Home Blog Page 345

កុយ អេនណា អំពាវនាវប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកកុំឱ្យគេមើលស្រាល

0

កញ្ញា កុយ អេនណា បើទោះបីជាមិនមានដំណឹងក្នុងការចូលប្រកួតបវរកញ្ញាជាថ្មីប៉ុន្តែនាងនៅតែក្តោបទីផ្សារសិល្បៈបានយ៉ាងទូលំទូលាយ ជាក់ស្តែងនាងទើបតែទៅចូលរួមដើរបង្ហាញម៉ូតនៅឯប្រទេសវៀតណាមផងដែរ។ យ៉ាងណា ដ្បិតតែមានការងារមមាញឹកក្តី កុយ អេនណា គឺបានអំពាវនាវប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកជៀសវាងកុំឱ្យគេប្រទេសដទៃមើលស្រាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF74mPeBScH9ORMMdGMJXAU9vgT0rkbYlZFyu53tBRfP8ZpMCu7_qHhjGC6gjbIP-uthngsJ50cCLRLJLcrFIAxlKypaCDcfSpYd6fP_WSn1dKqm08KIQTOZynWlxan-YE47NHbTMUMyRMi7GIKzsF25OF0AStuqHdtnwq-Q2_yuBX2yyO3fHfTmYQOmtp/s1758/image_2025-08-06_14-46-29.png
បន្ទាប់ពីកម្ពុជានិងថៃមានជម្លោះព្រំដែន និងនៅមិនទាន់បញ្ចប់បានទាំងស្រុងនៅឡើយ គេសង្កេតឃើញថាសង្គ្រាមរយៈពេល៥ថ្ងៃរវាងប្រទេសទាំងពីរបានបណ្តាលឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកបានច្រើនជាងមុន។ ជាមួយគ្នានេះ កុយ អេនណា ក៏បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាជាធ្លុងមួយជួយគាំទ្រផលិតផលជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3esh9LptyLOXCVBKWXuQOUgUp_PJGIpYBAV1LPuqYOlLbyVvP1DHMBfmOK1CaQEsfsEXZXABcfrRF_JGo0bVNZE0wjWdB7L3cqsHmlKbzntWZ_58V8cFp8mjUoRHN5Gaa-T8ppRPzTEU5ZFWpnZ2KoTy8GBOnXEOsgMbeUs4HujFgz68YeIpJS-RgfmJN/s1280/image_2025-08-06_14-46-30.png

កុយ អេនណា ទូតសុឆ្ឆនៈរបស់ភេសជ្ជៈកីឡា វី-អាកទីវ និងទឹកពិសារប្រណីត វី-អាកទីវ ដែលជាក្រុមហ៊ុនកូនខ្មែរ បង្កើតឡើងដោយកូនខ្មែរ បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «គាំទ្រផលិតផលក្នុងស្រុក កុំឱ្យគេមើលស្រាលយើង។ អេនណា បាននិយាយថា ពេលវេលាមនសិការជាតិ ពេលនេះជាពេលវេលាដែលយើងត្រូវរួមគ្នា សហការគ្នាដើម្បីគាំទ្រផលិតផលក្នុងស្រុក….»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV6dwdYISNYBEGA0ekB2d_6wsckEAtDJULibP8AWhj7q3cAHGVbiY9OL90sH8dbNPdiKy_AFsE1duG2o2ZCLoppF5pKZUgdvjz4SGtQFuNVftTDF_zgJSW4nBSf-DlBTmOVJKqtHv-dMiTXMRt-TJLb35NSXLU0tPOYorFAz7DUSBhD2R6miEqMa-LGEMo/s1716/image_2025-08-06_14-46-26.png
នៅក្នុងវីដេអូមួយទៀត កុយ អេនណា បានលើកឡើងដែរថា ក្រោមឆន្ទៈស្មារតីខ្មែរតែមួយ ពេលវេលានេះជាពេលដែលយើងសាមគ្គីគ្នាប្រើនូវផលិតផលក្នុងស្រុក ដើម្បីឯករាជ្យ និងវឌ្ឍនៈភាពរបស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN6QwFxIzmmJPeBv0PRqKQbcK5jgDiXoEnVjZ6hH2HwKYc-aQbRf1zeXjv-ihYxPhpGfF-_UbYFnpi3tGiWw9jz8l3XNLcTaMaTHLKR8iKA7iQnFpJ6qxpXwYC_XOvFbX6ObWjLb2L7OqZGvdHPI90B0Pwm5OOfdiT032cREJ3xhYq8vKbhbc-fHxgCWzw/s2048/image_2025-08-06_14-46-28.png
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការងារសិល្បៈ កុយ អេនណា ជាបវរកញ្ញាខ្មែរមួយរូបដែលចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកបានយ៉ាងសកម្មរហូតដល់មានការសរសើរពី រដ្ឋលេខាធិការក្រសួងវប្បធម៌។ មុននឹងមានការឈ្លានពានពីប្រទេសថៃ កុយ អេនណា ក៏បានទៅផ្សព្វផ្សាយប្រាសាទតាក្របី រួមទាំងប្រាសាទព្រះវិហារផងដែរ៕

Lisa ធ្វើឱ្យមានម.តិវែ.កញែ.កក្រោយក្លាហានស្លៀកពាក់បញ្ចេញខោក្នុង

0

Lisa សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទចាប់អារម្មណ៍ច្រើនជាងគេនៅក្នុងការប្រគំតន្រ្តីនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ នាងបានជ្រើសរើសសំលៀកបំពាក់ស៊ិ.ចស៊ី បញ្ចេញខោក្នុងដែលមានលក្ខណៈស្ទើរតែដូចមនុស្សគ្មានការស្លៀកពាក់ខោក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh55j__u0AFEBxICfPJuI9IQnYx16t48On1atkqbHinGTE7TMM3nKR1FPckqOGLt-vPZkQZ0Tc5wffhlVSQIqaPXBJgi4TM6CvAJJLJh0GEvExF6SLt9sFucJjm3QiC6fh2atMJer2KN8zJ0bME9QNMRYfQfxy9tgnl7-vTtZ1SZM9lW-0hiGPEQ92vd2v1/s640/image_2025-08-06_16-15-04%20(3).png

ជាមួយនឹងទិដ្ឋភាពដ៏ទាក់ទាញ និងវត្តមាននៅលើឆាកដ៏កាចសាហាវ Lisa សមាជិកក្រុម BLACKPINK បានទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងវត្តមាននៅលើឆាកដ៏មានថាមពលរបស់នាង និងជម្រើសសំលៀកបំពាក់ដ៏ក្លាហានក្នុងអំឡុងពេលការសម្តែង។ នៅថ្ងៃទី ៥ ខែសីហា Lisa បានចែករំលែករូបថតជាច្រើនពីការប្រគំតន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ដែលការប្រគំតន្រ្តីធ្វើឡើងនៅថ្ងៃទី ២ និងទី ៣ ខែសីហា (ម៉ោងក្នុងតំបន់) នៅ Stade de France ក្នុងទីក្រុងប៉ារីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyzcrzs_uYF9UjT2qQAKLiqwJ6L9RBuhy8bO0ds1O79XcjDaoaZJQiBFXM6rqTZl0SRweiZhDMkVnfO4qhfeiGYPyBSXpdRLZl8HL1Omrt4yd5RTFBMwVJMXidhyphenhyphenMPBdEFCuq0KEerX5Ln74XsWNQ-10Iewmta3zWjoktoJ072a1eGT5ORzfIcGuMPvWZ/s1000/image_2025-08-06_16-15-05%20(2).png

