Home Blog Page 248

Cheng Yi និង Lin Gengxin សហការគ្នាក្នុងរឿងថ្មីមួយ

0

បន្ទាប់ពី «The Journey of Legend» បានបញ្ចប់ ថ្មីៗនេះ Cheng Yi បានចាប់ផ្តើមថតរឿងថ្មី «Fifteen Days Between Two Capitals»។ នេះគឺជាគម្រោងភាពយន្តមានតួឯកប្រុសពីរនាក់ ដែលជាការសហការគ្នាដំបូងរវាងអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCdfmJUiP7ZGpUuQXfYpLntGz7Y09BBvhjeKBHnCEuIGlOu9Ca0it7vN3KF8IUnNSPeP0vO8QR8Y0nTjNtDmVyHVsYYKQxLAfRh6so1V6oe6SyO6Hm2HRcvZanAMA6kXcN0r_vuDWRZJDzIDfTvaKTGorXFwkD5doXRY_IqNpsIPqA6DLeLfovGLmn1-BU/s1000/image_2025-10-08_15-55-06%20(2).png
នៅលើ Weibo ក្រុមការងារភាពយន្តបានអាប់ដេតយ៉ាងរហ័សនូវវីដេអូនៅពីក្រោយឆាករបស់តារាសម្តែងទាំងពីរ។ គួរឱ្យកត់សម្គាល់រូបភាពរបស់ Cheng Yi ស្លៀកពណ៌ស និង Gengxin ស្លៀកពណ៌ខ្មៅ តស៊ូនៅក្រោមទឹកដើម្បីតោងបន្ទះឈើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ យោងតាមការលាតត្រដាងពីមុន ខ្សែភាពយន្តនេះនឹងមានសកម្មភាព និងឈុតក្បាច់គុនជាច្រើន រួមជាមួយនឹងសាច់រឿងដ៏ទាក់ទាញ។ ភាពយន្តនេះមិនផ្តោតលើស្នេហាទេ ប៉ុន្តែផ្តោតសំខាន់ទៅលើសាច់រឿងរបស់តួឯកប្រុសពីរនាក់គឺ Cheng Yi និង Lin Gengxin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEcspTmCph5NbXeQGwROqPIBl83OYGhmanpjTbzQLL5-ZWHxmxKmIKJNWPgEfMrgLgcNVzYEGUhxabbfIixQ07IkseRkhlkn4h6DDGP6aV6T7ixZK0-kySd_iei2cs-H48XZIPTsReM3tVywvq1z7RCdxPKH1zhBiRnsNRx_riv8sqRuGzh_LfNF6NCTQB/s1000/image_2025-10-08_15-55-06%20(3).png

ការសហការគ្នារវាងតួប្រុសទាំងពីរដួងក្នុងប្រភេទរឿងប្រវត្តិសាស្ត្របានធ្វើឱ្យអ្នកគាំទ្រមានការរំពឹងទុកយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនសង្ស័យភាពស៊ីចង្វាក់គ្នារវាង Cheng Yi និង Lin Gengxin ហើយខ្លាចមានម្នាក់លើសម្នាក់ទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6n47mCzmKagcvE3O1RgrhKELw6ZgodzlDV7DuVBS1PfCBxvGxcO_lcc5q1JsNUonWnNjSQY9iFm_IGNw6uv7UypQUceawmlwbgINZjA3npnDdySeq-TWgdj3A55Qzdd98KNVFh4j2LOMlNjb7L1V5e9R1T-8ftw-2CSJJXZBb_FNSvB7Usdonbrd8TAP_/s1440/image_2025-09-27_11-20-37.png

«Fifteen Days Between Two Capitals» ត្រូវបានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នារបស់ Ma Boyong។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhywQOjZoU0oAB4VMQistpuntD7Z-DoFOk__zs1rsi2hSBoaVbWvw0sTY3qXMJSR6Sos9uErM4duFr6Jzy2LblgGR6QKZfgrd4uwAZ1Uaof-7IAUwionuqKtlDFB3P5wEI_8XDTZeHT4a2N2MtEdJvI_PFCnY2ewCpNKnmWYqIGmnGOcypSwxPxnOsXqVji/s1148/image_2025-10-08_16-21-40%20(2).png

នៅក្នុងខែទី៥ នៃឆ្នាំដំបូងនៃរជ្ជកាលរបស់អធិរាជ Hongxi កំឡុងរាជវង្ស Ming ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងដែលលាតសន្ធឹងលើរាជធានីទាំងពីរ ដែលបង្ខំឱ្យព្រះអង្គម្ចាស់ Zhu Zhanji ត្រូវធ្វើដំណើរជាង ២,០០០ ម៉ាយក្នុងរយៈពេល ១៥ថ្ងៃពី Nanjing ទៅកាន់ Beijing ដើម្បីជួយសង្រ្គោះខ្លួនឯង និងរាជវង្ស Ming ។ វាជាកិច្ចការស្ទើរតែមិនអាចទៅរួច ប៉ុន្តែគ្មានជម្រើសទេហើយដំណើរនោះហ៊ុព័ទ្ធដោយសត្រូវ។ រឿងនេះត្រូវបានគេរំពឹងថានឹងថតរយៈពេល ៤ ខែ ហើយនឹងចាក់ផ្សាយនៅចុងឆ្នាំ២០២៦៕

Mealyann Nita Saing បំបែកកំណត់ត្រាកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត Miss Asia Pacific International

0

ទីបំផុត Mealyann Nita Saing ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Asia Pacific International 2025 លើទឹកដីហ្វីលីពីនទទួលបានលទ្ធផល TOP30 ។ សមិទ្ធផលនេះជំរុញឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត។ យ៉ាងណាក៏មានមតិមួយចំនួនសម្តែងការសោកស្តាយដែលកម្ពុជាមិនអាចចូលទៅកាន់វគ្គកំពូល១០នាក់ចុងក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1_f8Gvpgo6898kXKVVR7DGW4ZjB2RQrXElMYt5R9KgJBvBufGtgk0CZXAm4YakjzuS1mnuX4SGBsPKoAmxfk6FDtEU81MxuTjFmU2Xf8MHjTlrOdBNXishHwoSTM2A0ko63lYHc4pghrYeoQ-jeXDG7spYztchH42G1OYDGkcsOkqwWYSGz6_2fY6BVw/s1282/image_2025-10-09_08-46-23%20(2).png
នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Asia Pacific International 2025 បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាដែលតំណាងឱ្យប្រទេសប្រេស៊ីល Isabela Fernandez ចំណែកឯហ្វីលីពីនជាប់លំដាប់រងទី១។ ងាកមកខាងតំណាងកម្ពុជាវិញគឺអ្នកនាង Mealyann Nita Saing ក៏ទទួលបានលទ្ធផលដ៏ល្អមួយផងដែរខណៈកម្មវិធីនេះខាងកម្ពុជាទើបតែចូលរួមបានចំនួន៣ដងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghW7hHN7kHs79JdG62cqkkHuh68BEPizOAl1qOlhTv1d829i1BDSZuVJfhkwTxB3uDi0ptg4KpQLrAQSbqDaqeO117I4H2TBN7gdLiD5Pk3gM0idg4CaoiEYDaczWaUZwFLamQtFH1pe1_cmD8yV4HmIk5nG2tHECNCzMrvmg-cAOE-XKtr0hOrkNdPNvV/s763/image_2025-10-09_08-46-24.png

