ថៃ៖ បើយោងតាមសារព័ត៌មាន Khoasod កងយោធពលភូមិន្ទថៃបានបដិសេធលើការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់កម្ពុជា ទាក់ទងនឹងការរកឃើញគ្រាប់មីនថ្មីៗរបស់ថៃថាជាការរៀបចំ ក្នុងចេតនាទម្លាក់កំហុសលើកម្ពុជា។ ជាមួយគ្នានោះថៃបានធ្វើការបកស្រាយពន្យល់ដូចខាងក្រោម ដើម្បីធានាឲ្យសាធារណៈជនមានការយល់ដឹងដ៏ត្រឹមត្រូវ និងដើម្បីបញ្ជាក់ថាថៃមិនបានសម្ដែងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNoOllgjU__AblXrgJXRfPhjt-LHIh8DZnOtj8n3fY96r9k4lXx-BrNlos0mS9zRyPHWuPkY089WZTeYDQvKDBUzwMUZxQYcSTJy7siRYNs3DRqg_GgUvvCtqNymtTDguIN79VHHF_CHDVkKAYorpsBu1DAEaKsg0A_nwOYBb7S-pEjD01qkuK_VVO9r3q/s1280/photo_2025-08-18_14-12-08.jpg
ឧត្តមសេនីយឯក វិថៃ ឡៃថមយ៉ា អ្នកនាំពាក្យទីបញ្ជាការកងយោធពលភូមិន្ទថៃ នាថ្ងៃទី17 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា គ្រាប់មីនដែលទាហានថៃចំនួន៥នាក់បានដើរជាន់នៅតាមតំបន់ព្រំដែន បណ្ដាលឲ្យរងបួសធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ គឺជាប្រភេទមីន PMN-2 ប្រឆាំងមនុស្ស និងជាគ្រាប់មីនថ្មីដែលទើបផលិតយ៉ាងពិតប្រាកដ។ នេះបើតាមការបញ្ជាក់ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនរបស់ប្រទេសថៃ (TMAC)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ45dH75XUklXZn2GMpWq6GJRpKwUwaa9nCCa4LzG9d7gKIwZMqf3hGmKBTvobtHmfdh-iTqOYyoeC0IKU3vjR-M2JDM8Gi6poZr4OG7jzgRJGr_1MxYsXVLOZhvoVT5UcwPZmfAPnat4vSuFPXpIwLeuDBSWg0yZKSTza47iIyTl0V4BE7eVL_SChFbXm/s1280/photo_2025-08-18_14-12-10.jpg
ដោយឡែក ការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ដែលនិយាយថា គ្រាប់មីនPMN-2 ដែលថៃបានរកឃើញទាំងអស់ គឺជាគ្រាប់មីនសម្ដែង ព្រោះមីនទាំងនោះមិនទាន់ដកគន្លឹះសុវត្ថិភាពដេីម្បីបង្កផ្ទុះ ដែលខុសពីបច្ចេកទេសទូទៅក្នុងការដាក់មីនមេនទែននោះ លោក វិថៃ បានបញ្ជាក់ថា តាមពិតគន្លឹះសុវត្ថិភាពត្រូវបានដកចេញហើយ ប៉ុន្តែពេលរុះរើចេញពីដីអ្នកជំនាញបានធ្វើការដាក់វាឡើងវិញដើម្បីធានាសុវត្ថិភាព។ លើសពីនេះ ថៃបាននិយាយបង្វែងដានថា គ្រាប់មីនទាំងអស់ស្ថិតក្នុងស្ថានភាពថ្មីស្រាប់ មានស្លាកសញ្ញាច្បាស់លាស់ថាទើបផលិត ដែលផ្ទុយពីការអះអាងមិនពិតរបស់កម្ពុជា ដែលថាវាជាមីនចាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfBj9wgbvZOXa3Vc5yKgsk42mi3h4p-cZgcuF1lcSO8bS8Sn6M2sNaemmG-U9qs8CrfPaZB9EJ2IL8UA33P_psXF7qVlETcZz4sGCJzTPZKrK_yMwRjhHEHyHFgoPeflzne6KjY1zeMvNo772ufIadnytFFLWZi3BuQluYyu60arRJvrQumXd6caUzGgQk/s1280/photo_2025-08-18_14-12-20.jpg
អ្នកនាំពាក្យទីបញ្ជាការកងយោធពលភូមិន្ទថៃរូបនេះបានអះអាងថា ប្រទេសថៃគ្មានគ្រាប់មីនប្រឆាំងមនុស្សប្រភេទ PMN-2 នេះ សម្រាប់យកមកសម្ដែងនោះទេ ដោយសារចាប់តាំងពីឆ្នាំ 2003 ដល់ឆ្នាំ 2019 ថៃបានបើកយុទ្ធនាការកំចាត់ចោលមីនប្រភេទនេះបានអស់ទាំងស្រុងទៅហើយ។ ឧប្បត្តិហេតុនេះ ជាភស្តុតាងច្បាស់លាស់នៃការបំពានរបស់កម្ពុជាលើអនុសញ្ញាអូតាវ៉ា និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUc-cerF-HlIpM2-e2Gd4G4Zh4a-B4kiBCJIkU74bZNb4fKnx6rl_4cEO0qTBNoeEYMHgab8W0M0xedudkk__XdLZAgsRSWxkROZEeA06Kdqf0_i3AnZjSUGh4skuufQxssbo8Z-5EHD4kw6xRwVxcc-BpxWzMnC_fR7agiD26hI7CltsSIPXdLq1IsB0P/s1280/photo_2025-08-18_14-12-24.jpg
យ៉ាងណាក៏ដោយ បើទោះជាថៃបានខំបដិសេធថាប្រទេសខ្លួនមិនបានសំដែងពិតមែនក្ដី ប៉ុន្តែថៃនៅតែគ្មានភស្តុតាងច្បាស់លាស់ ក្នុងការបញ្ជាក់ឲ្យច្បាស់ថាតើមីនទាំងនេះជាមីនរបស់កម្ពុជាដោយរបៀបណា? តើទាហានកម្ពុជាអាចចូលទៅដាក់មីនថ្មីទាំងនេះក្នុងទឹកដីថៃបានយ៉ាងដូចម្ដេច? ពោលគឺថៃចេះតែចោ.ទប្រកាន់កម្ពុជាតាមចិត្តនឹកឃើញប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDgRfIuOu0-19XYwQQJwc7hu5bGOQm41Gwvv8GCwo0_XqgXaUVVwoWo3p1XN8g03XlcIuE6rW65U8qWjLjPYFxiSeh2PW-NiRR73Vvp6_VWp0FBa15jA_VBoLcTqW1JfenVyX26NrnenLfCaKXKuOsUvgaJRF2T6bfPprQAojQt1gEpzufQX84_yPvNWJ/s1280/photo_2025-08-18_14-12-13.jpg

ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ លើការងារបោសសំអាតមីននៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអំពាវនាវដល់ភាគីថៃ ឲ្យបញ្ចប់នូវមហិច្ឆិតាបំពានកម្ពុជា ដើម្បីផ្ដើមកកសាងសន្តិភាពសារជាថ្មី៕