ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Daily News រាយការណ៍ថា មីយ៉ាន់ម៉ាបានបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ នៅខេត្តមៀវឌី ឬទល់មុខភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយពុំជូនដំណឹងមកថៃជាមុន ។ ការបិទព្រំដែននេះធ្វើឱ្យរថយន្តដឹកទំនិញថៃគ្រប់ប្រភេទពុំអាចឆ្លងដែនទៅមីយ៉ាន់ម៉ាបាន ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ការបិទព្រំដែននៅចំណុចនេះ គឺជាការបិទច្រកនាំចេញ-នាំចូលទំនិញដ៏សំខាន់របស់ប្រទេសថៃ ដែលឈ្មួញថៃបានដឹកជញ្ជូនតាមរថយន្តផ្សេងៗឆ្លងព្រំដែន ព្រមទាំងរថយន្តដែលធ្លាប់ដឹកទំនិញថៃទៅកាន់ខេត្តមៀវឌី ក៏រងផលប៉ះពាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hH5EKL_XFv6PU21GMEmLAYDdEfvUkgP5mGNuklyfZwOCn4kHYtAVvhgUSFWMn4llnDB4reGkMr7KderXo5majSxa8Soaqkuc8Xvqsda1IH9MZepyBCZCjAJSwNMdnzL94P_7gJaUagqoNUAzUhjsoA5e2zJl8w7msxhMX4jgCLpS3BDqlKI5asvyPVp-/s1280/photo_2025-08-18_13-43-04.jpg

តាមសេចក្តីរាយការណ៍ពីកងទ័ពនៅខេត្តមៀវឌីឱ្យដឹងថា ការបិទព្រំដែននេះដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់ទទួលបានប្រាក់ចំណូលពីការនាំចេញទំនិញរបស់ខ្លួន ដោយសារកន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាគ្មានចំណូល ។ ចំណូលពីការធ្វើពាណិជ្ជកម្មតាមព្រំដែនភាគច្រើនបានទៅលើកងកម្លាំងជនជាតិភាគតិច និងកងកម្លាំងល្បាតព្រំដែន ទើបរដ្ឋាភិបាលមីយ៉ាន់ម៉ារឹតបន្តឹងទំនិញថៃដើម្បីកំណត់វិធានការថ្មីឱ្យប្រទេសខ្លួនមានចំណូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSIh4Wcfj1VFAd2DFFZuXB5DbBDcXI1JDl37oa_LePmnNThjhTSxpUsKWatyYX-M0doXCVkLBu1Zjs2IqgQkE_nRilD1vkLrL15NHpLOYsBIuyfpgFbj0MDWybFuwuyxxMhTq22QdkQ45QQBoR3yW6BDj50fT3q4HxPqGdvla53ONdThbpjbNCVQ3Jdye3/s1280/photo_2025-08-18_13-43-03.jpg
ទោះយ៉ាងណា មន្ត្រីច្រកព្រំដែនមីយ៉ាន់ម៉ាបានបើកស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី១ ដើម្បីឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងថៃអាចឆ្លងដែនទៅមក ព្រមទាំងដឹកទំនិញមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

ការបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ គឺមីយ៉ាន់ម៉ាពុំបានជូនដំណឹងឱ្យថៃដឹងមុនឡើយ ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។ បច្ចុប្បន្ន ប្រាក់ចំណូលពីការនាំចេញទំនិញថៃទមីយ៉ាន់ម៉ា គឺនៅសល់ត្រឹមតែជាង១ម៉ឺនបាតប៉ុណ្ណោះក្នុង១ត្រីមាស ខណៈកន្លងមក ប្រាក់ចំណូលស្មើរហូតដល់៥ម៉ឺនបាត ៕