នៅក្នុងការប្រកួត Miss Asia Pacific International 2025 អ្នកនាង Mealyann បានព្យាយាមយ៉ាងស្វិតស្វាងជាមួយនឹងបេក្ខភាពផ្សេងទៀតជម្នះនៃការវាយប្រហារពាក្យសម្តីនៅលើបណ្តាញសង្គមពីជនជាតិថៃមួយចំនួន ហើយកាលពីថ្ងៃទី៣០ ខែកញ្ញា ក៏ត្រូវភិតភ័យនឹងហេតុការណ៍គ្រោះរញ្ជួយដីនៅហ្វីលីពីនទៀត។ Mealyann បានបើកឱកាសដំបូងអាចនាំកម្ពុជាចូលទៅកាន់ TOP30 ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMVTV7YKPqVHLqwzf3A_AR2hNp20jJ-ExfGnfwKkaLSqgbNVF6XH5ps4h10oFO0271NC8WtDQMt6wIgUfcc3CfUbm7M9lF9PEL2uiJJW7ubMerC6UknKtGYNn-eGBdprjwcJVn-LnbrDqNMTgG4vWHjeRWv7TaZ7s8-ZXGcM8uKxCm9InAgMW0ISXiawK2/s1578/image_2025-10-09_08-46-26.png

ជាមួយនឹងចំណាត់ថ្នាក់នេះ Miss Asia Pacific International Cambodia 2025 ក៏ទទួលបានពានរង្វាន់ពិសេសដូចជា Miss Eventologie, Miss Cinderella Drip និងចំណាត់ថ្នាក់លេខ១២ Miss Popuar Vote។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf0_dtMrTlUR3wFw2wnZI8cM6qJF9CMSqlViJUbEjiLRH977l01qIAXTt7lUNHBLQeBRXGMX-B4xSJdf_Wzlq3lNIM1Zq5mjqYSAK1wxShZ4jsBldlUo0sAmcm9gEjZMnG15-8G9AmN_rKgHuVk_yXe96hbDNnS3VeQnY1ama_bfmNeSBzSGADVV2UKucc/s1600/image_2025-10-09_08-46-22.png

អ្នកគាំទ្រវិស័យបវរកញ្ញាបានសម្តែងការអបអរមកកាន់ Mealyann Nita Saing ក្នុងការប្រកួតលើកនេះទោះបីជាខកចិត្តបន្តិចក្តី ប៉ុន្តែ Mealyann បានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតហើយជាមួយនឹងលទ្ធផល TOP30 នេះ៕

ចង់លេងខ្សែលើ! នាយករដ្ឋមន្រ្តីថៃជំរុញឲ្យលោក Trump ដាក់សម្ពាធលើកម្ពុជាមុនការចរចាសន្តិភាព

0

ទីក្រុងបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ចិត្តធំហ៊ានកំណត់លក្ខខណ្ឌឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ប្រើប្រាស់ឥទ្ធិពលរបស់គាត់ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែងមកលើថៃ មុនពេលកិច្ចចរចាសន្តិភាពណាមួយអាចដំណើរការបាន។ ការណ៍នេះបង្ហាញថា ថៃកំពុងព្យាយាមបង្ខំសហរដ្ឋអាមេរិកឲ្យទទួលស្គាល់ថា ខ្លួនគឺជា«ជនរងគ្រោះ» រីឯកម្ពុជាគឺជា«អ្នកឈ្លានពាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Di_nthbv9AMP560rKO-bo9iO_7lCeBBxvOkV7hyphenhyphen25NhwYZgxjaXh4K5FpoUUwAdgM3UmRl-BEgi6UasTq2CVu7v3Ga86JLqGQCEMdjjf6Uk-jmzWlz7VJXnamtGfwn0t0AlW9wZLKMSKrj2U3Ix5YXN4DjJoFEmrmvMTWZYxPJDNSKuiMQmJf_vj5Zy9/s1000/photo_2025-10-09_09-16-18%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី8 ខែតុលា ឆ្នាំ2025 បានលើកឡើងពីសម្ដីរបស់លោក Anutin ដែលបាននិយាយថា ប្រទេសថៃបើកចំហចំពោះការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្ត។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចរចាបែបនេះត្រូវតែធ្វើឡើងក្នុងបរិយាកាសនៃការគោរពគ្នាទៅវិញទៅមក និងដោយគ្មានការបង្ខិតបង្ខំ។ លោកបានបញ្ជាក់ទៀតថា៖ «ប្រទេសថៃនឹងមិនអង្គុយចរចាក្រោមការគំរាមកំហែងឬការបំភិតបំភ័យពីភាគីណាមួយឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDG2qLSjwPb83_Eb3Q-B2EfmoHRVDwTxJW6Go-Rq5OP_3pz9OMRTMMht0Q9bsuH4OfaZDwBTFnk55G6P8Ny9Z1GjnKqyHAbtLVfZcbqBAWK6Ec_EDAR30TbNH-dhE-m7hg5z6j3oUZ1P86YgfYCMfFGWvmggXNa2TbEu0bgt9ZnpupM-vaUIDPDpRBZV3Y/s1280/photo_2025-10-09_09-16-18.jpg

ជុំវិញការបញ្ជាក់នេះ លោក Anutin បានដាក់លក្ខខណ្ឌដោយប្រយោលក្នុងន័យចង់សំដៅទៅកាន់លោក Trump ថា៖ ប្រសិនបើអ្នកនៅទ្វីបឆ្ងាយចង់ចូលរួមចំណែកក្នុងការដោះស្រាយជម្លោះនេះ ថៃស្វាគមន៍ ប៉ុន្តែក៏ត្រូវអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ផងដែរ។ លោកបានបន្ថែមថា៖ ប្រទេសដទៃដែលចង់ចូលរួមនោះ គួរតែប្រើអំណាចរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង ប្រឆាំងនឹងប្រទេសថៃជាមុនសិន នោះទើបប្រទេសថៃយល់ព្រមអនុញ្ញាតឲ្យប្រទេសនោះ ធ្វើជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpfRvr51ip_GruCKSLpPTMsBxNu5jy7SUCQyPBdgeOciv7CauOnIFaX7ccuWi7fIwY8gvyC6FnmWAAv50dHW92xHgXvp5E9KTQg1jcRoPlsC3juaKoXqTcHsHBavK9AzYIYZwuaMy6UYZ5ftYT1MHqcjP6bOgQ64WcNEGZixf9NebueyhAmbd08QoYJALv/s1240/photo_2025-10-09_09-16-19.jpg

