បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់សុីន សុីណាវ៉ាត់ ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅក្នុងពន្ធនាគារកាលពីថ្ងៃច័ន្ទ (ថ្ងៃទី ១៥ ខែកញ្ញា)នេះ ត្រូវបានគេផ្លាស់ប្តូរទៅកាន់ផ្នែកវេជ្ជសាស្រ្តនៃពន្ធនាគារវិញម្ដង ដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ និងពាក់ព័ន្ធជាមួយអាយុរបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA ។.jpg)
ប្រភពខាងលើនេះបានឲ្យដឹងថា តុលាការកំពូលរបស់ប្រទេសថៃកាលពីសប្តាហ៍មុនបានបញ្ជាឱ្យលោកថាក់ស៊ីនអាយុ 76 ឆ្នាំជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីបានសំរេចក្ដីថាគាត់បានអនុវត្តការកាត់ទោសឆ្នាំ 2023 មិនត្រឹមត្រូវ ដោយស្នាក់នៅក្នុងមន្ទីរពេទ្យជាជាងក្នុងបន្ទប់ឃុំឃាំង។.jpg)
យ៉ាងណាក៏ដោយក្រោយការកាត់ក្ដីនេះ នៅថ្ងៃទី១៥ ខែកញ្ញា លោកថាក់សុីនត្រូវបានគេផ្ទេរចេញពីបន្ទប់ឃុំឃាំងទៅសម្រាកនៅមន្ទីរពេទ្យសម្រាប់ទណ្ឌិតវិញម្ដង ដោយសារតែលក្ខខណ្ឌសុខភាពមិនសមប្រកប និងមានវ័យចំណាស់។ នេះបើតាមការបង្ហើបឲ្យដឹងរបស់មន្រ្តីមិនបញ្ចេញឈ្មោះម្នាក់នៅក្នុងពន្ធនាគារ ប្រាប់មកកាន់ទីភ្នាក់ងារAFP។
តាមអ្នកស្រីផែថងថាន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ និងជាកូនស្រីរបស់លោកថាក់ស៊ីន បានបញ្ជាក់ប្រាប់អ្នកកាសែត នៅថ្ងៃដដែលបន្ទាប់ពីបានទៅសួរសុខទុក្ខ ឪពុកអ្នកស្រីថា លោកថាក់ស៊ីននៅតែរឹងមាំនិងសម្របខ្លួនរស់នៅក្នុងពន្ធនាគារ ប៉ុន្តែគាត់មានបញ្ហាសម្ពាធឈាម ដែលអ្នកស្រីថា ជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា ដែលជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែស្រ្តេស។.jpg)
គួររំលឹកថា លោកថាក់ស៊ីនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១ និងម្តងទៀតក្នុងឆ្នាំ២០០៥ ប៉ុន្តែបាននិរទេសខ្លួនបន្ទាប់ពីអាណត្តិទីពីររបស់គាត់ ដែលត្រូវបានធ្វើឡើងដោយរដ្ឋប្រហារយោធា។.jpg)
ក្រោយរស់នៅដោយស្ងប់សុខអស់មួយរយៈ នៅឆ្នាំ២០២៥ មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ ក៏ត្រូវបានកាត់ទោសនិងនាំខ្លួនទៅកាន់ពន្ធនាគារភ្លាមៗ បន្ទាប់ពីវិលត្រលប់មកប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយនិរទេសខ្លួនឯងរស់នៅក្រៅប្រទេសអស់រយៈពេលជាង ១៥ឆ្នាំ។ ប៉ុន្តែលោកថាក់ស៊ីនមិនធ្លាប់បានចំណាយពេលសូម្បីតែមួយយប់ នៅក្នុងបន្ទប់ឃុំឃាំងនោះឡើយ ពោល លោកត្រូវបានផ្ទេរទាំងយប់ ទៅបន្ទប់ឯកជនក្នុងមន្ទីរពេទ្យប៉ូលិសទូទៅនៃទីក្រុងបាងកក បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង៕










