ព្រឹត្តិការណ៍១សីហា ដែលកងកម្លាំងថៃដោះលែងទាហានខ្មែរពីរនាក់នៅតែបង្កឱ្យប្រជាជនខ្មែរចងចាំមិនភ្លេចហើយនៅតែមានភាពឈឺចាប់ចំពោះការប្រព្រឹត្តរបស់ថៃ។ ជាក់ស្តែងតារាចម្រៀង ឱក សុគន្ធកញ្ញា កម្រនឹងហូរទឹកភ្នែកបង្ហាញអារម្មណ៍ទន់ខ្សោយឱ្យទស្សនិកជនឃើញណាស់ប៉ុន្តែការឈឺចាប់ដ៏មិនអាចភ្លេចបានអមជាមួយនឹងបទ វណ្ណដា ទៀតធ្វើឱ្យ តារាចម្រៀងរូបនេះស្រក់ទឹកភ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChVcsCxgOPuv71xK3L0poxcXzhLJEdudC134y89k5LavO5OUxis83qusjggq-YOArgHXX_7ARNa2jyyUkpst8tNpcX6gaT5amP3FD-x3x0MMj7okQPY9DTB3rcf1nOtOYJm07CvJwroQ2NdKxZlVjWpm3xEXYsTnOO1GL-ZIq8w3lvAbHQXm3wLrzt_0S/s2048/image_2025-08-13_09-01-18%20(2).png
នៅយប់ថ្ងៃទី១៣ សីហា អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយបានដាក់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «១សីហា»ជាមួយនឹងចំណងជើងថា «ពួកយើងនៅតែឈឺចាប់»។ ក្នុងវីដេអូនេះ អ្នកនាង ឱក សុគន្ធកញ្ញា ស្ថិតនៅក្នុងរថយន្តកំពុងធ្វើដំណើរតាមផ្លូវ ប៉ុន្តែបានស្តែងឱ្យទស្សនិកជនឃើញពីភាពឈឺចាប់របស់កំពូលតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV8GUqUFkQeelEEdOM39Sa1CeRZjiT2jClICjfg1p5ctg6KFaFuZsMfzl2HOzs4fqVDMvT8pLpxVIr2b1cz8EquStgiKpxDBEu_SX0rPERQQa58Sglndzo-ydiQ9tZI6t5IpT6BJqFUmeett-iJUk6mcMW_6vbhb-J6W8HvvSTCUiKweKRHN-vvSKFl2Wi/s1280/photo_2025-08-01_11-37-45.jpg
ទោះបីជាមិនបញ្ជាក់ ប៉ុន្តែមហាជនជ្រាបច្បាស់ពីទំហំឈឺចាប់មិនមែនតែតារាចម្រៀង ឱក សុគន្ធកញ្ញា តែប្រជាពលរដ្ឋនៅតែឈឺចាប់ចំពោះទង្វើរបស់ថៃធ្វើដាក់ទាហានខ្មែរខណៈមកទល់ពេលនេះកងកម្លាំងថៃនៅមិនព្រមដោះលែងកងកម្លាំងកម្ពុជាដែលនៅសល់ឱ្យវិលមកមាតុភូមិនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipHehFzGi2bSXWv4PkRRIJLtEZcqUaM3BMOEaLpqqy1QOaeE1HCSh5CqefaInjjfw_fyKTx3WjfyPVKzoouCH3x4PToLPMnTkcQ5LDjBdDhdhiWWdzmaHfmsCqlNr1IQ1lnYQluI4e8Rf7R6pUz7n8IyE6ylS4QVGfn-Ua2TKXCsrnKlTt6fkAzu79G4Oc/s960/image_2025-08-13_09-01-20.png

ទឹកភ្នែករបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលពោរពេញដោយឈឺចាប់នេះ ទស្សនិកជនដទៃទៀតបានលើកឡើងស្រដៀងៗគ្នាថាពួកគេនៅតែឈឺចាប់ដូចគ្នា។ អ្នកមួយចំនួនក៏បានកត់សម្គាល់ដែរថានេះគឺជារឿងដ៏កម្ររបស់អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញរូបភាពទឹកភ្នែកបែបនេះឱ្យទស្សនិកជនឃើញណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUFwYtGgxda36puoGi1SAxqFbR53hs6OLtP21DF3sJJPZpGOneWtF83MJLzpND8iIDD2hfsyVLtehFPsxW1efazIiIvhdyhpbj27n-mzEYyLLcRJS604vg393wdqLOWaweUc0FdC5Q9-JY4LgrkLVFmQtd5_S3TknibGSDOxa5lmU9UekhIcdtA93fGcu/s1440/image_2025-08-13_09-01-20%20(3).png

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗមកនេះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកអំពីបេះដូងខ្មែរ ឈាមខ្មែរ ពោរពេញទៅដោយសច្ចៈធម៌ គុណធម៌ ស្អាតស្អំ មិនកុហកភូតភរ មិនក្លែងបន្លំ មិនចេះសម្តែង។ លើសពីនេះតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសរូបនេះថាប្រជាជនខ្មែរ ធ្វើចេញពីចិត្ត សាមគ្គីភាព ស្រឡាញ់ និងឱ្យតម្លៃគ្នាដើម្បីជាចំណែកមួយក្នុងប្រទេសជាតិនាពេលនេះ៕