Home Blog Page 344

អាមេរិកសង្ឃឹមកម្ពុជា-ថៃគោរពពាក្យសន្យាអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ឆ្ពោះទៅរកសន្តិភាពយូរអង្វែង

0

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីរីករាយចំពោះកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយលោកចាត់ទុកជាការបោះជំហ៊ានយ៉ាងសំខាន់ដើម្បីពង្រឹងកិច្ចព្រមព្រៀងបទឈប់បា.ញ់ ខណៈឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ីឱ្យដឹងថា កិច្ចប្រជុំរវាងប្រទេសទាំងពីរនឹងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHCYPs-z2-K-WsyRwU4w7L5Y9HyE2daNqOFZu_NkfuT5QXAbjlNAkfp_r1Jj4ULiTPRkPeCwaySbl-d9R46hRT7tJE9H0EA6JJPGqfAu7P3V8SbWI2uAnhPrFtxn3UNnSNd0Bf3mTZQwr03fFQFcIF4kj1kb5QDwxu5Cb1h2_YXEpFJeXs3b0eTUGtaWCV/s670/photo_2025-08-08_08-55-27%20(2).jpg

សារព័ត៌មាន AFP រាយការណ៍ថា កាលពីថ្ងៃទី៧ ខែសីហា កម្ពុជា និងថៃ បានប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ខណៈប្រទេសទាំងពីរបានធ្វើសង្គ្រាមតាមព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ។ សង្គ្រាមនេះកើតឡើងដោយសារកងទ័ពថៃឈ្លានពានដណ្តើមប្រាសាទកម្ពុជា ហើយកងទ័ពថៃបានប្រើប្រាស់អាវុធគ្រប់ប្រភេទ រហូតដល់យន្តហោះទម្លាក់គ្រាប់បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAOtXV7F83wBMwezyj6oU5w402A9T2xYhkuzzp9WXFrN32URr-lNEdvHbG-aK3hIB-sPr57MzTEedqpUd9scGv8kqBYwMrNM4mBIx091_lulPkAbAGLg-Rf12F3DCA-9snfj7kex7-ZmluEcdsG6STfP928J8iaqf2S-6nLaYMfRc8QL1ADk72DrZtFKZ/s1280/photo_2025-08-07_15-33-23.jpg

កងទ័ពថៃបានបញ្ចប់ការឈ្លានពានកម្ពុជាក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសម្របសម្រួលឱ្យប្រទេសទាំងពីរចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា ក្រោមការអង្កេតការណ៍ពីមហាអំណាចអាមេរិក និងមហាអំណាចចិន ។ កម្ពុជា-ថៃបានប្រជុំពិភាក្សាគ្នាជាច្រើនថ្ងៃ និងទទួលបានជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី អាមេរិក និងចិន នាថ្ងៃទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim2WpqeBUS6F4FfT7B86IIgJaVIsOeL_11Q2XLwz0yLRgyncAHnfYceXNnRGW2RCPEHNFlZ-BFE30k9qfYNmXFUCpaCn9MihUpx7zN7uCpgRuCCt0vYpA_8t1qfsvmWE03nQy3z-Ln2KgGBs0j3CJVK6piUEbgjummFgWZkQ-8FwzPAMSRIxqkMM6XUdmm/s1280/photo_2025-08-08_08-55-27.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃនឹងគោរពពាក្យសន្យារបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrnpfoSJaVQJhNbUW_Cp20Z4SBpzf6GQnNeVQKeN7ZG_Ip4GigJrOwLmY9JqGwsj3BWdtt_NLDPo2UkpiNLNIP72ivdK9OmJoLnjp_jY3338j519jO4nEkskB-JST9dO31LnQvQMs-INrH6CgPoEpvd_s6fSxByLzcN3zaqi7BVFQ-k56G9cgc1AwF4YjB/s1200/photo_2025-08-08_08-55-27%20(3).jpg

ដោយឡែក ឯកអគ្គរដ្ឋទូតអាមេរិកនៅម៉ាឡេស៊ី លោក Edgard Kagan ដែលបានចូលរួមកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នាថ្ងៃទី៧ ខែសីហា ក្នុងឋានៈជាអ្នកសង្កេតការណ៍បានបង្ហាញក្តីរីករាយថា កិច្ចព្រមព្រៀងនេះជាជំហ៊ានមួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។ ប៉ុន្តែយើងត្រូវនិយាយដោយភាពស្មោះត្រង់ គឺ កម្ពុជា-ថៃនៅតែមានភាពតានតឹង និងមិនទុកចិត្តគ្នាខ្លាំង ។ ប្រទេសទាំងពីរត្រូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ហើយនេះជាសារផ្ញើទៅកាន់កងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqYmXEcTk-f1dUas0zjo7Jyh1hY67baZUx58goPfpHnfysucM7TdPY62fhmsatYkHp4SOZ8smc2stV7DA02MYmGDwn0bzzHFZU-kpd0nnF_y7owQ1c_S_C1yf20ql7t4H92GfiDBk1DWJZEMRLBj6WvslImeQUV9LJ0NRBX9rUmF14za4QnsTBQ1gUdvm/s1280/photo_2025-08-07_15-33-20.jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រពឹត្តទៅដោយជោគជ័យនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕

ខ្មែរជួយខ្មែរ! ប៊ូសស្រ្តង ជួយគ្រួសារវីរៈកងទ័ព ពលីការពារភ្នំទ្រព្យ ១០លានរៀល

0

ទឹកដីខ្មែរ ត្រូវតែមានទង់ជាតិខ្មែរ! រំជួលចិត្តណាស់ វីរៈកងទ័ព ទេព ម៉ាឡា បានពលីជីវិតការពារភ្នំទ្រព្យ។ ក្រុមហ៊ុនប៊ូសស្រ្តង សូមគោរពដឹងគុណនូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំមួយនេះ បានឧបត្ថម្ភ ១០លានរៀល ដើម្បីជួយសម្រួលបន្ទុកខ្លះដល់ក្រុមគ្រួសារ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ព ទេព ម៉ាឡា ដែលបានបាត់បង់កូនប្រុសល្អ ប្ដីល្អ ប៉ុន្តែការពលីមួយនេះ កូនខ្មែរគ្រប់រូបនឹងចងចាំជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOKTyoRtx8YcXwj9OZRofv648Dnh275TbPqP5XMHNXA2z7YrJmuWfSirTpPpGH6MKodAQD-4sFE0_pij33KAjqC2OCd0l7A9GmuZ6mUkp6111ec_U-tlneXYQz0Alhz_HgH0SAuSQqUb8nhV5gTYAbjbquaTYHpWj4L1B2xWR-xjSPzTGoz2FHWrbzpsbF/s1280/BS%201%20(6).jpg
វីរៈកងទ័ព ទេព ម៉ាឡា គឺជាក្រុមកុម្ម៉ង់ដូរពិសេស៩១១ ដែលបានពលីជីវិត ក្នុងបុព្វហេតុចូលរួមវាយបកយកភ្នំទ្រព្យមកឱ្យកម្ពុជាគ្រប់គ្រងវិញទាំងស្រុង និងបានឡើងដោតទង់ជាតិខ្មែរនៅលើភ្នំនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjczcjv6yIadT-9TG0wQygiWcDH-lb-G-pBF0iA12-TM7WExTpOuVxpziI7nYZ-7F_1b4q-7qRtV3gO-obvTa1VHickuFlL-AT8e7pViUbm78fzwVlp7Sj5EAlGYiguErZ0uNuk6UGEEHgp8oE9CU_qYCUc1rBfqBVg33JQCTLyPX6bSSDlw0E01d3ue2QR/s1280/BS%202%20(5).jpg
ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijcBoJ-Vk86aNm-QkaG-HZm_Zzs-o83HywdTO4XUNo3gHn1IYNELWpPLdaoQuBNzfTGAPvBNDQRIKLOL8a35FU5tTOId7FuU5t-l2qD0K-yJkUzKGzLjmSYxsCtrYOn0SLwpqjBGVq8Bby3kVR0mji66SnaNDqd7PxH51m9MnrZ323vjBlH2IaekkKeG7T/s1280/BS%203%20(5).jpg

បើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzOhvfAxzIwjP1bGzxqTwYfd9iHwzcdwYO3Fvpm4IZm5qXy62Xq9SMYOewjv1Ilqv7C6MSMy4dirupf-CPlTRaccDY7KWOoJRlAg_WISXvZtY7FkoZMJAbs6NYseedzPpYLh37wsIZTexAh-8wyvARFnWR-iq6vT6gQQiOkpPfo4XtVKkzR7CNdFZFXPhs/s1200/BS.jpg

បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

កុមារីខេត្តតាកែវម្នាក់កើតជំងឺ «ផ្តាសាយបក្សី»

0

កុមារីម្នាក់ មានអាយុ ៦ឆ្នាំ រស់នៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈពិនិត្យរកឃើញវិជ្ជមានវិរុសផ្តាសាយបក្សី(H5N1) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យនៅឡើយទេ។

រោគសញ្ញាមួយចំនួនរបស់កុមារីដែលត្រូវបានរកឃើញមានវិជ្ជមានជំងឺផ្តាសាយបក្សី គឺនាងមានអាការគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល អំឡុងមួយខែកន្លងមកនេះ នៅក្នុងភូមិព្រៃមោក ឃុំស្រែរនោង បានកើតបញ្ហាមាន់ឈឺ និងងាប់ ប្រមាណ ១០០០ក្បាល។

ជាមួយគ្នានេះដែរក្នុងរយៈពេលពេល ២០ថ្ងៃ ចុងក្រោយ នៅផ្ទះរបស់កុមារីរងគ្រោះក៏មានបញ្ហាមាន់ឈឺ ហើយងាប់ចំនួន ៣០ក្បាល ផងដែរ។ មួយថ្ងៃមុនក្មេងចាប់ផ្តើមឈឺ ស្ត្រីជាម្តាយបានយកមាន់ដែលឈឺទាំងនោះមកធ្វើម្ហូបសម្រាប់គ្រួសារ។ ដោះស្រាយបញ្ហានេះ បច្ចុប្បន្នក្រសួងបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស។

បន្ថែមលើនេះមន្ត្រីជំនាញក៏បានស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់ពលរដ្ឋប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុផងដែរ។ ក្រសួងសុខាភិបាលស្នើឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីជានិច្ច ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាព ពលរដ្ឋគ្រប់រូប។

ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ឬទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន ត្រូវស្វែងរកការពិនិត្យព្យាបាល និងពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ កុំពន្យារពេល ព្រោះវាអាចមានហានិភ័យខ្ពស់ឈានទៅរកការស្លាប់ជាយថាហេតុ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpBNAs1cs30S3Oy3wTcEvvzVuq-kp4wjzo6lsS2at9b-YpHZl0DY_pB8tydX5M1OHqkR3d6rXegdyijSX-vOeDTyuYVJlPtC1_wdXIGT_37pabwttMmUwvk1G4jJC-wvyX8qMyQRYNGZgWDbU2aqHAJUDf1MLhE3PYbqrnmlK9KYOoKIbmL8dXPjjulKfa/s1280/photo_2025-08-07_15-37-41.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1yuybDuaDYde6qECNzKslG-_0xQLbtGA7BeIq8DiyUu4PaBr79RevnFTrn3_mCSJt0mp_qdxmKrOFTbksbZPqI5A0FScGMoHAuHPA9x6ajGZ7huyGaISlv7O1NomFivaSPb6_5btpyR7_9bo9rqxU6_a2DPsvoj4603kiVdNnM1OHpAP3J7LZY3bx2LO5/s1280/photo_2025-08-07_15-37-40.jpg

កម្ពុជា-ថៃ ឯកភាពគ្នាលើ 13 ចំណុចក្រោយបញ្ចប់កិច្ចប្រជុំ GBC នៅម៉ាឡេសុី

0

(ភ្នំពេញ)៖ ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ បានបញ្ចប់ទៅដោយជោគជ័យ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌចំនួន 13ចំណុច ដែលក្នុងនោះផ្ដោតសំខាន់ជាងគេទៅលើការបញ្ឈប់សកម្មភាពប្រយុទ្ធ ការក្សាទីតាំងឈរជើងរបស់កងទ័ព ហាមប្រើប្រាស់កម្លាំងទ័ពគ្រប់ប្រភេទប្រឆាំងនឹងជនសុីវិល និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ លើសពីនេះ កម្ពុជាក៏បានស្នើសុំឲ្យភាគីថៃធ្វើមាតុភូមិនិវត្តន៍ទាហានខ្មែរទាំង18នាក់មកកម្ពុជាវិញ ឲ្យបានឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsilCGX7l8lxK6Us_1-XJ8UlJ6s3IUtGW39Rnn4rY7ZsorWmkBj5J6FQXU4VN1_n0tKKQ5QuAmY1lBvYdO9svhhRgzDzNyPnTqGsF00_og_XQOBSBWvUR5UUM7_NBGDxIzsA4VM8qVkZTZHvsRlgurueeDdo7xkqtmo_Y42JhOy9neL7zLmvEQQRUBVJ1k/s1280/photo_2025-08-07_15-33-17.jpg

កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃចុងក្រោយ ដែលបានធ្វើឡើងនាថ្ងៃព្រហស្បត្តិ៍ទី7 ខែសីហា ឆ្នាំ2025 នេះ បានបិទបញ្ចប់ទៅជាមួយនឹងលទ្ធផលជាវិជ្ជមាន ដោយទាំងកម្ពុជា និង ថៃ បានឯកភាពគ្នាលើចំណុចចំនួន13 រួមមាន៖
1. បញ្ឈប់ការប្រយុទ្ធគ្នា និងជនសុិវិល តាមរយៈអាវុធគ្រប់ប្រភេទ
2. ត្រូវរក្សាទុកស្ថានភាពកម្លាំងយោធានាពេលបច្ចុប្បន្ន ដោយហាមផ្លាស់ទីបន្ថែម ចាប់ពីម៉ោង ២៤:០០ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងមិនអនុញ្ញាតឱ្យមានចលនានៃកងទ័ពដាច់ខាត។
3. ហាមបង្កើនកម្លាំងយោធាគ្រប់តំបន់ទាំងអស់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
4. មិនអនុញ្ញាតឱ្យមានសកម្មភាពខុសប្រក្រតីដូចជា៖ ការបញ្ជូនយន្តហោះ ឬកងទ័ពតាមរយៈដែនអាកាស ឬដែនដីគោក ចូកដែនអធិបតេយ្យរបស់ភាគីមួយទៀតដាច់ខាត។
5. ហាមវា.យប្រហារពលរដ្ឋ ឬគោលដៅស៊ីវិល ក្នុងគ្រប់ករណីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAOtXV7F83wBMwezyj6oU5w402A9T2xYhkuzzp9WXFrN32URr-lNEdvHbG-aK3hIB-sPr57MzTEedqpUd9scGv8kqBYwMrNM4mBIx091_lulPkAbAGLg-Rf12F3DCA-9snfj7kex7-ZmluEcdsG6STfP928J8iaqf2S-6nLaYMfRc8QL1ADk72DrZtFKZ/s1280/photo_2025-08-07_15-33-23.jpg
6. ត្រូវអនុវត្តច្បាប់អន្តរជាតិមនុស្សធម៌ក្នុងការព្យាបាល និងសង្រ្គោះទាហាន ឬជនសុីវិលដែលរងរបួស និងត្រូវរៀបចំទទួលយកសពទាហានពលីឲ្យបានសមស្របតាមច្បាប់សិទ្ធិមនុស្ស
7. បើមានសង្គ្រាមកើតឡើង ដោយចេតនា ឬអចេតនា ភាគីទាំងពីរត្រូវពិភាក្សានៅកម្រិតក្នុងតំបន់ ដើម្បីបញ្ឈប់ស្ថានការណ៍ឲ្យបានឆាប់បំផុត កុំឱ្យរីករាលដាល។
8. ភាគីយល់ព្រម៖ មានការទំនាក់ទំនងទៀងទាត់រវាងផ្នែកយោធា, រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) និងបង្កើតខ្សែទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រី និងមេដឹកនាំយោធារវាងប្រទេសទាំងពីរ
9. ហាមផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីជៀសវាងភាពតានតឹងជាថ្មី
10. ទាំងពីរភាគីត្រូវពិចារណារក្សាកិច្ចព្រមព្រៀងថ្ងៃទី ២៨ ខែកក្កដា ២០២៥ ស្ដីពីបទឈប់បា.ញ់ និងមានក្រុមតំណាងសង្កេតការណ៍របស់អាស៊ានដឹកនាំដោយម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1lOrkxF1HPI59rUPIj970WGQBuB6QAGWsJF7z5jb2Wu7ks-xFA6Y2yr1odkveF8mmN299t_piuTvaJ0nVQHchyphenhyphenRWuS6B4XfuY_9oFNPcPrd4j9PZ2-k-3KK1I9PdFXXw-GhFNL-1bDk5r5xYcVkc2U5AYpURE1tIkGvVVoiDx6DU8QNidc7Kh1VDOgYU/s1280/photo_2025-08-07_15-33-33.jpg
11. ត្រូវអនុវត្តបទឈប់បា.ញ់ដោយមានគណៈកម្មាធិការព្រំដែនតំបន់ RBC ដោយមានសមាជិកអាស៊ានចូលរួមជាអ្នកសង្កេតការណ៍។
12. មុនពេលក្រុមសង្កេតការណ៍អាស៊ានចូលមក ក្រុមក្រុមអ្នកសង្កេតការណ៍ផ្ទៃក្នុងបណ្តោះអាសន្ន (IOT) រវាងកម្ពុជានិងថៃនឹងត្រូវបានបង្កើត ដោយអនុព័ន្ធយោធាអាស៊ាន ដែលដឹកនាំដោយអនុព័ន្ធម៉ាឡេស៊ី ហើយនឹងសង្កេតមើលបទឈប់បាញ់តែនៅក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះ។
13. ភាគីទាំងពីរត្រូវយល់ព្រមរៀបចំកិច្ចប្រជុំ GBC ម្ដងទៀតក្នុងរយៈពេលមួយខែបន្ទាប់ គិតពីថ្ងៃទី ៧ សីហា ២០២៥។ បើមិនដូច្នេះ ពួកគេនឹងបើកកិច្ចប្រជុំ GBC បន្ទាន់មួយផ្សេងទៀត ដូចជាកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីបទឈប់បា.ញ់ម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqYmXEcTk-f1dUas0zjo7Jyh1hY67baZUx58goPfpHnfysucM7TdPY62fhmsatYkHp4SOZ8smc2stV7DA02MYmGDwn0bzzHFZU-kpd0nnF_y7owQ1c_S_C1yf20ql7t4H92GfiDBk1DWJZEMRLBj6WvslImeQUV9LJ0NRBX9rUmF14za4QnsTBQ1gUdvm/s1280/photo_2025-08-07_15-33-20.jpg

ជាមួយនឹងការឯកភាពគ្នា ទាំង13ចំណុចខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីសាទរចំពោះការសម្រេចបាននេះ។ ទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ថា ភាគីកម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕

WHO បារម្ភអំពីការរីករាលដាលនៃវីរុសជីគុងគ៊ុនយ៉ា (chikungunya) ដែលឆ្លងតាមរយៈមូស ដូចជំងឺគ្រុនឈាមដែរ

0

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ បានអំពាវនាវឲ្យអនុវត្តសកម្មភាពមួយចំនួនជាបន្ទាន់ ដើម្បីជៀសវាងការកើតឡើងវិញនៃជំងឺជីគុងគ៊ុនយ៉ា ដែលជាជំងឺឆ្លងដោយមូសខ្លា ដែលធ្លាប់បានដាក់សម្ពាធលើពិភពលោកកាលពី២០ឆ្នាំមុន ខណៈពេលដែលការរីករាលដាលថ្មីៗ កើតមាននៅតំបន់មហាសមុទ្រឥណ្ឌា និងចាប់ផ្តើមរាលដល់ទ្វីបអឺរ៉ុប និងទ្វីបផ្សេងៗទៀត សូម្បីតែទ្វីបអាស៉ី។ នេះបើតាមសារព័ត៌មាន The Straits Times។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhisVogCekQD-etI7MUe3zjTUhlZQ9nijuP8MFAhtnfUCgWSGTDt34V7kV8qevP7qNEozo4DiizQqolbOBOznotOeua_aK-euYT9DohyphenhyphensIvZ6UhkLfrn_QKmoTulUiXg9WgUKZDgFd1QCyYEzOuV-ZTKm5l03L2bil3pZECBd8XEM6ofPOiJOrIC_1vH_x-/s1024/image_2025-08-07_15-59-44%20(2).png

