Lisa សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទចាប់អារម្មណ៍ច្រើនជាងគេនៅក្នុងការប្រគំតន្រ្តីនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ នាងបានជ្រើសរើសសំលៀកបំពាក់ស៊ិ.ចស៊ី បញ្ចេញខោក្នុងដែលមានលក្ខណៈស្ទើរតែដូចមនុស្សគ្មានការស្លៀកពាក់ខោក្នុង។.png)
ជាមួយនឹងទិដ្ឋភាពដ៏ទាក់ទាញ និងវត្តមាននៅលើឆាកដ៏កាចសាហាវ Lisa សមាជិកក្រុម BLACKPINK បានទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងវត្តមាននៅលើឆាកដ៏មានថាមពលរបស់នាង និងជម្រើសសំលៀកបំពាក់ដ៏ក្លាហានក្នុងអំឡុងពេលការសម្តែង។ នៅថ្ងៃទី ៥ ខែសីហា Lisa បានចែករំលែករូបថតជាច្រើនពីការប្រគំតន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ដែលការប្រគំតន្រ្តីធ្វើឡើងនៅថ្ងៃទី ២ និងទី ៣ ខែសីហា (ម៉ោងក្នុងតំបន់) នៅ Stade de France ក្នុងទីក្រុងប៉ារីស។.png)
កំឡុងពេលប្រគំតន្ត្រី DEADLINE របស់ BLACKPINK នៅទីក្រុងប៉ារីស Lisa មានការផ្លាស់ប្តូរសំលៀកបំពាក់ជាច្រើនម៉ូត។ យ៉ាងណាមិញ នាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលពេលនាងស្លៀកពាក់ក្នុងឈុតសំពត់ខ្លី និងខោក្នុងពណ៌សាច់ស្ទើរតែដូចជាគ្មានអ្វីបិទបាំង។ នៅពេល Lisa រាំធ្វើឱ្យទស្សនិកជនឃើញខោក្នុងរបស់នាងទាំងស្រុង។ 
ឈុតឆាកនេះធ្វើឱ្យអ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង។ ជាពិសេស ការសម្រេចចិត្តស្លៀកខោក្នុងស្ទើរដូចជាមិនមានអ្វីបិទបាំងរបស់នាងបានក្លាយជាប្រធានបទដែលត្រូវបានគេពិភាក្សាយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា BLACKPINK កំពុងបន្តដំណើរជុំវិញពិភពលោករបស់ពួកគេដែលកម្មវិធីសរុបមានចំនួន ៣១ Shows ក្នុងទីក្រុងចំនួន ១៦ជុំវិញពិភពលោក៕










