អាហ្រ្វិកខាងត្បូង៖ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី បានធ្វើការបដិសេធទាំងស្រុងចំពោះការចោ.ទប្រកាន់ក្នុងពេលថ្មីៗនេះថា ម៉ាឡេសុី បានជ្រៀតជ្រែកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយការអះអាងពីការរក្សាតួនាទីអព្យាក្រឹតរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចចរចារវាងទេសជិតខាងទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។
.jpg)
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងJohannesburgប្រទេសអាហ្វ្រិកខាងត្បូង លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា «ខ្ញុំសូមអនុញ្ញាធ្វើការស្រាយបំភ្លឺ។ ជាដំបូង ក្នុងនាមជាប្រទេសជិតខាង យើងពិតជាមានការព្រួយបារម្ភ (អំពីជម្លោះ) ប៉ុន្តែយើងមិនពាក់ព័ន្ធនោះទេ»។
លោកបន្តថា «យើងគ្រាន់តែសម្របសម្រួល – ដើម្បីជួយពួកគេ (កម្ពុជា និង ថៃ) ឱ្យសម្រេចបាននូវការដោះស្រាយ ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេប៉ុណ្ណោះ។ យើងមិនដែលចេញបញ្ជាជាក់លាក់ណាមួយដល់ពួកគេអំពីរបៀបថាត្រូវដោះស្រាយបញ្ហាយ៉ាងម៉េចនោះទេ» ដោយបន្ថែមថា ព្រោះប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។.jpg)
លើសពីនោះ លោកអាន់វ៉ាក៏បានបញ្ជាក់បន្ថែមអំពីលោកដូណាល់ ត្រាំ ថាប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះក៏បាននិយាយជាមួយពួកគេហើយដែរ»។ ក្នុងនោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានមានប្រសាសន៍ថា« ពេលខ្ញុំធ្វើជាប្រធានកិច្ចប្រជុំ (រវាងភាគីនានា) ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនោះ»។
គួរជម្រាបថា ការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកើតឡើងចំថ្ងៃដែលមានការតវ៉ាក្នុងប្រទេសថៃពីសកម្មជនជ្រុលនិយមថៃ ដែលនាំគ្នាដើរគ្រវីទង់ជាតិថៃ ផ្ទាំងបដា និងគូសសញ្ញាខ្វែងលើមុខនាយករដ្ឋមន្រ្តីម៉ាឡេសុី និង ប្រធានាធិបតីអាមេរិក ដើរដង្ហែពីស្ថានទូតម៉ាឡេស៊ី នៅលើផ្លូវSathon ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅPathum Wan ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ថា រដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម និង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជ្រៀតជ្រែកចូលក្នុងកិច្ចការចរចាបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ 
លោកជឿថាប្រធានបទនេះនឹងត្រូវលើកឡើងម្ដងទៀត នៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអានុទិន ឆាន់វីរ៉ាគុលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា។ លោកថា «ខ្ញុំមិនដឹងអំពីនយោបាយផ្ទៃក្នុង ឬនយោបាយក្នុងស្រុកនៅទីនោះ ដើម្បីបង្ហាញថាយើងបានជ្រៀតជ្រែកនោះទេ»។ លោកសង្កត់ធ្ងន់ថា«មិត្តភក្តិរបស់យើងនៅប្រទេសថៃមិនត្រូវយល់ច្រឡំពីរឿងនេះទេ យើងគឺគ្រាន់តែជួយពួកគេឱ្យសម្រេចបានសន្តិភាព។ ផ្ទុយទៅវិញ យើងត្រូវតែប្តេជ្ញាចិត្ត ចំពោះជំហរដំបូងរបស់យើង លើអ្វីដែលកំពុងកើតឡើងនៅទីនោះ (តាមបណ្តោយព្រំដែនថៃ-កម្ពុជា)»៕










