Home Blog Page 346

ឃើញថៃសម្តែងល្ខោនថ្មី តារាចម្រៀង ឃុន វុត្ថា និង អ៊ាម វន្នី លើកឡើងបែបនេះ

0

អស់ពីសម្តែងរឿងមួយចូលរឿងមួយ មិនខុសពីសាច់រឿងក្នុងភាពយន្តប៉ុណ្ណោះទេប៉ុន្តែសម្តែងទាំងនៅក្នុងជីវិតពិតទៀត ពោលគឺប្រើល្បិចគ្រប់ស្នៀតដើម្បីតែចង់បានរបស់ដែលខ្លួនឯងចង់បាន។ ចុះក្រោយនេះថៃក៏សម្តែងភាគថ្មីដោយចោទថាចាប់បានបុរសម្នាក់ជាចារកម្មរបស់ខ្មែរ។ ឃើញថៃសម្តែងល្ខោនថ្មីបែបនេះតារាចម្រៀង អ៊ាម វន្នី និង ឃុន វុត្ថា លើកឡើងថាថៃបោកតែប្រជាជនខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYd_7qKPL0jn2h9vY748d3ksqQreUZ-2skQ5owgI9AAsKqAs0eDUa_pmumPCffvyZhI40SPLGxk0TKEsxeiNMiUVO54QnyTeBVZsb9Z4Icalm7iWPKR9JP6YtYCzV1fCGEkAH8UvAl2g0ApEEDosgGpr4TYCH9JM1NXgEFzteEXIJXlOWsFLa3jAblrKUz/s2048/image_2025-08-06_13-13-07.png
នៅថ្ងៃទី៦ សីហា កាសែតថៃបានចុះផ្សាយថា បុរសម្នាក់ត្រូវបានជាប់សង្ស័យជាចារកម្មកម្ពុជាសម្ងាត់និងចោទថាជា ទាហានខ្មែរមកពីអង្គភាព BHQ ជាអង្គរក្សសម្តេចតេជោ ហ៊ុន សែន។ បុរសនោះត្រូវបានគេចុះផ្សាយថា បានបង្កប់ខ្លួនដើម្បីបញ្ជូនចារកម្មអំពីចលនាយោធាថៃមកខាងកម្ពុជា។ ឃើញល្ខោនថ្មីដែលថៃសម្តែងបែបនេះតារាចម្រៀងពីររូបចេញមកនិយាយទាំងអស់សំណើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkO2TwThLIGNOFw0xPbQFYZAxAcLLmP4Amap4mSU1tyY2Er-XDW-xQM16rx7jY4TejJdcUlqrn3jZDuTr7r25F_Wpt8S4aV9UJTq5HFmqXf2Auz5cXWAwIIyLnIefTUDo3plGpIy-pJIjk5TJ8kg5-5NKr6QgYM9BUPY9ZwC1u3VdtXG_zflc0lnCRXIa/s2048/image_2025-08-06_13-13-09%20(2).png

តារាចម្រៀង អ៊ាម វន្នី បានបញ្ចេញមតិថា «សូមថៃជ្រាបផងចុះ ដៃសាក់ឡើងសុះបែបនេះ មិនអាចធ្វើអង្គរក្សសម្តេចក្រោមស្លាក BHQ បានទេ បោកបានតែក្មេងទេ»។ ងាកមកកាន់តារាចម្រៀង ឃុន វុត្ថា វិញបាននិយាយថា «បើគេធ្វើគីញសំងាត់ គេចំបាច់យកឯកសណ្ឋានទៅឱ្យចាប់បានធ្វើអីពួកឡប់ គ្រាន់តែមនុស្សធម្មតាក៏គេគិតយល់ដែរ។ ពួកនេះថ្មីរហូត…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDgMTmONId63gKv2Jd3bS6Biv_ZeALG_QGnMKx1M2Om_vnI6FvVWVCa8b1redhG44oPkH_fFXf6WX6gXMjh4jtZwpFozLQMABCz8Hn_DggFy5r_qvK2JHgeR2cvnqSOsi4pEkptaHzrVAfuNINrrsqndbNjrFDmxci__I3Y1vTUsnWIk2ya1V0dI_Ol-rz/s1200/photo_2025-08-06_14-51-54.jpg

ការចុះផ្សាយរបស់ថៃចោទមកលើកម្ពុជា លាបពណ៌កម្ពុជា ស្ទើរតែក្លាយទៅជារឿងធម្មតាទៅហើយដែលប្រទេសជិតខាងកម្ពុជាមួយនេះព្យាយាមធ្វើគ្រប់មធ្យោបាយដើម្បីតែឱ្យពិភពលោកមើលមកកម្ពុជាអាក្រក់។ ការសម្តែងល្ខោនម្តងហើយម្តងទៀតរបស់ថៃនេះមិនខុសពីអ្វីដែលថៃសម្តែងក្នុងខ្សែភាពយន្តកន្លងមកនេះទេគឺដូចគ្នាតែម្តង៕

ការពិត ហ្វីយ៉ាតា ធ្លាប់ចេញមុខតតាំងជាមួយតារាថៃតាំងពី១០ឆ្នាំមុន មុននឹងចេញតតាំងជាមួយ Anne Thongprasom

0

ថ្មីៗនេះ ហ្វីយ៉ាតា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយពីទង្វើរបស់ Anne Thongprasom និងតារាពីររូបផ្សេងទៀតដែលបង្ហាញសកម្មភាពមិនគប្បី អមនុស្សធម៌។ ទោះយ៉ាងណាវីដេអូដែល ហ្វីយ៉ាតា តតាំងទៅកាន់តារាថៃស្រាប់តែទទួលបានការព្រមានពីក្រុមហ៊ុនទិកតុក ខណៈនេះមិនមែនជាលើកទី១នោះទេដែល ហ្វីយ៉ាតា ចេញមុខតតាំងជាមួយតារាថៃពោលគឺនាងបានចេញតតាំងម្តងកាលពីឆ្នាំ២០១៥រហូតដល់មានការសូមទោសមកប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_1msZ30ME7Kh5qSCAkRjZGvdbvr3Za9Ks0xQodZeR57m9ZQK1pnMB2mFTfwu6mfmeSeto8NB4YkyuRipHkWEYp_e_ez5REPDwnXWBiMrbjiXrO4v0Kkem7Vey75BZRwtFu1jb5blNBsDoDqP7jmNQwWf5Jb1CkzwOFXdBv1Q8ymYWtu24yEGK7bKaWjv/s2048/image_2025-08-06_09-24-04.png

