Home Blog Page 302

កម្ពុជា ពិចារណាទិញយន្តហោះ២០គ្រឿងពីប្រទេសចិន

0

ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង ចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

យោងតាមការបង្ហោះ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមថា៖”ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ”។

យន្តហោះចិនប្រភេទ Comac C909 ត្រូវបានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិន អភិវឌ្ឍន៍នៅក្នុងខែមីនា ឆ្នាំ២០០២ ហើយបានធ្វើការហោះហើរលើកដំបូង នៅឆ្នាំ២០០៨។

យន្តហោះនេះ ជាទូទៅមាន៧៨ ទៅ៩០កៅអី និងមានអតិបរមា១០តោន ដោយអាចហោះបានចម្ងាយ
រហូតដល់៣៧០០ គីឡូម៉ែត្រ៕

 

អេរីទ្រា ប្រទេសកូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក

0

ប្រទេសអេរីទ្រា (Eritrea) ជារឿយៗត្រូវបានគេហៅថា “ប្រទេសកូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក” ដោយសារតែមានរបបផ្តាច់ការ ស្រដៀងទៅនឹងការការគ្រប់គ្រង់របស់លោក គីម ជុងអ៊ុន។

អេរីទ្រា ស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដោយមានព្រំប្រទល់ជាប់ប្រទេសអេត្យូពី នៅប៉ែកខាងត្បូង ប្រទេសស៊ូដង់នៅភាគខាងលិច និងប្រទេសជីប៊ូទីនៅភាគអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifEKes6mRlHp6mRdfGz3J_TmQo4hlo52IBxwJaGOxp96bVBjgiHoxVAoL6Fw2gCgQ8SUiCIgXwm_bm5lT92SYDtceJ_TavaAmxbYb8lt-KAuqdkHKKW6jjiRdE7JknFkXjIMOH9sBx1OUu_yQ9aY9g9gnZddtCokGmAKbrWznFQaGlFtPvXCUFuX9hBVzw/s1480/image_2025-08-18_14-33-48.png
ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយលោក Isaias Afwerki ដែលកាន់អំណាចប្រធានាធិបតីតាំងពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqr0CQhiJ2ljvVhoUFGmd60U_wY3WIPsBbGEXSwqHwx2OiO52PQp3NpzcyDmIIxPXWgQXe-Cx9XErgS8CacUiQjsw8HGPRVtVVOlbeiB7eKinz8Bh4gt9O79Ted9odrEju-Vi4yI6Eqw184AeM8tgybvH5PlcDqAOXu4YudZm1wmxapf6mYuAaAvA9ooRb/s5000/image_2025-08-18_14-33-49.png
ក្រោយឡើងកាន់អំណាច លោក បានលុបចោលការបោះឆ្នោត ដោយមិនឱ្យមានគណបក្សឈរឈ្មោះបោះឆ្នោតផ្សេងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTffvpOHXlK5mE9tgx3iO46tzYEOurX4-7S4KSdPbg0r5KofO_KEYVvaK9JONkSrDHXk70eJ9jVaSHesv-q04ljAMpYa67waZJEuR2RCqZI7e9-r4Mgbq-S72r2W8lAkwn95R2Byu-WMly-Bu_Y0fUg14abi-iHtoOo8uw6Mi7Ep9u8ctEwzAr72q79UUQ/s1600/image_2025-08-18_14-34-02.png

លោក Isaias Afwerki បានររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបិទសិទ្ធប្រជាជនមិនឱ្យបញ្ចេញមតិ និងហាមមិនឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwAa8pnr2dQd0WG6l76jvh6Pa-aWZ66wmo13Fawo785572S6CR06eoFAOpl1TBHpxrTF9_196t1qQM11e_DAF4koZGH3PM2NmGC7dYnz8E0PthUChyphenhyphenj1zP3NdjMH1yFi9eEzTQ_wTYZb746OmhgLdR860HPRMmR_vMSqbDJ0AH6q6XeCUGQwhpTx_9hob/s2048/image_2025-08-18_14-34-03%20(2).png
យុវជនពេញវ័យ ត្រូវបង្ខំឱ្យចូលបម្រើកងទ័ព ដោយមិនកំណត់ពេល ដែលអាចចាកចេញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2DnDeAXZfOY8BICi3dXP01AiEdk4i9SrA90RY5NVQ1BkhPJK21qs5410PBLguR-YQtqr0HV8aoCm2wrcupWJ5A6VCq266nz5gwc_7Z31iUb-XD6UMA6JA0ME08w3xKPLIsrIj92T_KgTPjEqkAxbMw-Uwvmyi1VIKE0uCWP_ScXINVtEkoFOGacjcEPNz/s800/image_2025-08-18_14-34-04.png

បន្ថែមពីនេះ ការធ្វើដំណើរចាកចេញពីប្រទេស ក៏ត្រូវបានគ្រប់គ្រងដោយរដ្ឋភិបាល ព្រោះប្រទេសនេះបិទទ្វារធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ ដោយផ្តោតលើការពឹងផ្អែកលើខ្លួនឯង ស្រដៀងទៅនឹងប្រទេសកូរ៉េខាងជើងដែរ៕

ជនសង្ស័យបា.ញ់ប្រហា.រ Charlie Kirk ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាពរួចរត់ទៅសារភាពប្រាប់ឪពុក

0

រដ្ឋយូថាស៖ អាជ្ញាធររដ្ឋយូថាសបានបញ្ជាក់ថា បុរសដែលគេសង្ស័យថាបានបា.ញ់សម្លា.ប់អ្នកអត្ថាធិប្បាយអភិរក្សនិយមអាមេរិក Charlie Kirk ត្រូវបានចាប់យកទៅឃុំខ្លួន តាមរយៈសេចក្ដីរាយការណ៍ពីឪពុករបស់គេ ថាកូនប្រុសរបស់គាត់បានសារភាពពីសកម្មភាពបា.ញ់ប្រហា.រនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cZ9ZUb7iiIEn1E2YxM2e12tfHLGfu928jZhAJzk_MdGRe3UcKUco3FREo1oNBMKLlb8JFs4iVuGtqaxPOuNqG4MpyxtNguUmBZDsM_6TD5tbjt7X-a352gJla0YPnlv7sag74W1KGzPnsQGOl7aLZUJ4S8gAZIuYzOvMbCTZXzos6M9w5Ws4nNJ8eQMA/s700/photo_2025-09-13_09-29-34.jpg