កំឡុងពេលប្រគំតន្ត្រី DEADLINE របស់ BLACKPINK នៅទីក្រុងប៉ារីស Lisa មានការផ្លាស់ប្តូរសំលៀកបំពាក់ជាច្រើនម៉ូត។ យ៉ាងណាមិញ នាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលពេលនាងស្លៀកពាក់ក្នុងឈុតសំពត់ខ្លី និងខោក្នុងពណ៌សាច់ស្ទើរតែដូចជាគ្មានអ្វីបិទបាំង។ នៅពេល Lisa រាំធ្វើឱ្យទស្សនិកជនឃើញខោក្នុងរបស់នាងទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg14sYakC4nhDkrmWuIIkbjRrOpJF7Wnd4cBuoZLKTuw07ko12tuXJiPnWre8VhK-hzvd-NJG4Wz6v15YgO4RbrU4EiVz7AwvaUwpUso8yWBcmuknFwpgqOWxdVOWIELPJb5IBJ1FAYRhUkO8DhW-0_J8EmLKXhNx82hzeAwjqaMX8n_llALyzB7-ESZ1Gv/s1115/image_2025-08-06_16-15-06.png

ឈុតឆាកនេះធ្វើឱ្យអ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង។ ជាពិសេស ការសម្រេចចិត្តស្លៀកខោក្នុងស្ទើរដូចជាមិនមានអ្វីបិទបាំងរបស់នាងបានក្លាយជាប្រធានបទដែលត្រូវបានគេពិភាក្សាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2pTkwkUzQUrn_I9UOL4xqvds7hHiy68_62P4oThCBXjF9msrxck1y2QQJzpSkZLCNSPup5SwMZsohSJvKA2qY9-swLcR-AJBHhYcCW0R2Petv4ShzEYFzfh6_nZYfSzWcfsQ9c8KkvG3ACQM4Ea3s8d3j_7nlnBgh-dkN6Iq79KBgKYK8kyl5f79OVgf/s1250/image_2025-08-06_16-15-05.png

គួរបញ្ជាក់ផងដែរថា BLACKPINK កំពុងបន្តដំណើរជុំវិញពិភពលោករបស់ពួកគេដែលកម្មវិធីសរុបមានចំនួន ៣១ Shows ក្នុងទីក្រុងចំនួន ១៦ជុំវិញពិភពលោក៕

តារាសម្តែងចិន Zhan Xuan និយាយប្រាប់ហ្វេនត្រង់ៗកុំឱ្យទៅប្រទេសថៃព្រោះជាកន្លែងគ្រោះថ្នាក់

0

Zhan Xuan តួសម្តែងក្នុងរឿង BL «Revenged Love» បានធ្វើឱ្យមានប្រធានបទក្តៅគគុកបន្ទាប់ពីតារាសម្តែងចិនរូបនេះបាននិយាយប្រាប់ហ្វេនៗរបស់ខ្លួនកុំឱ្យទៅប្រទេសថៃព្រោះទីនោះគ្រោះថ្នាក់។ យ៉ាងណាពាក្យសម្តីនេះបានធ្វើឱ្យអ្នកគាំទ្រថៃឡាំបាខឹងតារាសម្តែងរូបនេះយ៉ាងខ្លាំងរហូតដល់ក្រុមហ៊ុនគ្រប់គ្រងចេញមកបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib1dWWQ13BhIFDM5tXyL9h52tDqzRX6Ri6bI-kVnG61UBF6mqwiqSUPtbIcBv2ZGkny_oNUszAHtutIg09GwttIXIfXy0WC_1bCrEnkRRn3j0r-j-kjJxYFAlbnpHFRUy_I5k9M-tkg0GN1qpcsLrGixwCcLqQgA5TsLl080MW4hI3AVTjLndXXvmWs4rc/s1350/SnapInsta_to_518245242_18050644292621064_3074387543021011295_n.jpg

កាលពីពេលថ្មីៗនេះមានវីដេអូមួយបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីតារាសម្តែង Zhan Xuan ដែលចុងក្រោយនេះទទួលបានប្រជាប្រិយភាពក្នុងរឿង BL «Revenged Love» ខណៈតារាប្រុសរូបនេះកំពុងតែមានគម្រោងភាពយន្តបន្តទៀត។ ក្នុងវីដេអូបានបង្ហាញថាតារាប្រុសរូបនេះត្រូវបានហ្វេនៗចោមរោមជាច្រើននិងកំពុងទទួលអំណោយជាសំបុត្រពីហ្វេនៗយ៉ាងញាប់ដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uHFmrFzp_ykG4-V-D4Gdda7miWDK_nUFd6jtIN4z7kfH_ZdDwBk64XzzkvMs6PpysKO8wsRtHaBU5oD1P8sCLdmaD8vUh6id92vFIMpsLDXZ4qce6NsekLO3oYwrmXbS4QiFgCvEj04cg9pJKSsZK5ofYsizlJiyYKQHvSmRkgMe8Z_kbdMOuKRDZNnE/s1109/image_2025-08-06_16-52-57.png
ទោះយ៉ាងណា មានហ្វេនម្នាក់បាននិយាយដាក់ Zhan Xuan ថាជួបគ្នានៅប្រទេសថៃ ដោយសារតែតារាប្រុសរូបនឹងទៅចូលរួមកម្មវីធីមួយ។ ប៉ុន្តែ Zhan Xuan បានឆ្លើយតបទៅកាន់ហ្វេនរូបនោះវិញថា ទីនោះ(ប្រទេសថៃ) គ្រោះថ្នាក់ណាស់ សូមកុំទៅអី។ សម្តីរបស់តារាសម្តែងវ័យ២៨ឆ្នាំរូបនេះបានបង្កឱ្យមានភាពចម្រូងចម្រាស។ អ្នកគាំទ្រជនជាតិថៃបានប្រតិកម្មនិងខឹងសម្បារយ៉ាងខ្លាំងទៅកាន់តារាប្រុសរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBbTOIi-fMrMC6ZB5qtKlDwYrknbHhh0VQ55ki9fJvcQXcMt26K44WnhkW_OErKv85XJ6Ieb3v7g9svpn53M-8MP7rLB8J20rqu5nnphSmg0RrhDNsb0DbwtSEzVwlsCdR-_-uC1Hj07B9z7MxgCnmB4HDK1v8_1cZTkh0c0Vl0B2DXqkqAn5v-mzNWyJ_/s1621/image_2025-08-06_16-56-10%20(2).png
បន្ទាប់ពីទស្សនិកជនថៃ រិះគន់ចំពោះ Zhan Xuan ក្រុមហ៊ុនរបស់លោកបានចេញមកសូមទោសដោយបញ្ជាក់ថានេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ តារាប្រុសរូបនេះនិយាយទៅកាន់ហ្វេននារីៗកុំឱ្យទៅម្នាក់ឯងអីវាមានគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWP6mTtfDurVD5fTkfo-1XQkWNwhD_IRUM9Y5JKMBTsCqbhVnQEDf-v0hPAfMUwBmbgxrydgRQLOneJVhf_RKtOsLlcwA5snJ3ls7CA4fPyl10Biu0Cz07MSZaX5xgA-Yz5aN1YjE5RupDanw3pcrH-vJPWk7lStFkxvbDM4uKrMtPWhS8oaGpjCgXoVs9/s1387/image_2025-08-06_16-52-56.png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះមានតារាសម្តែង តារាម៉ូដែលចិន មួយចំនួនត្រូវបានចាញ់បោកគេតាមរយៈរូបភាពមកថតនៅប្រទេសថៃប៉ុន្តែត្រូវបានគេយកទៅជួរដូរនៅព្រំដែនថៃ-មីយ៉ាន់ម៉ា។ នេះអាចជាមូលហេតុដែលប្រជាជនចិននិងតារាសម្តែងចិនខ្លាចរអារពីប្រទេសថៃ៕