លោក Anutin ក៏បានសង្កត់ធ្ងន់ថា៖ ចំពោះលោក Trump ដែលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសម្រុះសម្រួលជម្លោះកម្ពុជា-ថៃ ត្រូវតែធានាថាភាគីទាំងពីរប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង មុនពេលសម្របសម្រួលកិច្ចសន្ទនាណាមួយ។ លោក Anutin បានព្រមានថា៖ «ប្រសិនបើកម្ពុជានៅតែបន្តបង្កហេតុ ឬដាក់សម្ពាធលើប្រទេសថៃ នោះការចរចាសន្តិភាពនឹងគ្មានន័យអ្វីឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwmZAvoRVRzVVz_Kxsw-E3C9LhUXM8hcMXIMPndCpcox4B43cq-rcJe2MTUgYgFOioTKYcvRzOLRUW2e2lZINXmAi7ZMu8ZoJJieSeo6fzl7LQI6CqMHYr9qTX9dobLyHwNaL-MnEI4Ty1u0sf4RNBowq6BmwVMuiTaaJAtGLQ5rNNi9h8pQLQRe8B7AO/s1024/photo_2025-10-09_09-16-18%20(3).jpg
គួរជម្រាបថា តាមការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃដែលទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពកម្ពុជា ទាំងដែលកម្ពុជានៅស្ងៀមៗស្របពេលដែលថៃខ្លួនឯងបង្ករឿងមិនឈប់នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ថៃមានចេតនាបង្ខំឲ្យប្រទេសដទៃ ជាពិសេសគឺអាមេរិកដែលកំពុងចូលខ្លួនមកសម្របសម្រួលក្នុងជម្លោះនេះ ទទួលស្គាល់ថាថៃគឺជា«ជនរងគ្រោះ» ដែលត្រូវបានគាបសង្កត់ដោយកម្ពុជាយ៉ាងពិតប្រាកដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrm8eWLyV1Or5ecaZP6q-YcNicy76FNrK_5bTV7ZZRJc5rW839q4rlOnQV0Da1Tt0hgcqwh59nWaJAo59MGYaJ4LRBTljtPvnyy7aI17UzLoOS_wgH6ZgE014YA0OaVJND_GabLAKSLVH4BuNy59-0cvxKEeLw_ak2Awh4V2FPYTTpe8ZJVhSaP0kHMOB/s750/photo_2025-10-09_09-16-19%20(2).jpg
កន្លងមក ប្រទេសថៃបានជំរុញឱ្យភាគីទាំងអស់បង្ហាញការអត់ធ្មត់ និងប្រកាសក្ដែងៗថាខ្លួនត្រូវការសន្តិភាព ខណៈដែលទង្វើជាក់ស្ដែងគឺស្មើសូន្យ។ ពាក្យសម្ដីមិនពិតរបស់ថៃទាំងអស់នេះ បោ.កប្រាស់បានតែប្រជាជនជ្រុលនិយមរបស់ខ្លួនតែប៉ុណ្ណោះ ចំពោះអន្តរជាតិដែលតាមដានស្ថានការណ៍កម្ពុជា-ថៃតាមរយៈព័ត៌មានពិតច្បាស់ជាអាចពិចារណាបានហើយថា មិនមានប្រទេសតូចតាចឯណា អាចទៅឈ្លានពានប្រទេសធំដែលមានប្រៀបជាងខ្លួននោះទេ៕

កងទ័ពឈ្លា.នពានថៃប្រកាសដោះមីននៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ តុលា ក្រោមហេតុផលការពារជីវិតពលរដ្ឋខ្លួន

0

កងទ័ពឈ្លា.នពានថៃតែងតែចោទប្រកាន់ទាំងបំពានគ្មានការពិតថា កម្ពុជាបង្កប់មីនថ្មីលើទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសដាច់ជើងជាបន្តបន្ទាប់ពេលល្បាតខុសផ្លូវនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ ក្រសួងការបរទេស និងសារព័ត៌មានថៃ ព្យាយាមប្រឌិតរឿងបង្កប់មីនទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់អាក្រក់របស់ពួកគេ សំណួរសួរថា បើកងទ័ពថៃល្បាតលើទឹកដីថៃ ហេតុអ្វីជាន់មីន? ហេតុអ្វីកងទ័ពកម្ពុជាអាចចូលទៅបង្កប់មីនលើទឹកដីថៃបាន បើកងទ័ពថៃពង្រាយកម្លាំងយាមកាមនៅតាមព្រំដែនយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_63lJvIfqNoz6wE3PaDtYs9TgNvgI0oe2ZEqEAu64XzQrNijbmxehXtTK0LxVqxpE5X-l2BlCIvxVAFMMlxD8Q9zFMrj7htvvQhNna4eh_Fp2UxcQTUj7SvwTp6BUeiFJKIg_y1k4qi6uk3_PaU_iv_R5NCc4YRRSm9tPUKe75k8SUtDrlhlekRBwlSF/s5000/image_2025-10-09_09-50-23.png
កាលពីថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនេះ ថៃនឹងពុំចរចាសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដាច់ខាត ទោះជាប្រធានាធិបតីអាមេរិកស្នើឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ។ នៅថ្ងៃដដែល កងទ័ពភូមិភាគទី១ថៃបានចេញសេចក្តីប្រកាសដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ នៅថ្ងៃទី១០ ខែតុលា ដោយអះអាងថៃដោះមីនតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaglVdLT-DWGe-73sNUdFuU41WmoO30vaY6hQGNsdHDGPzg2lAdsZig7gFAmnr4EAeIhMxkWy-4FkUjzw2fGIHUUp-MRto49twMGfJ9TaV8n9K3uBcPRS82fOHgbEbu4vXQS3FUtCCVZVgr03UNsvU2HRSxLV_v5hWZQPQj6dV4D37iVi72OzVGWAj4P8v/s1477/image_2025-10-09_09-50-33%20(2).png

កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន និងភូមិណងកែវ ឃុំឃូកសូង ស្រុកឃូកសូង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-t__npGhh1Mllt4lv3_7iCFoMnUep0h8x8RxX4W-lXUgo7zGwSlP0I_lhDAZ28V0FyAfG_0MPT3hXlsIw_wLtxs_OXINkdORRW7Q93ib9MgBsRTiD6QWnBvVCp6ZcSj0nJ-1LS2OtXpI_5aPrMVKOiFpl8RHL3IB_61iDyrx9dMoj5oWhw2-azDfzAm_g/s1024/image_2025-10-09_09-50-33.png

អតីតមេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយកន្លងមកថា មីនដែលកងទ័ពខ្លួនជាន់គឺជាប្រភេទ PMN-2 សល់ពីសម័យសង្គ្រាម ប៉ុន្តែក្រោយមក ក៏ក្រឡាស់សម្តីវិញថា មីននោះទើបបង្កប់ថ្មីៗ គឺកងទ័ពកម្ពុជាលួចបង្កប់ក្នុងទឹកដីថៃ ។ ទោះជាក្រសួងការបរទេសកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់សល់ពីសម័យសង្គ្រាម និងសំណូមពរឱ្យកងទ័ពថៃដើរល្បាតត្រឹមទឹកដីរបស់ខ្លួន ប៉ុន្តែថៃនៅតែចោទប្រកាន់គ្មានមូលដ្ឋានមកលើកម្ពុជា ថាបង្កប់មីនថ្មីនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGiKpey3fB10AE94wowztk8x7Mc1U6BPBXqpJzXUEIAk1Pb-5e8mWCJhk4TltFg0-ut238uUSVibpaOAjx6_MaVtk2a-PiHd2hNiJBQxfz2QauRhv5PzCc_KNRfNRWcgcppq7gKsKIPfTFJmHdd4mVebJ8Y_NdJ5W7UcSskjJ7ARu_x8Q2-A9xtfVrytH/s1032/image_2025-10-09_09-50-34%20(2).png

