តារាចម្រៀង អ៊ាម វន្នី បានលើកឡើងពីចំណុចខ្វះខាតមួយចំនួនដូចជាមិនសូវមានទំនិញខ្មែរលក់រាយនៅលើទីផ្សារ ប៉ុន្តែកន្លែងណាមានលក់របស់ខ្មែរដូចជាគ្រឿងទេសជាដើមមានតម្លៃថ្លៃ។ ក្នុងនោះលោកចង់ឱ្យហ្គារ៉ាស់សាំងខ្មែរមួយចំនួនកែសម្រួលបន្ទប់ទឹកឱ្យមានអនាម័យ លក់គ្រប់លីត្រឱ្យអតិថិជន ហើយការធ្វើពហិកាទំនិញថៃត្រូវរួមគ្នាជាធ្លុងមួយតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។
.png)
នៅថ្ងៃទី១៣ សីហា នេះតារាចម្រៀង អ៊ាម វន្នី បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលលោកលើកឡើងចំនួន៤ចំណុចដែលប្រជាជនខ្មែរព្យាយាមពហិកាទំនិញថៃ។ លោកបានលើកឡើងថា អ្នកលក់មិនសូវមានទំនិញខ្មែរលក់ទេ តាមផ្សាលក់រាយភាគច្រើន កន្លែងណាមានលក់មិនថាបន្លែត្រីសាច់ គ្រឿងទេសភាគច្រើនគឺតម្លៃថ្លៃ ហើយចំណុចលោកបានសង្កតធ្ងន់ថាជាតិនិយមឬជាតិយំ។ ចំណុចមួយទៀត លោកបានលើកឡើងថា ទំនិញថៃហូរចូលតាមច្រកឡាវធម្មតា ព្រោះទំនិញហាមឃាត់មានត្រឹមតែ បន្លែត្រីសាច់ ប្រេងសាំង (ទំនិញផ្សេងរាប់ម៉ឺនមុខគឺចូលធម្មតា) ។

តារាចម្រៀងរូបនេះបានលើកឡើងពីចំណុចទី៣ ដែលប្រជាជនចង់ជួយគាំទ្រហ្គារាស់សាំងខ្មែរណាស់ តែភាគច្រើនហ្គារាស់សាំងខ្មែរ លក់តែសាំង (គ្មានបន្ទប់ទឹកសាធារណៈ បើមាន ក៏មិនសូវមានអនាម័យ ភាគច្រើន និងគ្មានទំនិញផ្សេងលក់ ពេលខ្លះ សាំងខ្វះគុណភាព និង ខ្វះលីត្រក៏មាន បទពិសោធន៍ផ្ទាល់ខ្លួន តែហ្គារាស់មួយចំនួនគឺចាប់ផ្តើមកែប្រែធ្វើបានល្អហើយ សូមបន្តកែប្រែទៀត។
ចំណុចទី៤ លោក អ៊ាម វន្នី ថាការធ្វើពហិការទំនិញថៃ អាចធ្វើទៅបានលុះត្រាតែ ធ្វើតាំងពី ថ្នាក់ជាតិ រហូតដល់ប្រជាជនធម្មតារួមគ្នាជាធ្លុងមួយទើបអាចបានលទ្ធផល។ លោកបានលើកឡើងទៀតថា «សូមជូនពរប្រជាជនកម្ពុជា ចៀសផុតពីការទិញគ្រាប់កាំភ្លើងដោយប្រយោល តាមរយៈការគាំទ្រទំនិញថៃគ្រប់ប្រភេទ ។ សូមព្រលឹងដូនតាខ្មែរចូលសណ្ឋិតក្នុងចិត្តអ្នកលក់រាយគ្រប់ប្រភេទ កុំលក់កោរខ្មែរគ្នាឯងក្នុងគ្រានេះ»៕










