Home Blog Page 298

ឆ្នេរតេជោសន្តិភាពកែប គ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃបុណ្យអុំទូក

0

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ “ឆ្នេរតេជោសន្តិភាពកែប” ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3j-MRaALgQCf42ZTF-1DnLXPHWHbIeet6b3o-s49p6UcxpF09Zz9om77o95pNcGXzLOerTq0BBG4e2zxtBKnujTFBY7mwla1fAFiiLJP6aJHj8Y_zEBPgGSoMdduNT6ze4ofz641a7sbBCxEiZ_vc8W4ubsyxdE_kH4hLwmXbUdULNbBCKon_Ghhik-UT/s900/image_2025-09-08_08-59-14.png
យោងតាម លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី បានលើកឡើងថា៖” នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាការជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIqTxBzvn3LxIVBoisWpb4s8oKG10rjfgpohwFTQYdOot9DT_MwBKHaGf2Nb9K6vSGkWbzyg8-zl6rcNz829OEOdCLQKM4JaodyEBTmMa3GGo9qJeO-Q6_7PV-iP5icsK_BaQvXjU0kf5DRlnhtU2RPg5kks1BPC_-y9vWPebZ7tKYShtA_ytjgP4paTJa/s2048/image_2025-09-08_08-59-11.png

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7j2rhBSNaK45Uof65CO8Y3S5H_LbGHd8NJxyZ2qch42Esn6HMQTMf-sJWn-onITBmooY0p4S6AiQyXoRiuKO5xNz8kPNSxCV6gTrcL7OvW9n_vQtrv3TGE4XZbBp4_mo7W63bcfQTYRyXiUSUVlSJ1YLbTOAcwo3l1PC5su3OErtmcP1uk2G29jHPyGW_/s1280/image_2025-09-08_08-59-15.png
បន្ថែមពីនេះ ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPR6AA-KN_x2YSap5y5mnob31iOmwVdhtjD70Us4t5E56b-hEIZces3h3aLy7UiFbxf9eHxDXVGWyGkEaTNGzVX8sPBTlICQMIEJuP8EvWd9ASQeDNebpwPNYGl05NbVhJORWT0hkGsihdxVtBBDHeX7jnXZMrUbEgbBcVWEC6UH-hId5b0HfOl509fiY/s900/image_2025-09-08_08-59-17.png

 

ដំណើរការអស់៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទជារៀងរហូត

0

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhVPqWMLGlMtJmvyfaSz4UNR4Svo2IzO1LA2_tjydj4N7BxE4tcK9mVfdSfBkXbnyyAbldQ54_I1cQnlE0tHjzRkUH_Elt1sjwW_E_TTDI-EcG6wr26OwOl3YzoJzgFrgEVe8h9pXjTRLqBQcN2X3dK2xzBz0HQ8istg4kFkzP6LG2amYOFsrpTMq5bsJ/s1038/image_2025-09-08_08-46-32.png
ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBKiRaRbZaWrpkAZzXEDKjdarlJYJ5QMYjCMtH159Fv0-hnL4YpwzJCwta19clDptW5_XjKDrTPiCILM55B6iJXtgNPu5uPVNKeYRQSHgmHc3vGAUxcYdayOd2dQtJxTta6ejlrHbS2-gZjOfbTDAGBtOQR1H1_uMeyLqa5f49TTS7mNQphRsE_j_myVz/s2048/image_2025-09-08_08-46-33%20(2).png

អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដី ៣៨៧ហិកតា មានទីតាំងស្ថិតនៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរមណីយដ្ឋានវត្តភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgal5hkN-e2ic3y-V2vyoeYXRebbOGuZ2fVph6PbR8pY1ViLHHU90vE-ElQ6ptp47T4xJkX6b36oMftDPGnvPtatVB-r0WF5hUcXz5kaLZ4fgtnL1YbjvHJHy9uQX1snyTEa-HD8QPcuBFp4Z6L5P8-cyWqPRRVFmH9VbvXr1KUscW5Eq4oDMrx1o50-OMB/s1200/image_2025-09-08_08-46-32%20(2).png

ការសាងសង់ឡើងដំបូង ត្រូវបានដាក់ឈ្មោះថាជា “អាកាសយាន្ដដ្ឋានអន្តរជាតិពោធិ៍ចិនតុង” ក្រោយមកក្នុងឆ្នាំ ២០០៣ ទើបឈ្មោះត្រូវបានកែប្រែមកជា “អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvZW8Ze4tFl_-zwOFFKlXADhC4tPxsfIFki3E2wWO17AHrdm-18yZVRc3OOLYoA3XHRvj9pCGsZn-_I18G5kZIqimPzVQVdG8x-nhZdmiATiMgn9JAWHIgYC5pKIuWo5FE2k8yliKeWwZ1aQQRx2VoVKeH_Dwz2o32bJhVgYNQh4f3__-bSwgrGgTx-YR/s1360/image_2025-09-08_08-46-34.png

អាកាសយានដ្ឋានប្រវត្តិសាស្រ្តនេះ ត្រូវបានគ្រប់គ្រងប្រតិបត្តិការដោយ Cambodia Airports តាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន អស់រយៈពេល៦៦ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL0p8qAXnl1TbgkYTlErGHPkPyT3JI0PsQCaGNlamOudCr-gB2PbIkuXqkxmyn2usxbx5FnTd534aL7_ZpQjdfJeRasOmakYMiT2g43c_M-H-SbofTkBJncRxZX9msYgWNufIVAy9zPl4_4LiXsrqgF4bSyXqAzUvoi46A-dTd3rYf5rRg5CJOqsPNupP5/s1360/image_2025-09-08_08-46-36%20(2).png

