ឃើញទុក្ខលំបាករបស់ប្រជាជនភៀសសឹក ក្រុមគ្រួសារពលីផ្ទាល់ខ្លួនបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី បាននិយាយថាលោកមិនក្បត់មនសិការដើម្បីលុយហើយហាងរបស់លោកគឺមិនឱ្យមានផលិតផលថៃជាដាច់ខាតលើកលែងតែមាននៅក្នុងស្តុក។ ប៉ីប៉ី ឌី ក៏បានបញ្ជាក់ថាទោះទំនិញថ្មីដឹកចូលតាមច្រកណា កែបាកូដ យ៉ាងណាក៏លោកមិនប្រើប្រាស់ដែរ ហើយមិនធ្វើឱ្យលុយចូលទៅប្រទេសថៃ។
ប្រិយមិត្តជ្រាបមកហើយថា ប៉ីប៉ី ឌី គឺជាបុគ្គលមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គមនិងជាអ្នកជំនួញម្នាក់ហើយពូកែខាងធ្វើទីផ្សារយ៉ាងខ្លាំង។ ថ្មីៗនេះលោកក៏បានបង្កើតភេសជ្ជៈថ្មីជាមួយនឹងការលើកស្ទួយនឹងកសិកម្មក្នុងស្រុកដូចជាល្ពៅនិងដំឡូងមកច្នៃធ្វើជាភេសជ្ជៈ។ ក្នុងរយៈពេលចុងក្រោយនេះ ប៉ីប៉ី ឌី ក៏បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពដោយលោកបានជួយជនភៀសសឹកនិងគ្រួសារដែលបានពលីក្នុងពេលដែលថៃឈ្លានពានមកកាន់កម្ពុជា។
រយៈពេលជាច្រើនថ្ងៃដែលជួយដល់ជនភៀសសឹកនិងទៅជួបគ្រួសារពលីជាច្រើននាក់រិតតែធ្វើឱ្យលោកឈឺចាប់ហើយមិនអាចក្បត់មនសិការរបស់ខ្លួនឯងដើម្បីតែលុយ។ ជាក់ស្តែងកន្លងមកនេះលោកបានសម្រេចចិត្តមិនយកកុនរបស់ខ្លួនទៅបញ្ចាំងនៅក្នុងរោងកុនដែលមានដើមកំណើតមកពីប្រទេសថៃហើយឥឡូវនេះគឺលោកប្រកាសជាសាធារណៈទៅកាន់អ្នកផ្គត់ផ្គង់ផលិតផលមកហាងរបស់លោកកុំឱ្យមានការចចារតទៅទៀតព្រោះដាច់ខាតលោកមិនឱ្យមានផលិតផលថៃនៅក្នុងហាងរបស់លោកឡើយ។.png)
នៅថ្ងៃទី១៧ ខែសីហា ប៉ីប៉ី ឌី បានប្រកាសថា «ខ្ញុំពិតជាហត់នឿយ នឹងការឆ្លើយតបណាស់ ខ្ញុំសូមជម្រាបទៅsupplierទាំងអស់ថាផលិតផលសៀម គឺដាច់ខាតមិនអាចឱ្យមាននៅក្នុងហាងខ្ញុំទេ លើកលែងតែសល់ក្នុងស្តុកចាស់របស់ខ្ញុំ។ ទំនិញថ្មីទោះជានាំចូលតាមច្រកណា កែបាកូដយ៉ាងណាក៏វានៅតែជារបស់សៀម»។.png)
លោកបន្តទៀតថា «ខ្ញុំស្អប់ណាស់ ខ្ញុំអត់ក្បត់សមសិការដើម្បីលុយ រឹតតែមិនអាចឱ្យចំណូលចូលសៀមឡើយខ្ញុំឃើញពីការឈឺចាប់ ឃើញទឹកភ្នែកបងប្អូនភៀសសឹក និងគ្រួសារពលីផ្ទាល់ភ្នែក ខ្ញុំមិនអាចរួមគំនិតធ្វើរឿងមិនគប្បីបានទេ បើសិនជានៅតែព្យាយាមចរចាររឿងផលិតផលសៀមជាមួយខ្ញុំ ឬក្រុមការងារខ្ញុំទៀត ខ្ញុំនឹងផុសបង្ហាញជាសាធារណៈអរគុណ»។
ការប្រកាសរបស់ ប៉ីប៉ី ឌី បានធ្វើឱ្យទស្សនិកជនជាច្រើនសម្តែងការកោតសរសើរចំពោះការសម្រេចចិត្តរបស់លោកព្រមទាំងមានការគាំទ្រក្នុងការលែងប្រើប្រាស់ផលិតផលតទៅទៀត៕