មានសំណួរសួរថា តើកងទ័ពកម្ពុជាអាចចូលបង្កប់មីនក្នុងទឹកដីថៃដោយរបៀបណា បើកងទ័ពថៃយាមល្បាតទាំងយប់ទាំងថ្ងៃ? នេះបញ្ជាក់ថា កងទ័ពថៃបានល្បាតហួសបន្ទាត់ព្រំដែនទើបជាន់មីន ហើយស្រែកប្រាប់ពិភពលោក ថាកម្ពុជាបង្កប់មីន ។ ពិភពលោកមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀតឡើយ ពីព្រោះពិភលោកដឹងអស់ហើយ នេះជាល្បិចចាស់ដដែលៗរបស់ថៃដែលរៀបចំឆាកល្ខោនឱ្យខ្លួនក្លាយជាជនរងគ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigB627eIxyA7tJxZShyrxZhskdKPKIZC_CmywCLgwcjI7-GBk4QvIEW9FyEApXwjionXMNhTrPSrXf5G3pm4Zn3c3F2lftyPZeRkiLksacUgQQ_F-HI63vVdsUXN81avSXqURooAn5B9BR2L8dziEdzSwJYprAWVMF_n4s3rybDvhpjs33tJGGpgCrRJA9/s735/image_2025-10-09_09-50-34.png
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕

មិត្តភាពយូរអង្វែងរវាង Taylor Swift និង Selena Gomez

0

បន្ទាប់ពីរក្សាការសម្ងាត់ជាច្រើនថ្ងៃមកទីបំផុតអ្នកគាំទ្របានឃើញរូបភាព Taylor Swift ចូលរួមពិធីមង្គលការមិត្តល្អ Selena Gomez ហើយ។ Taylor Swift គឺជាភ្ញៀវដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងកម្មវិធី Selena Gomez និង Benny Blanco ព្រោះតារាចម្រៀងស្រីទាំងពីរដួងនេះជាមិត្តល្អជិតពីរទសវត្សរ៍មកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv9a1zTxaQ97IALb7kzAe-TaUPT3h1tP9txtOL7kvxZg0H0z6D3yUGoKbMPxKkwLFm164Z8om99v5NmZfT78IiV_kfnLEZrXFrcRkgrCv2Evm3AHYN69a3bIalAgK47ICLhKEYTlA_5GhY77k-qugntZTWAtmsGt8hcaj2dbH4cYytzabCQUN1uAuhMMm7/s1440/image_2025-10-08_14-33-50.png
ក្នុងកម្មវិធីជជែកជាមួយ Jimmy Fallon តារាចម្រៀង Taylor Swift បានបង្ហើបថានាងសប្បាយចិត្តខ្លាំងណាស់សម្រាប់ Selena Gomez ។ Taylor Swift បានរៀបរាប់ពីមិត្តភាពរបស់ពួកគេតាំងពីឆ្នាំ២០០៨។ នៅក្នុងពិភពហូលីវូដដែលមានភាពរអាក់រអួល និងប្រែប្រួល ជាកន្លែងដែលទំនាក់ទំនងតែងតែកើតឡើងយ៉ាងឆាប់រហ័ស មិត្តភាពរវាង Taylor Swift និង Selena Gomez លេចធ្លោជារឿងនិទានទំនើប ដែលជាឧទាហរណ៍ដ៏កម្រនៃចំណងដ៏រឹងមាំដែលមានរយៈពេលជាងមួយទសវត្សរ៍។ ពួកគេមិនត្រឹមតែជាតារាធំៗក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តរួមសុខទុក្ខជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdPvKvDG5Qo5r04h11_S_pdmusVW161DKQDaMIFgcav8e-mYeaRhc0GR4k1MFdyRtSqSdWoeYicWe4qvuvbgUnnGiw7J1PjXBB042o7ibXmtkzWJW51lk_ec9aLpVd62lM1VaGBdg-1x1m0POuXBALaXI6zl6v6gC6h3Z9psgsg_VIcjRlep8SBjsA5_d/s1439/image_2025-10-08_14-33-51%20(2).png

ទំនាក់ទំនងរបស់ Taylor Swift និង Selena Gomez បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៨ នៅពេលដែលពួកគេទាំងពីរបានណាត់ជួបបុរសពីរនាក់ជាបងប្អូន Jonas ។ ថ្វីដ្បិតតែទំនាក់ទំនងទាំងនេះមិនស្ថិតស្ថេរយូរក្តី ប៉ុន្តែនោះជាកត្តាជំរុញឱ្យតារាចម្រៀងទាំងពីររូបស្វែងរកគ្នាទៅវិញទៅមក។ ពីទីនោះ មិត្តភាពដ៏រឹងមាំមួយត្រូវបានបង្កើតឡើងដោយយកឈ្នះលើអាយុ Taylor Swift បង Selena ៣ ឆ្នាំនិងការប្រជែងគ្នាក្នុងអាជីពសិល្បៈ។ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះអ្នកទាំងពីរបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលមិនអាចបំភ្លេចបាននៅក្នុងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-4kPExj7M7KjDmSfolYyRaDddmbXNVYWxk8njxP1gFyeSakfVgjRLB-MD71jBis42NEHJBFGKEGFkYS4wNXnLN_lt_myKLPnyzaYj4BWn0dQJUR3UOOxNihsPtcfxWxZm0V3wJwW6PSsSVT3I7J-phkoym7CI0pMI5sp6uiFwHvkODt6XnrU_h_mFzOwG/s1498/image_2025-10-08_14-37-18.png
ពួកគេបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមជាមួយគ្នា គាំទ្រអាជីពរបស់គ្នាទៅវិញទៅមក និងចំណាយពេលលេងជាមួយគ្នា។ អ្វីដែលធ្វើឱ្យចំណងមិត្តភាពរបស់ពួកគេពិសេសគឺពួកគេបាននៅទីនោះសម្រាប់គ្នាទៅវិញទៅមកក្នុងគ្រាលំបាកបំផុត។ Taylor Swift គឺជាដៃគូជាប់លាប់របស់ Selena តាមរយៈការប្រយុទ្ធរបស់នាងជាមួយនឹងជំងឺលុយពីស បញ្ហាសុខភាពផ្លូវចិត្ត និងសូម្បីតែរឿងបែកបាក់ស្នេហាជាពិសេសជាមួយ Justin Bieber។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqVMZVMSNfB61LqZdzPTTa0I0rdYZpm21tp6v3NvRS0i9-Y4FCCE1qtBU_SZ48SZMZOwBIC_hdxF-sFcloxTTz-tuV47xel9HAHEHliwtPxl9-YpJI-uvNxG75L3QCWlCEGnrbkyEzxa9l9JA9KllzhkSQAaW4-TVFdxx7HVR3W3aHvraRhscMa0H9xSnX/s706/image_2025-10-08_14-37-19.png

