Home Blog Page 338

ថៅកែលក់ឡេដ៏ល្បី Love Riya ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលចាប់ខ្លួន

0

(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។ ការឃាត់ខ្លួននេះ គឺស្របពេលដែលអ្នកលក់អនឡាញរូបនេះ កំពុងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ជុំវិញការនិយាយអំពីការលក់ផលិតផលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvbfQ-GkHFBCx8IlTR-8SF_zcaJp38apZgnm3AZwO0ix3X7vV0vAgpfvX0hEdgI_H0-_dH5xgjoKYWxFkEn37qyGKf3IwB0QWNmXL0KtU4xBudsHJo827n6Yc55AZzrz-IB23Z7F26x3FCkMaYNyBowh7IK8isaDAeYOmKbD80Yt1HuOVRiNlMaB1H8QDp/s1440/516444106_753322197278615_1030316712264893682_n.jpg

ប្រតិបត្តិការចាប់ឃា.ត់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់អ្នកនាង Love Riya ផ្ទាល់ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdD5S2JcuNZT8dI2QVc-F-m0jQXcinEm2TFMohOJBLgFTAdUKoYeK0FFbREBRRbqsFDSzV6MvqAh_nIUtzBw38p34WTgDFixj3JgoE8GJKuyHKz1XOSHChrkLlY3qWUbfbPnlXuQlmiEEOH0utP8k1nT61zrg4fYkOMkdjLnA62UGdWJvHYm1T1cy3Ixkt/s2048/524363091_767849785825856_4110178828880657238_n.jpg
ក្រោយកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួនភ្លាម, ថៅកែអនឡាញ ដែលថែមទាំងមានងារជាឧកញ៉ារូបនេះក៏ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀតទៅតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkjl_Q3FMLbdMjLFSqsGyvJ3MsTx_wTiln5PvU0MenUYrzwhVh1HHPgx4gbNMbfUUGCwrV6Dn8fgHQd1G2-RlZaZOq9F7bmfi5eRKUo95RSj6wYsXK4_VclgTPwP-funt4VRUoOKxY7BZQYkhdH7RS3oJrR6KNsQXrmLGc2eoQQ5JulkQ0I6TPyFeYCh-/s1280/photo_2025-08-14_11-11-54.jpg
គួររំលឹកថា កាលពីថ្មីៗនេះ Love Riya ដែលបាននិយាយពាក់ព័ន្ធនឹងការលក់ផលិតផលថៃយ៉ាងដូច្នេះថា «ប្រសិនបើនាងអាចយកមកលក់បានគឺនៅតែយកមកលក់ ប្រសិនបើនាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញ គឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI0k_KqmZqS9sGAK7zluuINGhlIYMHUb-5LV4N_n5Rjqsu8c8mmBumpHOBrhoC-i9y8a67fsbtWCM1wEr_ZxWSwgEwT9Ccp8QJO7AJR9VBnoO311zRP_LhCpvJaFq9_6YGFdbMPrDAyZ2xciN2DKHQ6ev6QL3RfhejHOQfmzqh8qGR-I-BJXnWh3c0S8zY/s1280/photo_2025-08-14_11-11-54%20(2).jpg
ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំង ខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថានឹងលែងជួយទិញនាងតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKWvc4M8yFesijlgtZeZj8OAoK6mQlh6t-nmuJDUe9fSzOboMAtQUA4UIqBY3c9g1eOGzdaQhBmppSHVablTLpOboRP0UU5rKTpPSMaXtwJIcGwqyJGBB2txFgbOGMSSlvyukkD1EZET_hXm3hYQCn4cKzxtlgGWT7k7Nh4Edw2dgixPL1nlrKfbLi4fOF/s1081/photo_2025-08-14_11-11-53.jpg

ជាមួយនឹងការឃាត់ខ្លួនអ្នកនាង Love Riya អ្នកលេងបណ្ដាញសង្គមជាច្រើនដែលកំពុងតែមានការឃ្នើសចិត្តនឹងអ្នកឡេដ៏ល្បីរូបនេះ បានបង្ហាញនូវក្ដីសាទរ និងពេញចិត្តជាមួយនឹងចំណាត់ការរបស់នរគរបាលជាខ្លាំង ព្រោះពួកគេយល់ថា កន្លងមកបុគ្គលរូបនេះតែងបង្ហាញពីសកម្មភាព Drama បំពុលសង្គម និងនិយាយស្ដីមិនសមរម្យ នាំមកតែរឿងអាស្រូវខូចឈ្មោះ មិនស័ក្តិសមនឹងគោរមងារជាឧកញ៉ាទាល់តែសោះ៕

កងទ័ពថៃច្រានចោលព័ត៌មានឈ្លានពានកម្ពុជាជាថ្មី និងថាខ្លួនគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់យ៉ាងម៉ឺងម៉ាត់

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានច្រានចោលព័ត៌មានឈ្លានពានកម្ពុជាជាថ្មី នៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា គឺកងទ័ពថៃគ្មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានតាមព្រំដែន ឬបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដូចការចុះផ្សាយរបស់សារព័ត៌មានទេ ។ កងទ័ពថៃគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់យ៉ាងម៉ឺងម៉ាត់ និងសូមឱ្យពលរដ្ឋជឿជាក់លើព័ត៌មានពីប្រភពអាចទុកចិត្តបាន ។

កាលពីថ្ងៃទី១៣ ខែសីហា នៅទីបញ្ជាការកងទ័ពជើងគោក លោក រិតឆា សុខស៊ុវ៉ាន់ណុន អ្នកនាំពាក្យរងកងទ័ពជើងគោកបានលើកឡើងពីព័ត៌មានផ្សព្វផ្សាយថា កងទ័ពថៃត្រៀមបើកការឈ្លានពានវាយប្រហារកម្ពុជាជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ក្រោយពីកងទ័ពថៃបញ្ជាឱ្យបិទសាលារៀននៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ។

កងទ័ពថៃបានត្រួតពិនិត្យរួចហើយ គឺគ្មានការជម្លៀស ឬបិទសាលារៀននៅឃុំដានទេ សាលារៀននៅតែបើកទ្វារបង្រៀនសិស្សតាមធម្មតា ខណៈសាលារៀនមួយចំនួនទៀតនៅឃុំនេះ គ្រាន់តែពន្យារពេលបង្រៀនសិស្សក្នុងថ្នាក់មួយរយៈសិន ។ កងទ័ពថៃសូមបញ្ជាក់ថា នៅតែគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) យ៉ាងម៉ឺងម៉ាត់ និងសូមពលរដ្ឋជឿជាក់ព័ត៌មានពីប្រភពអាចទុកចិត្តបាន ។

ដោយឡែក នៅថ្ងៃ១៣ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានលើកឡើងពីព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា «កងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាបន្ទាន់ ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញ» ដោយលោកថា ព័ត៌មាននេះក្លែងក្លាយ ពីព្រោះបច្ចុប្បន្ន ស្ថានការណ៍នៅខេត្តព្រំដែនចំនួន៧ ជាប់កម្ពុជាធូរស្រាលហើយ ។

មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃបានស៊ើបអង្កេតការពិតជាមួយកងទ័ពភូមិភាគ២ ឃើញថា កងទ័ពថៃពុំបានប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានទេ ។ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ធម្មតា គ្រាន់តែកងទ័ពថៃត្រៀមខ្លួន និងតាមដានស្ថានការណ៍យ៉ាងដិតដល់ គឺគ្មានការប៉ះទង្គិច ឬធ្វើសង្គ្រាមឡើយ ។

រដ្ឋាភិបាលថៃសូមឱ្យពលរដ្ឋកុំជឿព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬចែកចាយបន្ត ពលរដ្ឋគួរតែតាមដានព័ត៌មានពីស្ថាប័នរដ្ឋាភិបាល ឬសារព័ត៌មានផ្លូវការប៉ុណ្ណោះ ។ រដ្ឋាភិបាល និងកងទ័ពផ្តោតសំខាន់បំផុតលើសន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋគ្រប់រូបនៅព្រំដែន ។

ចំណែកកម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងកងទ័ពរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។

កម្ពុជាសូមអំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរបានឯកភាពគ្នា រួមទាំងការ ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ ៕

តារាចម្រៀង អ៊ាម វន្នី លើកឡើងពីចំណុចខ្វះខាតមួយចំនួនស្របពេលពលរដ្ឋខ្មែរពហិកាផលិតផលថៃ

0

តារាចម្រៀង អ៊ាម វន្នី បានលើកឡើងពីចំណុចខ្វះខាតមួយចំនួនដូចជាមិនសូវមានទំនិញខ្មែរលក់រាយនៅលើទីផ្សារ ប៉ុន្តែកន្លែងណាមានលក់របស់ខ្មែរដូចជាគ្រឿងទេសជាដើមមានតម្លៃថ្លៃ។ ក្នុងនោះលោកចង់ឱ្យហ្គារ៉ាស់សាំងខ្មែរមួយចំនួនកែសម្រួលបន្ទប់ទឹកឱ្យមានអនាម័យ លក់គ្រប់លីត្រឱ្យអតិថិជន ហើយការធ្វើពហិកាទំនិញថៃត្រូវរួមគ្នាជាធ្លុងមួយតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLUpUXjtiIQ78N3OIjLM1kiA2KKm8BzRbkLOHMDvv-7t1rsWijxNUBbEQh1z6WPlP5Nqul0VeVr5Hgl76Oq8QNrfC2hWMAq4qoWXxaks3AsavyGLZszAYSUXfHpN7Fo9feE3upN3s05DZUIp0uwjm2dYY5-0i4sl4yP2UFec7rtmU7m0p-664zHQjp__ef/s2048/image_2025-08-13_13-54-39%20(2).png
នៅថ្ងៃទី១៣ សីហា នេះតារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលលោកលើកឡើងចំនួន៤ចំណុចដែលប្រជាជនខ្មែរព្យាយាមពហិកាទំនិញថៃ។ លោកបានលើកឡើងថា អ្នកលក់មិនសូវមានទំនិញខ្មែរលក់ទេ តាមផ្សាលក់រាយភាគច្រើន កន្លែងណាមានលក់មិនថាបន្លែត្រីសាច់ គ្រឿងទេសភាគច្រើនគឺតម្លៃថ្លៃ ហើយចំណុចលោកបានសង្កតធ្ងន់ថាជាតិនិយមឬជាតិយំ។ ចំណុចមួយទៀត លោកបានលើកឡើងថា ទំនិញថៃហូរចូលតាមច្រកឡាវធម្មតា ព្រោះទំនិញហាមឃាត់មានត្រឹមតែ បន្លែត្រីសាច់ ប្រេងសាំង (ទំនិញផ្សេងរាប់ម៉ឺនមុខគឺចូលធម្មតា) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0QLdfx-yXsmJ4zf5A5HcJ1zQUpJZTee1-O8eofi-ksan-xVCWqKxk3CtbESZal7BT554k8vprb0PAvHYJ-KpoptdfnxsHlPue8-MW6_ZAN20kLp8JOdwyraZdDjlIb_tbRuPkW610FEuSzeiGmHfOjDB4JFEiVaGsT6MK6gk1cJM2_ytGvW1A64rfrdq/s2048/image_2025-08-13_13-54-38.png
តារាចម្រៀងរូបនេះបានលើកឡើងពីចំណុចទី៣ ដែលប្រជាជនចង់ជួយគាំទ្រហ្គារាស់សាំងខ្មែរណាស់ តែភាគច្រើនហ្គារាស់សាំងខ្មែរ លក់តែសាំង (គ្មានបន្ទប់ទឹកសាធារណៈ បើមាន ក៏មិនសូវមានអនាម័យ ភាគច្រើន និងគ្មានទំនិញផ្សេងលក់ ពេលខ្លះ សាំងខ្វះគុណភាព និង ខ្វះលីត្រក៏មាន បទពិសោធន៍ផ្ទាល់ខ្លួន តែហ្គារាស់មួយចំនួនគឺចាប់ផ្តើមកែប្រែធ្វើបានល្អហើយ សូមបន្តកែប្រែទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYXdMzgTPOus3MNOlqmlW1Dh8YO1u-SB_uEEJknHCp0PfWn6R-eynuWGP0QlNjLH6uQMJA3Zmaq4kJ38uhFy5OARH7tAYFc6mL1HVRLfP09jUqxalTNBjlMUPFNy2utw1QF4k8v5IsbbH9etFdZZtHJed_d14EPpBfdyY7aui3QVlq0HsOLCz3kADJa4b5/s1080/image_2025-08-13_13-54-36.png

ចំណុចទី៤ លោក អ៊ាម វន្នី ថាការធ្វើពហិការទំនិញថៃ អាចធ្វើទៅបានលុះត្រាតែ ធ្វើតាំងពី ថ្នាក់ជាតិ រហូតដល់ប្រជាជនធម្មតារួមគ្នាជាធ្លុងមួយទើបអាចបានលទ្ធផល។ លោកបានលើកឡើងទៀតថា «សូមជូនពរប្រជាជនកម្ពុជា ចៀសផុតពីការទិញគ្រាប់កាំភ្លើងដោយប្រយោល តាមរយៈការគាំទ្រទំនិញថៃគ្រប់ប្រភេទ ។ សូមព្រលឹងដូនតាខ្មែរចូលសណ្ឋិតក្នុងចិត្តអ្នកលក់រាយគ្រប់ប្រភេទ កុំលក់កោរខ្មែរគ្នាឯងក្នុងគ្រានេះ»៕

ក្រសួងការពារជាតិថៃសុំចិត្តមេទ័ពភូមិភាគ២ ឲ្យឈប់សុំជំនួយពីពលរដ្ឋនាំបាក់មុខរដ្ឋាភិបាល

