Home Blog Page 266

នាយករដ្ឋមន្ត្រីថៃប្រាប់កងទ័ពខ្លួនបំពេញភារកិច្ចនៅព្រំដែនឱ្យជោគជ័យឆាប់បានត្រឡប់ទៅផ្ទះវិញ គ្មានពាក្យថាចុះចាញ់

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ និងយកអធិបតេយ្យទៅជូនពលរដ្ឋ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5kf63P7SKWWFpGekkxduZvxPW1uFPXVr_1dlNYQUPSQx2G_UkdhJq0UZhlDUxeJZgd2iblDAvEEW0-f5sAhNDndRXCINr962eNfKXKxmH_BWcR5HkSo9sIEqPwRzNoarX-92EhSPffk39nJeBqz_I5ooIWzA2FbBsk8lQgb628v8zkrxRagHNTT9hw3v1/s1200/photo_2025-10-03_16-50-19.jpg

នាវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីថៃក៏បានចូលរួមបរិភោគអាហារថ្ងៃត្រង់ជាមួយកងទ័ពព្រំដែនដើម្បីបង្កើនភាពស្និទ្ធស្នាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_ujROmGqWKPbREsdgRz1_qYKVjsWsPBK4oTSSwHa56Kqn5ODziB9ALkDSpcE_abJ_v_WP412b45nsvqAbAEfJPoNqM118rJ-_2BxxnMDCPljpkVWVPmaU5AXy5sS_K4u7z2iQl2Bd0LG9vm2IkM_od0tOjxXnCtDHtEPy2aqXfYsusyzPfq_O5PE5puc/s1200/photo_2025-10-03_16-52-25.jpg
នាយករដ្ឋមន្ត្រីថៃបាននិយាយមកកាន់កងទ័ពថា លោកគាំទ្រការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងមានប្រសិទ្ធភាពបំផុត និងដោះស្រាយគ្រប់បញ្ហាក្នុងជីវិតរបស់កងទ័ព ក៏ដូចជាពលរដ្ឋថៃឱ្យមានសុវត្ថិភាព ។ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយសង្ឃឹមថា ភាពជិតស្និទ្ធ និងការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយកងទ័ព គឺជាផលប្រយោជន៍ខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8w7GA8ecalOw0zXtlxQM1NykfCswUz1RcbM-Y7TIUOYYlsdGjXGO6g3iC8W5ongBI0erBWM7mSRgE0QWbnLq5LhWy3mPFcf3U5vnqPs0tH3b4qF-8hY7DbX9xxrxP0Dfv4kL0urS3vYKz7lfjANpOK8AY5vPIvzapLCcXvP50P7zx9pWKVVxkaravtZIp/s960/photo_2025-10-03_17-03-41.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា កងទ័ពថៃត្រូវតែឈ្នះក្នុងការបំពេញភារកិច្ចនៅព្រំដែន និងទន្ទេញឱ្យចាំមាត់ កងទ័ពថៃមិនចុះចាញ់ដាច់ខាត ពីព្រោះមានកងទ័ពតិចតួចប៉ុណ្ណោះដែលទទួលបានកិត្តិយសខ្ពស់បំផុតដើម្បីការពារទឹកដីថៃអស់មួយជីវិត ហើយខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យ ។ ខ្ញុំពុំធ្លាប់គិតថា កងទ័ពថៃចុះចាញ់ទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យកងទ័ពនៅព្រំដែនបានត្រឡប់ទៅផ្ទះវិញឆាប់ៗ និងនាំមកនូវជ័យជម្នះ អធិបតេយ្យជាតិជូនពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGorszvnP9RzXRFDVBVcNSRPf28E0Psv0cqN3ZeilIi96_RxVafFI8Zxb4j_wrf_PzYDyTUME2pBRkcJq0g5YOYZBrnqsbi2QYRFUZqPpjsLdSemRSuCBybv0ZDMV8jk738rfdWGCLlEqLlq2OBxOsqm6DYvph8TnqK_v8Pd2z8i-6E7wYRqoaKvuqK33/s800/photo_2025-10-03_16-56-12.jpg

ក្រៅពីនេះ លោក អនុថីន ក៏បានសន្យាផ្តល់ប្រាក់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនផងដែរ ដោយសារពលរដ្ឋមួយចំនួនធំពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលនៅឡើយទេ ៕

ថៃគំរា.មលុបចោលកិច្ចប្រជុំ RBC បើកម្ពុជាមិនជម្រៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់

0

ប្រទេសថៃ៖ តំបន់កងទ័ពភូមិទី១ របស់ថៃ បានចេញការព្រមា.នយ៉ាងម៉ឺងម៉ាត់ថា៖ ខ្លួននឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) នាពេលខាងមុខនេះឡើយ លុះត្រាតែយោធភូមិភាគទី៥ របស់កម្ពុជា បង្ហាញជាផ្លូវការនូវផែនការជម្លៀសជនស៊ីវិលកម្ពុជាចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទទី6 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAU-75l5D6drCYTZ7UYpr6IM4StEKFKXNc72UO7gcEv_tXtTp8SH8X3jXarUy48SipG7HgbCqgiOaAevopzEAls5Vblly144LU1BL06wpBRnMx4dTueqjgFobJGAg0oFtsA6lzGRasITTq9BxfzJnRa8YNZgYLALHMC_Adad6RQOObY0ms3Q180bKiNmOL/s1280/photo_2025-10-07_10-14-40%20(2).jpg
នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃទី 6 ខែតុលា កងទ័ពភូមិភាគ1ថៃ បានឲ្យដឹងថា កងទ័ពភូមិភាគទី1ថៃ បានស្នើសុំឱ្យយោធភូមិភាគទី៥កម្ពុជា រៀបចំផែនច្បាស់លាស់ស្ដីពីការបណ្តេញជនស៊ីវិលកម្ពុជាចេញពី Ban Nong Chan និង Ban Nong Ya Kaeo ក្នុងស្រុក Khok Sung និង Ban Khlong Phaeng នៅស្រុក Ta Phraya ខេត្តស្រះកែវ មុនពេលចូលរួមកិច្ចប្រជុំ RBC មកដល់។