ចំណែក Selena បាននៅក្បែរ Taylor Swift តាមរយៈរឿងអាស្រូវសាធារណៈរបស់នាង ការខូចចិត្ត និងការតស៊ូក្នុងអាជីព។ ប៉ុន្មានឆ្នាំមកនេះ មិត្តភាពរបស់អ្នកទាំងពីរបានប្រឈមមុខនឹងពាក្យចចាមអារ៉ាមអំពីភាពប្រេះឆា ជាពិសេសនៅពេលដែលពួកគេកាន់តែមានភាពឯកជនអំពីទំនាក់ទំនងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ រាល់ពេលដែលលេចលឺពាក្យចចាមអារ៉ាម ពួកគេបានរហ័សរហួនជាមួយរូបថត និងសារដែលបង្ហាញពីការប្តេជ្ញាចិត្តទៅលើមិត្តភាពរបស់អ្នកទាំងពីរ៕

Rick Kh ផ្តល់គំនិតប៉ុន្មានចំណុចដើម្បីយកឈ្នះការមើលងាយរបស់ថៃ

0

ថ្មីៗនេះអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Rick Kh បានចែករំលែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមជាគោលគំនិតសំខាន់ៗដែលពលរដ្ឋកម្ពុជាអាចយកឈ្នះការមើលងាយពីប្រជាជនថៃមកលើប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGOdJOZhQkTCNi7ttCz9UE1t-Hf504BQZ0_yvhfDBYX4_n53SzxCmlceESuq_7koQHlhaD6LRPgcjI0X1jWnZTfuEDx8rrFk7DKCrXdwf0ONfYQXRz9vHj8MJRKlhwwXfIuUD-oelHFNxYeOdl8cKP7a8YGF2Pmbo9ta-6VMd8wYMeC_rPwFrCSpoegb3V/s1860/image_2025-10-08_10-14-13.png
តាមរយៈវីដេអូនេះ Rick Kh បានលើកឡើងថា សព្វថ្ងៃនេះប្រជាជនថៃបានមើលងាយខ្មែរតាមប្រព័ន្ធអនឡាញ ប្រមាថមើលងាយថ្នាក់ដឹកនាំ ធ្វើគ្រប់ទម្រង់ទាំងអស់ពីប្រទេសខ្មែរដោយមិនចង់ឱ្យបរទេសមើលមកខ្មែររីកចម្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja46TB0yvtk1ulFKaa3qljdv7v0NSIglBbK-kEQ3c6ryG2QFmzhmTt2JJL_bBAeVxihktBWNl_2UUgITUyby3b3HTDLp0z2UEXwkS6vN3O7cVhRJyH_Ue1AoY1XIGUuTvyEBx0anm-U3UI9AHDHa334QfPraCRC5B9X_9kOOCPnaP1qSuVUxD3bKkqwKGS/s2048/image_2025-10-08_10-14-14.png ក្នុងអំឡុងពេលនេះក្នុងនាមជាប្រជាជនខ្មែររស់នៅលើទឹកដីខ្មែរ Rick Kh បានផ្តល់ជាគោលគំនិតសំខាន់ៗដូចជា៖

ចំណុចទី១. ផ្អាកគាំទ្រផលិតផលថៃ៖ ក្នុងន័យនេះ Rick Kh បានពន្យល់បន្ថែមថាផលិតផលថៃនៅតែមានលក់ពីព្រោះនេះគឺជាច្បាប់របស់អន្តរជាតិមិនអាចបញ្ឈប់ផលិតផលថៃមានចូលក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយើងជាបុគ្គលអាចកាត់បន្ថយខ្លួនឯងបាន ដោយត្រឡប់មកជួយគាំទ្រផលិតផលក្នុងស្រុកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjREgeXy893L-qMWQwEbuyPNEL4kxYqagyuVLnF5Nsf1wqmVEPBr-BVfX8OlC548TRGlYxKSQBG3487eBxW_GZP0nZMivuAdo46DN1p4K2cKuArVJItz9bGe0tH5KPnHSbSW5iEBe4SurdTNXVx8Nnw5Vytl9TwahFGjOYqYbyzzvRZ5CfB2ogvOtoBPLrd/s2048/image_2025-10-08_10-14-15.png

ចំណុចទី២ Rick Kh ទាក់ទងនឹងលុយបាត៖ Rick Kh ថាសម្រាប់បងប្អូននៅជាយដែនគឺវាពិបាកប៉ុន្តែយើងអាចកាត់បន្ថយបានបន្តិចម្តងៗ ហើយវានឹងធ្វើឱ្យលុយខ្មែរយើងកំណើនប្រាក់រៀលកាន់តែឡើង ហើយឈប់បន្តគាំទ្រយកព័ត៌មានពីថៃមកដូចជាទាក់ទងនឹងថ្នាក់ដឹកនាំយកមកស៊ែរ បណ្តុះបង្អាប់ កុំចែករំលែកបន្តជាដើម។ ក្នុងពេលវេលានេះ Rick Kh បានបញ្ជាក់ថាស្ថានភាពនៅមិនទាន់បញ្ចប់នៅឡើយទេទាំងទាហាន១៨នាក់ត្រូវថៃចាប់យកទៅដោយខុសច្បាប់ ដូច្នេះយើងត្រូវរួបរួមគ្នា ស្រលាញ់ប្រទេសជាតិ តស៊ូជួយគ្នា។ អ្នកបង្កើតមាតិការូបនេះបានអះអាងថាការនិយាយរបស់ខ្លួនមិនមែនជារឿងនយោបាយនោះទេប៉ុន្តែនិយាយក្នុងនាមជាកូនខ្មែរមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfK2KoXcZz9F-eqYayzrsRr2hAZg2lpNZKXUL_4rgBdXP_tYxQ6YIx-UnvN-AOBGVssmdeu-alH6vmv3jtGOXbptalpMHgEvBh54DOAdBoDB_d9TSusneGcpC6gM_VVltUfkM5cfRovK4sMPOtzLHuuJMctTCtKpyih7vrwYecEF5NmjkHeyATLTibMw2p/s2048/image_2025-10-08_10-14-17.png

ឆ្លងកាត់សង្គ្រាមលើកនេះ Rick Kh បានចែករំលែកថាទទួលបានបទពិសោធថាប្រទេសថៃគឺអាក្រក់ខ្លាំង មើលងាយមកកាន់ខ្មែរខ្លាំង ហើយយើងមិនអាចយកសព្វាវុធ ការជេរទៅតតាំងជាមួយគេនោះទេ ប៉ុន្តែយើងអាចប្រើប្រាជ្ញាស្មារតីនៃការចេះដឹងកាត់បន្ថយនៃការប្រើប្រាស់ទំនិញថៃដែលមិនចាំបាច់ មិនចូលរួមសកម្មភាពផ្សេងៗដូចជាការទៅលេងប្រទេសថៃ ពិនិត្យសុខភាពនៅប្រទេសថៃ ហើយងាកមកពិនិត្យសុខភាពនៅក្នុងស្រុកឬបណ្តាប្រទេសផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOx4H0RtLm2nK82FEzvZiWmHTDt8uCRjeM7y5KYcDJAriU0SQIZarEp1zTk_aO_QZYN6vYVT_wNGpFwzZYR5lM9rjLnZNAOPNhQI5EbKEY-RJIfg8JG1Xrs0i7LPRSmFs8cOluwcxSkw1cMoCJ-ENkbM2j77YUuD5_t8vkbCxmAwyZMPsUhZYfT1nF5Xo/s2048/image_2025-10-08_10-14-18.png

