Home Blog Page 337

Elon Musk គ្រោងប្តឹងក្រុមហ៊ុន Apple ពីបទពុំដាក់កម្មវិធី X និង Grok ចូលក្នុង App Store

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Elon Musk គឺជាមហាសេដ្ឋីនៅសហរដ្ឋអាមេរិកជាម្ចាស់ក្រុមហ៊ុន SpaceX, Tesla និងបណ្តាញសង្គម X គ្រោងប្តឹងក្រុមហ៊ុន Apple ពីបទពុំដាក់កម្មវិធី X និង Grok ដ៏ល្បីល្បាញរបស់លោកចូលក្នុង App Store ខណៈក្រុមហ៊ុន Apple លើកឡើងថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_hZYas6Gn4ePuupdvlIanepY3I2JBbGCTQUAuVyNuyQJA9DNLmPjiXV5OWc_I03fRPvOSzVlYkLxEe9pHcYU3u_HVXpRPYQ9G6dQ_9t_eVqw1EWLSdcb6RRk3O9rawBOdXdXxaWbz9kjn1A0qSv8W37CcH6IX_ayhbjSKeEXp3Hh_r-j1MRvyv0wFh9a/s931/image_2025-08-14_16-00-26.png
លោក Elon Musk បានសរសេរនៅក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១១ ខែសីហា ថា ៖ «ហេតុអ្វីក្រុមហ៊ុន Apple ពុំដាក់កម្មវិធី X និង Grok របស់លោកចូលក្នុង App ប្រភេទ Must Have ខណៈ X គឺជាកម្មវិធីបណ្តាញសង្គមលំដាប់ទី១ លើពិភពលោក រីឯកម្មវិធី Grok បានជាប់ចំណាត់ថ្នាក់ទី៥? ឬក្រុមហ៊ុន Apple កំពុងប្រឡូកក្នុងនយោបាយ ខ្ញុំចង់ដឹងមូលហេតុខ្លាំងណាស់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3X_W3EijzL18EupPocYT2TRo1cmhS8GduDvgN9hRQ4c3BnvJ2fzf9upk5xkhn5CoMrhLhyphenhyphenpaQHNii8RdkMVcBhUoNEZIfJT7LNVwIIeXJ781pVFf-2DsqRa8yz7NePYwep9EkBeH8lld1rdubROTai-6ho-osoLRJs-W0NSM2VepysoQzw1bN9zMoKSII/s1800/image_2025-08-14_16-00-27%20(2).png
Grok គឺជាកម្មវិធី Chatbot បញ្ញាសិប្បនិមិ្មតបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk ។ លោកនិយាយថា ៖ «ក្រុមហ៊ុន Apple កំពុងតែធ្វើឱ្យក្រុមហ៊ុន AI ផ្សេងទៀតក្រៅពី OpenAI ពុំអាចជាប់ចំណាត់ថ្នាក់ទី១ នៅក្នុង App Store ។ វាជាការល្មើសច្បាប់ប្រឆាំងនឹងទំនុកចិត្តយ៉ាងច្បាស់ ហើយក្រុមហ៊ុន xAI នឹងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHSbg-rw45ZlRCUkmJOIkkTfE_hyphenhyphenkP2WjwXlOg7wOP4QAlyFRpHbfFjh27oZwp09WYvMvh5aYwjY6udZGDLw8ZwGiv6BSfaVapC88sfIgH6FdWJ0u_PAUJ95OZ93C6QwxTzR_Mv3ojoMZ2Pg-_NwcYpyEauU2S7fcOnCaSqvK_olAv3hEN-mW3W_oR8bul/s1200/image_2025-08-14_16-00-27.png

ចំណែកក្រុមហ៊ុន Apple បានឆ្លើយតបក្នុងអ៊ីម៉ែលថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។ យើងបានបង្ហាញកម្មវិធីរាប់ពាន់ និងត្រូវបានបង្កើតឡើងដោយអ្នកជំនាញអព្យាក្រឹតដើម្បីឱ្យអ្នកប្រើប្រាស់អាចរកឃើញប្រកបដោយសុវត្ថិភាព និងបង្កើនឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz5LnYcjGFr9IMSWwDMxgFnIMkQCWUB89b9-3R4PRpTrRxZxqAQ9pXTgmdXqd3IzqQeAHp8VsoV4SPKUxx7PPqdI6dCEO-NXLORu8jC4GNhvQpznw9Hjyg6NW99JqidfbXURWvd3-dHROEHPw0xiqldS_vAj1S-u4cxMkmB7D_ar8_PFZgrCr6zOrol3oH/s1920/image_2025-08-14_16-00-30.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្លាប់ប្រឈមនឹងការចោទប្រកាន់ប្រឆាំងទំនុកចិត្តជាច្រើនលើក ព្រមទាំងរឿងក្តីរបស់ Epic Games ជាក្រុមហ៊ុនអភិវឌ្ឍន៍ Fortnite ដែលតុលាការអាមេរិកបានកាត់ក្តីថា ក្រុមហ៊ុន Apple បំពានដីការបស់តុលាការ ។ ក្រៅពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យផាកពិន័យក្រុមហ៊ុន Apple ចំនួន៥០០លានអឺរ៉ូ កាលពីខែមេសា ឆ្នាំ២០២៥ ពីបទរារាំងអ្នកអភិវឌ្ឍន៍ណែនាំវិធីបង់ប្រាក់ដែលថោកជាងក្រៅពី App Store ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4K25nRKq6UA9vizUyZ_lQhc6z90ICaA82i4vRrZGfQf2KgIWYAHlEYglIv2nMOKPEwJ5VoySmy3xRqWyE1vFBKVMj9nDhHxYW3iq01g9isD1u0LQ3Kx892aU6S9zrimF5YOGxuk3tUCp_yoIodfdariojZY9IZFkzow7kt1Vz32F1uN2xMnuS7EABkTED/s1600/image_2025-08-14_16-00-31.png

ក្រុមហ៊ុន Apple ក៏ត្រូវបានផាកពិន័យស្មើទឹកប្រាក់រហូតដល់ជិត២ពាន់លានអឺរ៉ូផងដែរកាលពីឆ្នាំ២០២៤ ករណី Apple ផ្តល់អត្ថប្រយោជន៍ដល់សេវាកម្មតន្ត្រីរបស់ខ្លួនច្រើនជាងក្រុមហ៊ុនគូប្រជែង គឺ Spotify ៕

មិនឱ្យអ្នកគាំទ្រខកចិត្ត! ទេព បូព្រឹក្ស ចេញបទថ្មីស្តែងពីចរិតពិតរបស់ថៃជាពូជចោ.រអត់មារ.យាទ

