បំបាក់មុខគ្នាឯងច្បាស់ណាស់! ក្រសួងការពារជាតិថៃរងចោ.ទប្រកាន់ពីប្រជាជនខ្លួនថា គ្មានថវិការគ្រប់គ្រាន់ក្នុងការទំនុកបម្រុងកងទ័ព ក្រោយសុខៗមេទ័ពភូមិភាគ2 ប្រកាសសុំជំនួយពីសប្បុរសជនដើម្បីទិញបន្លាលួសបន្ថែម។ ក្រោយកើតមានបញ្ហានេះ ក្រសួងការពារជាតិថៃបានស្នើឲ្យមេទ័ពភូមិភាគ2 បញ្ឈប់ការរៃអង្គាសនេះ ដោយជំរុញឲ្យមេទ័ពរូបនេះងាកមកចរចាជាមួយថ្នាក់លើជាមុនប្រសិនបើត្រូវការអ្វីមួយ។ នេះបើយោងតាមសារព័ត៌មាន The Nation។
ថៃ៖ នៅថ្ងៃទី13 ខែសីហា មេបញ្ជាការភូមិភាគ2ថៃ លោក ប៊ុនសុីន ផាតក្លាង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុក សុំការរៃអង្គាសប្រាក់ពីសាធារណជនក្នុងការទិញបន្លាលួសយកមកពង្រាយបន្ថែម ក្រោមហេតុផលថា ដើម្បីការពារកុំឲ្យទាហានខ្មែរលូនចូលទៅដាក់គ្រាប់មីននៅក្នុងទឹកដីថៃ។ ការបង្ហោះនេះ បានជំរុញឲ្យមានមតិរិះគ.ន់រដ្ឋាភិបាលថៃជាខ្លាំង ដោយពលរដ្ឋថៃភាគច្រើនចោ.ទសួរថា ហេតុអ្វីកងទ័ពត្រូវរៃអង្គាសប្រាក់ដូច្នេះ? តើក្រសួងការពារជាតិថៃគ្មានថវិការសម្រាប់ផ្គត់ផ្គង់លើរឿងទាំងនេះទេមែនទេ? ចុះប្រាក់ដែលតែងយកពីពលរដ្ឋថ្លៃបង់ពន្ធនោះទៅណាអស់ហើយ?
បន្ទាប់ពីការបង្ហោះនោះ នាយប់ថ្ងៃដដែល ក្រសួងការពារជាតិថៃបានចេញមកច្រានចោលទាំងស្រុងចំពោះការអះអាងថាខ្វះខាតថវិកា ដោយលោក ភូមថាំ វេឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្ដីទី សូមអង្វរលោក ប៊ុនស៊ីង ផាតក្លាង ដែលជាមេភូមិភាគ2 កុំបន្តសុំជំនួយពីពលរដ្ឋបន្តទៀតអី និងជំរុញឲ្យលោក ប៊ុនសុី ដាក់សំណើរមកកាន់ថ្នាក់លើបាន។ លោកថារដ្ឋាភិបាលមិនខ្វះថវិការសម្រាប់ទ័ពនោះទេ ប្រសិនបើតំបន់កងទ័ពភាគ2 ត្រូវការឧបករណ៍ផ្សេងៗ គួរតែជូនដំណឹងទៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA) និងអគ្គមេបញ្ជាការកងទ័ព ដូច្នេះរដ្ឋាភិបាលអាចបែងចែកថវិកាបាន។
ដោយខ្លាចថាប្រជាជននឹងធ្វើការរិះគន់សារជាថ្មីជុំវិញការប្រតិបត្តិការងារមិនសុីចង្វាក់គ្នារវាងកងទ័ព និងក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri បានបកស្រាយថា៖ ការអំពាវនាវរបស់កងទ័ពភូមិភាគ2 គ្រាន់តែជាវិធានការបណ្តោះអាសន្ន ដើម្បីដោះស្រាយតម្រូវការការបន្ទាន់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ប៉ុន្តែដំណើរការស្នើដកយកមកប្រើប្រាស់គឺអាចនឹងត្រូវការពេលវេលាមួយចំនួន ដូច្នេះទើបខាងកងទ័ពប្រកាសស្នើសុំជំនួយពីប្រជាជនបែបនេះដើម្បីភាពឆាប់រហ័ស។
ជាមួយនឹងបញ្ហាខាងលើនេះ វាបានបង្ហាញថា រវាងកងទ័ពនិងរដ្ឋាភិបាលថៃគឺតែងមានការខ្វែងគំនិតគ្នាជានិច្ច។ តួយ៉ាងដូចជាការប្រកាសរបស់មេទ័ពភូមិភាគ2 ក្នុងការស្នើសុំជំនួយពីពលរដ្ឋដោយផ្ទាល់ ដោយមិនបានដាក់សំណើរនេះមកខាងថ្នាក់លើជាមុនសិននោះ បានបញ្ជាក់យ៉ាងច្បាស់ថា មេទ័ពរូបនេះមានគំនិតមិនចង់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់ខ្លួន ដែលជាងនេះទៅទៀត វាហាក់ជាចេតនាចង់បានមុខមាត់តែឯង ដូចការប្រកាសកាលពីថ្មីៗនេះថា នឹងវា.យយកប្រាសាទតាក្របីឲ្យបានមុនពេលចូលនិវត្តន៍ដូច្នេះដែរ៕










