ថៃ៖ នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន ខារ៉ាវាវ គ្រុប បាននិយាយថា បើទោះជាបច្ចុប្បន្នម៉ាកយីហោថៃ និងផលិតថៃនៅកម្ពុជាកំពុងត្រូវបានពហិការឈប់ប្រើប្រាស់ដោយពលរដ្ឋកម្ពុជាក៏ដោយ ប៉ុន្តែស្ថានភាពនេះមិនគួរឲ្យបារម្ភពេកទេ ព្រោះនៅរយៈពេលខ្លីខាងមុខប្រជាជនកម្ពុជានឹងបានរំសាយចិត្តចឹងស្អប់ហើយងាកមកប្រើប្រាស់ផលិតផលថៃដូចមុនវិញហើយ ព្រោះកម្ពុជាមានមនោសញ្ចេតនាជាមួយសម្ភារៈប្រើប្រាស់ថៃណាស់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី12 ខែសីហា បានឲ្យដឹងថា ផលប៉ះពាល់លើអាជីវកម្មថៃកាន់តែទូលំទូលាយ ដោយម៉ាកយីហោថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជាបានផ្អាកទំនាក់ទំនងទីផ្សារ ហើយក្រុមហ៊ុនខ្លះ គ្រោងនឹងពន្យារពេលការបើកដំណើរការរបស់ពួកគេរហូតដល់លក្ខខណ្ឌមានស្ថេរភាពឡើងវិញ។
លោក Romtham Sathientham នាយកគ្រប់គ្រងក្រុមហ៊ុន Carabao Group Plc បាននិយាយថា ការបិទព្រំដែនកម្ពុជា-ថៃ កាលពីខែមិថុនាកន្លងទៅ បានប៉ះពាល់ដោយផ្ទាល់ដល់ការនាំចេញភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន។ លោកថា “យើងមិនអាចដឹកជញ្ជូនទំនិញតាមផ្លូវគោកក្នុងរយៈពេលពីប្រាំពីរទៅប្រាំបីថ្ងៃ ដូច្នេះយើងត្រូវប្តូរទៅការដឹកជញ្ជូនតាមសមុទ្រ ដែលពន្យារពេលការដឹកជញ្ជូន និងប៉ះពាល់ដល់ការលក់នៅត្រីមាសទីពីរ”។
.jpeg)
លោក Romtham បានបន្តទៀតថា៖ ការកើនឡើងនៃជម្លោះកម្ពុជា-ថៃ បានបង្ខំឱ្យយីហោថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានអនុវត្តវិធានការបណ្តោះអាសន្នមួយ ដោយផ្អាកសកម្មភាពធ្វើទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ដើម្បីកាត់បន្ថយកំហឹង និងការស្អ.ប់មកលើផលិតផលរបស់ពួកគេ។ ប៉ុន្តែ លោក Romtham បានគូសបញ្ជាក់ថា៖ យ៉ាងណាផលិតផលភេសជ្ជៈរបស់ក្រុម ខារ៉ាបាវ នៅតែមានទីផ្សារខ្លាំង ហើយការផ្គត់ផ្គង់នៅតែមិនគ្រប់គ្រាន់ ព្រោះផលិតផលថៃតែងរក្សាបាននូវភាពទាក់ទាញ និង គុណភាព សម្រាប់អ្នកប្រើប្រាស់កម្ពុជា។
នាយកគ្រប់គ្រងក្រុមហ៊ុនមួយនេះ បាននិយាយដោយភាពជឿជាក់ថា៖ «សរុបមក ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនពិតមែននៅពេលនេះ ប៉ុន្តែយើងជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី 6 ទៅ 12 ខែខាងមុខ យើងសង្ឃឹមថាស្ថានភាពនឹងវិលមករកភាពប្រក្រតីវិញ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់។» ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងក្រុមហ៊ុន ខារ៉ាបាវ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការពិភាក្សាផ្នែកសេដ្ឋកិច្ចទីផ្សារពាណិជ្ជកម្មរបស់ថៃនៅកម្ពុជា។
.png)
យ៉ាងណាងាកមកខាងកម្ពុជាវិញ ចាប់តាំងពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបានលេចឡើងម្ដងទៀតនៅក្នុងឆ្នាំ2025នេះ យុវជនខ្មែរ រួមទាំងបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមជាច្រើន បាននាំគ្នាបង្ហាញពីការប្ដេជ្ញាចិត្ត ពហិការឈប់ប្រើប្រាស់ផលិតផលថៃ រួមទាំងការឈប់គាំទ្រសិល្បៈថៃផងដែរ។.png)
គួរបញ្ជាក់ថា កន្លងមកមានការចុះផ្សាយព្រោងព្រាត ពីក្រុមហ៊ុនធំៗមួយចំនួនដែលទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ប៉ុន្តែបានផ្ដល់ប្រាក់ឧបត្ថមគាំទ្រដល់យោធាថៃ ក្នុងការទិញសព្វាវុ.ធទំនើបៗមកវា.យប្រហារធ្វើបាប សម្លាប់ទាហាន និងជីវិតជនសុីវិលខ្មែរយ៉ាងព្រៃផ្សៃបំផុត។ ដូច្នេះកូនខ្មែរគ្រប់រូបគួរចងចាំនូវភាពឈឺចាប់នេះ កុំឆាប់ភ្លេចនូវអ្វីដែលថៃធ្លាប់បានធ្វើកន្លងមក ហើយងាកទៅគាំទ្រពួកគេដូចមុនទៀតឲ្យសោះ៕