Rick Kh ថាក្នុងនាមជាខ្មែរបើមិនស្រលាញ់ប្រទេសខ្មែរតើឱ្យជនជាតិណាមកស្រលាញ់ ហើយលោកចង់ឱ្យយើងជួយគ្នាបន្តិចម្តងៗ លោកចង់ឱ្យប្រទេសជាតិល្អជាងនេះ រឹងមាំជាងនេះ បន្តនូវអ្វីៗដែលល្អដោយលោកជឿថាប្រជាជនខ្មែរអាចធ្វើបានសាមគ្គីគ្នាជាធ្លុងមួយ៕

ម្តាយ ល្អហួស បង្ហាញអាយដលក្នុងចិត្ត

0

អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហាញថាតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺជាអាយដលរបស់ខ្លួនខណៈបទចម្រៀងមួយចំនួនរបស់លោកប៉ុន្មានបទនេះគឺជាបទសំណព្វចិត្ត។ ជាមួយនឹងការស្រលាញ់នេះលោក ណុប បាយ៉ារិទ្ធ បានឆ្លើយតបដោយក្តីរំភើបជាមួយនឹងការជូនពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEYtfJyB6IaHbTgjyzjDpYiXYX60nNkyc7vO3ZWJMhlnZBz2ozFu_LptMfPRr88GVht9rTalxFsfl5DJSQf-af-_-VgDrpRb24f8cWFq-v0fZpPVg1ZXLR-YVeTkhYcA5tX8m0-1qFePgao4uv9l2MdtE0SCuN4LuApqz7PJZJHWH8LV-_kh_RpkuA3OhB/s2048/image_2025-10-08_14-07-17.png

ថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ ស្រាប់តែបង្ហោះរូបលោក ណុប បាយ៉ារិទ្ធ ជាសាធារណៈតែម្តងជាមួយនឹងការបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាតារាចម្រៀងប្រុសដែលជាអាយដលរបស់ខ្លួនគឺជាតារាប្រុសមិនចេះចាស់រូបនេះ។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា «មានFanរបស់ខ្ញុំជាច្រើនសួរខ្ញុំថាតើតារាចម្រៀងប្រុសរូបណាជាIdolរបស់ខ្ញុំ? ចា៎ បងប្រុស Nop Bayyareth ជាIdol របស់ខ្ញុំ ឱ្យតែបទចំរៀងមនោសញ្ចេតនា ដឹងតែខ្ញុំស្តាប់បទគាត់ហើយ ក្នុងនោះមានបទ. 1.ឃុំចិត្ត 2. យូរយ៉ាងណាក៏ចាំ 3.ព្រួយនឹកម្ចាស់ស្នេហ៍ 4.បំណងល្អពីសង្សារអូន 5.ស្រលាញ់ស្ទើរលេប 6. បេះដូងខ្វះគ្នា 7. រាត្រីបាត់អូន 8. យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា 9. ត្រូវការកម្លាំងចិត្ត 10.សង្សារលេងៗ ហើយនៅមានបទជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWqc_GL3NwUDepnETdRhx1HIHFRQ3qN2OILcD12rgEFMEwO4awTb5pWfWMCFuivF2Ibzd-kzQEFQZihrE6Z3lAOLywgiG1oHvOAdXzupMjfM5QeVFiLSS0RL5NC8f_2vEWZyq69Fx-EpY1eHu33R4MzdGBfJxKtE9pTtky6rtI0yAMpVwdl4Uo4Ayx5ty/s1320/image_2025-10-08_14-07-19.png

ការបង្ហាញពីអាយដលក្នុងចិត្តរបស់ម្តាយល្អហួស បានជំរុញឱ្យសាម៉ីខ្លួនគឺលោក ណុប បាយ៉ារិទ្ធ បានថ្លែងអំណរគុណចំពោះការស្រលាញ់នេះ។ លោកបានចែករំលែកខ្លឹមសារការបង្ហោះខាងលើនេះជាមួយនឹងសម្តីថា «អរគុណប្អូនស្រីសម្រាប់ ការស្រលាញ់ចូលចិត្តស្តាប់នៅចម្រៀងរបស់ខ្ញុំកន្លងមក ជូនពរប្អូនមានសំណាងល្អ មានសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnpK0zjJAaVRqIA2Z6sIbWV-5AK9h6LUVlLmvCfZ5bOxDuRP954-YqN4snwXUyhmBbcPVbPeLkiQKTe3Lkfmm8Zo9bt1UewQ_-cNvuI0SG0xJUtWiIt_kfFRhv-yqABlQVlKoOcZRimpP1fIs9Q68BhoV9qGhEUEp6xyRK7YSEhVgM23k5DElORgJGoCBK/s1543/image_2025-10-08_14-07-18.png

ងាកទៅកាន់ទស្សនិកជនវិញក៏បានបញ្ចេញមតិក្នុងការបង្ហោះរបស់អ្នកនាង ដេននី ក្វាន់ ដែរថាបទចម្រៀងដែលនាងបានបញ្ជាក់ខាងលើនេះសុទ្ធសឹងតែជាបទដែលពួកគេចូលចិត្តស្តាប់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX4aIVWTzH5Axhmi-FWjW7X_pglk62dVONILdT5CtwF_8j7j-lIIb8s50TEDebsxEbyLJX4xptyPM-hdhbLkkfv70vR3D63O3dH1XgsedzUFa7mQxtRI46fB0MQ_b02KJkM_PZi1-1B3A_WFj17pgKFMr2NXNHQMtbjjD8QaoxUkk_T-L8bfAV46CnJq00/s2048/image_2025-10-08_14-07-20.png

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះលោក ណុប បាយ៉ារិទ្ធ បានសហការជាមួយនឹងសិស្សប្អូនរបស់ខ្លួនទៅលើបទល្បីកាលពីមុនដោយមានការបញ្ជូលស្ទីលថ្មីជាក់ស្តែងដូចជាបទ «បំណងល្អពីសង្សារអូន»ជាមួយនឹងតារាចម្រៀង លីម តិចម៉េង ខណៈបង្ហើបស្នាដៃមួយទៀតអាចសហការជាមួយនឹង នាង ដាវីន៕

Bai Lu ថាគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ

0

កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូដែលល្បីពេញអ៊ីនធឺណិត កាមេរ៉ាបានពង្រីកមុខរបស់ Bai Lu ខណៈពេលដែលតារាស្រីរូបនេះកំពុងផាត់មុខ។ ជាង Makeup បានសួរទៅ Bai Lu ថា៖ «តើអ្នកមិនខ្លាចបង្ហាញរង្វង់ខ្មៅរបស់អ្នកទេឬ?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2bO4hyhnAurn9ealeV8zLFnKWCdIGc5IPpQ6kHOzuGca1luTCp52H-uXz7iS5jvm7PzqhWkSp4Fq7c8QtYp_xQ54qmRPUS3SfyUhyIItEEkI12JzRFJghG2uygz37swhQrF9ZSEo0LMoMXd2C11VzTz1WsuWdJZ2R8S4yJHD8oCqso1nnJytizP9kwp6A/s2048/image_2025-10-08_11-13-17.png