ការទាមទារនេះ ត្រូវបានកម្ពុជាឆ្លើយតបវិញដោយបដិសេធថា កម្ពុជានឹងមិនយល់ព្រមក្នុងការរៀបចំផែនការបែបនេះទេ ហើយទទូចថាជម្លោះព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈដំណើរការគណៈកម្មការព្រំដែនរួម (JBC) ជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFc0YRDR20x3Ly7o4rc7bx2FiLVN0xJWMrfgs7eJ9HuQPAR-VjOiwNkn5l-KSLE9K_cm0a1dMtHCuWa-0XVTPLaVev5eJpqPmn3BPBkkZwst45FXFa3KStDJb-iNKiizJ1H4bqETCSScTcQxVHmHgNDPGJBKd-HUxa69goGVzSWbtqo7FDIKSn1O2J8Q8/s1280/photo_2025-10-07_10-14-40.jpg

ក្រោយសំណើរត្រូវបានច្រានចោលដោយកម្ពុជា មេទ័ពភូមិភាគ1ថៃ បានព្រ.មានវិញថា ដូច្នេះកិច្ចប្រជុំ RBC នឹងមិនអាចដំណើរការបានទេបើបញ្ហានេះមិនត្រូវបានបញ្ចូលរបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំ ហើយភាគីថៃថែមទាំងបដិសេធមិនចង់ចូលរួមប្រជុំជាមួយកម្ពុជាទៀតផង។

គិតមកដល់ពេលនេះ កងទ័ពភូមិភាគ១ថៃ បានកំណត់យកថ្ងៃទី៧ ខែតុលា ជាថ្ងៃផុតកំណត់សម្រាប់កម្ពុជា ដើម្បីដាក់ផែនការបណ្តេញប្រជាជនចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃបានអះអាងថាស្ថិតក្នុងអធិតេយ្យភាពរបស់ខ្លួន និងរងការរំលោ.ភបំពានដោយកម្ពុជា។ ហើយប្រសិនបើនៅតែគ្មានការដោះស្រាយពីកម្ពុជា ថៃអាចនឹងរំលងកិច្ចប្រជុំ RBC នេះទាំងស្រុងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAq2v1qrz5PYHWQ9_gvhuax7kFmRMwP4EubjZEWdBcKH9WmX_aM_wb8uzJUSUuYFiLekOhRU_10hsSl93MAPC027oCRA6E2I3YWNUPs8O57Y6M20xDNLtquE11AGhQ4Nw5Jv5GnHy2XA4tHTaxXaCtKjPajIJUu0OlPYgc2pSxBsk3G1F8bzdQRzt7wnwV/s1280/photo_2025-10-07_10-14-41.jpg
យ៉ាងណាមិញងាកមកខាងកម្ពុជា ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគ៥ បានដាក់លិខិតឆ្លើយតបថា ៖”កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ”។

មេបញ្ជាការភូមិភាគ៥រូបនេះ ក៏នបានសង្កត់ធ្ងន់ថា ៖”ផ្អែកតាមការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញច្បាស់ថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjTs4mS-QMQOWC2681nC5C8saRALlVK3Xcma56yF02kDd16FDC-FxFcJMYaEJoXxT75D0qs6fuGGLFGMG9ukX6oLrIKzx1IiGKFxr8BpV5cldwxkhrLOJ7_-y_V_EngESrD3ArK9dCWHY5U32xEH4jBjKWbz-0caP1EThzolC48KQ0zfhv465Lchwcf-e/s1280/photo_2025-10-07_10-14-43.jpg

ប្រធានគណបក្សប្រឆាំងជំរុញរដ្ឋាភិបាលថៃលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់ MOU

0

ប្រទេសថៃ ៖ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងនៅប្រទេសថៃបានជំរុញរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។ រដ្ឋាភិបាលថៃមិនគួរដាក់បន្ទុកលើពលរដ្ឋ តើការផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តបញ្ចប់ MOU ជាការកេងចំណេញនយោបាយឬទេ?

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យថាំម៉ាសេតថាព្រះច័ន្ទ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន បាននិយាយពីរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ថា តាមលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺពលរដ្ឋថៃប្រមាណ៧០% មិនយល់ខ្លឹមសារលម្អិតក្នុង MOU ។ ការធ្វើប្រជាមតិបញ្ចប់ MOU លុះត្រាតែពលរដ្ឋយល់ច្បាស់ពី MOU ពីព្រោះវាល្អិតល្អន់ ស្មុគស្មាញ ខណៈរដ្ឋាភិបាលពុំអាចអប់រំពលរដ្ឋទាំងអស់ពី MOU នៅទីសាធារណៈ លោកបារម្ភពីការធ្វើប្រជាមតិ គឺលទ្ធផលទទួលបានមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ ។