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទដំណើរការទាំងស្រុង ដោយផ្ទេរប្រតិបត្តិការទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាលជំនួសវិញ៕

ភាពយន្តរបស់ Xu Kai មិនអាចដល់គោលដៅទំនងរឿងអា.ស្រូវស្នេហាជាហេតុផលមួយ

0

បន្ទាប់ពីចាក់ផ្សាយអស់រយៈពេលជាង២សប្តាហ៍មក ថ្មីៗនេះ រឿង «Moonlit Reunion» ដែលសម្តែងដោយ Xu Kai និង Tian Xi Wei បានដល់ភាគបញ្ចប់ឃ្លាតឆ្ងាយពីអារម្មណ៍របស់អ្នកទស្សនាហើយ។ ជាមួយនឹងការសម្តែងបើកឆាកដ៏គួរឱ្យចាប់អារម្មណ៍ ភាពយន្តនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាភាពយន្តខ្លាំងនៅឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ យូរៗទៅ «Moonlit Reunion» បានចុះខ្សោយជាលំដាប់ ដោយត្រូវបានវិនិច្ឆ័យថាជាខ្សែភាពយន្តដែលមានមាឌធំនៅដើមដំបូង ប៉ុន្តែរួមតូចនៅទីបញ្ចប់។
ភាពល្បីល្បាញនៃខ្សែភាពយន្តនេះមិនអាចឈានដល់ ២៧,០០០ ពិន្ទុទេ ទោះបីជាវាបានឈានដល់ ២៤,០០០ ពិន្ទុនៅថ្ងៃដំបូងនៃការចាក់ផ្សាយក៏ដោយ។ យោងតាមទិន្នន័យបានឱ្យដឹងថា ចំនួននៃការទស្សនារឿងនេះបានកើនឡើងដល់ ២៥.៥ លាន/ថ្ងៃ ប៉ុន្តែវាមានចំនួនទាបខ្សែភាពយន្តកម្រិត A ផ្សែងទៀតដែលមានការវិនិយោគមានកម្រិតដូចជារឿង «In Blossom» និង «Blossom» ជាដើម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sohu ការចំណាយលើការផលិត «Moonlit Reunion» ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣២០ លានយ័ន។ ក្នុងចំណោមនោះ ការចំណាយធំបំផុតគឺផលប៉ះពាល់ពិសេស និងប្រាក់ខែរបស់តួសម្តែង។ Xu Kai ទទួលបានតម្លៃខ្លួនចំនួន ៦ លានយ័នដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមតួសម្តែង។ Tian Xi Wei ទទួលបាន ៥ លានយ័ន។
ជាមួយនឹងការផ្សាយពាណិជ្ជកម្មតិចតួច វាទំនងជាថាផលិតករក្នុងរឿងនេះនឹងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ភាពបរាជ័យរបស់ខ្សែភាពយន្តនេះ ត្រូវបានគេសន្មតថាដោយសារតែស្គ្រីបនិងខ្លឹមសារមិនទាក់ទាញ។ លើសពីនេះ រឿងអាស្រូវស្នេហារបស់តួឯកប្រុស Xu Kai ក៏ជាកត្តាមួយដែលធ្វើឱ្យការទស្សនាភាពយន្តធ្លាក់ចុះផងដែរ។

ភាពយន្តនេះនិយាយពីរឿងរ៉ាវស្នេហា រវាងបិសាចកូនកាត់បិសាយ និងវិញ្ញាណឆ្មាដ៏ស្រស់ស្អាត ។ ដើមឡើយពួកគេមានលក្ខណៈផ្ទុយគ្នានៅក្នុងស្ថានភាព ប៉ុន្តែបន្តិចម្តងៗបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងកម្លាំងអាក្រក់ និងស្វែងរកអាថ៌កំបាំងជាមួយគ្នា។ ទោះបីជាទទួលបានការពេញចិត្តជាច្រើនទាក់ទងនឹងការចំណាយលើការវិនិយោគ និងកាលវិភាគចាក់បញ្ចាំង «Moonlit Reunion» គឺជាខ្សែភាពយន្តបន្ទាប់ដែលមានលទ្ធផលមិនសូវល្អនៅក្នុងអាជីពរបស់ Xu Kai៕

គ្រប់ទឹកហើយ! ថៃប្រាប់ឲ្យពលរដ្ឋនៅខេត្តចំនួន១០និងក្រុងបាងកកផ្លាស់ទីជាបន្ទាន់ ខណៈទឹកទន្លេចៅប្រាយ៉ាកើនឡើងស្ទើផុតទំនប់

0

ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) កំពុងសម្របសម្រួលឲ្យប្រជាជននៅខេត្តចំនួន 10 រួមទាំងទីក្រុងបាងកក ប្រញាប់ស្វែងរកទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ត្រូវបានគេរំពឹងថានឹងកើនឡើងពី 0.30 ទៅ 1.10 ម៉ែត្រ ហើយទំនប់ទឹកសម្រាប់ទន្លេនេះកំពុងរងសម្ពាធដោយសារទឹកបុកខ្លាំងទៅៗ។ នេះបើតាមសារព័ត៌មាន Khaosod។

នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2025 នាយកដ្ឋានធារាសាស្ត្របានព្យាករណ៍ពីបរិមាណទឹកក្នុងរយៈពេល 1-9 ថ្ងៃបន្ទាប់ថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសប្រជាជនដែលរស់នៅខេត្តទាំង10 រួមមាន Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ ខណៈដែលកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ានឹងកើនឡើងខ្លាំងឡើងៗ។