0

បំបាក់មុខគ្នាឯងច្បាស់ណាស់! ក្រសួងការពារជាតិថៃរងចោ.ទប្រកាន់ពីប្រជាជនខ្លួនថា គ្មានថវិការគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកងទ័ព ក្រោយសុខៗមេទ័ពភូមិភាគ2 ប្រកាសសុំជំនួយពីសប្បុរសជនដើម្បីទិញបន្លាលួសបន្ថែម។ ក្រោយកើតមានបញ្ហានេះ ក្រសួងការពារជាតិថៃបានស្នើឲ្យមេទ័ពភូមិភាគ2 បញ្ឈប់ការរៃអង្គាសនេះ ដោយជំរុញឲ្យមេទ័ពរូបនេះងាកមកចរចាជាមួយថ្នាក់លើជាមុនប្រសិនបើត្រូវការអ្វីមួយ។ នេះបើយោងតាមសារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ថៃ៖ នៅថ្ងៃទី13 ខែសីហា មេបញ្ជាការភូមិភាគ2ថៃ លោក ប៊ុនសុីន ផាតក្លាង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុក សុំការរៃអង្គាសប្រាក់ពីសាធារណជនក្នុងការទិញបន្លាលួសយកមកពង្រាយបន្ថែម ក្រោមហេតុផលថា ដើម្បីការពារកុំឲ្យទាហានខ្មែរលូនចូលទៅដាក់គ្រាប់មីននៅក្នុងទឹកដីថៃ។ ការបង្ហោះនេះ បានជំរុញឲ្យមានមតិរិះគ.ន់រដ្ឋាភិបាលថៃជាខ្លាំង ដោយពលរដ្ឋថៃភាគច្រើនចោ.ទសួរថា ហេតុអ្វីកងទ័ពត្រូវរៃអង្គាសប្រាក់ដូច្នេះ? តើក្រសួងការពារជាតិថៃគ្មានថវិការសម្រាប់ផ្គត់ផ្គង់លើរឿងទាំងនេះទេមែនទេ? ចុះប្រាក់ដែលតែងយកពីពលរដ្ឋថ្លៃបង់ពន្ធនោះទៅណាអស់ហើយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់ពីការបង្ហោះនោះ នាយប់ថ្ងៃដដែល ក្រសួងការពារជាតិថៃបានចេញមកច្រានចោលទាំងស្រុងចំពោះការអះអាងថាខ្វះខាតថវិកា ដោយលោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទី សូមអង្វរលោក ប៊ុនស៊ីង ផាតក្លាង ដែលជាមេភូមិភាគ2 កុំបន្តសុំជំនួយពីពលរដ្ឋបន្តទៀតអី និងជំរុញឲ្យលោក ប៊ុនសុី ដាក់សំណើរមកកាន់ថ្នាក់លើបាន។ លោកថារដ្ឋាភិបាលមិនខ្វះថវិការសម្រាប់ទ័ពនោះទេ ប្រសិនបើតំបន់កងទ័ពភាគ2 ត្រូវការឧបករណ៍ផ្សេងៗ គួរតែជូនដំណឹងទៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA) និងអគ្គមេបញ្ជាការកងទ័ព ដូច្នេះរដ្ឋាភិបាលអាចបែងចែកថវិកាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយខ្លាចថាប្រជាជននឹងធ្វើការរិះគន់សារជាថ្មីជុំវិញការប្រតិបត្តិការងារមិនសុីចង្វាក់គ្នារវាងកងទ័ព និងក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានបកស្រាយថា៖ ការអំពាវនាវរបស់កងទ័ពភូមិភាគ2 គ្រាន់តែជាវិធានការបណ្តោះអាសន្ន ដើម្បីដោះស្រាយតម្រូវការការបន្ទាន់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ប៉ុន្តែដំណើរការស្នើដកយកមកប្រើប្រាស់គឺអាចនឹងត្រូវការពេលវេលាមួយចំនួន ដូច្នេះទើបខាងកងទ័ពប្រកាសស្នើសុំជំនួយពីប្រជាជនបែបនេះដើម្បីភាពឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ជាមួយនឹងបញ្ហាខាងលើនេះ វាបានបង្ហាញថា រវាងកងទ័ពនិងរដ្ឋាភិបាលថៃគឺតែងមានការខ្វែងគំនិតគ្នាជានិច្ច។ តួយ៉ាងដូចជាការប្រកាសរបស់មេទ័ពភូមិភាគ2 ក្នុងការស្នើសុំជំនួយពីពលរដ្ឋដោយផ្ទាល់ ដោយមិនបានដាក់សំណើរនេះមកខាងថ្នាក់លើជាមុនសិននោះ បានបញ្ជាក់យ៉ាងច្បាស់ថា មេទ័ពរូបនេះមានគំនិតមិនចង់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់ខ្លួន ដែលជាងនេះទៅទៀត វាហាក់ជាចេតនាចង់បានមុខមាត់តែឯង ដូចការប្រកាសកាលពីថ្មីៗនេះថា នឹងវា.យយកប្រាសាទតាក្របីឲ្យបានមុនពេលចូលនិវត្តន៍ដូច្នេះដែរ៕

ក្រុមហ៊ុន ខារ៉ាបាវ នៅថៃប្រាប់អាជីវករកុំឲ្យបារម្ភ ព្រោះពលរដ្ឋខ្មែរនឹងងាកមកគាំទ្រផលិតផលថៃដូចមុនវិញ

0

ថៃ៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន ខារ៉ាវាវ គ្រុប បាននិយាយថា បើទោះជាបច្ចុប្បន្នម៉ាកយីហោថៃ និងផលិតថៃនៅកម្ពុជាកំពុងត្រូវបានពហិការឈប់ប្រើប្រាស់ដោយពលរដ្ឋកម្ពុជាក៏ដោយ ប៉ុន្តែស្ថានភាពនេះមិនគួរឲ្យបារម្ភពេកទេ ព្រោះនៅរយៈពេលខ្លីខាងមុខប្រជាជនកម្ពុជានឹងបានរំសាយចិត្តចឹងស្អប់ហើយងាកមកប្រើប្រាស់ផលិតផលថៃដូចមុនវិញហើយ ព្រោះកម្ពុជាមានមនោសញ្ចេតនាជាមួយសម្ភារៈប្រើប្រាស់ថៃណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMNC6bGOOgpV5qD1mb_5TPxLIzgFELrkwFprRuoCLLpXSUyo1Ns3teKmyeccQFSRGoU5Rsc7z16SDGyphsV9YQW26pHwXAcCZmru9HC5YxGnDvAeJZSoDWUczUaTOTVjTdjmEDn9rLZiR8iICIoItuVRCP_vw3jnkB9DUIcq_28Ki3vpkn2dRqIo5pZZjq/s1500/wmremove-transformed.jpeg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី12 ខែសីហា បានឲ្យដឹងថា ផលប៉ះពាល់លើអាជីវកម្មថៃកាន់តែទូលំទូលាយ ដោយម៉ាកយីហោថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាបានផ្អាកទំនាក់ទំនងទីផ្សារ ហើយក្រុមហ៊ុនខ្លះ គ្រោងនឹងពន្យារពេលការបើកដំណើរការរបស់ពួកគេរហូតដល់លក្ខខណ្ឌមានស្ថេរភាពឡើងវិញ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSslLswT_BF9ijFcOr33mDxeprjtIU9bCL35lQZqF1TPEB6zC_LX3gJ_rTBoF9AomdZ9CTndDdeLbaKKCfpuAMPS5fZwf7qcAtr473JeBi-FXmvJuUUropujnujERaKPvB3n5J3z0qRbV_WzFsxDUHOEXdtpwXtB-DyvGwVxCfHEhSyE5A053jdDXjvsOE/s1984/image_2025-08-14_09-40-46.png