ឥណ្ឌូនេសុី ក្លាយជាប្រទេសអាស៊ានទីមួយ ដាក់ពង្រាយប្រព័ន្ធមីស៊ីលប៉ាលីស្ទីកអន្តរទ្វីប

0

ឥណ្ឌូណេស៊ី បានបង្ហាញសាច់ដុំនៃវិស័យយោធារបស់ខ្លួន ដោយបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលបានដាក់ពង្រាយនូវប្រព័ន្ធមីស៊ីលប៉ាលីស្ទីក ឬមីស៊ីលរំលងទ្វីប។

ប្រព័ន្ធមីស៊ីលនេះ មានឈ្មោះថា ខាន់(KHAN) អាចបាញ់ចេញបានក្នុងរយៈចម្ងាយខ្លី ពោលត្រឹមតែ២៨០គីឡូម៉ែត្រប៉ុណ្ណោះ ដែលផលិតដោយប្រទេសតួកគីយ៉េ។

មីស៊ីលខាន់(KHAN) ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេសុី ដាក់ពង្រាយនៅតំបន់កាលីម៉ាន់តាន់ភាគខាងកើត ដែលមានព្រំប្រទល់ជាប់ម៉ាឡេសុី។

មីស៊ីលនេះ មានទម្ងន់២៥០០គីឡូក្រាម មានសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ដល់ទៅ៤៧០គីឡូក្រាម។ វាត្រូវបានផលិតឡើង ដើម្បីវាយប្រហារចំគោលដៅបានច្បាស់ ដោយអាចគេចចេញពីប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់មីសុីល។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេសុីបានចំណាយថវិការជាច្រើនទៅលើវិស័យយោធា ដោយបានបញ្ជាយន្តហោះចម្បាំងRafale ៤២គ្រឿងពីប្រទេសបារាំង និងយន្តហោះចម្បាំង J10 ចំនួន១០គ្រឿង ពីប្រទេសចិន៕

 

ក្រសួងការពារជាតិបដិសេធចំពោះការផ្សាយរបស់ថៃថា ចាប់បានចារកម្មជា BHQ របស់កម្ពុជា

0

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការច្រានចោលចំពោះការផ្សាយថា មានបុគ្គលម្នាក់គឺជាចារកម្មរបស់ខ្មែរ ស្ថិតក្នុងក្របខណ្ឌនៃជួរកងកម្លាំងចេញពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) ដើម្បីបញ្ជូនព័ត៌មានមកកម្ពុជា។ អ្នកនាំពាក្យបញ្ជាក់ថា ខណៈយោធិនកម្ពុជាមិនអនុញ្ញាតឱ្យមានស្នាមសាក់លើដងខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-wGuIQlOJKJsts3nxwdYIL2u8WzQaoGBVsfiBuvDT7RCCnb_3dm3g1RcRFEVNYhLvrCWAA6brfkfEfs4Ng11sfIk2g0aGCMGPEkoHXxcQkNuO3bYIvIn0jqLpibu50AhxVzzG7BCedoSJYLzzvKeKZ3QsJXTWli4qXjj4CBvhMnbNoGEDCrcFNag_0X7/s1000/photo_2025-08-07_08-46-01.jpg

កាលពីថ្ងៃពុធ ទី6 ខែសីហា ឆ្នាំ2025 លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធចំពោះការចេញផ្សាយថា ប៉ូលីសថៃបានចាប់ខ្លួនបុគ្គលម្នាក់ដែលជាទាហានខ្មែរ ដែលមានតួនាទីនៅទីបញ្ជាការដ្ឋានអង្គរក្ស (BHQ) កម្ពុជា និងសង្ស័យថាត្រូវបានគេបញ្ជូនមកឲ្យធ្វើជាចារកម្ម ចាំយកព័ត៌មានពីចលនាយោធានៅក្នុងប្រទេសបញ្ជូនទៅខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1bOw8vVaJCOrRtJFf3G8-uPd3EKNT9wsUPTvDz4CWz89sFeHhczivUO5816dwEgo1H13osm24dpaoayncsBCaMWZb8HfcoT6ZoKZ7XW_Z8NDg7DI0k25ZBK2KCQmjFlwam2LWCrZllBjBAHe5JAOIqNtD3w7uq1qUL4ZBIK__k94iPj9zLldBjjNN7Dcm/s696/photo_2025-08-07_08-46-03.jpg
ក្រោយពីបដិសេធនូវការផ្សព្វផ្សាយដូចខាងលើនេះ អ្នកនាំពាកយក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់លើដងខ្លួនចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។ ដូច្នេះ ការផ្សាយរបស់សារព័ត៌មានថៃនេះ គឺជារឿងប្រឌិត គ្មានភស្តុតាង និងមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ ដែលផ្ទុយពីការពិត ក្នុងការចេតនាបង្កាច់បង្ខូចកម្ពុជាពីសំណាក់សារព័ត៌មានថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrjdysMz3oHJCnVkvrkFvtdwYm0PGsSkjJaKNpVFDXsxknI-WQQ6KwXfyhElS72uZnejJ1qZh2YmE2tu8x9auxzMHC5QfugScDAuOnvnYC7YNEgsTR-G1AaDQplztGqC_E1_uO04qB7spIlI2FAzXUK3h2_MdqvyFbUtIdSnIfzpTZOoBpZRS-l71KBSc/s1280/photo_2025-08-07_08-46-04.jpg

