ប្រទេសថៃ ៖ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទនិយាយថា ការបិទព្រំដែន និងការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យខេត្តសុរិន្ទខាតបង់សេដ្ឋកិច្ចរហូតដល់ជាង៧០០លានបាត ដោយសារភ្ញៀវទេសចរធ្លាក់ចុះ ការលុបចោលបន្ទប់ស្នាក់នៅ និងខ្វះខាតពលករខ្មែរ ។ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទសង្ឃឹមថា ការចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅម៉ាឡេស៊ី នឹងធ្វើឱ្យស្ថានការណ៍ល្អប្រសើរវិញឆាប់ៗ ជាពិសេស ពាណិជ្ជកម្មព្រំដែន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxgEQ6H7TZfiTLKQ587ExD_L9C9dwsG6K6oCVilm9ru9tyqoWkpbEiGcB3nslYu6XOO41124ktmjYDOIGG3uYupTu4bYYTudivNWCzb9Yrl1ORt3bKs-HwWxKd7NdCMf1_LzqKaOK6-xTnZSjFOiTn0i6aHFLu64Gk46_QUVlAAsOXQcgsjH4eUDH7XamY/s1024/image_2025-08-07_08-53-59%20(2).png
លោក វីរ៉ាត់ សេដ្ឋាវីផាវឌ្ឍនៈឆ័យ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទ បានផ្តល់សម្ភាសន៍ពីស្ថានភាពសេដ្ឋកិច្ចជារួមនៅខេត្តសុរិន្ទថា កន្លងមក ខេត្តសុរិន្ទមានតម្លៃសេដ្ឋកិច្ចតាមព្រំដែន ចាប់ពី៣០០លានបាត ទៅ៥០០លានបាត ប៉ុន្តែសេដ្ឋកិច្ចជារួមក្នុងខេត្តនេះរងផលប៉ះពាល់ចាប់ពី៦០០លានបាត ទៅជាង៧០០លានបាត តាំងពីមានសង្គ្រាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ភ្ញៀវទេសចរធ្វើដំណើរមកខេត្តសុរិន្ទធ្លាក់ចុះ និងលុបចោលបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារយ៉ាងច្រើន ធ្វើឱ្យសេដ្ឋកិច្ចរួមស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgRPheyST-CK_Npv38AkIBcbOgqDtWNujDqlfOmvA5sdoeWNKF7VfxP65PMbxpD9wtVvAKzYtKueGAVyCkzTAMAzmryir7DqA0TacZZV0WN7z2-Sry62fre4mQqAa8Cldip7tAQcVOUGYSkgLtC69q9n0o1YzVKKVh6joK6ftUxXrsplzBH9CAdCwH-c2D/s1024/image_2025-08-07_08-53-59.png

បើព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទបែបនេះ នឹងប៉ះពាល់ពាណិជ្ជកម្មតាមព្រំដែន ឬគ្មានពាណិជ្ជកម្មតែម្តង ខណៈវិស័យទេសចរណ៍ក៏ធ្លាក់ចុះ ពីព្រោះភ្ញៀវទេសចរបារម្ភពីអសន្តិសុខ ហើយសម្រេចចិត្តពុំធ្វើដំណើរមកថៃ ។ សណ្ឋាគារ និងអាជីវកម្មដែលមានបុគ្គលិកខ្មែរក៏រងផលប៉ះពាល់ដែរ ដោយសារពលរដ្ឋខ្មែរជាច្រើនត្រឡប់មកកម្ពុជា ធ្វើឱ្យថៃខ្វះខាតកម្លាំងពលកម្មផ្នែកអាជីវកម្ម ។ ថៃរងផលប៉ះពាល់ខ្លាំង អាជីវកម្មរបស់លោកមានអតិថិជនតិចតួច ដោយសារពួកគេខ្លាច ពុំហ៊ានចំណាយប្រាក់ ពុំដឹងថាជម្លោះនឹងអូសបន្លាយយូរជាងនេះឬក៏យ៉ាងណា ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1yjPWmg0DC6dWbT6kB71PA-5Df0RNdLN-e6bmVQwIpMj9LN0D1vPDwGgNiXkT5hSHl2PbBmfD4T9pvAwHpPi7luDtEgid5ZtJeb4hCP-DQ-vzenjYC3_W89p_OEUYvLW1kBzlSH5-8peD938VEkDe6ire2bj4d_LOyqQE9DhSuLZxlUKVXLAJEJCxd8h/s1280/image_2025-08-07_08-54-00.png

