Home Blog Page 297

មកកម្ពុជាមិនដល់១ខែផង Nchive ចាំច្បាស់ពាក្យខ្មែរមួយចំនួននៅមិនទាន់ភ្លេច

0

វត្តមានរបស់ក្រុមចម្រៀង K-Pop ទើបរះ Nchive (អិនខាយ) មកប្រម៉ូតក្នុងប្រទេសកម្ពុជាកាលពីកន្លងមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្របង្ហាញការនឹករលឹកក្រុមចម្រៀងនេះ។ ស្របពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយក្តី តែសមាជិក Nchive នៅបង្ហោះរូបភាពកាលពីពួកគេនៅស្រុកខ្មែរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEkVzp_oKe0VHV2hlZXk4rOrAJEcKkkEEMgvAqfH56XVH4hi0JNObP3vsrqhbnTRWH_icl3v8hW_60-eFgYMBj_ifku0fdJ1zE2EvbraneYK8tF2py3ufdUwAACRpQkjHuNEuXUK6QDw4S6sE_wWnjFMVDxSakq0PV-GJZnw5DoFYR01KEz1wkdEbHZjy-/s1433/image_2025-09-05_15-29-29%20(2).png

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមពីសមាជិកក្រុមចម្រៀង Nchive ដែលនៅចងចាំពាក្យខ្មែរមួយចំនួនហើយនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រតាមរយៈការ Live។ តាមការបង្ហោះរបស់អ្នកលេងអ៊ីនធឺណិត សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive (អិនខាយ) បាននិយាយពាក្យដែលខ្លួនឯងចេះនិងនិយាយតាមអ្នកគាំទ្រដែលខម្មិនប្រាប់ មានដូចជាពាក្យ៖ «ជម្រាបសួរ, ហូបស្ពឺអត់? ណែនាំខ្លួនឈ្មោះថា កក្កដា និងប្រុសណេង , បងស្រលាញ់អូន ,ញុំាបាយហើយនៅ? នឹកអ្នក, អរគុណច្រើន ,ជួបគ្នាពេលក្រោយ ,ចាំតិច» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9hUH3cgOnkpv79x9DQ5jsbOzsyjhFzlGJ-W28E_rYsjuAshRdZzvGmnQnlgf82wDmDeW8-7gLWzfeyxLuDmNHT-O8m9pR-HdsEdtfBBzAYcUvmLWHZm1EUxaf021kylKCQvIVMV8qFoUjFy-6W3kOY__h1HncutF4-79UlyX3sNLCvT3HH-A5vEYT40T/s1440/image_2025-08-11_16-10-58.png

ភាពគួរឱ្យស្រលាញ់របស់ក្រុមចម្រៀង K-Pop នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាសរសើរជាច្រើន អ្នកមួយចំនួនថែមទាំងបាននិយាយលេងសើចថា កក់រោងការឱ្យហើយថែមទៀត។ កាលពីកន្លងមកនេះមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ Nchive បាននិយាយថាពួកគេពិតជាមិនសោកស្តាយនោះទេដែលសម្រេចចិត្តមិនពន្យារពេលសម្រាប់ការមកប្រម៉ូតនៅប្រទេសកម្ពុជាដែលសារមានបញ្ហាជម្លោះព្រំដែន។ សមាជិកក្នុងក្រុមថែមទាំងខ្សឹកខ្សួលដោយទឹកភ្នែកពីព្រោះតែក្តីអាឡោះអាល័យពីអ្នកគាំទ្រខណៈពួកគេទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីហ្វេនៗនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqfiEucTKjpBDvgKbOnSmqAn8aDYYjUV4Pt8A9MlofMzKCqSr_n4mMlFmA_phoSKrolMntCPzKoNR4jn2BXv73SgHVmTW4lcqCoOpuZHQt6z2a66HHbofqfdEUm8EYxAy377G__jJCEuxTBpFYwugMjsRuuYtTBcrQvCZuqQvbjRm474rvbVbYOWvnG6z/s1440/image_2025-09-05_15-29-30%20(2).png

ក្នុងពេលមកប្រម៉ូតក្រុមនៅក្នុងប្រទេសកម្ពុជា Nchive បានធ្វើសកម្មភាពជាច្រើនដូចជាចូលរួមជួបជុំចុះហត្ថលេខាឱ្យអ្នកគាំទ្រ បង្ហាញសកម្មភាពនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដូចជាការច្រៀងរាំ ភ្លក់អាហារតាមដងផ្លូវជាពិសេសក្រុមចម្រៀង K-Pop នេះថែមទាំងរាំចង្វាក់ប្រពៃណីជាតិខ្មែរបានយ៉ាងល្អជាមួយបងប្អូនទៅកម្សាន្តនៅទីនោះ។ Nchive ក៏បានទៅខេត្តព្រះសីហនុ សម្តែងក្នុងកម្មវិធីនៅសាលាក្នុងការប្រកួតបាល់ទាត់ រួមទាំងទៅកម្សាន្តនៅកោះរ៉ុង និងមានព្រឹត្តិការណ៍សម្តែងក្នុងផាប់មួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifw2NsN899nvjnEIVZ0usBqg4oL0kJqBBypNu3sveMbzDGIoIB3QnwyDqN5Po0kgcUPKL-2sdErR4eDO-Iu0Q7DffZkcy63XpVCV_ixTXVZBBKzGpYtdRpFZDKv1sMfOrJAynptqvLTk1A87IVdiZ6mCApd9E9tfhN1o-ZG_ywNgzXMHpVgj8MTjaAEUws/s2048/image_2025-09-05_15-29-33%20(2).png

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕

ថៃស្នើមីយ៉ាន់ម៉ាសម្រួលការនាំចេញទំនិញរបស់ខ្លួនតាមច្រកព្រំដែន និងសង្ឃឹមជម្លោះព្រំដែនជាមួយកម្ពុជាធូរស្រាល

0

ប្រទេសថៃ ៖ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃអះអាងថា មន្ត្រីស្ថានទូតថៃ និងការិយាល័យលើកកម្ពស់ពាណិជ្ជកម្មក្រៅប្រទេសប្រចាំទីក្រុងយ៉ាំងហ្គន នឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាឱ្យបើកព្រំដែនមេស៊ត-មៀវឌីដើម្បីសម្រួលដល់ការនាំចេញទំនិញ និងសង្ឃឹមពាណិជ្ជកម្មជាមួយកម្ពុជាវិលរកប្រក្រតីឆាប់ៗ ដោយនាយកដ្ឋាននឹងផ្តល់ចំណេះដឹងដល់អាជីវកម្មពីការនាំទំនិញចេញចូលពេលជម្លោះស្ងប់ស្ងាត់ និងបើកព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWZp5iWxgJezxSZreQqRhpkBDCZ2g1qoM57hOklPEh5IQR_4myqc1BlJCIc7TIHfuAU6BLB8jaNxWFX_vcGokFiFmQnPwU1ZzeqQGAQJFq-T2KTzvZ0uKHOxkPEyDCFPnpcaTArAEKim3j9mFyVa5GkFNa1yuUX3qIOzkWnd6uO1u08Q9qSCdL5G4XP6Y/s1280/photo_2025-09-08_13-24-09.jpg

