រាជធានីភ្នំពេញ៖ ជប៉ុនផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការរក្សាសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធ្វើការបញ្ជូនអនុព័ន្ធយោធារបស់ខ្លួនឲ្យចុះត្រួតពិនិត្យស្ថានការណ៍តាមព្រំដែន ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពនាពេលថ្មីៗនេះ ព្រមទាំងប្រកាសប្ដេជ្ញា ថានឹងជំរុញអនុវត្ត «កិច្ចព្រមព្រៀងបទឈប់បា.ញ់» ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpZiHMXVbeLbMQP5bG3WEc1vHVO3QQVt8tof2rjMycFaQtOHB_ymz8u5HaH9bUAT7iPQWD71jwMgzUW-QgOlROcLbAQ6Yk1Gq7Q-rseECzRxWgoPHKgGQtNU0gbEy7ZZFfmHiRNtQ0dB1s6bAZyr8yaYLF9E_AEzgTghNfEpoGScwf2XZABAG32XV788py/s1280/photo_2025-11-24_10-36-10.jpg
យោងតាមការឲ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក HARA Takashi ជាទីប្រឹក្សា និងអនុព័ន្ធយោធា នៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhplnFFtYL-RmJ7KDaD0u-9-C4rErd9dx-hzrbKWwP9Vz5Rgalbk5dHl2_TiJdPBkYGsxW9yDa-YjEs-agZUy6ih60w2q9OxLWJrio7HYYqd2qrurkmk_dltfuiodI9hLRdsJ0CCj4tiaaNKeoPlLsRYsfIEsilJwd_TJ7RzNHrWYd5Fv39Tucn2ehai6st/s1280/photo_2025-11-24_10-36-10%20(2).jpg
ក្នុងដំណើរចុះពិនិត្យនោះ ជប៉ុនសូមសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ក្នុងន័យនេះ ជប៉ុននឹងប្ដេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfs4jRmfC8NIqOJ_OFLe4YlHWS4gdrJKrIua7DuQpVutXqn8IO0AKSGU_lUt8sVz_h2Vuk9RYnbB2tm6cKuoCV4IHoH5YWKTsgxk2IoOHazKE0rdMMohOklnYPHTx5Fq8QTlv0OHT4VWtIx75DyBnT2L7sBKFZnAb3zI72lTtEE3GEc10h1oYydFkHBlv9/s1280/photo_2025-11-24_10-36-10%20(3).jpg

តាមរយៈរូបភាពដែលបានបង្ហាញ លោក HARA Takashi មិនត្រឹមតែចុះត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជា និង ថៃនោះទេ នៅក្នុងដំណើរនោះ លោកក៏បានឆ្លៀតពាំនាំនូវនំចំណីមួយចំនួនចែកជូនដល់កុមារតូចៗ និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHhiArO6gdhghZkvpTk9kkiHld8FX678hXESajZ18fvI490bmYFaKmtMIb2T0NrshEYjeiiBi00hiDziGUMf4eTvScnjQA6cQuTwVtO88mEm5JT3a_oa9NFzWlJJDc6MGk_rjmIp-dVWN4f4dQOeUIKxbMtlcOL3wuvMVPL_TtRfqdG8kwSHopaJOpS2Y/s1280/photo_2025-11-24_10-36-10%20(4).jpg

សកម្មភាពនេះ បាននាំមកនូវស្នាមញញឹម ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈជប៉ុនបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការស្ដារឡើងវិញនូវសន្តិភាពរវាងកម្ពុជា និង ថៃ តាមរយៈការជំរុញឲ្យមានការអនុវត្តបទឈប់បា.ញ់ប្រកបដោយប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQbvFbxT4M5KL1PIormUhVbWwYjTojkIZEzPXFvpw-yG-5peRbW_HEt8m9ouRsf4K8FEaKQZGsvqHgDvAEg2CmGHNj-ZHzqQ1N6Oy7_B14kmLby31zGPcNXCqC7uXO-A9pUJsaURBOZ668ylfklJ8Xwnyz0UtzZwQ4UgYHD4ulfcIEbtp095_LY3I_Frtx/s647/photo_2025-11-24_10-36-10%20(5).jpg