តាមការវាយតម្លៃជាមធ្យម មានប្រជាជនប្រមាណ ៥.៦ ពាន់លាននាក់ រស់នៅក្នុងតំបន់រាលដាលវីរុសនេះ នៅទូទាំងប្រទេសចំនួន ១១៩ ដែលវាអាចបង្កឲ្យមានអាការក្ដៅខ្លួនខ្លាំង ឈឺសន្លាក់ និងពិការភាពអស់រយៈពេលយូរ។ នេះបើតាមវេជ្ជបណ្ឌិត Diana Rojas Alvarez អ្នកជំនាញសុខភាពនៅ WHO បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg05VPknsWIye5TK9XHjzW8zpJKCB2QshUdnjBE6oZnEHEQoqsF3PSZNYlLa-qNoV6V19YbVZh4jCh-DgmW259gx71V0JNe86oqmbti4LCOh_dobtHmE9VUqM_2NpBozo3Zv2PxhFUr-fpjQF5eBCSM3FKmwbY8itrGz_SgWiivZV-N7AYP2xDabkKYDizT/s768/image_2025-08-07_15-59-44%20(3).png

អ្នកស្រី Diana បាននិយាយថា “យើងកំពុងឃើញប្រវត្តិសាស្ត្រកំពុងតែកើតឡើងវិញហើយ” ដោយអ្នកស្រីបានប្រៀបធៀបទៅនឹងការរាលដាលដ៏ធំនៅឆ្នាំ ២០០៤–២០០៥ ដែលបានប៉ះពាល់ដល់មនុស្សជិតពាក់កណ្តាលលាននាក់ ជាពិសេសនៅតំបន់កោះតូចៗ មុននឹងរាលដាលជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdxjSGSBCrwsf1EeHD_mDVe_pWRvhdLLkKWX6dlDTzX-qIPpbXnYQmzVKkGGvy2GxMRxJiVRDQLPFvoYqCgLsK9qor4CVt2p4p0EQ8RQuZ-X0XUyyhk_pLuKPwewLQO4C8ocmyF0Xzb6JCQnd3WAAGY1hvX2vP75fPWa2E2c2C-1rqIUei-45V-yFPpeoc/s780/image_2025-08-07_15-59-44%20(4).png
ការកើនឡើងថ្មីនេះបានចាប់ផ្ដើមតាំងពីដើមឆ្នាំ ២០២៥ មកម្លេះ ដោយមានការផ្ទុះឡើងខ្លាំងនៅលើកោះក្នុងមហាសមុទ្រឥណ្ឌាដែលធ្លាប់រងផលប៉ះពាល់ពីមុន មានដូចជាកោះ La Réunion, Mayotte និងMauritius ជាដើម។ ពេលនេះ វីរុសកំពុងរាលដល់ប្រទេសផ្សេងៗដូចជា ម៉ាដាហ្គាស្ការ សូម៉ាលី កេនយ៉ា ឥណ្ឌា រួមទាំងប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuiz4x56PYOr2zjUpjkyTEzPseHZB3h3IOONRmCRMZiVwasHUGawYBBkcXOGXv-DB9VrpG9A1Niu_2p6Q_gXIKyrlboWyFp7ktW2W1mgiy8W7hN6UBotInKnHJMaeISC8FF_Zr49EYP9jPIB6Z_MnFAMfmJOWsL0F8jFy2CMx9FwlgHIha_pSYjzfsgbt/s992/image_2025-08-07_15-59-44%20(5).png

អ្វីដែលគួរព្រួយបារម្ភ គឺចំនួនករណីរាលដាលកំពុងកើនឡើង និងមានការឆ្លងនៅអឺរ៉ុបផងដែរ។ អ្នកស្រី Diana បាននិយាយថា មានជាង ៨០០ ករណី ដែលត្រូវបានឆ្លងចូលទៅប្រទេសបារាំងចាប់តាំងពីថ្ងៃទី ១ ខែឧសភា មក។ លើសពីនេះ មាន ១២ករណី ឆ្លងក្នុងស្រុកត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំង ដែលមានន័យថា អ្នកជំងឺត្រូវបានមូសក្នុងស្រុកខាំ ដោយមិនបានធ្វើដំណើរទៅតំបន់គ្រោះថ្នាក់ឡើយ។ បន្ថែមពីនេះ ក្នុងករណីថ្មីៗនេះគឺមានការឆ្លងនៅប្រទេសចិនផងដែរ ដោយនៅទីក្រុង Foshan មានចំនួនអ្នកឆ្លងជាង ៧០០០នាក់ ហើយ​ ដែលជាករណីរាតត្បាតធំជាងគេនៅចិន។ លើសពីនេះ ទីក្រុងផ្សេងទៀតដូចជា ហុងកុង ម៉ាកាវ និងខេត្តហ៊ូណាន ក៏មានករណីឆ្លងផងដែរ បើទោះបីជាមានចម្ងាយជាង ៦០០គីឡូម៉ែត្រ ពីទីតាំងចម្លងក៏ដោយ(Foshan)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KY2UhkP4Iqjb9pLEzlXX0gmLCGAPpdqoZ6IWUj49FrxXCgxFkEd1gK-9ydC48Nebe_uC7SUJHInMxCzUy_AS0IsdD3kbYHi8XnUHuUNsSWwMGHbqRqq35Iv4Y6FWo3vZXeg1_16v6Ai9QvXDNX4W3luv6Qz69uAQx7Z2_lvc-4OjvJFvTYZmtvKakWro/s800/image_2025-08-07_15-59-44.png

គួរបញ្ជាក់ថា ជំងឺជីគុងគ៊ុនយ៉ា គឺជាជំងឺឆ្លងមួយ ដែលឆ្លងតាមរយៈមូសដែលមានផ្ទុកវីរុស ដូចជាមូសប្រភេទ Aedes aegypti និង Aedes albopictus ដែលជាប្រភេទដូចគ្នាទៅនឹងមូសដែលផ្ទុកវីរូសជំងឺគ្រុនឈាម(dengue) និង Zika។ បច្ចុប្បន្នវា​មិនទាន់មានការព្យាបាលណាជាក់លាក់ឡើយ។ ទោះជាយ៉ាងណា យើងអាចការពារជំងឺនេះបាន ដោយការសម្លា.ប់ជម្រកមូស ប្រើថ្នាំសម្លា.ប់សត្វល្អិត ព្រមទាំងស្លៀកសម្លៀកបំពាក់ដៃវែងនៅពេលថ្ងៃផងដែរ ព្រោះមូសនេះភាគច្រើនចេញប្រតិ្តបត្តិការតែនៅពេលថ្ងៃ៕