អ្នកស្រី អារ៉ាដា ហ្វឿងថង អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយនៅថ្ងៃទី៨ ខែកញ្ញា ថា ស្ថានទូតថៃនៅមីយ៉ាន់ម៉ា និងមន្ត្រីការិយាល័យលើកកម្ពស់ពាណិជ្ជកម្មក្រៅប្រទេសប្រចាំទីក្រុងយ៉ាំងហ្គន ត្រៀមពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា សុំសម្រួលការនាំចេញទំនិញតាមព្រំដែនមេស៊ត-មៀវឌី ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនវិលរកភាពប្រក្រតីវិញឆាប់ៗ ។ កន្លងមក មានការកំណត់ការនាំចេញ នាំចូលទំនិញ ដោយសារមីយ៉ាន់ម៉ាបារម្ភពីប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូលបានពីការនាំចេញទំនិញ និងអាជ្ញាប័ណ្ណនាំចូលទំនិញ ហើយថៃរីករាយស្តាប់មតិយោបល់ កែប្រែ និងស្វែងរកដំណោះស្រាយរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3rhej6mHRTXR_KDJpbbuCsv1Qi-pFqUQW35CXqpb26PJCGLNae0ZD4kLVVzkK1X8TTp3OWmvPQqUxC_cIWjcHbzpo8XxvYCH1Q5SWmlWECvGpchZL0aaTgODHMb_yMvUjmNgMtAzC9XGAbUkHjhDIPvAWXID6XRUvL7guiUDucj4vDc8sk-Gtrxvuw94A/s1024/photo_2025-09-08_13-24-07.jpg
ក្រៅពីនេះ នាយកដ្ឋាននឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មនានាក្នុងការត្រៀមឯកសារ ត្រួតពិនិត្យស្តង់ដារទំនិញ និងផ្តល់ទិន្នន័យពេញលេញ ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនជាមួយមីយ៉ាន់ម៉ាដំណើរការដោយរលូន និងមានស្ថិរភាពជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ដោយឡែក ស្ថានការណ៍ព្រំដែនជាមួយកម្ពុជា គឺនាយកដ្ឋានបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងសង្ឃឹមថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងធូរស្រាលឆាប់ៗ ដើម្បីឱ្យពាណិជ្ជកម្មព្រំដែនដំណើរការប្រក្រតីឡើងវិញ ។ នាយកដ្ឋាននឹងផ្តល់ចំណេះដឹងដល់អាជីវកម្មនានាពីការនាំទំនិញចេញ-ចូល ក៏ដូចជាត្រៀមជួយសង្គ្រោះ និងផ្តល់ភាពងាយស្រួលដល់អាជីវកម្មពេលជម្លោះព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

ទោះជាបច្ចុប្បន្ន ប្រទេសថៃកំពុងស្ថិតក្នុងពេលផ្លាស់ប្តូររដ្ឋាភិបាល ប៉ុន្តែការបំពេញការងាររបស់មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបរទេសនៅតែដំណើរការជាបន្តបន្ទាប់ស្ថិតក្រោមថវិកាឆ្នាំ២០២៦ ដោយនាយកដ្ឋានបានអនុវត្តការងារតាមគោលនយោបាយកំណត់ និងបំពេញការងារដើម្បីពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

មីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត និងមៀវឌី ធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញទំនិញរាប់ពាន់លានបាតក្នុង១ខែ ដោយសារវាជាច្រកនាំចេញទំនិញថៃដ៏សំខាន់ទៅមីយ៉ាន់ម៉ា ។ ថៃអាចដឹកជញ្ជូនទំនិញទៅដល់ចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយចំណាយពេលមិនដល់១ថ្ងៃ និងចំណាយថ្លៃដឹកជញ្ជូនតិចដោយសារផ្លូវងាយស្រួលធ្វើដំណើរ រីឯការដឹកទំនិញតាមច្រកព្រំដែនផ្សេងពិបាក ខណៈការដឹកទំនិញតាមផ្លូវទឹកទៅទីក្រុងយ៉ាំងហ្គន ចំណាយពេលរហូតដល់៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg

ឈ្មួញថៃបារម្ភយ៉ាងខ្លាំងពីការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត-មៀវឌី ដោយសារពួកគេបានរងផលប៉ះពាល់ដោយសារកងទ័ពថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ។ បច្ចុប្បន្ន ការនាំចេញទំនិញថៃទៅប្រទេសជិតខាងជួបឧបសគ្គ បាត់បង់ចំណូល អាជីវកម្មដួលរលំ និងរង់ចាំឱ្យនាយករដ្ឋមន្ត្រីថ្មីដែលទើបកាន់តំណែងដោះស្រាយបញ្ហាទាំងនេះ ៕

Liu Yuning ព្រ.មានចាត់វិធានការផ្លូ.វច្បា.ប់ក្រោយត្រូវគេចោ.ទប្រកាន់ពីទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រង

0

តារាចម្រៀងនិងសម្តែង Liu Yuning បានថ្កោលទោសយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមដែលបានប្រឌិតទាក់ទងនឹងចចាមអារ៉ាមស្នេហាជាមួយនឹងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនហើយបានបញ្ជាក់ថាលោកនឹងស្វែងរកការការពារស្របច្បាប់សម្រាប់សិទ្ធិរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdNcemIitdyzStKDGvmSi2RRPpVtIMLAmG2-TQHLjwpt1Ah4VyAWB-YYW9lIFJxPvXeykjCUAoTRGSS3UQSlz7Po2OyjE97SWmtTTN6nmZ7Vkm1lc4parprGbnH6mAQpQgvyvzHSM6-cCtUAeE31IFJkmGMVydCpbpFp2reMLNwEiXmdHn2xsmSu_0_P5/s1429/image_2025-09-03_15-18-03.png
Liu Yuning បាននិយាយដោយផ្ទាល់ជាលើកដំបូងអំពីពាក្យចចាមអារ៉ាមប្រឌិតជាបន្តបន្ទាប់ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោកនិងអ្នកគ្រប់គ្រង NiuNiu ។តារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៩០រូបនេះបានសម្តែងការខឹងសម្បារនៅពេលដែលមនុស្សជាច្រើនបានទាញយកប្រយោជន៍ពីឈ្មោះរបស់ខ្លួនដើម្បីផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលជិតស្និទ្ធនឹងលោក។
Liu Yuning បាននិយាយនៅក្នុងការ Live កាលពីថ្ងៃទី៦ កញ្ញា ថា «ខ្ញុំជាមនុស្សល្បីម្នាក់ ត្រូវគេវាយប្រហារ ឬមើលងាយគឺជារឿងធម្មតា ប៉ុន្តែសូមកុំប៉ះពាល់មនុស្សជុំវិញខ្ញុំ ពួកគេមានគ្រួសារ ឪពុកម្តាយ និងជីវិតឯកជន។ ការពាក់ព័ន្ធ និងប្រឌិតជីវិតឯកជនរបស់អ្នកដទៃ ដើម្បីបំពេញការអន់ចិត្តរបស់អ្នក ពិតជាគួរឱ្យស្អប់ខ្ពើមណាស់ វាធ្វើឱ្យខ្ញុំឈឺ»។ តារាប្រុសរូបនេះបញ្ជាក់ថា លោកនឹងប្រើវិធានការច្បាប់ដើម្បីដោះស្រាយឲ្យបានហ្មត់ចត់ចំពោះបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHYETKJFg7Xw-asMYwB8m8OI4nkRss8hZgvAFQYeSQB9v0u4Sxu_Pf4b860FJdJFTXzum5K513UgauoYfPuNYASD2fsG_gxYaS4SmIAHlD5SnAKd0Z5HgNU7e0lLY6YzYh7_ZVcyodWZhOiiLtrQqB_nS9R6AvuV8K5FyvT-JM2SwgzV3SCY9cuaq05mme/s2000/image_2025-09-03_15-17-57.png