គណបក្សប្រជាជនបានស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញពីការធ្វើប្រជាមតិបញ្ចប់ MOU រហូតមក លោកជឿថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានជ្រាបរឿងនេះពីលោក, អ្នកជំនាញ និងមតិនានាក្នុងសង្គម ។ តាមការស្ទង់មតិ គឺពលរដ្ឋមួយចំនួនចង់យល់ពីខ្លឹមសារ MOU ខណៈពលរដ្ឋខ្លះទៀតពុំគាំទ្រការធ្វើប្រជាមតិ ។ វាជាតួនាទីរបស់មេដឹកនាំដែលពលរដ្ឋជឿទុកចិត្តឱ្យធ្វើជាអ្នកសម្រេចនយោបាយអន្តរជាតិ រដ្ឋាភិបាលគួរទទួលខុសត្រូវ មិនគួរដាក់បន្ទុកឱ្យពលរដ្ឋ ពីព្រោះវាលម្អិត និងស្មុគស្មាញ ។

លោកបារម្ភពីការធ្វើប្រជាមតិបញ្ចប់ MOU នឹងបង្កើនបន្ទុកដល់ពលរដ្ឋពេលបោះឆ្នោត ដែលពលរដ្ឋត្រូវយល់ពីខ្លឹមសារ MOU លម្អិតជាច្រើនចំណុច ។ តើរដ្ឋាភិបាលធ្វើបែបនេះជាការកេងចំណេញនយោបាយដែរឬទេ ខណៈលោកនាយករដ្ឋមន្ត្រី អនុថីន ដឹងច្បាស់ថា ៤ខែទៀតត្រូវរំលាយសភាដើម្បីរៀបចំការបោះឆ្នោត ។ គណបក្សប្រជាជនពុំយល់ស្របនឹងគម្រោងធ្វើប្រជាមតិបញ្ចប់ MOU ទេ ស្របពេលពលរដ្ឋបញ្ចេញមតិផ្ទុយគ្នានឹងការធ្វើប្រជាមតិ ប៉ុន្តែគណបក្សប្រជាជនគោរពតាមសំឡេងពលរដ្ឋ ។

បញ្ហាសំខាន់ បើពលរដ្ឋជំទាស់ការធ្វើប្រជាមតិ ហើយរដ្ឋាភិបាលមិនស្តាប់សំឡេងពលរដ្ឋ គឺវាជាតួនាទីរបស់គណបក្សប្រជាជន និងគ្រប់គណបក្សនយោបាយ ដែលត្រូវអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ ។ ខ្លឹមសារ MOU មានភាពល្អិតល្អន់ពាក់ព័ន្ធនឹងបច្ចេកទេស ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយជោគជ័យ គឺមិនមែនឱ្យពលរដ្ឋសម្រេចចិត្តដោយគ្មានចំណេះដឹងគ្រប់គ្រាន់ខាងបច្ចេកទេស ដូចមន្ត្រីទូត ឬមេដឹកនាំរដ្ឋាភិបាលទេ ។ រដ្ឋាភិបាលថៃគួរប្រើប្រាស់វិធីត្រឹមត្រូវក្នុងការសម្រេចចិត្តយ៉ាងល្អិតល្អន់ ។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ថៃមិនអាចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (ឬ MOU 2000) បានទេ ពីព្រោះវាជាឯកសារដែលមានតម្លៃច្បាប់ជាអន្តរជាតិ ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុថីន និយាយថា រដ្ឋាភិបាលលោកនឹងមានការធ្វើប្រជាមតិសួរយោបល់ពលរដ្ឋ តើគួរ ឬមិនគួរលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ៕

តារាសម្ដែងចិន Ding Yuxi ស្ទើរតែធ្លាក់ពីលើសេះពេលកំពុងថតរឿង

0

ថ្មីៗនេះតារាសម្ដែងចិន Ding Yuxi បានជួបឧបទ្ទវហេតុដ៏រន្ធត់មួយនៅក្នុងឈុតរឿងភាគប្រវត្តិសាស្ត្រ «When The Flowers Bloom»។ តាមរយៈវីដេអូបានបង្ហាញថា Yuxi កំពុងថតឈុតអាពាហ៍ពិពាហ៍ដែលស្ថិតនៅលើខ្នងសេះ។ ទោះយ៉ាងណា សេះបានភ្ញាក់ផ្អើលនឹងសំឡេងគង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6eonpXllURQDDIXC18QgGZ1lGoOrWB_MJ0To_MUYa3UDnhY4FE-0G56-soR0PZTteJVIBvseynOawxyhQ2gUMPWVDYoRlhNMjoJzD0GXJmhY1jssW6HVIqQZcO1SP66pRTudasnbKiTX1IzThRcyte3Ps8DQ_F9epbpArR-DkFXKxhUMjTf9qyAx0ef3/s1440/image_2025-10-06_16-27-01.png
វីដេអូរយៈពេល ១៥ វិនាទី ដែលត្រូវបានថតដោយកាមេរ៉ា ហើយក្រោយមកបានលេចធ្លាយតាមអ៊ីនធឺណិត បង្ហាញពីការជិះសេះដោយមិនអាចគ្រប់គ្រងបាន ខណៈដែល Yuxi ព្យាយាមរក្សាលំនឹងរបស់ខ្លួន។ Ding Yuxi ត្រូវបានគេឃើញលោកផ្អៀងទៅក្រោយយ៉ាងគ្រោះថ្នាក់ហើយស្រែជាច្រើនដងក្នុងការប៉ុនប៉ងបញ្ឈប់សេះ។ ដោយសារជំនាញជិះដ៏ខ្លាំងរបស់ខ្លួន Ding Yuxi នៅទីបំផុតអាចគ្រប់គ្រងសេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_za8_JfHSy-yH9cmdmpX7KEVOWWtxBt_8pzQjYercRwwWoO_GjRAuTobaFik6WNsd8AR6IdO3JB_TytZY_NGNncpXLFPLz62ieQIXaibK09FMKQWSeZOqs4SA2n2Jt4EX-uIk2M2QNzdg49V5CL8tc3URyuZcMs3xbg4cT9jmJt137gk79DHhY6dxgeNZ/s1233/image_2025-10-06_16-26-58%20(2).png
ទោះបីជាមិនមានអ្នករងរបួសក៏ដោយ ប៉ុន្តែឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភថាតើក្រុមការងាររបស់ផលិតកម្មបានធ្វើការប្រុងប្រយ័ត្នសុវត្ថិភាពគ្រប់គ្រាន់ក្នុងអំឡុងពេលថតខ្សែភាពយន្តដែរឬទេ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសរសើរ Yuxi ចំពោះភាពស្ងប់ស្ងាត់របស់ខ្លួនក្រោមសម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6Ac8HdZcvV3R6AJcmeIR3MxlSdvCEREQB8BvnaQbFilRGS7scPlgYEk0J8F2MOmA36O31GIDNoXfRbjln3oJ8l6VBVRKTisAoshgRARcphf3GTKOZ5Mh3HaXCuhJPFf6FfJW5cayf2bJA95oQzHVxDyJbAm-ljTwWQu4qVMv5u3ntW_kzk4w53cc8pFk/s1847/image_2025-10-06_16-27-00.png

