ជ័យជម្នះរបស់ Fatima Bosch មកពីប្រទេសម៉ិកស៊ិក ដែលបានគ្រងមកុដជាផ្លូវការ Miss Universe 2025 ត្រូវរងនូវការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការចោទប្រកាន់ថានាងទិញមកុដដោយសារតែម្ចាស់កម្មវិធីកំពុងរកស៊ីជាមួយនឹងឪពុករបស់នាង។.png)
បន្ទាប់ពីប្រកាសលទ្ធផលនៃការប្រកួត Miss Universe លើកទី៧៤ កាលពីថ្ងៃទី២១ ពវិច្ឆិកា អ្នកគាំទ្រវិស័យបវរកញ្ញាសម្ដែងការខឹងសម្បារនិងតវ៉ាប្រឆាំងនឹងលទ្ធផល។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិដោយអះអាងថាលទ្ធផលនេះមានភាពលម្អៀងទៅលើ Fatima។ Fatima ស្ថិតក្នុងចំណោមបេក្ខជនដ៏មានសក្ដានុពលសម្រាប់មកុដ។ យ៉ាងណាមិញ វេទិកាសម្រស់ និងទស្សនិកជនជាច្រើនមិនបានទាយទុកមុនថានាងអាចឈ្នះតំណែងខ្ពស់ជាងគេនោះទេ។ បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះបើធៀបនឹងបេក្ខភាពផ្សេងទៀតក្នុងលំដាប់កំពូលទាំង៥ រូបសម្រស់ម៉ិកស៊ិកត្រូវបានគេចាត់ទុកថាមិនទាន់ដល់ចំណុចកំពូល។ នៅជុំចុងក្រោយ ចម្លើយទាំងពីររបស់ Fatima Bosch ត្រូវបានចាត់ទុកថាល្អក់កករ ដូចជាការសូត្រមេរៀនជាដើម។ នៅវគ្គផ្តាច់ព្រ័ត្រ ការតុបតែងខ្លួន និងរ៉ូបរាត្រីស្រមោលសររបស់ Fatima ត្រូវបានរិះគន់។ ទស្សនិកជនបានបញ្ចេញមតិថា នាងមានមុខចាស់មិនស្អាត និងស្ទីលម៉ូតដែលហួសសម័យ។
ការគ្រងមកុដរបស់បវរកញ្ញាមកពីម៉ិចស៊ីកូ ត្រូវបានអ្នកលេងអ៊ីនធឺណិតជីកកកាយ នៅពេលដែលពាណិជ្ជករ Raul Rocha ចេញមុខនិយាយការពារនាងបន្ទាប់ពី ណាវ៉ាត់ ស្តីបន្ទោសនាងមិនស្តាប់បង្គាប់ចំពោះការមិនចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធី។ លោក Raul ថែមទាំងគំរាមប្តឹង Nawat ពីបទស្រែកដាក់ Fatima ទៀតផង។ មនុស្សជាច្រើនជឿថាលោក Raul បានត្រួសត្រាយផ្លូវឱ្យ Fatima ឈ្នះការប្រកួតនៅឆ្នាំនេះ។
មិនត្រឹមតែប៉ុណ្ណោះ លោក Omar Harfouch ដែលត្រូវបានតែងតាំងដោយ Miss Universe Organisation ជាគណៈកម្មការមួយរូបបានប្រកាសដើរចេញមុនការប្រកួតផ្តាច់ព្រ័ត្រ។ លោក Omar បានប្រកាសថាបវរកញ្ញាថ្មីគឺក្លែងក្លាយ ហើយបានលាតត្រដាងថាប្រធាន Raul Rocha កំពុងរកស៊ីជាមួយឪពុករបស់ Fatima ។ លោកបានបង្ហោះថា «ខ្ញុំបានប្រកាសនៅលើ HBO America កាលពីម្សិលមិញ ត្រឹមតែ 24 ម៉ោងមុនពេលការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥វគ្គផ្តាច់ព្រ័ត្រថា បវរកញ្ញាម៉ិកស៊ិក Fatima Bosch នឹងគ្រងមកុដ។ រឿងនេះបានកើតឡើងដោយសារតែម្ចាស់បវរកញ្ញាចក្រវាលគឺ Raul Rocha មានទំនាក់ទំនងអាជីវកម្មជាមួយឪពុករបស់ Fatima Bosch ។.png)
មួយសប្តាហ៍មុននៅទីក្រុងឌូបៃ លោក Raul Rocha និងកូនប្រុសរបស់គាត់បានជំរុញខ្ញុំឱ្យគាំទ្រ Fatima ដោយនិយាយថា ជ័យជម្នះរបស់នាងនឹងជា ល្អសម្រាប់អាជីវកម្មរបស់ពួកគេ ។ Nawat ក៏បានបង្ហើបនៅលើ Instagram ថា «មានពាក្យរាប់ពាន់ដែលខ្ញុំចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។

ការលើកឡើងនេះរបស់លោក Omar និង Nawat កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទស្សនាតាមអ៊ីនធឺណិត។ អ្នកគាំទ្រនៃការប្រកួតបានវិនិច្ឆ័យថា បើធៀបនឹងបេក្ខនារីដែលនៅសល់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ បវរកញ្ញា កូតឌីវ័រ គួរតែបានចាប់ដៃជាមួយនឹង ហ្វីលីពីន ខណៈ Fatima មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ៕