Liu Yuning និងអ្នកគ្រប់គ្រងរបស់ខ្លួន តែងតែរងការវាយប្រហារជាបន្តបន្ទាប់ដោយសារតែឃើញអ្នកគ្រប់គ្រងមានភាពស្និទ្ធស្នាលជាមួយតារាប្រុសខ្លាំងពេក ជាហេតុធ្វើឱ្យមហាជន ជាច្រើនគិតថាអ្នកទាំងពីរលួចលាក់មានទំនាក់ទំនងស្នេហាជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihz6p_CG7QiIYPSpJPi6Pzk-75Zzj0htQss8oNyDtV-N9v5wLtYFtzaYFux7rqoF3UH4oa_smzEeVsB4i3V9fUOmJK-bMyYxIK2dj6kymMxdrCsFWUcuTxigZrNPSSijS2zdPEdXcPNwdacdQFNbZrfqBw2BpqsFyW3VnaylxjbOYp7C9llh2dvLgP6_l6/s1024/image_2025-09-03_15-18-04.png
នេះមិនមែនជាលើកទីមួយទេដែល Liu Yuning ប្រឈមមុខនឹងពាក្យចចាមអារ៉ាមមិនពិត។ កាលពីដើមឆ្នាំ ២០១៩ តារាប្រុសរូបនេះបានចេញមុខបដិសេធជុំវិញទំនាក់ទំនងពួកគេម្តងរួចទៅហើយ ប៉ុន្តែឧប្បត្តិហេតុនៅតែបន្តកើតមានរហូតមកដល់ថ្ងៃនេះ ដោយសារតែមានអ្នកសើររើឡើងវិញដោយចេតនាដើម្បីវាយប្រហារលោក។ អ្នកគាំទ្របានសម្ដែងការសោកស្ដាយពេលឃើញ Liu Yuning ត្រូវស៊ូទ្រាំ ជាពិសេសអារម្មណ៍អស់សង្ឃឹមពេលអ្នកដែលស្រលាញ់និងគាំទ្រលោកត្រូវបានគេអូសចូលក្នុងចរន្តនៃការនិយាយដើមដោយអចេតនា។ មតិជាបន្តបន្ទាប់បានលើកទឹកចិត្តលោកដោយណែនាំតារាប្រុសរូបនេះឱ្យប្រើច្បាប់យ៉ាងម៉ឺងម៉ាត់ដើម្បីការពារកិត្តិយសផ្ទាល់ខ្លួន និងអ្នកជិតស្និទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJDnVxt4LStO3j7-jqX8jTqPgiB_cQIn8gIzaX_zVBl5NOZxGMC-ADhv7skNIrc9JKldeQKlRjUrWBO_odisxNVp5zxzH3mXQe7I5A-Rp1jUYnPq7rbJoHV2C5kTgigz3bnmLnPOaGiPIFUUGMc4a_V2z99c2NfxDaI5dBNS9o4QLuwvb1nUpo4q5hIGDc/s2048/image_2025-09-08_11-10-28.png

ទង្វើដ៏តឹងតែងរបស់ Liu Yuning លើកនេះត្រូវបានគេមើលឃើញថាជាការព្រមានដោយផ្ទាល់ដល់អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់។ ទស្សនិកជនជាច្រើនជឿថា នៅពេលដែលសិល្បករជ្រើសរើសចាត់វិធានការផ្លូវច្បាប់ជំនួសឱ្យការនៅស្ងៀម នេះនឹងជាជំហានដ៏សំខាន់មួយដើម្បីបង្កើតឡើងវិញនូវព្រំដែននៃការគោរពឯកជនភាព និងបង្កើនការរារាំងប្រឆាំងនឹងទង្វើបង្ខូចកេរ្តិ៍ឈ្មោះនៅក្នុងឧស្សាហកម្មកម្សាន្ត៕

សុខ ពិសី និងសិល្បករជាច្រើនរូបចេញមុខនិយាយរឿងរបស់ នូឌី ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឃុំខ្លួន

0

កាលពីយប់ថ្ងៃទី៦ ខែកញ្ញា តារាទិកតុក នូឌី បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូហើយម្ខាងទៀតបានស្លាប់ក្នុងហេតុការណ៍នេះ ខណៈ នូឌី ស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។ ទោះយ៉ាងណាហេតុការណ៍នេះមានមនុស្សជាច្រើនរួមទាំងសក្សីនៅកន្លែងកើតហេតុបានអះអាងថា នូឌី ពុំមែនជាអ្នកបង្កនោះទេ។ តារាចម្រៀង សុខ ពិសី លោក ណុប បាយ៉ារិទ្ធ លោក ករុណា ពេជ្រ រួមទាំងលោក ទ្រី សក្កដា បានផ្តល់កម្លាំងចិត្តរួមទាំងទាមទាររកយុត្តិធម៌សម្រាប់ នូឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI_vezGm85kE2Mx5qGqLEtfzD_MvKUiNns5LuJAvt7CeqyXIPqd8PJHuDIMR2Mxi1IqfBsRFmip9f4NIvrv2vRaspiwKnsBHF8256l8Xy_7Rk5s2z8WpkIuAxxUQefyZCCSpmX8R9tOdxZoy6fESpisqlOgawkqGOQ7YXpkhAhBgkFrmGci3sZ7z6wqSVf/s2048/image_2025-09-08_08-31-26%20(2).png

នៅថ្ងៃទី៧ ខែកញ្ញា តារាចម្រៀង សុខ ពិសី បានបង្ហោះរូបជាមួយ នូឌី ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ស៊ូស៊ូ ណាកូន អ្វីៗនឹងប្រសើរវិញ»។ ងាកទៅកាន់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថា «សង្ឃឹមថាច្បាប់នឹងផ្តល់នៅភាពយុត្តិធម៌សម្រាប់រឿងនេះ សូមបែងចែកឱ្យដាច់រវាងជនបង្កគ្រោះ និង ជនរងគ្រោះ ។ ដើម្បីឱ្យច្បាប់កាន់តែមានតម្លាភាព ខ្ញុំសង្ឃឹមជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ចសូមលោកស៊ើបអង្កេតឱ្យបានដិតដល់ ដើម្បីផ្តល់នៅភាពយុត្តិធម៌ដល់ភាគីដែលគ្មានកំហុស ហើយស្វែងរកឃើញការពិតថាតើភាគីមួយណាគឺជាជនរងគ្រោះពិតប្រាកដ។ អាយុជីវិតពិតជាសំខាន់ តែការគោរពច្បាប់ក្នុងការបើកបរគឺរឹតតែសំខាន់ គោរពច្បាប់ចរាចរណ៍គឺគោរពអាយុជីវិតគ្នាទៅវិញទៅមក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHADoFl1Qw4d54bwR22VOjiHK2HmrG4qsuWg-wntURCEkio-EwYTmOwjSQHpzKl0tBKwyEG7mpYlAoq7uYctFG_9NShHDZRGrD9agoyy74bmBmaazmsyQ0MFvccgOFtlUh9lXUnHckW3Jhq-x60FRgDJARCcG1UH-5meIV3fBMJDrlJNN0w595QT4agyOC/s1080/image_2025-09-08_08-31-26.png