ឧបទ្ទវហេតុនេះក៏បាននាំយកមកវិញនូវការចងចាំនៃឧបទ្ទវហេតុឆ្នាំ ២០០៥ ដែលពាក់ព័ន្ធនឹងតារាជើងចាស់តៃវ៉ាន់ Lin Chiling ដែលបានធ្លាក់ពីលើសេះពេលកំពុងថតផ្សាយពាណិជ្ជកម្មនៅទីក្រុង Dalian ហើយត្រូវគេងគ្រែពេទ្យអស់រយៈពេល១០ថ្ងៃផងដែរ៕

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅខេត្តព្រះសីហនុ

0

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត៣០០នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4T0CxpEDv7gcdvRyxvoo7Dnd_o6qFurUTbtXfbkcS7plbqYDqu10HJNjkMkNsSErT3Usg63jTZXC-ni5sf042y1Yy-McSSmg_5STIdmd97N6dzwkbvpoe5EmuEfc0hSoYVL4qoNwcSrIhVp4Zhx1he19irmZS563fXZIw97O77yTAW34MQbramXMIkG29/s1280/557619595_1160885326142529_3124466129744777797_n.jpg
ការឈានទៅដល់ការឃាត់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c8beD2zvbm5xCQKJ50cDPB6K_1UMhN_n7_ZD8r401UzqmZj0tnD1UnopR9IfaY61q79KkoeyPxz4_AEGOs8FY1OzfAe2popuwXuPfu7LVBM9AqorkUpp0lF0idczHCzcfV904_CfglYSgWzgPHuYci1YuXlK1a-yf063XUsxqYbpmDf7GlboxAiKbooD/s1229/557632806_840215178576693_3042457422145976202_n.jpg

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖”នៅក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdki6_NasJwSTi7OcqtVjCichGHs427H7d3yssoFMy1MJQlMLiJpNFkB7fvKIQyMeapO1bPTP47ierDg2Su2lLsJC-yyIGZWS2tCpXUIoI8VVffa-TJI-M77yCe0ywxqblya-KPzHM64SM0ZAchyphenhyphenBvf_MUBS64rSBV0uo9GzBIacxz9cTWGfDl3V9xHU2/s753/558728751_840215315243346_8040852208049309157_n.jpg

    សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕

រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ ពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ទៅឥណ្ឌូណេស៊ីថា រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានជជែកពេលទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ (Sugiono) ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី-ថៃ និងរីករាយចំពោះការពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ (Strategic Parnership) ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នាលើកកម្ពស់ការរៀបចំផែនការសកម្មភាព (Plan of Action) ដើម្បីធានាបាននូវសកម្មភាពជាក់ស្តែង និងសម្លឹងឆ្ពោះទៅមុខនៃកិច្ចសហការយូរអង្វែង ។ ឥណ្ឌូណេស៊ី និងថៃ នឹងមានតួនាទីសម្របសម្រួលបន្ថែមទៀតលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។

ចំណែកជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការគាំទ្រសន្តិភាពយូរអង្វែងនៅមីយ៉ាន់ម៉ា ខណៈភាគីថៃបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការសេដ្ឋកិច្ច រួមមាន ៖ ទិន្នផលកសិកម្ម ការនេសាទប្រកបដោយនិរន្តរភាព ឧស្សាហកម្មហាឡាល ថាមពល ទេសចរណ៍ និងឧស្សាហកម្មនាពេលអនាគត ។

ប្រទេសថៃត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម (Joint Trade Committee) នៅឆ្នាំ២០២៦ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយទាំងពីរ ហើយថៃស្នើឱ្យឥណ្ឌូណេស៊ីគាំទ្រ និងផ្តល់ភាពងាយស្រួលដល់អាជីវកម្មថៃដែលវិនិយោគនៅឥណ្ឌូណេស៊ីផងដែរ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់ពិភពលោក គឺដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ប៉ុន្តែរដ្ឋាភិបាលថៃបែរជាផ្តល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចលើកិច្ចការព្រំដែនទៅវិញ ។ បើរដ្ឋាភិបាលថៃពិតមានឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ ហេតុអ្វីបដិសេធការចរចា? ហេតុអ្វីបណ្តោយឱ្យកងទ័ពធ្វើអ្វីតាមអំពើចិត្ត និងដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ៕

ថៃបញ្ជូនទ័ព ៨០០នាក់បន្ថែមទៅភាគខាងត្បូង ក្រោយក្រុមផ្ដា.ច់ខ្លួនសម្រុកវា.យលុកទាំងយប់ទាំងថ្ងៃ

