បាងកក៖ ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះថវិការក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ការកីឡាសុីហ្គេមនៅចុងឆ្នាំ2025ខាងមុខប្រមាណជាង 14លានដុល្លារអាមេរិក សម្រាប់ដំណើរការពេញលេញនៅក្នុងកម្មវិធីដ៏ធំដែលខិតចូលមកដល់ក្នុងរយៈពេល90ថ្ងៃទៀត។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3YEMbm4CJZiNK2mzJEoALfJvnrffSCpPkPslrz5F5AHbwsRHUps5ddsmL_XcIkf_XTsRa9h-1CpFXPdFS8mgXHANorrUp_kKokhYGlvjt7P1KkiLpxK_-gkyo9T14bZ1EB7I1uFl6hnqgkJakEZGQtZdCqr8NA-zmgsLQ6nOOLAq5BprbU99RaFgy9Lq/s600/photo_2025-09-16_15-26-55.jpg
ប្រភពខាងលើនេះបានឲ្យដឹងថា ក្រោមការវា.យតម្លៃកាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 2.055 ពាន់លានបាត (64.787 លានដុល្លារ) សម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង SEA Games 33 និង ASEAN Para Games 13 នៅចុងឆ្នាំនេះ។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3QGMioXfR0OcRMYECrNhDyYxzxjqM1T1WkwatzFwlQAtQX2BkcpovEZKza9-eYcETRwCpdE-MJol6NrVpeWUbvF9vg_xJBQ0KMU3IhB5wtTPGGxssBT6q6oR5XUFaBnGjCEDqqInV3V18C1shC4bnJfy5_2bRz6_0XbwDQLLTChF1JY3EvJpJEvl6KDkz/s1280/photo_2025-09-16_15-26-54%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ការចាយវាយថវិកាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយវានៅខ្វះចំនួន 459 លានបាត (14លានដុល្លារ) ទៀត ដើម្បីធានារ៉ាប់រងចំនួនកីឡា អត្តពលិក និងតម្លៃប្រតិបត្តិការឲ្យបានខ្ពស់ជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvKJWCCceV535rMSTJT5Ao31i4LpXAyLMfyp1YvJk-oMsMTtyBdeVPy7JEoJL0pd0x9kbAi5H-hJA5f3MPUbK1PXH0E8MmwIHK-MQ3hQlGXYVxT4pqcUA9Zv1ctgt0KLMCVaEteSCYn2iXFL2qhi0ayrV5uxRhXzAf-S2Aows5UsfqpuoDUGptdoDiL7Zf/s750/photo_2025-09-16_15-26-54.jpg
ការវា.យតម្លៃខ្វះចន្លោះបណ្ដាលឲ្យខ្វះថវិការ ស្របពេលដែលការកំណត់នៃព្រឹត្តិការណ៍ដ៏ធំនេះកាន់តែខិតជិតមកដល់នេះ ត្រូវបានគេសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធងនឹងអស្ថិរភាពនយោបាយរបស់ថៃនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlKieTGg_7lrQrMq8diyGk3vY6ga_IjV2zBwXEokNadnxW3UsgzRprOHGgLYFpTPA0Y3lRPj6i2EW7mg6U9lrfdrkWUgN80xBZcEOHbp6ulo4rm8PUjLJYyBa6MM2pwhHi2enNmQ47RFNCyzPsYOMyPG7tmaWu9KEqBNpVqJHodtp5JaX97n0L2G_CC5x/s1280/photo_2025-09-16_15-26-54%20(2).jpg

សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី33 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី20 ខែធ្នូ នៅទូទាំងទីក្រុងចំនួន3 គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី ប្រទេសថៃ។ ក្នុងនោះមានអត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា៕