    លោក Romtham Sathientham នាយកគ្រប់គ្រងក្រុមហ៊ុន Carabao Group Plc បាននិយាយថា ការបិទព្រំដែនកម្ពុជា-ថៃ កាលពីខែមិថុនាកន្លងទៅ បានប៉ះពាល់ដោយផ្ទាល់ដល់ការនាំចេញភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន។ លោកថា “យើងមិនអាចដឹកជញ្ជូនទំនិញតាមផ្លូវគោកក្នុងរយៈពេលពីប្រាំពីរទៅប្រាំបីថ្ងៃ ដូច្នេះយើងត្រូវប្តូរទៅការដឹកជញ្ជូនតាមសមុទ្រ ដែលពន្យារពេលការដឹកជញ្ជូន និងប៉ះពាល់ដល់ការលក់នៅត្រីមាសទីពីរ”។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybPILZcdlR7kYBHF3fm6TV3OT92DogrKAkvjKsQ1uCTCgmiE5X8-PR6j3tG1zxPg1q6YGUedg5ntfGuhOuCXWrrmV2IgQdcYSsBp21KeAM1iLJtOjR_2MJjCclnRHl003REFUUmiz1-48FmfFuhXefW4haKsYRnR_iG1EyDamrWyaHZmHU_Kt_oMm7Ada/s1500/wmremove-transformed%20(1).jpeg
    លោក Romtham បានបន្តទៀតថា៖ ការកើនឡើងនៃជម្លោះកម្ពុជា-ថៃ បានបង្ខំឱ្យយីហោថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានអនុវត្តវិធានការបណ្តោះអាសន្នមួយ ដោយផ្អាកសកម្មភាពធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដើម្បីកាត់បន្ថយកំហឹង និងការស្អ.ប់មកលើផលិតផលរបស់ពួកគេ។ ប៉ុន្តែ លោក Romtham បានគូសបញ្ជាក់ថា៖ យ៉ាងណាផលិតផលភេសជ្ជៈរបស់ក្រុម ខារ៉ាបាវ នៅតែមានទីផ្សារខ្លាំង ហើយការផ្គត់ផ្គង់នៅតែមិនគ្រប់គ្រាន់ ព្រោះផលិតផលថៃតែងរក្សាបាននូវភាពទាក់ទាញ និង គុណភាព សម្រាប់អ្នកប្រើប្រាស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfiXxzHJjc6L-QwA3bpwWrdB6nUwaZ68WzI9oJKjQnwQVzdVIIH7V0eRZt7qxo2AGe2rpm5ClcCQR6dDw2zxU9k7DFiNsFNHbpKyl3Jz51YpRPEmv29fZzLVibCO2JfWu0_MErWNcWHPXFfP_hFfEPVZffDhnBNghOlsqleV5jeUGE_O9GmYnxIEcDSQmF/s1024/image_2025-08-14_09-40-48.png

    នាយកគ្រប់គ្រងក្រុមហ៊ុនមួយនេះ បាននិយាយដោយភាពជឿជាក់ថា៖ «សរុបមក ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនពិតមែននៅពេលនេះ ប៉ុន្តែយើងជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី 6 ទៅ 12 ខែខាងមុខ យើងសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីវិញ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់។» ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុន ខារ៉ាបាវ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការពិភាក្សាផ្នែកសេដ្ឋកិច្ចទីផ្សារពាណិជ្ជកម្មរបស់ថៃនៅកម្ពុជា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2jya5xkVRp15et-CpRbxpDEsZUhDeUsb7EvKTWIgQrw1gx6hte1TnHXYoL7l6KKx3VoeYBIG_YKzgXOR83Xg0uki-HYOV3ym6p4axMZGSyDejufeGLzReI-5njUeoiWL2kiVDWmwb48aVHw1mf56tHFgiZVuOB0UW056lCR8MPcnzvDC9uuDvlK__zyJN/s696/image_2025-08-14_09-40-48%20(3).png
    យ៉ាងណាងាកមកខាងកម្ពុជាវិញ ចាប់តាំងពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានលេចឡើងម្ដងទៀតនៅក្នុងឆ្នាំ2025នេះ យុវជនខ្មែរ រួមទាំងបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមជាច្រើន បាននាំគ្នាបង្ហាញពីការប្ដេជ្ញាចិត្ត ពហិការឈប់ប្រើប្រាស់ផលិតផលថៃ រួមទាំងការឈប់គាំទ្រសិល្បៈថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPp2KGllZr7oLaz_X4OlPEs613g5-4aZzwwLiM6x2XE9S2RBBXzj7kDjnNKdgrLeMdgWAB4mgYPiYf28Qvt6O7AJPpOB6NM7zcp6vYbGyaFeuRq5wVkM1X2KSK_Am0ZASuEjz7Xpe-lUjSNsf5QRShZMfVohtS6I3lbxnKmfMMOC0Rh-Jz0W1tEAJjc-w7/s780/image_2025-08-14_09-40-48%20(2).png

    គួរបញ្ជាក់ថា កន្លងមកមានការចុះផ្សាយព្រោងព្រាត ពីក្រុមហ៊ុនធំៗមួយចំនួនដែលទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ប៉ុន្តែបានផ្ដល់ប្រាក់ឧបត្ថមគាំទ្រដល់យោធាថៃ ក្នុងការទិញសព្វាវុ.ធទំនើបៗមកវា.យប្រហារធ្វើបាប សម្លាប់ទាហាន និងជីវិតជនសុីវិលខ្មែរយ៉ាងព្រៃផ្សៃបំផុត។ ដូច្នេះកូនខ្មែរគ្រប់រូបគួរចងចាំនូវភាពឈឺចាប់នេះ កុំឆាប់ភ្លេចនូវអ្វីដែលថៃធ្លាប់បានធ្វើកន្លងមក ហើយងាកទៅគាំទ្រពួកគេដូចមុនទៀតឲ្យសោះ៕