ជាមួយនឹងសំណួរនេះ Bai Lu បានឆ្លើយតបដោយត្រង់ថា «អ៊ីចឹង ឲតើអ្វីទៅ? មនុស្សគ្រប់គ្នាមានមុននិងរង្វង់ខ្មៅ។ គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះទេ។ ខ្ញុំមិនចង់ឈ្លក់វង្វេងនឹងភាពស្រស់ស្អាតទេ»។ ចម្លើយរបស់ Bai Lu ទទួលបានការស្របពីទស្សនិកជនជាច្រើន ដោយសរសើរពីទំនុកចិត្ត និងភាពស្មោះត្រង់របស់តារាស្រីរូបនេះ និងការពិតដែលថានាងមិនរស់នៅតាមស្តង់ដារសម្រស់ល្អឥតខ្ចោះដែលកំណត់ដោយអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbNzkaSH2SaDqr-6TjK3P5HtnT2xqsb8qXHh0aVnDjJLPt1hEgWq4439xRmRx8Kj87rhEWfyqFaAZjNPbchMK9xeIr3prV_rZSbTGXFIkf_fB64A8mPWwCBY8b6V658mHuwUqoIpl8VBxLKX1Tvgkz-UqnWRq47OvOcSvVZCX4yaPDcoRPmp2nfaPSwTA/s2048/image_2025-10-08_11-13-21.png
ថ្មីៗនេះ Bai Lu បានទទួលការសរសើរចំពោះការចូលរួមក្នុងកម្មវិធី Milan Fashion Week ។ តារាចិនរូបនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្រាប់ម៉ាកយីហោចំនួនពីរដែលនាំមកនូវរូបរាងពីរផ្សេងគ្នា។ មួយគឺរ៉ូបពណ៌ខ្មៅនិងមួយទៀតជារ៉ូបពណ៌ផ្កាឈូក។Bai Lu គឺជាតារាចិនមួយរូបដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្ទីលរបស់នាងនៅក្នុងកម្មវិធី Milan Fashion Week ក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrop5jVZVIEQEtXH-tdRgUSahEX5gagZMJ3FFJI1AJ_kpvQUV6Wmh5HnGkra5eaOCJ0kEIntm_SKKR5shIjbFhkiesOhzv6N3JnUXshfp33UQB719BY69XnP9Vgxf2i0bW8GNFdvSDQFj6nRG8NimGCi8BGQeTICw1pbTTyDFm3C-AmJCPAu_XFEZyjtJ/s700/image_2025-10-08_14-41-32.png

កាលពីខែសីហា Bai Lu បានបង្កឱ្យមានការព្រួយបារម្ភដោយសារតែ ការស្រកទម្ងន់ខ្លាំងពេកដែលនាំឱ្យនាងមានមុខមាត់ស្លេកស្លាំង។ ក្នុងអំឡុងពេលផ្សាយផ្ទាល់សម្រាប់ម៉ាកយីហោតារាស្រីរូបនេះបានសារភាពថានាងស្គមពេក”ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ ហើយចំណង់អាហាររបស់នាងបានបាត់ទៅវិញ។ Bai Lu បាននិយាយថា នៅពេលដែលរាងកាយរបស់នាងស្គមពេក នាងបានយល់ពីសុខភាពដ៏មានតម្លៃ ហើយកំពុងតែញ៉ាំយ៉ាងយកចិត្តទុកដាក់ដើម្បីឡើងទម្ងន់ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExfr94GWnUZRfCPX5xW_dRkdmn1-N7suzVs_EH3DO4p5n2ElBAOoJyPV5PZDAGavR9OmFC_CC1TBaVm66JNqClvdbHS7drat42XHg6-BrxTphL_xvz9Dxe72EgYI6wPYQXaijrIud_22DAxqStNUggDFp2lWfQ1IpvGCwS4KD-goy_1G9RqHMu1S1WxUX/s945/image_2025-10-08_11-13-25%20(2).png

បន្ទាប់ពី ២ ខែ Bai Lu បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្រស់បំព្រង។ យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានការព្រួយបារម្ភ ព្រោះវីដេអូដែលទើបចេញពីឈុតក្នុងរឿងថ្មី Moliបង្ហាញថា Bai Lu ប្រើដៃទ្រចង្កេះនៅលើផ្លូវត្រឡប់ទៅឡានដើម្បីសម្រាក។ នេះធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីរបួសចាស់របស់តារាស្រីរូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzxW83nirs2doybt0287z6Ua6HJ71M3eQON3RiGk2Z_eGhRz7MoHKp062C6uIFG0Hx0jVhXG75Pwzhcmz4DjCJJ7v9fJiHkcY1N-gAxbjpGNdBtUFnOJFkFI7be_B06T-T6e9OpdUNCkxQBuDH_590DKXu8Wesxhw4rmy0IYKnGk69p6eHWj-ROzbH3sBc/s1279/image_2025-10-08_11-13-23%20(2).png

ការថតរឿង «Moli» តម្រូវឱ្យ Bai Lu សម្តែងឈុតលំបាក និងគ្រោះថ្នាក់ជាច្រើន។ ជាមួយនឹងទម្ងន់ និងរាងកាយបច្ចុប្បន្នរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា នាងនឹងមានបញ្ហាក្នុងពេលសម្តែងជាតួឯក។ ទោះជាយ៉ាងណាក៏ដោយ Bai Lu នៅតែបង្ហាញពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការងារថ្មី។ វីដេអូរបស់ Bai Lu ជិះសេះយ៉ាងប៉ិនប្រសប់ក្នុងការសម្តែងក៏ទទួលបានការសរសើរយ៉ាងច្រើនផងដែរ៕

ក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយថ្លៃដឹកទំនិញខ្ពស់ក្រោយថៃបិទព្រំដែន

0

ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលផ្តល់សុវត្ថិភាពដល់ពលរដ្ឋខ្លួន និងទប់ស្កាត់បទល្មើសអនឡាញ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយលើថ្លៃដឹកជញ្ជូនទំនិញរហូតដល់៣ដង ព្រមទាំងប៉ះពាល់ដល់គម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDX2NAKz3yoUuzTgaYG-lmsmqcDQWwAMLH4uzUeefbSY2e2mGSpHHbn_1Mn2SYh-PrLhZtP3TDigLg5rICPpgMPOvvlYwpLFtacPQe9A9PuY3y28ckTCTlzymr-ozWK_W6Ei7x45xudfwT3o-QzCfCHAF73XKVgLH8pig1tZtFGvDcjaI9M4H4c0ExBSyK/s1024/photo_2025-09-19_14-00-41%20(2).jpg

Yazaki Corporation គឺជាក្រុមហ៊ុនដំបូងគេរបស់ជប៉ុនដែលចាប់ផ្តើមអនុវត្តគម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ប៉ុន្តែដោយសារក្រុមហ៊ុននេះពុំអាចដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃផ្លូវគោក ក្រោយពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីកាលពីចុងខែមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យក្រុមហ៊ុនប្តូរមកដឹកទំនិញតាមផ្លូវអាកាស និងផ្លូវទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