ម៉ាឡេសុី ប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជា

0

(ភ្នំពេញ)៖ កម្ពុជា-ម៉ាឡេស៊ី បានបញ្ជាក់ពីការបេជ្ញារួមគ្នា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ ក្នុងការពង្រឹងពង្រីកភាពជិតស្និទ្ធរវាងវិស័យសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយលើកទឹកចិត្តពលរដ្ឋកម្ពុជាងាកទៅព្យាបាលនៅមន្ទីរពេទ្យនៅម៉ាឡេសុី ប្រសិនបើចង់ស្វែងរកការព្យាបាលនៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5qYwlqOhoGRLa3uaiqHpL52rFUDjLIkG86pFvz7FzGhMW1q2gX_3jQArPrWBgYp0h98ajtlXFJTLYDUFx9mO1VN2DLn0O4rKcod9ojiBlYyYJNDT19v8CcPPQoRvIhy-JkuJ9BOOYZI6k6fjQLM1Pb2490RQLUdrsFIpZQx-oK4YpjWgW5w8-WjMKSDFL/s1280/photo_2025-08-07_13-04-43.jpg
យោងតាមក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្វាគមន៍ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះនៅកម្ពុជា ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) និងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNL5S2qVgdOOn5sc4PVR1Pud_0mxoJiPlGrOIoq6YISirgcEGTtnGn1n0s2Ls1kDFaGFn5MvC7sWFYCHhj7M_ZMLfXNFIS5SH09qBNj1egepIzFIr9BnvColWCK_aLL3FxcTu23x_Nboz-04Vu_VIBsEgVugw8nZJ-Bh9TEVqv4P4N6ZY4EqKzQoDee-Hl/s1280/photo_2025-08-07_13-04-40.jpg
តាមរយៈជំនួបនេះ កម្ពុជា-ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីម្តងទៀតពីការបេជ្ញារួមគ្នា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងវិស័យសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6AfuqNieQdiPLjszzfX6ZpIBn-tc2xSYiveYFYVMl8xbAnwtz3EfmFaWRWXLLIsOjXOqyMDfwZta6zS-EQELBjkwSkoI5QxWth0RP0GwGGRFuDwEJYLh4i_gAblzeyYflmLHxYTYRfcHufD338LVXSybennTI5H4aAKk-NJTlqUgGfhrzN55ttgHifIlz/s1280/photo_2025-08-07_13-04-42.jpg

គួរជម្រាបថា កន្លងមក ម៉ាឡេសុីធ្លាប់បានប្រកាសថា មន្ទីរពេទ្យនៅម៉ាឡេសុីស្វាគមន៍យ៉ាងកក់ក្ដីចំពោះពលរដ្ឋកម្ពុជា ដែលមានបំណងចង់មកព្យាបាលជំងឺនៅមន្ទីរពេទ្យម៉ាឡេសុី។ តួរយ៉ាងដូចជា មន្ទីរពេទ្យ Sunway Penang បានលើកទឹកចិត្តទៅកាន់អ្នកជំងឺកម្ពុជា ដែលមានបំណងចង់ស្វែងរកសេវាព្យាបាលក្រៅប្រទេស ងាកមកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួនវិញ ខណៈតម្លៃព្យាបាល និងសេវាកម្មផ្សេងៗទាបជាងនៅប្រទេសថៃប្រមាណ 30%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitnBS_TCSwTOxsVjNm3EqeyydHjnLGJWBf4mKM0EaqXataIoIe57OtxPtmapEnKiyQVCXHGII_EUahH3rlTP-ORqpXvxJvZhhH0ms1yIopfxuwitWrAJyGI8NXCBy1Oy_RetuE92c6pZIybiLLREK0t3QmRFT5ugsxdVsPcXgNPBRKL2IMqBqH-4Y95yu_/s735/photo_2025-08-07_13-04-26.jpg

បើតាមការបញញជាក់របស់លោកស្រីវេជ្ជបណ្ឌិត Christine Lee គឺខាងមន្ទីរពេទ្យនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះពលរដ្ឋកម្ពុជា ដោយផ្ដល់ការយកចិត្តទុកដាក់ដូចជា៖ យកឡានទៅទទួលដល់ព្រលានយន្តហោះ ផ្ដល់សណ្ឋាគារ ហើយស្នាក់នៅដោយឥតគិតថ្លៃ។ លើសពីនេះ ចំពោះអ្នកជំងឺដែលមិនចេះភាសាអង់គ្លេស សូមកុំបារម្ភ ព្រោះនៅទីនេះ (Sunway Penang) ខាងមន្ទីរពេទ្យក៏នឹងផ្ដល់ជូនសេវាបកប្រែភាសាខ្មែររវាងអ្នកជំងឺ និងគ្រូពេទ្យ ដោយឥតគិតថ្លៃផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAka2X7Wa0Ql6RZH_n94i_PxOG5ROZiM5wl9qqjT6ZbeoMy5noPFLcZZHTFm7HzOn4VfpmNouL9Bbr0nF2GXzKgxHK5bWwFQyZRaSoPKSs-bTywqBB-yVj7CTA4hGP_M_Y3hdTi2XIr4CGcmlTttjjXAIRJL_sm3KLRzBqz5xHb0D5QhPLtnvzgk1eUy/s1280/photo_2025-08-07_13-04-32.jpg

មេទ័ពភូមិភាគ២ ថានឹងមិនព្រមតាមសំណើរឲ្យឈប់ប្រើយន្តហោះ F-16 តាមព្រំដែនជាដាច់ខាត

0

ថៃ៖ មេបញ្ជាការយោធភូមិភាគទី២ថៃ សម្ដែងការមិនយកចិត្តទុកដាក់នឹងសំណើររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឱ្យថៃកុំប្រើប្រាស់យន្តហោះ F-16 ប្រឆាំងនឹងកម្ពុជា ដោយបញ្ជាក់ថា ថៃត្រូវតែប្រើវាដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះបើយោងតាមសារព័ត៌មាន Khaodod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

នៅថ្ងៃទី៧ ខែសីហា នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយឯក Boonsin Phadklang មេបញ្ជាការយោធភូមិភាគទី២ថៃ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន បន្ទាប់ពីថៃទទួលបានយន្តហោះដ្រូនឈ្លបយកការណ៍ សម្លៀកបំពាក់ និងសម្ភារចាំបាច់ផ្សេងទៀតពីមូលនិធិសប្បុរសជន ដែលដឹកនាំដោយលោក Pante Puapongphan ដើម្បីប្រគល់ជូនដល់ទាហានជួរមុខ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png
    នៅពេលសួរនាំអំពីការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលស្នើឱ្យសហរដ្ឋអាមេរិក និងស៊ុយអែត មិនអនុញ្ញាតឱ្យថៃប្រើប្រាស់យន្តហោះចម្បាំង F-16-Gripen ក្នុងប្រតិបត្តិការប្រឆាំងនឹងកម្ពុជា និងបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំលក់យន្តហោះចម្បាំងទៅឱ្យប្រទេសថៃនោះ លោកប៊ុនស៊ីន បានឆ្លើយតបបែបមិនខ្វល់ថា “នោះជារឿងរបស់យើង គាត់អាចសុំឱ្យយើងកុំឱ្យប្រើវា ប៉ុន្តែយើងនៅតែមានសិទ្ធិប្រើវាដើម្បីការពារអធិបតេយ្យភាពរបស់យើង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXnFc2G6HhTH1aoevaDmzlcfghr_TNuB0taksUFW_1mIh8EfYQ7SME9ZENxJ5fpInUdACL86S0x9snW1tgzEVoZczDd9-WT48M9VQjd6AGiG5u1mYB22FhMCSJ_HXzL0qFaiRpkeJL_MNSC2ENNmCDHwTx_MThLBFFadGNs_ONmhNZ1-dzra56cA_v8-Uu/s1280/photo_2025-08-07_14-41-33.jpg