0

ធ្លាប់បង្ហើបកាលពីមុនពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីស្តែងពីរឿងរ៉ាវពិតនាពេលថ្មីៗនេះរបស់ចោរសៀមដែលចូលមកឈ្លានពានទឹកដីកម្ពុជា។ សំឡេងពោរពេញដោយថាមពល ទេព បូព្រឹក្ស មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេជាពិសេសថៃស្តាប់ហើយអាចចត់បាយមិនខានពីព្រោះតារាចម្រៀងរូបនេះបានរៀបរាប់អត្ថន័យគ្មានសល់ពីប្រទេសថៃដែលជាពូជចោរ មិនខំរៀនប្រវត្តិសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfwncxmhAXMxxEbGdgoMO_Gv3VxBReUAI332jr2nKvL8Q_OmUzxzZJXRza4oYwsjl5qq8NVKPIwOLsNocYAMwET3a5txWyAbAZdoAVups-PH1VjrwHnvLZ05ZeOJxEzFDyi4hQDkYJjAVBoDGfn5NO515eVb6-Y2JFrheOc-30a4ncCBndF92z5R578ab/s2048/image_2025-08-14_11-21-16.png
នាវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «យុទ្ធសង្គ្រាម» ដែលនិយាយអំពីផ្ទះលេខ២។ ក្នុងអត្ថន័យបទនេះគឺបានបង្ហាញច្បាស់ៗពីកលល្បិចរបស់ប្រទេសថៃចោរនៅតែជាចោរទោះខំកាឡៃយ៉ាងណាក៏មិនជ្រះហើយបានសាងប្រវត្តិសាស្រ្តថ្មីនោះគឺឈ្លានពានយកប្រាសាទតាមាន់ ជាចោរតិរច្ឆាននាំទាំងពូជមកទន្ទ្រាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilET02VW3sLUCxZbwg40JT60nKeASjch7-jKl3TCHgGNnTYGdvplsLXlCr4eyVIrZArfxjX6hNIU5nOyXlUJz8TxSl_pGoUWY3doyj3TfThrJg4lXCnnYZDBi4zEQWDnEjx2ey1LLmkrGC39RFvgSng0upE2eGacK4nC6F2chdKTPHhqoTFzjVunDzjDXA/s2048/image_2025-08-14_11-21-18.png
បទចម្រៀងនេះ ទេព បូព្រឹក្ស ក៏បាននិយាយរៀបរាប់ពីប្រទេសថៃមានប្រវត្តិសាស្ត្រដែរប៉ុន្តែមិនរៀន ទើបធ្វើឱ្យនាងច្រៀងរៀបរាប់ថាថៃមានដើមកំណើតមកពីណា ផ្ញើខ្លួននឹងជ្រកដីខ្មែរ ប៉ុន្តែសងគុណខ្មែរវិញដោយលំពែងផ្លែដាវ ជាពូជសាសន៍ ពូជចោរ លួចតាំងពីសុខោទ័យ។ មិនត្រឹមតែលួចទឹកដីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែលួចទាំងវប្បធម៌ អរិយធម៌ ហើយឥឡូវនេះឈ្លានពានចង់លួចបា្រសាទតាក្របី ខ្មែរទៀតដែលនេះហើយជាមារយាទរបស់ពួកតៃ(ថៃ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9XFoVB_jORJW6tN-w9sa0RknsYK8pZO6pD3sApA9ax2m-4vjXKOHJYy3-mE5QsNj6sQ6YWAfEuPfq5O-y-3acXq6TOw23WZZzwnkQyQO0OVuni4DGx8E-fv69Noha4ryrzYNxCq2XWHrn0CWnjXEjA9KpsogGUDpdYddCHdpznGEfmKrwCz5nQfESaGp7/s2048/image_2025-08-14_11-21-19.png

បទ «យុទ្ធសង្គ្រាម» ក៏បានរៀបរាប់ពីពូជឈ្លានពាននេះប្រើប្រាស់យោធាមកបំពានសន្តិភាព មិនគោរពសម្តីល្មើសបទឈប់បាញ់ ហើយនេះជាចរិតពូជថៃ ចាក់រុកលាបពណ៌ តែវាបរាជ័យដោយសារតែទសពិធរាជធម៌នៃខ្មែរម្ចាស់ដី។ បទចម្រៀងក៏បានក្តោបអត្ថន័យជាច្រើនទៀតអំពីប្រទេសថៃដែលបាន កម្ទេចប្រាង្គប្រាសាទព្រះវិហារ ភ្នាល់ល្បែងដាក់លោហិត ហើយព្រំដែន វាលឥន្ទ្រី មុំបី អានសេះ ភ្នំទ្រព្យ ក្លាយជាទីបញ្ចុះសព ខណៈវីរជនឈាមខ្មែរពលីឈាមស្រស់ ផែនដីទទួលស្គាល់ក្នុងនាមវីរបុរស។ ចំណែកពួកចោរសៀមខំបង្ហូរឈាមស្រស់ ងាប់ហើយជាប់ឈ្មោះចោរទៀត។ ទេព បូព្រឹក្ស ក៏បានលើកឡើងពីប្រទេសថៃនឹងទទួលទណ្ឌកម្មពីបារមីដូនតាខ្មែរមិនខាន ចំណែកឯ អ្នកសុរិន្ទ ដែលថៃយកធ្វើជាខែលតតាំងនឹងខ្មែរ ហើយការពារសាសន៍ដទៃក៏រស់នៅមិនបានសុខដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjcMMtuC-aQAgKh2L3uGHjG0xsvj0HP4LxrRO0Jf7WA4XrFp33AnpY-kAGoaCvyl_2YfQ0yzt1TMYTBtzbu_0FuWz6Mys2w-Up1CFmyyDUi-41UhLwaSKRiRIwX_4UzQh_wsjIerfhGZhH2Ihh3l7IxIRP_9c4C606A3UW5UsQoa-rUUEq8sO1yoiWwJVA/s2048/image_2025-08-14_11-21-21.png

បទចម្រៀងមួយបទដែលក្តោបអត្ថន័យនិងរឿងជាច្រើនអំពីចោរឈ្លានពានរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាគាំទ្រតារាចម្រៀងរូបនេះនិង តារាចម្រៀង ជី ដេវីត គឺពិតជាមិនខកបំណងទេ៕

សល់ ២ថ្ងៃ ទៀតព្រលានយន្តហោះអន្តរជាតិតេជោប្រកាសបិទបញ្ចប់ការហោះហើរសាកល្បង

0

ការប្រកាសហោះហើរសាកល្បងនូវប្រភេទយន្តហោះ A320 នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺជាការហោះហើរសាកល្បងលើកចុងក្រោយគេបង្អស់ហើយ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ខ្មែរមួយនេះនឹងត្រូវបើកដំណើរការជាផ្លូវការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLKG5gTiFjWJhbvCoNkxOkLnMRxBjntrvPkUqpWIeOWbc0VsjQ7cGnLBGY-HjaXa8i5Q1kNbo-CcTL6DS6K1Wk3trrDZ5CXsGAqSVwdiA5kdWLyq9cMkMCP_z-u_OB3qSLY6jXRsrUJmdzLz6l08kUAL_rrgEuKOx99t0CWZXbJFOyt0qLKlFF1rq-3lir/s1280/photo_2025-08-13_17-09-59.jpg
រហូតបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ចប់ការសាងសង់ ១០០% ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាព្រលានយន្តហោះលំដាប់ 4F ដែលយន្តខ្នាតធំអាចចុះចតបាន។ ក្នុងដំណាក់កាលទី១ ព្រលាននេះអាចទទួលបានអ្នកដំណើររហូតដល់ ១៣លាននាក់ នៅក្នុង១ឆ្នាំ ដោយទទួលការចុះចតបានទាំងប្រភេទយន្តហោះឆ្លងទ្វីប Airbus A380 និងប្រភេទ Boeing 747 ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPPN3yeI3MDLQInt9U2RcHmAWocqPuQjNXZ1zGLvx2hVjK32AXvyjN2ydCLQmuFcYdIdKehswyQNVKaSTyRZNFitVt0Kl3nub8w7592t74s8iD-Zur6lStX0K1R3g2poAJ8LwRVrxCwwsvCiO38WALexJT7omJv3h0mztfnqNzAIFCdJCme2vuOVIKzu2/s3139/529473829_812820344406002_1710258371052642402_n.jpg
ដោយឡែកយន្តហោះ A320 ដែលប្រើដើម្បីបើកបរសាកល្បងក្នុងដំណាក់ការចុងក្រោយនេះ ជាប្រភេទយន្តហោះខ្នាតមធ្យម ដែលដឹកអ្នកដំណើរបានជាង ១០០នាក់។ A320 ជាប្រភេទយន្តហោះពានិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើន មានដូចជា Qatar Airways, AirAsia, American Airlines និង Lufthansa ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKuux_chgfExWWuRQkFqL36hoVicuy6JCMrSBfU7S4AaFeD5_vTUDyy4awS9MZnq1Y9stHQAn4qEn8f-h0FE4bD8e8T72u0iLbXOB5yG3WHqN1IQwWouNEe0XGdDj_rstBOFbd0-y3xos2yjoCMjAGGMsHHZoRNNhgcNSxPO411RvvxtPl4TQiys-lX9F/s1280/photo_2025-08-13_17-09-57.jpg

