កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែលព្រឹត្តិការណ៍នេះនឹងធ្វើនៅរមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYNhMDKrUbwx7y_OQpQxwjkJPg-SyGT_SI7fxraTrCt0ZW10RxIltlb6Aptzxx06uAVjapk2ghtyNSP5QnVOyTxJY-YjRnlq_EQ5NjFaxqApcXPcCttEFzVn-mGD_TGeAc8Mj0zai1WTrZ_e8mvE71PIFy1fzDiaMbssA-c63ESBv1_yeUvVEyKdtmtac/s4242/DSC04951.JPG

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអ៉ឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូនហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnhVrV0XccH8vKYb4fXyvNabUWGK_5QP-UcKSASnLu6qJl_3bc8o0TJYG5JadHa26Y-iqi383JLtrds99iTc2pGdj_QytTyFYkzSmQ7HMEAxAEDvuDTDEDcZdJxQXA-HlKAalvG9ydrO6uvXwK_XRWVoVALG7wTvnevybqeoHVO8II0WIhQF7crNXdcaX/s4242/DSC04960.JPG

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាពអន្តរជាតិ។ ការប្រកួត Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈវិស័យនៃកីឡាលំដាប់ពិភពលោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោក។ ព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយកមោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេសចរណ៍ផងដែរ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnVDNIW3bGjzoer3QXUDSifbsK5IlRsp4z3FIgxjb0eiy7GZwzOaQ9EFJlhmJ2nRSDZd-MONKZEukRuM0KZPYiZXD_2Ho3vp7dKxRiSehfWjkYfk7ZRAzGvnJEH4cifaXpdZ2hYlqvIkRP6fiKEVEVmp7UHmxTvEniEeGEXwFUTwxrqE0I-EPX7h0K7jC/s4242/DSC05017.JPG

សូមបញ្ជាក់ផងដែរថា ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន, គ្រុឌ, ភេសជ្ជៈកីឡាបំពេញជាតិទឹក វី-អាកទីវ និងទឹកពិសាប្រណិត វី-អាកទីវ ក៏នឹងត្រូវដាក់បម្រើជូនភ្ញៀរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនហ្គោល Vattanac Legends Championship ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥៥ ម៉ឺនដុល្លារ ដល់ម្ចាស់ជើងឯកសម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJcZrbh8v-CON35S1AA0VbtD5RECKRWCwm7IzJESY6Et8LEKuUUtr7lvsFpjq06TdBupKBhHv3fak04828WWevXLVYuSbRJmm7pu8BdGq-JSbEvSKgD_pjyynWF7-hP6qsFo3_F2lI_ryynT_j5tWWyZV3rlGY-3djikySJtohDYD3o-6B_SAcunmn6Y3/s4242/DSC05009.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41vh1E7qaxg67DdydhOEKEO5hpJHs0Qeix-lfrbPlFSbQJo6GEjWO_647ESbNeRnMbBzvpCJYbLuC0rXWqdlMfngwfLeXoRqJxMOBVG6cthxv8mggJ-zDKdBd1_qROvERiA7meZjLnpf39HXusPgZslEKk9pTH5-5z4Md9_pcMgyItKGZQA3DhcAqwwJV/s4242/DSC04996.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCqYoC3MzvBK7M7G0ERiWYyEIPA9TO__tHSJOGgpzSU9rYnvMHr1mYmO-Is5B83LEaCNOWr4roUeOzxgQQfmf_sSRiYL_QOpEErHvyoZ77JhiK5FFdH0tU9T25Cy1clgHRGGlRJcAsPt6yNPWCnvYgDELtFs6aII6zJsBADoPrIb-O2S72_Wo96_GqREyk/s4242/DSC05066.JPG