ការកើនឡើងនេះគឺដោយសារតែកំណើននៃលំហូរទឹកនៅស្ថានីយ៍ C.2 ក្នុងខេត្ត Nakhon Sawan ត្រូវបានគេព្យាករណ៍ថានឹងហក់ឡើងពី 1,900-2,300 ម៉ែត្រគូបក្នុងមួយវិនាទី ពីលំហូរធម្មតាដែលមានកម្រិតត្រឹម 1,500 ទៅ 2,000 ម៉ែត្រគូបក្នុងមួយវិនាទី រួមជាមួយនឹងលំហូរចេញពីទន្លេ Sakae Krang និងដៃទន្លេផ្សេងៗទៀត។

ដើម្បីគ្រប់គ្រងស្ថានការណ៍ទឹកជំនន់ចំពេលដែលទំនប់ ចៅប្រាយ៉ា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រកាសឱ្យអ្នករស់នៅក្បែរទន្លេ និងនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ឱ្យប្រញាប់ផ្លាស់ទីទៅដីខ្ពស់ជាបន្ទាន់ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យពង្រឹងទំនប់ ពិនិត្យរបាំងទឹកជំនន់ និងរៀបចំឧបករណ៍សង្គ្រោះគ្រោះមហន្តរាយឲ្យបានរួចរាល់ និងត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋឋ24/24។ ចំណែកសាធារណជនត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន និងត្រូវធ្វើតាមការណែនាំផ្លូវការ និងទាក់ទងទៅបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ 1784 ឬគណនី “DDPM 1784” Line សម្រាប់ជំនួយ។ ការអាប់ដេតគ្រោះមហន្តរាយក៏អាចត្រូវបានត្រួតពិនិត្យតាមរយៈកម្មវិធី “ការជូនដំណឹងអំពីគ្រោះមហន្តរាយថៃ” ផងដែរ៕

ភាពយន្តថ្មីរបស់ Cheng Yi ត្រូវបានគេទស្សន៍ទាយថានឹងទទួលបានការចាប់អារម្មណ៍ខ្លាំង

0

រឿងភាគទូរទស្សន៍ «The Journey of Legend» សម្តែងដោយ Cheng Yi និង Bextiyar Gülnezer នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា។ មុនពេលចាក់ផ្សាយ ស៊េរីនេះបានបង្ហាញពីភាពទាក់ទាញខ្លាំងរបស់ខ្លួនដោយមានការបញ្ជាទិញជាមុនលើសពី ១០ លាននៅលើវេទិកាអនឡាញចំនួនពីរ ដែលបានក្លាយជាគម្រោងទូរទស្សន៍ដែលរំពឹងទុកបំផុតនៅក្នុងប្រទេសចិនក្នុងខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqClHF8NK-9HX-LbxnP4pBw7lQAEerW_2PTme73HTZflP22Zwb7ujsAIqbeHCu69yJLzq2IBHi_0nQEl98v9MG4UcNW9B1ETRuXs1V5RRDb5H20QHzLpS-tzEle3q1Nb9IGRHQPobMlmO3ARAxRxrfGjruURzYP7Bf-a9ks6IvC5ByIzRWbTb3A8l9d8Mq/s1695/image_2025-09-05_16-18-05.png
ភាពល្បីល្បាញនៃរឿង «The Journey of Legend» មិនត្រឹមតែមកពីតួសម្តែងដ៏ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានមកពីការសំដែងដ៏ទាក់ទាញផងដែរ ដែលស្វែងយល់ពីពិភពដ៏ច្របូកច្របល់ លាយឡំនឹងមនោសញ្ចេតនា។ ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនទាំង Cheng Yi និង Bextiyar យ៉ាងសកម្ម កក់ការចាក់បញ្ចាំងតាមអ៊ីនធឺណិត ដើម្បីផ្តល់ជូនទស្សនិកជន បង្កើតបរិយាកាសរង់ចាំដ៏រំភើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGeFODAcmN1R4gZy27S4u4x0H11LX04fZZAoCJp4n4zRBOz9McFATkYnO85koM-CkTpJq5oJE50YB_K-pZFUlY1zzvLio_e74aApk9A5ILOOUGX-oGvHdSTxa9ELYRi3lpKYzw6IRDcrV7AelpXJVp8KndC6UIYVbm1eCfJ3nSLOH1f0lEcWJFGBSvZ9I_/s900/image_2025-09-05_16-22-31.png
ជាការកត់សម្គាល់ ខ្សែភាពយន្តនេះក៏បានកត់សម្គាល់នូវសញ្ញាណរបស់ខ្លួនជាមួយនឹងការសហការពាណិជ្ជកម្មជាបន្តបន្ទាប់។ ត្រឹមតែមួយថ្ងៃ «The Journey of Legend» បានទាក់ទាញម៉ាកយីហោធំៗចំនួន ៤ ឱ្យចូលរួម។ ការចាប់ដៃទាំងនេះមិនត្រឹមតែបង្ហាញពីឥទ្ធិពលពាណិជ្ជកម្មរបស់ Cheng Yi ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពរបស់ខ្សែភាពយន្តទៅកាន់សាធារណៈជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh7z79DkmKKsjB7VptEiQwQgMZZaHn614NNXIa5EjnT7y7HDevqEgfkUx78H16Ombj1kfya1XpnaPbpOa24Dbp6ZfSk1LWH3MYmOBvhsecb9BQGE952eEGeiqd12XGJSxPPFEoJJcY5TGbbbE500ZJ5w8hkG74NbUWh2F8meVG1Z0ZTf1XJSVcqU1ryuDt/s1350/image_2025-09-05_16-22-31%20(3).png
មូលហេតុដែលទស្សនិកជន ជាពិសេសទន្ទឹងរង់ចាំ «The Journey of Legend» គឺមកពីកត្តាជាច្រើន។ តារាសម្តែង Cheng Yi មានភាពល្បីល្បាញដោយសារស្ទីលសម្ដែងដ៏ស្រទន់ មានសមត្ថភាពបញ្ចេញអារម្មណ៍ខ្លាំងក្នុងគម្រោងប្រវត្តិសាស្ត្រ-ទេវកថា។ ទន្ទឹមនឹងនោះ Bextiyar ត្រូវបានគេរំពឹងថានឹងបង្កើតការរួមផ្សំដ៏ល្អជាមួយតារារួមការងាររបស់នាង បង្កើតអារម្មណ៍ថ្មី ខណៈពេលដែលរក្សាបាននូវភាពទាក់ទាញនៃឈ្មោះរបស់នាងផ្ទាល់។ លើសពីនេះ ក្រុមការងារផលិតកម្មក៏ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះរូបរាង ការកំណត់ និងយុទ្ធសាស្ត្រផ្សព្វផ្សាយប្រកបដោយវិធីសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQEVlfXo7X2WctwxyRP1i9OxWrn0KRj_MFGrtrQksR-nBzQlNEmnpQsAe-zvQUrffAlIJiANVi3wVcG7y7uoOwejqiXX-dDZuz_prL7lvH3-PHeM0mJ-poHm8AN0LUwOnbsSVRsTq41bixndEoJdlFK8LrsnKgTNvVumfjNqzCK1g85UOgRtGC9pzvG-Yz/s1280/image_2025-09-05_16-01-03.png
កត្តាទាំងអស់នេះហើយដែលធ្វើឱ្យ «The Journey of Legend» ក្លាយជាភាពយន្តដែលទន្ទឹងរង់ចាំបំផុតប្រចាំខែកញ្ញា ដោយសន្យាថានឹងបន្តបញ្ជាក់ពីគោលជំហររបស់ Cheng Yi ក្នុងប្រភេទភាពយន្តប្រវត្តិសាស្ត្រចិន៕