Zhang Linghe ត្រូវលុបចោលកម្មវិធីភ្លាមៗដោយសារតែអ្នកគាំទ្រចូលរួមច្រើនលើសលប់

0

តារាសម្តែង Zhang Linghe ត្រូវលុបចោលព្រឹត្តិការណ៍មួយភ្លាមៗនៅក្នុងផ្សារទំនើបដោយសារតែចំនួនអ្នកចូលរួមលើសពីសមត្ថភាពសុវត្ថិភាព។ លើសពីនេះក៏មានអ្នកប្រកែកចំពោះមុខតំណែងរបស់លោកដែលលេចមុខក្នុងផ្ទាំងរូបភាពភាពយន្តជាមួយតារាសម្តែង Tian Xi Wei ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzd_JjQwmpzoGOzhN7NoOSKuNNO2pJ3KEwujWMXVq1oPPF9kprpzDyVb7XnLTZ6IDpYMmsA2RCTiLP4ZRIp_hZcl9W-bMEsY3AwYz5XLhMYN0Rodu6YUIB-E_4lFyOc0dkLoe8iUGL8-1xUWG6oDzZWDeYqKELJjN58UiMP5v7TLT7UEJfmQZNApm2jzf/s1280/image_2025-08-12_10-52-02.png

ចាប់តាំងពីយប់មុនមកដល់ថ្ងៃកម្មវិធី អ្នកគាំទ្រមួយចំនួនធំបានប្រមូលផ្តុំគ្នាតម្រង់ជួររង់ចាំព្រឹត្តិការណ៍នេះ បើទោះបីជាអាកាសធាតុក្តៅឡើងដល់ ៣៧°C ក៏ដោយ។ សីតុណ្ហភាពខ្ពស់ និងការញុះញង់ និងការប្រយុទ្ធគ្នាបានបង្កើនហានិភ័យ ដោយបង្ខំឱ្យអ្នករៀបចំ និងយីហោធ្វើការសម្រេចចិត្តលុបចោលដើម្បីធានាសុវត្ថិភាព។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលដែលអ្នកគាំទ្រផ្កាប់មុខម្នាក់បានបញ្ចេញព័ត៌មានអំពីសណ្ឋាគារដែល Zhang Linghe ស្នាក់នៅ។ ភ្លាមៗនោះ ទីតាំងត្រូវបានមហាជនចោមរោមមើល បង្ខំឱ្យតារាសម្ដែង និងក្រុមការងារប្ដូរសណ្ឋាគារ៥ដងក្នុងពេលយប់ ដើម្បីធានាសុវត្ថិភាព។ ជនជ្រុលនិយមម្នាក់ថែមទាំងព្យាយាមចូលទៅក្នុងតំបន់ព្រឹត្តិការណ៍នោះ ត្រូវបានរារាំងដោយសន្តិសុខ និងបានដកចេញ បង្កឱ្យមានភាពច្របូកច្របល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigeATYF0-5tRfEaToqT4kbXBPa_S3c9KHBVf_Tm-5mUilxiWgZlJZ3ZtIxDfbJ5GG_nf0PF4bjYVyplQeTqCgSAaGVHxbKz7t3xmfXyM8BbekmXZHN5Y-LKvv2WxBouDL3YUAmNTb881Vc2vJYGr0uk4GBcEKLSSADrnjRV1a-drukYhbg5fm4TYCrJJIe/s1280/image_2025-08-12_10-52-03%20(2).png

ទោះបីជាព្រឹត្តិការណ៍នេះមិនអាចដំណើរការទៅមុខដូចការគ្រោងទុកក៏ដោយ Zhang Linghe បានរក្សាអាកប្បកិរិយាស្ងប់ស្ងាត់។ លោកបានបង្ហោះសារដើម្បីធានាដល់អ្នកគាំទ្រថា៖ «អរគុណចំពោះការខិតខំរបស់អ្នក សុវត្ថិភាពជាមុនសិន ជួបគ្នាពេលក្រោយ»។ ពេលលោកចេញពីផ្សារលោកបានក្រើនរំឭកអ្នកគាំទ្រឱ្យ រក្សាសុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIKVjm9YG3GmWw3TC3boi109_hOtUNBIgod2g0eWU1YmSTzvkD1aq7Y4Ceh_0HN21SG9_j1M-IPCtVaT2kNa3O-cGRtrRktCR9dKfngQ1MRfgAqPH02D0uL1XIyMMYxNgGHrwPfdV8RCGtw9Z1MYGYvf4fAPib39A6j6GAL0pG5Kvn3U5jmTISTfJv01Xf/s1440/image_2025-08-12_10-52-03.png

បន្ថែមពីលើសំឡេងរំខាននៅក្នុងព្រឹត្តិការណ៍នោះ Zhang Linghe ក៏បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅពេលដែលអ្នកគាំទ្ររបស់លោកបាននិយាយអំពីបញ្ហានៃ «ការបញ្ជាទិញ» នៅក្នុងផ្ទាំងរូបភាពថ្មីនៃខ្សែភាពយន្ត «Zhu Yu» ដែលចេញផ្សាយដោយ iQiyi ។ នៅក្នុងការបោះពុម្ពផ្សាយពាណិជ្ជកម្ម ឈ្មោះរបស់តារាសម្ដែង Tian Xi Wei ត្រូវបានដាក់មុនគេ ដោយមានចំណងជើងថា «គ្មានការបញ្ជាទិញ»។ អ្នកគាំទ្ររបស់ Zhang Linghe ដែលដើរតួជាតួឯកប្រុស ជឿថានេះជាទង្វើនៃ «ការផ្លាស់ប្តូរគំនិត» ដោយបំពានលើគោលការណ៍នៃការរៀបចំឈ្មោះរបស់តួសម្តែងតាមតួនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDZyoKbcM4c_fMobg3q2Eszm_oXK5wzLQltiqeJRvv0wXpZHKNqV7H7rlP-hd2yr_1VlqJWFspTENSlOV0ux8QALCZoElZplJlI4fDnyJUg3d9HsebkLIh-_ki3KFNV_nsi6P48atuFaMydp7C1spYCEJjD8ldq7ZlsGcBvnQsNU14eyKVSt9eOrhPpsiQ/s1620/image_2025-08-12_10-52-04%20(2).png

អ្នកគាំទ្របានស្នើឱ្យក្រុមអ្នកផលិតភាពយន្តកែសម្រួល និងដាក់ឈ្មោះ Zhang Linghe នៅទីតាំងខាងលើខាងឆ្វេង ជាតួឯកប្រុសដោយនិយាយថា លំដាប់នៃតួអង្គគួរតែត្រូវបានគោរព ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពនៅក្នុងឧស្សាហកម្មនេះ។ បច្ចុប្បន្ននេះ ភាគីរបស់ Zhang Linghe មិនទាន់ធ្វើសេចក្តីប្រកាសជាផ្លូវការអំពីឧប្បត្តិហេតុទាំងពីរនេះទេ ប៉ុន្តែការវិវត្តន៍ទាំងនេះបានធ្វើឱ្យតារាសម្ដែងរូបនេះប្រឈមនឹងវិបត្តិប្រព័ន្ធផ្សព្វផ្សាយជាច្រើនថ្ងៃ៕

នេះអាចជាមូលហេតុដែល Yang Yang កម្របង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេល២ឆ្នាំ មកនេះ