សម្រាប់លោក ទ្រី សក្កដា ហៅអាដា សក្កដា បានបង្ហោះនៅលើបណ្តាញសង្គមដែរថា «នាងក៏ជាជនរងគ្រោះ ហេតុអ្វីបានចាប់នាងឃុំ? តាមវីដេអូកាម៉េរាសុវត្ថិភាព បុរសម្នាក់នោះបើកលឿនដូចហោះ! សូមផ្លូវច្បាប់ជួយដោះលែងនិងផ្តល់យុត្តិធម៌ឱ្យនាងផង ! ចូលរួមរំលែកទុក្ខដល់គ្រួសារដែលបាត់បង់សមាជិកក្នុងហេតុការណ៍នេះផង ។ រក្សារផ្លូវចិត្តឱ្យល្អណាអូន នូឌី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoPjUQsXczjeu6Aw07kfIQmxIDnS8XoYZErqzyZap7xtA4Jj7-3LvoZMkNPWnOdNneJ2_qXJFfIdHBkceM7-7PUhsF4dSshceGEvSnjQCtPgmmYxhOuW6BLU-GRHf9Nw6LfrnbOibTu1Fv6D9qObXb4NRYyLuugEeVnz2a1oM3gESzKlSgeKybqKZsAwr/s2048/image_2025-09-08_08-31-32.png
មិនខុសពីសិល្បករ សិល្បការិនី ខាងលើតារាចម្រៀង ករុណា វិញក៏បានផ្តល់កម្លាំងចិត្តនិងស្នើឱ្យសមត្ថកិច្ចផ្តល់ភាពយុត្តិធម៌ដល់ នូឌី។ លោកបានបង្ហោះថា«ខ្ញុំជឿជាក់លើច្បាប់នឹងមានយុត្តិធម៌សំរាប់អូន នូឌី ។ នូឌី គាត់គឺជាជនរងគ្រោះគាត់ជិះម៉ូតូយឺតៗតែឯងតែគេមកបុកគាត់ហើយអ្នកបើកម៉ូតូបុកគាត់ក្នុងកំរិតបើកល្បឿនលឿននិងប្រកបដោយស្ថានភាពស្រវឹងខ្លាំង តែពេលនេះអ្នកបង្កគ្រោះថ្នាក់បានស្លាប់ហើយ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព និង សូមវិញ្ញាណក្ខន្ធរបស់លោកជួយថែរក្សាជនរងគ្រោះ Noudy បានរួចផុតពីបញ្ហានេះផង រឹងមាំណា នូឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWdETz2Vuz5C20ntCgNWIupYyaTL8y4SkWh1pzlv8sYrWBWnkzteHI9HsMyb-b8wobXvme0vrdp-yuqxQpEejya1MzPTic0Mv1O8F_cCYw5ow4DnzPi-CO9ebK9SUtemYPYj91zm6afxMCET-btFiPjLl3jtveUQnQGlgGM7p4HL2B0LpJGN2TmWFRcTRX/s772/image_2025-09-08_08-31-24%20(2).png

គួរបញ្ជាក់ផងដែរថា នូឌី មានឈ្មោះពិតថា នាង សុភ័ក្របញ្ញា ធ្លាប់ប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥។ នូឌី ជាអ្នកប្រម៉ូតផលិតផលរួមទាំងសម្តែងកំប្លែងខ្លីបង្ហោះនៅលើបណ្តាញសង្គម៕

កូរ៉េខាងត្បូងធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក សុំឱ្យដោះលែងពលកររបស់ខ្លួនជាង៣០០នាក់ដែលត្រូវចា.ប់ខ្លួន

0

ប្រទេសកូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកបានឆែកឆេរពលករបរទេសធ្វើការក្នុងរោងចក្រ Hyundai នៅរដ្ឋ Georgia និងចា.ប់ខ្លួនពលករកូរ៉េខាងត្បូងជាង៣០០នាក់ ពីបទធ្វើការខុសច្បាប់ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានជួយអន្តរាគមន៍ និងឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកនៅថ្ងៃទី៧ ខែកញ្ញា សុំដោះលែងពលកររបស់ខ្លួន និងត្រៀមបញ្ជូនយន្តហោះទៅដឹកពលករត្រឡប់មកប្រទេសវិញ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3__rq1oIgfUG9gIUIgVKyFdJX5lFeTt7VwDOi4c_kH1bFtKu43J5ljEoEAm_JaiIWw7dXmGKRRGNYyjXzuPhweforeeM3bketWHPKD9zOc_igjDD3chIpKXyzphtjT-YBgkqoGNqyzgjJtybv5iWIgssqm-Y_Xmr2V215XCemCu1kbA8c97mZrizoRVw/s2000/image_2025-09-08_13-39-38%20(2).png

លោក Kang Hoon-sik ប្រធានមន្ត្រីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និយាយថា នៅពេលបញ្ចប់ដំណើរការនីតិវិធីផ្សេងៗ កូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះទៅទទួលពលកររបស់ខ្លួនជាង៣០០នាក់ត្រឡប់មកប្រទេសវិញ ដែលពួកគេត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកចាប់ខ្លួនពីបទធ្វើការខុសច្បាប់ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានព្យាយាមកែលម្អប្រព័ន្ធទិដ្ឋាការដើម្បីការពារកុំឱ្យកើតហេតុការណ៍បែបនេះទៀតនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2tXtoBsE2yTiWlZWifxy3plHnPNO7dinDCgq_V0DFWrbmcSYRu7UXIM_LqDdLwgMLmX516ikAKpW2eNj14ezs1dcbiBGzEfjx90IL9yKMMv6Ud_plKwscmbApvis5-zk0zY1QEwp3WzKVktLxl8_vGXpt5HqA1B_BdCFsYK10sbbfXdhI9mBfQqKGS7Nf/s830/image_2025-09-08_13-39-38.png
កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមក សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកបានចូលឆែកឆេរក្នុងរោងចក្រផលិតថ្មនៅរដ្ឋ Georgia ដែលគ្រប់គ្រងដោយក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG Energy Solution ។ ការចុះឆែកឆេរនេះ សមត្ថកិច្ចអន្តោប្រវេសន៍អាមេរិកក៏បានចាប់ខ្លួនពលករបរទេសសរុបជាង៤៧៥នាក់ ក្នុងនោះមានពលករកូរ៉េខាងត្បូងជាង៣០០នាក់ ពីបទធ្វើការនៅអាមេរិកខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDkB7jb3VZfIMWuo1zYFIq2ppG-mG3pTL_LHIWgKurILLaBxXL6ilT0lWhOkzgkV5OCOpGYl7NQlXFUeR_WwQjVPSMhCA4lqN-OpCQ6oqcfESniR0NaKOjm773tkoxbd2nJoAleIM-ujZXhNngi5tLe27yKW4nPPPUH7afLJycxa0pu6QbK9tdLq7zbqC/s1240/image_2025-09-08_13-39-40.png
តាមការបញ្ជាក់របស់ការិយាល័យគយ និងអន្តោប្រវេសន៍អាមេរិក គឺពលករបរទេសដែលកាន់ទិដ្ឋាការរយៈពេលខ្លី (ឬទិដ្ឋាការភ្ញៀវទេសចរ) ពុំទទួលបានការអនុញ្ញាតឱ្យធ្វើការនៅអាមេរិកទេ ។ ការចុះឆែកឆេរពលករបរទេសធ្វើការក្នុងរោងចក្រ Hyundai នេះមានភាពចាំបាច់ ដើម្បីកុំឱ្យពលករបរទេសធ្វើការងាររបស់ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsNhJAzfxN8JY1U3yKrLJUx3ItMkY4DYKMGXLLwuvpdrcMCtWt8uULGiYxenP35jY0MlP_-cYreyD97UeLzLh3uYFecGUVa-4VxYga8foWo0AjJaXXEVNrw7fnRb0jljLJhB7appzQnyviw91TkVLJ1XDWnlLI5318rcb6dAHJb-QJiDGf-XmxTdJ9_yyV/s1280/image_2025-09-08_13-39-41.png