នៅថ្ងៃទី 13 ខែកញ្ញា ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពលបឆ្មក់បា.ញ់ប្រហារទៅលើ Charlie Kirk ជនសង្ស័យដែលជាយុវជនមានវ័យទើបតែ 22ឆ្នាំម្នាក់ ឈ្មោះ Tyler Robinson បានរត់ទៅសារភាពប្រាប់ឪពុក ថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធក្នុងការសម្លា.ប់នេះ អំឡុងពេលសន្ទនានៅក្នុងផ្ទះរបស់ពួកគេ ដែលជំរុញឱ្យឪពុករបស់គេ បានជូនដំណឹងមកកាន់ប៉ូលីស។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPED9v-OgAlYUN5mUXsG5SGR5CJoVJjchiE1qTitZWioNAke5WKyVan4ZLuyt4BR3qkOdMt4HtX1GXm-879UK3QpDJYO8wkJesMidTxGYz9VuehWciT0P6syhRSslPZEA9wPc5Ayp0Kv7MsqG_eXgf6c_WIf2v_2t5qZ9EEcjRdnsW3uzLb3j89nZ7UwAG/s1280/photo_2025-09-13_09-29-33.jpg
បន្ថែមពីលើការឃា.ត់ខ្លួន ក្រុមស៊ើបអង្កេតកំពុងបន្តបំបែកសំណុំរឿង និងដើមចមដែលឈានដល់ការប្រព្រឹត្តបទល្មើសដូចខាងលើ។ ទោះបីជាមិនទាន់មានមូលហេតុផ្លូវការណាមួយត្រូវបានចេញផ្សាយក៏ដោយ ក៏អាជ្ញាធរបាននិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបង្ហាញជាសាធារណៈនៅក្នុងពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkh7N-xG_kVX2Mz2fLgRi-5SQPQJ-CIPh59BYSYFUs46LRaFijdBT4tNIzECBh7jOgm_lXriSqUFI1mNwQww2BZnVGNPL9whWdq2qmk3_vOW_BIVwoy9vnJF96SVAnj1ohPuFg6zwW7L75ozqEkVNNmTn-NukwIT9k7C7y1CEQYH2bSAaZL2LmYK0HsBv/s1280/photo_2025-09-13_09-29-34%20(2).jpg

គួរឲ្យដឹងផងដែរថា ការចាប់ខ្លួននេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងផុសផុល ដែលបានផ្តល់តួនាទីខ្ពស់ដល់លោក Kirk នៅក្នុងផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក និងឥទ្ធិពលរបស់គាត់ក្នុងចំណោមទស្សនិកជនដែលជាក្រុមអភិរក្សនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzbDHGcR_buYtnH5dYReLU8IT-HNzL60lSuhP9M6oWJ6G8zzG516xvvsj4GcYlZrfrI3D_4oh7iA3CVGjNSsfKFnT7LFPATM8MOuGWOwODdH2cXEDxeP0Yhf16M2QOXpEUMWThS78IW6DfnNoO3v7qSuAMJEgbglXaUoAbgvgezz419jcK-pLG3DlZmT6/s992/photo_2025-09-13_09-29-34%20(3).jpg
យ៉ាងណាមិញ ប៉ូលីសដែលកំពុងទទួលខុសត្រូវលើករណីនេះបានសង្កត់ធ្ងន់ថា ខណៈការស៊ើបអង្កេតនៅតែបន្ត អាជ្ញាធរសូមអំពាវនាវដល់សាធារណជនទាំងអស់កុំធ្វើការសន្និដ្ឋានដោយផ្អែកលើហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ណាមួយឲ្យសោះ រង់ចាំឲ្យខាងប៉ូលីសធ្វើការរហូតដល់មានការផ្ដល់ព័ត៌មានបន្ថែម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM53dos1yZ4X1R-fDQJFqQiJjIwaHE9Q7YZXTzck4oIUukP6bHeqmay1Ees_XsPre_-m-VljyCc1Uwbt8Zl26xOqeUox5VzpdduS1de1flhjcKR8FkX4EkxH5p1HJTNasA-l6snNJxzPpni8MiEKMcPmP6GDKFZn4Cp7nXkEE5XR-fCEOu2-S8axv4yLFW/s1100/photo_2025-09-13_09-29-34%20(4).jpg

ប្រយ័ត្នអត់បានបុណ្យ ស្ពាយបាបមកផ្ទះវិញ! បម្រាមទាំងនេះ គួរអនុវត្តឲ្យខ្ជាប់ខ្ជួនពេលទៅវត្តអារាម

0

ពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានចូលមកដល់ហើយ ដោយនៅថ្ងៃទី ១១ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌទី ៤ ហើយ។ ក្នុងពិធីបុណ្យដ៏ឱឡារិកនេះ ច្រើនមានប្រជាជនខ្មែរគ្រប់វ័យ គ្រប់ជាន់ថ្នាក់ តែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងពួង ដែលបានចែកឋានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2VmdiCYjv4CdiZqgKuHW4Xlbm1Iy14C4Y80bTNDaZYce0UEbwYlKCLgy7oz_y2BJMCbtcyFXfGZbKmDzk-SRYPFslx-TnomVPrfeIgjmJG9BBuH_1_E-KHeHnvX-LZnySW8_o0kQF5Gg5j5w8icuBPBMdZcv7sqAi_8RMndWeu_4YBuiR2ZBZG4lKzlX/s880/photo_2025-09-11_13-56-11.jpg

ជាមួយគ្នានេះ ស្របពេលមានមនុស្សច្រើនកុះករ ទៅវត្តអារាម ទីកន្លែងសាសនានានានឹងមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ យើងគ្រប់គ្នាត្រូវយល់ដឹងពីចំណុចទាំងនេះសិនមុនទៅវត្តអារាម ដើម្បីជៀសវាង ឬកាត់បន្ថយបញ្ហាអសន្តិសុខ ក៏ដូចជា ជាការគោរពដល់ទីកន្លែងទីសក្ការៈ និងរក្សាតម្លៃនៃព្រះពុទ្ធសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCq4upHfMxipJ7XtdicPjnR0_oEYYRgc8ZXgH8FNBXJkXI02Z4EwJUG2eI9mrYGvQmdfW731Et3PTVow0cLNSOM3UYZ0IJD_m261ESa3dGS12R_lRiSySUc112SESh95Agu0zl5Sqngqukpoc3CU8JL0v570GDAKZLzbPoddsJWJ_sh89xcRAGtIFCWOGS/s1280/photo_2025-09-11_13-56-12.jpg