បញ្ជាក់បន្ថែមអំពីបញ្ហានេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ការហោះហើរសាកល្បងចុងក្រោយ ផ្អែកលើបំណងសំខាន់ ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh27cSWDlEv1mcPvj9WoVLhJHudwrvnJOok6L0fDAjA7_0XEulu1PKWayJCoSY6YW_9mEHnPO6g4yjhBVCJkBwbfQhaMfbBA_Ix0dPHAzUgGA8a3Q6a2PpK2WZ8zEyVJuJiNkaQN-8-PMdx_PWTDeUyFrApufSZPFClXpo4ygCwF2Jg9ESxRtRz5h0_loAq/s3139/530375096_812820391072664_1041700083933582645_n.jpg

បើតាមការបញ្ជាក់របស់នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា កន្លងមកអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្លាប់បានធ្វើតេស្ដសាកល្បងចំនួន ២លើក រួចមកហើយ។ ជាការហោះហើរដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលមានការទទួលស្គាល់ និងចេញអាជ្ញាបណ្ណពីអាកាសចរស៊ីវិលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZzT2V9lu8vm98ORL-TeSkxFQWd_rsOU0fkNT4k5xq1AmnvUxJeezMKmtMKsGO50DnT8tK4eKWBRboiCiRg4arN7Gk1FlppQ6WDELD9UZVAB6LXSsefUiVKagdD2dkEv5wWGK0_xXuJNZXbWemGs5VobOh6c1NMhsmgohqgGEz6IdngYQCP117QnIqvnr/s1280/photo_2025-08-13_17-09-59%20(2).jpg

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយដែរ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKVvIZTg9L25oFmVfViCd5LAL5h00ccjaZha_YANSOZ5wl_LSiJYmh2LeYf3LENhZk2mhSkJndhWxRKOuaR6mpdcGsUHj6ALmH1ZjYhXJUV8X59IaSYn-FE-OgZbDD1F6CtFlT36mn61PqtcrS8i-CyeSAZzJVwWI3S400ybPYSbJah2HEYC-xQgwc5mA/s3137/530526715_812820277739342_7028605607969350913_n.jpg

សូមរម្លឹកថា ទោះព្រលានយន្តហោះថ្មីនេះប្រកាសដាក់ឱ្យដំណើរការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តែពិធីសម្ភោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ដោយការវិនិយោគសម្រាប់ដំណាក់កាលទី១ ប្រើប្រាស់ថវិកាអស់ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ៕

ដឹងមកពីណា? ថៃថាកម្ពុជាដាក់តម្លើងសំណាញ់ការពារដ្រូននៅ 61ទីតាំងតាមបណ្ដោយព្រំដែន

0

ថៃ៖ ថៃកំពុងសម្ដែងការមិនពេញចិត្តថាកម្ពុជាចង់បង្ករឿងទៀតហើយ ដោយសារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា កម្ពុជាបានដំឡើងសំណាញ់ការពារដ្រូននៅតាមព្រំដែនប្រមាណជា 61ទីតាំង ធ្វើឲ្យកងទ័ពចាំបាច់ត្រូវពង្រឹងសមត្ថភាពការពារសន្តិសុខកាន់តែខ្លាំងឡើង ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍មិនប្រក្រតីណាមួយដែលអាចកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QBgLBYoUIzx0XhvVzgW81Loy0dZxMYZWvk0GfhhYL1Dz55mzgOginATl49AQ6iJ6jzyuwL7NJ8wTy7rlQXOgu6A9eT_JNUdMQ8YBmqRUgy7DQ2AvkVzvNtJ0Dj11-fLMrwW3XF499hloKuxumzlwpy3U_NjKXoVNbZ4LQiCfu4g8RiPM563otcg1IU1f/s750/photo_2025-08-14_15-15-26.jpg
នៅថ្ងៃទី14 ខែសីហា ឆ្នាំ2025 កងទ័ពភូមិភាគទី២ ថៃបានពង្រឹងការការពារនៅទីតាំងសំខាន់ៗមួយចំនួននៅតាមព្រំដែន និងបន្តតាមដានស្ថានការណ៍ក្រោមការណែនាំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីជាការឆ្លើយតបនឹងសកម្មភាពរបស់កម្ពុជា។ ពួកគេអះអាងថា ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានខ្ពស់ ព្រោះកម្ពុជាបានដាក់ពង្រាយសំណាញ់ចាប់ដ្រូនចំនួន 61 ដែលត្រូវបានរាយការណ៍ថា ជាការដាក់ដើម្បីពង្រឹងការឃ្លាំមើល និងទប់ស្កាត់ការលុកលុយតាមផ្លូវអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVsYUDr-aPG-BTKKWj6sJBTVMU61Bsoj2kLjWWVMx9dm9axJdOtGeE-GbT9PLpBD5FnjBfvj18Kfyb-e1q8RvjSQnb-QF5FaGHXodVwFhw5u2E524rEtLmHO_Q2RmuMlrO2ZysgQaWKKJAzL_4Pt7SxuYdNW323GyO9MfwRPv_3snTVA_n4LSYG51u7_b/s1280/photo_2025-08-14_15-15-27%20(2).jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងចំនួន 11 នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដាក់ពង្រាយកម្លាំងការពារយ៉ាងតឹងរឹងពីសំណាក់យោធាថៃជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបភ្លាមៗ ប្រសិនបើអធិបតេយ្យថៃត្រូវបានរំលោភបំពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39niYHi-K5l_6jVeGooejdgJ6TVL4bZOj_Z9kCveB6crJZ27uAHjC07_gn0R0i9VEAD2xISqsxNcilP4w8AWUGB3qvOPfSco3ho1KSEa7Nn-EMkXV6LxGEvfCwfHiKghy92h0DqcbC0OOmYE8x5mJEzAMeVKJ-ZrAg-D8HUVGn4TzTsVFBCq0RFpusTlW/s1280/photo_2025-08-14_15-15-27.jpg

