ករណីទាហានថៃរំលោ.ភបូកលើស្រ្តីជាពលករខ្មែរ១នាក់បានធ្វើឱ្យសាធារណជនខឹងសម្បារជាសាធារណៈខណៈដែលកម្ពុជានឹងប្ដឹងតវ៉ាទៅអង្គការអន្តរជាតិ។ ការឈឺចាប់នេះក្នុងនាមជាស្រ្តីដូចគ្នា មាន សូនីតា និង កុយ អេនណា ចេញសារថ្កោលទោសចំពោះទង្វើព្រៃផ្សៃរបស់ទាហានថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUwNL6Gb4gr_IajfK_89o22AKeNQn-FxCgKEnOESQtjUAOZV5hEj7pnRZlxJpkukfwFZIatNG0Y2dfo9sTSWju76Td_apIC2jhRCf576J65hPIeB-m74EpzGY5lbQe0oNRiQRHbl4airx7avlxWma1zpVbBO6GfpPgbl_M7T1E8jv1rk2diYaT9Y8eFeXC/s2048/image_2025-11-18_13-36-40.png

នៅថ្ងៃទី១៨ ខែវិច្ឆិកា តារាសម្តែង មាន សូនីតា បានបង្ហោះថា «នាងខ្ញុំ មាន សូនីតា និងកូនខ្មែរគ្រប់រូបសុំប្ដឹង និងស្នើទៅដល់អន្តរជាតិ មេត្តាជួយស្វែងរកយុត្តិធម៌ជូនចំពោះស្រ្តីរងគ្រោះ ដែលនាងទទួលរងការឈឺចាប់យ៉ាងខ្លាំង ដោយមិនត្រឹមតែប៉ះពាល់សុខភាពរាងកាយនោះទេ តែបានប៉ះពាល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ តើនាងនឹងត្រូវរស់ជាមួយនឹងស្លាកស្នាមនៃការឈឺចាប់នេះដល់ពេលណា? ទង្វើដ៏សាហាវយង់ឃ្នងពីសំណាក់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តអំពីហិង្សាធ្វើទារុណកម្មផ្លូវភេទចំពោះបងប្អូនស្ត្រីជនជាតិខ្មែរ នៅពេលពួកនាងធ្វើដំណើរវិលត្រឡប់ចូលមកមាតុប្រទេសវិញ ជាអំពើដ៏ព្រៃផ្សៃដែលយើងជាប្រជាជនកម្ពុជា ពិតជាមិនអាចទទួលយកបានជាដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVCPCbXoiw00C0G7lvNbZvBuz39hLSXOMhadbyZgytrLHUBAKdA_nTRaU6wY4QODp5dFS1-F5heeBEeK1B1_Tvgmj2CzUXHHM9GkL7MC5I3U8Lv3g8FmpXN4hhzv4BC5cSRIptJMADKpZXnn1eTskf-lPuKyfmUfeOOPN-JJJR7BJxTLIiLGKhGkm4Ykm1/s2048/image_2025-11-18_13-36-46.png

«ក្នុងនាមជាមនុស្សស្រីដូចគ្នា នាងខ្ញុំ រួមទាំងបងប្អូនខ្មែរទាំងអស់ពិតជាមានការឈឺចាប់ខ្លាំងណាស់ និងសូមថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃបានធ្វើមកលើស្ត្រីជនជាតិកម្ពុជារបស់យើង។ នេះជាការប្រមាថដែលមិនចំពោះតែចំពោះស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវា ស បញ្ជាក់យ៉ាងច្បាស់ថា ក្រុមទាហានថៃ បានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរបស់ស្រ្តីទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIfw1m1VFJalJmB7OpM2wHgPiZvYt5e-R6NJXDYj9CBwGFNFJey8dgcHqDQq2PDNvXliJSjG4V6FY9fKLSyLWDzAPq6Er9Mb_krbzHCEk8V5YeoTDKutOFN2KVPyotdhzehAOa9gxKf79aonNT5FeqbsIdfzxsOYZ0KBft6vfITLYYNsq67_FhfGQ75hyphenhyphenA/s1423/image_2025-11-18_13-36-44.png

បវរកញ្ញា កុយ អេនណា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់។ ក្នុងនោះទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក)ទៅលើពលករខ្មែរជាស្រ្តី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja8QKbSZKHMefNA7hNFmsBTzugiiVsm2PjNvAtLIh4GDrFAgopUr6G2RUWuOpHzSMBZLs35vLtiKwpvYGpanLR9IzSifsngF4zPl8TWPFWvxQDPR8aNxmtr6nCjBzp_owrN2qNdl91NrJgxoB02T33pHSbULU-sKRZ7w-al9hkXtlDP5xd1TWOYcetZ_Lz/s1280/image_2025-11-18_13-39-54.png

តាមរយៈសាររបស់ទូតសុឆន្ទៈនៃក្រសួងកិច្ចការនារី បានឱ្យដឹងទៀតថា គណៈកម្មការសិទ្ធមនុស្សកម្ពុជា បានចាត់ទុកទង្វើយោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានចាត់ទុក « ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង»៕