អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។

ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩។.png)
អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដី ៣៨៧ហិកតា មានទីតាំងស្ថិតនៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរមណីយដ្ឋានវត្តភ្នំ ។.png)
ការសាងសង់ឡើងដំបូង ត្រូវបានដាក់ឈ្មោះថាជា “អាកាសយាន្ដដ្ឋានអន្តរជាតិពោធិ៍ចិនតុង” ក្រោយមកក្នុងឆ្នាំ ២០០៣ ទើបឈ្មោះត្រូវបានកែប្រែមកជា “អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ”។
អាកាសយានដ្ឋានប្រវត្តិសាស្រ្តនេះ ត្រូវបានគ្រប់គ្រងប្រតិបត្តិការដោយ Cambodia Airports តាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន អស់រយៈពេល៦៦ឆ្នាំ។.png)
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទដំណើរការទាំងស្រុង ដោយផ្ទេរប្រតិបត្តិការទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាលជំនួសវិញ៕
 
		 
	