ចំណែកមន្ត្រីស៊ើបអង្កេតសន្តិសុខអាមេរិក លោក Steven Schrank បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួនពលករធ្វើការនៅអាមេរិកខុសច្បាប់ គឺជាការផ្ញើសារច្បាស់លាស់ទៅកាន់ជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីប្រព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-myceOz3BDEARxojtDCP5R7R8TU_QHDiW9lvEj9SNyuFiWEMumGcD-2u-F9X_M4yuGp6cQdzZxgQ3WXDZUAMg2N6DxxxFEKRga1ar3p6nsatYW-89HXN7aSFLOaSz7-5lx_bw0oR6o3Q0ta3Fju7wi2FN-ZcW3sQ9jInLFGmJI81T_41m26KPLmkQI55/s630/image_2025-09-08_13-39-42.png

កន្លងមក ក្រុមហ៊ុន LG បានប្រកាសពីពលករបរទេសភាគច្រើនត្រូវបានចាប់ខ្លួនពេលកំពុងធ្វើដំណើរទៅធ្វើការដោយប្រើប្រាស់ទិដ្ឋាការផ្សេងៗ ឬធ្វើការនៅអាមេរិកក្រោមគម្រោងលើកលែងទិដ្ឋាការ ។ ក្រោយការចាប់ខ្លួនពលករបរទេស ក្រុមហ៊ុន LG ក៏សម្រេចផ្អាកបញ្ជូនពលករទៅធ្វើការនៅអាមេរិក និងបញ្ជាឱ្យពលករកំពុងធ្វើការនៅអាមេរិកធ្វើដំណើរត្រឡប់មកប្រទេសវិញជាបន្ទាន់ ៕

លោក ថាក់សុីនសន្យាត្រឡប់ទៅថៃវិញ ក្រោយមានការសង្ស័យថាលោកកំពុងរៀបគម្រោងរត់គេចខ្លួន

0

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកនឹងត្រឡប់ចូលទឹកដីថៃវិញមិនឲ្យលើសពីថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលខ្លួនទៅកាន់តុលាការកំពូលជុំវិញសំណុំរឿងបណ្ដឹងរបស់លោកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមចុះផ្សាយរបស់កាសែតថៃ Khaosod នាល្ងាចថ្ងៃអាទិត្យ ទី៧ កញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguO080ulnKg4juucqH_Mx_SJXOJb4pJ0OMr2rstM1A-UhXndZXNLuvMGNHY7Mrv40PU2xT_aKt6QSnEV6V8QnQQ56SGKEUGm5-WhvvPX81GPlox5Y66ZWVk2OFMvdRpVJKXN0PEjcHuvElwjodnEpdKi_KQkv02AWQG3dIfe55jhNSp68aDB0s7B-wrWAW/s2400/image_2025-09-08_13-34-04.png

យោងតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់ លោកថាក់ស៊ីន គ្រោងនឹងចាកចេញពីទីក្រុងឌូបៃនៅយប់នេះនៅម៉ោង ៩ យប់ តាមយន្តហោះឯកជនប្រភេទ T7GTS ឆ្ពោះទៅប្រទេសសិង្ហបុរីមុននឹងបន្តទៅទីក្រុងបាងកក។ គាត់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅម៉ោង ៥ ល្ងាច ថ្ងៃច័ន្ទ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjITxkxhgKtFTJkjVPJVuoTon7a-8AC-5-oDPBovYpuXRXACyLKhU4ZhX0LkLub_HxXCaYm7fSLLN0i-dNekw87nE2eiMw4y34xgMARTM5UzYL3lwwZURm0J4V0JP6_7lJoxCZtGOnoNc8YV7Py4axppi3PFibvNK6iYhrFAurVEHMb2sQVOxQWuTlrscj/s2623/image_2025-09-08_13-34-07.png

មនុស្សជាច្រើនកំពុងតែរង់ចាំមើលដំណើររបស់លោក ថាក់សុីន ដោយសារពួកគេមានអារម្មណ៍សង្ស័យថា អតីតនាយករដ្ឋមន្រ្តីរូបនេះ មានបំណងរត់គេចខ្លួនទៅក្រៅប្រទេស ក្រោយលោកបានសុំការអនុញ្ញាតពីតុលាការដើម្បីទៅពិនិត្យសុខភាពនៅសឹង្ហបុរី ប៉ុន្តែជាជិះហួសរហូតធ្លា.យទៅដល់ទីក្រុងឌូបៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTNNtH6piXboP8nCPUtgoZeQUnmOcbvr1QfEGh9g3PfbobOPeGM-aoVNDfxD0lvCsBodvNefSPXZ2ZDRA2ce277Gtd-ccAZD5Q7w8YQCwc8enVY__1jz2asSzasoxYWfDPX6lzPcvLZ5EPbQAWz38nwYzk_4va9s17yzz4ecnSkH_nMsFqYmBInakwBLrQ/s1280/image_2025-09-08_13-34-09%20(2).png

ជាការឆ្លើយនឹងការសង្ស័យខាងលើ លោក ថាក់សុីន បានបកស្រាយនៅលើបណ្ដាញសង្គម X របស់លោកថា ដើមឡើយគាត់មានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពពិតមែន ប៉ុន្តែមុននឹងចាកចេញទៅបាន មន្ត្រីអន្តោប្រវេសន៍ថៃបានពន្យារពេលគាត់ជិតពីរម៉ោងជាមួយនឹងការសួរនាំជាច្រើន ព្រោះពួកគេយល់ថាលោកមិនទាន់ដាច់ស្រេចជាមួយនឹងការសម្រេចរបស់តុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyvZNARJ0_HFKorB2yyj4McSl0gFuJHrazVipuMK4c0Q8sU-IWPcqN40_upJ5zS3bmXb0J295jH-7Xa4h_9xQNBS_bw1mEQEiVxy2C9rPQFabEnz751AUi71Lj2pFsLPuQIgOUGBbKOWx59oIqh8bne7P_iWNV49eneyoCyKDUvMkYQYDu6reD81YFvFxe/s1920/image_2025-09-08_13-34-10.png

លោកថាក់សុីន បានគូសបញ្ជាក់បន្ថែមទៀតថា ដោយសារតែការពន្យាពេលនេះ ទើបធ្វើឲ្យយន្តហោះរបស់គាត់នឹងមិនអាចចុះចតនៅអាកាសយានដ្ឋានសម្រាប់យន្តហោះឯកជន Seletar របស់សឹង្ហបុរីបានទេ ក៏ព្រោះតែវាត្រូវបិទនៅម៉ោង 10 យប់ម៉ោងក្នុងស្រុកសឹង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhcjkXA3BB85MGG5oekVFWqZIvwOOmIYvSr6znlR278BOklDPd2luqa7JPvbohqJ_rz5lJ7PeU2g8oQb3TrlKTGS0OZ4sX0wPtdq522XhghgE8T4yDj8QGd5Tc5xqdnhT0_OPZBDyt4rkdydM4T2M3-Ogdg1zw7dgQgHXJK1uwSYaoJtEy9VRHCuKr1Wz/s1020/image_2025-09-08_13-34-09.png

ទោះជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានសន្យាថា ខ្លួននឹងមិនរត់គេចទៅណានោះទេ គឺគាត់នឹងវិលត្រឡប់ទៅប្រទេសថៃវិញដើម្បីចូលរួមក្នុងសវនាការរបស់តុលាការកំពូល៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី អះអាងថាបើឈ្នះមកុដហើយមិនអាចទៅប្រកួតនៅថៃគឺមានតែហេតុផលនេះមិនមែនខ្លាចការប្តឹ.ង