    លោក វីរ៉ាត់ សេដ្ឋាវីផាវឌ្ឍនៈឆ័យ ប្រធានសភាពាណិជ្ជកម្មខេត្តសុរិន្ទ សង្ឃឹមថា កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី នឹងធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ លោកចង់ឱ្យគ្រប់យ៉ាងត្រឡប់មកធម្មតាយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl95ESEf9d_FXgkTh4XX3WX1RK9V8_8Q1MKroA4ouPYfVxvd4-5XDiRB0xjLbsQlxtT3jLJspz0Cr3XR-Zo2GAIYmW8h8fbobot37Yeymc6aArQgzlNzamF_cRMQAPXZR6X19JVzbjhYqzlS9TbocztYh7rjve4umxuGf9C07gh1OnvALlt6HHfIfw5q43/s900/image_2025-08-07_08-54-01.png

    បើថៃបិទព្រំដែន៦ខែ ឬបិទ១ឆ្នាំ នឹងធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែននៅខេត្តសុរិន្ទធ្លាក់ចុះខ្លាំងរងផលប៉ះពាល់រយៈពេលយូរ ករណីពាណិជ្ជកម្មព្រំដែនងើបឡើងវិញនឹងត្រូវចំណាយពេលយូរទៀត ដោយសារទំនិញថៃដែលបញ្ជូនទៅកម្ពុជា គឺជាសម្ភារៈប្រើប្រាស់ ខណៈកម្ពុជាស្វែងរកទំនិញថ្មី ។ កន្លងមក ថៃបាននាំចូលទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី បច្ចុប្បន្ន ថៃត្រូវស្វែងរកដំឡូងមីក្នុងស្រុក ដែលធ្វើឱ្យតម្លៃដំឡូងមីក្នុងស្រុកកើនឡើង និងជាប្រយោជន៍សម្រាប់កសិករថៃខ្លះ ប៉ុន្តែបើនិយាយពីការនាំចេញដំឡូងមីរបស់ថៃ គឺធ្លាក់ចុះខ្លាំង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3G6BBbwL9Pca_sFnWFf_1ybn8XBOF3LY7MtvOTsXDI1cp9nWnyZyMVqfNy66t8kPNtGAWBXtG2Vjkz6NUCJEkZFdQt3moCeaEvrZSahE7hizsD2NVvY11FzVgpU81QPtNAPNxbtWiRozMVNKXWqPXJ2W0AXhrHF6rbqVp6F6iveS80CU6V2aGRvCJzs_/s1280/image_2025-08-07_08-54-02.png
    មុនស្ថានការណ៍តានតឹង ឈ្មួញថៃនៅស្រុកជាប់ព្រំដែនបានធ្វើដំណើរទៅកម្ពុជា ហើយពួកគេទទួលចំណូលពីការជួញដូរទិន្នផលកសិកម្ម ប៉ុន្តែពេលថៃបិទព្រំដែន និងធ្វើសង្គ្រាមជាមួយកម្ពុជាធ្វើឱ្យសេដ្ឋកិច្ចផ្នែកនេះធ្លាក់ចុះ ពុំអាចធ្វើពាណិជ្ជកម្មតាមព្រំដែនបាន ហើយឈ្មួញស្វែងរកមុខរបរថ្មី ។ បើថៃនៅតែបន្តអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា រួមទាំងស្តុកទុកទំនិញ គឺត្រូវតែរកវិធីដោះស្រាយ ឬបញ្ចេញទំនិញពីស្តុក ពីព្រោះហាងលក់ទំនិញខ្លះស្តុកទុកទំនិញយ៉ាងច្រើន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiUrP-gzw4MQTd0Wva8QFXXakObIFesOL1DqD-zBKVWF9e939Cozdx0OZ9PnkxFBuzZuBpca7cmLNyHlmd79-VNymi7Brl_yn2GOKhB5C3JPgGnb0iWdPSDPwFysYhsbyFiTEY1Ly3tIfQ1h8v053fxrw3mpTm5oaxaR4-xjpqfOuZaG-zbkYAqHS9XplB/s790/image_2025-08-07_08-53-58.png

    សភាពាណិជ្ជកម្មខេត្តសុរិន្ទធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្មតាមព្រំដែន ប្រសិនបើកម្ពុជា-ថៃនៅតែប៉ះទង្គិចគ្នាបន្តទៀត សេដ្ឋកិច្ចខេត្តសុរិន្ទនឹងកាន់តែរងផលប៉ះពាល់ខ្លាំងឡើង ៕