ខេត្តស្ទឹងត្រែង៖ ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB6Gzw-CXxn-0BU9VZL33P8IMUF9IISYS-Ie5B5UaYy989OPQzfn3vNjER5c3Hk6olhPExi8tUt-ZAmiNNrJMCKJ2wyaPI1rNbhqPVamqnYq0c_HxzlONVFuLjc2QSxDSSWEnv5gsuTOvRxFrFUzZKH7m1bLgyGJmI6lAy_SuPnxaeY7R5zmEiWNQ9jLK/s1280/photo_2025-08-18_14-32-45.jpg
បើតាមទំព័រផ្លូវការរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី18 ខែសីហា ឆ្នាំ2025 នេះបានឲ្យដឹងថា តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលទទួលបានលទ្ធផលជាបឋម គឺធ្វើកំណាយបានប្រវែង១៧.៥ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpByZS7TCDCWDrcGfqe3Luq4fF8GvqAjdwOPGVuj96wtZDFLEnYj8nBrquIMvOGAxfOOYX0kp9R7IHKFALmTMHBlQmPcOvtlhgo6S_uurQjG2Tx4oA18ec7SjXXCach8ZvhIZ2LuSYyuZ_3Tnlf3n_dqk4bYxgOA6_Q3azdFl-h3ObdAe6ctYPkyEKOo3M/s1280/photo_2025-08-18_14-32-46.jpg

អ្នកជំនាញដែលបានចូលរួមក្នុងកិច្ចការស្រាវជ្រាវនេះ បានគូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្មមួយនេះ អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ ព្រោះការធ្វើកំណាយនៅមិនទាន់រួចរាល់ ដ្បិតដើមឈើនេះ នៅកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFIBkzDDb3lkUgQFEzgioWx8fxEcne_C0T7j6FG8oFGQXNpPh9vMMry59kAU8uz0UCgjFwchg2B4klRjmLDU9bAgwTNEaaIjQt75ky5NjI1QrgG2G9dWVdn2ziio_AG2KZTZLIwwMTU10WUKQfcSvaZk7IzkWZigVrltpG1WdHj5wUAHp4G_ZFCUpzzKV/s1280/photo_2025-08-18_14-32-48.jpg

បន្ថែមពីនេះ ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងការបង្ហោះខាងលើនេះថា ទាក់ទឹងនឹងកិច្ចការងារកំណាយដើមឈើដែលកប់ដីអស់រយៈពេលរាប់មុឺនឆ្នាំនេះ នៅមិនទាន់ចប់នៅឡើយទេ ដែលដំណើរការបន្ទាប់នឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ មួយវិញទៀត ចំពោះទីតាំងនៃដើមឈើថ្មនេះ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin73USMpBswQ_MS1TaEDNbWDBZFX2fBABTVVjxv5EfMKzRiyjXPweuBSu8jI3P-cWKBV4U9ABUkczN5OkfSvycqJ6bQemh_Fp0sh1X7H4_1huDuufwmDR2I9gFcaFUBJELbh4lDZAZL9FK69KwQY9qh4TVL2Ed4hyLu_FyEL3u-hTUE3BheJlMMx91TFZ_/s1200/photo_2025-08-18_14-32-49.jpg