0

ខេត្តណារ៉ាធីវ៉ាត់៖ មេបញ្ជាការកងទ័ពភូមិភាគទី1ថៃ បែងចែកកម្លាំង 800នាក់បន្ថែម បញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសក្រោមការដឹកនាំរបស់ក្រុមការងារណារ៉ាធីវ៉ាត់ ដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមបះបោរ ដែលកំពុងបង្កើនសកម្មភាពផ្ដា.ច់ទឹកដីខ្លាំងឡើងៗធ្វើឲ្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទប់លែងចង់ជាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHG6M6zmo_1YI-YdBIoHNg3LSgMNDNl-v-coOpVCNZiHxAHVYKZ1qbRLtKtovnFHgwFn46PPushsP-xnWgf0-xUuhTW_6fEGVqwJr-e3wxkbRIDLGe5MQW5rjxx2ZUtfKm0tY0g8EXDOCtP8Zb6o1MKG9euYq-7WnNCIrv6MP452l4YFhXIbH92chHXbb/s1024/photo_2025-10-07_09-01-56.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កាលពីថ្ងៃចន្ទទី៦ ខែតុលា មេបញ្ជាការតំបន់កងទ័ពទីមួយ លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan បានបញ្ជូនទាហានចំនួន 800 នាក់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ក្រោមតួនាទីជា “ក្រុមការងារ Narathiwat” ដែលទើបបង្កើតថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgssc15zUEs_G2O7-IzEnVW1xMN8JGAM3gHpzJWlyQK9l_Jgk_-qjq-5FZDrSU0GMPF1xm1txTnR2FnUKSYmNukQm0y4yw_-El2N9jJiGPR6j_wTVeu6xpS1-42HrMAR_Jm1nz93u5_sUjGjKg874W3TRmw6SPtNBr00tYuav6EzPhjt9lJ0uy-0tvPZaig/s1024/photo_2025-10-07_09-01-57%20(2).jpg

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា ទាហានទាំង៨០០នាក់នោះ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ត្រៀមសម្រាប់ប្រយុទ្ធតទល់នឹងក្រុមបះបោរផ្ដាច់ទឹកដីដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50Wb_3w5b9ojrsRK-rO0X6iLp3GpfkyWlr1B6h6XLwAJDjAxCkq3l1jZP4Fe4WPzPOp7bGQOcWnI-mSNaEbOJB9xF83kg8jAnNMLmkKR3hM6iZoWkJyKtaszh1MZqSQP17zi39Uk0L6c2TbUh8ZT35e7MwWXz7gV1S-pKWPZFenim7QWinRaR0OHu7Uc6/s960/photo_2025-10-07_09-01-57.jpg

មុនពេលចេញដំណើរទៅភាគខាងត្បូង ពិធីសាសនាមួយត្រូវបានគេធ្វើនៅទីបញ្ជាការកងទ័ពទី១ ដើម្បីផ្ដល់ពរជ័យដល់ទាហានទាំង ៨០០នាក់។ ព្រះចៅអធិការវត្ត Mai Sri Rom Yen ក្នុងខេត្តឈៀងរ៉ៃ ព្រះតេជគុណ Ekkachai Siriyano បានដឹកនាំការបួងសួង និងប្រោះទឹកមន្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលត្រៀមទៅប្រយុទ្ធជាមួយក្រុមឧទ្ទាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD3UfOx5xK9LmzMYOn78B64JpU29d3BR0xjmp24jYggpW1SbvvAIDEQDRH8AYxkRrHvOdTB9e0uhg1LDobNkA2d1KnohClvjG6eFuywBmuFNRNC0q2oB7akoDoJjrYpC9HeNdyjn5Y4vQ5sUyUyZ8-JZDbktyvjzhE1QNPYEGHD9uU413qbxtuAn3w83_Y/s1280/photo_2025-10-07_09-01-58%20(2).jpg
ការដាក់ពង្រាយកម្លាំងបន្ថែមនេះ កើតឡើងភ្លាមៗបន្ទាប់ពីមានករណីចោ.រប្លន់ប្រដាប់អាវុធចំនួន ១០ នាក់ ដែលបានសម្រុកចូលហាងមាសមួយកន្លែងក្នុងខេត្តណារ៉ាធីវ៉ាត់ ដោយបានលួចគ្រឿងអលង្ការមាស និងប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុបជាង១លានដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnDzrsKDnNM4CCLL8XMEVyuAB3QHgZrn7dAkHcjmmEFfaJM-7p4__MuGh4bTFvZHFtrmeNgTlXxGBYm_zKY1mBkL3uEJiTuSdvmBlvss6XC2VeIoHeuvgEWv93jYmqy2DDaq2yoEWKL7NgIdpubWquQNQFwbO1EC3_O48D16SWvHtUs3bIrL62sQ4KmGt/s1240/photo_2025-10-07_09-01-58%20(3).jpg

ឧបទ្ទវហេតុនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកស្រុក និងបានគូសបញ្ជាក់ពីបញ្ហាអសន្តិសុខរ៉ាំរ៉ៃដែលកំពុងកើតមាននៅក្នុងតំបន់ពួកគេរស់នៅ ខណៈបញ្ហាទាំងអស់នេះបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ មិនមានថ្នាក់ដឹកនាំរបស់ថៃណាម្នាក់អាចដោះស្រាយចេញនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb85wG9O82PMeafqUYDHadNUem6hFJMb7oHT-ON5lUXS8YLvklG6eemkjGy69ymg7sLrSfuZnPt6gunjhwfsC-0S3OqP_PfFkWJuqe3iDmA3iHojfYnCh8MougkTTpjwXT_TsuvTL1CU_gOgZc9tGUgPxjKEZdqC2jZlkxr5wBcKSSS9Uox1jD0TKB2LMz/s1280/photo_2025-10-07_09-01-58.jpg