គួររំលឹកថា កាលពីថ្ងៃពុធ ទី6 ខែសីហា ម្សិលមិញនេះ ប៉ូលីសថៃនៅស្រុក ឡាំដួន ខេត្ត បុរីរម្យ បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់ដែលមានស្នាមសាក់ពេញខ្លួន ដោយជាប់សង្ស័យថាជាកងអង្គរក្សពិសេស (BHQ) របស់កម្ពុជា ដែលបញ្ជូនមកដើម្បីសម្ងំយកការណ៍ពីក្នុងប្រទេសថៃប្រាប់ទៅខាងកម្ពុជា។ ការចាប់ខ្លួននោះ ក្រុមប៉ូលីសថៃបានបង្ហាញពីភស្តុតាងដែលគេរឹបអូសបានមួយចំនួនដូចជា កាំភ្លើង ឯកសណ្ឋាន មួក និងអាវក្រោះដែលមានស្លាកសញ្ញា BHQ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsw0xxQT7d3uiT2YgiPEyV8lD6HDXYwdK_ZeqzN5fHnVJjsQ7hN-oZJeavoZqUbRc7hyDgR7IrT8zMIIN01Cv4Y2r0nWUQBmK9VyFUyIcXWMN9l7kzi5F7XsEMXYkUzHStr8wA6qONdWkly5oNuyJ70uJEzWvFWlCqRC32feRxVjzPhg_UWZ4BQBzPB2zC/s1114/photo_2025-08-07_08-46-05.jpg
គួរឲ្យកត់សម្គាល់ថា បណ្ដាញសារព័ត៌មានថៃមួយចំនួនតែងតែផ្សព្វផ្សាយបំភ្លៃ និងប្រឌិតព័ត៌មានផ្សេងៗដើម្បីចោ.ទប្រកាន់ និងលាបពណ៌មកកាន់កម្ពុជាជាហូរហែរ។ ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ បានទទូចឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រឌិតសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕

ជម្លោះរវាងកម្ពុជា-ថៃ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទថាបានខាតបង់សេដ្ឋកិច្ចរហូតដល់ជាង៧០០លានបាត

0

ប្រទេសថៃ ៖ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទនិយាយថា ការបិទព្រំដែន និងការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យខេត្តសុរិន្ទខាតបង់សេដ្ឋកិច្ចរហូតដល់ជាង៧០០លានបាត ដោយសារភ្ញៀវទេសចរធ្លាក់ចុះ ការលុបចោលបន្ទប់ស្នាក់នៅ និងខ្វះខាតពលករខ្មែរ ។ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទសង្ឃឹមថា ការចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅម៉ាឡេស៊ី នឹងធ្វើឱ្យស្ថានការណ៍ល្អប្រសើរវិញឆាប់ៗ ជាពិសេស ពាណិជ្ជកម្មព្រំដែន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgEQ6H7TZfiTLKQ587ExD_L9C9dwsG6K6oCVilm9ru9tyqoWkpbEiGcB3nslYu6XOO41124ktmjYDOIGG3uYupTu4bYYTudivNWCzb9Yrl1ORt3bKs-HwWxKd7NdCMf1_LzqKaOK6-xTnZSjFOiTn0i6aHFLu64Gk46_QUVlAAsOXQcgsjH4eUDH7XamY/s1024/image_2025-08-07_08-53-59%20(2).png
លោក វីរ៉ាត់ សេដ្ឋាវីផាវឌ្ឍនៈឆ័យ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទ បានផ្តល់សម្ភាសន៍ពីស្ថានភាពសេដ្ឋកិច្ចជារួមនៅខេត្តសុរិន្ទថា កន្លងមក ខេត្តសុរិន្ទមានតម្លៃសេដ្ឋកិច្ចតាមព្រំដែន ចាប់ពី៣០០លានបាត ទៅ៥០០លានបាត ប៉ុន្តែសេដ្ឋកិច្ចជារួមក្នុងខេត្តនេះរងផលប៉ះពាល់ចាប់ពី៦០០លានបាត ទៅជាង៧០០លានបាត តាំងពីមានសង្គ្រាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ភ្ញៀវទេសចរធ្វើដំណើរមកខេត្តសុរិន្ទធ្លាក់ចុះ និងលុបចោលបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារយ៉ាងច្រើន ធ្វើឱ្យសេដ្ឋកិច្ចរួមស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgRPheyST-CK_Npv38AkIBcbOgqDtWNujDqlfOmvA5sdoeWNKF7VfxP65PMbxpD9wtVvAKzYtKueGAVyCkzTAMAzmryir7DqA0TacZZV0WN7z2-Sry62fre4mQqAa8Cldip7tAQcVOUGYSkgLtC69q9n0o1YzVKKVh6joK6ftUxXrsplzBH9CAdCwH-c2D/s1024/image_2025-08-07_08-53-59.png

បើព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទបែបនេះ នឹងប៉ះពាល់ពាណិជ្ជកម្មតាមព្រំដែន ឬគ្មានពាណិជ្ជកម្មតែម្តង ខណៈវិស័យទេសចរណ៍ក៏ធ្លាក់ចុះ ពីព្រោះភ្ញៀវទេសចរបារម្ភពីអសន្តិសុខ ហើយសម្រេចចិត្តពុំធ្វើដំណើរមកថៃ ។ សណ្ឋាគារ និងអាជីវកម្មដែលមានបុគ្គលិកខ្មែរក៏រងផលប៉ះពាល់ដែរ ដោយសារពលរដ្ឋខ្មែរជាច្រើនត្រឡប់មកកម្ពុជា ធ្វើឱ្យថៃខ្វះខាតកម្លាំងពលកម្មផ្នែកអាជីវកម្ម ។ ថៃរងផលប៉ះពាល់ខ្លាំង អាជីវកម្មរបស់លោកមានអតិថិជនតិចតួច ដោយសារពួកគេខ្លាច ពុំហ៊ានចំណាយប្រាក់ ពុំដឹងថាជម្លោះនឹងអូសបន្លាយយូរជាងនេះឬក៏យ៉ាងណា ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1yjPWmg0DC6dWbT6kB71PA-5Df0RNdLN-e6bmVQwIpMj9LN0D1vPDwGgNiXkT5hSHl2PbBmfD4T9pvAwHpPi7luDtEgid5ZtJeb4hCP-DQ-vzenjYC3_W89p_OEUYvLW1kBzlSH5-8peD938VEkDe6ire2bj4d_LOyqQE9DhSuLZxlUKVXLAJEJCxd8h/s1280/image_2025-08-07_08-54-00.png

    លោក វីរ៉ាត់ សេដ្ឋាវីផាវឌ្ឍនៈឆ័យ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទ សង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី នឹងធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ លោកចង់ឱ្យគ្រប់យ៉ាងត្រឡប់មកធម្មតាយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl95ESEf9d_FXgkTh4XX3WX1RK9V8_8Q1MKroA4ouPYfVxvd4-5XDiRB0xjLbsQlxtT3jLJspz0Cr3XR-Zo2GAIYmW8h8fbobot37Yeymc6aArQgzlNzamF_cRMQAPXZR6X19JVzbjhYqzlS9TbocztYh7rjve4umxuGf9C07gh1OnvALlt6HHfIfw5q43/s900/image_2025-08-07_08-54-01.png