ដូច្នេះ មុនពេលទៅវត្ត ត្រូវដឹង និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបម្រាមមួយចំនួនខាងក្រោមនេះ៖

១.សម្លៀកបំពាក់៖ ប្រជាជនខ្មែរតាំងពីបុរាណកាលមក តែងនិយមស្លៀកឈុតប្រពៃណី ជាពិសេសនារីៗ មានសំពត់ហូល អាវប៉ាក់ កន្សែងពានា ឬស្លៀកពាក់សមរម្យ អាវស ជាមួយសំពត់វែង ត្រឹមក្បាលជង្គង់ ឬភ្នែកគោ។ ហេតុនេះ មិនគួរស្លៀកពាក់មិនសមរម្យ ខើចខ្លី លេចលើលេចក្រោម ទៅវត្ដអារាមដែលជាទីកន្លែងសាសនាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQBTvZOm-VAnPHr31k5YThMmStaA22HQCld4BEGsUGbHw49ig-4TaigpVhzw4CrPAHnmnNxF_Y2t-hTu8MW-IFw7BKa3Lbj8ihZctltY-F4sN2Uly8MKmXe0Fqov-8yjRz44Oz1gq0s52BLONh-JOYHaRVHIl18H6iRBtRypbVfiwkF1lvA1eEr1Cvo6j/s942/photo_2025-09-11_14-55-56.jpg

២. អាកប្បកិរិយា និងសណ្ដាប់ធ្នាប់៖ ត្រូវរក្សាឲ្យបាននូវការចេះគោរព ឲ្យតម្លៃ មិនគួរស្រែកឡូឡាបង្កការរំខាន មិនជេរប្រទិចគ្នា ប្រើទូរស័ព្ទបើកសំឡេងឮខ្លាំង​ ប្រើកាយវិការច្រង៉េងច្រង៉ាង ច្រឡើសបើសដាក់ចាស់ទុំឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ebVENd_9XZwObMaq9hbqLT9wegi23WtFNGnu71bT_bVc2Y_CnsY8fvnMZyIqPwUAGLI79RGUVyRNd8Ra_xawLOryP90u3wgKQDgKMUSzWbHD7Joyl5wWCm-O4CiQtujmAtBdWrqtFXki5-1JC5GsifmLLqA3Oq4lK5B1-aU3mTtgfpF4RMSWc5_kxdQC/s1280/photo_2025-09-11_14-54-49.jpg
៣.ពិសារគ្រឿងស្រវឹង និងលេងល្បែងស៉ីសង៖ នៅក្នុងទីធ្លារវត្តអារាមពុទ្ធសានិកមិនគួរប្រព្រឹត្តអំពើដែរផ្ទុយពីឱវាទព្រះពុទ្ធឡើយ ដូចជាការពិសារគ្រឿងស្រវឹង និងការលេងល្បែងស៉ីសងជាដើម។ ការប្រព្រឹត្តអំពើទាំងនេះ នៅក្នុងវត្តមិនត្រឹមមិនបានបុណ្យប៉ុណ្ណោះទេ ថែមទាំងនាំបាបទៅផ្ទះជាមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicarZdzR37wPWD6YTkpeh_-7aye-5ckrwLyOJrdcaBaf_gy7nu8RE9zGZetTUQVIvvuwmi0M9vGrejF0pPQAPUBy_YJLOeH_OC6Ng2paPm3go-qmjWJLrErW-3UTRuGK8jcU5T6ysUzEwxdxbbDi6ZSudqC-j9b_x8z2HCQ6zXnGRkYd4LnwH1InQDFAo7/s1000/photo_2025-09-11_14-36-56.jpg

៤.តុបតែងគ្រឿងលម្អហួសហេតុពេក៖ គ្រាន់តែទៅវត្តមិនគួរពាក់គ្រឿងអលង្ការជ្រែកខ្លួនឡើយ ជាពិសេសគឺនារីៗ មិនគួរតុបតែងមុខមាត់ក្រាស់ៗ ឬពាក់គ្រឿងលម្អកាយស្អេកស្កះពេកទេ ព្រោះអាចនាំឲ្យជនខិលខូចបានដៃ លួចប្លន់ ដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអសន្តិសុខនៅក្នុងវត្តអារមផងដែរ៕

មេបញ្ជាការយោធភូមិភាគ២ស្នើពិចារណាឱ្យច្បាស់លាស់មុនសម្រេចបើកព្រំដែនកម្ពុជា-ថៃ ព្រោះបារម្ភពីថៃខាតប្រយោជន៍

0

ប្រទេសថៃ ៖ ក្រោយរដ្ឋាភិបាលថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដឹកទំនិញ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច គឺមានមតិយល់ឃើញផ្សេងៗគ្នាពាក់ព័ន្ធនឹងការបើកព្រំដែនទាំងគាំទ្រ និងមិនគាំទ្រ ។ មតិមិនគាំទ្រលើកឡើងថា ថៃពុំគួរប្រញាប់បើកព្រំដែនពេលនេះទេ ត្រូវរង់ចាំមើលកម្ពុជាបង្ហាញភាពស្មោះត្រង់សិន ម្យ៉ាងទៀត ការបើកព្រំដែននឹងធ្វើឱ្យថៃខាតប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vB72g_nDq9uW5J2rHlLvRF-I4QFGS0iHoYaYgssQGVBZxqj_PN49MEeD57ZK2b1UEgOGJzOEkjpxlrmrxJBcelHAdhW2zz3rCJ4C71HA2C2Ag99aIsWzGXdoNBVgBpgrg23FhuXqvViLrbabwkgdY9Chmi3bvUyhjrxetoivmPU0aKnf_04yDwdltEG3/s1280/photo_2025-09-04_14-50-52.jpg

ដូចគ្នានេះ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ស្នើពិចារណាឱ្យច្បាស់លាស់មុនសម្រេចបើកព្រំដែនកម្ពុជា-ថៃ ដោយសារបារម្ភពីថៃខាតប្រយោជន៍ ហើយថា ការបិទព្រំដែនដើម្បីទប់ស្កាត់ពលរដ្ឋថៃទៅលេងកាស៊ីណូនៅកម្ពុជា និងទប់ស្កាត់កុំឱ្យពលរដ្ឋថៃបោកពលរដ្ឋថៃគ្នាឯងតាមអនឡាញ ។ លោកយល់ពីអាជីវកម្មថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែន ប៉ុន្តែត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_gBCZyX-CoreauPzc8v0grWK_NKUb1EQDpabylBXEhclwNyLhvEBnWVkIMEki8ufRN8S3py4J5HhrSyhMpGVFBhbtwRoo4w8MTklVY7_BBlkcErTkh7LCR4UYMwNPYxeXh3C01EQozbison9-ztG0vL9CvUniI4JNqzU7c_y8K2_ELO8XnKeWpqhNlVE/s1280/photo_2025-09-04_14-50-52%20(3).jpg