គួរបញ្ជាក់ថា សំណាញ់ការពារដ្រូន ឬ Drone Defender គឺជាឧបករណ៍ប្រឆាំងនឹងដ្រូន តាមរយៈការបា.ញ់ទម្លាក់ ឬផ្ដាច់ប្រព័ន្ធបញ្ជារបស់ដ្រូន។ ដោយឡែក ជុំវិញការដាក់ពង្រាយសំណាញ់ការពារដ្រូនរបស់កម្ពុជានេះ គឺដាក់នៅដើម្បីការពារការជ្រៀតចូលតាមផ្លូវអាកាសក្នុងតំបន់ព្រំដែន និងដាក់តែនៅក្នុងដែនអធិបតេយ្យភាពប៉ុណ្ណោះ។ ប៉ុន្តែថៃបែរចង់ចោ.ទប្រកាន់ថានេះគឺជាទង្វើបង្កើនភាពតានតឹង និង ប្រកាសត្រៀមកម្លាំងក្នុងការឆ្លើយតបទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN_QmlHzURaCTqnmWzeEv0fFvRDLi3WVuiQ_-WcTvD_NubkfhEsKC6KMvyW5q9hk6RFkiOUlG-1O9cprR_VWFzbp_3oVm5YIpARk59zqciu-anLlwjYCm6lJO1NeoQx_7FbgMI35fM8CrJYaFOAmvCi4sdsYrf-XqBsWwD2gA-3lObIVUF2rUlzo7Go4gT/s1280/photo_2025-08-14_15-15-29.jpg
លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងជាចម្ងល់នោះត្រង់ថា តើហេតុអ្វីបានជាថៃដឹងថាកម្ពុជាបានដំឡើងសំណាញ់ការពារដ្រូន ទាំងដែលកម្ពុជាមិនបានប្រកាសពីដំណឹងនេះផងនោះ? ឬមួយអាចបណ្ដាលមកពីថៃបានបញ្ជូនដ្រូនចូលទឹកដីកម្ពុជា ហើយត្រូវបានចាត់ការដោយស្នាដៃសំណាញ់ការពារ ទើបបានជាថៃហាក់មិនសុខចិត្តយ៉ាងនេះ?

ផន សុផារី បញ្ជូនជំនួយទៅតំបន់ជម្លោះព្រំដែនខ្មែរថៃទាំងយប់ ស្របពេលព័ត៌មានទាហានថៃឈ្លានពានកក្រើកជាថ្មី

0

ខណៈព័ត៌មានបង្ហាញពីភាពតានតឹងតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ អាចឈានដល់ការផ្ទុះអាវុធដាក់គ្នាជាថ្មី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អ្នកស្រី ផន សុផារី បែរជាជញ្ជូនជំនួយដាក់ឡានធ្វើដំណើរឆ្ពោះទៅតំបន់ជម្លោះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjet9jL_2a4MeTneShTbb5xWxvbjlZYf3ZwI9hc7o5k_Bn-OFL5wbk2WorWxI69wdYpus-jCrNx0XdPC_FcNG-yL4hazy2IUdQoLCERmlQyeekYAeI0dNf-pesRfUQPw78Vg30V9j_htzlTQ-yzwB6IbvvDmA0oOTcc24HVjR7M19YY4Ue6NtAyRCJjMnmh/s960/photo_2025-08-13_22-34-15.jpg

«មិនថាមានរឿងអ្វីក៏ដោយ ពួកយើងមិនទុកអ្នកចោលទេ» នេះសំណេររបស់អ្នកស្រី ផន សុផារី សរសេរភ្ជាប់នឹងរូបភាពរថយន្តដឹកទំនិញធំមួយដែលត្រៀមចាកចេញទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃទាំងយប់តែម្តង។ ថ្ងៃទី១៣ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ គឺជាវេលាដែលប្រភពព័ត៌មានជាច្រើនបានសន្មត់ ថាជាពេលភាគីកងទ័ពថៃគ្រោងបើកការវាយប្រហារមកលើទឹកដីប្រទេសកម្ពុជា។ សកម្មភាពនៃការចល័តទ័ព ជញ្ជូនសព្វាវុធ និងរថក្រោះជាច្រើនគ្រឿងចូលមកក្នុងតំបន់ព្រំដែនរបស់ភាគីថៃ បានបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពានមកលើទឹកប្រទេសកម្ពុជាសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyKJv92DKn2evlC1SPJni2XesTaU9GhtHNZ2siCITeysSVePSRQsmWhKE95jCupVe_UAiLsdSN6FWwB7ugV546XR7wjhiCyH0hccZ1A22ynM9ymP63SgGSe1ZUw-zbbb3r7nVpdySL1Ubvt1FP8Da7CkTmcskAuNC2Ysp2bv0deEmfXlNJZUcnTPQCbV6w/s1280/photo_2025-08-13_22-34-08.jpg

ដូចគ្នានឹងបុគ្គលមានឥទ្ធិពលផ្សេងទៀតនៅក្នុងសង្គមខ្មែរដែរ គ្រួសារអ្នកស្រី សុផារី និងក្រុមការងារបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកៀរគរជំនួយពីគ្រប់ទិសទីផ្តល់ជូនទាហានជួរមុខ និងពលរដ្ឋភៀសសឹក។ ហាក់ចង់បង្ហាញពីការដឹងគុណចំពោះក្រុមការងារ ដែលជួយជញ្ជូនជំនួយទាំងយប់ជូនដល់ទាហានជួរមុខ និងពលរដ្ឋរស់នៅតំបន់មានជម្លោះផងនោះ អ្នកស្រី សុផារី ថា៖ «ខ្ញុំមានត្រឹមតែសម្លេងទេ! តែអ្នកដែលហត់ពិតប្រាកដ គឺបងប្អូនដែលបើកឡានដឹកស្បៀង លើកជញ្ជូនឥវ៉ាន់ ទាំងយប់ថ្ងៃមិនដែលបានសម្រាកគ្រប់គ្រាន់ទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2EB2Unx2LP6iuCYRnyGTavj1MHlGUMjEtBNWv7UxuuC20EWx_BWb4NN48anyyJNDxg9nH-C0zAS0qUsOygm0M-78qDJxjq0ty2e2zQbVODeadC4Kkasqe1cOq8Gw7PyaOicgF_LBDmS5DyvvCRvuk42m5BhY98-aobvJfCvDoMm0SJKhNkIfGW3heAyA/s1280/photo_2025-08-13_22-34-11.jpg

សកម្មភាពនេះ ក៏បង្ហាញពីភាពអំណត់ ក្លាហានជំនះបញ្ហារបស់ក្រុមផ្តល់ជំនួយ អ្នកស្រី ផន សុផារីផងដែរ។ ដ្បិតស្ថិតក្នុងកាលៈទេសៈប្រទេសជួបសង្គ្រាម បុគ្គលល្បីៗជាច្រើនបានចេញមុខបង្កើតមូលនិធិប្រមូលជំនួយជួយដល់ជនរងគ្រោះ ប៉ុន្តែអ្នកសង្គ្រោះទាំងនោះក៏ជួបនឹងព្យុះបញ្ហាជាច្រើនដូចគ្នា។ សង្គ្រាមពាក្យសំដី និងការតិះដៀល រិះគន់ ដែលម្ចាស់មូលនិធិច្រើនជួបប្រទះនោះ គឺពួកគេជួបនឹងការចោទប្រកាន់ថាជាអ្នកលួចគៃបន្លំយកជំនួយធ្វើជាសម្បត្តិផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFaCNOLN36XHLys_6ZIkWQ9HbZzgzjQZqMTRS3Flm4QyvLjDy8ql7nK7NwXVezzILRCPZaLJdtFHCu2gMagJSqksXpgudVFnBF4qxCN6PRBk0pnCLzoL-hT6CqACn_TqbvkqItqfHcd4tzmbCkS-2pSAtcGiN1uLwt5R5_QAH5jIwXlhypqOlpj0TK8iUG/s701/photo_2025-08-13_22-27-51.jpg

