នៅថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី ភាគីថៃបានដាក់សំណើ៨ចំណុច ដោយអះអាងថាវាជាការអនុវត្តដើម្បីរក្សានិរន្តរភាពបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាកន្លងមកជាមួយកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Y95KHBFXLIJahl-njuOECaKA60h4vufzhmSe6RUuIoimAIv081DdYp_ij47rfMenKRB40kgyqCi3cXVFU2hdqSRUItEQtjN_zGgweIXJhB0aODtC7lh7PXUUem6mJR7am02oR_2gFKhbmviGyCxHld57HHm3CtLLv7Aav-7Fi7h6ZAEvEierESCtcs_w/s1477/image_2025-08-06_16-21-00.png

បើតាមការលើឡើងរបស់លោក Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីរបស់ប្រទេសថៃ បាននិយាយថាសំណើ៨ចំណុច គឺជាការអនុវត្តតាមការប្តេជ្ញាចិត្តថ្នាក់មូលដ្ឋានដែលបានព្រមព្រៀងគ្នាជាមុនរវាងភាគីទាំងពីរ។ លោកថា ប្រសិនបើកម្ពុជាយល់ព្រមលើសំណើរបស់ថៃទាំង៨នោះ បញ្ហាទាំងឡាយរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ មុនឈានដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ជាថ្ងៃដែលថ្ងៃចុងក្រោយៃកិច្ចប្រជុំកំពូលវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CLNxI6sAAkNliMMqQ3OWVBup72EiqTJixoX054hIFSyy5F5e595RpVEO2BFofjNRyEQ7KwhD3quPLITDlT4liMeFCSTCdSzGzx_GDhTNOB3wgWpGtH3gvZcqdlGoLMWuWb6pkrkVum20nZhtNYXXFu04TYEdPTPAUEMLTqCISRoUL-PHLBPq3TTV6BqJ/s1280/photo_2025-08-06_15-57-05.jpg

ដោយឡែក ខាងក្រុមការងារកម្ពុជាមិនបានចេញសំណើច្រើននោះទេ ដោយកត់សម្គាល់ឃើញបែបនេះ លោក Nattaphon បានបន្ថែមថា វាជារឿងធម្មតាទេសម្រាប់កម្ពុជាដែលចង់ដឹងចង់ឮពីគោលបំណងប្រទេសថៃជាមុននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpYHxM8hQ5R-IzoBzG4PVQfB9dam95Vq7OAGgKgRzJwt0kNcFleLnIRFhy4oWqKQS9lhpvWfhDIsLq0moQuy8fk7cxaOXgEAO52Hw7AGMRjYftXWUcNcU8VKYm-7XP7-cUQEOadMfVavnKeJjPqPqFhlABSpnxx0i5iow2S7yewLDsDUJB_683WSa2CDdn/s1280/photo_2025-08-06_15-57-06.jpg

ចំពោះលក្ខខណ្ឌទាំង៨ដែលប្រទេសថៃចង់បាននៅក្នុងកិច្ចប្រជុំ GBC នេះមានដូចជា៖

១. ដាច់ខាតត្រូវបញ្ឈប់ការបាញ់គ្នា
២. ការពារជនស៊ីវិល គ្មានការខូចខាតដល់មនុស្ស ផ្ទះសម្បែង ឬដីធ្លី
៣. ហាមបង្កើនចំនួនទ័ព
៤- ហាមចល័តទ័ពនៅតាមព្រំដែន
៥. ជួយសម្របសម្រួលក្នុងការបញ្ជូនត្រឡប់អ្នករបួស និងអ្នកស្លាប់
៦. បង្កើតក្រុមសម្របសម្រួល៤នាក់សម្រាប់ភាគីទាំងសងខាងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង។
៧. កែសម្រួលកម្លាំងទ័ពដើម្បីបន្ថយភាពប្រឈមនៅតំបន់ក្តៅ
៨. បើសិនឯកភាពហើយនឹងចុះកិច្ចព្រមព្រៀង ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisb4x8PPKGdiN6S3J36vFcOegtT197P_cxH3jWMw0tSSpF9fQTmRDaYJ3IwTkU8XxEkGruUfAqUDJI_t60A6cwRpMsu9OCqBMpM0_HXY9FD32xBxzVRH51vSJjIAhmUb3zm4TXci5jHSBTw_FUQ1t670rnS35ImbNVyy3e-L9Y1-q32zsyzA7qw6qq3fnp/s905/photo_2025-08-06_15-57-06%20(2).jpg

គួរបញ្ជាក់ថា កិច្ចប្រជុំដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៤ ខែសីហានេះ គឺជាថ្នាក់ក្រុមលេខាធិការGBC ដែលក្នុងនោះភាគីថៃមានគណៈប្រតិភូប្រមាណជាង៣០នាក់ ខណៈភាគីកម្ពុជាមានគណៈប្រតិភូចូលរួមប្រមាណ១៣នាក់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgloE2lF4b7WgrRYHn3B0aiIwCruOr8tid3X2HZX95qS9DsDMpPPTuvasmrsYtjIDCrhyphenhyphenwc9ptrep4M0iCMUYI3Qyzbj0Uo8L_mIPA8rt7ouqRWB3aI3WhBRJsqlmb2Y-vVSrpReyZ-MxIEdLBRNbqPPXoJSxlbzdnve_5JnxQ3NV9BW_abyLoRSt8KSVTq/s1280/photo_2025-08-06_15-57-07.jpg

យ៉ាងណាក៏ដោយ នៅថ្ងៃទី៦ ខែសីហានេះ មានការរាយការណ៍ថា នៅថ្ងៃទី២នៃកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានGBC កិច្ចពិភាក្សាបានបរាជ័យ បន្ទាប់ពីលេខាធិការដ្ឋានរបស់ភាគីទាំងពីរមិនអាចដោះស្រាយបញ្ហាជាក់លាក់បាន។ តែទោះជាយ៉ាងណា កិច្ចពិភាក្សានឹងបន្តនៅថ្ងៃពុធសប្តាហ៍នេះទៀត មុនកិច្ចប្រជុំកំពូលវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)មកដល់។ នេះបើយោងតាមមជ្ឈមណ្ឌលអាដហុក ស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ៕