នៅថ្ងៃទី១១ ខែកញ្ញា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចូលរួមកម្មវិធី «រួបរួមឈាមដើម្បីរក្សាអធិបតេយ្យជាតិ» នៅសាកលវិទ្យាល័យរ៉ាជឆាផាត់យ៉ាឡា ដែលមានការចូលរួមពីនិស្សិតសាកលវិទ្យាល័យនេះ ។ ពេលមានការសាកសួរពីកម្ពុជា-ថៃពិចារណាបើកព្រំដែនក្នុងកិច្ចប្រជុំ GBC លោក ប៊ុនស៊ីន និយាយថា ហេតុអ្វីពលរដ្ឋថៃត្រូវប្រកែកគ្នារឿងការបើក-បិទព្រំដែនជាមួយកម្ពុជា? ដោយសារវាពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជា ។ ការបិទព្រំដែនធ្វើឱ្យពលរដ្ឋថៃពុំអាចទៅលេងកាស៊ីណូនៅកម្ពុជា ហើយលោកនិយាយបំភ្លៃថា ពលរដ្ឋថៃមួយចំនួនឆ្លងដែនទៅកម្ពុជាដើម្បីបោកប្រាស់ថៃគ្នាឯងតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

លោកនិយាយបំភ្លៃទៀតថា នៅព្រំដែនកម្ពុជាមានទាំងកាស៊ីណូ និងការបោកប្រាស់តាមអនឡាញ ទើបធ្វើឱ្យកម្ពុជាមានលទ្ធភាពធ្វើសង្គ្រាមជាមួយថៃ ដែលនេះជាមូលហេតុថៃត្រូវបិទព្រំដែន ។ លោកសំណូមពរឱ្យគិតពីផលប្រយោជន៍ជាតិខ្លាំងជាងផលប្រយោជន៍ឯកជន សម្រាប់អាជីវកម្មរបស់ពលរដ្ឋថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែនត្រូវតែទទួលស្គាល់ ប៉ុន្តែពលរដ្ឋថៃផ្សេងទៀតពុំគាំទ្រការបើកព្រំដែន និងចង់ឱ្យថៃធ្វើសង្គ្រាមឈ្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ការបើកព្រំដែននឹងធ្វើឱ្យកម្ពុជារឹងមាំដោយសារការនាំចូលផលិតផលពីប្រទេសថៃ រួមមាន ៖ ប្រេងឥន្ធនៈ ស៊ីម៉ងត៍ និងផលិតផលប្រើប្រាស់ ទើបលោកនិយាយជានិច្ចថា ត្រូវតែពិចារណាឱ្យច្បាស់លាស់មុនសម្រេចបើកព្រំដែន ។ ក្រៅពីនេះ លោក ប៊ុនស៊ីន ក៏បានសំណូមពរឱ្យពលរដ្ឋថៃរួមគ្នាការពារអធិបតេយ្យជាតិ និងតាមដានព័ត៌មានពីរដ្ឋាភិបាល ដោយសាររដ្ឋាភិបាលអាចមានហេតុផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

លោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារកងទ័ពនៅថ្ងៃទី៣០ ខែកញ្ញា នេះ លោកជាមនុស្សនិយាយបាតដៃ ខ្នងដៃ និងចូលចិត្តញុះញង់ឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល ។ កាលពីគណបក្សភឿថៃគ្រប់គ្រងរដ្ឋាភិបាល លោកចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពបញ្ចប់ជម្លោះឆាប់ៗ ប៉ុន្តែពេលប្រទេសថៃមានរដ្ឋាភិបាលថ្មី មាននាយករដ្ឋមន្ត្រីថ្មី បែរជាលោកពុំគាំទ្រការបើកព្រំដែនក្រោមហេតុផលជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

គួរបញ្ជាក់ថា ក្រោយកម្ពុជា-ថៃបានបញ្ចប់កិច្ចប្រជុំ GBC ស្រាប់តែសារព័ត៌មាននានារបស់ថៃ រួមទាំងសារព័ត៌មាន Khaosod និង Thairath ផ្សាយថា ក្រោយបញ្ចប់កិច្ចប្រជុំ GBC ត្រឹម១ថ្ងៃ កងទ័ពភូមិភាគ២ថៃ បានឃើញកងទ័ពខ្មែរបង្កើនកម្លាំង និងអាវុធនៅព្រំដែន ដែលធ្វើឱ្យកងទ័ពថៃតាមដានយ៉ាងដិតដល់ ។ សារព័ត៌មានថៃពុំគួរផ្សាយព័ត៌មានក្លែងក្លាយទេ ក្នុងពេលប្រទេសទាំងពីរកំពុងចរចារកសន្តិភាពដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតី ម្យ៉ាងទៀត ការផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃធ្វើឱ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ៕

ស្រស់ស្អាតដូច SK ទៅហើយមានអ្នកមិនត្រូវ Type ទៀត

0

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមពីគណនីបណ្តាញសង្គមមួយដែលចែករំលែកការបង្ហោះតារាចម្រៀង SK ដោយនិយាយថារូបភាពរបស់តារាស្រីរូបនេះ Edit ច្រើន App និងមិនត្រូវ Type របស់គេនោះទេ។ ឃើញមានការនិយាយបែបនេះអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQE_vUpa5b65TMVjLzmlLWO7nVkGXtMTFaTRaZiIojapZGPQHdybVOXVYkbMKxT9iHhcSCXJI3GKDzizlgUYu5tlAmZyCQgRrWvp9uWuPHqzdp3UDFz4oDX0jUwlecZlxBqKIQ7feNhH2M35LDieYGFLQ79CvRilhNil5iaDJWcKOAT6Aaej4JnpGC3-k/s2048/image_2025-09-11_16-15-43.png