    ដោយឡែក ទាក់ទិននឹងព័ត៌មានអំពីការធ្វើឃា.តសម្តេច ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាក់ថា ព័ត៌មាននេះចេញមកពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ហើយថៃមិនមានគម្រោងធ្វើដូច្នេះទេ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_Hk7LPH9-GAyJbIbn-HHUFrShO1JwM2Z0-e_8W9332EMUaa0DsV0OBeSyTpEWMIx3rU6h6TOX2u7yEnueN7fl_W8ae4TbKYa6LbopmwaiYwOX-o7rF9tG8WhhkDviUeq2Yo_EowtMI0ZyVTuXitFLG8X2WE1f7hUxWp9cn-oPu4ETGlyN6PnASOtDij0/s1280/photo_2025-08-07_14-41-37.jpg
    គួរឲ្យដឹងថា បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែសីហាបានឲ្យដឹងថា សូមប្រទេសណាមួយដែលលក់យន្តហោះចម្បាំងឲ្យប្រទេសថៃ រឹតបន្តឹងកិច្ចសន្យាប្រើប្រាស់យន្តហោះជាមួយថៃឲ្យបានច្បាស់លាស់ផង ព្រោះកន្លងមកថៃតែងប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនបើកទៅបំពានចូលទឹកដីរបស់អ្នកជិតខាងជារឿយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9I-AIPwTTZNGVbQsj5dNwNC-Z-R0WehhBkX8OUz3sCLEVXNejPAsAUwbsMNnzHzMa63TLfwlr_tSHgUzqMo5AhnZknvMj8wCtecJqVdDHZLcMErMLp87JfFuvtuqhLhBpoYKGHqhE80GgPEDS3eMbKwD8rK-qnBQ5RBXp5sVArFYHntD9PakC5Cw8Fjv4/s1280/photo_2025-08-07_14-41-38.jpg
    ជាមួយនឹងការបដិសេធមិនព្រមធ្វើតាមសំណើររបស់កម្ពុជាពីមេទ័ពភូមិភាគ២ថៃបែបនេះ អាចបង្ហាញពីចេតនារបស់ថៃក្នុងការប្រើប្រាស់សព្វាវុ.ធទំនើប ដើម្បីធ្វើការគំរាមកំហែងដល់ប្រទេសជិតខាង ជាពិសេសគឺកម្ពុជា ក្នុងនាមជាគូបក្ខដិបក្ខដែលកំពុងមានជម្លោះព្រំដែនជាមួយគ្នា៕

យោធិនដែលមានស្នាមសាក់ពេញខ្លួន នឹងមិនអនុញ្ញាតឲ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌណាមួយឡើយ

0

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យយោធិនដែលមានស្នាក់សាក់ពេញដងខ្លួន ចូលមកបំពេញការងារក្នុងក្របខណ្ឌកងកម្លាំងណាមួយជាដាច់ខាត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីភាគីថៃបានអះអាងថា ចាប់បានបុរសម្នាក់ដែលមានសាក់ពេញខ្លួនថាជាកងកម្លាំង BHQ របស់កម្ពុជា បានសម្ងំធ្វើជាចារកម្មនៅក្នុងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzxCU6ilkwYXLBB0qvrlhjj1Ro4kR08JL9x7MKaAPRuin9j0q4pahNT2m7QCJRRZhhXt2W1k-Xc3dks9eF-U3AQo-IkvmBi5CAEGGwT5xVXAFxCMeUW97yZZHkvZpMSmpkw_1GtI6ssft1FVCBon45TRcr-scmrtEIoOa7HPdne2nfpNHDwesL4GPRQQG/s696/photo_2025-08-07_08-46-03.jpg
នាថ្ងៃពុធទី6 ខែសីហា ឆ្នាំ2025 បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ពីករណីដែលមន្រ្តីប៉ូលីសថៃនៅខេត្តបូរីរម្យ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថាជាជនបង្កប់ដែលលាក់ខ្លួនចាំយកការពីចលនាយោធានៅក្នុងប្រទេសថៃប្រាប់ទៅខាងកម្ពុជា។ បើតាមរូបភាពដែលសារព័ត៌មានថៃបានចុះផ្សាយ គឺប៉ូលីសថៃរឹបអូសបានកាំភ្លើ.ង ឯកសណ្ឋាន មួក និងអាវក្រោះ រួមជាមួយបុរសម្នាក់ដែលសាក់ពេញខ្លួន ត្រូវបានគេចោ.ទប្រកាន់ថា គឺជាទាហានខ្មែរដែលមានតួនាទីនៅបញ្ជាការដ្ឋានកងអង្គរក្យពិសេស BHQ របស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevz2o6-FSWgRuZgyUpHXx8OtlyE7uA1423AJanhyLFSjtr3qakCVlcqyXj1BJTRAb0wYKO24DL3FI_oBz8_g9ZOaZys316IH8mdO8vCOHRbbG7SvukzRMu3edJpQTbylMKuYBw2bG44NPutcuosiAEMsJwAqdq2iDbCy5PHf5rA0Dx4Q9M003sEj6nOTZ/s1280/image_2025-08-07_13-50-04.png

នៅល្ងាចថ្ងៃដដែល លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មាន ស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃ» ថា៖ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងចំពោះការអះអាងរបស់មន្រ្តីប៉ូលីស និងសារព័ត៌មានថៃ ចំពោះការលើកឡើងពីបុគ្គលម្នាក់ដែលចាប់ខ្លួនបាននោះ គឺជាកងអង្គរក្សពិសេសរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPh5S60h1af9uK_taSDNiL-GQFBWlzkyt8Pqa8WqU5lddaR_tq06uoFwuKpNYPbWY8HloElkO1upr6FWCe0YAcBVvm1O7kY-1GsO_dzjFx8BKqQElIdcFE9Yfp-b7hXi-HIXalE8rFNK5E6kY2RyYA4ianfhmBuyrufRoYr0w5W_w7qmxDo3meKUxg5hTH/s1000/photo_2025-08-07_08-46-01.jpg
លោកស្រីអ្នកនាំពាក្យបានបញ្ចាក់យ៉ាងច្បាស់ៗថា៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់ពាសពេញដងខ្លួនបែបនេះ ចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។ ដូច្នេះ សូមបណ្ដាញសារព័ត៌មានថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រឌិតសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcsnn2GDTVPytRmQogh3dfpthU7J1uwFBaGQk_rSlMFuXk__nceAO9rIj4RHPEdvPRbM31zTn2gzFzouGiiMe41SODO8rI74w2l9CQfTBgBScLtW1MCmmjrtrk0PNAcdZV4_PD6tOad2_BNpY6fIdtTXI43J4dafICoSU8W6bzjVVOt7x6Cbx-smYJ2W9/s1280/photo_2025-08-07_10-46-28.jpg

