ឃ្លាតឆ្ងាយពីអ្នកគាំទ្រប្រហែលជា១ខែ សុខ ពិសី បានវិលត្រឡប់មកវិញព្រមទាំងមានការសម្តែងយ៉ាងពិសេសជាមួយនឹងរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ទៀតផង។ យ៉ាងណាមិញ ក្រៅពីដំណឹងដ៏រំភើបនេះមហាជនបែរជាចាប់អារម្មណ៍លើច្រមុះ សុខ ពិសី ដោយអ្នកគាំទ្រមួយចំនួនមានការកាត់សម្គាល់ថាហាក់ដូចជាខុសប្លែកកាលពីមុន។

ប្រិយមិត្តមួយចំនួនអាចជ្រាបមកហើយថាតារាចម្រៀង សុខ ពិសី បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងសុំសម្រាកពីការងារដើរកម្សាន្តរយៈពេល១ខែ ខណៈ សុខ ពិសី ក៏បានចែករំលែករូបភាពដើរលេងនៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីឈប់សម្រាក សុខ ពិសី ក៏បានវិលមកបំរើអារម្មណ៍ទស្សនិកជនវិញ ព្រមទាំងមានការសម្តែងរួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ នាថ្ងៃទី២៥ ខែមេសា នេះនៅឯផាប់មួយកន្លែង។

មុនពេលឡើងឆាកជាផ្លូវការ សុខ ពិសី និង ឧកញ៉ាប ព្រាប សុវត្ថិ បានជួបនិងសំណេះសំណាលជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលនិងពោរពេញដោយភាពរីករាយ។ ក្រោយពីវីដេអូនេះបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមបែរជាចាប់អារម្មណ៍ជាពិសេសទៅលើមុខមាត់របស់ សុខ ពិសី ដោយមនុស្សជាច្រើនបានបញ្ចេញមតិថាខុសប្លែកពីមុន។
គណនីជាច្រើនបានចូលមកខម្មិនជាបន្តបន្ទាប់ដោយចោទប្រកាន់ថា ច្រមុះ សុខ ពិសី មានការកែមុន ធ្វើឱ្យទ្រុងទ្រាយខុសពីមុនដោយអ្នកខ្លះថានាងកែសម្ផស្សលើកនេះមិនសូវជាស្រស់ស្អាតនោះទេ ចាញ់សម្រស់កាលពីមុន។ មតិមួយផ្នែកទៀតក៏បានលើកឡើងថា មើល សុខ ពិសី សឹងតែមិនចង់ស្គាល់។ 
អ្នកគាំទ្រផ្សេងទៀតក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការកែកុនរបស់តារាចម្រៀងរូបនេះ ខ្លាច សុខ ពិសី ប្រឈមនឹងហានិភ័យនៅពេលចាស់ទៅ។ គណនីមួយបានសរសេរថា «គាត់កែខ្លាំងពេក ខ្លាចពេលអាយុកាន់តែច្រើនទៅ គឺពិបាកហើយ សុំទោសផងបើខ្ញុំនិយាយប៉ះពាល់ សុំហ្វេនៗពិចារណា កុំខឹងខ្ញុំអី»៕