សម្រស់របស់កញ្ញា ទាង រតនៈ មានឈ្មោះក្នុងអាជីពសិល្បៈ SK តែងតែត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់មិនថាមនុស្សប្រុស ឬមនុស្សស្រីដូចគ្នានោះទេ។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេ សូម្បីតែតារាចម្រៀង ពស៊ាង កាលពីកន្លងមកនេះក៏បានចែករំលែករូបភាពរបស់ SK និងបានចោទសួរថា នាងជាមនុស្សឬទេវតាទៀតផង។ ក្រៅពីការច្រៀង និងរាំ SK ក៏បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងបន្ទាប់ពីនាងដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhS6cO_kHWL-bzpdCET_1Bc9rHyZogPEz36XUiX-GqMkEJ2ezLP-Eeh1AaeygKMZWlpPA8T_-_FAIfNFhD4ys8D-ArM3flGpltCY84QhF5HqYqLKwmD1b1hsM8MT6FLHYqyYDVmqLg0L3GSTzO0QCbXaeiH_0j7ZqSXxU4SENScGqXYGMBkAlvZKE7vd5/s2048/image_2025-09-11_16-15-32.png

យ៉ាងណាមិញនៅថ្ងៃទី១០ ខែកញ្ញា នេះ SK ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតក្នុងរដូវកាលភ្ជុំបិណ្ឌ ប៉ុន្តែវាបានក្លាយទៅប្រធានបទបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមម្នាក់ចេញមកនិយាយ SK មិនស្អាត Edit ច្រើន App មិនត្រូវ Type របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9Jvmntm3A0xkLFwO7bUY7HYBKT9vwr8K4e0XAXJ0kIGMxSgUmrxhMnEr5SQWsehi8v-QcX-PanTDPgO4xwnRagS27seJzIieqMwDgikIwtHlsUAOXebozJJ0l_c-V2QyXV0hm0lwkCMaPKoPSEDjnF9-GdZ9HNb84tcVeuGAxgWlMGXZ1cHtjiM7Frp4/s2025/image_2025-09-11_16-15-34.png

ក្រោយពេលគណនីនោះបានចែករំលែករូបថត SK អមដោយសម្តីទាំងនេះហើយអ្នកលេងបណ្តាញសង្គមជាច្រើនសម្រុកចូលទៅខម្មិនឌឺដងទៅកាន់គណនីនោះថា SK ក៏មិនយករូបគេដែរ។ មានការបញ្ចេញមតិច្រើនហួសប្រមាណគណនីដែលចែករំលែកនោះក៏បានដាក់កម្រិតក្នុងការបញ្ចេញមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr4V-mkzkx7FpP0wdVen_665xJhaoAlS0IOSf5u4Jr_5DHTL587QBeGNtV-0eZn1tyc7LrumuxCcF5li-GIru37wxVfcIJs-rXtl4nrUSJ1wQ1xbW1W8f-DW8-SKAG2QBoNgIFF4uR34jXCI42iGc3eY3GBCvtLm3Srkm-cFJU9ypQG0MX_WWw_uIjbhaX/s2025/image_2025-09-11_16-15-35.png

គួរបញ្ជាក់ផងដែរថា រូបភាពរបស់ SK តែងតែទាក់ទាញខ្លាំងនិងមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីសម្រស់របស់នាងស្រស់ស្អាតដូចទេពធីតា។ ក្នុងអាជីពសិល្បៈ SK និង Step តែងតែចាប់ដៃគូគ្នាបង្កើតទស្សនីយភាពដល់អ្នកទស្សនា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZVIWQBr4t84ladaN4yk6Jiyr8RSOwmmEHBgHLJqJuhL9PMrAnOJamrFm1ad-WN_2YRMXO7q-lI9OjEQ6QJ3pZapx7MwCOHPlEa67nsMmyY0UfOL_Dg5Ivk2-nXMXdkut_x4wxAhR6RqaJJ3GLgn2mPgn3OD3ykw-PpEk49x13LdtVfgLUN1B5Thcqkb6/s2025/image_2025-09-11_16-15-38.png

សភាពាណិជ្ជកម្មថៃគាំទ្ររដ្ឋាភិបាលបើកព្រំដែនជាមួយកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច

0

ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានគាំទ្ររដ្ឋាភិបាល និងកងទ័ព ដែលចរចាបើកព្រំដែនកម្ពុជា-ថៃមួយចំនួនក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាតមុនគេដោយសារមានហានិភ័យទាប ។ សភាពាណិជ្ជកម្មថៃរំពឹងថា ការបើកព្រំដែននឹងជួយឱ្យអាជីវកម្មនានាដំណើរការឡើងវិញ ហើយការរស់នៅរបស់ពលរដ្ឋនឹងវិលមករកភាពប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបានគាំទ្រលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលរៀបចំនៅខេត្តកោះកុង ហើយលោកចាត់ទុកកិច្ចប្រជុំនេះជាការបោះជំហ៊ានយ៉ាងសំខាន់តាមរយៈយន្តការទ្វេភាគីឈានទៅរកសន្តិភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ កិច្ចប្រជុំបានឯកភាពលើការគ្រប់គ្រងតំបន់ព្រំដែន និងពិចារណាបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ពាណិជ្ជកម្មព្រំដែន និងការដឹកទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4OdJ2MpTn0Z_rArXTaAyHAVTO8dRdCkSRb12Hp1dFpgXZ9EqCrUzGtv59pZ08uqgNNkm7Dn11YbKLwXTygC3Q_w2t53Qzop-zJjMdoDmsPVdNY5NCZIIiGiLpmCXBmyxxI0_kH8dTzgHcORAYeXK4rgjAq5wQw_7UEVQGxTXXI63GW1wT2kEG7pXVjmi/s1200/photo_2025-09-11_15-25-31.jpg

ប្រទេសថៃបានបែងចែកព្រំដែនកម្ពុជា-ថៃជា៣តំបន់ អាស្រ័យលើស្ថានការណ៍តានតឹងខ្លាំង ឬតិច រួមមាន ៖