អ្នកផលិតមាតិកាសង្គមមានឥទ្ធិលមួយចំនួនដែលរងនឹងបញ្ហានេះ ខ្លះបានប្រកាសពីភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ខ្លះទៀតប្រកាសរាងចាលនៃការជួយគេ បែរជួបទុក្ខខ្លួនឯង បាក់ទឹកចិត្ត ហើយអស់សង្ឃឹមក្នុងការធ្វើទង្វើរល្អជាដើម។ បង្ហាញភាពស្មោះត្រង់ជាការតបតដ៏ល្អបំផុត គ្រួសារអ្នកស្រី សុផារី ជ្រើសយកការផ្សព្វផ្សាយបញ្ជីចំណូលចំណាយច្បាស់លាស់ ហើយបន្តសកម្មភាពមនុស្សធម៌របស់ខ្លួនដដែល៕

ជំនឿទាក់ទងនឹងផ្លែស្ពឺ និងអត្ថប្រយោជន៍ចំពោះសុខភាព

0

«ហូបស្ពឺអត់?» ជាឃ្លាដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រៅអំពីអត្ថន័យដែលសំណាងអោយក្តីស្រលាញ់រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវពេជ្យ ច័ន្ទមុនី តើអ្នកដឹងទេ ពលរដ្ឋខ្មែរមានជំនឿបែបណាចំពោះ ផ្លែស្ពឺ នេះ? តើស្ពឺ មានអត្ថប្រយោជន៍បែបណាចំពោះសុខភាព?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd5mfEl6HCxHq0AaNRN2xEGKZqARp2pkPvnU2c26gASKIg-TKmvFtibo31JowFgtc6wX6RFSlkqPMu7j81tmizbWh5HL_k3GNdqKHd_43GoXueh29jbnw53s1X8YBfgfAUJ91PlMwrfV4FE2_naxJTpQUDq9x3Rl3bcoUm8s_vwOWs6MIKoHjObPg5wsQs/s1280/photo_2025-08-13_19-11-47.jpg
ស្ពឺ ជាប្រភេទដើមឈើហូបផ្លែ ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមដាំតាមផ្ទះទុកជាលម្អផង និងបរិភោគផង។ ផ្លែមានរាងជ្រុង សាច់ជ្រាយមានទឹក ខ្លះមានរសជាតិជូរ ខ្លះផ្អែមលាយជូរ អ្នកស្រុកតែងហូបផ្លែស្ពឺ ធ្វើជាអាហារកំដរមាត់ជាមួយគ្រឿងជ្រលក់ច្រើនប្រភេទតាមចំណង់ចិត្ត ឬច្នៃស្ពឺជាអាហារ ពិសេសប្រើជាគ្រឿងអន្លក់ជាមួយទឹកគ្រឿង ប្រហុក ផ្អក និងណែមនឿងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnWnwBX4C1eKeRapBzyo3b3fLq0di_qX2ReTX4N2R6WKwXyYXYnAqqHWno6sZrFZUMWejCA51guaGp0x8mBQgp0HVXI8BjD9oF5kRxJlgTrgCtFO8oF018WW4cJx2SLckxwykCelv3oGN7P9O9dR3R9X6f9z2tWojBzLaNuOWpsAPKMA8Hu6eWKDMFk_mx/s2000/image_2025-08-14_15-23-10%20(2).png

នៅក្នុងជំនឿខ្មែរ ពលរដ្ឋមួយចំនួនជឿថា ស្ពឺជាប្រភេទរុក្ខជាតិបន្សាប ដូចគ្នានឹងដើមរាំងសាបដែរ គឺអ្នកដែលប្រើខ្សែកថា ឬខ្សែចង្កេះ ប្រើកន្សែងយន្ត ឬយន្តនានា គេនឹងមិនទទួលទានផ្លែស្ពឺ ឬដើរក្រោមដើមស្ពឺឡើយ ព្រោះអាចសាបមន្តអាគមលែងពូកែដូចគ្រាមុន។ ប៉ុន្តែស្ពឺ ផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNGcOrVzOY_DQlz5EhlznmR9FI_ty7BXpuE-ImFApvN2USvspkGbphCC10GZgWTGC6jTX8k-oZ9k97fiUFqpoUKpYBEoqhA2ncdJSTcb7NGJWoVneQU00VHHaCjp0hPCHVTKVoILI6Ai-_ggHjLgXCDOA2puyddCPSmX59RqyPvNwht3JwrMaF7FzS28ut/s800/image_2025-08-14_15-23-09.png

ទី១ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងការរលាក ព្រោះសម្បូរវីតាមីន C ដែលប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងមេរោគបាក់តេរី ហើយមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ទី២ ជំនួយដល់ការគេង និងកាត់បន្ថយភាពតានតឹង ព្រោះស្ពឺមានផ្ទុកសារធាតុ Saponins និង Flavonoids ដែលជួយធ្វើឱ្យចិត្តស្ងប់។ ទី៣ ជួយដល់ប្រព័ន្ធរំលាយអាហារ ព្រោះជាផ្លែឈើមានជាតិសរសៃខ្ពស់ ជួយសម្រួលដល់ចលនាពោះវៀន និងការពារការទល់លាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIffGc8Fpdz9kVV4266g8Togu2FYhqe8_HINaXRcuGPO8QBGqqdSFQJsnglChSPqAylujqqMHgrDSVe6Xl1OeTVdhtOm9A-5RvjN5rowDezwLuGoys_Ps8LWtqqt5ctY1K6AJUZ6rCaahDzqMT5zGGhfkwyFsI7yuN2a-O29VNde9kEFdqCZqe684nXbZ/s720/image_2025-08-14_15-23-10.png

ទី៤ ជួយដល់សុខភាពបេះដូង ដោយសារសារធាតុ Potassium និងជាតិសរសៃដែលផ្លែស្ពឺមាន ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ហើយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ ទី៥ ផ្តល់ថាមពល និងជួយសម្រកទម្ងន់ ស្ពឺមានកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ និងកាបូអ៊ីដ្រាតដែលផ្តល់ថាមពល។ ជាតិសរសៃជួយឱ្យអ្នកឆ្អែតបានយូរ ហើយជួយដល់ការគ្រប់គ្រងទម្ងន់បានល្អ។ ទី៦ ជំនួយសុខភាពស្បែក ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែស្ពឺជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការពារភាពចាស់មុនវ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoLfx7LecJj06SPD5j6l89GIfo1HO_YKIYyO_K64mqV4jyhkylVXN4dRHoOvqrev0umRYkp8_8bRAqRpbUpOtnJrGix0ruVV6BrDTzSitGB5OjBmI5GEsRMn6P2b3fNP0jkxatT0eu59z5yN7_uc7l2hIVBh6v2VkNRA1YAtk7PI3tcYpofabjyY_mQhAI/s1280/photo_2025-08-13_19-11-38.jpg

ទោះផ្លែស្ពឺមានអត្ថប្រយោជន៍ច្រើនក្តី តែអ្នកជំងឺតម្រងនោម គួរទទួលទានដោយប្រុងប្រយ័ត្ន។ សារធាតុ oxalic acid ដែលមានក្នុងស្ពឺ អាចបង្កជាបញ្ហាសម្រាប់អ្នកជំងឺតម្រងនោមមួយចំនួន៕

