សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អាមេរិកបានឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយចិនដើម្បីដំណើរការ TikTok នៅអាមេរិក មុនដល់ថ្ងៃកំណត់ឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធីនេះឱ្យជ.នជាតិអាមេរិក ឬអាមេរិកហាមឃាត់ការប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ។ ប្រទេសទាំងពីរប្រកាសថា TikTok នឹងដំណើរការនៅអាមេរិកក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិក ដែលកិច្ចព្រមព្រៀងនេះត្រូវបានចរចាក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVCvNnrIASjKhbHHusVQKfqVh8bacnvYp5xBmifI9JPGC8su9t0Cwvh6HPmN7eV8YKv6nypTInYTbGih5DhbZL67uw8TaKLYWx4bkEal85ZD6vPSAZ6nOAY-DiA2oGg26wM-1qCDNb0bEG4iL1clH7u3wgz7Hn0GQkVQOapJL3PB13D5EG2YoUBCExCmg/s862/image_2025-09-16_16-31-21.png

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសើរការធ្វើកិច្ចព្រមព្រៀងជាមួយចិនដើម្បីដំណើរការ TikTok នៅអាមេរិក និងបញ្ជាក់ថា នឹងអនុញ្ញាតឱ្យ TikTok ដំណើរការនៅអាមេរិកតាមតម្រូវការរបស់ពលរដ្ឋ ប៉ុន្តែលោកពុំបាននិយាយពីចំណុចលម្អិតផ្សេងៗទេ ។ បើតាមអ្នកវិភាគ គឺកិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបើកផ្លូវឱ្យប្រទេសទាំងពីរអាចចរចាពីប្រធានបទផ្សេងៗបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHShOGSpTFCcc2Ks7tNPbVRM5COR_OKphuxqKgnh4rIQAT973AQ9jjKES5q9WYxRB-8JoN2n8X7Ah4RfiRu9DD46dsdBn-hojusH06XrQLMYYXreTLoODYE1CccMtxSEmGkutDDati-xGJQ0ZiXqcToaEqPHDyJmyXJtnvc0UHVbHAKRHZcFxYWilYZYO8/s762/image_2025-09-16_16-31-21%20(2).png

យើងបានជ្រាបហើយថា TikTok ត្រូវបានអាមេរិកស្នើឱ្យបិទដំណើរការជាលើកដំបូងពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១ ក្រោយមក រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ក៏បានបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ដូចគ្នា ប៉ុន្តែតែចិនយល់ព្រមលក់កម្មវិធីនេះឱ្យអាមេរិក គឺអាមេរិកនឹងពុំហាមឃាត់ការប្រើប្រាស់ទេ ។ ការអនុញ្ញាតឱ្យពលរដ្ឋអាមេរិកប្រើប្រាស់ TikTok ត្រូវបានពន្យារពេល និងហាមឃាត់ជាច្រើនលើក ហើយ TikTok អាចដំណើរការនៅអាមេរិកបានដោយគោរពតាមលក្ខខណ្ឌថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlKUecixDzAhHp9pNM_kRNdiBgZuf659sb1tkna3t8E11osFk7JOmTQ4rfXSOv7JpfzxaDwTidzMf3iFR6oibcoBN3r4gJeVtE7Zw-K48W8jdgZz-9oesla853DYqgE1jK_5B6ybf9jBSTCJ15crf6sBLMCkTqCDB4DVjZE20pxVwuItEACrZ_ad5j0quC/s1200/image_2025-09-16_16-31-21%20(3).png

TikTok មានតួនាទីសំខាន់សម្រាប់ការចែកចាយវប្បធម៌ និងនយោបាយនៅអាមេរិក ហើយក៏ជាកម្មវិធីសំខាន់សម្រាប់ចែកចាយមាតិកាដល់អ្នកគាំទ្រលោក Trump ផងដែរ ។ ក្រៅពីនេះ TikTok ក៏មានតួនាទីចែកចាយពីនយោបាយនៅក្រៅប្រទេស រួមមាន ៖ ការបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ស៊ុយអែត និងបារាំង ដែលធ្វើឱ្យ TikTok ត្រូវបានចាត់ទុកថា គឺជាឧបករណ៍យុទ្ធសាស្ត្រក្នុងសង្គម និងការចែកចាយព័ត៌មាន ៕