ថៃ៖ សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយបំភ្លៃការពិតថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រជាជននៅភូមិជោគជ័យ ដែលជាព្រំដែនទល់មុខភូមិបានណងចាន់ មកធ្វើជាខែលមនុស្សដាក់សម្ពាធលើយោធាថៃ ដើម្បីបន្ថែមភាពតានតឹង និងបង្កើតជាសមរភូមិថ្មី។
នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌ខាងលើនេះបានចុះផ្សាយថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន ហាក់ដូចជាកំពុងប្រើប្រាស់តំបន់ Ban Nong Chan ជាសមរភូមិថ្មី ដើម្បីបង្កើនភាពតានតឹងជាមួយប្រទេសថៃ។ ពួកគេបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវបានគេរាយការណ៍ថាបានប្រើស្ត្រី កុមារ និងមនុស្សចាស់ដើម្បីបង្កប្រតិកម្ម ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីអន្តរជាតិ។
.jpg)
ប្រភពដដែលនេះបានគូសបញ្ជាក់ថា ដូច្នេះជាការឆ្លើយតប រដ្ឋាភិបាលថៃនឹងចាប់ផ្តើមវិធីសាស្រ្តជាដំណាក់កាល ដើម្បីបណ្តេញជនជាតិខ្មែរឲ្យអស់ពីភូមិសាស្រ្តខាងលើ ដោយប្រើវិធានការដែលមានចាប់ពីស្រាលទៅធ្ងន់ ដើម្បីធានាថាដំណើរការនេះនៅតែត្រឹមត្រូវតាមច្បាប់។
ដោយឡែកបើងាកមកមើលការពីតជាក់ស្ដែង ការផ្ទុះចលនាតវ៉ារបស់ប្រជាជននៅភូមិជោគជ័យកន្លងមកគឺជាប្រតិកម្មធម្មតារបស់មនុស្ស នៅពេលដែលខ្លួនត្រូវបានគេបៀតបៀន និងរងភាពអយុត្តិធម៌ប៉ុណ្ណោះ ពុំមែនជាការរៀបចំ ជួលមនុស្សឲ្យមកសម្ដែងដើម្បីទាមទារចំណាប់អារម្មណ៍ ដូចថៃធ្លាប់ធ្វើជាមួយពលរដ្ឋខ្លួនឡើយ។
សកម្មភាពរបស់បងប្អូនប្រជាជនខ្មែរនៅភូមិជោគជ័យនេះទៀតសោត គឺបានមកពីការឈឺចាប់ពិតៗ ដែលដី ផ្ទះ ភូមិ និងស្រែចម្ការរបស់ខ្លួនសុខៗក៏ត្រូវបានជនឈ្លានពា.ន ដែលមានគំនិតជាចោ.រមកព័ទ្ធយកទៅបាត់ ថែមទាំងចោ.ទពួកគាត់ថារស់នៅលើដីរបស់គេ ហើយបណ្ដេញពួកគាត់ឲ្យរុះរើផ្ទះចាកចេញទៅវិញ នេះគឺជាអ្វីដែលមិនអាចទទួលយកបានជាដាច់ខាត។
គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុងប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕
		
	