0

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលននិងហួសចិត្តមិនតិចនោះទេ ខណៈដែលថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ខិតជិតមកដល់ស្រាប់តែអ្នករៀបចំកម្មវិធីបវរកញ្ញាតាមខេត្តក្នុងប្រទេសថៃនិងជាអ្នកជំនួញម្នាក់ដែលមានឈ្មោះថា Pichy ប្តឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជុំវិញការសហការរកស៊ីជាមួយគ្នា។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញបកស្រាយបញ្ជាក់ការពិតនិងលាតត្រដាងខ្លឹមសារឆាតឆ្លងឆ្លើយគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSB1WsOj8KT40KmK0whRtLJiqLJ4Y-6RFULRW0bHku-tKz38dprABm3iwtREVORdmYZK9CqV08K-bTG-TxAUDfR1nBh4EFnRzWBvBBBAr_PF18e7awpoMmI8oaOstHKPgoZwoOIcOTwzyQvFJNqKvINM86QX9LYRq1f16UM-B1K59lGcVTGQAsgBqKr0Jc/s2048/image_2025-09-08_10-07-29.png
ទន្ទឹមនឹងរឿងរសើបនេះបានកើតឡើង ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន Live ជជែកជាមួយនឹងអ្នកគាំទ្រហើយបានបញ្ជាក់ពីហេតុផលប្រសិនជានាងឈ្នះមកុដ Miss Universe Cambodia 2025 ហើយមិនអាចទៅប្រកួតបានគឺមានតែហេតុផលមួយគត់គឺទាក់ទងនឹងសង្គ្រាម ហើយទាហានខ្មែរទាំង១៨នាក់ដែលថៃចាប់ខ្លួនទៅដោយខុសច្បាប់ ហើយត្រូវមកប្រម៉ូតពីប្រទេសឈ្លានពាននេះ មិនមែនជាការខ្លាចការប្តឹងផ្តល់របស់ Pichy នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bDt7fwSIeR3P6Uo0KkKpZilMzFMAUkqjigkvvn9Y97otJ-D2x0TwdXhWTXL2aI98MOWVRJ9P3ZWG40vYQ_0xcZ9sUaZEt_hoXwy2wPR6xlf5ElVxg6YLDCHnxcZSLMa9SNZzruqQ5YxY7eCNIzCXV-wjqLPz30TA9WZv0vdpFsTk_r2od6Aum0sdBLep/s2048/image_2025-09-08_10-07-26.png
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថា លទ្ធផលថ្ងៃទី១២(ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe Cambodia) នាងមិនដឹងយ៉ាងមិចនោះទេ ប៉ុន្តែបើនាងមិនចេញទៅប្រកួតគឺមានតែហេតុផលមួយនោះទេ ដោយមិនមានហេតុផលខ្លាចឡើយ។ វត្តី ថារឿងបណ្តឹងគឺនាងមានព័ស្តុតាងត្រឹមត្រូវ នាងមិនបានកេងបន្លំរបស់អ្នកណានោះទេមានតែគេកេងប្រវ័ញ្ចលើនាងវិញ។ បេក្ខភាពរូបនេះ បានបន្តទៀតថា ហេតុផលតែមួយដែលនាងមិនអាចទៅគឺឆ្នាំនេះប្រទេសមានសង្គ្រាមហើយកងទ័ពដែលចាប់យកទៅគឺមិនទាន់បញ្ជូនមកមាតុភូមិនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjimkItjfRCL25xZb_eeQzwYR_rszhTkZeal4oX1MWDthebBgBTucRUshOVGTGWDBQ8eAor5YEhSEsoZwkPCO1g58u8S2Q7812_mq0gYfz88L_snfSFVKrHlA-DtLJQ7JSDItNNLOZMwS9IwOfwd3DFJ6Ckzz9uXp0O8VDWCQH4aUOBJIyt7Me4KYLvJY7t/s2048/image_2025-09-08_10-07-22%20(2).png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពន្យល់ថាក្នុងនាមជាបវរកញ្ញាខ្មែរម្នាក់នាងពិតជាពិបាកឈរនៅលើឆាកព្រោះតែទាហាននៅមិនទាន់មានការដោះលែងខណៈដែលបវរកញ្ញាទៅប្រកួតគឺ១០០% ត្រូវតែប្រម៉ូតប្រទេសគេដែលជាលក្ខខណ្ឌក្នុងការប្រកួតដែលមិនអាចអាក់ខានបាន។ នាងបន្ថែមថា ការដែលប្រម៉ូតឱ្យប្រទេសមួយនេះប្រៀបដូចជាការឡកឡឺយមកកាន់កងទ័ពដែលបានពលី ខណៈនាងគិតថា ប្រសិនជាមិនបញ្ជូលទៅ១ឆ្នាំក៏ថ្វីដែរព្រោះនៅមានឆ្នាំបន្ទាប់ទៀតមិនទាន់ហួសពេលនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJa47ljgrX8mh9FoJYd7lEYN_GvsVioPAKlBptgOdyMj2WpiFkegApMBQnRar3YuAd283s63T9iFS-MghqP9M5VC6jlKNP7YZY9h_QJgFokNjOsAyyzKUOUf7_hvcF_dX5Bkeai1UZZQ7ovkWYNQ7ORKOPiryzcyAdx99Wlx4AYWyBjVWCrnB9TmVXINDw/s2048/image_2025-09-08_10-07-21.png
ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា យើងពហិការឈប់ប្រើផលិតផលថៃ ហើយដោយសារតែចង់ទៅប្រកួតគឺឈរនៅលើឆាកប្រទេសមួយនេះដដែលគឺដូចជាដូច ទោះបីជាបេក្ខភាពមិនចង់ក្តី ប៉ុន្តែលក្ខខណ្ឌក្នុងការប្រកួតគឺអាក់ខានមិនបានត្រូវប្រម៉ូតប្រទេសនេះទាំងកន្លែងទេសចរណ៍ ផលិតផល សំលៀកបំពាក់ជាដើម៕

ទីក្រុងទេសចរណ៍ដ៏ល្បីរបស់ថៃលិចទឹកធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោង

0

ប្រទេសថៃ ៖ ទីក្រុងប៉ាតាយ៉ាដ៏ល្បីល្បាញរបស់ប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្រោយពីភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោង ដែលធ្វើឱ្យពលរដ្ឋថៃត្រូវធ្វើដំណើរកាត់ទឹកលិចត្រឹមចង្កេះ ខណៈកន្លែងខ្លះនៅផ្លូវសុខុមវីដលិចរហូតដល់ត្រឹមក ។ រថយន្ត និងម៉ូតូបើកបរតាមផ្លូវបានលិចទឹករលត់ម៉ាស៊ីន ខូចខាត និងអណ្តែតទឹកជាច្រើនគ្រឿង រីឯម្ចាស់ជាប់ក្នុងរថយន្តរង់ចាំការជួយសង្គ្រោះ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXe8NdJJGOhm7PUGeBbPdZhyphenhyphenZt60uzgUaylhU45ZzNsjwWvytKijjr0yfWl5F0ALsisPqgAx7Tiv-F-mAGfnYgVt-4Tufd-A_3BbKn1LHxPP1K8Z8CRnI4FlkCS1TlMtJoejE-tlzgpXh-MBqvKblckVPlOGaRINbs8o3XttZRvGxiu5kseKOhzg9bIUuf/s800/photo_2025-09-08_10-02-12.jpg

នាវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកញ្ញា សារព័ត៌មានថៃរាយការណ៍ថា នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី មានភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោងផង ប៉ុន្តែធ្វើឱ្យទីកន្លែងជាច្រើនក្នុងទីក្រុងនេះលិចទឹកខ្លាំងពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ជំនន់ទឹកភ្លៀងបានលិចជ្រៅក្នុងតំបន់ទំនាប ដូចជា ៖ នៅផ្លូវរថភ្លើងម្តុំផ្លូវខោតាឡូ និងផ្លូវជាតិប៉ាតាយ៉ា ដែលធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿងខូចខាត ខណៈរថយន្តខ្លះទៀតពុំអាចបើកបរតាមផ្លូវបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1bjOARZZCSa-8IAqIPtI-21PKcYdQf8ZM1z2bsT22Uj3F2eK5YZzxf_jlqOCUP924HOiZcYxeekGUMqLzOoYdwhliQdwyjv5v_RKKqXOm1lmyLVJWPQoXimcDLMHP4rbwj_Hj8emIZgMlRfXP4rFfayvUUGubiDs2Ii0YQFYgltx12wy0TKobzMvJHtHB/s800/photo_2025-09-08_10-02-11%20(2).jpg
សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៅទីក្រុងប៉ាតាយ៉ា បានលើកផ្ទាំងបដាដាស់តឿនពលរដ្ឋ ដោយបិទផ្លូវនានា និងដោះស្រាយការបង្ហូរទឹកតាមប្រព័ន្ធលូ ពីព្រោះពេលភ្លៀងធ្លាក់ម្តងៗ ប្រព័ន្ធលូចំណាយពេលចាប់ពី១ម៉ោង ទៅ២ម៉ោង ទើបបង្ហូរទឹកអស់ពីទីក្រុង ។ នៅពេលដោះស្រាយបញ្ហាបង្ហូរទឹករួច អាជ្ញាធរក៏បានបើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរធម្មតាវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclwb5IZl0a52z9Df5AtqRWvNPUwIU-jWpRLIYIDv_ezL6vY9pvwpa6-0bqwhtHEhzhmNuGIPP-pqRULRJ_vbCfyQqM5n_Ps7NoVJhxswWN2t8pXfBsH3mfFMuV74vKP_O3uR3ZuESWuI16wd6lfSboBsmspPTkJ6T-_d4sn_66lbLTxNQOnBDNhZ94dFd/s800/photo_2025-09-08_10-02-11.jpg
ជំនន់ទឹកភ្លៀងនៅទីក្រុងប៉ាតាយ៉ាលើកនេះធ្វើឱ្យរថយន្តបើកបរតាមផ្លូវរលត់ម៉ាស៊ីនអណ្តែតទឹក ខណៈអ្នកបើកបរមួយចំនួនជាប់ក្នុងរថយន្តចេញពុំរួច ។ អាជ្ញាធរបានចាត់កម្លាំងជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅដោយសុវត្ថិភាព ហើយគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះមិនមែនទើបតែកើតឡើងនៅទីក្រុងប៉ាតាយ៉ាទេ កន្លងមក ទីក្រុងនេះបានលិចទឹកជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06XSvf-kC1u86NmFVd-XGsmmLYjzTLTg8TVf61NbpRcrX09872JjhNpnwRXeVqH9DE8Bft2s6h3GEifm7T-ynm_a0sKaohX7ho6VYJDBb9Q4BPIQzSWm1kmC3s1m30RAn9ILgpzP3J0IoD0UzyZgPHVPhauEa59Ccxgf7Jq58v_hM4wUjUxyBQk2AlvEC/s800/photo_2025-09-08_10-02-12%20(2).jpg

ចំណែកខេត្តផ្សេងៗទៀតរបស់ថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិផងដែរ រួមទាំងការបាក់ដី ទឹកហូរលិចស្ពាន និងរន្ទះបាញ់ ដែលធ្វើឱ្យអាជ្ញាធរជូនដំណឹងទៅពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនពីគ្រោះថ្នាក់ ។ ដូចគ្នានេះ នៅទីក្រុងបាងកក និងខេត្តជាច្រើន អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋរស់នៅក្បែរទន្លេផ្លាស់ទីជាបន្ទាន់ដើម្បីសុវត្ថិភាព ដោយសារទឹកទន្លេចៅប្រាយ៉ាកើនឡើងកាន់តែខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Xg24apygOH3OOxTJ9E7t_otGP81R0El1UZhp7ubPOzByG9ExCxpIXSTB8hLnF9ncIC3ZBra1QisN8QwWA3HaV0hov0S2j-lz_9s0SN3DaKpl_M1LIApSG-dvDIZtlW64XYNoiamvakCS7KI1Ll7-8F196MN2uWNuSYe-IgaCV7l1Wti78iBLJ2-CSWPc/s800/photo_2025-09-08_10-02-12%20(3).jpg
គួរបញ្ជាក់ថា គ្រោះធម្មជាតិបានវាយប្រហារប្រទេសថៃជាញឹកញាប់ និងខ្លាំងក្លាជាងគេ បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដី ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្តេជ្ញាជួយសង្គ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ៕

នាយករដ្ឋមន្ត្រីថៃថ្មីថានឹងព្យាយាមដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តែមិនឱ្យបាត់បង់ដីសូម្បី១សង់ទីម៉ែត្រ

0

ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានភាពរអាក់រអួលប្រព័ន្ធរាប់សំឡេងឆ្នោតជាច្រើនលើក នៅទីបំផុត លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ បានទទួលសំឡេងគាំទ្រពីសមាជិករដ្ឋសភាច្រើនជាងលោក ឆ័យក្សេម និទិស៊ិរី មកពីគណបក្សភឿថៃ ។ លោក អនុថីន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មីជាផ្លូវការ ហើយលោកសន្យាអនុវត្តតាមលក្ខខណ្ឌកំណត់របស់គណបក្សប្រជាជន រួមទាំងបង្ហាញឆន្ទៈដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសនិ្តវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLPuEvoSoU0HZTevdqgWzVS_64bDqBEdMBAEaNKz5Y_eqLwUJ6JFoNIRZB9lpNvdhUc11iiMUE5c5MbqqBG-SLvbZpvL56dtApA77KxODubGBc2ao9NbtY_cCSA98kiWZjq5EWXa7fiWHr1zd9ZMGU5AMdjkM5Bn2b6QU0J5Yk9wOSKxygMMsBh52X6Mm0/s1000/image_2025-09-08_10-17-17.png

លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃថ្មី ទី៣២ ប្តេជ្ញាដោះស្រាយបញ្ហាធំៗនៅប្រទេសថៃ ចំនួន៤ ជាបន្ទាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងនោះលោកនឹងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដើម្បីកុំឱ្យប្រទេសទាំងពីរខាតបង់ ប៉ុន្តែថៃនឹងមិនបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WdENaJJVkw1VXE6TbKghP3Zq7b4ndDWl6oOgOVpF6vAX_YhU8NTAryPLmTXBWsPQGYAfJMVvsqIg4xaAeQGlBtT97k5DjPFJ6FACVn7Yb8tlq-VrLgngdcVljGu1BKpD5XTe1CIIZsRAJxKKInVAx46NvljhCJL3TWhW2vJjHPUf-E5v3imM4qVl7FmB/s1364/image_2025-09-08_10-17-18%20(2).png
បញ្ហាធំៗចំនួន៤ ដែលនាយករដ្ឋមន្ត្រីថៃថ្មីប្រកាសដោះស្រាយជាបន្ទាន់ រួមមាន ៖

