កាលពីខែមេសា ពេលថតរឿងមុខរបស់តារាសម្តែង Bai Lu នៅតែស្រស់ស្រាយជាធម្មតាប៉ុន្តែនៅក្នុងខែកក្កដា និងសីហា នៅពេលដែលចូលរួមក្នុងគម្រោងភាពយន្តរឿង «Mo Li» Bai Lu បានស្រកទម្ងន់មុខរបស់នាងមានសភាពស្លេកស្លាំង ហើយនាងមើលទៅហាក់ដូចជាមិនសូវរស់រវើកជាងពេលមុនឡើយនិងបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikHmMU4iTzrW7Cb1FB-EKxuWTkqFUkMxLXqQEycL1WDpz-UoJd-W3t5WzbP4jZC7ex30YNT2b4AW6M7v_lgE2w-bp27fplg4bIKCaxCQVgYISegieqcR2acDXiHHn88kpyPmgAHVQQBaEVE3yDHG0n_GUGNBXKI00VfKBlIi7vwdnyUG_gY5hwJsIcBpcX/s793/image_2025-08-06_15-32-08.png

មតិជាច្រើននិយាយថា Bai Lu ស័ក្តិសមសម្រាប់រូបរាងធាត់ ដូច្នេះការសម្រកទម្ងន់របស់នាងធ្វើឱ្យរូបរាងរបស់នាងមិនសូវទាក់ទាញ។ ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏បានសម្តែងការព្រួយបារម្ភផងដែរដោយនិយាយថាការងារមមាញឹក និងកង្វះពេលសម្រាករបស់នាងបានប៉ះពាល់ដល់សុខភាពរបស់ Bai Lu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJUMFp4z2WI9anzqSNsacGv7jelniDtRMki1ITKWkfL97Honk7x-ofEfJRE03gXahKP5xLXfGrGIR1X4Kl7TmeHgpLYLEPrb9CjYx8BvbTUnF3OPLAe8o5200uCyAjn0joCI-IDus0YzFmM15RWXylMimEgBvuGpgOP_7BxcJ1dRR1muGFEqaD2Aq7ImKW/s1080/image_2025-08-06_15-32-10%20(2).png

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ Bai Lu តែម្នាក់ឯងមានខ្សែភាពយន្តចំនួន ៣ ជាប់គ្នាដែលសម្តែងដោយនាងបានចេញផ្សាយ។ អស់រយៈពេល ៣ ឆ្នាំមកហើយ Bai Lu ស្ទើរតែគ្មានពេលសម្រាក។ នាងបានចូលរួមក្នុងគម្រោងភាពយន្តថ្មីមួយយ៉ាងឆាប់រហ័សបន្ទាប់ពីគម្រោងមួយត្រូវបានបញ្ចប់។ ម៉ោងថតយូរ ការធ្វើដំណើរឥតឈប់ឈរ ការគេងមិនលក់ និងរបបអាហារមិនទៀងទាត់បានប៉ះពាល់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំរបស់ Bai Lu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gqei7fb-zcRPsyJ7RhwJuiSNa9SsMUZKd-fYfOr4y55alpNgIlyuIA5Npd5KflLoENYuPajCbZxPX1O5MyEplxNb1t0v_gW8ZGFk1MgJVWqf-bUD4ar_6k-fyoyr3ToRyJzaEhe785JtszKCdUjR9rE0HJmDfSzJKkIQ0sYcTtmUvHsk28p9kLga1E1u/s1363/image_2025-08-06_15-32-10.png
ក្នុងខែមិថុនា អំឡុងពេលផ្សាយផ្ទាល់ Bai Lu បាននិយាយថា នាងចង់សម្រាកឱ្យបានច្រើន បន្ទាប់ពីប្រឹងប្រែងធ្វើការអស់រយៈពេលយូរ។ នាងបាននិយាយថា «រឿង Feud ប្រហែលជាស្នាដៃចុងក្រោយរបស់ខ្ញុំដែលទស្សនិកជនអាចទស្សនាបានក្នុងឆ្នាំនេះ(២០២៥) ខ្ញុំបានចាក់ផ្សាយរឿងភាគ៣រឿងជាប់ៗគ្នាក្នុងរយៈពេលកន្លះឆ្នាំ វាពិតជាហួសហេតុពេកហើយ ខ្ញុំចង់អរគុណអ្នកគាំទ្រទាំងអស់ ប៉ុន្តែខ្ញុំគិតថាខ្ញុំត្រូវសម្រាកបន្ថែមទៀតនាពេលអនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyABUzphpLKuENwMnb8ConN2c3BuAIDnPZu2vhPl8nvSG7ZLnzgg5vI9Rck10xGj4h7rHrN2Tw_4Qdg3oYFJGIMqqZj_w-OVGtVnk6a1PNvk3VdXt1v51VTj-Kvtup3vUgLDrT7j4gOLfOtLez2HAZ2hADjEoSMCCikYs1n0oAMysgJEgWqpFAmGV-gsko/s1280/image_2025-08-06_15-32-12%20(2).png

ទោះបីជា Bai Lu បានប្រកាសថានឹងមិនមានខ្សែភាពយន្តថ្មីចាក់ផ្សាយនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៥ ក៏ដោយតារាស្រីរូបនេះនៅតែកំពុងថតគម្រោងថ្មី Mo Li។ កាលពីមុន គម្រោងភាពយន្តទើបតែបញ្ចប់ការថតកាលពីខែមេសាបន្ទាប់ពីថតបាន៥ខែ ត្រឹមតែ ១ ខែក្រោយមក (ឧសភា) Bai Lu បានចូលរួមជាមួយក្រុមការងារភាពយន្ត Mo Li ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjURVePiYbX4ZFjWiM5IWgK5xIO_rWTCo5-87K7I06Hev3vjeDzzsasMT0X4UUsUwX_l8P8ruRl5_D-e38YCf37qo14bSCV9ygVi4b6nSuAjEi8ObEA0svDh0zmW4Q9CSsZOr7Boq3Buj8KMrR2Yo2pKqZ0mcaUw887l-O7Axzw_dAEijQh11sK-9eMTzVQ/s2048/image_2025-07-22_16-12-00.png

មិនត្រឹមតែបារម្ភពីសុខភាពរបស់នាងប៉ុណ្ណោះទេ នៅដើមខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Bai Lu បានធ្វើឱ្យអ្នកគាំទ្រមានការរំជើបរំជួលនៅពេលមានការប្រកាសថាតារាស្រីរូបនេះត្រូវបានយាយីពីជនមិនស្គាល់អត្តសញ្ញាណកាលពីពេលថ្មីៗនេះថែមទៀត៕