-តំបន់ទី១ ៖ ស្ថានការណ៍តានតឹងខ្លាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី ស៊ីសាកេត សុរិន្ទ និងបុរីរាំ
-តំបន់ទី២ ៖ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ គឺខេត្តស្រះកែវ និង
-តំបន់ទី៣ ៖ ស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ដែលតំបន់នេះមានខេត្តចាន់បុរី និងខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ក្រោយមានការសំណូមពរពីអ្នកប្រកបអាជីវកម្មឱ្យបើកព្រំដែនដើម្បីសម្រួលការដឹកទំនិញ ទើបថៃគ្រោងបើកព្រំដែននៅតំបន់ទី៣មុនគេ គឺព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ដោយសារតំបន់នេះមានស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ។ ជំហ៊ានដំបូង ត្រូវទំនាក់ទំនងជាមួយនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីប្រមូលទិន្នន័យសម្រាប់ការចរចាបើកព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png
លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មបានអរគុណរដ្ឋាភិបាល, ក្រសួងការពារជាតិ, លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, កងទ័ព និងអរគុណគ្រប់ស្ថាប័ន ដែលបានរួមគ្នាជំរុញ និងចរចាក្នុងកិច្ចប្រជុំ GBC ឱ្យសម្រេចបាននូវលទ្ធផលជាវិជ្ជមាន ។ ការបើកព្រំដែនមួយចំនួននឹងធ្វើឱ្យពលរដ្ឋរស់នៅដោយសន្តិភាព ក៏ដូចជាជួយឱ្យអាជីវកម្មរងផលប៉ះពាល់ដោយសារការបិទព្រំដែន អាចដំណើរការឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png
ទោះជាសភាពាណិជ្ជកម្មថៃគាំទ្រការបើកព្រំដែនកម្ពុជា-ថៃនៅតំបន់មានហានិភ័យទាបក្តី ប៉ុន្តែពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនឡើងវិញទេ ជាពិសេស ពលរដ្ឋនៅខេត្តសុរិន្ទ ស្នើឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀតដោយសារពុំទុកចិត្តស្ថានការណ៍ ។ ពលរដ្ឋខេត្តសុរិន្ទចង់ឱ្យដោះស្រាយបញ្ហានៅប្រាសាទតាក្របី និងតំបន់ផ្សេងៗឱ្យរួចរាល់ ទើបអាចបើកព្រំដែន បើថៃបើកព្រំដែនបញ្ជូនផលិតផល និងចំណីអាហារទៅកម្ពុជាពេលនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរបរិភោគអាហារថៃមានកម្លាំងកំហែងធ្វើសង្គ្រាមជាមួយថៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

រហូតមកដល់ពេលនេះ ពលរដ្ឋថៃភាគច្រើននៅតែគិតថា កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលផលិតផលពីថៃ និងពុំអាចខ្វះផលិតផលថៃបាន ទើបពួកគេសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តដើម្បីបញ្ឈប់ការនាំចេញផលិតផលមកកម្ពុជា ។ នេះជាការគិតខុស ពីព្រោះពលរដ្ឋខ្មែរឈប់ទិញផលិតផលថៃយូរហើយ និងងាកមកគាំទ្រផលិតផលខ្មែរខ្លាំងជាងមុនដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងឱ្យពលរដ្ឋខ្មែរមានការងារធ្វើក្នុងប្រទេសរបស់ខ្លួន ៕

ប្រញាប់ទៅបង្រ្កាបក្រុមបះបោរពេក ឡានទាហានរបស់ថៃបើ.កធ្លាក់ផ្លូវចូលជ្រោះរបួសធ្ងន់ស្រាល 8នាក់

0

ខេត្តសុងក្លា៖ ប្រញាប់ទៅបង្រ្កាបក្រុមបះបោរផង ស្គាល់ផ្លូវមិនច្បាស់ផង ឡានយោធាថៃមួយគ្រឿងដែលកំពុងបើកបរយ៉ាងលឿនបានជួបប្រទះនឹងបញ្ហាដាច់ហ្វ្រាំងរអិលធ្លាក់ចូលជ្រោះទាំងកម្រោលធ្វើឲ្យទាហាន8នាក់រងរបួសធ្ងន់ ខណៈពេលដែលកំពុងធ្វើដំណើរទៅអន្តរាគមន៍ការប៉ះទង្គិចប្រដាប់អាវុ.ធរវាងកងកម្លាំងសន្តិសុខជាតិ និងក្រុមផ្តាច់ខ្លួនថៃ-ម៉ាឡេមូស្លីម នៅស្រុក Saba Yoi ខេត្ត Songkhla។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_37LnSXOxpRSp3d0n_7-hRBlGwRJCYhUy6AZCChmC6LZcNUayU_i7OJ4wyoOPAALse-v5qKKt6z7hafAo71QlPwdl6Yw-bhFYHRQ6bAFprmtLz1YqNMI9ZCpA8mhXk1yntZQW5N-YDlgJZir4P1I11eegJlzwWTlbS6SEVn_s9SWkdrrflX0IPNTmJHCE/s1067/photo_2025-09-11_15-45-15.jpg

នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2025 មានទាហានថៃចំនួន 8នាក់បានរងរបួសខ្លះបា.ក់ឆ្អឹង ខ្លះសន្លប់ស្ដូកស្ដឹង នៅក្នុងឧបទ្ទវហេតុរថពាសដែក ឬឡានយោធាមួយគ្រឿងបានរមាលក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិលេខ 16 ឃុំណាថាវី ស្រុកណាថាវី ខេត្តសុងក្លា។ ក្នុងនោះមាន6នាក់ដែលរបួសធ្ងន់ធ្ងរខ្លាំងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Na Thawi រួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_V9hYrossbg7Jq9kPObipHducNyFyyog5mVCE1EvuYweMboj7MV0r_YNCOJ7qfO29iq4cQHZyWEnNxmYflkMER_St7PqFIy5bT4LFneWR1CqL5h3wRxO_84F2ri0vuJ05a42U_FKBJaqXDh2pZmxo53bWTPH6Cc2NIwmQMyyxcDRKeFsjT7nkT4mVn9p/s1280/photo_2025-09-11_15-45-14.jpg

ភ្លាមៗមិនមានមន្ត្រីជំនាញ ឬអាជ្ញាធរក្នុងតំបន់បានដឹងនិងចុះទៅសម្របសម្រួលនៅក្នុងហេតុការណ៍នេះឡើយ ដោយសារតែតំបន់ខាងលើមិនមានសេវាទូរស័ព្ទដើម្បីទំនាក់ទំនង។ រហូតក្រោយមកទើបមានប្រជាពលរដ្ឋបានប្រទះឃើញ នឹងរាយការណ៍ពីរឿងនេះទើបក្រុមសង្រ្គោះបានចុះមកបើកប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioqKhbPjB-lGBRUlzZcEEDET5e9f8C6xsb6crVcSv-URTFM15623aJTetQsrIuB-A6AX4Z1LQoTRpE7p85YjL3_8e3PyLkeGNXyTuA_n5bTrDABJ74qkETo1HyVQnTU1WhTVSAx86aOs6UZSZGpgONHGkzVfnuWQURMIfoeJ9IGIZsJBL27Jt46bZ-0emG/s1280/photo_2025-09-11_15-45-14%20(2).jpg

