បាងកក៖ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បានប្រកាសក្ដែងៗនៅចំពោះមុខអ្នកកាសែតកាលពីថ្ងៃទី13 ខែសីហានេះថា លោកនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលនិយាយបំភ្លើស ឬបំភ្លៃពាក្យសំដីរបស់គាត់ និងអ្នកដែលធ្វើការរិះគ.ន់ទាំងមិនសមទំនង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png
ការប្រកាសបែបនេះរបស់លោក Phumtham ត្រូវបានធ្វើឡើងបន្ទាប់ពីលោករងការចោ.ទប្រកាន់យ៉ាងធ្ងន់ធ្ងរពីប្រជាជនថៃថាលោកកាន់ជើងកម្ពុជា។ បន្ថែមពីនេះ រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សភឿថៃ ក៏មិនសូវទទួលបានការគាំទ្រពីប្រជាជនថៃផងដែរ។ ពួកគេតែងរិះគន់ និងបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាល មិនថារឿងអ្វីក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi35Ih4NYzniIzXYSszHeVuxos3MqVvzUCjGj4HZgh4n3LggS7TEXsTE1Z2hP97YT0k5dhw34Zgzg2lAHzdA0WmjLDYf6i_hOCwwdRGiocgzJdssxjYfTO0rDJg27G0yB1XSxxU49tqp8hTaHAvYdlV-gbAjpjP7NtEtK5lg8PJE7qdTyLp7qbQzZNFIger/s1280/image_2025-08-15_11-41-07.png

កាលពីថ្មីៗនេះ លោក Phumtham បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា លោកគិតថាខ្លួនមិនទទួលបានភាពយុត្តិធម៌ទាល់តែសោះ ស្របពេលដែលមានព័ត៌មានមិនពិតជាច្រើនបានព្យាយាមបង្កាច់បង្ខូច និងបំភ្លើសពាក្យសំដីរបស់លោក ទើបធ្វើឲ្យពលរដ្ឋមានការយល់ច្រលំ។ ជាក់ស្ដែងនៅក្នុងការអត្ថធិប្បាយរបស់លោកពាក់ព័ន្ធនឹងគ្រាប់រ៉ុកក្កែត BM-21 ដែលបា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន មានអ្នកនយោបាយមួយចំនួនបានបំភ្លើសការបកស្រាយរបស់លោក ហើយនាំឲ្យប្រជាជនចោ.ទប្រកាន់លោកថា លោកមានចិត្តកាន់ជើងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgv0vQfL1RJUTSEcur1uu5SiLkJM424bBoLvpIJOaQOj25DBuqAnyANNzu18RC5vs9OH35Ss0U2zkLqJqIDLvz6XqSHAHT72f76DJRJZXBz87BvMGMyoJVLNb4b-snQgXGfVHAjSXh7ADQcUXjntitWUdzprO8xSYZ-A9x785JQAjRYGN5VImJ5Xb8QG4/s1280/image_2025-08-15_11-41-05%20(2).png

លោក Phumtham បានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកវិភាគណា ដែលនិយាយលេងសើចថាឲ្យលោកគួរតែកាត់ជើងខ្លួនឯង ដើម្បីស្វែងយល់ពីភាពឈឺចាប់របស់ទាហានថៃដែលរងរបួសដោយសារគ្រាប់មីនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMGtTDo-C2HGo80DiUCSb5UKwjd7uQUZWFb19SSTctXMmJvj7_4mAe3o7Vu9kGWXRdB8I9BcsHKZTlvdNeaJR96xIZgpATl3HXxAS8wp9bodc1a8k4836nQ8v_sofMM_iMVYsSjsGspQE5_UzogJ_voll8LdFEubho4D88IXHkjfNgbpkpm5JtHJPk8gv/s1500/image_2025-08-15_11-41-05.png

លើសពីនេះ នាយករដ្ឋមន្រ្តីស្ដីទីរូបនេះបានគំរាមថា៖ ដូច្នេះចាប់ពីពេលនេះទៅ លោកនឹងប្តឹងរាល់អ្នកទាំងឡាយណា ដែលបង្វែរការពិតដើម្បីធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ឬរូបលោកផ្ទាល់។ លោកបន្ថែមថា៖ ការលើកឡើងមិនពិតណាមួយពាកព័ន្ធនឹងលោក នឹងធ្វើឱ្យខូចដល់ការទុកចិត្តរបស់សាធារណជន និងជំរុញឲ្យមានការបែកបាក់ផ្ទៃក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

គួររំលឹកថា លោក Phumtham Wechayachai បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពី តុលាការធម្មនុញ្ញថៃ ចេញដីកាព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី ១ ខែកក្កដា។ ចាប់តាំងពីឡើងកាន់តំណែងមក លោក Phumtham និងរដ្ឋាភិបាលគណបក្សភឿថៃទទួលបានតែពាក្យរិះគន់ម្ដងហើយម្ដងទៀតពីពលរដ្ឋថៃ៕