ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានហាមឃា.ត់ការលក់ស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីកុមារយ៉ាងហោចណាស់ 14 នាក់បានស្លា.ប់នៅក្នុងរដ្ឋខុសៗគ្នា ក្រោយពីពួកគេបានប្រើប្រាស់សុីរ៉ូក្អកដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បណ្ដាលឲ្យពុល បង្កឱ្យមានការព្រួយបារម្ភទូទាំងប្រទេសអំពីសុវត្ថិភាពនៃឱសថ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUKoeLgmLXGyPWffwHvu4KqW_RGUJk9uldI3iVIGTnZfFaP18oCSX3MHepGJpkZPTH6xdynV4qHtiYBR9pCUd7KqJhNEAY1pPMnC02cj2obxc2QJnoKVw2tiaFJf6pJ78y5PGQWt5nXv0KPdMZfi49zqbLdLWYEDWU2zQ-DelVYrPal7SykhMVvfOqzj8D/s400/photo_2025-10-07_11-39-13%20(6).jpg
បើតាមអត្ថបទព័ត៌មានរបស់ Reuters នាថ្ងៃចន្ទ ទី6 ខែតុលានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌាបានបើកការស៊ើបអង្កេតលើការស្លា.ប់របស់កុមារយ៉ាងតិច 14 នាក់ដែលជាប់ទាក់ទងនឹងថ្នាំទឹកសុីរ៉ូក្អកដែលមានជាតិពុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijL_aVcRlBD2fikK_NRCgKYvD5x12G2gFgVrELKUlGXnF0gS3SapCdV1To7P2vW05yoQJ0V4X0zfHkva3wiVqWtiEzixUDqATWOzDP8xoq2na4hdUpLEXBzLRlbLFYWOHv7g6tCvQMUfKiGLwrfhL9G50qwtPxDs0Bhgy6u-7ntybReqvhm7wu-pFHvsLf/s434/photo_2025-10-07_11-39-13%20(5).jpg
របាយការណ៍នោះបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអាយុក្រោមប្រាំឆ្នាំ ហើយបានស្លា.ប់ដោយសារជំងឺខ្សោយតម្រងនោមកាលពីខែមុន បន្ទាប់ពីពួកគេបានប្រើប្រាស់ថ្នាំក្អកម៉ាក Coldrif Syrup ដែលជាថ្នាំព្យាបាលក្អកដែលផលិតដោយក្រុមហ៊ុន Sresan Pharmaceuticals ក្នុងរដ្ឋ Tamil Nadu។ ទឹកស៊ីរ៉ូនេះមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត 500 ដងលើសការកំណត់សុវត្ថិភាពដែលអាចអនុញ្ញាតបាន នេះបើយោងតាមពាក្យបណ្តឹងរបស់ប៉ូលីសបានឃើញដោយ Reuters ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitGF5wZ7JVUpeq21d3wScQZYdJC2t8sjVQ2VD6f0gd6ePE3R5NmMmvdX6DC_3xYqo6erQ2h1FeBiI89wSNzs_U1XzqzravLa3NUkNChSBnGtT1-ekQOkUns6IugS3kp9592hRSxC2G8k5QOQ6TJRUjuvBt_SVokwEyzOeVs6qStUhSFWt52Ppu29ORYFm6/s1200/photo_2025-10-07_11-39-13%20(4).jpg

    កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសនៅរដ្ឋ Madhya Pradesh បាននិយាយថា “កុមារតូចៗទាំងនោះមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ ឬគ្រុនក្តៅធម្មតាប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេត្រូវបានផ្តល់ទឹកស៊ីរ៉ូ Coldrif និងក្រោយមកកុមារទាំងនោះក៏ចាប់ផ្ដើមមានជំងឺតម្រងនោម និងបញ្ហាគ្រលៀនធ្ងន់ធ្ងរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmz1VVY42-Aodaf27xVdC0ugnCb6lVEVTtvuEv-UtNuDx_MGvVq72Sv9kXwVgnR5Dskvh-j1HsusNiD6fIipU_V68PZn4GAEvmnqeQ9V23cmDxgttcrvpBp_DSjDtvkgbGkvUy5ygB0pb0Mlga7XJevsKEilgkuCy1eQwuSTYPGez2SJtNM4xsNmHcHaH/s480/photo_2025-10-07_11-39-13%20(3).jpg

    បើតាមទិន្នន័យរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាសារធាតុ Diethylene glycol ដែលបានរកឃើញនៅក្នុងសុីរ៉ូក្អកកុមារនោះជាទូទៅតែងត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងការកក របស់ផលិតផលគ្រឿងសំអាង និងប្រេងរំអិល ដែលប្រសិនបើមនុស្សទទួលទានវាចូលទៅ នោះវានឹងបណ្តាលឱ្យមានរោគសញ្ញាចាប់ពីក្អួត និងឈឺពោះ រហូតដល់ខូចតម្រងនោមរហូតអាចដល់បាត់បង់ជីវិតតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJYcbrncvwXoaPKb3u50pjSkefFTaScK85YzJxSVc8JuS0RXHoR5EvngxAFzyvz1QGav_Uj_n9ovQEAXiALwVu-q__yAppPlHmjFYy6OboU3dqw2Pa4478GfaTWFJaxletlC0-dhTWnk3EGZWL5o0q30tHFnDAkP17bRHYt1e3zU_Yy_-FU1nA90M_Njl/s1200/photo_2025-10-07_11-39-13%20(2).jpg

    បច្ចុប្បន្នប៉ូលីសបានដាក់ក្រុមហ៊ុនផលិតសុីរ៉ូម៉ាក Coldrif ដែលមានឈ្មោះ Sresan Pharma ជាជនជាប់ចោទសំខាន់នៅក្នុងបញ្ហានេះ ខណៈវេជ្ជបណ្ឌិតម្នាក់ដែលចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះដល់កុមារត្រូវបានចាប់ខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL44OWsQiZ15erwXc10evH8YsqTTQS20nComOpo3dC6ga3L9Slbt9IPLRf8ry1GbNl-rLvQvAC7s6fUw9bz5yFwbr4kD7MWZ7qRn9CPhg-6nCqscIo0oC4VLjwsY-C0TbRwUtJpL_nuawa7XMsLONhpN7bhtTVrUuysvhbCuXsO-cILewoMzjh4MC3xSNy/s400/photo_2025-10-07_11-39-13.jpg
    ក្រុមហ៊ុន Sresan Pharma មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ តែទោះជាយ៉ាងណា អាជ្ញាធរសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រៀមនឹងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះចោល ហើយរដ្ឋមួយចំនួនបានចាប់ផ្ដើមហាមឃា.ត់ការចរាចរលក់ទឹកឱសថដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ នេះបើយោងតាមការសង្ខេបរបស់រដ្ឋាភិបាលនៃការលក់ថ្នាំដែលរកឃើញដោយ Reuters កាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