ក្រសួងការបរទេសថា ថៃបានដឹងឮហើយថាតំបន់ណាជាចំការមីន ប៉ុន្តែថៃនៅតែទៅជាន់

0

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ពីបញ្ហាដែលទាហានថៃតែងដើរល្បាតហើយជាន់មីនកន្លងមកថា វាជាទំនួលខុសត្រូវរបស់ថៃខ្លួនឯងនោះទេ ព្រោះថៃបានដឹងហើយថាតំបន់ណាជាតំបន់មានមីន តែថៃនៅតែឲ្យទាហានរបស់ខ្លួនដើរល្បាតនៅទីនោះដោយបំពានទើបចេះតែជាន់មីនដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgQhvzM4FJG3E2nT2xiEgclV-SewxKXWm150nMB2lhjxkXx_GL-zYtrwrFEooWbDYid9Aj9zrxW0vjxFil9fiG8oWC-Bj4hbQEz3_Z_faGBaQQuQWaVNy8KR72LmTsvahnQ8QpYpfKpTQavVR8yhFFfJ7E5TH6cGO9p2pJstbmPQCyxFuq7BrQ9uYrmZ-/s1280/photo_2025-08-14_13-35-10.jpg

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី13 ខែសីហា នេះបានឲ្យដឹងថា តំបន់ដែលទាហានថៃបានដើរល្បាតហើយជាន់មីននោះ ត្រូវបានចុះបញ្ជីដោយអន្តរជាតិថាជាចំការមីនដែលនៅសល់តាំងជម្លោះផ្ទៃក្នុងកម្ពុជាទស្សវត្សឆ្នាំ១៩៧០ និង១៩៨០មកម្លេះ។ ជាពិសេស ចំពោះតំបន់ដែលទាហានថៃបានជាន់មីននោះទៀតសោត គឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិតាមរយៈអនុសញ្ញាបារាំង-សៀម តាំងពីឆ្នាំ១៩០៤ និងឆ្នាំ១៩០៧មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiazXx8byUYDgX7aUm94ZLrfr1vWXRtmAjs675v9z3zm7n7gEBi-c-7tbMWUHOW6bC7QB03hyphenhyphenljOzEAzMWwPUESsul3IBx0WYLda30e_iyrM0MCyh2ETzBemNQ6CZ4Uw6-uHgRF9iaU4aGPFkZ3xsgSFGvHQ_YLZPff3pNLxQd79bYip9OSEQkhfXA22ga9/s1020/photo_2025-08-14_13-35-12.jpg

លើសពីនេះ សេចក្ដីថ្លែងការណ៍ខាងលើក៏បានគូសបញ្ជាក់ដែរថា ឧប្បត្តិហេតុផ្ទុះមីននេះ ពិតជាមិនអាចកើតឡើងបានឡើយប្រសិនបើយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮហើយថាជាតំបន់មីន ដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី7 ខែសីហា ឆ្នាំ2025 ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឲ្យមានការធ្វើចលនាកម្លាំង ឬដើរល្បាតហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVS25v3NkOwyqnzcdo8izkG49VhjYSjP_hL6z6camcF__9N15gXLgmw8f-atscE6fPyCjN4gN7go1P-YGjARXYx-cpqSYo72mPlBzphLXmBRk_VnTMrU88JRNIE_q_q0Ti_29GsDheY1dH8c3e7yDhdyksJUx2X0vmyvDW-RmJEu0cPfsXx-geTFkLY3O/s1280/photo_2025-08-14_13-35-05.jpg
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅតែប្រកាន់ខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដី រួមទាំងប្ដេជ្ញាថានឹងមិនប្រើមីនថ្មីជាដាច់ខាត។ ដូច្នេះការចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជាបានរំលោភលើចំណងកាតព្វកិច្ចនៃសន្ធិសញ្ញា ដោយបានធ្វើការដាក់គ្រាប់មីនថ្មី គឺ ជាការមិនពិត និងជាការប៉ុនប៉ងបង្កើនភាពតានតឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUr28igGtexQN5iekd4_ZTg-rhW8WYMlmWdu5JycCuKdmuALwJZnZmzDlSbvSxiXhzttUd5Slmf3yLwUyqk4ecZWyo7DSu2b2pN_YrjNBAmGzgg-4jVypN1u4AkBpoWu7yE3LBLy8L5oiZAMPfZhanZNfEF44xO3n7MmiHQ5qGPBr0F8WGtx9ZrnHL6I6O/s1280/photo_2025-08-14_13-35-08.jpg

យ៉ែម ស្រីពេជ្រ ពេលមានទុក្ខលំបាករៀបរាប់ប្រាប់សត្វចិញ្ចឹម

0

ពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយរៀបរាប់ទាំងទឹកភ្នែករលីញរលោងពីជីវិតផ្ទាល់ខ្លួនដែលពុំសូវមានមិត្តភក្តិជិតស្និទ្ធនោះទេទាំងក្នុងរង្វង់សិល្បៈនិងក្រៅសិល្បៈ។ នៅពេលពិបាកចិត្តមានទុក្ខលំបាកអ្វីមួយ យ៉ែម ស្រីពេជ្រ បាននិយាយថានាងនិយាយប្រាប់ឆ្កែរបស់ខ្លួនដែលមានឈ្មោះថា «ស៊ូស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlBRrGyYwip5k66veM_veVoLJREPlMHAcPKjrjSkl6CvYO2EtIhRXr09ZPqNbQPLWKLEm6iQ2Roo5WXQdC0W-AnBqZt54Mk8obs_orzf3cGjsj9Bey8r6u1Bc5udAxC_6AW8gYK0VgniubXim7dsV_ZP9lT9qXgc-Vz76N6Q7XMROMeSPug5d4LDPqYHXU/s1769/image_2025-08-13_15-01-11.png

ក្នុងកម្មវិធី អ្នកជិតខាង តារាសម្តែងនិងជាពិធីការិនី យ៉ែម ស្រីពេជ្រ បាននិយាយថាតាំងពីក្មេងមករហូតមកដល់បច្ចុប្បន្ននេះនាងពុំសូវមានមិត្តភក្តិនោះទេ។ ការមិនសូវមានមិត្តភក្តិដូចអ្នកដទៃនេះ ស្រីពេជ្រ ថាអាចមកពីអារម្មណ៍របស់ខ្លួនអត់សូវមានសុវត្ថិភាព មិនងាយនឹងទុកចិត្តគេ ពីព្រោះកន្លងមកនាងធ្លាប់ដាក់អារម្មណ៍ស្រលាញ់គេដូចជា Best Friend តែទទួលបានមកវិញសុទ្ធសឹងតែជារឿងមិនល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHN4EQVkCsQtjHkVSw1RT4GXP00c1ERdH0P3L3AOMtbqqekqqzWySrMVwmZVqMXg2jaPAqtRT491FdWyNeX6gELrThr2YPbQcjyNbesoMYTgb7IvVDhR0HuZ0tFz3Io3QsoQb5hI51SClaQShPM03Zf438hq8j1-N8JY37lKV7otpkJjMaq8lVaMCZ7oKJ/s2048/image_2025-08-13_15-01-14%20(2).png
យ៉ែម ស្រីពេជ្រ ថានេះមិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់នាងនោះទេក្នុងការមានមិត្តភក្តិច្រើន សូម្បីតែរាល់ថ្ងៃនេះមិត្តភក្តិនៅក្នុងការងារសិល្បៈឱ្យដើរលេងជុំគ្នាច្រើនក៏នាងមិនមាន មិត្តភក្តិក្រៅរង្វង់សិល្បៈក៏មិនសូវមានច្រើនដែរ។ ពិធីការិនីរូបនេះបន្តទៀតថា នាងមានអារម្មណ៍ថាឯកា ហើយនៅពេលដែលមានបញ្ហាពិបាកចិត្ត ខឹងអ្នកណា នាងនិយាយតែជាមួយឆ្កែរបស់នាងប៉ុណ្ណោះ ហើយនាងស្រលាញ់ឆ្កែរបស់ខ្លួនខ្លាំងព្រោះមានអារម្មណ៍ថាសុវត្ថិភាពចំពោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nZPRM4W3IdpDlaL3ajlaSKsyq04qD7eaN6rESXTE8UL4wsRVX2_GE54epo1JHEl-ohT1qo5K53zHwfqIHYUClDVARze38D5BrE8D2LrT_jh20RLy1C9T4MH2Va4jGxoZ9FAbT6U5P2w7K4-14900edzGDzq2ChoIlGLObCoAlsfUHOPAAwUQ1Ngiyi8w/s2048/image_2025-08-13_15-01-12.png