    គួរជម្រាបផងដែរថា ភាពចលាចលនៅភាគខាងត្បូងរបស់ថៃត្រូវបានគេចាត់ទុកថាជាបញ្ហាដ៏ធំមួយដែលពិបាកដោះស្រាយខ្លាំងសម្រាប់រដ្ឋាភិបាលនៅទីក្រុងបាងកក។ បញ្ហាអសន្តិសុខនេះបានផ្ទុះឡើងឥតឈប់ឈរ និងកាន់តែបន្តខ្លាំងឡើងៗនៅឆ្នាំ២០២៥ ធ្វើឲ្យមានមនុស្សស្លា.ប់និងរបួសជាបន្តបន្ទាប់។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, បានបង្ហាញថាគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់ក្នុងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

តារាសម្តែង សេង មង្គល ឌឺដង តាប៊ុយ

0

តារាសម្តែងរូបសង្ហា សេង មង្គល បានបង្ហោះសារដ៏ក្តៅគគុកទៅកាន់អ្នកសម្ភាសម្នាក់ដែលគេដឹងថាគឺជាពិធីករ តាប៊ុយ នៅពេលមិនអាចបែងចែកដាច់រវាងពាក្យនិយាយលេងនិងនិយាយមិនចេះគិត។ មិនត្រឹមតែប៉ុណ្ណោះ សេង មង្គល ថែមទាំងពន្លយថាសម្តីនៅខាងក្រៅក៏ឈ្លើយដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObubrpBDlbFkyy88w6lK6u7JjEzX4uTwUEgIj52wyHkA_fYhOuhZvrKH9OKcyFG12sR1tJUdPi1Y1jVJVcFGVaIbL_fIaaPgoz2xK7iw9LNInNuCd35W9fcYfQTfyDAqc5R3rMggtCibt5xBhiOO2eHVAiY05OJxTRphj7G9Ntqt8Dy7GWpQzbNJ_voF5/s2048/image_2025-10-06_15-18-03.png
រយៈពេលចុងក្រោយនេះពិធីករដ៏មានប្រជាប្រិយភាព តាប៊ុយ ហាក់ដូចជារាសីស្រុតចុះព្រោះតែលោកត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ជាបន្តបន្ទាប់ជាក់ស្តែងថ្មីៗនេះក៏រងនូវភាពចម្រូងចម្រាសជាបន្តទៀត។ នៅលើបណ្តាញសង្គមមានការរិះគន់ទៅកាន់ពិធីកររូបនេះដែលបានសម្ភាសពូស្ករទាញ ដែលធ្វើឱ្យមានមតិមិនពេញចិត្តទៅកាន់គាត់ព្រោះតែការសាកសួររបស់ តាប៊ុយ។ មិនត្រឹមតែប៉ុណ្ណោះ តាប៊ុយ ត្រូវរងនូវការចោទប្រកាន់ថាពេលសម្ភាសន៍ចប់គឺឱ្យថវិកា ពូស្ករទាញតែចំនួន៥ដុល្លារប៉ុណ្ណោះស្របពេលប្រម៉ូតការងារខ្លួនឯងទាញទម្លាក់ពូស្ករទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5KXm07L0-BmXjExRajUyKCdMcfTQf6ZpCG61QjFRwQCet4PnRzcZyQ7e027uKAtRd5A83fDpZ8BrCf0h5jg4fOJOwK4ZeqXp8OpI_7RiYC9PESBdufB1l65yIHqVHHtRVPfj5-SsR_4REiJewrufAM55i-ceLO09g72aqhQ1sB9V9VSnM7GoufE_qgbf6/s2048/image_2025-10-06_15-18-08.png

បន្ទាប់ពីរលកនៃការរិះគន់ចំពោះតាប៊ុយ ដែលសម្ភាស ពូស្ករទាញ បានរីករាលដាលនៅលើបណ្តាញសង្គម ស្រាប់តែតារាសម្តែង សេង មង្គល បានបង្ហោះសារមួយដ៏ក្តៅគគុកទោះបីជាមិននិយាយឈ្មោះចំគេក៏ដឹងថាលោកសម្តៅដល់ តាប៊ុយ ដែរ។ តារាសម្តែង សេង មង្គល បានបង្ហោះថា «អាមួយទៅសម្ភាសពូលក់ស្ករទាញដើម្បីប្រយោជន៍ខ្លួនឯងនោះវានៅតែបែងចែកមិនដាច់រវាងពាក្យថា និយាយលេង និង និយាយមិនចេះគិត»។ តារាសម្តែងរូបនេះបានបន្ថែមពាក្យសម្តីក្នុងខម្មិនថា «សំដីសំដៅវាក៏ឈ្លើយដែរនៅក្រៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiTsG3wEiI4puJMwj2LL9M0eHA1onvhHXXa724x9pGNukqCrq4clZnDesNY1Y59ch-zcZAxACkEfgSAnpB4TI2is-Jlmrsrd2k6_H2jhbbwjnXZcWgDjsXQ85Lt5btq70aXrC3MSXxCMJisX-Atq4ctV3Pp7yBMMvwqp7AYxfAUMbXxAHLl8mlG-bbDdJF/s2048/image_2025-10-06_15-18-05.png