ថៃសង្ឃឹមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងទទួលបានលទ្ធផលវិជ្ជមាន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីការចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងមានការប្រកាសលម្អិតបន្ទាប់ពីបញ្ចប់ការពិភាក្សានៅថ្ងៃទី៧ ខែសីហា នេះ ។ រដ្ឋាភិបាលថៃបានបញ្ជូនលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យដឹកនាំមន្ត្រីពាក់ព័ន្ធទៅចូលរួមកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8T2N5Xf-L488bVM114J1mO2Ssnwpg703Z1vXsM6UdaMeJa-c2c_UNBEPu6Kfa9JvgE1VYjpGqk6sNh_WL3NmrOtWP6CnfZKv2N0PQu_HlHftXy0qVkOKN0n-7m6_3PO1f7dV91QzA4P-DoQZXD0Pya5VtUg7HGKlE18drIv0DyF06NQdn_IMhP0OeMAA/s1024/photo_2025-08-07_10-26-59%20(2).jpg

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងគណៈរដ្ឋមន្ត្រីនៅថៃថា លោកបានជ្រាបព័ត៌មានពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) តាមរយៈលេខាធិការរាយការណ៍ពីលទ្ធផលកិច្ចប្រជុំ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា កន្លងមក គឺមានសញ្ញាវិជ្ជមាន ។ លោកនឹងប្រកាសលម្អិតបន្ថែមទៀតពេលបញ្ចប់ការចរចាកិច្ចប្រជុំ GBC នៅថ្ងៃទី៧ ខែសីហា ។

រដ្ឋាភិបាលថៃបានបញ្ជូនលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យដឹកនាំមន្ត្រីពាក់ព័ន្ធទៅចូលរួមកិច្ចប្រជុំ GBC ដើម្បីឱ្យទទួលបានលទ្ធផលវិជ្ជមាន ។ ប៉ុន្តែលោក ភូមិថាំ វីឆាយ៉ាឆៃ ពុំបានបញ្ជាក់ពីការកំណត់ព្រំដែនរវាងកម្ពុជា-ថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39UVi4GCSwZzpwVn-jWeEHO9XWX968kL3suLTsg3zDFU0iCPUpqIEyKY6Mindh32Rwl7MOV3dQVGoJ8AQJR5M6beiywS7H0551qQQnmmE4aehIBD1P53KRFPO8iiUyobxu6co1xomTt0RMPHXvXHhl2jBNs1xnCElpr6YtiI9QJDecPq-g8_P0wQ1eBTA/s1024/photo_2025-08-07_10-26-59.jpg

ចំណែកលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិមានទំនុកចិត្តរហូតដល់៩០% ថា ការចរចាកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែសីហា នឹងឈានដល់ការធ្វើកិច្ចព្រមព្រៀង ហើយលោកសង្ឃឹមថា នឹងមានដំណឹងល្អសម្រាប់ពលរដ្ឋថៃ ។ ទោះជាបារម្ភពីការចរចា ប៉ុន្តែការចរចានៅថ្ងៃចុងក្រោយនេះមានប្រទេសផ្សេងៗចូលរួមសង្កេតការណ៍ ។

លោកថា ៖ «ខ្ញុំមានទំនុកចិត្តរហូតដល់៩០% លើការជជែកពិភាក្សាក្នុងកិច្ចប្រជុំ GBC លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែសីហា វានឹងអាចបញ្ចប់ ។ខ្ញុំបានប្រាប់រួចហើយ គឺការចរចាដំណាក់កាលទី១ លំដាប់លេខា, ដំណាក់កាលទី២ លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដំណាក់កាលទី៣ អនុវត្តជាក់ស្តែង បើអាចអនុវត្តតាមគ្រប់ដំណាក់កាលនឹងជាសញ្ញាវិជ្ជមាន ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃទី៧ ខែសីហា នឹងមានដំណឹងល្អសម្រាប់ពលរដ្ឋថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JGtGnhdqvYZarUu2RJsmygn1wbacJEiSudgWkjWl1B6dt6rfCYlGvbs9Q6OaumkNPEqSQaXie4aWbaiQh3uOrBYII7tHorz7mQWup2qaOhIjiP2qB2zuTZpBmQdZLYXAWg8wKaDz2A7GC2Vy8l-rX5NC_Y90XUe_o-MyDnmf7byiHzNaxQVWHT12-ifi/s665/photo_2025-08-06_15-57-06.jpg

ការផ្តល់ព័ត៌មានទៅកាន់ពលរដ្ឋមានភាពច្របូកច្របល់ ដោយសាររដ្ឋាភិបាល និងកងទ័ពថៃផ្តល់ព័ត៌មានខុសគ្នា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា សូមពលរដ្ឋតាមដានព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ពីព្រោះមជ្ឈមណ្ឌលនេះផ្តោតលើការផ្សព្វផ្សាយពីសន្តិសុខ និងស្ថានការណ៍ព្រំដែន ។

រីឯអ្នកនាំពាក្យរដ្ឋាភិបាលនឹងប្រកាសព័ត៌មានផ្សេងៗពាក់ព័ន្ធបន្ថែម ដូចជា ៖ វិធានការជួយសង្គ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភ ហើយក៏សូមទោសពលរដ្ឋផងដែរ ដែលប្រកាសព័ត៌មានដដែលៗ ដោយសារព័ត៌មានខ្លះចាំបាច់ត្រូវប្រកាសឡើងវិញ ព្រោះពលរដ្ឋពុំបានតាមដានព័ត៌មានគ្រប់ពេល ។ អ្នកខ្លះពុំបានមើលព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទើបរដ្ឋាភិបាលប្រកាសព័ត៌មានជាថ្មីដើម្បីឱ្យពលរដ្ឋទូទាំងប្រទេសជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8F93m5BiYWR6Ur-A0Ty7d93V5ZvdwUf02yhSa6xvNu7DKPhg9DIZ4VsdZ5POGZf3BnhE2oVcOa04crtNTgCpF2zi-1Kamn_NU2QBiZnWLjz707xQv1axd6Muft4_46CHeCB5RUPyYmFS8xZo1RPEVSrDDXcM5rJL8g9x4GEKiIrhQwihVrQGCsypyEb0/s960/photo_2025-08-04_13-35-06.jpg