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីខាងលើនេះ យ៉ែម ស្រីពេជ្រ បានរៀបរាប់ពីទុក្ខលំបាកជាច្រើនក្នុងពេលចូលអាជីពសិល្បៈដំបូងក្នុងមួយថ្ងៃថតបានតែ១០ដុល្លារប៉ុណ្ណោះហើយត្រូវគេដកហូតជួនកាល៣ដុល្លារឬ៥ដុល្លារថែមទៀត។ យ៉ែម ស្រីពេជ្រ បច្ចុប្បន្នគឺពុំសូវបង្ហាញខ្លួនក្នុងខ្សែភាពយន្តនោះទេប៉ុន្តែសកម្មជាមួយនឹងកាងារជាពិធីការិនី។ តារាស្រីរូបនេះក៏មានឱកាសសម្តែងក្នុងខ្សែភាពយន្តមួយរបស់ប្រទេសថៃផងដែរ ប៉ុន្តែទស្សនិកជនថៃបានពហិកាដោយសារតែមានតួសម្តែងជាតារាមកពីប្រទេសកម្ពុជា៕

Love Riya រងពាក្យរិះគ.ន់ចាស់ដៃពីមហាជន សូម្បី ពេជ្រ សោភា និង សុគន្ធ និសា ក៏ទប់មិនជាប់

0

ពាក្យសម្តីរបស់អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន មានងារជាឧកញ៉ា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុករិះគន់ចាស់ដៃពីពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះអំពីការលក់ផលិតផលថៃ។ គ្មានមនសិការជាតិគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំរបស់ Love Riya នេះ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ក៏ទប់ចិត្តមិនជាប់រិះគន់និងផ្លោងពាក្យសម្តីទៅកាន់អ្នកលក់អនឡាញរូបនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFxY6_VAua3MqVQrjnWLTGpnjNFSbTfQ3sWXiIv6iHnzr7fHtRnTrNFEdlAj11b5eY-kMCnStHD_x0hklDQvJMf7OoAww2P89MbVCuVz9smtTrT3n1X4SqDzv5y_kVlC15YONcZPo5wqaSqOuPo_Zb7FddVjqLnN_fBZ5lbnt4ay_QaY0Y0s4qcE4EaJX/s1440/image_2025-08-14_09-09-41.png
ថ្មីៗនេះមានការចែករំលែកជាច្រើនពីពាក្យសម្តីរបស់ Love Riya ដែលអ្នកលក់អនឡាញរូបនេះបាននិយាយថា «ប្រសិនជានាងអាចយកមកលក់បានគឺនៅតែយកមកលក់ប្រសិនជានាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញគឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។ ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថាលែងជួយទិញនាងតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtIdAS3QNz1g9V2L8KGz759-D5dc9MxJ3TQsYE-bPZj6ybEcSM_4Q9iojF-AmG3SKeZTAjrtnhvqWW15sWs1Bu0CVDkpBE4ErpwzWdI0ENHM42svXFGx_DTiwVujLTf9_8mAR8DoANdDC3-m4dLG3hda7_gflOqjht22sbo8NE0Hmv8iMH90juSPhMaWs/s1440/image_2025-08-14_09-09-43%20(2).png

មិនត្រឹមតែមហាជនទូទៅទេដែលប្រតិកម្មពាក្យសម្តីរបស់អ្នកលក់អនឡាញរូបនេះ ប៉ុន្តែមានអ្នកសិល្បៈមួយចំនួនរួមទាំងអ្នកលក់អនឡាញដទៃទៀតក៏មិនពេញចិត្តចំពោះទង្វើរបស់ Love Riya ផងដែរ។ ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា រួមទាំង សុគន្ធ និសា ដែលមហាជនកម្រឃើញអ្នកទាំងពីរប្រើពាក្យធ្ងន់ៗក៏ទប់ចិត្តមិនជាប់រិះគន់ Love Riya ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJU7KYvhqLtmJa7Piel2CI2ud9Q8h1FM2eAmUL3Gl-tbrUgrqnpOx0OrmI01VXnY2e1Ar6jANdPzRDXVoDtz3tgXYKfL8yaBelpNkBzYu0KW47vdn3SB5PDkSD_-SKWJafR6y0aBMOc9o9gX4eVKDAfoauth0lZGuXIH5Zh5ipY2J1kxUEI-DOeITR65j/s1800/image_2025-08-14_13-37-01.png

តារាចម្រៀង ពេជ្រ សោភា បានចែករំលែកឃ្លីបវីដេអូរបស់ Love Riya ដោយបានបន្ថែមចំណងជើងថា «មានលេខឱ្យគាត់ទេ ?»។ តារាចម្រៀង សុគន្ធ និសា ក៏បានចូលទៅបញ្ចេញមតិថា «គ្មានលេខដាក់ទេ ព្រោះថោកអស់លេខដាក់» ខណៈ ពេជ្រ សោភា បានឆ្លើយតបវិញថា «ចឹងមានតែដាក់លេខថោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWd6Miv2B01doH1YpioISbFwKOUzmMopl7GI3_SaQQA9FblE-WCpiCrFUFu_7FLpTQdpSsrXy7bHsDphs6PEEB1pfVqPA4DvYsWFlXsQwzxM-plAn0wGu195H5PEdqPCjb5UJMbH5tbFyir99RTUZA62rHkpL2oDBz7TE0YBezOmNaFI3sV9ETIvqxaAh6/s1800/image_2025-08-14_09-09-45.png

កាលពីកន្លងមកនេះ គេបានឃើញតារាចម្រៀងទាំងពីររូបប្រតិកម្មតែពាក្យសម្តីខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែពាក្យសម្តីរបស់ Love Riya ដែលគ្មានមនសិការជាតិនៅតែគាំទ្រលក់ផលិតផលសៀមមិនខ្វល់ពីអាយុជីវិតកងទ័ពពលី ប្រជាជនរាប់ម៉ឺននាក់រងគ្រោះដោយសារតែការឈ្លានពានពីថៃនេះគឺបានជំរុញឱ្យ តារាចម្រៀង ពេជ្រ សោភា និង សុគន្ធ និសា ផ្លោងពាក្យសម្តីទៅកាន់ Love Riya តែម្តង៕

ថៃប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារការចាកចេញរបស់ពលករកម្ពុជា

