តារាសម្ដែងស្រីចិន Zhao Lusi ថ្មីៗនេះមានជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment ហើយជារឿយៗមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមដើម្បីទាក់ទងជាមួយអ្នកគាំទ្រ។ ក្នុងការផ្សាយផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា ច្រមុះរបស់ Zhao Lusi ហាក់ដូចជាវះកាត់កែសម្ផស្ស។ តារាស្រីរូបនេះបានឆ្លើយតបទាំងត្រង់ថា៖ «បើខ្ញុំធ្វើច្រមុះ ខ្ញុំនឹងត្រូវឡានបុកតាមផ្លូវ»។

Zhao Lusi ខឹងនឹងការស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមបង្កាច់បង្ខូចអំពីការវះកាត់កែសម្ផស្សដូចជាការងារច្រមុះ និងកាត់ថ្គាមអស់ជាច្រើនឆ្នាំ។ យ៉ាងណាក៏ដោយ តារាស្រីរូបនេះថា ពាក្យចចាមអារ៉ាមបែបនេះ មិនសមនឹងការប្តឹងទេ ព្រោះអ្នកដែលត្រូវប្ដឹង ប្រហែលជាគ្មានលុយសងជំងឺចិត្តនាង។ 
បន្ទាប់ពីស្ងប់ស្ងាត់ Zhao Lusi បានសង្កត់ធ្ងន់ថា ប្រសិនបើនាងពិតជាធ្វើការវះកាត់កែសម្ផស្សមែននោះ នាងនឹងចែករំលែកជាសាធារណៈទៅកាន់អ្នកគាំទ្ររបស់នាង និងបង្ហាញមុខគ្រូពេទ្យដែលធ្វើការវះកាត់នេះ។ តារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះពន្យល់បន្ថែមថា នាងបានទទួលបានច្រមុះខ្ពស់ពីជីដូនជីតា និងឪពុកម្តាយរបស់នាង ដូច្នេះហើយនាងមិនចាំបាច់ធ្វើច្រមុះនោះទេ។.png)
កាលពីនាងនៅក្មេង Zhao Lusi បានជួបឧបទ្ទវហេតុដែលបណ្តាលឱ្យមានដុំសាច់ដុះក្នុងច្រមុះរបស់នាង ដែលធ្វើឱ្យមនុស្សគិតថានាងមានសំលេងច្រមុះធ្ងន់។
គួរបញ្ជាក់ផងដែរថា ជម្លោះរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ អ្នកក្នុងឧស្សាហកម្មប៉ាន់ស្មានថា តារាស្រីរូបនេះនឹងត្រូវបង់សំណងយ៉ាងច្រើនប្រសិនបើនាងចង់បញ្ចប់កុងត្រាមុនរយៈពេល ៥ ឆ្នាំ៕