Breaking News: លោក Anutin Chanvirakul ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ

0

បាងកក៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Chanvirakul ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ង ដ៏ជោគជ័យមួយ ដែលគាំទ្រ ដោយបក្សប្រជាជនរបស់ថៃ ។ សម្ព័ន្ធភាពបានយកឈ្នះបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យលោក Anutin បង្កើតរដ្ឋាភិបាលភាគតិច ។ នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា។

ប្រភពខាងលើនេះបានឲ្យដឹងថា ប្រធានសភាថៃ លោក Wan Muhammad Nor Matha ឥឡូវនេះ នឹងស្វែងរកការយល់ព្រមពីព្រះមហាក្សត្រ របស់ព្រះអង្គ មុនពេល លោក Anutin ចូលកាន់តំណែងជាផ្លូវការ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី។

ក្នុងការឡើងកាន់តំណែងថ្មីនេះ លោក Anutin បានទទួលសំឡេងគ្រប់គ្រាន់ជាមួយនឹងការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារឲ្យលោករំលាយសភាក្នុងរយៈពេល ៤ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។

គួរជម្រាបថា មុនបោះឆ្នោតថ្ងៃនេះ លោក Anutin ធ្លាប់បាននិយាយថា គោលដៅរបស់គាត់គឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅមុនការបោះឆ្នោតថ្មី។

ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែងអតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ៕