0

ប្រទេសថៃ ៖ លោក អាត់ ភីសាលវ៉ានិច អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានវាយតម្លៃស្ថានការណ៍ពលករកម្ពុជាត្រឡប់មកប្រទេសវិញធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចខ្លាំងបំផុត រហូតដល់៣ម៉ឺន២ពាន់លានបាតក្នុង១ខែ (ស្មើប្រមាណ៩៩០លានដុល្លារ) ។ ចំនួនពលករកម្ពុជាស្របច្បាប់ និងមិនស្របច្បាប់ដែលធ្វើការនៅប្រទេសថៃកាលពីឆ្នាំ២០២៤ ស្មើ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះធ្វើការផ្នែកសំណង់ ស្មើ៣សែននាក់, កសិកម្ម ស្មើ៣សែន២ម៉ឺន៥ពាន់នាក់ និងនៅសេសសល់ធ្វើការផ្នែកសេវាកម្ម ស្មើ៦សែន២ម៉ឺន៥ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5js4Xl9GwJRmTvW44xdwFSx8HBazEUD5I1W-6lImWDKkD1BFRQ3bt5ir-uLQ0iMN1eN3SUCRMbxZteA2KoluXBKKeackPHNLqjRMZ4U0GGi7-yo11Ljdx8PTtfIQGBTqczR0iW2WMhLYAqvLvULRrMPKmET72LvTE4INf6O1cegC1J5iBdnwtKok_0IS/s960/photo_2025-08-14_10-29-54.jpg

ពលករកម្ពុជាធ្វើការនៅថៃ ស្មើ២០.៨% នៃចំនួនពលករបរទេសទាំងអស់នៅថៃ និងស្មើ១៥.៧% នៃចំនួនពលករមកពីប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលធ្វើការនៅថៃ ។ ពលករកម្ពុជាបានរួមចំណែកជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ស្មើ៥.២% ។ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រទេសថៃពុំទាន់មានតួលេខផ្លូវការពីចំនួនពលករកម្ពុជាត្រឡប់មកប្រទេសវិញប៉ុន្មាននាក់ទេ បើតាមការប៉ាន់ស្មាន គឺពលករកម្ពុជាបានត្រឡប់មកប្រទេសវិញ ចាប់ពី៣សែន ទៅ៥សែននាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqGARBlD0aFJRz4I5VMnK05_0XO6LVtFwoi7qvtEbkCmuBXHIrRnK_4lGgYAVpKerGD-73ymQg-Lj3NO1lhq5gdaUTkqLUL5wSj1YAldYVl65de1lKdUJxTzCIIHfaV0v8UQ8QAB_cn5fdy1uAC3I1Zy7fvIPWONE-hv0zMyT6B2eVM4FUC7GV0pC_o4x/s1440/528701554_1337744475018620_6994665377804185818_n.jpg

ការចាកចេញពីប្រទេសថៃរបស់ពលករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ចាប់ពី៥.៣% ទៅ៨.៨% ។ ផ្នែកសេវាកម្មរងផលប៉ះពាល់ខ្លាំងបំផុត បន្ទាប់មក ផ្នែកសំណង់ និងកសិកម្ម បានខាតបង់ចំណូល ចាប់ពី១៩,៤៩៨លានបាត ទៅ៣២,៤៩៦លានបាត ។ ផ្នែកផលិតទំនិញ និងសេដ្ឋកិច្ចថៃបានពឹងផ្អែកយ៉ាងខ្លាំងលើពលករកម្ពុជា ដូច្នេះ ការចាកចេញរបស់ពលករកម្ពុជាធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJUYaeeqOP2Q-tDXpPK_yyh75GImqQ7JmfQpdxx7lxFjpQiX9pKH_jkMnnCe2iEAkpnz3sfLPS_sp7f804pts3uj1l3DyMBC0grPfH0lvI6uf6Kk46VA9Jw7KEsZIHwAL1X8nWnrwJCiCJre6HzgH4Wj71ESYOUGcWrxhhbmSVj80KVc-GWe0Kf6U4CIgH/s800/photo_2025-08-14_10-29-54%20(3).jpg

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានបានណែនាំពីដំណោះស្រាយចំពោះមុខរបស់ថៃនាពេលនេះ រួមមាន ៖

១-ស្វែងរកពលករពីប្រទេសមីយ៉ាន់ម៉ា និងឡាវ មកជំនួសពលករកម្ពុជាជាបន្ទាន់
២-បង្កើតផែនការយុទ្ធសាស្ត្រស្វែងរកពលករបរទេសមកជំនួសពលករកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំ ខាងមុខ
៣-លើកទឹកចិត្តពលករថៃមកធ្វើការជំនួសពលករកម្ពុជារយៈពេលខ្លី ដោយដំឡើងប្រាក់ខែ និងផ្តល់សិទ្ធិពិសេសផ្នែកហិរញ្ញវត្ថុ ដូចជា ៖ អត្រាការប្រាក់កម្ចីទាប ឬកាត់បន្ថយពន្ធលើការប្រាក់ពលករថៃ
៤-សិក្សាពីលទ្ធផលនាំចូលពលករពីប្រទេសបង់ក្លាដែស ឬស្រីលង្ការ មកធ្វើការជំនួសពលករកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDw31C-gqVPkCK8EKktmlb0PYuxjucXC6elqHo0DZT1At5HXXLugLvxmX_ku6-c4GVS9Q1N7vTCFkafkDoAtHe9ERWmhzYC3rnvLcAFuce-3fOOocUpk1hidH1aK_VNQkHx6V35OCRyqZNEvf7qFrU9d3rot43VH993mqhFa8uqDElnYBM4ug_aCraayB/s1440/529367358_1337744498351951_9048902788091469571_n.jpg

បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតពលករបរទេសធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្រោយពីពលករកម្ពុជាបានត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់តាំងពីកងទ័ពថៃឈ្លានពានកម្ពុជាមិនឈប់ឈរ ។ រីឯពលរដ្ឋថៃពុំចង់ធ្វើការងារលំបាកប្រើប្រាស់កម្លាំងពលកម្ម ឬហាលថ្ងៃនោះទេ ជាហេតុធ្វើឱ្យម្ចាស់ចម្ការថៃជួបការលំបាកយ៉ាងខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1gBzwvcfx3lAbL7n_klnUKw0-bQ8jRHFKA1A06zOvuUB07tLWXQP3TGJnG2SIWY2um2Ft0DR1w1mbzOcFAL0DbAHN9HC6jTfM2rhQLKGj7U3JIS2-pv_iMV7r1Vtj-HsPBudoLslhT-s9V0BpWZU2-T_238EjQ1GF8zmR-O237Rr8_ts5v74VWKk9e1Q/s1440/529283899_1337744575018610_8135178024881397318_n.jpg

បើតាមម្ចាស់ចម្ការមៀន គឺពេលមានពលករបរទេសមកធ្វើការនៅប្រទេសថៃ ពលរដ្ឋថៃចោទប្រកាន់ពលករបរទេសមកដណ្តើមការងារ និងធ្វើឱ្យពលរដ្ឋថៃគ្មានការងារធ្វើ ។ ប៉ុន្តែពេលប្រទេសថៃខ្វះខាតពលករបរទេសធ្វើការ ហើយម្ចាស់ចម្ការសង្ឃឹមពឹងផ្អែកលើពលករថៃនឹងមកធ្វើការដែលពួកគេធ្លាប់ស្រែកថា គ្មានការងារធ្វើ បែរជាមានពលរដ្ឋថៃតិចតួចបំផុតមកធ្វើការក្នុងចម្ការជំនួសពលករបរទេស ហើយពលរដ្ឋថៃទាំងនេះលើកហេតុផលយ៉ាងច្រើនមកធ្វើជាលេស ៕