កន្លងមក ក្រុមហ៊ុននេះបានចំណាយពេល២ថ្ងៃសម្រាប់ដឹកទំនិញឆ្លងព្រំដែនកម្ពុជា-ថៃផ្លូវគោកតាមរយៈរថយន្តដឹកទំនិញ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចំណាយពេលរហូតដល់១០ថ្ងៃ សម្រាប់ការដឹកទំនិញតាមសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAeOmjzYDiex7Gop6_NhE9-HGyw_IFFlAZ-_t9bvbs150QM37E-MVu1shDyxaqw2vrGPQrXIRFFjNDJPSEKgeul5z0stm66y1LPZDFESN4p_dZklXtRaNWUTkISXaXDm0GYXv6uqVyF6vjQ5kbliDEthoYLYSiWgTX2jxW9nmGmpCzziKujrjReytvJTJ/s1000/image_2025-07-21_15-43-33.png

ប្រធានសាខាក្រុមហ៊ុន Yazaki Corporation ប្រចាំប្រទេសថៃ និងកម្ពុជា និយាយថា ៖ «ទោះជាប្រទេសថៃស្ថិតនៅមិនឆ្ងាយពីរោងចក្រជប៉ុននៅខេត្តកោះកុង ប៉ុន្តែយើងត្រូវបង្ខំចិត្តដឹកទំនិញតាមរយៈផ្លូវផ្សេងវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3wWA5UdYFzZOyC_vNGWGisSFBe2DCtnWFmkV-1ljwcEubcABYbn8Y2Fm_fQXiypHO0BZXBah8TLMVq-3A9ia1-HutrEt_HIouqPPR5-bNsNJ-Fod5zg5DU0ZxbA5TzBThW1W7tzNMujkluJUd41OtyyWz9nWwmI37QusEGs0s4nIQSbgYjnYFYk8_NY2_/s1280/image_2025-07-21_15-43-35%20(2).png

ក្រៅពីនេះ ក៏មានក្រុមហ៊ុនជប៉ុនជាច្រើនទៀតរងផលប៉ះពាល់ដូចគ្នាក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជា ដោយសារក្រុមហ៊ុនទាំងនេះមានរោងចក្រផលិតទាំងនៅថៃ និងកម្ពុជា ។ តាមអ្នកជំនាញ គឺការបិទព្រំដែនកម្ពុជា-ថៃប៉ះពាល់ដល់ការចំណាយដើមទុនដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុន និងប៉ះពាល់គម្រោង «Thailand Plus One» ដែលក្រុមហ៊ុនជប៉ុនអនុវត្តគម្រោងនេះដើម្បីដោះស្រាយបញ្ហាការចំណាយលើថ្លៃកម្លាំងពលកម្មខ្ពស់នៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAzS_Qv6Yb5GQwJBMBuCcHh8-Uzpr1br1t0vQbYu9RQiJ5WrJ4QPHr6XLQ7w1mCG-Q0D8nBqEBg8QyAISstgcTgxg5rfOZFQnG8OM6VuuiculXcREyevjkD-JzolnkDm08gXb9lHgjSvAAE3i7Jg4-Lo9lJ-acn2-puWU2KqZ0nvU2g-PUBwwG-1dEwaf/s1080/image_2025-07-21_15-43-35.png

គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩០ ក្រុមហ៊ុនជប៉ុនជាច្រើន ជាពិសេស ក្រុមហ៊ុនរថយន្តបានពង្រីកអាជីវកម្មមកកាន់ប្រទេសថៃ ក្រោយពីការចំណាយថ្លៃកម្លាំងពលកម្មនៅជប៉ុនកើនឡើង ។ ចាប់ពីពេលនោះមក ថៃក៏ទទួលបានោកប្រយោជន៍សេដ្ឋកិច្ចពីក្រុមហ៊ុនជប៉ុន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការចំណាយថ្លៃកម្លាំងពលកម្មនៅថៃចាប់ផ្តើមកើនឡើង ទើបជប៉ុនផ្លាស់ប្តូររោងចក្រមកកម្ពុជា ឬផលិតនៅថៃដើម្បីនាំចេញទំនិញទៅទីផ្សារកម្ពុជា ដោយអនុវត្តគម្រោង «Thailand Plus One» ៕

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហាមដាច់ខាតមិនឱ្យពលរដ្ឋទទួលទានត្រីក្រពត

0

នៅប្រទេសកម្ពុជា ត្រីកំពតត្រូវមានចំនួន ១០ប្រភេទខុសៗគ្នា ក្នុងនោះមាន៥ប្រភេទ ផ្ទុកសារធាតុពុលកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw_6iGyiNX_xdgW2OClIbhDasisDR1A4rRI_buKvBS6lvVy92c4IhjPlsg-SVqWFlaJuThzhXqZzLql9s0iNdqLQQQKzvaXgxj14V1HTvouOoT-7dWxG_d9C42XnoN9WG0Q4meiiy7nOB1els2pDWDrj3x5oYXtr1BPl3y_mW2Ahs9UNf5BZ52B7BwEDeQ/s830/image_2025-10-06_10-05-04%20(2).png

គិតចាប់ពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៥នេះ មានមនុស្សពុលត្រីកំពតចំនួន៣៧ករណី ដែលបណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7a8Y9Ox4fgwMQbH9VgeV9tu_ROOJS6md6lSJwgJCiCJ7LY8xX_S5JqYbR92sgFcU1-_grk8lGBgXbiy9HtVVuflfhkjdWSi1naGWr91kmIvhYGx4L05FuNlZuZkLFYIF1dSHXNXQcYRDLyveZaYZFpTasywzjyIYqX2B7OLrDp2vBMOXlbsiilN0fCi90/s960/image_2025-10-06_10-05-03.png

នៅក្នុងត្រីកំពត មានជាតិពុលឈ្មោះតេត្រូដូតុកស៊ីន (Tétrodotoxine: TTX) គឺជាជាតិពុលទៅលើប្រព័ន្ធប្រសាទ ដែលមានផ្ទុកនៅក្នុងថ្លើម ក្នុងពោះ ក្នុងស្បែក និងក្នុងពង របស់ត្រីកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2JqB9i7CJ3-LLVF_-LC0nwcDA765uJi4sgEhVyjWyNRyi-HslvNAz06phPsoPVaOKHKO7RPUHnqJy92M7pUUAlrwDNUhSZeFf3xcN92tlrzkgNQ0cMUIqHFP1ULJNVFtBUBj1CPxnkf9H7pjmBEAdHX8ndYrV9-dxMLgyoc2BqeofcXIdMAKS2dxsNsSJ/s720/image_2025-10-06_10-05-02.png
ជនរងគ្រោះ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះបានរយៈពេល ២០នាទី ទៅ ២ម៉ោង នឹងមានបង្ហាញរោគសញ្ញាឈឺក្បាល វិលមុខ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ក្អួត បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-lPRAOovEe1NtQ3R1gqNVDyM_9mHFgQ0t3uOioStKvLLMeX2L6b0QcWQgEtHax6YSz4I5kMfUlyRh64FwrgTYGuVYMqtBBe3Pf3AE9wa5gDPyvdcLx-8fbgkxZ_b0yHGSdsa9bffi-dLK91y_psDylE0__bsnoQq9I41xVY9uCi2bnmI15z6PtkNFfjWW/s960/image_2025-10-06_10-05-03%20(2).png

បើយោងតាមក្រសួងសុខាភិបាល ការធ្វើឱ្យជនរងគ្រោះក្អួត គឺអាចជួយបញ្ចេញសារធាតុពុលបានមួយចំណែកពីក្នុងខ្លួនជនរងគ្រោះដែរ៕