មកកម្ពុជាមិនដល់១ខែផង Nchive ចាំច្បាស់ពាក្យខ្មែរមួយចំនួននៅមិនទាន់ភ្លេច

0

វត្តមានរបស់ក្រុមចម្រៀង K-Pop ទើបរះ Nchive (អិនខាយ) មកប្រម៉ូតក្នុងប្រទេសកម្ពុជាកាលពីកន្លងមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្របង្ហាញការនឹករលឹកក្រុមចម្រៀងនេះ។ ស្របពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយក្តី តែសមាជិក Nchive នៅបង្ហោះរូបភាពកាលពីពួកគេនៅស្រុកខ្មែរទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGnZtEhkqUBcXb1sMTxSKVtY8YSVUPPVPGUDMPDZlAhab25H01TPeCKWSGi1WN9Ak1u-YZgfK2vJLd3rQbQXzD8fU2cTjH1aJtAvaeWx055UvhsB7U4GijNhPaxdbqP-GOakr65OjoU8-YnKBkoKJimrnCkFX2HYU9x8SuIR-VtZCboK4uEK9Yj44NgPg1/s1440/image_2025-09-05_15-29-28.png
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមពីសមាជិកក្រុមចម្រៀង Nchive ដែលនៅចងចាំពាក្យខ្មែរមួយចំនួនហើយនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រតាមរយៈការ Live។ តាមការបង្ហោះរបស់អ្នកលេងអ៊ីនធឺណិត សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive (អិនខាយ) បាននិយាយពាក្យដែលខ្លួនឯងចេះនិងនិយាយតាមអ្នកគាំទ្រដែលខម្មិនប្រាប់ មានដូចជាពាក្យ៖ «ជម្រាបសួរ, ហូបស្ពឺអត់? ណែនាំខ្លួនឈ្មោះថា កក្កដា និងប្រុសណេង , បងស្រលាញ់អូន ,ញុំាបាយហើយនៅ? នឹកអ្នក, អរគុណច្រើន ,ជួបគ្នាពេលក្រោយ ,ចាំតិច» ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEkVzp_oKe0VHV2hlZXk4rOrAJEcKkkEEMgvAqfH56XVH4hi0JNObP3vsrqhbnTRWH_icl3v8hW_60-eFgYMBj_ifku0fdJ1zE2EvbraneYK8tF2py3ufdUwAACRpQkjHuNEuXUK6QDw4S6sE_wWnjFMVDxSakq0PV-GJZnw5DoFYR01KEz1wkdEbHZjy-/s1433/image_2025-09-05_15-29-29%20(2).png
ភាពគួរឱ្យស្រលាញ់របស់ក្រុមចម្រៀង K-Pop នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាសរសើរជាច្រើន អ្នកមួយចំនួនថែមទាំងបាននិយាយលេងសើចថា កក់រោងការឱ្យហើយថែមទៀត។ កាលពីកន្លងមកនេះមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ Nchive បាននិយាយថាពួកគេពិតជាមិនសោកស្តាយនោះទេដែលសម្រេចចិត្តមិនពន្យារពេលសម្រាប់ការមកប្រម៉ូតនៅប្រទេសកម្ពុជាដែលសារមានបញ្ហាជម្លោះព្រំដែន។ សមាជិកក្នុងក្រុមថែមទាំងខ្សឹកខ្សួលដោយទឹកភ្នែកពីព្រោះតែក្តីអាឡោះអាល័យពីអ្នកគាំទ្រខណៈពួកគេទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីហ្វេនៗនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqfiEucTKjpBDvgKbOnSmqAn8aDYYjUV4Pt8A9MlofMzKCqSr_n4mMlFmA_phoSKrolMntCPzKoNR4jn2BXv73SgHVmTW4lcqCoOpuZHQt6z2a66HHbofqfdEUm8EYxAy377G__jJCEuxTBpFYwugMjsRuuYtTBcrQvCZuqQvbjRm474rvbVbYOWvnG6z/s1440/image_2025-09-05_15-29-30%20(2).png

ក្នុងពេលមកប្រម៉ូតក្រុមនៅក្នុងប្រទេសកម្ពុជា Nchive បានធ្វើសកម្មភាពជាច្រើនដូចជាចូលរួមជួបជុំចុះហត្ថលេខាឱ្យអ្នកគាំទ្រ បង្ហាញសកម្មភាពនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដូចជាការច្រៀងរាំ ភ្លក់អាហារតាមដងផ្លូវជាពិសេសក្រុមចម្រៀង K-Pop នេះថែមទាំងរាំចង្វាក់ប្រពៃណីជាតិខ្មែរបានយ៉ាងល្អជាមួយបងប្អូនទៅកម្សាន្តនៅទីនោះ។ Nchive ក៏បានទៅខេត្តព្រះសីហនុ សម្តែងក្នុងកម្មវិធីនៅសាលាក្នុងការប្រកួតបាល់ទាត់ រួមទាំងទៅកម្សាន្តនៅកោះរ៉ុង និងមានព្រឹត្តិការណ៍សម្តែងក្នុងផាប់មួយចំនួនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifw2NsN899nvjnEIVZ0usBqg4oL0kJqBBypNu3sveMbzDGIoIB3QnwyDqN5Po0kgcUPKL-2sdErR4eDO-Iu0Q7DffZkcy63XpVCV_ixTXVZBBKzGpYtdRpFZDKv1sMfOrJAynptqvLTk1A87IVdiZ6mCApd9E9tfhN1o-ZG_ywNgzXMHpVgj8MTjaAEUws/s2048/image_2025-09-05_15-29-33%20(2).png

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕

ថៃផ្សាយបំភ្លៃថា កម្ពុជាប្រើប្រាស់ប្រជាជនធ្វើខែល ដើម្បីបង្កើតសមរភូមិថ្មីនៅតំបន់បានណងចាន់

0

ថៃ៖ សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយបំភ្លៃការពិតថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រជាជននៅភូមិជោគជ័យ ដែលជាព្រំដែនទល់មុខភូមិបានណងចាន់ មកធ្វើជាខែលមនុស្សដាក់សម្ពាធលើយោធាថៃ ដើម្បីបន្ថែមភាពតានតឹង និងបង្កើតជាសមរភូមិថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zTGcNBjI7xfJ3w_FhWMerkWC4Opgm-yZx7YWTt4sfNNjgsi72HqHruNhPTnusfXtLk74BiaAZ20JFvUjZa8y6gCKZukn_xKTjz86FAhObhtgkWwxKc6sSCFaXxLbzG2vkMw55gMy0bvjRdkL-HejZe8SCui27d9ZIMTyHSlDTmqSpSr6nI_en_0wNsa1/s849/Screenshot%202025-09-04%20102247.png

នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌ខាងលើនេះបានចុះផ្សាយថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន ហាក់ដូចជាកំពុងប្រើប្រាស់តំបន់ Ban Nong Chan ជាសមរភូមិថ្មី ដើម្បីបង្កើនភាពតានតឹងជាមួយប្រទេសថៃ។ ពួកគេបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវបានគេរាយការណ៍ថាបានប្រើស្ត្រី កុមារ និងមនុស្សចាស់ដើម្បីបង្កប្រតិកម្ម ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgUKwh1AP15Mn80kOZEmxDcK9Q29xzkggSIygT4ayB4jX3rSyrnE8dpVGFOEViguThtOdWoWdrN0UcBJIJSGAWOc5VYIIqSN_M06Sv85g6tN-3xJgl_9l4CDkC0Q0HY4Krm7MqCWaRD7HHB_CftZ9NBmR_UeTVGcocKXqbQ8SXLLiC2p7rrqy2L0___Jea/s1280/photo_2025-09-05_15-03-18%20(2).jpg
ប្រភពដដែលនេះបានគូសបញ្ជាក់ថា ដូច្នេះជាការឆ្លើយតប រដ្ឋាភិបាលថៃនឹងចាប់ផ្តើមវិធីសាស្រ្តជាដំណាក់កាល ដើម្បីបណ្តេញជនជាតិខ្មែរឲ្យអស់ពីភូមិសាស្រ្តខាងលើ ដោយប្រើវិធានការដែលមានចាប់ពីស្រាលទៅធ្ងន់ ដើម្បីធានាថាដំណើរការនេះនៅតែត្រឹមត្រូវតាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSi_NnOSDlmAS0NhH-imRe4Jtqen657_OzqkBLtFPP_znB95LFNoYBpY4Z72LibgbK0rtdYMHworGR62xaK4XGvSUMe-8uxtdsGIqKJjnMAdQAqAKCOYXBcILIgq0Sqr2EOrvxjSPutgHq0a3-L5pm26MzJW7lrRKQiki73W6oYailcaIoc8Pl-8h2ZBS/s1280/photo_2025-09-05_15-03-18.jpg

ដោយឡែកបើងាកមកមើលការពីតជាក់ស្ដែង ការផ្ទុះចលនាតវ៉ារបស់ប្រជាជននៅភូមិជោគជ័យកន្លងមកគឺជាប្រតិកម្មធម្មតារបស់មនុស្ស នៅពេលដែលខ្លួនត្រូវបានគេបៀតបៀន និងរងភាពអយុត្តិធម៌ប៉ុណ្ណោះ ពុំមែនជាការរៀបចំ ជួលមនុស្សឲ្យមកសម្ដែងដើម្បីទាមទារចំណាប់អារម្មណ៍ ដូចថៃធ្លាប់ធ្វើជាមួយពលរដ្ឋខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6giwa75o2zJF4VdtaD8XomtgCfbNWQWBUl4H-xjD1F7dX7ci0Nxa96GrZxeMIXqWN99HU-1EluivhvdnALdfYqb2xS4fsfaLOj_XD6xuKQj49gy2y0kYut3ZM7fSDO4OQtsu8dA6MqgPHyLN0R7ai5qWdTgpd47fu2c1X4ew6RmqavJuB4ZhcPb5R4Ym/s1073/photo_2025-09-05_15-03-19.jpg

សកម្មភាពរបស់បងប្អូនប្រជាជនខ្មែរនៅភូមិជោគជ័យនេះទៀតសោត គឺបានមកពីការឈឺចាប់ពិតៗ ដែលដី ផ្ទះ ភូមិ និងស្រែចម្ការរបស់ខ្លួនសុខៗក៏ត្រូវបានជនឈ្លានពា.ន ដែលមានគំនិតជាចោ.រមកព័ទ្ធយកទៅបាត់ ថែមទាំងចោ.ទពួកគាត់ថារស់នៅលើដីរបស់គេ ហើយបណ្ដេញពួកគាត់ឲ្យរុះរើផ្ទះចាកចេញទៅវិញ នេះគឺជាអ្វីដែលមិនអាចទទួលយកបានជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLeMwFJzGqj0NYv_oSwvBByIOxy52xpxUhXEe_CM_yPeHAyQir51lw-lzkifM9sD0d_vpWfRssX9sVd1wcVzrMjFjxWe2wg5kbogmIxl-BxSpbSayuBgo8yw3dRtmD6pwcGowIjj7F76q1RHW0N7LZcYmUMYlFjerqXMhMo_646GwzJFbf4bj4mdnKyXOt/s841/Screenshot%202025-09-04%20102218.png

គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzc0Qtw_WVjY2wyVfbGp3MGFejzQP_BBCmQEvySt4cEYd4_74BNc08SEpw3iHWzp_jFAoTgauxPrru0olQ_y8srZCo_q7HnMIfc9cAANeCV7ePwaKwcLTeziueicFUz8Arzwapwy3kQSR44Iu8SnCQ58BfONGPdtjbjYrE6pnGQDrC6vDIpd3Qp6_6zsZp/s666/photo_2025-09-04_10-42-16.jpg

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕

នេប៉ាល់ត្រៀមបិទបណ្តាញសង្គមក្នុងប្រទេសរបស់ខ្លួន រួមទាំងហ្វេសប៊ុកដោយសារមូលហេតុនេះ

0

ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលនេប៉ាល់បានប្រកាសបិទបណ្តាញសង្គមមួយចំនួនក្នុងប្រទេសរបស់ខ្លួន រួមទាំងបិទហ្វេសប៊ុកផងដែរ ដោយសារបណ្តាញសង្គមទាំងនេះមិនគោរពច្បាប់ដែលរដ្ឋាភិបាលនេប៉ាល់កំណត់នៅពេលចុះឈ្មោះ ដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុសប៉ះពាល់សន្តិសុខសង្គម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVwq9nMTuK-Y_O61_b1-std-s7R3GScrvhkNRbCIlUsCuSU45J75_cE8r__4rfOj_e15jhCpCDX2f-j2q1ucN3E1OyNcz0uHbr_Jc9reXhNLjaZNjvFw1R9897OOk25O0-IS_xGk3VnXGq8blEnJD9eFIsC7PbVFSi9qAfxB7P4BjqnIMfs1pMwirWtqq/s1024/image_2025-09-05_15-02-02%20(3).png