កាលពីយប់ថ្ងៃទី៥ សីហា ហ្វីយ៉ាតា បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្ទាវស្រលាញ់ជាតិសេរីចាស់ណា មិនមែនទើបតែពេលនេះទេ…»។ នៅក្នុងវីដេអូ បេក្ខភាពបវរកញ្ញារូបនេះបាននិយាយថា វីដេអូទិកតុករបស់នាងនិយាយអំពី Anne Thongprasom ត្រូវបាន Report ហើយមិនដឹងទទួលបានមកវិញឬអត់ទេ។ ជាមួយគ្នានេះ ហ្វីយ៉ាតា បានរម្លឹកកាលពីឆ្នាំ២០១៥ ពេលដែលនាងចេញតតាំងជាមួយនឹងតារាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXI7WOf1uBDT8jOE54jzyBc2dQ19oyj-Z79RsrBoebdfUTec9r9icojP5xxN4X2pgTgPWEQvK-zLZVFYP6Nej70BRypuvT4gCTOc-PFeVtEBM0yVW3V1rKryDoGBkH8GWQEnBXbiHmssZV_OcQFz9qPEvFxPqcvtqzfUuw3DExQAp3ZDv9ks9nMc5mXjRj/s1350/image_2025-08-06_09-24-12%20(2).png
កាលពីឆ្នាំ២០១៥ តារាថៃបានរៀបចំកម្មវិធីខួបកំណើតដោយអ្នកចូលរួមគឺមានការតែងខ្លួនបែបបវរកញ្ញា។ តារាដែលចូលរួមគឺបានស្លៀកពាក់ស្អាតជាបវរកញ្ញានៅប្រទេសផ្សេងៗ ប៉ុន្តែមានប្អូនស្រីរបស់តារាថៃម្នាក់តែងខ្លួនជាបវរកញ្ញាខ្មែរ ប៉ុន្តែមិនមែនតែងខ្លួនឱ្យស្អាតដូចគេផ្សេងទេ គឺតែងខ្លួនបែបខ្មោច ព្រាយបិសាច ពាក់ក្រចកវែងៗ បង្ហាញថាជា Miss Cambodia។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSX7SEebskxSWrJmXOt65EVkyZcvFOopqQHtdZBsCR9e8MD1_5PBJjVPY_q64SX1CzylS6zt6JN1Fqb24KD-ETf64ddoIpsj06vW0sM1tF3A9MlAxEh90Z38cSMJxIUzB9ryJpkQBm36sUc04uLfLVu_UxdNa_eFUrBys6cOFTDB_QX5iL3cNg6kjgkKrg/s2048/image_2025-08-06_09-24-05.png

ហ្វីយ៉ាតា បានបន្ថែមទៀតថា អំឡុងពេលនោះមានបងប្អូនជាច្រើនផ្ញើសារជូនដំណឹងឱ្យនាងខណៈពេលនោះនាងក៏កំពុងសិក្សាក្នុងទីក្រុងបាងកក ហើយក៏បានឈ្លោះតតាំងជាមួយនឹងជនជាតិគេ។ ហ្វីយ៉ាតា បានឱ្យដឹងទៀតថានាងបានយក IG របស់នាង ហើយពេលនោះមិនមានអ្នកតាមដានច្រើនដូចពេលនេះទេ ហើយបានផុសតតាំងជាមួយតារាស្រីនោះ ហើយបានដល់តារាស្រីរូបនោះ។ បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបន្ថែមទៀតថា ការផុសរបស់នាងគឺមានបងប្អូនជាច្រើនចូលទៅគាំទ្រ ខម្មិន ហើយនេះជាអ្វីដែលនាងស្រលាញ់គឺខ្មែរសាមគ្គីគ្នា ខណៈដែលមិនដល់២៤ម៉ោងផងតារាស្រីនោះបានចេញមកសូមទោសប្រជាជនកម្ពុជាតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXI7WOf1uBDT8jOE54jzyBc2dQ19oyj-Z79RsrBoebdfUTec9r9icojP5xxN4X2pgTgPWEQvK-zLZVFYP6Nej70BRypuvT4gCTOc-PFeVtEBM0yVW3V1rKryDoGBkH8GWQEnBXbiHmssZV_OcQFz9qPEvFxPqcvtqzfUuw3DExQAp3ZDv9ks9nMc5mXjRj/s1350/image_2025-08-06_09-24-12%20(2).png
ហ្វីយ៉ាតា បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានការសូមទោសពីតារាស្រីរូបនោះអ្នកគាំទ្រកម្ពុជាក៏ព្រមបញ្ចប់ មិនដាក់ទោសអូសដំណើរឡើយ។ ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា បេះដូងខ្មែរយើងគឺបែបនេះ បើសិនជាគេមិនមកប៉ះពាល់មុនទេ មិនទៅប៉ះពាល់គេឡើយ ហើយបើសិនជាគេប៉ះពាល់ផ្លូវចិត្ត ប៉ះពាល់ផ្លូវកាយហើយគ្រាន់តែគេសម្រួល គឺសម្រួលជាមួយគេ ពោលគឺមានចិត្តធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckMJazd65gPxeLF0VOHnPPJa-2FA7RHd9Vg_YPffjGI4zi5h_2SjlMFlaDku23RXeh4whczATkE-Hw99Jmh6-AOx1beow1Te0XK4QTFPWMcmtDpckW1csRZDgwslt8Lbrm9OpH00uZ2kThqCWnY4Fq5YFfXb2UvyfHJZWf5lZg93mglDfT4OXPL7_m5Ie/s2048/image_2025-08-06_09-24-07.png
គួរបញ្ជាក់ផងដែរថា តារាសម្តែង Anne Thongprasom តារា GL និងគ្នីគ្នាម្នាក់ទៀតបានធ្វើឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមនិងទទួលបានការរិះគន់ពីអ្នកលេងបណ្តាញសង្គមកម្ពុជាគឺដោយសារតែមានវីដេអូមួយដែលអ្នកទាំង៣យករឿងទុក្ខសោករបស់អ្នកដទៃមកធ្វើជារឿងលេងសើច៕

ថ្មីទៀតហើយ! ថៃអះអាងថាចាប់បានអង្គរក្សរបស់សម្ដេចតេជោ ដែលកំពុងសម្ងំធ្វើចារកម្មនៅក្នុងប្រទេសថៃ

0

ថៃ៖ បុរសម្នាក់ដែលគេជឿថាជាទាហានខ្មែរមកពីអង្គភាពពិសេស BHQ របស់កម្ពុជា និងត្រូវជាអង្គរក្សរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានចាប់ខ្លួននៅគេហដ្ឋានក្នុងប្រទេសថៃ។ អាជ្ញាធរថៃសង្ស័យថាបុរសម្នាក់នេះបានបង្កប់ខ្លួនដើម្បីបញ្ជូនចារកម្មអំពីចលនាយោធាថៃមកខាងកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Khaosod របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5C6MLQeDEDIkk2h6q2tA74HRyCRkeMmeib52Z7DDNE-bU5GrIkO1e4QD1UkCPnaHdReskFMEq6vdyrSaOv9uu1BZ9MviuqmTaOXvNIOFpKEiBl_bdIhO2zQRaq6vOHSw8YC4tzuPeTueaXAFZ1oRpyNMOp8LV96tleJhrh9yZDXaUQ-8_3d04AUQzahyphenhyphenS/s1200/photo_2025-08-06_14-51-54.jpg
នៅថ្ងៃពុធ ទី6 ខែសីហា ឆ្នាំ2025 ប៉ុស្តិ៍នគរបាល ឡាំដួន ស្រុកក្រសាំង ខេត្ត ប៊ូរីរ៉ាំ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “គាត់ (សំដៅលើបុរសដែលគេបានចាប់ខ្លួន) មិនបានទៅណាទេ ឆ្មាំ BHQ របស់លោក ហ៊ុន សែន ត្រូវបានក្រុមប៉ូលីស F4 នៃអង្គភាព Col. Atsadanai Pongkan របស់ស្នងការនគរបាល ឡាំដួន ។ ប៉ូលីសថៃបានអះអាងថា៖ បុរសម្នាក់នេះ មានបំណងបង្កប់ខ្លួន និងបញ្ជូនព័ត៌មាននៃការចល័តយោធាថៃទៅឲ្យខាងកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvAuawURSuUAQtxZ1DXjdkYt9x8tJ7aLY6hf-qyNu98b8qFR8dUrlNq2BlcO7rFbBc9M3_r_HOHqvxyDvjJ66LQR8YGRLA6qcxbfaLWcmHczHILnQD6WFJFYvF2LBLUC1pCxWmWtGUVG94BK0x9QQJ0Ea6N-GPa3IXghXWuCWMdp7YyvNlSceLqVqWMfF/s1280/photo_2025-08-06_14-51-55.jpg