ចំពោះការស៊ើបអង្កេតបឋមបានបង្ហាញថា ឧបទ្ទវហេតុនេះគឺបណ្តាលមកពីការមិនស្គាល់ពីទីតាំងភូមិសាស្រ្តនៃផ្លូវច្បាស់លាស់ រួមផ្សុំនឹងការប្រញាប់ប្រញាល់ទៅបង្រ្កាបក្រុមបះបោរនៅ ដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8VhyqfLTGORKKoLrQBv-uO2tUIntx2TRXa-ao7GkNK9J2j54nLKSYkBvS-igRa6w_VIyrxEB0IPMaWB7o_-K3tolAr9q8AHczBaHgH24I5vzPqpPbm7gISIZ_0luy4lbUJyfZT2aYhUDq5S-7M8y44r3oENuYwLCPqvn7gHY4qx18kCRVjvlA4_P2Zojs/s1098/photo_2025-09-11_15-45-15%20(3).jpg

គួរជម្រាបថា នៅថ្ងៃទី11 ខែកញ្ញានេះ មានសេចក្ដីរាយការណ៍បន្ទាន់ថាក្រុមបះបោរនៅភាគខាងត្បូង បានបើកប្រតិបត្តិការវា.យប្រហារលើមូលដ្ឋានប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅស្រុក Baan Huai Tao ក្នុងខេត្ត Songkhla ទាំងព្រឹកព្រលឹម។ ស្ថានភាពដ៏តានតឹងនិងមិនអាចស្មានដឹងមុននេះ បានជំរុញឲ្យកងកម្លាំងសន្តិសុខជាតិក្នុងតំបន់ ប្រកាសប្រមូលផ្ដុំកម្លាំងភ្លាមៗ ដើម្បីយកទៅទប់ទល់ជាមួយក្រុមឧទ្ទាមផ្ដាច់ខ្លួន។

Zhao Lusi និង Esther Yu សុទ្ធតែប្រឈមមុខនឹងបញ្ហានៅក្នុងអាជីពសិល្បៈ

0

ប៉ុន្មានឆ្នាំចុងក្រោយនេះ Zhao Lusi និង Esther Yu ត្រូវបានចាត់ទុកជាតារាស្រីវ័យក្មេងពីររូបដែលមានភាពល្បីល្បាញជាមួយនឹងការទាក់ទាញខ្លាំង ទាំងរូបរាង និងអាជីពភាពយន្ត។ ពួកគេទាំងពីរធ្លាប់ទទួលបានតំណែងស្ទើរតែមិនអាចជំនួសបានក្នុងចំណោមតារាសម្តែងវ័យក្មេង។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវជាបន្តបន្ទាប់បានធ្វើឱ្យរស្មីដែលនៅជុំវិញខ្លួនរសាត់បន្តិចម្តងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4BbwgMrE_syOLaRMwod08XZ3CD7Wf6OGUrtH3Vcp0kPAsh_63OMm_ELw1qgY96gj9ZGfhQFMAWEaT213W7HNdljuCo_gDmMqTWY3KJA4UX5z0PfraFpi0r9nQ1KceLiuMwuEPiJknpILRC0IURDu02pDPxSHLpU2fSaqO93YdPMcZUSY7s9yoR2_7JfV/s1619/image_2025-09-10_11-14-18.png
ករណីរបស់ Esther Yu គឺគួរឱ្យកត់សម្គាល់ជាពិសេស។ តួឯកស្រីក្នុងរឿង «Love Between Fairy and Devil » ដើមឡើយបានសាងរូបភាពជានារីវ័យក្មេងគួរឱ្យស្រឡាញ់ សម្បូរសប្បាយ និងរួសរាយរាក់ទាក់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកសរសេរប្លុកចាប់ផ្តើមស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិគ្រួសាររបស់នាង ព័ត៌មានមិនអំណោយផលជាច្រើនដែលទាក់ទងនឹងសកម្មភាពអាជីវកម្មរបស់គ្រួសារនាងត្រូវបានបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWiLcM6FgcNkGMCRkVPnQ620SLhW32S0mEHiGLPJyFwUXBth5UsOpf3xK_3lwL8XEPZs8VKTSlwQ803LIe9JGpllTR6IYmKmw1YcWu80Lu6ADx_cLLzt4VBwO990E6izKJVFgiviqUUNoj-yk0RjcsZuakUlpAm7-g69ywVEa8PW4zmqGB1gynmP8ezEs/s2048/image_2025-09-10_11-14-15.png
ទោះបីជាមិនមានអាជ្ញាធរណាមួយបញ្ជាក់ពីការស៊ើបអង្កេតនេះក៏ដោយ ក៏ខ្សែសង្វាក់នៃពាក្យចចាមអារ៉ាមនៅតែគ្រប់គ្រាន់ដើម្បីអង្រួនជំនឿរបស់សាធារណជន។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំនួនអ្នកតាមដាន Esther Yu នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានថយចុះរាប់លាននាក់ ខណៈដែលមតិសាធារណៈ និងសហការីបានបញ្ចេញអាកប្បកិរិយាអវិជ្ជមានជាបន្តបន្ទាប់។ រូបភាពដែលនាងខំសាងអស់ជាច្រើនឆ្នាំគឺប្រឈមនឹងការខូចខាតដោយសារតែពាក្យចចាមអារ៉ាមដែលកើតចេញពីប្រវត្តិគ្រួសាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHa8cj91I4RXZ6KrqWDlDzjUxemFko3fp9vIZwAqCnXnjg4H84KJ_TNQiTa3gqPjRaJweK4pFrykQOVA9zH_HINMI5fSWjOqC_aABGtb5XykUHjrJq1BkrxcvEweEOiN3FRMKm55pv9xJpqz5PQ8TnCfdX8b5U39ZxHkJfPL9UKqpj1VmsIpK7kNvxXXU/s1000/image_2025-09-11_15-47-12.png

Zhao Lusi បានដាក់ខ្លួនឯងនៅក្នុងស្ថានភាពលំបាក។ តួឯកស្រីក្នុងរឿង «Hidden Love» ត្រូវបានជាប់ពាក្យចចាមអារ៉ាមមិនតិចទេ តាំងពីដើមឆ្នាំមកម្ល៉េះ អាជីពរបស់នាងត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ សកម្មភាពជាបន្តបន្ទាប់ ដូចជាមានជម្លោះដោយបើកចំហជាមួយក្រុមហ៊ុនគ្រប់គ្រង ការប្រើជំងឺជាលេសដើម្បីត្អូញត្អែរ ឬអាកប្បកិរិយាឆ្គាំឆ្គងក្នុងសកម្មភាពសប្បុរសធម៌ បានធ្វើឱ្យសាធារណជនបាត់បង់ការអាណិតអាសូរកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLqa7ecQVLUrX3EhUYRM9Ysah6LEM8E14n0AZP1RicpRYQtbfkjxu9g58Jqr5uQXI70BKs2bnjnnTAKYeOXaqnKsEPhlE3-HRLGeYZBhBXib-keF4VWdRehwP2ozhCXsm1SdWD0IU0_ItBvxVR4DrtbAoV3AJDFLG5TEymuIsTQLlLu01xqCwROQsJ0-20/s1920/image_2025-09-10_11-14-04%20(2).png