    បើថៃបិទព្រំដែន៦ខែ ឬបិទ១ឆ្នាំ នឹងធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែននៅខេត្តសុរិន្ទធ្លាក់ចុះខ្លាំងរងផលប៉ះពាល់រយៈពេលយូរ ករណីពាណិជ្ជកម្មព្រំដែនងើបឡើងវិញនឹងត្រូវចំណាយពេលយូរទៀត ដោយសារទំនិញថៃដែលបញ្ជូនទៅកម្ពុជា គឺជាសម្ភារៈប្រើប្រាស់ ខណៈកម្ពុជាស្វែងរកទំនិញថ្មី ។ កន្លងមក ថៃបាននាំចូលទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី បច្ចុប្បន្ន ថៃត្រូវស្វែងរកដំឡូងមីក្នុងស្រុក ដែលធ្វើឱ្យតម្លៃដំឡូងមីក្នុងស្រុកកើនឡើង និងជាប្រយោជន៍សម្រាប់កសិករថៃខ្លះ ប៉ុន្តែបើនិយាយពីការនាំចេញដំឡូងមីរបស់ថៃ គឺធ្លាក់ចុះខ្លាំង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3G6BBbwL9Pca_sFnWFf_1ybn8XBOF3LY7MtvOTsXDI1cp9nWnyZyMVqfNy66t8kPNtGAWBXtG2Vjkz6NUCJEkZFdQt3moCeaEvrZSahE7hizsD2NVvY11FzVgpU81QPtNAPNxbtWiRozMVNKXWqPXJ2W0AXhrHF6rbqVp6F6iveS80CU6V2aGRvCJzs_/s1280/image_2025-08-07_08-54-02.png
    មុនស្ថានការណ៍តានតឹង ឈ្មួញថៃនៅស្រុកជាប់ព្រំដែនបានធ្វើដំណើរទៅកម្ពុជា ហើយពួកគេទទួលចំណូលពីការជួញដូរទិន្នផលកសិកម្ម ប៉ុន្តែពេលថៃបិទព្រំដែន និងធ្វើសង្គ្រាមជាមួយកម្ពុជាធ្វើឱ្យសេដ្ឋកិច្ចផ្នែកនេះធ្លាក់ចុះ ពុំអាចធ្វើពាណិជ្ជកម្មតាមព្រំដែនបាន ហើយឈ្មួញស្វែងរកមុខរបរថ្មី ។ បើថៃនៅតែបន្តអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា រួមទាំងស្តុកទុកទំនិញ គឺត្រូវតែរកវិធីដោះស្រាយ ឬបញ្ចេញទំនិញពីស្តុក ពីព្រោះហាងលក់ទំនិញខ្លះស្តុកទុកទំនិញយ៉ាងច្រើន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiUrP-gzw4MQTd0Wva8QFXXakObIFesOL1DqD-zBKVWF9e939Cozdx0OZ9PnkxFBuzZuBpca7cmLNyHlmd79-VNymi7Brl_yn2GOKhB5C3JPgGnb0iWdPSDPwFysYhsbyFiTEY1Ly3tIfQ1h8v053fxrw3mpTm5oaxaR4-xjpqfOuZaG-zbkYAqHS9XplB/s790/image_2025-08-07_08-53-58.png

    សភាពាណិជ្ជកម្មខេត្តសុរិន្ទធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្មតាមព្រំដែន ប្រសិនបើកម្ពុជា-ថៃនៅតែប៉ះទង្គិចគ្នាបន្តទៀត សេដ្ឋកិច្ចខេត្តសុរិន្ទនឹងកាន់តែរងផលប៉ះពាល់ខ្លាំងឡើង ៕

ស្ត្រីជនជាតិបារាំងម្នាក់ស្លាប់ក្នុងខេត្តសៀមរាបសង្ស័យជាករណីគាំងបេះដូង

0

សាកសពស្ត្រីវ័យក្មេងជាជនជាតិបារាំងម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបរកឃើញនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ក្បែរអាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប ក្រោយដំណឹងនៃការបាត់ខ្លួនរបស់នាងត្រូវបានប្រកាសតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មកម្លេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLX6WdWvwz9Mi11RWVxshXxtKswke_EKQinndzgU82gZecmrqgQgCwU-vkpRzYjW9IAp1ZjkxGN9GABOV0b_f4mcdo2zshYI24_5YbuUkvi2NskwmuxpQaFe3YM6mYYLaeGxrdK5vGh_D86R4ErXexPY5ITNMdB6zznJXPMfOIY4bgkSuyxDCK5sRkzzDm/s1280/photo_2025-08-06_17-36-20.jpg
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញជំហានដំបូងបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារមានអាការគាំងបេះដូង រួចបណ្តាលអោយនាងរអិលធ្លាក់ពីលើចិញ្ចើមផ្លូវ។ ស្ត្រីរងគ្រោះឈ្មោះ Lisa Girard-Fabre មានវ័យ ២៤ឆ្នាំ ជាអ្នកស្ម័គ្រចិត្តរបស់អង្គការស្នាមញញឹមនៃកុមារ(PSE) ក្នុងតំណែងជាប្រធានគម្រោងអប់រំ នៃសាលាពាណិជ្ជសាស្រ្ដ ផ្នែកគ្រប់គ្រង និងការលក់ បានបាត់ខ្លួនក្នុងអំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ នៅម្តុំប្រាសាទតាសោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2qnTPyzjdrHRpfILYz2dqDF4kDjEF-V2JYi89ptxwCjXeJZUkYFDP_Y8dQA771mr4-KssWXFtO5Cu-4NBY6_xfot_IFKxqQOsQo1TzOuonAIgw7Kygwx_9sy1FO8nP5MSdQd6lPXl9iedvkFEYMByCYy3zc84xcUUDve534bgLrlOjAitzVGsqEamRi0/s1200/photo_2025-08-06_17-36-21.jpg
ក្រោយទទួលបានព័ត៌មាននៃការបាត់ខ្លួនរបស់នាងភ្លាមៗសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវតាំងពីចំណុចប្រាសាទតាសោម បន្តមកដល់ព្រៃឧទ្យានអង្គរ រហូតដល់កស្សិណអង្គរខាងលិចកែងផ្លូវ៦០ម៉ែត្រ ប៉ុន្តែពុំទទួលបានតម្រុយឡើយ។ លុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នាម៉ោងប្រមាណ ១០ព្រឹក ក្រោយសមត្ថកិច្ចទទួលបានការរាយការពីប្រជាពលរដ្ឋ ថាមានរុយរោមរបស់អ្វីម៉្យាងនៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ទើបចុះទៅពិនិត្យ ហើយរកឃើញសាកសពស្ត្រីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cq3PPQVmP3joCBzCIzhS6SxeLIMRtIYAF2wnjpctvqt7NGk5x7FW9Ob8Lp1In4ciloOhXElh543kV1VbVBcBVZYFAXruz_3xMcZLv9-pqKCHJpv4pILtGAF_8S9SNluzpWhmt7etVU4277QbEiJ-w16gqrsbqfZ8kBEjXTDt2enBOicU0prBOZQ0HXpC/s826/photo_2025-08-06_17-36-18.jpg