ការបង្ហោះព័ត៌មានពីការចាប់ខ្លួនបាននោះ គឺរួមមានទាំងរូបថតបុរសម្នាក់ និងឯកសណ្ឋានយោធា អាវក្រោះ និងមួកមានផ្លាកសញ្ញា BHQ ដែលជាកម្មសិទ្ធិរបស់ទាហានខ្មែរម្នាក់មកពីអង្គភាពអង្គរក្សពិសេសរបស់សម្ដេច ហ៊ុន សែន។ មន្ត្រីប៉ូលិសថៃ បានបញ្ជាក់ប្រាបអ្នកសារព័ត៌មានថា៖ បុរសដែលគេបានចាប់ខ្លួននេះ គឺជាជនជាតិខ្មែរ ប៉ុន្តែមានប្រពន្ធជាជនជាតិថៃ ហើយគាត់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់នៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibFV26M0zTMTQ2TIiRCOtd2V1l6n8AtpC_HB6I6OJwEQdRezgc_QSsywAnR-GoXVMI2cX-G8ur2FFNQmZ61vR6JLJW6Zc0zBOccW0RKReGSHQeWwR3i53FqxPLHTLVg0q2MjRr4HC6NcJwwMA7GuFp_vbvY4_FAm2LLOc1Kk5HLBn3LaAoHnaHuABs_UQ2/s1175/photo_2025-08-06_14-51-56.jpg
ទោះជាយ៉ាងណា ប៉ូលីសថៃជឿជាក់ថា បុរសម្នាក់នេះគឺជាភ្នាក់ងារចារកម្មដែលកម្ពុជាបញ្ជូនមកយ៉ាងពិតប្រាកដ ដោយពួកគេបានបញ្ជាក់ថា៖ បើតាមការស៊ើបអង្កេត និងភស្តុតាងជាឯកសណ្ឋានដែលប្រមូលបាន គឺបុរសម្នាក់នេះជាកងអង្គរក្សពិសេសរបស់លោក ហ៊ុន សែន។ ពួកគេបានបង្ហាញពីក្ដីបារម្ភថា ការប្រើប្រាស់ជនបង្កប់បែបនេះ នឹងប៉ះពាល់ដល់សន្តិសុខជាតិរបស់ថៃជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwNWY0HKT_eGzABpjPvnF0uyA13yxJy1NmoAiwFn_1vRxzscrlHfSw13UBq7BlX3u3H_SeOwUlJJNwMfk5HrOE8ZMhn9O1M35wecxO24UwtfGybUQUfAUo2C7D9DJ2AjgpNbsd-EpQOn6raeikBftLHH0siQJcfUtJNgKRcmqLve9Dgm_MLYFo_fFXNSzr/s1067/photo_2025-08-06_14-54-54.jpg

គួរជម្រាបថា ទាំងនេះគឺជាការអះអាងរបស់ក្រុមប៉ូលីសថៃ និងសារព័ត៌មានថៃតែម្ខាងប៉ុណ្ណោះ ពុំមានការបកស្រាយណាមួយចេញពីខាងកម្ពុជាឡើយ។

លើសពីនេះ បើផ្អែកតាមលក្ខខណ្ឌកំណត់ក្នុងការចូលបំពេញការងារជាមន្រ្តីរាជការ ឬជាកងកម្លាំងមិនថាក្នុងអង្គភាពណានោះទេ គឺមិនអនុញ្ញាតឲ្យបេក្ខជនដែលមានសាក់ចូលក្នុងក្របខណ្ឌឡើយ ដោយការសាក់ដែលគឺត្រូវបានកំណត់យ៉ាងតឹងរឹង និងលើកលែងតែករណីមួយចំនួនដូចជាសាក់យ័ន្តប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn51fgceHu-BXQA2n5S4JMWnohH8NisWkRXsfL5CVvPyVqcae84ko4B-WAusCPeATi-6pHpEsQAy9ZBkdNnTJ3pe5wA3lxNbTdsv5JQ1bM7X0uGAP0pxxFeZzOWG_41-InyNMby-oJPtf2BvvHu4fXQamLrtqAxCegMSpoxLFbqrrcbm1xrJHb6lLP9D43/s1280/photo_2025-08-06_14-54-57.jpg

ដោយឡែក បើងាកទៅមើលសភាពបុរសដែលថៃចាប់ខ្លួនបានខាងលើ គឺមិនមានលក្ខណៈសមស្របក្នុងការបម្រើតួនាទីជាកងកម្លាំងពិសេស BHQ ទាល់តែសោះ។ ម្យ៉ាងវិញទៀត ចំពោះចំណុចដែលគួរឲ្យពិចារណាគឺថា តើអ្នកណាទៅធ្វើជាជនបង្កប់ខ្លួន ដោយយកឯកសណ្ឋានទៅប្រើប្រាស់បែបនេះ? ដូច្នេះការប្រកាសខាងលើរបស់មន្រ្តីប៉ូលីសថៃ ទំនងជាមានចេតនាចង់លាបពណ៌កម្ពុជាសារជាថ្មី ព្រោះទាំងនេះជាអ្វីដែលថៃតែងតែធ្វើកន្លងមកស្រាប់ហើយ៕

លាបពណ៌ទៀតហើយ! សារព័ត៌មានថៃផ្សាយបំភ្លៃថា ពលករខ្មែរត្រឡប់មកប្រទេសវិញព្រោះបារម្ភពីការរឹបអូសដីធ្លី និងដកសញ្ជាតិ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod ផ្សព្វផ្សាយថា ពលករខ្មែរចំនួន៣ម៉ឺននាក់ ពុំអាចរស់នៅប្រទេសថៃបន្តទៀត ហើយជិះរថយន្តឈ្នួលមកកាន់ច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ដើម្បីត្រឡប់មកកម្ពុជាវិញរហូតស្ទះចរាចរណ៍ ។ សារព័ត៌មាន Khaosod ផ្សាយបំភ្លៃថា ពលករខ្មែរចាកចេញពីថៃ ដោយសារសាច់ញាតិទូរស័ព្ទមកប្រាប់បើពលករពុំត្រឡប់មកកម្ពុជាទេ អាចត្រូវរឹបអូសដីធ្លី និងដកសញ្ជាតិ ហើយសារព័ត៌មានថៃថា នេះជាការដាក់សម្ពាធលើពលករខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqgEXtf0LlUeYhzdfPR137sr5zxPAHAB8Xg8z8OgpYvBk7HI88jOJYeLROUGRQL9MiNqHpxpSLI6wI_GBy_srzcfYbAqM5qouCb35Hx_F-ny3eJnkieh4q8D-tNdil2ns4CauVjnX7AE8XLHRbL04gsMATQ0nhDT-ZSAV9Apg78aL9MAHBCoBksggNLwqJ/s696/photo_2025-08-06_14-30-28.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា ពលករខ្មែរចំនួន៣ម៉ឺននាក់ បានធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម នៅឃុំថេពនិមិត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង) ដោយពលករខ្មែរទាំងនេះបានមករង់ចាំការបើកព្រំដែនតាំងពីម៉ោង៦ព្រឹក រហូតធ្វើឱ្យស្ទះចរាចរណ៍នៅតាមផ្លូវនានាក្នុងប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fWUEPy1Zm1NIta2zP5vBwoquGcpP3UsD12_6BRBQzJ3EmEmGOlhD0Z_REzNmrf4T_8g9wGcMCTHt46bme1bnaL0XqpSsaThAeFNuQF6SXUnXDo0B02-uhyC40G0hH1xQQKd6nCqTOQ4lAj0YJcL8z-7y7Y1rMWyMQ6qyT3nLXxreL30xmhepxQjn4WMf/s696/photo_2025-08-06_14-30-29%20(2).jpg
ការស្ទះចរាចរណ៍ដោយសាររថយន្តឈ្នួលដឹកពលករខ្មែរធ្វើដំណើរត្រឡប់មកកម្ពុជា ហើយធ្វើឱ្យអាជ្ញាធរថៃធ្វើចរាចរណ៍ដើម្បីកុំឱ្យរថយន្តកកស្ទះ ខណៈរថយន្តពេទ្យដឹកអ្នកជំងឺសង្គ្រោះបន្ទាន់បានបើកតាមផ្លូវវាង ។ រយៈពេល២-៣ថ្ងៃមកនេះ ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានដឹកជញ្ជូនសម្ភារៈមករង់ចាំពេញបរិវេណច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ហើយមន្ត្រីច្រកព្រំដែនថៃបានបើកទ្វារតូច និងទ្វារធំដើម្បីឱ្យពលករខ្មែរឆ្លងដែន ខណៈខាងកម្ពុជាបើកទ្វារធំទាំង២ ឱ្យពលរដ្ឋខ្លួនឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWpRhdlAzMs4K1OjKfP8avr38n1TU7tQCmoITLyF6iEpKYBlxiUZlgjFOb7YSWIaumFClU42BO0yoRB6Hmak5hMP3ZnHFLta9k49Qisr6S-V9a2BS-JFgrudp9RLcUAaj2cSkkFGANudA2DQWEjWoDZhqlKQZjHkmGZ-y9ATgVbpTjZQyOnDtA0PGh0QmP/s696/photo_2025-08-06_14-30-29%20(3).jpg