ទន្ទឹមនឹងបង្ហោះសំណេរនៅលើផេកផ្លូវការ សេង មង្គល ក៏បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនដោយបានលើកឡើងថា ការសម្ភាសនោះដើម្បីឱ្យគេមិនចូលចិត្តពូស្ករទាញ ទាញទម្លាក់ប្រជាប្រិយភាពគាត់។ មិនខ្លាចនឹងមើលមុខគ្នាមិនចំក្នុងសង្គមសិល្បៈ សេង មង្គល ថាលោកបង្ហោះនៅលើផេកក្នុងចេតនាដើម្បីឱ្យគេមើលឃើញការបង្ហោះរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMv5fw16Wor3vJ5NvJoJx9w-ZaHLQcTTvMV2LV1DYy-QN5QYC4XK0ssPpammnPVBpGqrnTpCEEPRFXri7JBQimR6hwlQTTKMH_Ol-PvCtlB1PTvcKs43AMxaMQIwqsTGa3akLaeLstalrWII3UyqvUpU1KXLmbHGfm_1xuP_leb4fjD94ZKoSwyu2zsgUu/s2048/image_2025-10-06_15-18-06%20(2).png

គួរបញ្ជាក់ផងដែរ តាប៊ុយ បានសម្ភាស ពូស្ករទាញដែលល្បីនៅខេត្តសៀមរាប ពីប្រាក់ចំណូល ថែមទាំងលើកឡើងពីសមត្ថភាពទិញម៉ូតូឱ្យកូន ហើយនៅថ្ងៃខាងមុខអាចមានសមត្ថភាពទិញឡាន និងបាននិយាយពីមនុស្សស្រីក្មេងៗជាច្រើននាក់ញ៉ែគាត់៕

ហ្វីយ៉ាតា ថាបើតំណែង ND ចេញពីលោក ឆយ នាងបោះបង់តំណែងដូចគ្នា

0

កន្លងមកនេះមានពាក្យចចាមអារ៉ាមថា មានអ្នកចង់បង្អាក់ដំណើរការប្រកួតរបស់ ហ្វីយ៉ាតា លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe ហើយអ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែជាក់ច្បាស់បន្ទាប់ពី ហ្វីយ៉ាតា បានទម្លាយសំណេរយ៉ាងក្តៅគគុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_TotcWcoKMNMMfpRpmp7QapFKWZoQHXTqoj8RXrmyIFGaWGZZkAf18BxaGK6CNPi7gwjQaBCXSutoItF-9zLNaUfweLvE5BMH2kfSQ5Jzj0KOUetn3adfFDDDPDwS3cuTctR9vYr3fY_XBum8xLXKBN5pjLbzNQ6Bv9r3eamnpaS9C9cSPk9BV6BFaZG/s2048/image_2025-10-06_14-14-00.png

នៅថ្ងៃទី៦ ខែតុលា លោក ឆយ ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia 2025 បានបង្ហោះសំណេរមួយថា «គុណធម៌ និងភាពស្មោះត្រង់»។ សំណេរនេះត្រូវបាន ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចែករំលែកបន្តអមជាមួយនឹងខ្លឹមសារថា «ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់.. ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា..ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែន បំណងនៃការតំណាងប្រទេស ក៏លែងមានដែរ Save Chhoy,Save FIYATA.»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSTX3_IKYAmIeEiZokE2wCbnC_QyArlIEja3omHXzUd6tnp7P9y75HkPXZeNmSIcW5MXDbXRqx3ASoXoYkWMk-c9F5QpV-Al_ao46n2vF4sXYgVUPKt8boVENXn1cR0ktCYfEK-bK1YtFvmNh3a6DFb3gNunv_hLVKEwJxGzyS2Hgla-QAbrRhQHG6ZcX/s2048/image_2025-10-06_14-12-38.png

ក្រោយពីពាក្យសម្តីចេញពីបង្ហោះខាងលើនេះរបស់ ហ្វីយ៉ាតា បានធ្វើឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក អ្វីដែលមានពាក្យចចាមអារ៉ាមកន្លងមកនេះថាមានអ្នកបង្អាក់សកម្មភាពរបស់ ហ្វីយ៉ាតា ក្នុងការប្រកួតនៅលើទឹកដីប្រទេសថៃជារឿងពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWICt5etHhM1L8W0layQcnIF_oaxj2tBFAkmb2eN4vN8fPBUvxe2I9I1K67JMC5SEeUmtJJSEcP_T7_RjIBq3onEdN2Xnur1aMdmS5YwUJHYPZyl75NmjY7S5KpmboT7vjbO3PApvBOblIMWdhila25cbSMSGlY_qCYOJl6wfp2BIixLI7-tS-g_JTHcYH/s2048/image_2025-10-06_14-12-41.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា អ្នកខាងនោះ(ផ្ទះលេខ២) ចង់លុបបំបាត់ខ្មែរលលើឆាកអន្តរជាតិហើយ ហើយអ្នកផ្ទះឯងនៅធ្វើចឹងទៀត។ គណនីផ្សេងទៀតថា អ្នកដែលធ្វើនោះសាហាវណាស់។ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនទៀតក៏បានផ្តល់កម្លាំងចិត្តនិងបង្ហាញគោលជំហរខាង ហ្វីយ៉ាតា និងលោក ឆយ ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIHrUkmQRQBSF4B_zMdCXQIG7PhHB_3nMdw1ngMAP59vJrHCtMjZ5n5o8eQHxq6EkJfjhayTWKAZFKib3eE_6yju2C1F_MUPCEEDAEQpdQ_ve5gIWUDGkARHuEoJgDal-JRLZkkKguYkpkxvJipiv-qxhJVNIc8_rKPR2rciIEwcBGxb5YtikuSx5_VpLz/s1172/image_2025-10-06_14-12-43%20(2).png

មកទល់ពេលនេះមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ទាក់ទងនឹងការប្រកួតក្នុងស្រុកក្នុងកម្មវិធីដ៏ល្បី Miss Universe Cambodia 2025 ហើយទស្សនិកជនក៏ចង់ដឹងពីមុខមាត់អ្នកដែលចង់បង្អាក់សកម្មភាពរបស់ ហ្វីយ៉ាតា ក្នុងការតំណាងឱ្យកម្ពុជាឈរនៅលើឆាកអន្តរជាតិដូចគ្នា៕