0

ថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yang Yang បានចែករំលែកជាលើកដំបូងអំពីមូលហេតុដែលលោកកម្របង្ហាញមុខជាសាធារណៈក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។តារាសម្ដែងរូបនេះបាននិយាយថា៖ «រយៈពេលពីរឆ្នាំមកនេះ ខ្ញុំកម្របានបង្ហាញមុខជាសាធារណៈណាស់ព្រោះជាតួដែលខ្ញុំសម្ដែង… ប្រហែលជាពេលនោះ ឥទ្ធិពលនៃតួនាទីនេះមិនសូវល្អទេ។ ខ្ញុំក៏មានអារម្មណ៍ថាទស្សនិកជនមិនចូលចិត្តខ្ញុំខ្លាំងដែរ។ ដូច្នេះខ្ញុំជ្រើសរើសជួបមនុស្សតិច។ បន្ទាប់មកក្នុងនាមជាតារាសម្ដែង ខ្ញុំគិតថាខ្ញុំត្រូវតែព្យាយាមផ្ដោតលើតួសម្ដែងព្យាយាមនិងរីករាយនឹងតួនាទីបន្ទាប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEPi1UOjCW-oKbZSmC4Lh68w-8GmNoHLLpm6kpR8WyXSBuLNKy7VMctK_mFZyYoy7kebQ3XstEo8IkgyRY-PavS46x50BqsYLq3gCxWqsF-w26_fAaWM7roT3dloyt9mdvNUEWV7PIpA-tfSa9ffQ31ecXPj8KpYEcYdd1g5BEFfA7DDdBbkLt6mLVoFNA/s1280/image_2025-08-13_13-14-31.png
Yang Yang មិនបាននិយាយចំៗពីឈ្មោះតួអង្គ «ទស្សនិកជនមិនចូលចិត្ត» នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនិយមលេងអ៊ីនធឺណិតទាំងអស់យល់ថា Yang Yang ចង់លើកឡើងពីតួនាទីរបស់លោកកាលពីឆ្នាំ២០២៣កន្លងមកនេះ។ ក្នុងអំឡុងពេលសម្ភាសន៍ Yang Yang ស្ទាក់ស្ទើរក្នុងការនិយាយអំពីតួនាទីនេះ។ ប៉ុន្តែទីបំផុតលោកបានសម្រេចចិត្តនិយាយដោយប្រកាសថាលោកនឹង ប្រឈមមុខនឹងការរិះគន់ពីមុនដោយក្លាហាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-nutur2JSrkoGhrjGQhBlF5hc-JwGlyUXn4uSdElakj_0oWSxD5JdSTM91kea972Hd2wAERd4S6DGOVi897-veFyUqX06NT2_4bq03tTKAwMO5-OlvObEvTtCU8Hn-1wlw0OCNTzhnFaIMubMHgBuNpM9_X1FXCCdhRTuNkHU6zLk3m6Q5_NQUWcA3SD/s1350/image_2025-08-13_14-27-19%20(3).png
ក្នុងឆ្នាំ ២០២៣ រឿងភាគទូរទស្សន៍ «Fireworks of My Heart » ដែលសម្តែងដោយ Yang Yang និង Wang Churan បានជួបប្រទះនឹងការធ្វើពហិការយ៉ាងខ្លាំងក្លា។ ការងារនេះត្រូវបានគេវាយតម្លៃទាបជាងមធ្យមជាមួយនឹងការរិះគន់រាប់មិនអស់។ ខ្សែភាពយន្តនេះបានបង្កឱ្យមានភាពចម្រូងចម្រាសដោយសារតែកំហុសនៅក្នុងស្គ្រីបជាពិសេសស៊េរីនៃព័ត៌មានលម្អិតដែលត្រូវបានគេនិយាយថាមើលងាយវិជ្ជាជីវៈរបស់អ្នកពន្លត់អគ្គីភ័យនិងវេជ្ជបណ្ឌិត។ បន្ទាប់ពីរឿងនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដែលលោកមិនបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាមួយរឿងថ្មី ហើយកម្របានចូលរួមក្នុងកម្មវិធីកម្សាន្តធំៗណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRhiRVdLAhQSlWaccgDETwTTdtkH3yMy_skWIl-n5NQ7yd38bJaL0ME5vl3m3bVPQNzAfQbzp9qtPRD-_77MZkpF7uNw20vVwCbVUthfnXQUWvtGkZnvrMSEVfteK9u9WnYN2r2ayq0Q5LoGB1qPUVN8J4Qo-CuPoTsPim-RqCyYaMfzebLSwfEDLC_Tm/s873/image_2025-08-13_13-14-32.png

ចាប់តាំងពីដើមឆ្នាំ ២០២៥ មក Yang Yang បានចាប់ផ្តើមរៀបចំឡើងវិញដើម្បីផ្សព្វផ្សាយគម្រោងរបស់ខ្លួនឡើងវិញ។ ថ្មីៗនេះខ្សែភាពយន្ត «The Immortal Ascension» បានចាក់ផ្សាយ និងបានទាក់ទាញការចាប់អារម្មណ៍។ ទោះបីជាការងារនេះមិនទាន់ផ្ទុះដូចការរំពឹងទុកក៏ដោយ ប៉ុន្តែវាបានកត់ត្រានូវសមិទ្ធិផលមួយចំនួន ដែលអាចជួយ សង្គ្រោះ រូបភាពរបស់ Yang Yang ក្រោយវិបត្តិ។ ក្រុមផលិតកម្មបានសរសើរការយកចិត្តទុកដាក់របស់ Yang Yang ក្នុងការសម្តែងនេះ។ តារាសម្ដែងរូបនេះបានសម្ដែងឈុតឆាកសម្ដែងជាច្រើន កត្តានេះហើយនាំឱ្យលោកមានរបួសធ្ងន់ធ្ងរដល់ជើង The Immortal Ascension និងត្រគាក ដែលត្រូវវះកាត់ក្រោយពេលថតចប់៕