ថៃសង្កេតឃើញថា នៅថ្ងៃទី៦ ខែសីហា មានរថយន្តជាច្រើនដឹកពលករខ្មែរមកកាន់ច្រកព្រំដែនខុសធម្មតា ដែលខុសគ្នាពីប៉ុន្មានថ្ងៃមុន ។ សារព័ត៌មាន Khaosod ផ្សាយបំភ្លៃថា ពលករខ្មែរសម្រុកឆ្លងដែនមកកម្ពុជាវិញ ដោយសាររដ្ឋាភិបាលកម្ពុជាចាត់វិធានការធ្ងន់ធ្ងរមកលើពលករណាដែលពុំព្រមចាកចេញពីថៃ ដូចជា ៖ រឹបអូសដីធ្លី និងដកសញ្ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi03Q9hc9WTyS0VldjTundgl-Glvy61Xs8eejOukOOALnMl0Er5Z3jCj4NwRZ1_xra5SIz_GVdDC7P9iZ8QaCqgT7Tw_Bqn6f6BV22XG1uB40lcM0u5_adlSeqfSH0hTjfOV3YAdICXE1DnR6YyUGiK2C9PbtqdDaauH1g6atO-65-QZr8NPi3L9BecjBtR/s696/photo_2025-08-06_14-30-29%20(4).jpg
សារព័ត៌មាន Khaosod ចោទប្រកាន់ថា មានការដាក់សម្ពាធឱ្យគ្រួសារពលករដែលរស់នៅកម្ពុជាព្យាយាមទំនាក់ទំនងមកសាច់ញាតិនៅថៃ ឱ្យប្រញាប់ត្រឡប់មកកម្ពុជា ទើបធ្វើឱ្យពលករខ្មែរជ្រួលច្របល់ ។ នាវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៦ ខែសីហា មានពលករខ្មែរឆ្លងដែនមកកម្ពុជា ប្រមាណ៣ម៉ឺននាក់ តាមច្រកព្រំដែនអចិន្ត្រៃយ៍បានឡែម ហើយដោយសារមានរថយន្តដឹកពលករខ្មែរបើកមកច្រកព្រំដែនជាបន្តបន្ទាប់ទៀត គឺធ្វើឱ្យចំនួនពលករខ្មែរដែលត្រឡប់មកកម្ពុជាកើនឡើងដល់៥ម៉ឺននាក់ នៅថ្ងៃដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqJqgkcJ_WE_M9YJGyvZvxUpD76mykJSq3GbYn6lYHTnbd3P5eztAbYfCUDd3S14kMEakRS1C-0wjdWAxKVDeoEOugGXlxJ7ED8NiOV721KctQEoinKB-s-J1sLhFTQYj5Jnsn6QmBtk_CKkRSIl0AzLqVMFFUwoCszlgGB61Q0t0IUj61pLm5xkIOLJv/s696/photo_2025-08-06_14-30-29.jpg

គួរបញ្ជាក់ថា ការត្រឡប់មកវិញរបស់ពលករខ្មែរ ពុំមែនបណ្តាលមកពីរដ្ឋាភិបាលរឹបអូសដីធ្លី និងដកសញ្ជាតិទេ រដ្ឋាភិបាលកម្ពុជាគ្មានវិធានការបែបនេះជាមួយពលរដ្ឋខ្លួនឡើយ ។ ការត្រឡប់មកកម្ពុជា គឺជាការស្ម័គ្រចិត្តរបស់ពលករដោយសារពិបាករស់នៅថៃបន្តទៀត ហើយពលករខ្មែរយល់ថា គ្មានកន្លែងណាកក់ក្តៅជាងផ្ទះរបស់ខ្លួនឡើយ ៕

រំភើប! យុវតីភៀសសឹកដែលចេះ4ភាសា ទទួលបានអាហារូបករណ៍រៀនដល់ចប់មហាវិទ្យាល័យពីក្រុមហ៊ុន Idol

0

ពិតជាពូកែមិនធម្មតា! យុវតីនៅជំរុំជនភៀសសឹកម្នាក់ ដែលចេះនិយាយបាន4ភាសា ដោយគ្រាន់តែរៀនតាមកម្មវិធីនៅលើទូរស័ព្ទដៃ ពេលនេះមានភ័ព្វសំណាងអាចផ្លាស់ប្ដូរជោគវាសនាបានហើយ ក្រោយក្រុមហ៊ុនភេសជ្ជៈ អាយដល (Idol) ផ្ដល់ការឧបត្ថមជាអាហាររូបករណ៍100% សម្រាប់ការសិក្សានៅមហាវិទ្យាល័យរហូតដល់ចប់ចុងចប់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU5em6H5AdOLoWtBn_SfPoAOezUB9EllM7b5GEp5GWawGqDbq0PFR76jDE3GJKAQ_Bw0n0XB9ellUD498IyMJih2Abv9eBUwsfoI4RdsuaAZSQHTzmG5fodybbJ92S612HYiF0jqur-DTIJZ52s8abYBpOA-Vg403QDj-W94k-ZNfJQLMTq5ssP-gIQZS/s1280/photo_2025-08-06_13-32-15.jpg

យុវតី គីមហួយ ឬមានឈ្មោះហៅក្រៅថា Nelly កំពុងទទួលបានការកោតសរសើយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា បន្ទាប់ពីវីដេអូសន្ទនាជាភាសាអង់គ្លេសរបស់យុវតីរូបនេះជាមួយអ្នកយកព័ត៌មានអន្តរជាតិ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមកាលពីថ្មីៗនេះ។

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មានជនជាតិចិន មកពីសារព័ត៌មាន China Mac TV ក្មេងស្រីអាយុ 15ឆ្នាំម្នាក់នេះ បានធ្វើការរៀបរាប់ពីជំរុំភៀសខ្លួនរបស់នាងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ក្រោយមកវីដេអូនៃការសម្ភាសន៍នោះ ក៏ត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម និងទទួលបានចំណាប់អារម្មណ៍មហាជនច្រើនលើសលប់ ក៏ព្រោះតែការនិយាយនិងការបញ្ចេញតង់សំនៀងជាភាសាអង់គ្លេសរបស់នាងល្អខ្លាំងពេក ដែលសឹងតែមិនគួរឲ្យជឿថាក្មេងស្រីរស់នៅជនបទ និងមិនទទួលបានការសិក្សានៅសាលាថ្លៃម្នាក់អាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir4hTfahDIir3vQeyAetzaJK11eXq8ck-EAfn0lzHrbAw50WegFutGNnF8zAM4EHpXUldGof8ok4HjgU5oCXru2ylpdAvqr6C0_RO0a12D_rxpvuQ7Gd6_nJc2ZS5jjlenAq7sjcQsG-96K0zPcWQJYQSIbUUI4tIVDYY9KhBdJEQKnBSmlUb1jeJIRYNA/s1280/photo_2025-08-06_13-32-10.jpg