ក្នុងកិច្ចប្រជុំថ្នាក់លេខាធិការ GBC កម្ពុជា-ថៃ នៅថ្ងៃទី២ ភាគីថៃបានដាក់សំណើចំនួន៨ចំណុចមកកាន់កម្ពុជា រួមមាន ៖
១-ដាច់ខាតត្រូវបញ្ឈប់ការបាញ់គ្នា
២-ការពារជនស៊ីវិល គ្មានការខូចខាតដល់មនុស្ស ផ្ទះសម្បែង ឬដីធ្លី
៣-ហាមបង្កើនចំនួនទ័ព
៤-ហាមចល័តទ័ពនៅតាមព្រំដែន
៥-ជួយសម្របសម្រួលក្នុងការបញ្ជូនត្រឡប់អ្នករបួស និងអ្នកស្លាប់
៦-បង្កើតក្រុមសម្របសម្រួល៤នាក់ សម្រាប់ភាគីទាំងសងខាងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង
៧-កែសម្រួលកម្លាំងទ័ពដើម្បីបន្ថយភាពប្រឈមនៅតំបន់ក្តៅ និង
៨-បើសិនឯកភាព នឹងចុះកិច្ចព្រមព្រៀង ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg64vK3pAQL-MDn4GYuiL2p1Vs961_tKDBbav4tJKeESqKle5CCJgQktbo4zJ0eJ_tQe_0QYoatlcYkTYS5hLnpS-lqh3uhQxek9r9Y7K19JnIZBZDcSphsc7FH1AqgLoQRoRN9tYojEOnUxmJUObiFP0MQ_i8DycbP1o08pi2nTSaEWkBjvbPimuvrlEK6/s960/photo_2025-08-04_13-35-06%20(2).jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៕

Bai Lu រងការយាយីនិងបំពានសិទ្ធិឯកជនពីបុគ្គលមិនស្គាល់អត្តសញ្ញាណ

0

ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Bai Lu បានអះអាងថានឹងមិនមានការអត់ឱនចំពោះបុគ្គលដែលបន្តតាមដាន យាយី និងប៉ះពាល់ដល់ជីវិត និងការងាររបស់តារាស្រីនោះទេ។កាលពីថ្ងៃទី ៤ ខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Bai Luបានប្រកាសពីស្ថានភាពបៀតបៀនដ៏គួរឱ្យព្រួយបារម្ភប្រឆាំងនឹងតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikHmMU4iTzrW7Cb1FB-EKxuWTkqFUkMxLXqQEycL1WDpz-UoJd-W3t5WzbP4jZC7ex30YNT2b4AW6M7v_lgE2w-bp27fplg4bIKCaxCQVgYISegieqcR2acDXiHHn88kpyPmgAHVQQBaEVE3yDHG0n_GUGNBXKI00VfKBlIi7vwdnyUG_gY5hwJsIcBpcX/s793/image_2025-08-06_15-32-08.png

ខណៈចូលរួមក្នុងការថតរឿង «Mo Li» តារាសម្តែង Bai Lu ត្រូវបានមនុស្សមិនស្គាល់អត្តសញ្ញាណថតជាប់ និងថតដោយសម្ងាត់អស់រយៈពេលជាយូរ។ ជាមួយគ្នានេះ លេខទូរសព្ទផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ក៏ត្រូវបានបែកធ្លាយ ហើយនាងត្រូវបានជនមិនស្គាល់មុខ បៀតបៀន និងរំខានជាបន្តបន្ទាប់។សកម្មភាពទាំងនេះបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើឯកជនភាពរបស់ Bai Lu ដែលប៉ះពាល់ដល់ការងារ និងជីវិតធម្មតារបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJUMFp4z2WI9anzqSNsacGv7jelniDtRMki1ITKWkfL97Honk7x-ofEfJRE03gXahKP5xLXfGrGIR1X4Kl7TmeHgpLYLEPrb9CjYx8BvbTUnF3OPLAe8o5200uCyAjn0joCI-IDus0YzFmM15RWXylMimEgBvuGpgOP_7BxcJ1dRR1muGFEqaD2Aq7ImKW/s1080/image_2025-08-06_15-32-10%20(2).png
ក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងបានប្រមូលវត្ថុតាងពាក់ព័ន្ធទៅតាមច្បាប់ហើយរាយការណ៍ទៅអាជ្ញាធរដើម្បីចាត់ការ»។ បច្ចុប្បន្ន Bai Lu កំពុងថតរឿងភាគទូរទស្សន៍ «Mo Li» ។ នេះគឺជាគម្រោងប្រវត្តិសាស្ត្របន្ទាប់របស់ Bai Lu បន្ទាប់ពីខ្សែភាពយន្តពីររឿង «Moonlight Mystique»និង « Feud » ដែលចាក់ផ្សាយនៅដើមឆ្នាំ ២០២៥ ប៉ុន្តែមិនបានផ្ទុះដូចការរំពឹងទុកនោះទេ។ «Mo Li» បានចាប់ផ្តើមថតនៅចុងខែឧសភា ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងខែតុលា ហើយទំនងជានឹងចេញនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gqei7fb-zcRPsyJ7RhwJuiSNa9SsMUZKd-fYfOr4y55alpNgIlyuIA5Npd5KflLoENYuPajCbZxPX1O5MyEplxNb1t0v_gW8ZGFk1MgJVWqf-bUD4ar_6k-fyoyr3ToRyJzaEhe785JtszKCdUjR9rE0HJmDfSzJKkIQ0sYcTtmUvHsk28p9kLga1E1u/s1363/image_2025-08-06_15-32-10.png

Bai Lu គឺជាតារាសម្តែងចិនមួយរូបដ៏ល្បីល្បាញបំផុតនាពេលបច្ចុប្បន្ននេះ។ នាងត្រូវបានគេពេញចិត្ត និងគាំទ្រដោយផលិតករ Yu Zheng ដោយបានចូលរួមក្នុងគម្រោងធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyABUzphpLKuENwMnb8ConN2c3BuAIDnPZu2vhPl8nvSG7ZLnzgg5vI9Rck10xGj4h7rHrN2Tw_4Qdg3oYFJGIMqqZj_w-OVGtVnk6a1PNvk3VdXt1v51VTj-Kvtup3vUgLDrT7j4gOLfOtLez2HAZ2hADjEoSMCCikYs1n0oAMysgJEgWqpFAmGV-gsko/s1280/image_2025-08-06_15-32-12%20(2).png

ក្រៅពីអាជីពជាតារាសម្តែង Bai Lu ក៏បានប្រឡូកក្នុងវិស័យចម្រៀងដោយបានចេញអាល់ប៊ុមមានចំណងជើងថា «My Odyssey»។ ទោះជាយ៉ាងណា ការប្រឡូកក្នុងវិស័យតន្រ្តីរបស់ Bai Lu បានបង្កឱ្យមានភាពចម្រូងចម្រាស។ ទស្សនិកជនចិនមួយចំនួនគិតថាតារាស្រីរូបនេះ មិនមានទេពកោសល្យគ្រប់គ្រាន់ក្នុងការចូលប្រឡូកក្នុងវិស័យចម្រៀងនោះទេ ហើយគុណភាពអាល់ប៊ុមនេះទទួលបានការរិះគន់យ៉ាងច្រើន៕