ប្រទេសថៃ ៖ ស្ថានការណ៍មិនសូវស្រួលកាន់តែក្តៅ! កងទ័ពថៃបានបញ្ជូនសព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ ទៅកាន់ភូមិហួយមហាវង្ស និងភូមិមេកូនគែន ឃុំមហាវ៉ាន់ ស្រុកមេសត ខេត្តតាក ព្រមទាំងបង្កើនការយាមល្បាតនៅព្រំដែនទាំងយប់ទាំងថ្ងៃ ក្រោយពីមានការប៉ះទង្គិចដោយអាវុ.ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅព្រំដែនកាន់តែក្តៅខ្លាំង ដែលការប៉ះទង្គិចលើកចុងក្រោយបណ្តាលឱ្យគ្រា.ប់កាំភ្លើ.ងធ្លាក់ចូលសាលារៀននៅស្រុកមេសត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwNU-H40IMXidiqHcK2fw8cv4BNyqwEGIX69Y1bfdkB-Alu8NQhWbY7z8dXZRywznJ3gfwmOf1_30AVPL8-hbshf3t3nHtHL7ZVKMhHJ5jaRJrlwkObJHHdSxG_v2AW_HoMlEzj7csOFR3sR-lCe0l5Kq3v9__8HzkLd-la_AJjJsLvauF0gyIVr94-_Xa/s1280/photo_2025-11-24_10-01-55%20(2).jpg

រយៈពេលជាច្រើនខែមកនេះ មានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់ព្រំដែនជាប់ប្រទេសថៃមិនឈប់ឈរ និងមានពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ការប៉ះទង្គិចនេះធ្វើឱ្យកងទ័ពថៃតាមដានស្ថានការណ៍យ៉ាងដិតដល់ដើម្បីត្រៀមខ្លួនតបត ស្របពេលមតិផ្សេងៗលើកឡើងថា កងទ័ពថៃមិនហ៊ានតដៃជាមួយមីយ៉ាន់ម៉ា បានត្រឹមតែជូនដំណឹងពីការខូចខាតនៅខាងថៃប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5x1afUkYvLDJ1Qpn9gfESMDCPhtyWhp67j8An1ErnDgVSrJqguImiYtvcJCL3XWArdTDcXNt-CwWPtkxSbIJmqwG6rNN3NQFFKLxKTNWk7NNmq3bHu9ab_pypbR5Mi0KOp5rpVu08tdCjCn8sAVYmMHVHYiHzZg5fSUX9_13DI2rleckH32-sBztB-VX/s1280/photo_2025-11-24_10-01-58.jpg

កងកម្លាំងពិសេសថៃបានរាយការណ៍ពីការបង្កើនវិធានការតាមដាន និងការពារព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសារការប៉ះទង្គិចដោយអាវុធនៅមីយ៉ាន់ម៉ាបានកើតឡើងមិនឈប់ឈរ និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ថៃចាត់ទុកស្ថានការណ៍កាន់តែក្តៅខ្លាំងនៅមីយ៉ាន់ម៉ា គឺជាការគំរាមកំហែងសន្តិសុខរបស់ខ្លួន ទើបកងកម្លាំងពិសសថៃបង្កើនវិធានការយាមល្បាតយ៉ាងតឹងរ៉ឹងនៅព្រំដែនជាប់មីយ៉ាន់ម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGlDosztpSjxV5fhUTOURMazYmo5SOZm3Eyr7nR-ynE_mJs_dUKfBUB4fYmBE9wSFXUljgwFmnkfIDbA8uRMgkB8Hzrk6oFrPEHeKDTpyy-p7hCidsxOt-v_LdntSP0_KriEecnaaANFta7V1Ln2RK7yGB4ngY49eFdTgJ1EhWjY_eRroc-evx6MB44J7E/s1280/photo_2025-11-24_10-01-55.jpg
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កងកម្លាំងពិសេសថៃបានពង្រាយកម្លាំងនៅតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ាបន្ថែមទៀត ដោយពង្រឹងការយាមល្បាតរយៈពេល២៤ម៉ោង និងបង្កើតទីតាំងត្រួតពិនិត្យការឆ្លងដែនចេញ-ចូលនៅច្រកធម្មជាតិ និងតំបន់ផ្សេងៗ ។ លើសពីនេះ សព្វាវុធជាច្រើនត្រូវបានបញ្ជូនមកកាន់តំបន់ដើម្បីត្រៀមខ្លួនតបតជាមួយមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍កាន់តែឡើងកំដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdcgn8hXiekuIlWc-bHDe6uWxA41a5KC1FIMny15kkrM9MFrIYZTF2NIVKbz4J1gdWk2OkYMKrA00kSUx2fbuheckggz9ZKoJkt3FoVHb2jMC0x9XjtxA4Apt_5TsueJ6mjMb_kcF03j4LMv6EOGRzJwMFDcM3TRVmL2e4rCKQrUh-tXRxgQLxHwGRY0g/s1280/photo_2025-11-24_10-01-56%20(3).jpg
ក្រៅពីបង្កើនកម្លាំងទ័ព និងសព្វាវុធ ថៃក៏បានបញ្ជូនដ្រូនមកកាន់ព្រំដែនជាប់មីយ៉ាន់ម៉ាផងដែរ ដើម្បីតាមដានស្ថានការណ៍ពីលើអាកាសក្នុងចម្ងាយឆ្ងាយ ក៏ដូចជាបញ្ជូនឧបករណ៍ប្រឆាំងដ្រូន និងឧបករណ៍កងទ័ពជាច្រើនប្រភេទ ដូចជា ៖ ប្រព័ន្ធត្រួតពិនិត្យស្ថានការណ៍ និងគ្រាប់កាំភ្លើង ។ ការត្រៀមខ្លួនរបស់កងទ័ពថៃសម្រាប់ទប់ទល់នឹងការប៉ះទង្គិចអូសបន្លាយកាន់តែមានហិង្សានៅមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងសន្តិសុខប្រចាំភូមិឱ្យបង្កើនទីតាំងត្រួតពិនិត្យនៅតាមភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijV6mbpYpHZjphgq8MS-AIAVwMFA0dWhiF8tuRqMJHSUmIf5Iwk5TcZ-iG4Adp2F9_ZtsNDOMPmdkQ-7YI9bfv9cMcC6_yWdqH6SLoM9a4VriVwXcDWx_qgpT7ZIPrRsYDbt6fTOFWpQj871oyFMYwB-1XJD8Ae9fznYlvHjLTHZRpDXPzOLf3tnh1Xq46/s1280/photo_2025-11-24_10-01-56%20(4).jpg

កងទ័ពថៃអះអាងថា ការបញ្ជូនកងកម្លាំង សព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ គឺដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ដោយសារការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ស្រុកមៀវឌី ខេត្តមៀវឌី ។ កងទ័ពមីយ៉ាន់ម៉ាព្យាយាមដណ្តើមយកតំបន់ឈរជើងរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ប៉ុន្តែត្រូវភាគីម្ខាងទៀតបាញ់ទៅវិញ ដែលបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនធំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOutoTTo4YMfrzJosLQE-hKTZlaLJY5vVlPmkWCcZi4s8Ek5z_-xkk-E9LKeh8fLJLH4PZOpQWHVoiJIgikIe09o04qyZ10KIYD6kF8i4dQ6D8hAW5en7OF2hV4uG58481ZB7naaWUoOTyKZaI5nbuCfN3gdndunNEDpywKUQtvTRxMgj43sVTmERZ2zk/s1280/photo_2025-11-24_10-01-56.jpg