ក្រោយមក មានអ្នកយកព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ទៅសម្ភាសន៍ពីជីវប្រវត្តិរបស់Nelly ហើយក៏បានដឹងមកថា៖ Nelly កើតនៅក្នុងគ្រួសារមួយដែលមានកូនរហូតដល់ 10នាក់ ដែលនាងគឺជាកូនពៅ។ នៅពេលដែលឪពុកធ្លាក់ខ្លួនឈឺ និងទទួលមរណភាព គីមហួយ បានបោះបង់ការសិក្សាចោលត្រឹមថ្នាក់ទី8 ព្រោះតែជីវភាពក្រខ្សត់ខ្លាំងពេក។

ការមិនបានទៅរៀននៅសាលា មិនបានបញ្ឈប់នាងពីស្វែងរកចំណេះដឹងដើម្បីអភិវឌ្ឍខ្លួននោះទេ។ Nelly បានចាប់ផ្ដើមប្រើប្រាស់កម្មវិធីរៀនភាសានៅលើទូរស័ព្ទដៃ ដែលមានឈ្មោះថា HelloTalk និងបានព្យាយាមអនុវត្តការនិយាយតាមកម្មវិធីនោះ រហូតមានមិត្តភ័ក្តិជនជាតិបរទេសជាច្រើននៅលើកម្មវិធីនោះ។ យុវតីឆ្នើមរូបនេះ បានប្រាប់អ្នកសម្ភាសន៍ថា បច្ចុប្បន្ននាងចេះភាសាអង់គ្លេស ឥណ្ឌូណេសុី និងកំពុងខិតខំរៀនភាសាចិនបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLuyOk1RIK1HeFv0yTGwR1V8RhYPW2Tf2sHXyJ3bHclLoz02r75gk9itdWoLnBmDAYl1tiJKcswuxWAoJXsOIn-ydDcVw1_ArQvIHZixNQ7b4lARkUP-28MUJetMa6fEZnmSHsGDM5xzVMtbP6KCLLdzdTNBj4VzgxCuHcAUseb_Z1mGmvnYX5lzb6y1kW/s1280/photo_2025-08-06_13-32-12.jpg

ដោយសម្លឹងឃើញពីការប្រឹងប្រែង មិនបណ្ដែតបណ្ដោយវាសនាទៅតាមជីវភាព និងស្ថានភាពជីវិតដូចនេះ អ្នកមានធនធានមួយចំនួនបានផ្ដល់ជំនួយជាថវិការ ក៏ដូចជាសម្ភារៈខ្លះជូនដល់ Nelly និងគ្រួសាររបស់នាង។ អ្វីដែលកាន់តែគួរឲ្យរំភើប នាងទទួលបានអាហាររូបករណ៍ពេញ 100% សម្រាប់ការសិក្សានៅមហាវិទ្យាល័យនូវមុខជំនាញដែលនាងស្រលាញ់រហូតដល់ចប់ ពីក្រុមហ៊ុន អាយដល ផងដែរ។

ការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជនទាំងនេះ នឹងជួយដុសខាត់សមត្ថភាពយុវតីម្នាក់នេះឲ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាបានផ្លាស់ប្ដូរស្ថានភាពគ្រួសាររបស់នាងផងដែរ។ នេះសបញ្ចាក់ឲ្យឃើញយ៉ាងច្បាស់ថា ការតស៊ូព្យាយាមដែលចេញពីចិត្តនឹងផ្ដល់មកវិញនូវលទ្ធផលវិជ្ចមានយ៉ាងពិតប្រាកដ៕

លីម តិចម៉េង ថាលោកចេះស្រ្តេសដោយសារតែឃើញការឈ្លានពានរបស់ថៃ

0

តារាចម្រៀង លីម តិចម៉េង មិនត្រឹមតែមានសកម្មភាពជួយទៅដល់ជនភៀសសឹកដែលរងការឈ្លានពានពីប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែជារឿយៗលោកតែងតែបង្ហាញក្តីកង្វល់របស់ខ្លួនចង់ឃើញប្រទេសជាតិក្សេមក្សាន្តឡើងវិញ។ យ៉ាងណាមិញតារាចម្រៀងរូបនេះថាលោកពុំមែនជាមនុស្សដែលចេះស្រ្តេសអ្វីទេគឺស្ទើរតែរាល់បញ្ហាអាចដោះស្រាយបានប៉ុន្តែការឈ្លានពានរបស់ថៃហើយប្រទេសកម្ពុជាជួបរឿងបែបនេះគឺពិតជាធ្វើឱ្យលោកចេះស្រ្តេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_3qyCaV5w5IK1IoCaQLPLaSSHlW7dRZBTAHc1P_H7k05JW36RXx7JuPx_sMiTzuJP2WlJ2ucnxKKqduoZKnXLRRXD-T8SN9PhP1bNpCt-piK-m9MLmZHIxpC0t24Dz1IMfwm0O1aLk7XrAWXZRy_uTCABvUw4nn8NdHa_Mvr7Jqy25BMsmCldjPyvWmwV/s2048/image_2025-08-05_15-39-11%20(2).png
នៅយប់ថ្ងៃទី៤ សីហា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរមួយថា «ហេតុអ្វីពេលនេះខ្ញុំចេះស្ត្រេស ? ធ្លាប់តែអាចដោះស្រាយបានស្ទើរតែរាល់បញ្ហាខ្លួនឯង តែពេលនេះម៉េចក៏ពិបាកក្នុងខ្លួនម្លេះ ទ្រាំៗៗ មានតែពាក្យថាទ្រាំ អត់ធ្មត់ តស៊ូ រាល់ការប្រមាថ ឈ្លានពានទាំងនេះ សង្ឃឹមថាពួកយើងអាចឆ្លងផុតនឹងសុខសាន្តឆាប់ៗនេះវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtqs6_UwzbEJejMg2XdzNKCPs4t1JtIQEbKvdyvUBLyuUvZeGNRW7Oew8yirW7lLGuf1WhBkn6FTnOuSLR9D2u2GZ_KCYRM6yBIwsk2Qns5Pu9MsHD8oAh91JOFtqFSrmx_36H6WqPapFWx77mC8LK0s0donxbRGShNxLtFUCKDCO_hrAlkKigoSLUSPhi/s2048/image_2025-08-05_15-39-17.png

តារាចម្រៀងរូបនេះបន្តការបង្ហោះសំណេរទៀតថា «ភ្លឺឡើងគិតច្រើន យប់ឡើងបារម្ភច្រើន ពេលភ្លឺមិនចង់ឱ្យយប់ ពេលយប់មិនចង់ឱ្យភ្លឺ ចង់និយាយមិនអាចនិយាយ ដឹងមិនអាចដឹង យល់មិនអាចយល់ គ្រប់យ៉ាងត្រូវការពេលវេលា ត្រូវចេះរៀនរស់ដោយល្អ ចេះទ្រាំជាមួយការប្រមាថ មនុស្សគ្រាន់តែត្រូវគេប្រមាថគឺមិនដួលទេ កងទ័ពជួរមុខ ថ្នាក់ដឹកនាំ កំពុងតស៊ូរកសន្តិភាពមកវិញហើយ ក្នុងនាមជាប្រជាជន ជាកូនប្រុស មានអ្វីត្រូវទ្រាំមិនបាន មានអ្វីត្រូវឈឺចាប់ មានអ្វីត្រូវខ្លាចទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62qZxy8s1gv2VTPW7-LNR7jCf72rBrzMaHes4HXtwi8E0ssyqe-miykZtI_DMtqAZmsFRiVttVSjmUsGObnCF4jP4BzD3bVHl4HReZZ8ogBrtSTDbylOLZHLGwhYH7UJh4_FPBwP9heGnArO4dTyTH750CvftpPP8jD1y3Pth-0zqkhs56fxKfmiw9xoc/s2048/image_2025-08-05_15-39-18.png

