Zhan Xuan តួសម្តែងក្នុងរឿង BL «Revenged Love» បានធ្វើឱ្យមានប្រធានបទក្តៅគគុកបន្ទាប់ពីតារាសម្តែងចិនរូបនេះបាននិយាយប្រាប់ហ្វេនៗរបស់ខ្លួនកុំឱ្យទៅប្រទេសថៃព្រោះទីនោះគ្រោះថ្នាក់។ យ៉ាងណាពាក្យសម្តីនេះបានធ្វើឱ្យអ្នកគាំទ្រថៃឡាំបាខឹងតារាសម្តែងរូបនេះយ៉ាងខ្លាំងរហូតដល់ក្រុមហ៊ុនគ្រប់គ្រងចេញមកបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib1dWWQ13BhIFDM5tXyL9h52tDqzRX6Ri6bI-kVnG61UBF6mqwiqSUPtbIcBv2ZGkny_oNUszAHtutIg09GwttIXIfXy0WC_1bCrEnkRRn3j0r-j-kjJxYFAlbnpHFRUy_I5k9M-tkg0GN1qpcsLrGixwCcLqQgA5TsLl080MW4hI3AVTjLndXXvmWs4rc/s1350/SnapInsta_to_518245242_18050644292621064_3074387543021011295_n.jpg

កាលពីពេលថ្មីៗនេះមានវីដេអូមួយបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីតារាសម្តែង Zhan Xuan ដែលចុងក្រោយនេះទទួលបានប្រជាប្រិយភាពក្នុងរឿង BL «Revenged Love» ខណៈតារាប្រុសរូបនេះកំពុងតែមានគម្រោងភាពយន្តបន្តទៀត។ ក្នុងវីដេអូបានបង្ហាញថាតារាប្រុសរូបនេះត្រូវបានហ្វេនៗចោមរោមជាច្រើននិងកំពុងទទួលអំណោយជាសំបុត្រពីហ្វេនៗយ៉ាងញាប់ដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uHFmrFzp_ykG4-V-D4Gdda7miWDK_nUFd6jtIN4z7kfH_ZdDwBk64XzzkvMs6PpysKO8wsRtHaBU5oD1P8sCLdmaD8vUh6id92vFIMpsLDXZ4qce6NsekLO3oYwrmXbS4QiFgCvEj04cg9pJKSsZK5ofYsizlJiyYKQHvSmRkgMe8Z_kbdMOuKRDZNnE/s1109/image_2025-08-06_16-52-57.png
ទោះយ៉ាងណា មានហ្វេនម្នាក់បាននិយាយដាក់ Zhan Xuan ថាជួបគ្នានៅប្រទេសថៃ ដោយសារតែតារាប្រុសរូបនឹងទៅចូលរួមកម្មវីធីមួយ។ ប៉ុន្តែ Zhan Xuan បានឆ្លើយតបទៅកាន់ហ្វេនរូបនោះវិញថា ទីនោះ(ប្រទេសថៃ) គ្រោះថ្នាក់ណាស់ សូមកុំទៅអី។ សម្តីរបស់តារាសម្តែងវ័យ២៨ឆ្នាំរូបនេះបានបង្កឱ្យមានភាពចម្រូងចម្រាស។ អ្នកគាំទ្រជនជាតិថៃបានប្រតិកម្មនិងខឹងសម្បារយ៉ាងខ្លាំងទៅកាន់តារាប្រុសរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBbTOIi-fMrMC6ZB5qtKlDwYrknbHhh0VQ55ki9fJvcQXcMt26K44WnhkW_OErKv85XJ6Ieb3v7g9svpn53M-8MP7rLB8J20rqu5nnphSmg0RrhDNsb0DbwtSEzVwlsCdR-_-uC1Hj07B9z7MxgCnmB4HDK1v8_1cZTkh0c0Vl0B2DXqkqAn5v-mzNWyJ_/s1621/image_2025-08-06_16-56-10%20(2).png
បន្ទាប់ពីទស្សនិកជនថៃ រិះគន់ចំពោះ Zhan Xuan ក្រុមហ៊ុនរបស់លោកបានចេញមកសូមទោសដោយបញ្ជាក់ថានេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ តារាប្រុសរូបនេះនិយាយទៅកាន់ហ្វេននារីៗកុំឱ្យទៅម្នាក់ឯងអីវាមានគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWP6mTtfDurVD5fTkfo-1XQkWNwhD_IRUM9Y5JKMBTsCqbhVnQEDf-v0hPAfMUwBmbgxrydgRQLOneJVhf_RKtOsLlcwA5snJ3ls7CA4fPyl10Biu0Cz07MSZaX5xgA-Yz5aN1YjE5RupDanw3pcrH-vJPWk7lStFkxvbDM4uKrMtPWhS8oaGpjCgXoVs9/s1387/image_2025-08-06_16-52-56.png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះមានតារាសម្តែង តារាម៉ូដែលចិន មួយចំនួនត្រូវបានចាញ់បោកគេតាមរយៈរូបភាពមកថតនៅប្រទេសថៃប៉ុន្តែត្រូវបានគេយកទៅជួរដូរនៅព្រំដែនថៃ-មីយ៉ាន់ម៉ា។ នេះអាចជាមូលហេតុដែលប្រជាជនចិននិងតារាសម្តែងចិនខ្លាចរអារពីប្រទេសថៃ៕