នៅក្នុងខែសីហា Zhao Lusi បានចូលរួមក្នុងសកម្មភាពមួយដែលត្រូវបានគេនិយាយថាជាការផ្សាយបន្តផ្ទាល់ដើម្បីផ្សព្វផ្សាយ និងគាំទ្រផលិតផលកសិកម្មក្នុងស្រុក (ជួយកសិករលក់ផលិតផលរបស់ពួកគេ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតបានចោទប្រកាន់ថា នេះគ្រាន់តែជាស្ទីល PR ប៉ុណ្ណោះ នាងមិនបានទិញផលិតផល ឬផ្តល់ការគាំទ្រជាក់ស្តែងនោះទេ។ អ្នកសរសេរប្លុកខ្លះថែមទាំងបាននិយាយថាកម្មវិធីទាំងមូលត្រូវបានរៀបចំឡើងដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht9KOBYQnWln_fFA4VY8qLGPItV0QYIO3rwQmEAFdqFjPqTMj7zmPLhmx2Dr3v6EDsneJDjP4HUVnpm9o7lNnUKjwfQlJadPm4Li8Q86O8ZK1lPoSr6WXb6hWhxvvvxzsU_1sCAYv0mB5Sl7zGrs0us_GgaCTNueCMCA4O3wLGQwPRDQTvmP4KyOjV3xKB/s1920/image_2025-09-10_11-14-10.png

បន្ទាប់ពីការផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី ១៩ ខែសីហា Zhao Lusi លែងបង្ហាញមុខជាសាធារណៈ មិនបានបង្ហោះសារថ្មី ហើយថែមទាំងបានចាក់សោគណនី Weibo ផ្ទាល់ខ្លួនរបស់នាងទៀតផង។ នេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថានាងត្រូវបាន «ជាប់គាំង»៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែនខេត្តចាន់បុរី និងត្រាត

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បានរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាតមុនគេ និងបើកព្រំដែនផ្សេងៗសម្រាប់ដឹកទំនិញក្រោយពីជប៉ុនសំណូមពរ ។ គម្រោងបើកព្រំដែននេះ គឺបន្ទាប់ពីលោកចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមមិនគាំទ្រការបើកព្រំដែន មិនថាសម្រាប់ដឹកទំនិញ និងឱ្យមនុស្សឆ្លងកាត់ ពួកគេសួរថា បើចង់បើកព្រំដែន ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

កាលពីថ្ងៃទី១០ ខែកញ្ញា លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានធ្វើដំណើរមកខេត្តកោះកុង ដើម្បីចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។ ពេលត្រឡប់ទៅថៃវិញ លោក ណាត់ថាផុង ក៏បានប្រកាសពីលទ្ធផលកិច្ចប្រជុំសម្រេចបានច្រើនចំណុច ក្នុងនោះកម្ពុជា និងថៃពិចារណាបើកច្រកព្រំដែនសម្រាប់ដឹកទំនិញចាំបាច់ ដោយសារជប៉ុនសំណូមពរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

លោក ណាត់ថាផុង បានប្រកាសពីលទ្ធផលកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា, ការបោសសម្អាតមីន, ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ, ដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់ដឹកទំនិញដោយសារការស្នើរបស់ជប៉ុន ដោយជំហ៊ានដំបូង ថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាត និងរិះគន់រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងបណ្តាញសង្គមថា ពុំគួរបើកព្រំដែនពេលនេះទេ ទោះជាបើកព្រំដែនសម្រាប់ដឹកជញ្ជូនទំនិញក្តី ហើយពួកគេសួរទៅកាន់រដ្ឋាភិបាលមុនពេលបើកព្រំដែនកម្ពុជា-ថៃ តើបានសួរមតិពលរដ្ឋ និងកងទ័ពហើយឬនៅ ។ ពលរដ្ឋថៃរិះគន់ថា នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន កាន់តំណែងភ្លាម ចង់បើកព្រំដែនភ្លាម ដូច្នេះ ពលរដ្ឋនឹងបណ្តេញលោកចុះចេញពីតំណែង គឺលោកអាចកាន់តំណែងត្រឹមតែ២ខែប៉ុណ្ណោះ មិនដល់៤ខែទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ជាការឆ្លើយតបនឹងការរិះគន់ពីសំណាក់ពលរដ្ឋ លោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី-ខេត្តត្រាតសម្រាប់តែដឹកទំនិញប៉ុណ្ណោះ ពុំមែនបើកឱ្យមនុស្សឆ្លងដែនទេ ហើយក៏ពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនសេរីដែរ គឺកំណត់ចំនួនរថយន្ត ។ កម្ពុជា និងថៃពុំបានលើកឡើងក្នុងកិច្ចប្រជុំ GBC ពីការបើកព្រំដែន ប៉ុន្តែនេះជាការសំណូមពររបស់ប្រទេសទី៣ (ជប៉ុន) ឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ដូច្នេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាលមុននឹងប្រឆាំងការបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

ប្រទេសជប៉ុនថា បើកម្ពុជា-ថៃមានជម្លោះជាមួយគ្នា តើវាពាក់ព័ន្ធអ្វីនឹងជប៉ុនដែរ គឺជប៉ុនរងផលប៉ះពាល់ពុំអាចបញ្ជូនទំនិញតាមរយៈព្រំដែនកម្ពុជា-ថៃ ទើបប្រទេសទាំងពីរយល់ពីផលប៉ះពាល់របស់ជប៉ុន និងស្វែងរកវិធីដោះស្រាយដោយការបើកព្រំដែនមួយចំនួនសម្រាប់ដឹកទំនិញ ។ ក្រៅពីនេះ លោក ណាត់ថាផុង បានលើកឡើងពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា លោកសំណូមពរឱ្យកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ ពីព្រោះជាមូលហេតុដែលពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា ៕