យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Sina Entertainment នៅថ្ងៃទី ១១ ខែសីហា Huang Zitao អតីតសមាជិក EXO បានបង្ហាញក្នុងអំឡុងពេលថតកម្មវិធីថ្មីៗថាលោកនិង Xu Yiyang ជាភរិយានឹងរៀបចំពិធីមង្គលការពួកគេនៅក្នុងខែតុលា ឆ្នាំ២០២៥នេះ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤។
.png)
ស្នេហ៍មួយគូនេះបាននិងកំពុងរៀបចំសម្រាប់អ្វីដែលត្រូវបានពណ៌នាថាជា «អាពាហ៍ពិពាហ៍ប្រចាំសតវត្សន៍» អស់រយៈពេលប្រាំមួយខែមកហើយ។ ពិធីនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីតារាល្បីៗជាច្រើន និងអ្នកគាំទ្រជាង១០០នាក់។ កន្លែងអង្គុយពិសេសនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្សាយបន្តផ្ទាល់អាពាហ៍ពិពាហ៍របស់ពួកគេបន្ថែមទៀត។

ឥឡូវនេះមានការចាប់អារម្មណ៍ទៅលើថាតើអតីតសមាជិករួមក្រុម EXO ដូចជា Luhan ដែល Tao បានរក្សាទំនាក់ទំនងជិតស្និទ្ធនឹងចូលរួមជាភ្ញៀវដែរឬទេ។ Tao និង Luhan បានបន្តមិត្តភាពរបស់ពួកគេជាច្រើនឆ្នាំមកហើយ សូម្បីតែសម្តែងបទ «Our Tomorrow» នៅក្នុងការប្រគំតន្ត្រីរបស់ Luhan។.png)
Tao បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយបានដាក់ពាក្យប្តឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់លោកជាមួយ SM Entertainment ។ ចាប់តាំងពីពេលនោះមក Tao បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ក្នុងប្រទេសចិន។ 
អ្នកទាំងពីរមានទំនាក់ទំនងស្នេហាដំបូងគេក្នុងឆ្នាំ ២០២០ ហើយបានបញ្ជាក់ជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានទំនាក់ទំនងស្នេហារយៈពេល ៤ ឆ្នាំ។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយក្លាយជាប្តីប្រពន្ធ ស្របច្បាប់។
គូស្នេហ៍មួយគូនេះក៏បានប្រឈមមុខនឹងការរំពឹងទុកអំពីការមានផ្ទៃពោះមុនរៀបការ និងការសម្រាលកូនផងដែរ។ កាលពីខែសីហា ឆ្នាំ២០២៤ Xu Yiyang ត្រូវបានគេរាយការណ៍ថាត្រូវបានគេប្រទះឃើញនៅគ្លីនិក OB-GYN ក្នុងសហរដ្ឋអាម៉េរិក ហើយនៅក្នុងខែធ្នូ នាងត្រូវបានគេឃើញដើរទិញផលិតផលសម្រាប់ទារក។ Tao បានជំរុញឱ្យពាក្យចចាមអារ៉ាមនេះកាន់តែខ្លាំងឡើងបន្ទាប់ពីបាននិយាយអំពីកុមារក្នុងអំឡុងពេលផ្សាយផ្ទាល់មុនពេលផ្លាស់ប្តូរប្រធានបទយ៉ាងឆាប់រហ័ស។ នៅក្នុងខែមិថុនា វីដេអូ paparazzi បានផុសឡើងបង្ហាញពីម្តាយរបស់ Xu Yiyang ជាមួយនឹងមេដោះម្នាក់កំពុងកាន់ទារក ដែលបង្កឱ្យមានការរំពឹងទុកជាថ្មីថា “កំណើតសម្ងាត់” ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំង Tao និង Xu Yiyang បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ។
កាលពីខែមេសា Tao បានធ្វើឱ្យមានប្រធានបទក្តៅសម្រាប់ការដាក់លក់សំឡីអនាម័យ បន្ទាប់ពីដឹងថាក្រុមហ៊ុនចិនបានទិញ និងលក់ឡើងវិញនូវសំឡីអនាម័យ ដែលបោះចោលក្នុងតម្លៃបញ្ចុះតម្លៃ។ បន្ទាប់ពីការបើកដំណើរការម៉ាកយីហោរបស់ខ្លួន Tao បានរៀបចំព្រឹត្តិការណ៍លក់បន្តផ្ទាល់ដែលរកចំណូលបានប្រហែល ២២.៥ លានយន់ ប្រមាណ៣៥ លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕










