ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ “ឆ្នេរតេជោសន្តិភាពកែប” ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3j-MRaALgQCf42ZTF-1DnLXPHWHbIeet6b3o-s49p6UcxpF09Zz9om77o95pNcGXzLOerTq0BBG4e2zxtBKnujTFBY7mwla1fAFiiLJP6aJHj8Y_zEBPgGSoMdduNT6ze4ofz641a7sbBCxEiZ_vc8W4ubsyxdE_kH4hLwmXbUdULNbBCKon_Ghhik-UT/s900/image_2025-09-08_08-59-14.png
យោងតាម លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី បានលើកឡើងថា៖” នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាការជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIqTxBzvn3LxIVBoisWpb4s8oKG10rjfgpohwFTQYdOot9DT_MwBKHaGf2Nb9K6vSGkWbzyg8-zl6rcNz829OEOdCLQKM4JaodyEBTmMa3GGo9qJeO-Q6_7PV-iP5icsK_BaQvXjU0kf5DRlnhtU2RPg5kks1BPC_-y9vWPebZ7tKYShtA_ytjgP4paTJa/s2048/image_2025-09-08_08-59-11.png

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7j2rhBSNaK45Uof65CO8Y3S5H_LbGHd8NJxyZ2qch42Esn6HMQTMf-sJWn-onITBmooY0p4S6AiQyXoRiuKO5xNz8kPNSxCV6gTrcL7OvW9n_vQtrv3TGE4XZbBp4_mo7W63bcfQTYRyXiUSUVlSJ1YLbTOAcwo3l1PC5su3OErtmcP1uk2G29jHPyGW_/s1280/image_2025-09-08_08-59-15.png
បន្ថែមពីនេះ ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPR6AA-KN_x2YSap5y5mnob31iOmwVdhtjD70Us4t5E56b-hEIZces3h3aLy7UiFbxf9eHxDXVGWyGkEaTNGzVX8sPBTlICQMIEJuP8EvWd9ASQeDNebpwPNYGl05NbVhJORWT0hkGsihdxVtBBDHeX7jnXZMrUbEgbBcVWEC6UH-hId5b0HfOl509fiY/s900/image_2025-09-08_08-59-17.png