រដ្ឋាភិបាលនេប៉ាល់បញ្ជាក់ថា បណ្តាញសង្គមបានក្លាយជាប្រភពធ្វើឱ្យមានការស្អប់ខ្ពើមគ្នា បង្កើតពាក្យចចាមអារ៉ាម ឧក្រិដ្ឋកម្មអ៊ីនធើរណេត និងបែកបាក់ក្នុងសង្គម ដែលបញ្ហាទាំងនេះបានកើតឡើងក្នុងប្រទេសនេប៉ាល់ដែលមានពលរដ្ឋប្រើប្រាស់អ៊ីនធើរណេតច្រើនរហូតដល់៩០% ក្នុងចំណោមពលរដ្ឋចំនួន៣០លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhkGm2s-FTnEEA6FJRLjwPCfU_6KfwbAG0L8Rl18eY2cOwYybwGohrI6pA2HNBzNqOi11V8tD_Ap-PAwBmH_Bw8VKiNXlkLui_3b9H3G0VcdHvJm9PRvCvLaKTLcxfzkN0IgXhO8KpzS6GiyJFe5-qzc7LNzRxMC0gUJQLKwHMhizbVQY7L-rtpYDH4V8_/s1027/image_2025-09-05_15-02-03.png

កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់បានកំណត់ថ្ងៃឱ្យបណ្តាញសង្គមនានាចុះឈ្មោះជាមួយរដ្ឋាភិបាល ព្រមទាំងឱ្យបណ្តាញសង្គមតែងតាំងអ្នកតំណាងក្នុងប្រទេសនេប៉ាល់ រួមទាំងអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង បើពុំដូច្នោះទេ នេប៉ាល់នឹងបិទបណ្តាញសង្គមនេះមិនឱ្យពលរដ្ឋប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivXvIaFJj_FEpYRziYs3IHWywOeD-klGEvaP0JltYHlz-ZwffB37-NBDqcO2KPg5j8MZ8YUA6V_hv3p0LQ9yZAofaZh3DwbXypvK11XS5X2qomKf4ZWro4VFRrD0tOF00Gwpc7Wd6BB2_v4pNz5RLmOQM5pxXoBOKFp-HLTMbOIOGU93vKYZ8JMLCicjsz/s1440/image_2025-09-05_15-02-02.png

មន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា បណ្តាញសង្គមដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់រួចហើយ រួមមាន ៖ TikTok, Viber, WeTalk, Nimbuzz និង Poppo Live ប៉ុន្តែ Facebook ពុំទាន់បានចុះឈ្មោះទេ ។ រីឯ Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, WhatsApp និង Instagram ពុំបាននិយាយអ្វីទេពាក់ព័ន្ធនឹងការបិទបណ្តាញសង្គមនៅនេប៉ាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQGiW-kajPu8RwjdyPpOhiAK2GrEi0Z8DPNAR5oMJkpcSSk0FxLRyjOkMZsnCHuYzRgUrfzlTRxpcxkXmzpLvdJbPiBY0_HRDCYWsvqiPJnSEzhVRfCJ1P401MnW_pl63FifE6HB5ZxOiAxiM_W2v7RXsL8AzpkxUbLsnJ7Y8Y_v7I-KMEfFkC0n4yADy/s1057/image_2025-09-05_15-02-02%20(2).png
តាមប្រភពដដែល គឺនេប៉ាល់បានទុកពេលឱ្យបណ្តាញសង្គមនានាគ្រប់គ្រាន់ហើយក្នុងការចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់ និងសំណូមពរជាច្រើនលើកឱ្យបណ្តាញសង្គមអនុវត្តតាមការកំណត់ ប៉ុន្តែពួកគេមិនអើពើ ទើបនេប៉ាល់បិទបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5yUrEspZ6jF_ADVUjyG21kIU5ZEw02laaDKxs2Iez3U_0HoV2mIDltsm5Gl1g0fBMx6jxqBkISBMCfaDlrlrb78gTy-bSxEp9sgu1zNJ8hGfbu4AW4oZVs7ypTmBgjPtvhNBztXijfhv2FXO6Sfnkx1U-O1xUpwRQF1ypDyqZp6IrPzhr1Ln8rx5J833l/s1280/photo_2025-09-05_13-58-04.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសជាច្រើននៅលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រេស៊ីល និងអូស្ត្រាលី បានចាប់ផ្តើមកំណត់វិធានការគ្រប់គ្រងបណ្តាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗខ្លាំងជាងមុន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ការពារទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពអនឡាញ និងសន្តិសុខ ៕

ចំនួនភ្ញៀវទេសចរបរទេសមកលេងប្រទេសថៃបានធ្លាក់ចុះខ្លាំង មូលហេតុចម្បងគឺថៃគ្មានសុវត្ថិភាព និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើពិភពលោក!