នៅថ្ងៃទី៥ សីហា លីម តិចម៉េង បានលើកឡើងទៀតថា «ពួកយើង កងទ័ពជួរមុខយើង មិនបានសម្រាកទេព្រោះតែមិនអាចប្រហែសបានចំពោះការឈ្លានពានម្តងទៀត ភ្នែកមិនហ៊ានបិទ ដៃមិនហ៊ានចោលអាវុធ បងប្អូននៅខាងក្រោយបារម្ភពីសុខសុវត្ថិភាពទាំងយប់ទាំងថ្ងៃ នេះហើយស្ថានការណ៍ពួកយើង។ តែចោរឈ្លានពានយើងវិញ មានពេលសម្រាក មានពេលរៀបចំល្បិច មានពេលប្រមាថតាមចិត្តមកកាន់ប្រទេសយើង ព្រោះពួកគេដឹងថាពួកយើង ប្រទេសយើងមិនឈ្លានពានពួកគេនោះទេ បងប្អូនយើងទ្រាំណាពេលនេះ បងប្អូនប្រជាជន ថ្នាក់ដឹកនាំ ប្រទេសយើងនេះទាំងមូលត្រូវគេប្រមាថយ៉ាងធ្ងន់ធ្ងរហើយ»៕

ស្ថានទូតចិននៅថៃបដិសេធព័ត៌មានថាចិនផ្តល់ដ្រូនឱ្យកម្ពុជា សារព័ត៌មានថៃយករូបភាពចាស់មកផ្សព្វផ្សាយ

0

សារព័ត៌មានថៃ Khaosod រាយការណ៍នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា ស្ថានទូតចិននៅប្រទេសថៃបានបដិសេធព័ត៌មានដែលផ្សព្វផ្សាយថា ចិនផ្តល់ដ្រូនឱ្យកម្ពុជាប្រើប្រាស់នៅព្រំដែន ដោយស្ថានទូតចិនបានបញ្ជាក់ពីគោលជំហររបស់ចិនគាំទ្រអាស៊ានឱ្យកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ។ រូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHc70c4u-e0Vvp7zuUj9iEyuvD23hXuylFpnVX21ojSLWb6cf4XGY3RtItcnmtYYMCpjjpyxOyz31alBGmp-BCn_fcOoPraU5raLwjZ2M-q5ysxcFAdERch389vZf9QP30RN3YjGixo7gDAyhsaUiOMUbf-IL-e1lkb3QSFiuoU5Gs_kiOsAdP6_5X51Dp/s885/image_2025-08-06_14-10-06.png
នៅថ្ងៃទី៦ ខែសីហា ហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ ឈ្មោះ «Chinese Embassy Bangkok สถานเอกอัครราชทูตสาธารณรัฐประชาชนจีนประจำประเทศไทย» បានសរសេរថា មានសារព័ត៌មានថៃមួយចំនួនផ្សព្វផ្សាយថា ៖ «នាពេលថ្មីៗនេះ ចិនបានផ្តល់ដ្រូនឱ្យកម្ពុជាដើម្បីឱ្យកម្ពុជាយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPWiVLtxZosmDjBtJi-j99iotDNmwtLZqfybYojc7arydwCDnKcry75yfTor2Qj7o1Tfv3ExC-_xqASFAuxKepPPmYx8QahMRcvBVHf2U2dMk6lFes_P8ZZVwoygCa5yFSUgGdkJwB6x9YBEuqfMkTkkDbWLztwN-A_bn5rXQqUVeUkkYZT0hTPFkzXcYJ/s690/image_2025-08-06_14-10-07.png
ក្រោយពីការត្រួតពិនិត្យឃើញថា នេះជាព័ត៌មានក្លែងក្លាយ ពីព្រោះរូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃយកមកផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។

ស្ថានទូតចិនសូមបញ្ជាក់ថា តាំងពីមានជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រទេសមិត្តជិតខាង គឺចិនបានជំរុញឱ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹងតាមវិធីរបស់ខ្លួន ។ ចិនពុំបានស្វែងរកផលប្រយោជន៍ផ្សេងៗពីជម្លោះនេះទេ ចិនបានគាំទ្រអាស៊ានឱ្យកាត់បន្ថយជម្លោះនយោបាយរបស់កម្ពុជា-ថៃ តាមរយៈគោលការណ៍អាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIdMwXqX0PtOQspS8JBnlr4vSUzHgCdtLOm9_hmTQIV9tKUksEvtcvt0qOyMpbTEQYTzbqBSkcJ7HAoEmZT8MSbCu_L17Q5U8OLED3FkdG4VVROI2V4nmhDHW_NqPiFun1CZEUhr-QjpZb24J0s9imuNe8w2s8NK365aKj9riEqmIWvmJHPWJlY-syYnAc/s860/photo_2025-08-06_13-27-29.jpg
ចិនបានត្រៀមខ្លួនជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធបន្តទៀតជាមួយប្រទេសក្នុងតំបន់ ដូចជា ៖ កម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីឱ្យចិនចូលរួមចំណែកឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ ព្រមទាំងស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28XElC6onsQsbv1FLxGCKBUPK_XSFmaq1CUeFvSHvW4Hul3APFsNozirErMaFm6IbdVa_hsCcau8krISPDXtEl9siRG9PhbGhih7dIiwm2ab4JqrZXR-cj6jUhghffE0ActcJk4fyWrsTjRSVIbkaA450WpSPHxfcjblAK8_DLJwiXyXS9DbkWJgpfZuj/s640/photo_2025-08-06_13-27-47.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយថា ចិនបានផ្តល់ដ្រូនជាច្រើនគ្រឿងឱ្យកម្ពុជាដើម្បីយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ ហើយការផ្សព្វផ្សាយព័ត៌មាននេះធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តជាមួយចិនដែលគាំទ្រកម្ពុជា រហូតដល់ស្ថានទូតចិនប្រចាំប្រទេសថៃច្រានចោលព័ត៌មានក្លែងក្លាយ ៕

លោក John Sey ស្នើសុំឱ្យពលរដ្ឋកុំយកប្រទេសទី២-៣ មកពាក់ព័ន្ធស្របពេលកំពុងដោះស្រាយជម្លោះជាមួយថៃ

