ប្រទេសដាណឺម៉ាក ៖ ទោះជាបណ្តាញសង្គមផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា ស្រាវជ្រាវឯកសារ ស្វែងរកទិន្នន័យយ៉ាងទូលំទូលាយ មិនថាទិន្នន័យបច្ចេកវិទ្យា ការផ្តល់ចំណេះដឹងអប់រំ និងភ្ជាប់ទំនាក់ទំនង ប៉ុន្តែវាក៏ផ្តល់នូវគុណវិបត្តិដែរ ជាពិសេស កុមារ ។ បណ្តាញសង្គមធ្វើឱ្យកុមារនៅប្រទេសនានាញៀននឹងការចុចទូរស័ព្ទ បោះបង់ការអានសៀវភៅ ពុំចូលរួមសកម្មភាពសង្គម ដែលផលប៉ះពាល់ទាំងនេះធ្វើឱ្យប្រទេសដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKga2WLtHOn3wFI5SHophg-WOGtTXZJydOapTEihQa4bjFi9OjtG3H4G_2cXbl44Z2kaagwj2vqqP0e3oBGTkslDckXWFMgxOWqPc-R_XXPqjYFF_fwEohSxW8fGhUt89IlWTXwDu4HV85tu7k1G8CwnTIznCEfApcAl39IoHQU8qh6GkiN4kLc5Z8VfIo/s1024/image_2025-10-08_13-12-19.png

ដាណឺម៉ាកនឹងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជន ដែលការហាមឃាត់នេះចាត់ទុកជាវិធានការសុវត្ថិភាពឌីជីថលដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប បន្ទាប់ពីអូស្ត្រាលី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQY8rC0LmhtvN5cgmPxvD14ilADIcJmS8IOOlzW67d59UlWBnj_6vV10aUcvQOHm9viWWSbyVc7z9hI0aJHkl4GWmqnlYaa1TIjE2AP3KndLBDwVjkH7oHsGq_kFyvYyBUrawOhsiuoIlpTbuPSlqwAxX-3cf9YA_1Tizr5t2jHct7CklOBRnB6LLrr6K-/s1160/image_2025-10-08_13-12-20.png

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងពីការបង្កើតច្បាប់ហាមឃាត់កុមារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ពេលលោកស្រីថ្លែងទៅកាន់រដ្ឋសភាក្នុងពិធីបើកសម័យប្រជុំនារដូវស្លឹកឈើជ្រុះ ។ ការបង្កើតច្បាប់នេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់លើសុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជនដោយសារការលេងបណ្តាញសង្គម វាជាវិធានការសុវត្ថិភាពឌីជីថលសម្រាប់កុមារដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ តើនឹងហាមឃាត់កុមារលេងបណ្តាញសង្គមណាខ្លះ និងអនុវត្តបែបណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKE2VhmobYwnKbBEIfoUTCH3dSa7e_pV1PxhFZnUnTgnc24WFGfaKTeFD5ENW7eJSKyex6O-pKkndcaodRKO7coHteanF9_joKz6EkjDmIOn_GAelJaX1CXM3Ei83-o9TYj0RQOe8SBBWz7iXX3WmqI6dABT4f9JevsI4sheejDRZKgHgzyg44amIdRGJG/s1140/image_2025-10-08_13-12-19%20(2).png

លោកស្រី Frederiksen ថ្លែងថា ទូរស័ព្ទដៃ និងបណ្តាញសង្គម កំពុងតែលួចពេលវេលារបស់កុមារនៅប្រទេសដាណឺម៉ាក បច្ចុប្បន្ន ក្មេងប្រុសដាណឺម៉ាក អាយុពី១១ឆ្នាំ ទៅ១៩ឆ្នាំ រហូតដល់៦០% សុខចិត្តនៅផ្ទះលេងបណ្តាញសង្គម និងបដិសេធការចូលរួមជាមួយមិត្តភក្តិនៅខាងក្រៅ ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងសង្គមដោយសារការញៀនបណ្តាញសង្គម និងបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSwwdXAQ_Vxi-EtuB0oaDmwNtKiGRJv-YZL5g6pCbQlDpIuq9Th8cZ88R_ldEvW4FtL-UbQZJjc9JGgOZIhaZ92YyLY-0Fdmro-Sza633n-llTOYy8MTYNPzJysa8yDDJoKyI5nmozhQu-8Ef_t8tG407trn_hrowoZVvlPs4eNu7Qkqb7zYTbXEBSi-3/s1200/image_2025-10-08_13-12-21.png

គួរបញ្ជាក់ថា ដាណឺម៉ាកមិនមែនជាប្រទេសដំបូងទេដែលបង្កើតច្បាប់ហាមឃាត់កុមារលេងបណ្តាញសង្គម គឺកាលពីឆ្នាំ២០២៤ ប្រទេសអូស្ត្រាលីបានប្រកាសហាមកុមារអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមដូចគ្នា ប៉ុន្តែគ្មានព័ត៌មានលម្អិត តើអូស្ត្រាលីអនុវត្តវិធានការនេះដូចម្តេចទៅលើការលេង Facebook, Snapchat, TikTok និង YouTube ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_TLVM_wXNoOMo3VuLmlCUbaj4R5JNivsZJrt1_qYlnMeIzWQh0gZJbQKrKiH1H71OBQRgiwiQYTe3bY1MBjzQ3c07m9W5WiaAOy2oG-WT5QQ-2EaQU35LCdVYlvRWsTuur8JWCnFd2MuTb9t80ufEUusY-lf5BzLg8oFliOaavPzdq2x17wacI86ncLn3/s860/image_2025-10-08_13-12-22.png

ចំណែកប្រទេសក្រិកបានស្នើកំណត់អាយុពលរដ្ឋអាចប្រើប្រាស់បណ្តាញសង្គមទៅកាន់សហភាពអឺរ៉ុប ដើម្បីរឹតបន្តឹងការលេងបណ្តាញសង្គមរបស់កុមារ ខណៈឪពុក-ម្តាយក៏ពុំអនុញ្ញាតឱ្យកូនៗលេងបណ្តាញសង្គមដែរ ពីព្រោះបារម្ភពីផលប៉ះពាល់ទាំងផ្លូវចិត្ត និងលទ្ធផលរៀនសូត្រ ៕