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសពជនរងគ្រោះទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញបណ្តោះអាសន្នរង់ចាំការសម្រេចពីក្រុមគ្រួសារសព និងស្ថានទូត។ បើតាមការផ្សព្វផ្សាយព័ត៌មានរបស់អង្គការស្នាមញញឹមនៃកុមារនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអះអាងថា PSE កំពុងរង់ចាំមើលលទ្ធផលនៃដំណើរការស៊ើបអង្កេតបន្ថែម ដើម្បីដឹងឱ្យប្រាកដអំពីមូលហេតុនៃការស្លាប់របស់កញ្ញា Lisa ។ PSE បានបញ្ជាក់ថា Lisa បានបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ ចប់សព្វគ្រប់កាលពី ២ឆ្នាំមុន ដោយធ្វើដំណើរថ្មើរជើងពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ នាងជានារីម្នាក់ ដែលមានភាពក្លាហាន រួសរាយរាក់ទាក់ និងមានសន្ដានចិត្តល្អ ចេះជួយយកអាសារអ្នកដទៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM72dCbo42emDYzFELGvJiVydqMyIgQjp4SnZDKjFAJ4AFStjNsvCyK0jD8YPzxqFAJnB1XK5h9Byz_f49dTYtY2aAVzgkTAz1okEy8a-eqoDKfdCT-wz9AQGZULeBEoelTtwyRM3Ej7-DX_TL0rF-Jt5HnelIw6rpW8uTeCz_5xeVUDnNwZBFePY0FPmT/s1280/photo_2025-08-06_17-36-13.jpg

លីម តិចម៉េង និង សឹក សិលា ថាចង់ខ្លាចគ្នាឯង អ្នកមួយចំនួនតូចមានទូរសព្ទចាំតែអង្គុយរិះគ.ន់

0

តារាចម្រៀង លីម តិចម៉េង បានបង្ហាញថាលោកចង់ខ្លាចគ្នាឯង មិនព្រមបើកចិត្ត មិនព្រមស្វែងយល់ អត់សាមគ្គី គិតតែពីជាន់ដាក់សម្ពាធ…។ ងាកទៅកាន់លោក សឹក សិលា វិញបានលើកឡើងដែរថា អ្នកចុះចែកស្បៀងឈឺអស់ហើយ អ្នករៀបអីវ៉ាន់វិញឡើងក្រិនគូទ ខុសប្លែកតែអ្នករិះគន់ បញ្ចូលលុយ២ដុល្លាររិះគន់ញាក់សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjepxM9YnADMmQn7UNdrrr-JfZ5LpyKWoOEPL1hoIihmUpVyyuZeF4d0X2rI-eHxSHWQEcCzXksvCYhnGbQGGADa1WK8OjOOkVpAnIg2-i7ED8p6FrmJS2q3n_RITbvKAuP9p1E9I5dwkmNgMSsYEgKk84eljDpzi7HocNv4EG0wQrFf4CzNcll9y0uhqI/s1806/image_2025-06-27_08-38-48.png

នៅយប់ថ្ងៃទី៥ សីហា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ទេយូរៗទៅដូចចង់ខ្លាចគ្នាឯងម៉េចទេ អត់ព្រមបើកចិត្ត អត់ព្រមស្វែងយល់ អត់ព្រមជួយគ្នាសាមគ្គីគ្នា គិតតែពីជាន់គ្នា ដាក់សម្ពាធឱ្យគ្នាឯង ដាក់សម្ពាធឱ្យថ្នាក់ដឹកនាំ ដាក់សម្ពាធឱ្យជាតិខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimsjNFTIHPBqT0US-j9IugFqmWfUnJc1TjeyZDjYZ34ZvPOloKItOSa0BywzWlHWHljdkEfuD5IC29UISyqDro6TTnwcGVE2Nm9v_UK-Chs1QhwHGRXd-jfPqIPfMYnXuFubdLqzOiDLZXiHNjPTKmeVJRah1dOsg7tyTCfWeo9yVYYMyis7bBrX-4VLpa/s960/image_2025-07-16_09-40-11.png

តារាចម្រៀងរូបនេះបានបន្ថែមទៀតថា អ្នកមួយចំនួនមានទូរសព្ទអង្គុយចាំតែជាន់គ្នាឯង។ លោកបានលើកឡើងដូច្នេះថា «សុំនិយាយតាមត្រង់បើចោរឈ្លានពានដល់ដំណាក់កាលមួយ…យ៉ាងច្រើនណាស់ទៅសមរភូមិប្រយុទ្ធទាំងអស់គ្នា តស៊ូការពារជាតិទាំងអស់គ្នាដដែលទេគ្មានអ្វីត្រូវខ្លាចទេ តែដល់យូរៗទៅដូចចង់ខ្លាចគ្នាឯងម៉េច មានទូរស័ព្ទមួយអង្គុយចាំជាន់គ្នាឯងចឹងទៅសប្បាយទេ ? » ។ តិចម៉េង បានបញ្ជាក់ថា ការលើកឡើងខាងលើនេះគឺមានមួយចំនួនតូចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYXDoqggRv1RH46Pp5PJ8B57n0T5jI5nZXeARosjUhTJUow4iyc99C1NNR9y-7xJwuPjGStsBYhXkq4CQ10zrOzKz5xZdW3exCHmLJ5QaAI2vurNOJRYkh8jCfy45mgbT5SozUjzboTaN4IsOuqoiRcw_RmSdzl_9mjhbcviL5KZNx-mE6SvAx7VMVbqJz/s909/image_2025-06-27_08-38-58.png

មិនខុសគ្នាប៉ុន្មាននោះទេលោក សឹក សិលា អ្នកលក់អនឡាញនិងជាអ្នកបង្កើតមាតិកាមួយរូបក៏បានលើកឡើងពីអ្នកចាំតែអង្គុយរិះគន់ដូចគ្នា។ លោកបានបង្ហោះសំណេរនៅថ្ងៃទី ៤ សីហា ថា «អ្នកចុះចែកស្បៀងឈឺអស់ហើយ, អ្នករៀបស្បៀងនៅភ្នំពេញចង់ក្រិនគូទហើយនៅឡើយតែអ្នករិះគន់ បញ្ចូលកាត២ដុល្លារ រិះគន់ញាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPZC-qo0nYkBp4n4Fxpz4xJbx5cRqDoyF2QffcGCK2v4XNUMayu05Op_tM9Xb3raUOwgq72YFKexYDfq5yOhyphenhyphenlzlHe1k8OXxt6OEu93Ix1WIa0VbVCMZhyxumQU_1X0ot3K2eVyiEw5VSHzamQYJArSLsO7ZdNbAnwlfQFXoA6iFoh9piHoSg_d1JBRv9/s1716/image_2025-08-05_15-39-16.png