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស ភ្ញៀវទេសចរចិន ដោយសារប្រទេសថៃគ្មានសុវត្ថិភាព និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើពិភពលោក ។ ហេតុនេះ ក្រុមប្រឹក្សាទេសចរណ៍បានពន្លឿនការចរចាជាមួយអាជ្ញាធរទេសចរណ៍ថៃ ដើម្បីរកមធ្យោបាយជំរុញចំនួនភ្ញៀវទេសចរបរទេសឱ្យកើនឡើង តាមរយៈការរៀបចំកម្មវិធីផ្សេងៗពេញមួយឆ្នាំទាក់ទាញភ្ញៀវទេសចរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrNvknrJEnZOQ7mZAUyZFI9hbcLWUwzNzeypUas5p0BbX47AZ4WoywJsH1aEjrpufbL7kkAbHlQsly3XH5tM4F30nAODKzKpsloxkpHYgTZCc7U5ALH7k-EvgywR2RLFHPypEAuJjtYgFWEmIfh5oz-TMAtIeERgdr2TjhiV4C-xXzUlHbpt8Z5G1uwfC/s1280/photo_2025-09-05_12-57-21.jpg

នៅត្រីមាសទី២ (ចាប់ពីមេសា ដល់ខែមិថុនា) ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃ ត្រឹមតែ៧២៤,៩៨១នាក់ (ជាង៧២ម៉ឺននាក់) ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសរហូតដល់៧៦១,៨៤៣នាក់ (ជាង៧៦ម៉ឺននាក់) ។ បើទោះជាចំនួនភ្ញៀវទេសចរបរទេសក្នុងឆ្នាំទាំងពីរមានគម្លាតមិនខុសគ្នាប៉ុន្មាន ប៉ុន្តែក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះរហូតដល់ជាង៣០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOmZ5IT8XNCmwHCYfoRArIaCS6YVm_sL5dhDDvjmPWiDHC6EiPlV9stxJRdjPPvSHiQpHOghaO0raCe5GO84tzvJfPDkaBgd1t-AZz5xSsl5nEyH15Zn-nz0orUWOorU6fyt6MvqomtkRx3G-_eX0T_Fzg8UeK_II-4E_nO7pMLpypucwRomHHwLJlfZP/s700/photo_2025-09-05_10-37-10.jpg
បើគិតទាំងភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកលេងខេត្តឈៀងម៉ៃក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៥ គឺស្មើប្រមាណ៦លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសស្មើត្រឹមតែ១លាន៨សែននាក់ ។ ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងបណ្តាប្រទេសអាស៊ានមកលេងខេត្តឈៀងម៉ៃបានធ្លាក់ចុះខ្លាំងបំផុត ដោយសារកត្តាជាច្រើន រួមមាន ៖ ថៃបាត់បង់កេរ្តិ៍ឈ្មោះ គ្មានសុវត្ថិភាព និងអត្រាប្តូរប្រាក់ប្រែប្រួល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSmYUxObD32NyjCBsT3BzfiOBFNhIOunGliLKANcxBQXwEuMcMZAzWuo4GCsPSIT0XMMxqoLv5pK_yRGLxjZMblC4GV3DlVlncackAO_4Ug0lgwuAuOaHBwQOF0VWDAzmd89BOOGQzDZUWR87ZT2B0lw5j4sm0xoeTlED4Hj_XltP43r7unpVMOC-ygck/s1280/photo_2025-09-05_12-57-19%20(2).jpg
ការបាត់បង់ចំនួនភ្ញៀវទេសចរបរទេសធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តឈៀងម៉ៃ ដូចជា ៖ សណ្ឋាគារលំដាប់ផ្កាយ៣ ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវីយ៍ ។ ការធ្លាក់ចុះវិស័យទេសចរណ៍ខេត្តឈៀងម៉ៃធ្វើឱ្យថៃបារម្ភយ៉ាងខ្លាំងពីចំនួនភ្ញៀវទេសចរមកលេងខេត្តនេះក្នុងឆ្នាំ២០២៥ គឺស្មើមិនដល់១៦លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-xprnmATToVtfgzEkarB1k7IXgeFv7TeBEWvlWFGI3PXBEKfvLYFdytcYOi0mDWoNe8VkVDQ-dcmlgmjIWmge52cTcZ75FVulxArZTjojHI8ZOWf8fq9uPmltOYU3_05GTj-lTwTri3CDLEoYUkmfoTZZ2HjAK2Rh8F17Ngu7BZ8ueR9yOC8BXOKOe8JJ/s1280/photo_2025-09-05_12-57-19.jpg

ក្រោយពីចំនួនភ្ញៀវទេសចរធ្លាក់ចុះខ្លាំងពេក ក្រុមប្រឹក្សាទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃបានប្រជុំស្វែងរកដំណោះស្រាយបញ្ហាចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដែលមានអ្នកតំណាងមកពីស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចូលរួមជាង២៥០នាក់ ។ អ្នកចូលរួមបានជជែកពីវិធីជំរុញកំណើនភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ ទាំងរយៈពេលខ្លី និងរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k_o7lGdAYgl-e8pHsAzAkpHG3vMywPRZ8STF2VhZzVoNsHOsKVGrLAQbUIlpMzK91461RJI8G-bva9oje9kAdkxL_TGCdfhsqsZlbcv5Z1Wxq37BQGm6IrgIMxNaib_ivHmWvN0CnhfMBau71JiLZUlqqT6HwaELGIXRNiJqW3Hkd8cFHNIQ4Wj7sRFV/s1280/photo_2025-09-05_12-57-20.jpg

ក្រុមប្រឹក្សាទេសចរណ៍ខេត្តឈៀងម៉ៃ នឹងរៀបចំគម្រោងឈ្មោះ «City Promotion» ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ រួមទាំងបង្កើតគម្រោងជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ស្ថិតក្រោមគម្រោង «រយៈពេល១២ខែ បង្កើត១២កម្មវិធី» ។ ហេតុនេះ ភ្ញៀវទេសចរនឹងមកលេងខេត្តឈៀងម៉ៃពេញមួយឆ្នាំ ហើយធ្វើឱ្យខេត្តឈៀងម៉ៃផ្តល់នូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ៕