Huang Zitao គ្រោងរៀបចំពិធីមង្គលជាមួយ Xu Yiyang នៅខែតុលា

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Sina Entertainment នៅថ្ងៃទី ១១ ខែសីហា Huang Zitao អតីតសមាជិក EXO បានបង្ហាញក្នុងអំឡុងពេលថតកម្មវិធីថ្មីៗថាលោកនិង Xu Yiyang ជាភរិយានឹងរៀបចំពិធីមង្គលការពួកគេនៅក្នុងខែតុលា ឆ្នាំ២០២៥នេះ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWVZqmQK3oEZi3j8JvZRVE8yLr65RRHlAPL4WWTJ8-6cG3BpJUxBtCZxl6gZJwVi541140mxviVtSVMqEI5hWCfWw7aTl2LBmtyM5ohFSIVq30PCU7_yjRqkC8ETjDrFBrzP0uZkgsv29saNjN3tVF0effPoDHSzlEy3wQY6PjjxMtPckd7OR_9RO9FazK/s2048/image_2025-08-12_10-55-34%20(2).png
ស្នេហ៍មួយគូនេះបាននិងកំពុងរៀបចំសម្រាប់អ្វីដែលត្រូវបានពណ៌នាថាជា «អាពាហ៍ពិពាហ៍ប្រចាំសតវត្សន៍» អស់រយៈពេលប្រាំមួយខែមកហើយ។ ពិធីនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីតារាល្បីៗជាច្រើន និងអ្នកគាំទ្រជាង១០០នាក់។ កន្លែងអង្គុយពិសេសនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្សាយបន្តផ្ទាល់អាពាហ៍ពិពាហ៍របស់ពួកគេបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizqM8OMtMd1Nw-p9bGL_RIYO1fdw-WvWiYlfggLOmdU1siur76SobwCMHvsSnuQRyVzyXYyQpgC8g9fuMZesF87jO7EK5IK7yji6hLlrFf5kYVGL0ZwxkCRG9UvhoZiFEnSeOpBH7i8dd0xs0lxJ6yMA0S3EKDLqS2-RzB8-cNTXBXhpi0vipB0IeMIwpA/s1038/image_2025-08-12_10-55-34.png
ឥឡូវនេះមានការចាប់អារម្មណ៍ទៅលើថាតើអតីតសមាជិករួមក្រុម EXO ដូចជា Luhan ដែល Tao បានរក្សាទំនាក់ទំនងជិតស្និទ្ធនឹងចូលរួមជាភ្ញៀវដែរឬទេ។ Tao និង Luhan បានបន្តមិត្តភាពរបស់ពួកគេជាច្រើនឆ្នាំមកហើយ សូម្បីតែសម្តែងបទ «Our Tomorrow» នៅក្នុងការប្រគំតន្ត្រីរបស់ Luhan។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH0SX8aXEidPIto3ceyIkpUJr8e_iM9G2ruGhfPG6zbE-eqGlAhqLTmTYDXsP6mt_bwU1V1dAcTyW0oeu-gIl2OGIL-JTHjVUdg0NRK1e_Fy3OUu4bojhvjZ_qwrEAcEwVjlOKDt-0NfhOeudOm77P1iCcB559MyIEn3eAKny8a_YvbFc4O6D2bLbRMle/s2048/image_2025-08-12_10-55-35%20(2).png

Tao បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយបានដាក់ពាក្យប្តឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់លោកជាមួយ SM Entertainment ។ ចាប់តាំងពីពេលនោះមក Tao បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgatBuTa_S0KAzJk3_e0ydMFYkkc3i55M1GC_TVENrE1_BtIPJrDiHTQQoWG4lGGh2tn_KWIW4Ph1uh7kArnEQJFkYO48LUk7ofLckQA_m0iHtWjRHrFUyGHydUMCfwl8zr1eK5ErguuztoSLkqBxXj7bkJ-5VUTvyPcoB55CgMQQOQMLGU9x3omrelBmBC/s802/image_2025-08-12_10-55-35.png

អ្នកទាំងពីរមានទំនាក់ទំនងស្នេហាដំបូងគេក្នុងឆ្នាំ ២០២០ ហើយបានបញ្ជាក់ជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានទំនាក់ទំនងស្នេហារយៈពេល ៤ ឆ្នាំ។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយក្លាយជាប្តីប្រពន្ធ ស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6cgOv1WmiTsZcOF4EXCBO9xLUa3A2s7hEauMEwwPBhNfayi6rUnCbCceKZ3AKuVW0U6009DxuNWWh5Vh1mmTHhyphenhyphenqMvJ16FPiS7KsH_gJl2XBZVVKL2iGVonNi850kYoYIrG-_Pn3b3uZDkZLUcElevOQspy38LG32s1HrAkEFpvL34Fuff5pMpIBNZXu/s1286/image_2025-08-14_08-40-42.png

គូស្នេហ៍មួយគូនេះក៏បានប្រឈមមុខនឹងការរំពឹងទុកអំពីការមានផ្ទៃពោះមុនរៀបការ និងការសម្រាលកូនផងដែរ។ កាលពីខែសីហា ឆ្នាំ២០២៤ Xu Yiyang ត្រូវបានគេរាយការណ៍ថាត្រូវបានគេប្រទះឃើញនៅគ្លីនិក OB-GYN ក្នុងសហរដ្ឋអាម៉េរិក ហើយនៅក្នុងខែធ្នូ នាងត្រូវបានគេឃើញដើរទិញផលិតផលសម្រាប់ទារក។ Tao បានជំរុញឱ្យពាក្យចចាមអារ៉ាមនេះកាន់តែខ្លាំងឡើងបន្ទាប់ពីបាននិយាយអំពីកុមារក្នុងអំឡុងពេលផ្សាយផ្ទាល់មុនពេលផ្លាស់ប្តូរប្រធានបទយ៉ាងឆាប់រហ័ស។ នៅក្នុងខែមិថុនា វីដេអូ paparazzi បានផុសឡើងបង្ហាញពីម្តាយរបស់ Xu Yiyang ជាមួយនឹងមេដោះម្នាក់កំពុងកាន់ទារក ដែលបង្កឱ្យមានការរំពឹងទុកជាថ្មីថា “កំណើតសម្ងាត់” ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំង Tao និង Xu Yiyang បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2zf4VpBNcEEttwaeE3WIytECyxgGTBZ_suloh1HHMfWIqZ1tg0cNGtvXb7CDMEItjXYYKUddfk3dyxZhudk5VLQDICznsWnNyyP6xH2KyURQAQ0tK993z-Q8500Wg40J8zFOtNPU5Mij85bZm1SBtW6Ed8RneJMO_G4mtG6Qf5A-1Tlz2LOORHErkoxg/s2000/image_2025-08-14_08-40-43.png

កាលពីខែមេសា Tao បានធ្វើឱ្យមានប្រធានបទក្តៅសម្រាប់ការដាក់លក់សំឡីអនាម័យ បន្ទាប់ពីដឹងថាក្រុមហ៊ុនចិនបានទិញ និងលក់ឡើងវិញនូវសំឡីអនាម័យ ដែលបោះចោលក្នុងតម្លៃបញ្ចុះតម្លៃ។ បន្ទាប់ពីការបើកដំណើរការម៉ាកយីហោរបស់ខ្លួន Tao បានរៀបចំព្រឹត្តិការណ៍លក់បន្តផ្ទាល់ដែលរកចំណូលបានប្រហែល ២២.៥ លានយន់ ប្រមាណ៣៥ លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕

រឿងវះកាត់ធ្វើច្រមុះ Zhao Lusi ហ៊ានភ្នាល់ដាក់អាយុជីវិតឱ្យឡានបុ.កតាមផ្លូវ

0

តារាសម្ដែងស្រីចិន Zhao Lusi ថ្មីៗនេះមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment ហើយជារឿយៗមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។ ក្នុងការផ្សាយផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា ច្រមុះរបស់ Zhao Lusi ហាក់ដូចជាវះកាត់កែសម្ផស្ស។ តារាស្រីរូបនេះបានឆ្លើយតបទាំងត្រង់ថា៖ «បើខ្ញុំធ្វើច្រមុះ ខ្ញុំនឹងត្រូវឡានបុកតាមផ្លូវ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikQFmuAr_jLl84cNvgVg-AePF67_LjMegCnK8QzSXFPyto4fTCEZyhqHtSXQRQxjMg2rRAjHn4hRtoF7tS2UD825LJYElY9sHEjl5FSG6M1_Rfv8YVlBcXOjH_s3SW_Rp4TeVtqvSc0_m4-bvS1Hr9T4sC-CLiHa4EzyoEpgiwWEMLYF6X1COW5ZBkw_ho/s1000/image_2025-08-12_16-32-47.png
Zhao Lusi ខឹងនឹងការស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមបង្កាច់បង្ខូចអំពីការវះកាត់កែសម្ផស្សដូចជាការងារច្រមុះ និងកាត់ថ្គាមអស់ជាច្រើនឆ្នាំ។ យ៉ាងណាក៏ដោយ តារាស្រីរូបនេះថា ពាក្យចចាមអារ៉ាមបែបនេះ មិនសមនឹងការប្តឹងទេ ព្រោះអ្នកដែលត្រូវប្ដឹង ប្រហែលជាគ្មានលុយសងជំងឺចិត្តនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-4D74AXFmpq71haB6C3uAj4uZX4PWdr46dHB14DrKGoObWnFB_MqHED85UaKfPHUG4KmElwhd5w9TrXnQD1vWoIlvLBHREXCznFu8fVVeSXS-ZUAGejlJuAedfXdwyBVZULmxKv9PfBO3TTDKeGaYjC9GlS9r8wa0d6rYzxH_p1mF0HoB18oYRk5SiHpR/s1152/image_2025-07-10_10-55-27.png

បន្ទាប់ពីស្ងប់ស្ងាត់ Zhao Lusi បានសង្កត់ធ្ងន់ថា ប្រសិនបើនាងពិតជាធ្វើការវះកាត់កែសម្ផស្សមែននោះ នាងនឹងចែករំលែកជាសាធារណៈទៅកាន់អ្នកគាំទ្ររបស់នាង និងបង្ហាញមុខគ្រូពេទ្យដែលធ្វើការវះកាត់នេះ។ តារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះពន្យល់បន្ថែមថា នាងបានទទួលបានច្រមុះខ្ពស់ពីជីដូនជីតា និងឪពុកម្តាយរបស់នាង ដូច្នេះហើយនាងមិនចាំបាច់ធ្វើច្រមុះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4oB2qXWQKnD1gaDYW7Xo9Tnl4NOv6o0TPCp-0Y8BbgQuX5aOD3utrEX9MCgnu-WF1V5oguYwQ89xatR5RQZX5h5WKWfHu0TH6cbodK3pjaal7ybDgtxfCjJ_UDv6MBoy8_uZFAQifhSoF2ImlYIHpAlKBEa_QJHD2kwEagasJHf_d0ucM39XPUjrzne_/s1620/image_2025-07-10_10-55-22%20(2).png

កាលពីនាងនៅក្មេង Zhao Lusi បានជួបឧបទ្ទវហេតុដែលបណ្តាលឱ្យមានដុំសាច់ដុះក្នុងច្រមុះរបស់នាង ដែលធ្វើឱ្យមនុស្សគិតថានាងមានសំលេងច្រមុះធ្ងន់។
គួរបញ្ជាក់ផងដែរថា ជម្លោះរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ អ្នកក្នុងឧស្សាហកម្មប៉ាន់ស្មានថា តារាស្រីរូបនេះនឹងត្រូវបង់សំណងយ៉ាងច្រើនប្រសិនបើនាងចង់បញ្ចប់កុងត្រាមុនរយៈពេល ៥ ឆ្នាំ៕

នាយករដ្ឋមន្ត្រីស្តីទីខឹងសម្បារមេបញ្ជាការភូមិភាគ២ ក្រោយបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទិញបន្លាលួស

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The States Times នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បង្ហោះហ្វេសប៊ុកសុំប្រាក់ពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់សម្រាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ។ លោកថា បើកងទ័ពខ្វះខាតឧបករណ៍ចាំបាច់ផ្សេងៗ សូមប្រាប់មេបញ្ជាការកងទ័ពតាមត្រង់ ពុំចាំបាច់បង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទេ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់ឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

កងទ័ពភូមិភាគ២ថៃ បានបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត ផ្តល់សុវត្ថិភាពដល់កងទ័ពពេលបំពេញភារកិច្ច និងការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពភូមិភាគ២ សូមការសហការពីពលរដ្ឋជួយគាំទ្រ និងបង្ហាញកម្លាំងសាមគ្គី ដោយពលរដ្ឋអាចផ្ញើប្រាក់សម្រាប់ទិញបន្លាលួសមកកាន់ផ្នែកកិច្ចការស៊ីវិល និងកងកម្លាំងស៊ុណារីដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

កងទ័ពភូមិភាគ២បញ្ជាក់ថា បន្លាលួសមានអង្កត់ផ្ចិតទំហំ១០០សង់ទីម៉ែត្រ គឺកងទ័ពពិបាកស្វែងរកណាស់នៅក្នុងតំបន់ ហើយកងទ័ពក៏ប្រើប្រាស់បន្លាលួសមានអង្កត់ផ្ចិតទំហំ៩០សង់ទីម៉ែត្រជំនួស ។ កងទ័ពភូមិភាគ២ សូមអរគុណការគាំទ្រពីពលរដ្ឋ និងសន្យាបំពេញតួនាទីអស់ពីសមត្ថភាពដើម្បីសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់មក លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានស្នើទៅមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឈប់សុំប្រាក់ពីពលរដ្ឋជួយទិញបន្លាលួស និងឱ្យកងទ័ពមកសុំប្រាក់ទិញបន្លាលួសពីរដ្ឋាភិបាលវិញ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយឡែក ករណីកងទ័ព និងទាហានឈុតខ្មៅថៃជាន់មីននៅព្រំដែនកម្ពុជា-ថៃ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសត្រៀមដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ហើយលោកចោទប្រកាន់ថា ពាក្យបណ្តឹងនេះជាការដោះស្រាយបញ្ហាកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ លោកចោទទៀតថា កម្ពុជាមានចេតនាពុំចង់បានសន្តិភាពក្នុងតំបន់ ហេតុនេះ កងទ័ព និងរដ្ឋាភិបាលថៃនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីស្តីទីក៏បាននិយាយពីពលរដ្ឋថៃរស់នៅព្រំដែនព្រួយបារម្ភពីស្ថានការណ៍ និងជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយលោកសុំឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាលអាចផ្តល់ការថែទាំសុវត្ថិភាព ។ ក្រៅពីនេះ លោកអំពាវនាវឱ្យសារព័ត៌មានថៃផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ កុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោហួសហេតុ ៕