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ប៉ីប៉ី ឌី ដែលប្រមូលមូលនិធិបានលុយរាប់ម៉ឺនដុល្លារបង្ហាញនូវអារម្មណ៍រងសម្ពាធរាងចាលមិនចង់ធ្វើជាលើកទី២នោះទេ។ ការចេញមកបង្ហាញអារម្មណ៍បែបនេះដោយសារតែអ្នកមួយចំនួនតូចបានចេញមកជីកឬសជីកគល់ពីទំហំទឹកប្រាក់ដែលលោកទទួលបានពីសប្បុរសជនយកទៅធ្វើអ្វីខ្លះទាមទាររបាយការណ៍ស្ថានការណ៍នៅមិនទាន់បញ្ចប់នៅឡើយ ខណៈលោកខិតខំទៅជួយកងទ័ពជួរមុខ ជនភៀសសឹក ប្រថុយនឹងគ្រោះថ្នាក់ជាដើម៕

អ្នកគាំទ្រ BLACKPINK ទាមទារឱ្យ Billboard សូមទោស Jennie

0

យោងតាមគេហទំព័រ Koreaboo ថ្មីៗនេះ គណនី X របស់ទស្សនាវដ្ដី Billboard បានបង្ហោះវីដេអូសម្ភាសន៍ទស្សនិកជននៅតាមផ្លូវ។ ពិធីការិនីបានសុំប្រតិកម្មរបស់អ្នករាល់គ្នាចំពោះការប្រគំតន្ត្រីថ្មីៗរបស់តារាស្រីល្បីៗដូចជា Katy Perry, Beyoncé, រួមទាំង BLACKPINK ….។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUaRrchPHi2FHPtSfPkuPLYbk2Za96Iq9VXaF7eSNp-HEK1dLsNyCmpUTOdAM-Tim6VnJYy4yOJlEGwLvs98wM_dzjkS-amiRA_dG5zKPnrHW3SI8lMfWY09sS2ma_xAMysnUPJ9oNeLeNa6PZDkFdSGPNEmRP7yeaitcueXPGXt_2z7WZGoq53Y0533d1/s2048/image_2025-03-31_09-34-01.png

ក្នុងចំណោមវីដេអូដែលបានជ្រើសរើសដោយ Billboard គឺការបង្ហាញខ្លួនរបស់ Jennie ក្នុងការសម្តែងបទចម្រៀង «DDU-DU DDU-DU» ជាមួយសមាជិកក្រុមនៅឯការប្រគំតន្រ្តី។ ក្នុង
វីដេអូនេះបង្ហាញថា Jennie ស្រាប់តែឈប់រាំនៅលើឆាក ខណៈដែលសមាជិក ៣ នាក់ផ្សេងទៀតនៅតែបន្តការរាំរបស់ក្រុមបានត្រឹមត្រូវ។ វីដេអូនេះត្រូវបានអ្នកប្រឆាំងប្រើដើម្បីរិះគន់ Jennie ថាជា តារាស្រី «ខ្ជិលរាំ»។ អ្នកទស្សនាម្នាក់ដែលត្រូវបានសម្ភាសដោយ Billboard ដែលបានមើលវីដេអូនេះបាននិយាយថា «នាងគឺបែបនេះជាច្រើនឆ្នាំ … ប្រហែលជាដោយសារតែទឹកមុខរបស់នាងអារម្មណ៍របស់នាងនិងអាកប្បកិរិយារបស់នាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP9bUmrTwCYfHJhpUviFvf1sIYO4xvqoIFphfO-Hm-bzUMhUjb89Wd8VE-Qup2g03mYOrZBaQaORYrv37wd1E8wzJiR-scGR0J_lrEBpdbqXOhYOfPYaT1sIKNpgDqnnSmA0ZuDLwzqXEFWMx4AqvuUgvaj3YZeGYktpRYH9zlTOZg3snhNcsfKYSn6kEX/s2048/image_2025-03-31_09-34-04.png
អ្នកគាំទ្រក្រុម BLACKPINK បានសម្តែងការខឹងសម្បារភ្លាមៗចំពោះការបង្ហោះរបស់ Billboard ។ ពួកគេបានពន្យល់ថាវីដេអូនេះត្រូវបានកាត់ចេញដោយចេតនា ដើម្បីបង្កើតប្រតិកម្មអវិជ្ជមានចំពោះ Jennie ។ តាមពិតទៅ តារាចម្រៀងរូបនេះ ឈប់សម្តែងមួយភ្លែត ដោយសារតែបញ្ហាកាស ប៉ុន្តែនាងបានវិលមកក្រុមវិញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4xguMujwPJRBA8VUjKikj85yJwUYUxsNhaz64sC5PDYcEr1MDrjLk-JY0AkSwgaPwZntcu1qgDOV7iyc_NOyRLWgX65AA1vNgRIe46CenYAP8SZOdmDx_oOcRygL8IeI_4UEyLWT2LNCaKPaxQQ-Uny71SPzAAioi4hqecO6rDWzbaNlKjAykxfPnna-/s925/image_2025-08-05_16-32-47.png

វីដេអូនេះមានប្រភពចេញពីគណនីប្រឆាំងអ្នកគាំទ្រដែលមានប្រវត្តិនៃការបង្ខូចរាងកាយស្ត្រីអាស៊ី និងផ្សព្វផ្សាយព័ត៌មានមិនពិតសំដៅលើតារា K-pop ។
អ្នកគាំទ្រ BLACKPINK បានរិះគន់ Billboard ថាគ្មានវិជ្ជាជីវៈចំពោះការមិនត្រួតពិនិត្យខ្លឹមសារដោយប្រុងប្រយ័ត្ន ដែលរួមចំណែកដល់ការរីករាលដាលនៃការពិនិត្យមិនពិតអំពី Jennie ។
ជាពិសេសដោយពិចារណាថា Billboard និង Jennie មានទំនាក់ទំនងល្អជាច្រើនកាលពីអតីតកាល សកម្មភាពបច្ចុប្បន្នរបស់ទស្សនាវដ្ដីកាន់តែមានការខឹងសម្បារកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiut-zMMJpXDxDxGtIlXv4lihxRJNs8PSqfOL31JgcUhRtf7LL297AZMFB3rnac3sH6_csJfTj3gICEJD0-lzkKpPPBfdyJi3TRFLdmpAuYR0qt97U-3G3H_zIxVo1efES9cgwjICqAxyOcecqQ-94vWuUdu_bKUmjF-clxjgUwTkbbe1rWNONMl9grcS8F/s640/image_2025-08-05_16-32-48%20(2).png

នៅខែមករាឆ្នាំ២០២៥ Jennie បានបង្ហាញមុខលើគម្របទស្សនាវដ្តី Billboard ។ កាលពីខែមីនា តារាស្រីរូបនេះទទួលបានពានរង្វាន់ «Global Force» ក្នុងកម្មវិធី Billboard Women in Music 2025 Awards ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcjfjN0DCiv6DIBl0nyxzFGLF36SrcfY1DXvoVDQIRGykPCabhnUEKchWxflQbLgp5qqN1feEunTWrpmoJva12niYJ9UsjtbdSr3pFdy5rRQp6jXoyaqj6gJB16MoZ0N5LdjtOr0-u4LZoERX15bFYwaW9vw0aIJg8Gxbc9oZXDlhz3l6EvYOvuEVbr1r/s1917/image_2025-08-05_16-32-48.png