១-សេដ្ឋកិច្ច ៖ នឹងពន្លឿនវិធានការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ, កាត់បន្ថយការចំណាយលើថាមពល ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហាការជំពាក់បំណុលរបស់កសិករ និងពលរដ្ឋមានប្រាក់ចំណូលទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkr66tiy7q8V0arBsXZUBQekENKNc0GEU_ZeVKuFsRkKhyvysKUbzhrJLXmKjNL8e-o3Df2guugeAZbUPqE4SW5VvGe27EVoCTmrobYKT7VDd8Wtcb96szPdJwXH7FjWeU5nywDmijNBX4_BIN4aeotebuK9t3Y-5pLFKuViWGX6qEWiB1qEQUwBtzZSk/s1477/image_2025-09-08_10-17-19%20(2).png

២-សន្តិសុខ ៖ នឹងពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ប៉ុន្តែថៃនឹងប្រកាន់យកគោលការណ៍ពុំបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaFhD-oA7gtD2jBgd5ntVufdSggWq6qo_5dF5wYTKywkeesKCWD5qSkkfsethS1OPmZKhJss620S9zolAj5RZMO5bCB4IlbJLHKUbsABAyu5D669Tbpm2jmE-8xSmOuxFItPMqdrIKX5xJ_kvvpHhjRTeFsbqnCAYht61H5c6FAYZ8dwYeBOKgJ_ONj2c/s512/image_2025-09-08_10-17-19.png
៣-គ្រោះធម្មជាតិ ៖ នឹងពន្លឿនការបង្កើតប្រព័ន្ធជូនដំណឹងដល់ពលរដ្ឋពីគ្រោះធម្មជាតិ ដែលលោក អនុថីន បានផ្តួចផ្តើមគំនិតនេះតាំងពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លើសពីនេះ លោកនឹងជំរុញការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដោយស្មើភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodyqBFoKbaWM5SDIFSLPmyUXhNBD6Ie-RSrYSrqfFcl5kr9Ka3ICsA7IwU4YEjBo0XZp0J32hNuURej1o9gM61R64VLR_DwyHbRmFLGqXZs3QMvPnq2OwYxG4mqteUMupEqgxE8BJt8XRw5-hdELZkhmOl6IdjXONPXl8BVtG50VIcufySlcG2uUsgtAE/s1280/image_2025-09-08_10-17-21.png

៤-បញ្ហាសង្គម ៖ នឹងពន្លឿនការបង្ក្រាបការជួញដូរថ្នាំញៀន ការជួញដូរមនុស្ស Scammer និងភ្នាល់អនឡាញ ដោយសហការជាមួយប្រទេសជិតខាង និងបណ្តាប្រទេសជាមិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXO5q9WkHi6naU2NpZJqlQPEm8H_HU11vW8EMNsrP44jIGcUHBpx3jl_XW1vaUDvBVowUXG7_6qgTpzzVXoTthLfliXtihWl2ta4VSsZ0RHnazzMKX9CFuxxUE2GAsOCQwfn_Z9MuuWxBWyeZ4kjzTz6Jp7DZ04BQn8PTvuTRf3vU_3z1Wp3WOBx8kMXxe/s1280/image_2025-09-08_10-17-22.png

នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកពុំបានកើតឡើងដោយសារបុណ្យគុណអ្នកណាទេ លើកលែងតែបុណ្យគុណរបស់ពលរដ្ឋ តាមរយៈការបោះឆ្នោតក្នុងសភាតំណាងរាស្ត្រ ។ ក្រៅពីនេះ លោកក៏បានអរគុណការផ្តល់សំឡេងគាំទ្រ និងអរគុណគណបក្សប្រជាជនផងដែរ ហើយលោកសន្យាប្រឹងប្រែងបំពេញការងារដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលថៃកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ពីព្រោះលោកគ្មានពេលវេលាច្រើន ៕

នាយករដ្ឋមន្ត្រីជប៉ុនសម្រេចចុះចេញពីកៅអី ក្រោយឡើងកាន់តំណែងបានជិតមួយឆ្នាំ

0

ទីក្រុហតូក្យូ៖ នៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញាឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបច្ចុប្បនរបស់លោក បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានអន្តរជាតិ NHK។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQ6O2H-GmnyLptBxK4rbeppYljc9udF3Jq4pygZB5dhjLS5nHslTZwXVctewLVCrLgjLMGjD3VIO8N24m_yaTPZMFbzgGe6uTFA46SXd0uajI-9GgUL4PQewj5FiB2PVI42PbVxti0-cnStDlBptuZJGQ0gjOt9Xm1Rnm614ewaRLs4U5Ehsght7c99_N/s826/image_2025-09-08_09-56-07%20(2).png
តាមប្រភពខាងលើនេះបានរាយការណ៍នៅថ្ងៃអាទិត្យថា លោកIshiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីជៀសវាងការបែកបាក់គ្នា រវាងអ្នកនយោបាយនៅក្នុងគណបក្ស។ នៅក្នុងសន្និសីទសារព័ត៌មានលោក Ishiba បាននិយាយថា៖ លោកនឹងចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស ដើម្បីជ្រើសរើសអ្នកជំនួសរូបលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-EeJFfNUdrb2JNHZrIHTmdYBmfgM2MTr_527mzkOQx35FS-n0-LXr_NFCLlGmTyZ57wMtUO_VQlc6L1Y4TTpfnt2nnYBHKAwzsIrKkcv4DsZGM2N1md2xOsdMxC3UmrQT9cMKyLm0Uetaja1Z7YQRRqxmrr-XGOVcmeoeP_vHUeJtUcejJwjWdiGwcmk/s960/image_2025-09-08_09-56-07%20(3).png

គួរជម្រាបថា លោក Shigeru Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន កាលពីខែតុលាឆ្នាំមុន ជាមួយការសន្យាថា នឹងដោះស្រាយបញ្ហាអតិផរណា ក៏ដូចជាកំណែទម្រង់គណបក្សនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែក្រោយមក គណបក្យ LDP បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់ បណ្ដាលឲ្យគណបក្ស LDP និងដៃគូសម្ព័ន្ធរបស់ខ្លួនគណបក្ស Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាបភ្លាមៗចាប់ពីខែកក្កដាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi847JGNvXQzhio5Zr0GOwwTRLAAVPR-1kg-teT7Pxl8YuCda7vo6_3reZ22CI9WmeWeHdA9OYDl863rhpiLeIpeV_RQamC_aXoS2wH2wqQRugcqUXE2FoLhmbixeSShX6B0WTszO6SpsPaoj5RZLJX-iWUB503ZM04qyGVH4JDsjlLZVShHZQVpDTjZS0l/s1600/image_2025-09-08_09-56-07.png

នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នា សម្រាប់ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលជំរុញឲ្យលោកត្រូវរងភាពអាម៉ាសនិង សម្ពាធជាខ្លាំង ក៏សម្រេចចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ពីដៃគូប្រជែងស្តាំនិយមភាគច្រើន នៅក្នុងគណបក្សរបស់លោក អស់រយៈពេលជាងមួយខែមកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtCW0qz9yoTzhd6L-QcbKPWN9sjhCV1V00MnMONx67-wVdBTphtWHV2GFL55_OmS1eTwcSv23xLFJLLH4YpMyF9PojKt163SXnDPTR08X5QzIMwOSoVzP1k0qAWsoUc4E0pJ3VTZ19px_vODsc-3hE9HNSC6cZW9SFTmRpjQ91IEziXeEa04aGAXXTYjW/s900/image_2025-09-08_09-56-08.png