អបអរតារាសម្តែងហុងកុង Nancy Wu រៀបការហើយ

0

អស់រយៈពេលជាង១ឆ្នាំហើយចាប់តាំងពីតារាសម្តែងហុងកុង Nancy Wu បានសារភាពថាមានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត ជាបុរសក្រៅរង្វង់សិល្បៈ។ យ៉ាងណាមិញទោះបីជាទើបតែមានទំនាក់ទំនងក្តីប៉ុន្តែអ្នកទាំងពីរបានបង្ហាញពីភាពច្បាស់លាស់ដោយប្រកាសថាអ្នកទាំងពីរបានរៀបការជាមួយគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHlI2mFetPrMMh4RnqteonKCinc_bcyO80CE1TmPbMXm-dSv74lLGvS8iH05KiHWxMtYQ1gOUBFB0IustVbgKoWias6h17spyi-kkZMiFHR2VwXNbpkRdCSVU1eMPu5enRT3i7jYfZCueJGICkG5iP_LIRnVfnITkLl4OwwW5UqGDjGkhQ6RmTHV2R1MP/s1000/image_2025-10-06_15-31-32%20(2).png

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៥ Nancy បានបង្ហោះរូបភាពនៅលើគណនី Instagram ដើម្បីប្រកាសអាពាហ៍ពិពាហ៍របស់នាងជាមួយគ្រូពេទ្យវះកាត់ Akin Chan ។ តាមការបង្ហោះបានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានរៀបការនឹងគ្នានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។ តារាស្រីរូបនេះក៏បានចែករំលែករូបថតពីពិធីដែលបង្ហាញពីគូស្នេហ៍ទាំងពីរបានថតរូបរួមគ្នាក្នុងឈុតអាពាហ៍ពិពាហ៍ និងកាត់នំអាពាហ៍ពិពាហ៍របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5B0SyvbvwSdTy3PyiBjc3GQvUN97ZA_fM12QNszo1nTUQWlz0_b2jD9zyguM7mxaLdSTG5Js2zX0miyUR0B3X77g-G2o5dVg-D6eL56epQO20EbjPuhYyMBdhRPUPbLQxD3HL6hNIf7C9vpkwZvQ3mGdsb9Cu8fOv_hj8tpaKTqoQwlPdwm89aone0rpj/s1000/image_2025-10-06_15-31-32.png
តារាសម្តែងហុងកុង Nancy បានបញ្ជាក់ដំបូងអំពីទំនាក់ទំនងរបស់នាងជាមួយ Akin ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ុន្តែនៅពេលនោះនៅតែរក្សាអត្តសញ្ញាណរបស់គូស្នេហ៍ជាសម្ងាត់។ នៅខែកុម្ភៈ ឆ្នាំ២០២៥ តារាស្រីរូបនេះបានបង្ហោះគូស្នេហ៍នៅលើបណ្តាញសង្គមដើម្បីបញ្ជាក់ពីទំនាក់ទំនង ដោយបានចែករំលែករូបថតរបស់អ្នកទាំងពីរអំឡុងពេលជិះស្គី។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅទីសាធារណៈជាច្រើនដងថាកំពុងណាត់ជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5U6Rlc3wVRJG9HTWyE3Kw4GHijWfmSZmMBLwO6Pkt7VPxX5FQnPunQo5H3fbTUUqgI1m30IXxOe_O1bdkimqExeunLZbkrnir1BHVoigAOj6oKsoSvCoXMXPgk-QYRzPb6LVyo0aFnW235vzR9CCEddmLrDswNP3KI7sKuoijgb9V_Fv1mL68GWhMM7q/s640/image_2025-10-06_15-31-33%20(2).png
យោងតាមរបាយការណ៍លោក Akin គឺជាគ្រូពេទ្យវះកាត់ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនហុងកុង។ លោកក៏ជាផ្នែកមួយនៃ វេជ្ជបណ្ឌិតគ្មានព្រំដែន ហើយបានធ្វើការវះកាត់នៅក្នុងតំបន់សង្រ្គាម ដូចជាស៊ីរី និងស៊ូដង់ខាងត្បូង។ មានពាក្យចចាមអារ៉ាមថា Nancy និងស្វាមី បានជួបគ្នាបន្ទាប់ពីត្រូវបានណែនាំដោយមិត្តរួមការងាររបស់ពួកគេគឺតារាសម្តែង Tony Hung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8x2URhnn_v34DEGc8lq-K_F82P3mYEA5MKg_RToDMFqWsxh_GYAIZhhfocX5IrmXSVKEhmdFN9xupY-oTM1cirq1ePAO7dRAP1SZEtR_4lgT4_gLst0sZ0TA7l2Q8q-LK6BerPxLjfpx0ZeuRFg3hHWEXXNj0UJt5T9U74iFP53tDkdgTLFHH0I_ayAf6/s1000/image_2025-10-06_15-31-33.png

ក្រោយពីប្រកាសអាពាហ៍ពិពាហ៍អ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងអ្នកក្នុ្ងចង្កោមសិល្បៈបានសម្តែងការអបអរសាទរ Nancy និង Akin លើអាពាហ៍ពិពាហ៍របស់ពួកគេ ដោយសូមជូនពរឱ្យពួកគេមានសុភមង្គលពេញមួយជីវិត។ មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង Kenneth Ma ដែលជាអតីតគូស្នេហ៍ក៏បានជូនពរ Nancy Wu ផងដែរ៕