ទំនប់អាងទឹកលេខ ២ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា។.png)
គម្រោងអភិវឌ្ឍន៍ទំនប់នេះ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០ លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីចំនួន ២៦២ ៥០០ ហិកតា។
ទំនប់អាងទឹកលេខ ២ នឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។.png)
បន្ថែមពីនេះ វាក៏ជួយកាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។
ជាពិសេស ទំនប់នេះ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ស្រូបទាញភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងពោធិ៍សាត់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ ទំនប់អាងទឹកលេខ ២ សម្រេចបានប្រមាណ ៤០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៧៕