0

លោក John Sey អ្នក Review ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានស្នើសុំអ្នកនិយមលេងបណ្តញសង្គមមួយចំនួនកុំយកប្រទេសទី២ ទី៣ មកថែមចូលជម្លោះស្របពេលដែលយើងកំពុងដោះស្រាយជាមួយប្រទេសថៃហើយយើងត្រូវការសន្តិភាព។ លោកស្នើសុំឱ្យបញ្ឈប់ការឌឺដងទៅប្រទេសដទៃដែលកាន់ជើងប្រទេសថៃព្រោះនាំឱ្យប្រឡាក់ភាពស្អាតស្អំរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig8HqPXmYruJ2xwwb1xnShfuZI0hXP5rXTZrsF6S5fM35RmPOTra-sEVGqIKqiyKtWFlcT956JBHW3tLGHSB2dOB51hpnvZiNesBNSb1XbaVUJUW9Yfd5q6yxA8874ddmD48TGn-90Tg30m9Kq9A9yW2UAIqSS-Hx45UFQZ965Tkguux8E6EecAfJxtglq/s1440/image_2025-08-05_14-47-23.png
នាពេលថ្មីៗនេះមានការចែកចាយរូបភាពដែលភាគីថៃបានជួបជាមួយនឹងភាគីប្រទេសផ្សេងហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មយ៉ាងច្រើន។ ឃើញអ្នកប្រើប្រាស់បណ្តាញសង្គមទាញយកប្រទេសដទៃចូលមកថែមក្នុងជម្លោះលោក John Sey ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់សកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHkr14MkwnJoAWFnRrO8TdM5qvJp7Ae00cCJEDXwEgrRKQO-k86-Rq_ix9YARQW72orWsHl3br2CR6Xpi-i15x2WloruL2e-kGFlPXoqIa93e5L-bXHBLYpDe95Sol74pZTy9hKM1SOfL00wiwfWyneJYAZKoZXQtRGw5VnoQ0as5vSRaSwcMOr7u_r4R/s5000/image_2025-08-06_13-52-13.png

នៅថ្ងៃទី៥ សីហា លោក John Sey បានបង្ហោះសំណេរថា «សុំចិត្តបងប្អូនយើងមួយចំនួនត្រង់ៗ មេត្តាកុំយកប្រទេសទី ២ ទី ៣ មកថែមចូលជម្លោះជាមួយទៀតអីដោះស្រាយសៀមតែ ១ សិនទៅ យើងត្រូវការសន្តិភាព »។ លោកក៏បន្ថែមពាក្យពេចន៍ថា «សូមបញ្ឈប់ការទៅបញ្ចេញមតិឌឺដងឱ្យប្រទេសផ្សេងដែលកាន់ជើងសៀមទៅ! ខ្ញុំដឹងថាយើងខឹង តែធ្វើបែបនេះវាកាន់តែនាំឱ្យប្រឡាក់រូបភាពស្អាតស្អំយើងទៅវិញទេ» នៅក្នុងផ្នែកមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8ivL0KalFX3qnnPu2T2VWqq4d8z23w3ltOju9XetlP3gDfv-lhkasWYDq1eaeforIHjlxBUmd5SdLXmmQAn6epdthbPDFOzZ8m27hJSXQvIRR6V0e7_W2i_LCd1sc126y_gZdHHe_AywLcNhnBQHFZDGZOPXYO3b7f8pvWyWXU4WEbEiuTTUzkDFdeNv/s1200/image_2025-08-06_13-52-20.png

គួរបញ្ជាក់ផងដែរថា ស្របពេលប្រទេសកម្ពុជានិងថៃមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា មានការកើនឡើងយ៉ាងខ្លាំងអំពីព័ត៌មានក្លែងក្លាយ ដែលមានចរិតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ហើយការចែកចាយព័ត៌មានក្លែងក្លាយកំពុងតែរួមចំណែកឱ្យប្រទេសទាំងពីរកាន់តែតានតឹងហើយធ្វើឱ្យបទឈប់បាញ់ផុយស្រួយ អាចបំផ្លាញសន្តិភាពបាន៕

ខ្មែរសុរិន្ទស្ទីបន្ទោសរដ្ឋាភិបាលថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងពុំទទួលខុសត្រូវប្រមូលសាកសពនៅសមរភូមិ

0

ប្រទេសថៃ ៖ តាំងពីកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំប្រមូលសាកសពកងទ័ពនៅសមរភូមិ និងចោទទៀតថា កម្ពុជាគ្មានមនុស្សធម៌ ពុំទទួលខុសត្រូវសាកសពកងទ័ពដែលបានព.លីជីវិតដើម្បីការពារជាតិ ។ រយៈពេលជាច្រើនថ្ងៃមកនេះ មានសត្វត្មាតជាច្រើនក្បាលប្រមូលផ្តុំនៅព្រំដែនកម្ពុជា-ថៃ ហើយពលរដ្ឋថៃ និងខ្មែរសុរិន្ទសំណូមពរឱ្យរដ្ឋាភិបាលថៃមកប្រមូលសាកសពទៅធ្វើបុណ្យ បើបណ្តោយបែបនេះនឹងមានជំងឺឆ្លងរាតត្បាត ។

ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃប្រាប់ទៅពលរដ្ឋរបស់ខ្លួនថា នេះពុំមែនជាសាកសពកងទ័ពថៃទេ គឺជាសាកសពកងទ័ពកម្ពុជាដែលគ្មានការប្រមូល ។ កងទ័ពថៃថែមទាំងនិយាយថា ប្រសិនបើនេះជាសាកសពកងទ័ពថៃមែន ថៃនឹងប្រមូលយកទៅធ្វើបុណ្យតាមប្រពៃណី និងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ពមិនខាន ។ បើទោះជាកងទ័ពថៃព្យាយាមកុហកបែបនេះក្តី ប៉ុន្តែខ្មែរសុរិន្ទមួយចំនួនពុំជឿទេ និងស្តីបន្ទោសរដ្ឋាភិបាលថៃខ្លាំងៗ ។

បុរសខ្មែរសុរិន្ទម្នាក់បានបង្ហោះវីដេអូស្តីបន្ទោសរដ្ឋាភិបាលថៃក្នុង TikTok ដោយសារទ្រាំលែងបានដែលរដ្ឋាភិបាលថៃបញ្ជូនកងទ័ពមកឈ្លានពានកម្ពុជា ហើយរដ្ឋាភិបាលថៃពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពរបស់ខ្លួនក្នុងសមរភូមិ ទុកឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ហើយរដ្ឋាភិបាលថៃប្រាប់ពលរដ្ឋថា នេះជាសាកសពកងទ័ពកម្ពុជា ។ វីដេអូរបស់បុរសខ្មែរសុរិន្ទត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍ និងចែកចាយយ៉ាងច្រើនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។

បុរសខ្មែរសុរិន្ទនិយាយថា រដ្ឋាភិបាលថៃបានធ្វើសង្គ្រាមវាយប្រហារមុនមកលើកម្ពុជា ប៉ុន្តែពុំហ៊ានប្រមូលសាកសពកងទ័ពថៃយកទៅធ្វើបុណ្យ ហើយបណ្តោយឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ។ រដ្ឋាភិបាលថៃមានប្រាក់ទិញអាវុធធ្វើសង្គ្រាមឈ្លានពានកម្ពុជា ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលខុសត្រូវក្នុងការទិញថ្នាំពេទ្យមកព្យាបាលកងទ័ពរបស់ខ្លួនដែលរងរបួស ។

រដ្ឋាភិបាលថៃពុំទទួលខុសត្រូវសាកសពកងទ័ព ហើយប្រាប់ឱ្យកម្ពុជាទទួលខុសត្រូវជំនួសវិញ ។ បើកម្ពុជាពុំព្រមទទួលខុសត្រូវសាកសពកងទ័ពថៃដែលស្លាប់នៅព្រំដែនទេ រដ្ឋាភិបាលថៃចោទប្រកាន់ថា កម្ពុជាគ្មានមនុស្សធម៌ ។ ហេតុនេះ ខ្ញុំសូមប្រាប់ទៅបងប្អូនខ្មែរសុរិន្ទបើកចិត្តឱ្យទូលាយថា តើប្រទេសណាដែលគ្មានមនុស្សធម៌? និងឆ្លើយប្រាប់ខ្ញុំត្រង់ៗ សូមបើកភ្នែកមើលផង តើប្រទេសណាគ្មានមនុស្សធម៌ក្នុងការប្រមូលសាកសពនៅសមរភូមិ? នេះបើតាមការលើកឡើងរបស់បុរសខ្មែរសុរិន្ទ ។

គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃពុំទទួលស្គាល់សាកសពកងទ័ពរបស់ខ្លួននៅសមរភូមិទេ ហើយចោទប្រកាន់ថា គឺជាសាកសពកងទ័ពកម្ពុជា ។ រដ្ឋាភិបាលថៃ និងកងទ័ពថៃនិយាយដដែលៗថា កម្ពុជាពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពដែលពលីជីវិតក្នុងសមរភូមិ និងចោទប្រកាន់ថា ជាទង្វើគ្មានមនុស្សធម៌ ដែលបង្កផលវិបាកដល់កងទ័ពថៃល្បាតនៅព្រំដែន ៕

ព្រះវិស្ណុទេពក្នុងព្រហ្មញ្ញសាសនាមួយអង្គដែលទទួលបានការគោរពបូជាច្រើនក្នុងតំបន់អង្គរ

0

គ្មានឡើយសភាពស្ងប់ស្ងាត់ក្នុងតំបន់អង្គរ ដោយសារមានជំនឿលើបារមីវត្ថុស័ក្តិសិទ្ធ អទិទេពនានា និងព្រលឹងបុព្វបុរសខ្មែរដែលថែរក្សាដែនដីមួយនេះ បច្ចុប្បន្នមានពលរដ្ឋខ្មែរកាន់តែច្រើនមកពីគ្រប់ទិសទី បាននាំគ្នាយកគ្រឿងបូជាផ្សេងៗមកបន់ស្រន់សុំសេចក្តីសុខតាមទីសក្ការៈទីទៃពីគ្នាតាមបណ្តាប្រាសាទបុរាណ។ នេះបើផ្អែកតាមការផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEila2HYYR4liH41OG2f6QZaUtOgPqSk7lhvEL04Leu7MoP8bXpec3_UUpQ7Dc6Efu1p75uGgwd0JCkZV-0l-1a2FYX81hE3ExhSemAY3IUqnBoZ1jfQRb5BiNStG0assgFVnw8lUYAvLnBd90usHhJypMySHQSP5BoyfzNfBulH9rHiuCirsnYGGRocK-pg/s1280/photo_2025-08-05_15-29-07.jpg
ក្រៅអំពីរូបពុទ្ធបដិមា រូបទេពនានានៅក្នុងលទ្ធិព្រហ្មមញ្ញសាសនាក៏ទទួលបានប្រជាប្រិយភាពដែរ រហូតក្លាយជាគោលដៅនៃការមកគោរពបូជាពីសំណាក់ភ្ញៀវចម្រុះជាតិសាសន៍ ពិសេសបដិមាព្រះវិស្ណុ។ ពលរដ្ឋខ្មែរច្រើនមកបួងសួងសុំពរជ័យ សេចក្តីសុខចម្រុងចម្រើនពីព្រះអង្គ ពិសេសសូមឱ្យប្រទេសជាតិកម្ពុជារួចផុតពីសង្រ្គាមឈ្លានពាន ពីជំងឺផេ្សងៗ និងសម្បូរសប្បាយជានិច្ចនិរន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62B1bLpivfQYJ3i37q7-m3dGpziyL0QhFsz54qioQrDPhXx7TuIKRgULOlFbDqY2tlacIjeAN5cVoYlXR64gBV5k6MdWb7z92DfXaNWInwJT46_SESqxrvku6g32lUIGssF_hvZzKxY8rjypPsNF-W_5TRZRuqkcQBIwFaRIfint0XiqRXTg7bnxncwEK/s1280/photo_2025-08-05_15-29-08.jpg
តាមឯកសារបង្ហាញអំពីជំនឿខ្មែរមួយចំនួនបានបញ្ជាក់ថា ព្រះវិស្ណុ ឬព្រះនរាយណ៍ ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពបីអង្គនៃលទ្ធិព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា ដោយព្រះអង្គ ជាព្រះការពារលោក ជាព្រះដែលបង្កើតព្រះព្រហ្ម និងព្រះឥសូរ។ ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌ ឬហោះហើរដោយមានផ្កាឈូកទ្រព្រះបាតជើងរបស់ព្រះអង្គ ហើយអាចបែងភាគជាមានដៃ ៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrrYQzjX6aPzYEkz_GHgai40h6H9i0nTmBbI8ZZAo7quGHhqWwcLTmSS-tCkVUrsWmPvzoAePKxi0vBCKFguR8SdSbzkLDzFh9OQGy7Zp4shq4qb6-GED_pCB4sMy9s8Ay-9DcqkV43twIKzdRyAcj7Biox9wzxZgo5tfAHP6ayg6zQvJu_05itFGQCtDn/s856/photo_2025-08-05_15-29-17.jpg

ព្រះហត្ថទាំង ៨ មានកាន់សាស្ត្រាវុធដូចជា កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និងឈើច្រត់។ តាមទេវៈកថា ដោយសាទ្រង់ជាទេពរក្សាលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមការបែងភាគ ជាអាវតារទាំង១០ ដែលចែកជា ៣ទម្រង់ គឺទម្រង់ជាមនុស្ស សត្វ និងពាក់កណ្ដាលខ្លួនជាមនុស្ស ឯពាក់កណ្ដាលទៀតជាសត្វ។ ឯរូបបដិមាព្រះវិស្ណុ ឬព្រះនរាយណ៍របស់ប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ទុកថាជាបដិមាដែលធ្វើអំពីលោហៈដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅតំបន់អង្គរ គឺជាបដិមាព្រះវិស្ណុផ្ទុំដែលត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរជាតិនារាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWf-LD65j-kf21MN5YwnfVqRrUckLvWb6GDfHWAPeE1ZiDOTsoIdu3ZR8y37lwrDrwdkZITWGfZdCH43ODAPl4WBlX3Kz8FxsA2KbI63vCjvqstKVJfBO9ymc6FfX4N1kFf6VvN_ljs7LofXombnRHrRopFX39HSApDoJjZaoXpySdebzynAN6wV0LeuNJ/s1181/photo_2025-08-05_15-29-17%20(2).jpg
តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គេស(Maurice Glaize) បានរកឃើញបដិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជំហានដំបូងគេបានវាយកម្ទេចបដិមាព្រះនារាយណ៍ផ្ទុំនេះជាច្រើនបំណែក មុនយកទៅកប់ចោលក្នុងដី ជាមួយនឹងបំណែកបដិមាផ្សេងទៀត។ ទោះបែបណាក្តីរហូតបច្ចុប្បន្នមិនទាន់មានការបកស្រាយលម្អិតអំពីវិធីដែលនាំអោយខ្មែរអាចផលិតបានបដិមាព្រះវិស្ណុធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបមាសមានខ្នាតយក្សបែបនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02j4ujxn46QS4TMyMi4CTHn2K10d0yhkeMwYATFIh3VeYzUCijdVZHHoCW8rSdQIsUYU4fjkWapl8yDQHD3Bj2AC1dbESgOdxkx6_-pv089XW-SZA_RKLlPK4GqhpynE1w4kliujQTDcQl4ba5oknA-TQ-1Cx2xkp2nwqTS3lVMg1ikGXXEpTJJKCG5Vn/s1280/photo_2025-08-05_15-29-23.jpg

ប៉ុន្តែកន្លងមក រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី ធ្លាប់បានបញ្ជាក់ថា នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយអាចស្លលោហៈបានល្អដូចខ្មែរឡើយ។ ទោះបែបណាក្តី បដិមាព្រះវិស្ណុដែលយកមករក្សាទុកនារាជធានីភ្នំពេញ មានត្រឹមមួយកំណាត់ខាងលើប៉ុណ្ណោះ ដោយមានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់បដិមានេះមានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ ប្រសិនបើនៅមានរូបរាងពេញលេញបដិមាអង្គនេះអាចមានប្រវែងរហូត ៦ម៉ែត្រឯណោះ៕