ប្រទេសកូរ៉េខាងត្បូង ៖ ហាងកាហ្វេ Starbucks ដ៏ល្បីនៅប្រទេសកូរ៉េខាងត្បូងឈប់អត់ធ្មត់ទៀតហើយ និងប្រកាសថា ហាងកាហ្វេពុំមែនជា Co-Working Space របស់មនុស្សគ្រប់គ្នានោះទេ សូមអតិថិជនឈប់អង្គុយក្នុងហាងរយៈពេលយូរ ឈប់យកកុំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ និងឌុយភ្លើង មកអង្គុយធ្វើការក្នុងហាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiffZerFsViJoLgGgEaKGnkpjznJ6VF8Kb7i8uOkkzRUuaaLtpgJEZZdK1CA5Q_PIydhoEO00ZfY2StZnoDxBX03V8SQE0oTaLh94Now-O6BGkXMqIhgCpUvP6iOZdxZRFjgU0BLkdl3J6zWsuLr4p4-SkZKR9RE21wyLQzusw7oTPQASczZ7g-gXC-ZqYf/s1200/image_2025-08-15_13-26-50.png
ការប្រកាសបែបនេះក្រោយពីអតិថិជនចំនួនអង្គុយធ្វើការក្នុងហាងដូចគ្នានឹងការិយាល័យផ្ទាល់ខ្លួន រហូតដល់យកវាំងននមកបិទបាំងសម្រាប់អង្គុយធ្វើការទៀតផង ជា​ពិសេស នៅទីក្រុងសេអ៊ូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCC5IaztdMCoKeAT6ghwF7Ri3SmkTXFtbaQRd0LWlzyzLzNe8-pN64b0TKniwlbA3beMUFjDwj64p29kzC0pxHNmM-Z2eA5FaCtIEZIKXCiDO6uO01NxxNi3RUvI0Jcq05FfCDCC0caQvmeBZt9KNytaIfaVHa4kahIWKXU1PG_DKk_auG7CAJLG7kdVH/s2915/image_2025-08-15_13-26-51%20(2).png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ហាងកាហ្វេ Starbucks បានបិទស្លាកតាមសាខាផ្សេងៗនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីកុំឱ្យអតិថិជនយកឧបករណ៍ធ្វើការធំៗចូលហាង ដូចជា ៖ កុំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ ឌុយភ្លើង និងវាំងនន ។ វាជាការប្រកាសប្រាប់អតិថិជនមួយចំនួនដែលយកហាងកាហ្វេធ្វើជាការិយាល័យផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនផ្សេងៗលំបាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9W64snu2XMb9skZPK3YFsL5nSZs05k9HbES5LIbaS1iJElHkksu36ow7cmUrnk5OHeFPs8HIbRECxVdJdX0Z3y1Ugqhf0OoLpHEShJXABgfN4ixWgDm9ZqSlDhE21svnIj59tT6IDooe2JyqUf840Y6pgn3ZtzohiJykdastpUn5AGCN0tR-Xo2zezKX/s2000/image_2025-08-15_13-26-56.png
សេចក្តីប្រកាសបញ្ជាក់ថា អតិថិជនត្រូវប្រមូលសម្ភារៈធ្វើការទៅជាមួយផងពេលក្រោកពីកន្លែងអង្គុយយូរ និងគួរទុកឱកាសឱ្យអតិថិជនផ្សេងៗបានអង្គុយផឹកកាហ្វេជួបជុំគ្នានៅកន្លែងដ៏ធំទូលាយ ។ Starbucks នៅកូរ៉េខាងត្បូងបានកែសម្រួលគោលការណ៍ថ្មីដើម្បីឱ្យអតិថិជនគ្រប់រូបទទួលបានបទពិសោធន៍ងាយស្រួលចូលហាងកាហ្វេ ។ យើងស្វាគមន៍អតិថិជនប្រើប្រាស់លេបថប ឬឧបករណ៍តូចៗ ប៉ុន្តែសូមអតិថិជនកុំយកកុំព្យូទ័រលើតុ ម៉ាស៊ីនព្រីនឯកសារ ឬឧបករណ៍ធំៗចូលហាង ពីព្រោះរំខានដល់អតិថិជនផ្សេងខ្វះកន្លែងអង្គុយ ប៉ុន្តែគោលការណ៍ថ្មីនេះពុំបានកំណត់រយៈពេលអង្គុយក្នុងហាងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkd_P2mbeDocpjJzx8cKGLKeKfOVjOwojZ_Gw0BeAPxbWeKdHuU6KvWyvT8tp04I3MK9CludAacCmCEL6wiBPAx4XAy-ypQJ65lEDZ_ODrPyzsOvJ_p66fyhxSGLJjDmX8ComEzOCTokaW_JP4ASFL7joj0sZtTjachPcNFpESRql2GYl0wYDMM4Te1Qd/s1080/image_2025-08-15_13-26-57.png
កន្លងមក អតិថិជនមួយចំនួនបានយកវាំងនមកបិទបាំងកន្លែងអង្គុយក្នុងហាង Starbucks ដើម្បីធ្វើជាការិយាល័យផ្ទាល់ខ្លួន ហើយធ្វើឱ្យអតិថិជនផ្សេងទៀតពុំអាចអង្គុយនៅកន្លែងរួមគ្នាដ៏ធំទូលាយ ។ ការប្រកាសហាមឃាត់អតិថិជនរបស់ Starbucks ស្របពេលបច្ចុប្បន្ន ពលរដ្ឋកូរ៉េដែលហៅខ្លួនឯងថា «Cagongjok» និយមអង្គុយធ្វើការ អានសៀវភៅ និងរៀនសូត្រក្នុងហាងកាហ្វេរយៈពេលយូរ ជាពិសេស នៅទីក្រុងសេអ៊ូល ដោយសារសម្បូរហាងកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuqEAV4CbO8YAuSVw4qpw5zKtag3imNRGHCeR4yK6DHj37VUymbDOo-RBoW6Yf4-GG19xGFwCR5JMeisb0NofgCY3UEFan-C7rJDrTx9jpbIepsU68eLrXBiwWS2ojsMHcv7jGRb0ApTmOqhZdTxb1XVA0LDg2KESjAcP4b7Ymsd1PIHQqQrUknWMQaXux/s1280/image_2025-08-15_13-26-49.png

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាទីផ្សារធំលំដាប់ទី៣ របស់កាហ្វេ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន គឺនៅកូរ៉េខាងត្បូងមានសាខា Starbucks រហូតដល់ជាង២,០០០កន្លែង ។ កាលពីចុងឆ្នាំ២០២៤ ចំនួនសាខារបស់ Starbucks នៅកូរ៉េខាងត្បូង បានវ៉ាដាច់សាខានៅជប៉ុន ៕