ជាការឆ្លើយតបនឹងការរិះគន់នេះ Billboard បានលុបការបង្ហោះដ៏ចម្រូងចម្រាសនេះ។ ប៉ុន្តែអ្នកគាំ BLACKPINK នៅតែមាននិន្នាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ជាមួយនឹងពាក្យគន្លឹះ «Billboard សូមទោស Jennie» ។ ពួកគេទាមទារឱ្យទស្សនាវដ្ដីតន្ត្រីដ៏ល្បីល្បាញសូមទោស Jennie ដោយផ្ទាល់ជាជាងការលុបវីដេអូ ហើយនៅស្ងៀម។ពិធីការិនីនិងអ្នកដែលត្រូវបានសម្ភាសបង្ហាញខ្លួនក្នុងវីដេអូ Billboard ក៏ទទួលបានមតិអវិជ្ជមានជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់នាងផងដែរ៕

ថៃស្នើសុំ 8ចំណុចនេះពីកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់លេខាធិការGBCកម្ពុជា-ថៃថ្ងៃទី២

0

នៅថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី ភាគីថៃបានដាក់សំណើ៨ចំណុច ដោយអះអាងថាវាជាការអនុវត្តដើម្បីរក្សានិរន្តរភាពបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាកន្លងមកជាមួយកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Y95KHBFXLIJahl-njuOECaKA60h4vufzhmSe6RUuIoimAIv081DdYp_ij47rfMenKRB40kgyqCi3cXVFU2hdqSRUItEQtjN_zGgweIXJhB0aODtC7lh7PXUUem6mJR7am02oR_2gFKhbmviGyCxHld57HHm3CtLLv7Aav-7Fi7h6ZAEvEierESCtcs_w/s1477/image_2025-08-06_16-21-00.png

បើតាមការលើឡើងរបស់លោក Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីរបស់ប្រទេសថៃ បាននិយាយថាសំណើ៨ចំណុច គឺជាការអនុវត្តតាមការប្តេជ្ញាចិត្តថ្នាក់មូលដ្ឋានដែលបានព្រមព្រៀងគ្នាជាមុនរវាងភាគីទាំងពីរ។ លោកថា ប្រសិនបើកម្ពុជាយល់ព្រមលើសំណើរបស់ថៃទាំង៨នោះ បញ្ហាទាំងឡាយរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ មុនឈានដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ជាថ្ងៃដែលថ្ងៃចុងក្រោយៃកិច្ចប្រជុំកំពូលវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CLNxI6sAAkNliMMqQ3OWVBup72EiqTJixoX054hIFSyy5F5e595RpVEO2BFofjNRyEQ7KwhD3quPLITDlT4liMeFCSTCdSzGzx_GDhTNOB3wgWpGtH3gvZcqdlGoLMWuWb6pkrkVum20nZhtNYXXFu04TYEdPTPAUEMLTqCISRoUL-PHLBPq3TTV6BqJ/s1280/photo_2025-08-06_15-57-05.jpg

ដោយឡែក ខាងក្រុមការងារកម្ពុជាមិនបានចេញសំណើច្រើននោះទេ ដោយកត់សម្គាល់ឃើញបែបនេះ លោក Nattaphon បានបន្ថែមថា វាជារឿងធម្មតាទេសម្រាប់កម្ពុជាដែលចង់ដឹងចង់ឮពីគោលបំណងប្រទេសថៃជាមុននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpYHxM8hQ5R-IzoBzG4PVQfB9dam95Vq7OAGgKgRzJwt0kNcFleLnIRFhy4oWqKQS9lhpvWfhDIsLq0moQuy8fk7cxaOXgEAO52Hw7AGMRjYftXWUcNcU8VKYm-7XP7-cUQEOadMfVavnKeJjPqPqFhlABSpnxx0i5iow2S7yewLDsDUJB_683WSa2CDdn/s1280/photo_2025-08-06_15-57-06.jpg

ចំពោះលក្ខខណ្ឌទាំង៨ដែលប្រទេសថៃចង់បាននៅក្នុងកិច្ចប្រជុំ GBC នេះមានដូចជា៖

១. ដាច់ខាតត្រូវបញ្ឈប់ការបាញ់គ្នា
២. ការពារជនស៊ីវិល គ្មានការខូចខាតដល់មនុស្ស ផ្ទះសម្បែង ឬដីធ្លី
៣. ហាមបង្កើនចំនួនទ័ព
៤- ហាមចល័តទ័ពនៅតាមព្រំដែន
៥. ជួយសម្របសម្រួលក្នុងការបញ្ជូនត្រឡប់អ្នករបួស និងអ្នកស្លាប់
៦. បង្កើតក្រុមសម្របសម្រួល៤នាក់សម្រាប់ភាគីទាំងសងខាងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង។
៧. កែសម្រួលកម្លាំងទ័ពដើម្បីបន្ថយភាពប្រឈមនៅតំបន់ក្តៅ
៨. បើសិនឯកភាពហើយនឹងចុះកិច្ចព្រមព្រៀង ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisb4x8PPKGdiN6S3J36vFcOegtT197P_cxH3jWMw0tSSpF9fQTmRDaYJ3IwTkU8XxEkGruUfAqUDJI_t60A6cwRpMsu9OCqBMpM0_HXY9FD32xBxzVRH51vSJjIAhmUb3zm4TXci5jHSBTw_FUQ1t670rnS35ImbNVyy3e-L9Y1-q32zsyzA7qw6qq3fnp/s905/photo_2025-08-06_15-57-06%20(2).jpg

គួរបញ្ជាក់ថា កិច្ចប្រជុំដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៤ ខែសីហានេះ គឺជាថ្នាក់ក្រុមលេខាធិការGBC ដែលក្នុងនោះភាគីថៃមានគណៈប្រតិភូប្រមាណជាង៣០នាក់ ខណៈភាគីកម្ពុជាមានគណៈប្រតិភូចូលរួមប្រមាណ១៣នាក់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgloE2lF4b7WgrRYHn3B0aiIwCruOr8tid3X2HZX95qS9DsDMpPPTuvasmrsYtjIDCrhyphenhyphenwc9ptrep4M0iCMUYI3Qyzbj0Uo8L_mIPA8rt7ouqRWB3aI3WhBRJsqlmb2Y-vVSrpReyZ-MxIEdLBRNbqPPXoJSxlbzdnve_5JnxQ3NV9BW_abyLoRSt8KSVTq/s1280/photo_2025-08-06_15-57-07.jpg

យ៉ាងណាក៏ដោយ នៅថ្ងៃទី៦ ខែសីហានេះ មានការរាយការណ៍ថា នៅថ្ងៃទី២នៃកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានGBC កិច្ចពិភាក្សាបានបរាជ័យ បន្ទាប់ពីលេខាធិការដ្ឋានរបស់ភាគីទាំងពីរមិនអាចដោះស្រាយបញ្ហាជាក់លាក់បាន។ តែទោះជាយ៉ាងណា កិច្ចពិភាក្សានឹងបន្តនៅថ្ងៃពុធសប្តាហ៍នេះទៀត មុនកិច្ចប្រជុំកំពូលវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)មកដល់។ នេះបើយោងតាមមជ្ឈមណ្ឌលអាដហុក ស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ៕