ទឹកដមសំឡេងដ៏ពីរោះរបស់តារាចម្រៀង ជ័យ សុវ៉ាត គឺបានបម្រើអារម្មណ៍មហាជនតាមរយៈតន្រ្តី ហើយលោកក៏បានប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនមួយទៀតក្នុងនាមជាគ្រូពេទ្យចុះទៅព្យាបាលពិនិត្យជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។ ការចុះទៅកន្លែងងាយរងគ្រោះថ្នាក់នេះ ជ័យ សុវ៉ាត ក៏បានបង្ហាញថាម្តាយលោកមានការព្រួយបារម្ភខ្លាំងប៉ុន្តែលោកថាមិនខ្លាចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4Uo2nN60Qpr5-7E0XRgnNqaa-9sM_ZaievN6mOvLN_TrGO-GhM7Y29tGj31CmaGSNtW1B1juimlZhiAhdVVhMiKLX3wZPt58_ichuSsK-DXOjVU7d54aECdwybNDtrAYu95gYTa4uECgMqNQeyBpuI1idhSZK79pVGrp9TPKukTmPkPClijC9c8kQNt_/s1440/image_2025-08-14_13-49-00%20(2).png

ជឿជាក់ថាប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងក្នុងទ្រនំសាន់ដេគឺលោក ជ័យ សុវ៉ាត ក្រៅពីការងារសិល្បៈគឺមានអាជីពជាគ្រូពេទ្យ។ កាលពីឆ្នាំ២០២១ អំឡុងពេលមានជំងឺរាតត្បាត លោកសុខចិត្តផ្អាកសកម្មភាពលើឆាកតន្រ្តី មកស្ម័គ្រចិត្តធ្វើជាកងទ័ពអាវស ចេញប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQjSsyaq2ghcmEQuNk82uXsVYjZsooQPs8vo-DoyF_O0Jbcm8_cZorOlGA3p4rXmeOnyuhoMpjkB2ldmAGdErAtjpibTx8H7u_uSzVc-zA9KIQgWGucfMn1JQliezlThZ3Y7TMXveshuC5NIh7p2OpgeJRrJZI6NtsFbV8C4RlghmwgKsgPYiNI5GTOzFN/s1280/image_2025-08-14_13-48-58%20(2).png

មិនត្រឹមតែស្រស់សង្ហាទឹកដមសំឡេងពីរោះប៉ុណ្ណោះទេប៉ុន្តែម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ក៏មានបេះដូងបរិសុទ្ធក្នុងនាមជាគ្រូពេទ្យមួយរូបចេញមកជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនភៀសសឹកក្នុងពេលប្រទេសជួយទុក្ខសង្គ្រាមម្តងទៀត។ នៅថ្ងៃទី១៤ សីហា នេះលោក ជ័យ សុវ៉ាត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកក្នុងការពិនិត្យដល់ប្រជាជនស្ថិតក្នុងតំបន់ភៀសសឹកមួយកន្លែង។ តាមរយៈរូបភាពនិងខ្លឹមសារដែលលោកបង្ហោះគឺបានបង្ហាញនូវអារម្មណ៍ក្រៀមក្រំរកពាក្យនិយាយមិនត្រូវអំពីប្រជាជនដែលរងផលប៉ះពាល់ពីសឹកសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lrx_tRZIv9TF4KIAOxrxOm1KS_-kxGBGpVyKcZU58PieqoRCuqEfyD1xnZ-o8wvNAYKXoy6oycPrRZ_KRPFu923yDkVYO0FSl5DQsarx_rEOL5kN9oS2azoaqtheR6ZobigRwqz5P-xpNSfp2ZQS7kDZWY6ja-FQkiUbc4Y5Zl3aXbCbiayr1GlpwC0m/s1440/image_2025-08-14_13-48-59%20(2).png

ក្នុងនាមជាកងទ័ពអាវស លោក ជ័យ សុវ៉ាត បានបង្ហាញថាម្តាយរបស់លោកមានការព្រួយចិត្តបារម្ភសុខទុក្ខលោកយ៉ាងខ្លាំងដោយសារតែស្ថិតនៅតំបន់មានសង្គ្រាមខណៈដែលភាគីថៃនៅបន្តការឈ្លានពានអុកឡុកចង់បង្កសង្គ្រាមជាថ្មី។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបានបង្ហាញចិត្តមោះមុតថាលោកមិនខ្លាចនោះទេ៕