា) Bai Lu បានចូលរួមជាមួយក្រុមការងារភាពយន្ត Mo Li ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjURVePiYbX4ZFjWiM5IWgK5xIO_rWTCo5-87K7I06Hev3vjeDzzsasMT0X4UUsUwX_l8P8ruRl5_D-e38YCf37qo14bSCV9ygVi4b6nSuAjEi8ObEA0svDh0zmW4Q9CSsZOr7Boq3Buj8KMrR2Yo2pKqZ0mcaUw887l-O7Axzw_dAEijQh11sK-9eMTzVQ/s2048/image_2025-07-22_16-12-00.png

មិនត្រឹមតែបារម្ភពីសុខភាពរបស់នាងប៉ុណ្ណោះទេ នៅដើមខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Bai Lu បានធ្វើឱ្យអ្នកគាំទ្រមានការរំជើបរំជួលនៅពេលមានការប្រកាសថាតារាស្រីរូបនេះត្រូវបានយាយីពីជនមិនស្គាល់អត្តសញ្ញាណកាលពីពេលថ្មីៗនេះថែមទៀត៕